- Khmernote Media
- PR
*GrabBike ដែលជាសេវាកម្មផ្តល់ជូនម៉ូតូឌុបតាមតម្រូវការនៅលើកម្មវិធី Grab ឥឡូវនេះមានវត្តមាននៅក្នុងទីក្រុងភ្នំពេញហើយ *ក្រុមហ៊ុនក៏កំពុងធ្វើការសាកល្បងសេវាកម្មក្នុង ផងដែរ គឺ GrabTukTuk នៅភ្នំពេញ និង GrabRemorque ក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ – Grab ដែលជាកម្មវិធីទូរស័ព្ទផ្ដល់ជូនសេវាកម្មដឹកជញ្ជូនតាមតម្រូវការ និងមធ្យោបាយទូទាត់ប្រាក់តាមទូរស័ព្ទចល័តឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានបើកដំណើរការជាផ្លូវការនូវសេវាកម្មម៉ូតូឌុប GrabBike នៅរាជធានីភ្នំពេញ។ បន្ទាប់ពីការសាកល្បងអស់រយៈពេលជាង ២ខែ នៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗនៅរាជធានីភ្នំពេញ សេវាកម្ម GrabBike នឹងធ្វើការផ្តល់ជូននូវសេវាកម្មនេះនៅក្នុងទីក្រុងភ្នំពេញទាំងមូលចាប់ពីខែមេសា ឆ្នាំ ២០១៨តទៅ។ ការបើកដំណើរការជាផ្លូវការនៃសេវាកម្ម GrabBike
March 24, 2018 - អន្តរជាតិ
ប្រទេសចិន ៖ គ្រូបង្រៀនជាគំរូដល់សិស្សជាច្រើន ចុះប្រសិនបើគ្រូបង្រៀនបែរជាទៅធ្វើរឿងផ្តេសផ្តាសដាក់សិស្សតើវិស័យអប់រំជានឹងត្រូធ្លាក់តម្លៃកំរិតណា។ ប្រភពព័ត៌មានបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលគ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់រងការរិះគន់យ៉ាងខ្លាំងបន្ទាប់វីដេអូថើបកូនសិស្សរបស់គាត់ចេញផ្សាយក្នុងបណ្តាញសង្គម។ គ្រូបង្រៀនរូបវិទ្យាម្នាក់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Jia វ័យ៤៧ឆ្នាំរស់នៅក្នុងទីក្រុង Luonan ខេត្ត Shaanxi គាត់បានបង្ហោះឃ្លីបវីដេអូមួយបង្ហាញពីសកម្មភាពរបស់គាត់និងសិស្សស្រីម្នាក់កំពុងថើបគ្នា។ បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះមានអ្នកចូលមើលនឹងធ្វើការរិះគន់យ៉ាងខ្លាំងដែលក្នុងនាមជាគ្រូបង្រៀនបែរជាធ្វ់រឿងបែបនេះជាមួយសិស្សដែលមានអាយុតិចជាងគាត់ជាង៣០ឆ្នាំនោះ។ រឿងហេតុនេះបានកើតឡើងនៅក្នុងផ្ទះជួលរបស់គ្រូម្នាក់នេះ គាត់បានផ្តល់អោយនារីជាកូនសិស្សនោះ១០០យ័ន (ប្រហែល១៥ដុល្លារ)។ ក្រោមការស៊ើបអង្កេតរបស់ប៉ូលិសបានរកឃើញថាគេទាំងពីរនាក់បានពញរមព្រៀងគ្នា