Khmernote Media
  • សង្គម

    សម្រាប់ប្រជាជនកម្ពុជាយើងភាគច្រើននាពេលព្រឹកឡើង គេតែងតែសង្កេតពួកគាត់និយមចូលចិត្តទទួលទានបាយស្រូប ដោយសារតែវាមានភាពងាយស្រួល និងឆាប់រហ័ស ជាពិសេសនោះវាមានតម្លៃសមរម្យ ដែលប្រជាជនភាគច្រើនអាចទទួលយកបាន។ ថ្ងៃនេះក្រុមការងារខ្មែរណូតនឹងបង្ហាញប្រិយមិត្តទាំងអស់គ្នានូវហាងបាយ៣កន្លែង ដែលឆ្ងាញ់ហើយ មានតម្លៃសមរម្យថែមទៀត៖ ១. បាយគោលោតនៅខាងជើងផ្សារថ្មី (មួយចាន ៥,០០០រៀល) ២. បាយស្រូបមុខសាលាអង្គអេង (មួយចាន ៤,០០០រៀល) ៣. បាយស្រូបខាងលិចផ្សារកណ្តាល ស្ថិតនៅលើផ្លូវលេខ ១៣៦ (មួយចាន ៥,០០០រៀល ពងមួយចាន ១,០០០រៀល) អត្ថបទ៖ សេម

    March 26, 2018
  • កីឡា

    នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 10 រវាងក្រុម The Parkway និងក្រុម ឆន្ទៈកីឡា បានបញ្ចប់ទៅដោយលទ្ធផលក្រុម ឆន្ទៈកីឡា យកឈ្នះក្រុម The Parkway ដោយលទ្ធផល 9-2។ នៅក្នុងការប្រកួតរបស់ក្រុម ឆន្ទៈកីឡា សប្ដាហ៍នេះសង្កេតឃើញថាក្រុម ឆន្ទៈកីឡា បានបង្ហាញទំរង់លេងល្អមែនទែន ទាំងការប៉ះ ការបណ្ដើរបាល់ និងការបញ្ចប់ទី។ ចំពោះការលេងរបស់ក្រុម ឆន្ទៈកីឡា មានការសហការណ៍គ្នាល្អមែនទែន។ ចង្វាក់ប៉ះរបស់ក្រុម ឆន្ទៈកីឡា គឺលេងជាចង្វាក់មួយប៉ះពីរប៉ះ ពោរគឺការលេងរបស់ក្រុមមួយនេះគឺមិនសូវមានការខូចបាល់ទេ។

    March 25, 2018
  • PR

    ភ្នំពេញ៖ ទីបំផុត មិនបាច់រងចាំទៀតទេ អតិថិជនអាចកម្ម៉ង់ ស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 និង Huawei Y7 Pro 2018 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា និង បុគ្គលិកលក់ Huawei ចាប់ពីពេលនេះតទៅ។ លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei នៅកម្ពុជាបានឲ្យដឹងថា សម្រាប់អតិថិជនដែល កក់ទុកមុន ជាមួយនឹងស្មាតហ្វូន ស៊េរីថ្មី Huawei Y9 2018 នឹងទទួលបានកាដូថែម

    March 25, 2018
  • អន្តរជាតិ

    ហុងកុង៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានជួបគ្រោះថ្នាក់ដ៏មិនគួរឲ្យនឹកស្មានមួយ គឺហោះទៅបុកជាមួយនឹងសត្វបក្សីនៅលើអាកាស បណ្តាលឲ្យផ្នែកខាងមុខនៃយន្តហោះត្រូវធ្លុះយ៉ាងធំ ហើយហេតុការណ៍នេះក៏បានបង្កឲ្យមានភាពភ្ញាក់ផ្អើល និងភ័យខ្លាចសម្រាប់ក្រុមការងារបើកបរយន្តហោះផងដែរ។ យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះ Boeing 737 របស់ក្រុមហ៊ុន Air China មានទិសដៅហោះចេញពីទីក្រុងតៃវ៉ាន់ និងកាន់ទីក្រុងហុងកុង។ ក្រោយពីបានជួបហេតុការណ៍នេះ ក្រុមការងារអ្នកបើកបរយន្តហោះបានប្រកាសស្វែងរកជំនួយក្រែងមានបញ្ហាណាមួយកើតឡើង តែយ៉ាងណាក្តីយន្តហោះបានធ្វើការចុះចតប្រកដបដោយសុវត្ថិភាព និងមិនបានបង្កគ្រោះថ្នាក់ណាមួយសម្រាប់អ្នកដំណើរនោះទេ។ សូមបញ្ជាក់ថា ករណីខាងនេះបានកើតមានជារឿយសម្រាប់យន្តហោះនៅជុំវិញពិភពលោក ហើយពេលខ្លះគ្រោះថ្នាក់ដែលមិនគួរឲ្យនឹងស្មាននេះ បានបង្កជាបញ្ហាធ្ងន់ធ្ងរសម្រាប់ការហោះហើរផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖medium

    March 25, 2018
  • PR

    កាលពីព្រឹកម្សិលមិញ គម្រោងផ្សារទំនើបដ៏ធំទី២របស់ក្រុមហ៊ុន បុរី ប៉េងហួត គ្រុប បានចាប់ផ្តើមរៀបចំពីធីបញ្ចុះបឋមសិលាសម្ភាធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏អធិកអធមនេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ក៏បានមានប្រសាសន៍ថា ខ្ញុំមានសេចក្តីរីករាយជាខ្លាំងក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើប PH Diamond

    March 25, 2018
  • អន្តរជាតិ

    អាមេរិក៖ កាលពីព្រឹកថ្ងៃសៅរ៍ថ្មីៗនេះ ប្រជាពលរដ្ឋអាមេរិកជាច្រើន ជាពិសេសក្មេងៗសិស្សសាលាបាននាំគ្នាធ្វើការប្រឆាំងតវ៉ាចង់ឲ្យរដ្ឋាភិបាលអាមេរិកធ្វើការកែទម្រង់ច្បាប់គ្រប់គ្រងអាវុធជាថ្មីឲ្យមានការតឹងរឹង។ ការប្រឆាំងតវ៉ានេះមានឈ្មោះ March For Our Lives ដែលបានធ្វើឡើងនៅទីក្រុង Washington DC ហើយការតវ៉ានេះបង្កើតឡើងដោយក្រុមយុវជន ដែលបានរស់រានមានជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀនមួយកន្លែងក្នុងទីក្រុង Parkland រដ្ឋ Florida បានបណ្តាលឲ្យសិស្សសាលាក្មេងៗ និងគ្រូបង្រៀនចំនួន១៧នាក់ស្លាប់បាត់បង់ជីវិត។ ការប្រឆាំងតវ៉ានោះផងដែរ គេសង្កេតឃើញមានមនុស្សយ៉ាងច្រើនកុះករចូលរួម ហើយយោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា គ្រាន់តែនៅក្នុងទីក្រុង Washington DC មានមនុស្សចូលរួមតវ៉ាប្រមាណជាង៨០ម៉ឺននាក់ឯណោះ។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរ គេសង្កេតឃើញវត្តមានតារាចម្រៀង តារាសម្តែង ពិធីករ-ពិធីការិនីល្បីឈ្មោះ និងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនក៏បាននាំគ្នាចូលរួមប្រឆាំងតវ៉ាផងដែរ៕ អត្ថបទ៖ សេម ប្រភព៖ dailymail

    March 25, 2018
  • កីឡា

    យោងតាមសារពត៌មាន Diario Gol បានចុះផ្សាយអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid កំពុងព្រួយបារម្ភលើខ្សែបម្រើ Isco ថាកីឡាកររូបនេះបានចំណាយពេលវេលាច្រើនលើអាជីវកម្មរបស់គេច្រើនជាងចំណាយពេលលេងបាល់។ យោងតាមការរាយការណ៍របស់សារពត៌មានមួយបានចុះផ្សាយអោយដឹងថា៖ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានទិញក្រុមហ៊ុនអចលនទ្រព្យមួយនិងបានក្លែងខ្លួនជាសហគ្រិនផ្ទាល់តែម្ដងដែលជាហេតុធ្វើអោយក្លឹបអធិរាជសរ Real Madrid ព្រួយបារម្ភថារូបគេអាចនឹងចំណាយពេលវេលាច្រើនជាមួយនឹងអាជីវកម្មរបស់គេច្រើនជាងលេងបាល់ទាត់។ ក្លឹបអធិរាជសរ Real Madrid ជឿជាក់ថា៖ ការមិនសូវបានចំណាយពេលវេលាច្រើននៅលើទីលានប្រកួតរបស់ខ្សែបម្រើ Isco អាចធ្វើអោយរូបគេធ្លាក់ទំរង់លេង ខណៈដែលពេលនេះរូបគេកំពុងតែផ្ដោតខ្លាំងទៅលើមុខរបរថ្មីរបស់គេ។ បុត្រ ប្រភព៖ Goal

    March 24, 2018
  • អន្តរជាតិ

    សម្លៀកបំពាក់ ក៏ដូចជាការស្លៀកពាក់តុបតែងខ្លួន គឺជាផ្នែកមួយដ៏សំខាន់នៃរូបសម្បត្តិខាងក្រៅរបស់មនុស្សម្នាក់ៗ។ ពេលខ្លះភាពគួរឲ្យទាក់ទាញរបស់មនុស្ស គឺមានពាក់ព័ន្ធទៅនឹងការស្លៀកពាក់របស់ពួកគេ។ ការស្លៀកពាក់បានសមរម្យក៏ជួយលើកតម្លៃមនុស្សគ្រប់គ្នាផងដែរ។ ខាងក្រោមជាចំនុចចំណុចមួយចំនួនដែលអ្នកគួរព្យាយាមជៀសឲ្យផុត ប្រសិនបើមិនចង់បាត់បង់ភាពគួរឲ្យទាក់ទាញរបស់ខ្លួនឯង ៖ ១. ស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្លេក ឬស្លកពណ៌ ៖ សម្លៀកបំពាក់ដែលស្លេក ឬស្លកពណ៌ ដោយសារតែការបោកជាច្រើនដងនឹងបាត់បង់នូវសោភ័ណភាព ឬភាពស្រស់ស្អាតរបស់វាជាមិនខាន ហើយនៅពេលដែលអ្នកស្លៀកពាក់សម្លៀកបំពាក់បែបនេះនោះអ្នកក៏នឹងត្រូវបាត់បង់នូវភាពគួរឲ្យទាក់ទាញដូចគ្នាដែរ។ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺបោកសម្អាតសម្លៀកបំពាក់ដែលមានពណ៌ឆើតស្រស់ និងពណ៌ខ្មៅ នៅក្នុងទឹកត្រជាក់ ហើយក៏កុំបោកស្ងួត។ ដើម្បីរក្សាពណ៌សម្លៀកបំពាក់ឲ្យបានយូរ អ្នកអាចបន្ថែមទឹកខ្មេះ កាហ្វេខ្មៅ ឬតែ ចូល នៅពេលកំពុងបោក។ ២. ស្លៀកសម្លៀកបំពាក់ដែលមានពណ៌មិនសសុទ្ធ ៖ សម្លៀកបំពាក់ពណ៌ស ប៉ុន្តែបែរជាមានពណ៌ស្រមោលដូច ខ្មៅ លឿង ឬប្រផេះច្រើនជាង គឺអាចផ្ដល់ផលប៉ះពាល់លើរូបរាងខាងក្រៅរបស់អ្នក។ ស្នាមប្រឡាក់ត្រឹមតែបន្តិចបន្តួច ឬស្នាមញើសពណ៌លឿងនៅលើសម្លៀកបំពាក់ពណ៌សនឹងធ្វើឲ្យអ្នកមើលទៅអាប់អួរ ប្រឡូកប្រឡាក់ មិនស្រស់ស្រាយគួរឲ្យទាក់ទាញ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកសម្លៀកបំពាក់ពណ៌សថ្មីមួយ ហើយធៀបវាទៅនឹងសម្លៀកបំពាក់ពណ៌សទាំងអស់ដែលអ្នកមាន។ អាវសដែលប្រែជាមានពណ៌លឿង ប៉ុន្តែមិនខ្លាំងបែបស្រមោល គឺអាចត្រូវបានដោះស្រាយដោយប្រើប្រាស់ ទឹកអុកស៊ីសែន ម្ស៉ៅ baking soda ឬទឹកក្រូចឆ្មារ នៅពេលបោក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពណ៌លឿងមានតែលើផ្នែកណាមួយជាក់លាក់លើសម្លៀកបំពាក់នោះអ្នកគ្រាន់តែសម្អាតត្រង់កន្លែងនោះបានហើយ។ ៣. ស្លៀកខោរលុងរយីរយាក ៖ មិនចាំបាច់ត្រូវរៀបរាប់ច្រើនទេ មើលតែរូបក៏អ្នកអាចដឹងថាវាអាក្រក់មើលខ្លាំងដែរ។ ដូច្នេះចូរជ្រើសរើសទិញខោខូវប៊យណាដែលសមនឹងរូបរាងទំហំរបស់អ្នក។ ៤. អង្គែនៅលើសម្លៀកបំពាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមកុំពាក់សម្លៀកពាក់ណាមួយដែលមានពណ៌ខ្មៅនៅផ្នែកខាងលើ។ បញ្ហានៃការកើតអង្គែអាចបណ្ដាលមកពីស្បែកក្បាលរបស់អ្នកស្ងួតពេក ឬក៏ព្រោះតែកង្វះវីតាមីនជាដើម ហើយបញ្ហានេះគួរត្រូវបានដោះស្រាយដោយអ្នកឯកទេសខាងសុខភាពសក់ និងស្បែកក្បាល។ ៥. ពាក់គ្រឿងអលង្ការច្រើនពេល ៖ ការពាក់គ្រឿងអលង្ការនៅផ្នែកខាងលើច្រើនពេក ជាពិសេសរួមបញ្ចូលទាំងការតុបតែងមុខបែបឆើតផងនោះ គឺអាចជាការពិបាកបំផុតក្នុងការជ្រើសរើសសម្លៀកបំពាក់ គ្រឿងតុបតែងឲ្យស៊ីគ្នា ឬតែងខ្លួនបែបណាឲ្យសាកសមដោយវាងាយនឹងមើលទៅឃើញឆ្គង។ ៦. មូរដៃអាវបែបខ្ជីខ្ជា ៖ ពិតណាស់នៅពេលដែលយើងមូរដៃអាវឡើង វានឹងធ្វើឲ្យអ្នកមើលទៅក្មេងឡូយ ស្អាតសង្ហារ និងស្វាហាប់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមូរដៃអាវបែបខ្ជីខ្ជាដោយគ្រាន់តែរុញឡើងលើវិញដោយគ្មានការបត់តាមលំដាប់ឲ្យបានត្រឹមត្រូវនោះ គឺមិនប្រសើរសោះឡើយ។ ៧. មិនព្រមលាងសម្អាតគ្រឿងតុបតែងមុខចេញ ៖ វាបណ្ដាលឲ្យមានផលប៉ះពាល់ទៅលើរូបសម្រស់របស់អ្នក គឺធ្វើឲ្យមុខមើលទៅមិនស្រស់ ប្រសិនបើអ្នកមិនព្រមលាងសម្អាតមុខដែលតុបតែងយូរមកហើយចេញ។ វានឹងធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញ។ ៨. រឿងរ៉ាវបន្តិចបន្តួច ៖ ដូចជាក្រែមជាប់ធ្មេញ ប្រហោងតូចមួយនៅលើរ៉ូបរបស់អ្នក ឬជីជាប់ធ្មេញជាដើម វាជាអ្វីដែលអ្នកដទៃងាយនឹងមើលឃើញ ហើយចាប់អារម្មណ៍បំផុត។ ពិនិត្យមើលខ្លួនឯងឲ្យច្បាស់មុននឹងសម្រេចចិត្តចេញក្រៅ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    March 24, 2018
  • អន្តរជាតិ

