- Khmernote Media
- អន្តរជាតិ
ប្រទេសចិន ៖ វាមិនមានពាក្យថាហួសពេលទេសំរាប់អ្នកដែលចង់រៀនសូត្រនាពេលបច្ចុប្បន្ននេះ ពួកគេមានសិទ្ធគ្រប់គ្រាន់ក្នុងការក្រេបជញ្ជក់ចំណេះដឹងណាមួយដែលគេចង់។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានគួរអោយភ្ញាក់ផ្អើលមួយ ដែលលោកតាម្នាក់មានវ័យដល់ទៅ១០២ឆ្នាំហើយ គាត់នៅតែខិតខំស្វែងយល់និងរៀនភាសាអង់គ្លេសទៀត។ តាមប្រភពបានប្រាប់អោយដឹងថាលោកតាវ័យ១០២ឆ្នាំរូបនេះ រស់នៅក្នុងទីក្រុង Chongqing Municipality ភាគនារតីប្រទេសចិន។ គាត់បានប្រាប់ថាគាត់មានទម្លាប់រៀនភាសាអង់គ្លេសនេះជាយូមកហើយ។ បើទោះជាឥឡូវគាត់មានការពិបាកក្នុងការមើលបន្តិចក៏ដោយ តែវាមិនមានជាបញ្ហាសំរាប់គាត់នោះទេ គាត់បានប្រើកែវពង្រីកសម្រាប់ពង្រីកមើលអក្សរទាំងនោះអោយច្បាស់ និងកត់ត្រាវាទាំងអស់ទុកក្នុងសៀវភៅ។ អ្វីដែលគួរអោយសរសើរនោះគឺគាត់ថែមទាំងបានយកអ្វីដែលគាត់ចេះទៅ បង្រៀនអ្នកជិតខាងរបស់គាត់ទៀត។ គាត់បានប្រាប់ថា គាត់រៀនភាសានេះដើម្បីតែលំហែចិត្តតែប៉ុណ្ណោះមិនមានអ្វីច្រើនជាងនេះនោះទេ៕ អត្ថបទ ៖ Mali ប្រភព ៖ CHINA PLUS
March 26, 2018 - សង្គម
ស្ថិតក្នុងសំលៀកបំពាក់អាវឆ្នូតដៃវែង បងស្រី មុយ ស្រីស្រស់ ជាអ្នកលក់ទឹកត្នោតជូនៅចំហៀងបុរីជីបម៉ុង ខណ្ឌសែនសុខ បានប្រាប់ក្រុមការងារខ្មែរណូតឲ្យដឹងថា បងស្រី និងស្វាមីចាប់ផ្តើមអាជីវកម្មលក់ទឹកត្នោតជូនេះយូរឆ្នាំមកហើយ ដោយជារៀងរាល់ថ្ងៃពួកគាត់ទាំង២នាក់ចាប់ផ្តើមលក់ពីម៉ោង៣ឬ៤រសៀលរហូតដល់ម៉ោង៦ល្ងាច។ បងស្រីបានឲ្យដឹងទៀតថា ទឹកត្នោតជូទាំងនេះគឺប្តីរបស់គាត់ជាអ្នកឡើងគៀបយកទឹកដោយផ្ទាល់តែម្តងនៅម្តុំវត្តឈូកវ៉ា ហើយបងស្រីហ៊ានធានាថា ទឹកត្នោតជូរបស់គាត់សុទ្ធ១០០% មិនមានលាយទឹកអង្ករ ឬលាយអ្វីផ្សេងឡើយ។ សម្រាប់ទឹកត្នោតជូមួយលីត្រមានតម្លៃត្រឹមតែ២,០០០រៀលប៉ុណ្ណោះ ហើយក្នុងមួយថ្ងៃបងស្រីម្នាក់ឯងអាចរកចំណូលបានពី៥០,០០០រៀលទៅ៦០,០០០រៀល រីឯស្វាមីរបស់គាត់ដើរលក់នៅកន្លែងផ្សេងគ្នា និងអាចលក់ចំណូលបានប្រហាក់ប្រហែលនឹងគាត់ដែរ៕ អត្ថបទ៖ សេម
March 26, 2018 - អន្តរជាតិ
ជាទូទៅនៅពេលដែលមានទំនាក់ទំនងជាមួយនឹងគ្នាជៀសមិនផុតនោះទេ គឺតែងកើតឡើងនូវការឈ្លោះគ្នា ទាស់គំនិតគ្នា តែយ៉ាងណាក៏ចំណុចទាំងនេះវាជារឿងធម្មតាសម្រាប់គូស្នេហ៍។ តែអ្វីដែលពិបាកជាងការមិនយល់ចិត្តគ្នានោះគឺការប្រចណ្ឌ រវាងគូ ស្នេហ៍តែងតែមានប្រចណ្ឌ ហើយការប្រចណ្ឌនេះផងដែរគឺជារឿងមួយដែលអាចឲ្យចំណងស្នេហ៍ឈានដល់ថ្ងៃបែកបាក់បានដែរ។ ដូចនេះយើងគួរតែកុំប្រចណ្ឌខ្លាំងពេក យើងគួតែចេះយកចិត្តគូស្នេហ៍របស់យើងនៅចំណុចទាំងនេះវិញ នោះនឹងធ្វើឲ្យចំណងស្នេហ៍យើងកាន់តែគង់វង្ស៖ ១. ត្រូវចេះបារម្ភពីដៃគូ៖ នៅពេលដែលយើងចេះសួរនាំ សួរសុខទុក្ខបារម្ភពីគេ នោះគេនិងមានអារម្មណ៍ល្អនិងកាន់តែស្រលាញ់យើងខ្លាំងឡើងហើយទោះបីជាមានស្រីស្អាតយ៉ាងណាក៏មិនអាចឈ្នះយើងបានដែរ។ ២. កុំប្រចណ្ឌខ្លាំងពេក៖ ការប្រចណ្ឌគឺជារឿងធម្មតារបស់មនុស្សស្រីទោះបីជាដៃគូពន្យល់ហាមយ៉ាងណាក៏មិនអាចបញ្ចប់ចិត្តសង្ស័យរបស់រូបនាងបានដែរ។ តែយើងអាចបង្វែរការប្រចណ្ឌរបស់យើងមកជាការយកចិត្តវិញ ហើយកុំទៅសួរនាំច្រើនពីអ្វីដែលយើងសង្ស័យព្រោះថាបើយើងនិយាយត្រង់ៗវាអាចធ្វើឲ្យទំនាក់ទំនងមានបញ្ហា តែបើសិនជាយើងឆ្លាតយើងគួរតែសួរនាំពីមិត្តរបស់គេល្អ ជាជាងយើងទៅសួរគេដោយមិនដឹងអី។ ហើយក៏កុំជឿទៅលើអ្វីដែលគេនិយាយទាំងអស់យើងត្រូវចេះគិតដោយខ្លួនឯងដែរ។ ៣. ទុកពេលផ្ទាល់ខ្លួនសម្រាប់គេខ្លះ៖ ការចងចិត្តដៃគូមិនមែនតាមគេគ្រប់ពេលនោះទេ យើងត្រូវទុកពេលផ្ទាល់ខ្លួនឲ្យគេខ្លះ នោះនិងមិនធ្វើឲ្យមានអារម្មណ៍ថាឆាប់ធុញនឹងគ្នា ហើយការធ្វើបែបនេះកាន់តែធ្វើឲ្យគេនឹកគិតដល់យើងគ្រប់ពេលទៀតផង។ ៤. មានរឿងអ្វីត្រូវសួរ កុំលួចគិតតែឯង៖ នៅពេលដែលយើងលាក់រឿងក្នុងចិត្តកាន់
March 26, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple បានបើកដំណើរការព្រឹត្តិការណ៍មួយ ដែលផ្ដោតសំខាន់លើវិស័យអប់រំ ក្រោមគោលដៅសាកល្បងគំនិតថ្មីសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។ ស្របពេលជាមួយគ្នានេះ យើងទទួលបានពាក្យចចាមអារាមមួយចំនួនថា ផលិតផលកុំព្យូទ័រ MacBook ស៊េរីថ្មីដែលមានតម្លៃធូរថ្លៃនឹងត្រូវបានចេញលក់ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយអ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះគឺ iPad ជំនាន់ថ្មីក៏នឹងត្រូវបានចេញលក់នាសប្ដាហ៍ក្រោយនេះដែរ។ យោងតាមគេហទំព័រ Bloomberg បានលើកឡើងថា ការប្រកាសចេញលក់ iPad ថ្មីនេះ នឹងត្រូវបានធ្វើឡើងស្របពេលជាមួយនឹង software ជំនួយដល់ការអប់រំថ្មីតែម្ដង។ លើសពីនេះទៅទៀត ផលិតផលនេះនឹងមានតម្លៃត្រឹម $259 ប៉ុណ្ណោះ។ អាចនិយាយបានថា នេះគឺជាតម្លៃទាបបំផុតក្នុងប្រវត្តិសាស្ត្រ បើធៀបទៅនឹងផលិតផលរបស់ក្រុមហ៊ុន Apple ផ្សេងទៀត។ Fu ប្រភព៖
March 26, 2018 - អន្តរជាតិ