ហើយក៏មិនមានសញ្ញាណាមួយបញ្ជាក់ថាគេទាំងពីបានរួមភេទជាមួយគ្នានោះដែរ។ តាមទោះជាយ៉ាងណាលោកគ្រូ Jia នេះត្រូវបានសាលាដែលគាត់បង្រៀនបណ្តេញចេញ និង ស្នើរអោយក្រសួងដកក្របខ័ណ្ឌជាគ្រូបង្រៀនរបស់គាត់ចេញ។ គ្រួសារក្មេងម្នាក់នោះក៏បានទាមទារប្រាក់២០០០យ័នដែលជាថ្លៃសិក្សាបន្ថែមពីគ្រូម្នាក់នេះមកវិញផងដែរ៕ អត្ដបទ ៖ Mali ប្រភព ៖ nextshark
March 24, 2018 - អន្តរជាតិ
យើងដឹងហើយថាការដើរទិញឥវ៉ាន់គឺជាចំណង់ចំណូលចិត្តបស់នារីគ្រប់រូប ជាពិសេសសម្លៀកបំពាក់។ ហើយនៅពេលដែលសម្លៀកបំពាក់ចាស់ៗយើងក៏មិនដាច់ចិត្តបោះ ចោលដោយយើងមានការសោកស្ដាយ។ តែពេលនេះអស់បារម្ភទៀតហើយ យើងអាច យកខោខូវប៊យចាស់ៗមកធ្វើជាផើងផ្កានៅក្នុងសួនរបស់យើងយ៉ាងស្អាត និងមិនចំណាយថវិកាច្រើនឡើយ ពិសេសគឺមានភាពច្នៃប្រឌិតទៀតផង និងកាន់តែមានភាពទាក់ទាញ។ ចង់ដឹងយ៉ាងណា សូមមើលរូបខាងក្រោមនេះ៖ ១. ដំណាំឈើខោខូវប៊យ ជាមួយនឹងហ្គីតា៖ ខោខូវប៊យគឺយើងអាចយកវាមកកែច្នៃបានជាច្រើនម៉ូត គឺក្លាយពីស្ទាយធម្មតាមកជាស្ទាយបែបអ្នកលេងហ្គីតាវិញ ដោយគ្រាន់តែលំអជាមួយនឹងស្បែកជើងចាស់ៗក៏មើលទៅទាក់ទាញ។ ២. ការរៀបចំឲ្យដូចជាមនុស្ស៖ ស្ទាយមួយនេះអាចមើលទៅដូចជាកំប្លែង ប៉ុន្ដែវាមានភាពទាក់ទាញជាខ្លាំងហើយក៏មានភាពងាយស្រួលក្នុងការធ្វើទៀតផង។ ដោយយើងគ្រាន់តែដាក់ថង់ប្លាសិកចូលទៅក្នុងខោ បន្ទាប់មកដាក់ដីចូលឲ្យពេញល្អហើយដាក់ផ្កាចូលជាការស្រេច។ ដើម្បីឲ្យបាននឹងថ្កល់យើងត្រូវយកខ្សែមកចងជាប់ជាមួយនឹងចង្កេះខោ ហើយភ្ជាប់វាទៅនឹងរនាំងនៃរបង រឺរបងសួនរបស់អ្នក។ ៣. ច្នៃជាផើងតូចៗ៖ អ្នកក៏អាចកាត់វាតូចៗដើម្បីធ្វើជាផើងផ្កាដ៏ស្រស់ស្អាត ដោយអ្នកគ្រាន់កាត់ហោប៉ៅខាងក្រោយហើយប្តូរទៅជាសម្រាប់ដាក់ដាំផ្កា ហើយអាចយកទៅព្យួរតិចតួចនៅគ្រប់ទីកន្លែងដែលអ្នកចង់បានដូចជាបន្ទប់ទឹក រឺក៏នៅសួនច្បារជាដើម។ អត្ថបទ៖
March 24, 2018 - អន្តរជាតិ
ការជាប់គាំងនៅក្នងជណ្ដើរយន្តប្រអប់ គឺជាសុបិន្តដ៏អាក្រក់បំផុតមួយសម្រាប់អ្នកដែលមានអារម្មណ៍ខ្លាចទីងងឹត ក៏ដូចជាមនុស្សជាច្រើនដទៃទៀត។ ក្នុងករណីអាសន្នប្រភេទដូចនេះ វាជាការសំខាន់ណាស់ដែលយើងត្រូវដឹងអំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ទាយដឹងពីរឿងរ៉ាវថ្ងៃអនាគតនោះទេ ហេតុនេះការការពារ គឺប្រសើរជាងព្យាបាល។ អ្នកគួរចេះរៀបចំ និងប្រុងបៀបខ្លួនទុកជាមុនគ្រប់ពេលទើបប្រសើរ។ ខាងក្រោមជាវិធីសាស្ត្រមួយចំនួនដែលអ្នកគួរតែអនុវត្តន៍តាម ប្រសិនបើហេតុការណ៍អាក្រក់នេះកើតឡើងចំពោះអ្នក ៖ ១. កុំស្លន់ស្លោរ ៖ មិនថាស្ថិតក្នុងស្ថានភាពអាសន្នប្រភេទណាក៏ដោយ ភាពស្លន់ស្លោរមិនអាចជួយអ្វីបានក្រៅពីបណ្ដាលឲ្យស្ថានភាពកាន់តែអាក្រក់ឡើងឡើយ។ ដូច្នេះនៅខណៈពេលជាប់គាំងនៅក្នុងជណ្ដើរយន្តប្រអប់ អ្វីដែលអ្នកត្រូវធ្វើ គឺរក្សាភាពស្ងៀមស្ងាត់ និងព្យាយាមដកដង្ហើមចេញចូលមួយៗឲ្យវែងៗ។ ជណ្ដើរយន្តប្រអប់ គឺមិនមានសមត្ថភាពធ្វើឲ្យខ្យល់ចេញចូលបានត្រឹមត្រូវដូចបរិយាកាសខាងក្រោមនោះទេ ហេតុនេះប្រសិនបើអ្នកបណ្ដោយអារម្មណ៍ឲ្យធ្លាក់ចូលក្នុងភាពភ័យស្លន់នោះអ្នកអាចនឹងជួបប្រទះនូវបញ្ហានៃកង្វះអុកស៊ីសែនជាក់ជាមិនខាន។ សម្រួល ឬរំងាប់អាត្រាបេះដូងដោយការឈរត្រង់ខ្លួន។ ២. ស្រែករកជំនួយ ៖ នៅមុនពេលធ្វើសកម្មភាពណាមួយដើម្បីចេញផុតពីជណ្ដើរយន្តដោយខ្លួនឯង ចូរសាកល្បងព្យាយាមស្រែករកជំនួយសិនតាមរយៈការប្រើប្រាស់ ឬចុចប៊ូតុងដែលមានរូបកណ្ដឹង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើចរន្តអគ្គីសនីមិនដំណើរការនោះវាក៏មិនអាចជួយអ្វីអ្នកបានដែរ។ ក្នុងករណីនេះ សាកល្បងស្រែក ឬគោះអ្វីក៏បានឲ្យបានលឺ ហើយច្រើនដងបំផុតតាមដែលអាចធ្វើទៅបានដើម្បីជាការបញ្ចេញសំលេងឲ្យអ្នកដទៃដែលនៅខាងក្រៅជណ្ដើរអាចដឹងថាអ្នកកំពុងជាប់គាំង។ អ្នកអាចដោះស្បែកជើងម្ខាង ហើយវាយទៅលើផ្នែកដែកនៃទ្វារជណ្ដើរយន្ត រួចព្យាយាមស្រែកឲ្យលឺ។ ៣. ស្វែងរកប្រភពនៃពន្លឺ ៖ ប្រសិនបើចរន្តអគ្គីសនីឈប់ដំណើរការ ចូរព្យាយាមស្វែងរកប្រភពពន្លឺណាមួយ ឬបើកពិលទូរស័ព្ទដៃរបស់អ្នក។ វិធីនេះមិនត្រឹមតែអាចជួយរម្ងាប់អារម្មណ៍ភ័យស្លន់បាននោះទេ ប៉ុន្តែវាក៏ជួយឲ្យអ្នកអាចមើលប៊ូតុងអាសន្នផ្សេងៗបានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវប្រើប្រាស់ដែកកេះឡើយ ក៏ព្រោះវាមិនត្រឹមតែបង្កគ្រោះថ្នាក់ជាយថាហេតុប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកាត់បន្ថយអុកស៊ីសែនដែលអ្នកត្រូវការទៀតផង។ ៤. ទាក់ទងទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ ៖ ប្រសិនបើប៊ូតុងខលក្នុងជណ្ដើរមិនដំណើរការទេនោះ កុំប្រញាប់ប្រញាលគេចចេញដោយខ្លួនឯង។ ជាដំបូងត្រូវខលទាក់ទងទៅកាន់ផ្នែកទទួលភ្ញៀវនៃអាគារ ឬលេខសង្គ្រោះបន្ទាន់ដូចជា ១១៩ ឬ ១១៧ សម្រាប់ប្រទេសកម្ពុជា ៩១១ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត ប៉ុន្តែអ្នកគួរតែធ្វើការឆែករកលេខសង្គ្រោះបន្ទាន់ជាក់លាក់របស់ប្រទេសដែលអាចមានបិតនៅលើជញ្ជាំងនៃប្រអប់ជណ្ដើរយន្ត ឬលើបន្ទះក្ដារប៊ូតុង។ ៥. ព្យាយាមចុចប៊ូតុងដើម្បីបើកទ្វារ ៖ ប្រសិនបើជណ្ដើរជាប់គាំងនៅជាន់ណាមួយ ហើយទ្វារមិនព្រមបើកនោះ ចូរព្យាយាមចុចប៊ូតុងជាន់ដែលអ្នកកំពុងជាប់នោះម្ដងទៀត។ កុំព្យាយាមចុចប៊ូតុងផ្សេង។ ប្រសិនបើទ្វារនៅតែមិនបើក ចូរព្យាយាមចុចប៊ូតុងបើកទ្វារ ឬជាភាសាអង់គ្លេស “Open Door”។ ៦. ចុចប៊ូតុងឈប់ ឬ “Stop” ៖ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពដែលត្រូវតែគេចចេញពីជណ្ដើរយន្តឲ្យបានដោយខ្លួនឯង ចូរព្យាយាមចុចប៊ូតុងឈប់ ឬ “Stop”។ ប្រសិនបើវាជាប់គាំង ចូរទាញចេញ ហើយចុចម្ដងទៀត។ វិធីនេះនឹងធ្វើឲ្យជណ្ដើរយន្តនៅគាំងស្ងៀម ខណៈពេលដែលអ្នកកំពុងព្យាយាមធ្វើដំណើរចេញ។ ៧. ត្រូវមានការអត់ធ្មត់ ៖ ក្រោយពីបានដឹងថា ជំនួយកំពុងតែនឹងមកដល់ ឬមានគេកំពុងតែធ្វើដំណើរមកជួយយកអ្នកចេញហើយនោះ ចូរព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ អ្នកអាចបន្ធូរអារម្មណ៍តាមរយៈការឆាត និយាយទូរស័ព្ទ ឬលេងហ្គេមក្នុងទូរស័ព្ទជាដើម៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
March 24, 2018 - អន្តរជាតិ
ប្រទេេសចិន ៖ សព្វថ្ងៃមនុស្សបែបច្រើនជ្រើសរើសរៀននូវមុខវិជ្ជាណាដែលមានសក្តានុពលនិងអាចរកចំណូលបានច្រើន តែក៏មានមនុស្សមួយចំនួនបែបជាបោះបង់ចោលវាហើយជ្រើសរើសដើរតាមក្តីស្រមៃរបស់ខ្លួនវិញ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ ដែលបុរសម្នាក់បោះបង់ចោលការសិក្សាផ្នែកវិជ្ជសាស្ត្រឆ្នាំទី៧របស់ខ្លួនទៅចាប់យកអាជីពជាអ្នកធ្វើនំប៉័ងលក់ទៅវិញ។ តាមប្រភពបានអោយដឹងថាលោក Huang ជានិសិត្សឆ្នាំទី៧ចាងផ្នែកវិជ្ជសាស្រ្តនៅសាកលវិទ្យាល័យដ៏ល្បីមួយរបស់ចិន។ គាត់បានប្រាប់ថាក្រោយពីរៀនខាងផ្នែកវិជ្ជាសាស្រ្តនេះអស់រយៈពេល៧ឆ្នាំ គាត់មានអារម្មណ៍ថាចាប់ផ្តើមនឿយណាយជាវាបន្តិចម្តងៗ។ រហូតមកដល់គាត់បានមើលឃើញកម្មវិធី “Paul Hollywood’s Bread” នៅលើទូរទស្សន៍ដោយចៃដន្យ គាត់មានការចាប់អារម្មណ៍ខ្លាំងណាស់ជាពិសេសការធ្វើនំប័ុងតែម្តង។ គាត់ក៏សម្រេចចិត្តបោះបង់ចោលការសិក្សាបើទោះបីជាមិនទទួលបានការគាំទ្រពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្តិក៏ដោយ។ គាត់បន្តថា នៅពេលធ្វើនំប័ុងវាមានអ្វីគួរអោយចាប់អារម្មណ៍ខ្លាំង និងមានភាពឯករាជ្យផ្ទាល់ខ្លួនទៀតផង។ គាត់បានគួរអោយអាណិតនោះទេ”៕ អត្ថបទ៖ Mali ប្រភព៖ cgtn
March 24, 2018 - អន្តរជាតិ
សុភាពនារីគ្រប់រូបទោះបីជាពួកគេមានចិត្តទូលាយ រឺក៏រួសរាយកម្រិតណាក៏ដោយ ក៏ពួកគេនៅតែមានចំណុចខ្សោយរបស់ខ្លួន និងមិនចង់ឲ្យនរណាម្នាក់រំលឹកពីវាមកកាន់ខ្លួនឡើយ។ ជាពិសេសនៅពេលដែលយើងនិយាយ នៅមុខមនុស្សជាច្រើននោះនឹងកាន់តែធ្វើឲ្យនារីកាន់តែបានទំនុកចិត្ត និងមិនមានភាពជឿជាក់មកលើខ្លួនដូចមុនឡើយ។ ខាងក្រោមនេះគឺជាពាក្យតំណមដែលបុរសគួរតែយល់ដឹង និងឈប់និយាយតទៅទៀត៖ ១. បញ្ហាអាយុ៖ មនុស្សស្រីគ្របរូបសុទ្ធតែមិនចង់បង្ហាញពីអាយុពិតរបស់ខ្លួនឲ្យអ្នកផ្សេងដឹងនោះទេ។ ព្រោះថាអាចគេនិយាយថា ចាស់មុនអាយុ, អាយុក្មេងមុខចាស់ និងចាស់ហើយពេលណាការជាដើម។ បញ្ហាអាយុគឺជារឿងមួយដែើធ្វើឲ្យមនុស្សស្រីបាត់បង់ទំនុកចិត្តលើខ្លួនជាខ្លាំង។ ហេតុនេះយើងគួរតែជៀសវាងក្នុងការនិយាយពីរឿងអាយុ។ ២. ឥលូវចាស់ម៉េស៖ មនុស្សម្នាក់ៗមិនមែនក្មេងរហូតនោះទេ តែបើសិនជាយើងយករឿងបែបនេះមកនិយាយលេងមុខគេច្រើននោះ ក៏ធ្វើឲ្យនារីគ្រប់រូបអន់ចិត្តផងដែរ និងធ្វើឲ្យមិនហ៊ានជួបជុំគ្នាលើកក្រោយទៀត។ ៣. ស្រីកន្ដឿ៖ សព្វថ្ងៃពាក្យទាំងនេះបានវាយប្រហារចិត្តនារីៗជាខ្លាំង ដោយសារតែពួកគេមានកំពស់ទាប ដែលធ្វើឲ្យបុរស រឺក៏ពួកម៉ាកជាច្រើននិយាយលេងសើច។ តែបើយើងជៀងវាងបានក៏ល្អ និងគួរតែនិយាយថាតូច្រលឹងព្រោះថាវាពិរោះស្ដាប់ជាងកន្ដឿ។ តែនារីគួរតែឈប់បារម្ភទៀតព្រោះថាទាប យើងអាចពាក់ស្បែកជើងកែងក៏ស្អាតម៉្យាងដែរ។
March 24, 2018 - អន្តរជាតិ