    សុភាពនារីតែងតែមានបញ្ហានៅពេលដែលខ្លួនណាត់ជួបនិងដៃគូជាលើកដំបូង។ ព្រោះថាការណាត់ជួបវាមិនមែនគួរអោយចាប់អារម្មណ៍និងអស្ចារ្យដូចដែលយើងរំពឹងទុកនោះទេ។ ពេលខ្លះវាក៏ធ្វើឲ្យយើងមានអារម្មណ៍ថាធុញ ហើយពេលខ្លះយើងមិនអាចស្វែងរកសំនួរអ្វីសួរទៅកាន់គ្នាឲ្យបានល្អ ដែលវាបង្កឲ្យមានភាពស្ងៀមស្ងាត់កើតឡើងនៅពេលដែលណាត់ជួបម្ដងៗ។ ដូចនេះដើម្បីជៀសវាងភាពទើសទាល់នៅពេលដែលមានការណាត់ជួបលើកដំបូងនោះអ្នកគួរតែសួរសំនួរទាំង ៥នេះដើម្បីឲ្យយើងទទួលបានបទពិសោធន៍ និងស្វែងយល់ពីគ្នាកាន់តែច្បាស់៖ ១. តើអ្នកធ្វើការងារអ្វី៖ នេះជាសំនួរមួយដែលមនុស្សភាគច្រើនតែងលើកយកមកសួរនៅពេលណាត់ជួបលើកដំបូង។ ប៉ុន្តែតែសំនួរដ៏សាមញ្ញនេះអាចឲ្យយើងយល់ដឹងពីដៃគូបានកាន់តែច្រើន ព្រោះប្រសិនបើដៃគូគេបង្ហាញថាគេស្រលាញ់ការងារដែលកំពុងតែធ្វើនេះខ្លាំង យើងអាចដឹងថាម្នាក់នោះ គឺអាចនឹងឲ្យយើងពឹងពាក់បាន តែបើសិនជាគេធ្វើការគ្រាន់តែដើម្បីបំពេញពីតម្រូវការ ឬគ្រាន់ តែចង់ឲ្យមើលមកល្អតែសំបកក្រៅ យើងអាចវាយតម្លៃបានថាគេជាមនុស្សម្នាក់ដែលទុទិដ្ឋិនិយម។ ២. នៅចុងសប្ដាហ៍អ្នកចូលចិត្តចំណាយពេលធ្វើអ្វី៖ ការសួរបែបនេះកាន់តែធ្វើឲ្យយល់ដឹងពីគេជាពិសេសពេលចុងសប្ដាហ៍ព្រោះយើងអាចដឹងពីចារឹករបស់គេកាន់តែច្បាស់ ថារូបគេ ចូលចិត្តចំណាយពេលនៅផ្ទះ, ជួបជុំមិត្តនៅពេលយប់, ការធ្វើដំនើរកំសាន្ដ រឺក៏ចំណាយពេលជាមួយនឹងក្រុមគ្រួសារ។ លើសពីនេះអាចឲ្យយើងដឹងពីអ្វីដែលគេចូលចិត្ត រឺមិនចូលចិត្តអ្វី។ ៣. តើអ្នកចូលចិត្តមិត្តភក្ដិរបស់អ្នកត្រង់ចំណុចណា៖ ដោយយើងអាចដឹងថាតើគាត់ជាមនុស្សលក្ខណៈបែបណា និងចូលចិត្តមនុស្សបែបណានៅពេលដែលគាត់មានទំនាក់ទំនង រឺក៏រាប់អានជាមួយ។

    March 24, 2018
  • កីឡា

    នៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួតដ៏អស្ចារ្យដែលរៀបចំឡើងក្រុមហ៊ុន Ganzberg Beer ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 10 នឹងធ្វើអោយកក្រើកពេញទីលាន T-Soccer ទៀតហើយជាមួយនឹងគូរខ្លាំងៗចំនួ​ន 2 គូរ។ នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 10 នារាត្រីថ្ងៃអាទិត្យ ទី24 ខែមីនា ស្អែកនេះប្រាកដជាធ្វើអោយទស្សនិកអង្គុយមិនជាប់កៅអីក្នុងទីលាន T-Soccer ទៀតហើយ ដោយសារតែក្នុងរាត្រីស្អែកនេះសុទ្ធតែក្រុមខ្លាំងដែលត្រូវមកជួបគ្នានៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី

    March 24, 2018