រុស្ស៊ី៖ យ៉ាងហោចណាស់មនុស្សចំនួន៥៣នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុង Siberian តំបន់ Kemerovo ប្រទេសរុស្ស៊ី។ យោងតាមភ្នាក់ងារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះបានឆាបឆេះជាន់ទី៤របស់ផ្សារទំនើប Zimnyaya Vishnya គឺឆេះចេញពីក្នុងរោងកុនតែម្តង។ ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពចំនួន១១នាក់ត្រូវបានគេរកឃើញនៅក្នុងរោងកុង ហើយអ្នករងរបួសមានចំនួន៤៧នាក់។ យោងតាមអាជ្ញាធរបានឲ្យដឹងថា ក្រុមជំនាញកំពុងតែស្វែងរកមនុស្សចំនួន១៦នាក់ ដែលបានបាត់ខ្លួន។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យនោះនឹងទទួលបានសំណង ១លានរ៉ូបី (ប្រហែល ១៧,៥០០ដុល្លារ)៕ អត្ថបទ៖ សេម ប្រភព៖ CNN
March 26, 2018 - អន្តរជាតិ
ប្រទេសចិន ៖ មនុស្សសុទ្ធតែដឹងហើយថាខឹងខុសខឹងខាត តែយ៉ាងណានៅតែមានមនុស្សមួយចំនួនមិនអាចទប់ចិត្តខឹងរបស់ខ្លួនបានហើយទៅប្រព្រឹត្តរឿងរ៉ាវនឹកស្មានមិនដល់ទៀត។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងហួសចិត្តមួយ ដែលបុរសចំណាស់ម្នាក់យកទឹកស៊ុបក្តៅជះទៅលើនារីម្នាក់ដោយគ្រាន់តែនាងគ្រវាសសក់ត្រូវដៃរបស់គាត់។ បុរសចំណាស់ចិត្តខ្លាំងម្នាក់នេះមានឈ្មោះ Huang វ័យ៥០ឆ្នាំ រីឯនារីរងគ្រោះឈ្មោះ Chen វ័យ២៣ឆ្នាំ អ្នកទាំងពីរអង្គុយនៅជិតគ្នាក្នុងហាងស៊ុបមួយកន្លែង។ តាមប្រភពបានអោយដឹងថា Chen បានគ្រវាសសក់របស់នាងទៅត្រូវដៃរបស់លោក Huang គាត់ក៏បានស្រែកស្តីអោយនាងយ៉ាងខ្លាំង។ ដោយមិនអាចទ្រាំនឹងសម្តីលោក Huang ស្រ្តីរងគ្រោះនាងក៏បានព្យាយាមប្រកែកជាមួយគាត់ តែវាមិនបានធ្វើអោយល្អប្រសើរឡើយ។ វាបានធ្វើអោយលោក Huang កាន់តែខឹងរហូតដល់លើកចានដាក់ទឹកស៊ុបក្តៅជះទៅលើមុខរបស់នាង។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បុគ្គលិកទីនោះបានព្យាយាមជួយសម្រុះសម្រួលតែលោក Huang នៅតែបន្តមានកំហឹង។ បុគ្គលិកបានយកទឹកកកអោយ Chen ស្អំលើផ្ទៃមុខតែមុខរបស់នាងផ្តើមក្រហមហើយឡើងពងគេក៏បានបញ្ចូននាងទៅកាន់មន្ទីពេទ្យ។ បើទោះបីជាលោក Huang
March 26, 2018 - PR
ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន 45 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទី1ក្នុងឆ្នាំ2018 នៅក្នុងការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV ដោយប្រព្រឹត្តទៅ ចំនួនពីសប្តាហ៏ជាប់គ្នាគឺ វគ្គទី1កាលពីថ្ងៃទី 18 ខែមីនា ឆ្នាំ 2018 ហើយនឹង វគ្គទី2 នៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2018 កន្លងទៅនេះ។ គូស្វាមីភរិយាថ្មីចំនួន 3 គូ
March 26, 2018 - PR