ប្រទេសជប៉ុន ៖ ជប៉ុនបានក្លាយជាប្រទេសដែលសំបូរទៅដោយមនុស្សចាស់ច្រើនជាងគេបង្អស់ក្នុងលោក ប្រហែលជាមួយភាគបួននៃប្រជាជនជប៉ុនទាំងអស់មានអាយុចាប់ពី៦៥ឆ្នាំ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងចម្លែកមួយ ដែលចាស់ៗនៅក្នុងប្រទេសជប៉ុនបែរជានាំគ្នាចង់ចូលគុក ដោយសារតែភាពឯកា និងចង់អោយមានអ្នកមើលថែរ។ តាមប្រភពបានអោយដឹងថាមនុស្សចាស់ជាច្រើនមានផ្ទះខ្លួនឯងហើយ តែគាត់មិនមានអារម្មណ៍សុខស្រួលនោះទេ។ បែបនេះហើយទើបគាត់សម្រេចចិត្តនាំគ្នាចង់ទៅរស់នៅក្នុងគុក ព្រោះនៅទីនោះមានអ្នកចាំមើលថែរក្សាគាត់។ គុកនៅប្រទេសជប៉ុនត្រូវបានគេដឹងទូទាំងពិភពលោកថាជាគុកដែលមិនសូវមានអ្នកទោសនោះទេ ជាពិសេសអ្នកទោសកំរិតធ្ងន់ធ្ងរគឺមិនមានសោះតែម្តង។ អ្នកទោសដែលរស់នៅក្នុងគុកត្រូវបង់ប្រាក់ប្រមាណជាជាង ២០០០០ដុល្លារ ហើយអ្នកទោសដែលជាមនុស្សចាស់ត្រូវបង់ច្រើនជាងនេះទៀតព្រោះត្រូវបន្ថែមលើសេវាមើលថែសុខភាពទៀត។ តាមសម្តីអ្នកជាប់គុកវ័យចំណាស់ម្នាក់បានប្រាប់ថាគាត់ពេញចិត្តនឹងរស់នៅទីនេះ វាមានភាពងាយស្រួលជាងខាងក្រៅ នាងសន្យានឹងខ្លួនឯងថានឹងមិនចេញទៅវិញទេ៕ អត្ថបទ ៖ Mali ប្រភព ៖ sanook
March 24, 2018 - អន្តរជាតិ
ចិន៖ វីដេអូដ៏គួរឲ្យតក់ស្លុតមួយត្រូវបានគេចែករំលែកពេញបណ្តាញសង្គម បន្ទាប់ពីស្រ្តីម្នាក់រវល់តែចុចទូរស័ព្ទពេលដើរឆ្លងថ្នល់បានបណ្តាលឲ្យកូនតូចម្នាក់រត់ចូលរថយន្តរងរបួសធ្ងន់។ យោងតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវដ៏មញាញឹកមួយកន្លែងក្នុងតំបន់ Guangxi ប្រទេសចិន។ ក្មេងតូចដែលជាជនរងគ្រោះ និងម្តាយរបស់គេ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នារិះគន់ទៅលើស្រ្តីជាម្តាយខ្លាំង ដែលនាងមិនបានយកចិត្តទុកដាក់មើលថែកូនតូចឲ្យបានល្អក្នុងពេលឆ្លងថ្នល់។ វាពិតណាស់ថា គ្រោះថ្នាក់នេះជាកំហុសរបស់ស្រ្តី ជាម្តាយច្រើនជាងគេ ព្រោះនាងរវល់តែចុចទូរស័ព្ទ មិនព្រមកាន់ដៃកូនតូចនោះទេ ទើបបណ្តោយឲ្យមានគ្រោះថ្នាក់នេះកើតឡើង។ តាមរយៈគ្រោះថ្នាក់នេះ វាអាចជាមេរៀនមួយសម្រាប់អាណាព្យាបាលគ្រប់រូបត្រូវចេះបែងចែកពេលវេលាឲ្យបានច្បាស់រវាង ការប្រើប្រាស់ទូរស័ព្ទ និងពេលត្រូវធ្វើរឿងចាំបាច់ណាមួយ ហើយកុំគិតតែលេងទូរស័ព្ទរហូតពេក៕ អត្ថបទ៖ ភក្តី ប្រភព៖ medium
March 24, 2018 - អន្តរជាតិ
