Khmernote Media
  • អន្តរជាតិ

    សុភាពនារីសព្វថ្ងៃនេះតែងតែស្វែងរកនូវស្ទាយថ្មីៗដើម្បីឲ្យខ្លួនទទួលបានភាពជឿជាក់ និងភាពថ្លៃថ្នូរ។ ជាពិសេសស្ទាយសម្លៀកបំពាក់ដែលនារីគ្រប់រូបមានភាពខ្វល់ខ្វាយជាខ្លាំង មិនដឹងថាត្រូវរៀបចំយ៉ាងណាឲ្យសាកសមនឹងខ្លួន។ តែអ្វីដែលកាន់តែពិសេសគឺសុភាពនារីដែលស្រលាញ់ពណ៌លឿង ដែលពណ៌លឿងនេះជាទីពេញនិយមសម្រាប់នារីសម័យថ្មី។ ចង់ដឹងថាលូយយ៉ាងណាតោះមើលរូបខាងក្រោមនេះ៖   អត្ថបទ៖ Sai

    March 23, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ជាមួយនឹងការប្រើប្រាស់ទូរស័ព្ទអ្នកគួរតែយកចិត្តទុកដាក់អោយបានច្រើនជាមួយនឹងថ្មរបស់វា វាអាចធ្វើអោយអ្នកជួបបញ្ហាបាន ប្រសិនបើថ្មនោះមិនល្អរឺខូច។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលទូរស័ព្ទមួយគ្រឿងស្រាប់តែផ្ទុះបណ្តាលអោយភ្លើងឆាបឆេះទៅលើមុខភ្ញៀវ បន្ទាប់ពីបានប្តូរដាក់ថ្មដែលទិញតាមអនឡាញ។ រឿងរ៉ាវនេះបានកើតឡើងនៅក្នុងហាងជួសជុលទូរស័ព្ទមួយគ្រឿងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ទីក្រុង Zhuang Pingling ខេត្ត Gansu ប្រទេសចិន។  តាមរយៈម្ចាស់ហាងបានប្រាប់អោយដឹងថាភ្ញៀវម្នាក់នេះបានដើរទិញថ្មទូរស័ព្ទរបស់ខ្លួននៅតាមហាង។ តែដោយសារមានតម្លៃថ្លៃៗពេក គាត់ក៏សម្រេចចិត្តធ្វើការបញ្ជាទិញតាមអនឡាញ។ បន្ទាប់ពីទិញបានភ្ញៀវម្នាក់នេះក៏យកវាមកអោយហាងជួសជុលរបស់គាត់ដើម្បីធ្វើការផ្លាស់ប្តូរ នៅពេលកំពុងតែធ្វើការផ្លាស់ប្តូរទូរស័ព្ទនេះស្រាប់តែផ្ទុះចេញភ្លើងចេញមកឆាបឆេះទៅលើមុខអ្នកជួសជុលនិងអតិថិជនម្នាក់នេះ។ ជាសំណាងណាស់ដែលវាមិនបណ្តាលអោយនរណាម្នាក់មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះ៕ ប្រភព ៖  sanook