ជានិច្ចជាកាល ហ្គេតប៊ីតែងយកចិត្តទុកដាក់ ផ្តល់ឪកាស និងចែករំលែកបទពិសោធន៍ ល្អៗដល់យុវជន និង សិស្សនិស្សិតនៅតាមសាកលវិទ្យាល័យនានាដោយរំពឹងថាវានឹង ក្លាយទៅជាទុនមួយដ៏សំខាន់សំរាប់សិស្សិនិស្សិត យកទៅអនុវត្តនៅពេលចូលបំរើការងារ នៅតាមក្រុមហ៊ុននានា។ នៅក្នុងឆ្នាំនេះហ្គេតប៊ី បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា បង្កើតនូវវគ្គបណ្តុះបណ្តាល Merchandising ស្តីពីការរៀបផលិតផលលើធ្នើតាមទីផ្សារ និងយុទ្ឋសាស្រ្តក្នុងការលក់ផលិតផលជាដើម។ ដើម្បីផ្តល់ឪកាសអោយសិស្សិនិស្សិតបាន អនុវត្តដោយផ្ទាល់ ហ្គេតប៊ីក៏ បានបង្កើតការប្រកួតរៀបផលិតផលលើធ្នើយ៉ាងណាដើម្បី អោយមានភាពទាក់ទាញ ការទទួលការកម្មង់ទិញពីដេប៉ូចែកចាយ និង យុទ្ឋសាស្រ្តក្នុង ការលក់ផលិតផល។ ការប្រកួតបានដំណើរការនៅតាមទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីដេប៉ូចែកចាយទាំងអស់ ដោយពួកគាត់បានកម្មង់ទិញ ផលិតផលយ៉ាងច្រើនពីសិស្សនិស្សិត នេះជាភាពជោគជ័យនិងលទ្ឋផលពីការអនុវត្តជាក់ស្តែង របស់សិស្សនិស្សិត។ពីមួយឆ្នាំទៅមួួយឆ្នាំកម្មវិធីនេះកាន់តែទទួលបានការគាំទ្រពីសិស្សនិស្សិតនិងសកលវិទ្យាល័យនានា ដោយមានកំណើនសិស្សចូលរួមកាន់តែច្រើន។ ក្រោយបញ្ចប់ការប្រកួត ក្រុមហ៊ុនក៏បានធ្វើការប្រគល់វិញ្ញាប័ណ្ណបត្រ័
March 26, 2018 - PR
ក្រុមហ៊ុន vivo បានបង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួនជាផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មាន តំណាងចែកចាយរបស់ខ្លួន ក៏ដូចជាវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជា Brand Ambassador ផ្ទាល់របស់ក្រុមហ៊ុន vivo ផងដែរ។ ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន vivo គឺ vivo V9 ដែលមានបំពាក់កាមេរ៉ាភ្លោះ និងមានអេក្រង់ Full View Display ដ៏ទំនើប ទៀតផង។ ក្រុមហ៊ុន vivo បានបញ្ជក់ថា ស្មាតហ្វូន
March 26, 2018 - PR
កម្មវិធីធ្វើនៅ ភោជនីយដ្ឋាន ដឺ ធើរេស ធីខេ (The Terrace TK) ក្រុមហ៊ុនអេស.ខេ.អេស អេឡិចត្រូនិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផលិតផល TOSHIBA ទូរទស្សន៍ គ្រឿងបរិក្ខាប្រើប្រាស់នៅក្នុងផ្ទះ ទូរទឹកកក ទូរបោកសម្លៀកបំពាក់ និងសម្ភារៈផ្ទះបាយ។ល។ បានរៀបចំកម្មវិធីជាពិសេស ដើម្បីអរគុណទៅដល់អតិថិជន គ្រប់ខេត្តក្រុង ដែលតែងតែគាំទ្រផលិតផល TOSHIBA ។ ក្រុមហ៊ុនបានរៀបចំ ការចាប់ឆ្នោតរង្វាន់ផ្សងសំណាង និងកម្មវិធីប្រគល់ជូនរង្វាន់លើកទឹកចិត្តសំរាប់អតិថិជនដែលបានតែងតែគាំទ្រផលិតផល TOSHIBA ហើយក៏មានការរៀបចំនៅការទទួលទានអាហារពេលល្ងាច និងមានការដាក់បង្ហាញផលិតផលជំនាន់ថ្មីរបស់ TOSHIBA ផងដែរ។ លោក សាយ គឹមសេង
March 26, 2018