ឥណ្ឌា៖ គ្រូចាប់ពស់ម្នាក់ភ្លាត់ស្នៀតត្រូវពស់ថ្លាន់ ដែលគាត់ចិញ្ចឹមជាយូរឆ្នាំមកហើយរឹតករហូតសន្លប់ ខណៈពេលគាត់កំពុងតែសម្ដែងពីវិធីលេងជាមួយនឹងពស់នៅពីមុខទស្សជិកជនជាច្រើននាក់។ លោកគ្រូចាប់ពស់រូបនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណរបស់គាត់នោះទេ គេអាចដឹងត្រឹមថា កន្លែងដែលកើតហេតុនោះគឺស្ថិតនៅក្នុងទីក្រុង Mau ប្រទេសឥណ្ឌា ដែលជាទីកន្លែងដែលលោកគ្រូចាប់ពស់រូបនេះទៅសម្ដែងពីវិធីលេងជាមួយពស់ ដើម្បីទទួលបានប្រាក់ពីទស្សជិកជនជាប្រចាំ។ ជាអកុសនៅក្នុងថ្ងៃកើតហេតុពស់ដែលគាត់តែងប្រលែងលេងជាមួយរាប់ឆ្នាំមកហើយ ស្រាប់តែរឹតកគាត់រហូតទាល់តែគាត់សន្លប់ និងត្រូវបញ្ចូនគាត់ចូលបន្ទប់សង្គ្រោះបន្ទាន់ទៀតផង។ រហូតមកទល់នឹងពេលនេះគេមិនទាន់បានដឹងថា ស្ថានភាពរបស់លោកគ្រូចាប់ពស់រូបនោះទៅជាយ៉ាងណានោះទេ តែគាត់ទំនងជាអាចរួចផុតពីគ្រោះថ្នាក់ដល់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
March 24, 2018 - អន្តរជាតិ
ថៃ៖ ការស្ទង់មតិមួយបានរកឃើញថា ស្ត្រីជនជាតិថៃប្រមាណជាង៥០% បានទទួលរងនូវការបៀតបៀនផ្លូវភេទក្នុងអំឡុងពេលលេងបាញ់ទឹកកាលពីឆ្នាំ២០១៦ កន្លងទៅ ដែលការលេងបែបនេះជាផ្នែកមួយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬគេហៅថាសង្ក្រានថៃ។ ការស្ទង់មតិនេះបានធ្វើឡើងចំពោះមនុស្សស្រីចំនួន ១,៧៩៣នាក់ ដែលមានអាយុចាប់ពី ១០ ដល់ ៤០ ឆ្នាំ ហើយលទ្ធផលបានបង្ហាញថា ៥១,៩% ក្នុងចំណោមមនុស្សស្រីទាំងនេះបានឆ្លើយថា ពួកនាងសុទ្ធតែធ្លាប់ទទួលបានការបៀបបៀនផ្លូវភេទពីសំណាក់មនុស្សប្រុស។ ការបៀតបៀនផ្លូវភេទក្នុងន័យនេះចង់សំដៅលើសកម្មភាពបន្លំប៉ះពាល់ ស្ទាប ឆ្លៀតឱកាស ឬចាប់ខ្លួនប្រាណមនុស្សស្រីដោយចេតនា ខណៈដែលមានមនុស្សជាច្រើនកំពុងតែសប្បាយលេខបាញ់ទឹក។ ក្រៅតែទទួលរងនូវការបៀតបៀនផ្លូវភេទ ការស្ទង់មតិខាងលើក៏បានបង្ហាញដែរថា ស្ត្រីមួយចំនួនក៏ត្រូវបានមនុស្សប្រុស ដែលស្រវឹងស្រាមួយចំនួនបង្ខំឲ្យនាងផឹងស្រាផងដែរ ខណៈដែលនាងមិនចង់ផឹកទាល់តែសោះ។ ហើយមកទល់ពេលនេះ អង្គការមួយរបស់ថៃ បានបញ្ចូនរបាយការណ៍នេះទៅកាន់ក្រសួងមហាផ្ទៃរួចរាល់ហើយ ដើម្បីស្នើសុំឲ្យមានវិធានការការពារ និងទប់ស្កាត់ការបៀបបៀនផ្លូវភេទមកលើមនុស្សស្រី ក្នុងពិធីបុណ្យសង្ក្រានថៃ
March 24, 2018