    March 23, 2018
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបមិនប្រាកដថាតែងតែជួបជាមួយនឹងដៃគូល្អ និងពេញចិត្តរហូតនោះទេ។ អ្នកខ្លះក៏មិនសមបំណងជាមួយនឹងស្នេហា ពិសេសគេតែងតែនិយាយថាស្នេហាដំបូងតែងជួបការបរាជ័យនិងការឈឺចាប់។ សុភាពនារីខ្លះក៏អាចធ្វើចិត្តបាន និងខ្លះទៀតនៅតែរស់នៅជាមួយនឹងអតីតកាលដ៏សែនឈឺចាប់មួយនេះ។ ដូចនេះខាងក្រោមនេះជាវិធីងាយៗក្នុងការបំភ្លេចដៃគូចាស់បានឆាប់អ្នកគួរតែអនុវត្តន៍នៅវិធីទាំងនេះ៖ ១. កុំព្យាយាមទាក់ទង រឺក៏ផ្ញើរសារទៅគេ៖ ការដែលយើងនៅៅតែបន្ដទង្វើបែបនេះ អាចឲ្យគេធុញនិងមើលងាយយើងបាន។ ជាពិសេសគេអាចនិងបានចិត្តដោយសារតែអត់ពីគេយើងមិនអាចរស់នៅបាន។ ២. កុំចាប់ផ្ដើមជាមួយនឹងអ្នកថ្មីដើម្បីបំភ្លេចអ្នកចាស់៖ ការដែលយកអ្នកថ្មីមកជំនួសកន្លែងអ្នកចាស់ ការគិតបែបនេះគឺខុសព្រោះថាដើម្បីតែមនុស្សម្នាក់មិនស្គាល់តម្លៃយើង ហើយយើងក៏ផ្ដើមជាមួយនឹងអ្នកថ្មីដោយមិនដឹងពីចារឹក និងមិនទាន់យល់ចិត្តគ្នាច្បាស់។ ៣. កុំយំព្រោះតែមនុស្សមិនខ្វល់ពីយើង៖ នៅពេលដែលបែកបាក់ស្នេហានារីគ្រប់រូបតែងតែមានការឈឺចាប់ហើយយំជារឿងធម្មតា តែយើងក៏មិនគួរចំណាយពេលបង់ទឹកភ្នែកជាមួយនឹងអ្នកដែលមិនឃើញតម្លៃរបស់យើងដែរ។ ៤. កុំធ្វើបាបខ្លួនឯង៖ នៅពេលដែលបែកបាក់ម្ដងៗ យើងតែងតែធ្វើបានខ្លួនឯង នេះគឺជាទង្វើដ៏ល្ងង់បំផុត។ យើងត្រូវគិតថាបើគេមិនស្រលាញ់យើង តែយើងត្រូវចេះស្រលាញ់ខ្លួនឯង និងគិតដល់គ្រួសាររបស់យើង។ ៥. កុំចង់សងសឹកនិងមនុស្សដែលមិនខ្វល់ពីយើង៖ ការដែលយើងបែកបាក់គ្នាហើយនោះចងគំនុំគុំនិងគ្នាមិនចេះចប់

    March 23, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ពេលចូលដល់វ័យចំណាស់មនុស្សដែលរស់នៅភាគអាស៊ីតែងតែចំណាយពេលវេលារបស់ខ្លួនមើលថែរក្សាក្រុមគ្រួសារ​រឺចៅៗរបស់គេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងដ៏អស្ចារ្យរបស់លោកយាយចំណាស់ម្នាក់ ដែលចំណាយពេលក្នុងវ័យចំណាស់របស់គាត់ធ្វើដំណើរកំសាន្តតែម្នាក់ឯងក្នុងពិភពលោកតាមបែបទំនើប។ លោកយាយម្នាក់នេះមានឈ្មោះ Qi មានវ័យ៧៣ឆ្នាំ គាត់បានធ្វើដំណើរកំសាន្តទៅប្រទេសជាច្រើនលើពិភពលោកមានដូចជាប្រទេសមួយចំនួនក្នុងទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី។ យោងទៅតាម Pear Video បានអោយដឹងថាគាត់មានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់បណ្តាញអ៊ីនធឺណែតដើម្បីស្វែងរកទីតាំងដើររកំសាន្ត និងសំរាប់ផ្តល់ព័ត៌មានរបស់នាងទៅក្រុមគ្រួសារ។ នាងតែងតែផ្ញើររូបនឹងទីតាំងដែលខ្លួនកំពុងដើរកំសាន្តទៅម្តាយដែលមានវ័យ៩០ឆ្នាំរបស់គាតជារៀងរាល់ថ្ងៃ។ អ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាលោកយាយដែលមានវ័យជាង៧៣ឆ្នាំអាចដើរកំសាន្តជុំវិញពិភពលោកតែម្នាក់ឯងដោយមិនមានបញ្ហា ហើយថែមទាំងអាចប្រើប្រាស់មធ្យោបាយទំនើបដូចជាយុវវ័យទៀតផង៕ ប្រភព ៖ nextshark

    March 23, 2018
  • សង្គម

    វិស័យដឹកជញ្ជូននៅក្នុងស្រុកសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងគួរអោយកត់សម្គាល់ដោយមើលឃើញថា មានក្រុមហ៊ុនដឹកជញ្ជូនជាច្រើនកំពុងបញ្រ្ចាបខ្លួនចូលក្នុងទីផ្សារប្រទេសកម្ពុជាដោយថ្មីៗនេះយើងឃើញមានក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Pass App ក្រុមហ៊ុន Grab និងក្រុមហ៊ុន UBer ជាដើម។ តាមកិច្ចសម្ភាសន៍រវាងក្រុមការងារខ្មែរណូតជាមួយនឹងតៃកុងឡានក្រុមហ៊ុនដឹកជញ្ជូនម្នាក់បានមានប្រសាសន៍ថា៖ “ការរត់តាក់សុីតាមរយៈ App ថ្មីៗនេៈដូចជា Grab Uber និង Pass App នេះគឺពិតជាងាយស្រួលសម្រាប់លោកពូជាខ្លាំង ដោយសារថា លោកពូមិនចាំបាច់អង្គុយចាំចាប់ម៉ូយឬហៅម៉ូយតាមផ្លូវនោះទេ គឺគ្រាន់តែអង្គុយមួយកន្លែងគឺនឹងអាចទទួលបានភ្ញៀវភ្លាមនៅពេលដែលភ្ញៀវចុចហៅ។ មួយវិញទៀតការរត់នេះគឺ ក្រុមហ៊ុនមិនមែនតម្រូវអោយគាត់រត់តែ App មួយនោះទេ គឺគាត់អាចរត់បាន App ទាំងអស់តែម្តងដូចនេះហើយទើបធ្វើអោយជីវភាពពួកគាត់មានការរីកចម្រើនច្រើនជាងមុន។” ចំពោះការរត់ម៉ូតូឌុបវិញលោកពូម្នាក់ដែលគាត់បានជ្រើសរើសយកការរត់តាមរយះ App បាននិយាយថា៖ ការរត់តាម

    March 23, 2018
  • PR

    ព្រឹត្តិការណ៍សិល្បៈ និងការ​ប្រគំតន្ត្រី​ប្រចាំឆ្នាំលើ​ទីធ្លាដ៏ធំទូលាយ​ ​ប្រារព្ធឡើង​សម្រាប់អបអរការរីកចម្រើន និង​ភាពជោគជ័យក្នុងឆ្នាំថ្មី​ នៅតំបន់សេដ្ឋកិច្ចពិសេស​លំដាប់​អន្តរជាតិឈានមុខគេ​នៅ​កម្ពុជា។ រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ​ខែ​មីនា ឆ្នាំ២០១៨៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈាន​មុខ​គេ​នៅ​កម្ពុជា​ នឹងមានការរៀប​ចំព្រឹត្តិការណ៍ប្រចាំ​ឆ្នាំ​ដ៏ធំមួយដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨​ ​នាពេល​ខាងមុខនេះ ដែលមានឈ្មោះថា “សង្គ្រាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018”​​ ។ ព្រឹត្តិការណ៏នេះ នឹងមានកម្មវិធីពិសេសៗដូចជា ការ​​ប្រកួត​ប្រជែងសម្រស់និងទេព្យកោសល្យពិសេស របស់​​កម្មករ​កម្មការិនី ​ដែល​​​កំពុងបម្រើការងារនៅ​ក្នុង​ក្រុមហ៊ុន​នានា​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នឹងសម្តែង​សមត្ថភាពនិងទេពកោសល្យ នៅ​ចំពោះមុខ មហាជន និង​មានការ​ដាក់ពិន្ទុកាត់សេចក្ដី​ដោយ​គណៈកម្មការសម្រាប់​ជ្រើសរើសជ័យលាភី។ អី្វដែល គួរឱ្យចាប់អារម្មណ៍

    March 23, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ ខណៈប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនាំគ្នាឈប់ស្តុប គេសង្កេតឃើញបុរសពិការជើងទាំងសងខាងម្នាក់អង្គុយលើរទេះ ហើយរំកិលរទេះរបស់ខ្លួនពីម៉ូតូទៅម៉ូតូ ពីឡានមួយទៅឡានមួយទៀត ដើម្បីលក់កម្រងផ្កាម្លិះ។ តាមរយៈកិច្ចសំភាសន៍ជាមួយក្រុមការងារខ្មែរណូត លោក ស៊ុន គឹមស្រួន កំពុងតែអង្គុយលើរទេះជាមួយនឹងធុងស្នោដាក់សុទ្ធតែកម្រងផ្កាម្លិះ បានឲ្យដឹងថា លោកពិការជើងតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ដោយសារតែធ្លាក់ពីលើដើមពុទ្រាទើបធ្វើឲ្យជើងរបស់គាត់ទាំង២ស្វិតមិនអាចដើរបាន។ លោកបានឲ្យដឹងទៀតថា រូបលោកពិការជើងមែនពិត ប៉ុន្តែបេះដូងមិនពិការឡើយ លោកស៊ូលក់ផ្កាតាមផ្លូវ ក៏មិនលើកដៃសុំទានគេដែរ។ លោកបានបន្ថែមទៀតថា ការលក់ដូរនេះមិនទៀងទាត់នោះទេ ថ្ងៃខ្លះលក់បាន២០ទៅ៣០ភួង បើថ្ងៃសីលអាចលក់បាន៤០ភួង ហើយក្នុងមួយភួងចំណេញត្រឹម ៥០០រៀលទៅ១,០០០រៀលតែប៉ុណ្ណោះ ដែលចំណូលទាំងនេះស្ទើរតែទប់ទល់នឹងចំណាយប្រចាំថ្ងៃរបស់លោកសឹងមិនបាន៕ អត្ថបទ៖ សេម

    March 23, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបង្ហោះវីដេអូពាណិជ្ជកម្មថ្មីមួយចូលទៅក្នុងបណ្ដាញសង្គម YouTube របស់ខ្លួន ដែលមានបង្ហាញពីលក្ខណៈពិសេស និងភាពអស្ចារ្យរបស់កំពូលស្មាតហ្វូន Mi Mix 2s របស់ខ្លួន។ ដោយឡែក ទាក់ទងទៅនឹងវីដេអូនេះ គឺពិតជាទាក់ទាញមែនទែន ព្រោះក្រុមហ៊ុនបានយកឈុតខ្លះក្នុងរឿង Pacific Rim មកដាក់បញ្ចូល។ ជាក់ស្ដែង តាមរយៈវីដេអូគឺក្រុមហ៊ុន Xiaomi បានបើកការស្វែងរកបុគ្គលិកផ្នែក Design ហើយប្រសិនបើនរណាម្នាក់ដែលមានបំណងចង់ដាក់ពាក្យ គឺត្រូវតែចំណាយពេលរាប់ឆ្នាំដើម្បីច្នៃម៉ូត និងសាងសង់មនុស្សយន្ដប្រយុទ្ធខ្នាតយក្សជាមុនសិន។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖ Fu ប្រភព៖ gsmarena

    March 23, 2018
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានសម្រេចលក់អាវុធ ដែលមានតម្លៃសរុប១ពាន់លានដុល្លារឲ្យទៅអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសារព័ត៌មាន reuter។ តាមរយៈសារព័ត៌មានអេឡិចត្រូនិចមួយនេះបានឲ្យដឹងថា អាវុធ ដែលអាមេរិកគ្រោងនឹងលក់នោះ រួមមានរថពាសដែកដែលអាចការពារមីស៊ីលតម្លៃសរុប ៦៧០លានដុល្លារ និងសភាវុធជាច្រើនប្រភេទផងដែរ។ ការបញ្ជាទិញអាវុធរបស់អារ៉ាប៊ីសាអូឌីតនេះត្រូវគេមើលឃើញ អារ៉ាប៊ីសាអូឌីតទំនងជាមានបំណងទុកប្រើក្នុងសង្គ្រាមប្រឆាំងជាមួយប្រទេសយេម៉ែន ព្រោះថាកាលពីពេលថ្មីនេះមានក្រុមឧទ្ទាមយេម៉ែនជាច្រើននាំគ្នាប្រឆាំងជាមួយនឹងអារ៉ាប៊ីសាអូឌីត។ សូមបញ្ជាក់ថាកន្លងមកអាមេរិក បានដើរតួរយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អាវុធទៅកាន់អារ៉ាប៊ីសាអូឌីត ហើយអាមេរិក និងអារ៉ាប៊ីសាអូឌីតក៏មានទំនាក់ទំនងកាទូតល្អជាមួយគ្នាផងដែរ ដូចនេះអាមេរិកអាចនឹងជួយអារ៉ាប៊ីសាអូឌីតជាច្រើនឆ្នាំបន្តទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ rt

    March 23, 2018
  • បច្ចេកវិទ្យា

    សម្រាប់អ្នកដែលជាម្ចាស់ផលិតផល Apple Watch ទាំងអស់ បន្ដិចទៀតនឹងអាចលេងស៊េរីខ្សែនាឡិកាបាន ជាមួយនឹងជម្រើសម៉ូតស្អាតៗ ទាន់សម័យ និងពណ៌ចម្រុះផងដែរ។ កាលពីថ្ងៃពុធ កន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសថា ពួកគេនឹងធ្វើការចេញលក់ខ្សែនាឡិកាថ្មីរហូតដល់ទៅជាង 20ប្រភេទឯណោះ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបន្ថែមនូវខ្សែនាឡិកាប្រភេទ winter sports tracking ទៅក្នុង Series 3 របស់ខ្លួនរួចរាល់ហើយ និងដើម្បីអបអរទិវាសិទ្ធនារីអន្តជាតិផងដែរ។ ឯខាងក្រោមនេះគឺជាម៉ូតថ្មីដែលនឹងចេញលក់បន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខ។ Fu ប្រភព៖ idropnews

    March 23, 2018