Khmernote Media
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid សង្ឃឹមថាពួកគេនឹងអាចទិញខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool បានក្នុងតម្លៃផ្ទេរ 150លានអឺរ៉ូហើយថែមខ្សែប្រយុទ្ធ Lucas Vazquez មួយទៀតទៅអោយក្លឹបហង្សក្រហម Liverpool។ ក្លឹបយក្សអេស្ប៉ាញមួយនេះចង់ចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះពីក្លឹបហង្សក្រហម liverpool នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ យោងតាមការរាយការណ៍របស់សារពត៌មានកីឡាមួយបានអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Lucas Vazquez និងប្រាក់បន្ថែមពីលើប្រមាណជាង 150លានអឺរ៉ូ ដើម្បីសុំទិញខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool។ កាលពីពេលថ្មីៗនេះក្លឹបហង្សក្រហម Liverpool មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីខ្សែប្រយុទ្ធ Mohamed Salah ដែល

    March 22, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ស្រ្តីជាម្តាយគួរតែមានការប្រុងប្រយ័ត្ន និង ទៅពិនិត្យផ្ទៃពោះអោយបានទៀងទាត់ដើម្បីធានាអោយបានថាកូនដែលកើតមកមិនលើសរឺខ្វះផ្នែកណាមួយនៃរាងកាយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងចម្លែកមួយដែលក្មេងប្រុសម្នាក់កើតមកមានជើងដល់ទៅបី នៅពេលនេះឪពុកម្តាយរបស់គេសម្រេចអោយគ្រូពេទ្យវះកាត់យកជើងដែលលើសមួយចេញ។ ទារកវ័យ១១ខែនេះត្រូវបានគ្រូពេទ្យជួយធ្វើការវះកាត់ដ៏ស្មុគ្រស្មាញមួយ ដោយកាត់យកជើងដែលលើសមួយនៅចំកណ្តាលចេញ។  គ្រូពេទ្យបានបកស្រាយថាការដែលមានរឿងកើតឡើងដោយសារតែស្រ្តីជាម្តាយមិនបានពិនិត្យផ្ទៃពោះទៀងទាត់ ទារកនេះចង់វិវត្តន៍ទៅជាកូនភ្លោះតែត្រូវបរាជ័យទើបក្លាយជាបែបនេះ។ ឪពុកម្តាយរបស់ក្មេងនេះបញ្ជូនគេទៅកាន់មន្ទីពេទ្យសៀងហៃ ដើម្បីធ្វើការវះកាត់។ លោក Zhu Tongyu នាយកមជ្ឈមណ្ឌលសុខាភិបាលសាធារណៈនៅក្រុងសៀងហៃគាត់បានប្រាប់ថាវាមានការពិបាកខ្លាំងក្នុងការកំណត់ពីសារៈសំខាន់នៃភាពជោគជ័យនៃការវះកាត់ ដោយសារតែភាពកម្រនៃស្ថានភាពរបស់ Xiao Fei ។ ឪពុកម្តាយរបស់ទារកនោះបានថ្លែងអំណរដល់ក្រុមគ្រូពេទ្យដែលជួយវះកាត់អោយកូនគាត់បានជោគជ័យបែរនេះ៕  ប្រភព ៖ nextshark

    March 22, 2018
  • កីឡា

    យោងតាមសារពត៌មាន AS បានចុះផ្សាយអោយដឹងថា៖ ក្លឹបតោខៀវ Chelsea បានដាក់សំណើរសុំដេញថ្លៃខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi ពីក្លឹបយក្សអ៊ីតាលី Inter Milan ក្នុងតម្លៃផ្ទេរ 63លានផោន។ ការដាក់សំណើរសុំទិញខ្សែប្រយុទ្ធ Icardi របស់ក្លឹបតោខៀវ Chelsea នេះត្រូវបានក្លឹប Inter Milan ច្រានចោល ខណៈដែលក្លឹប Inter Milan ចង់បានតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Mauro Icardi មិនតិចជាង 100លានអឺរ៉ូ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅនេះមានក្លឹបជាច្រើនបានដេញថ្លៃ Icardi ពីក្លឹប Inter Milan

    March 22, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid មានការបារម្ភយ៉ាងខ្លាំងអំពីតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធ Harry Kane មកកាន់ទឹកដី Santiago Bernabeu ហើយពេលនេះក្លឹបអធិរាជសរ Real Madrid បានបង្វែលទិសដៅមករកខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich វិញ។ ក្លឹបអធិរាជសរ Real Madrid មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប៉ុន្ដែក្លឹបអធិរាជសរ Real Madrid កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ។ តម្លៃខ្លួនរបស់ Harry Kane

    March 22, 2018
  • អន្តរជាតិ

    សព្វថ្ងៃនេះអាវពណ៌ខ្មៅជាទីពេញនិយមសម្រាប់សុភាពនារីគ្រប់រូប ដែលនិយមចូលចិត្តបែបស្ទាយយុវវ័យ ស៊ីវិល័យ មិនតែប៉ុណ្ណោះក៏អាចបង្ហាញពីភាពជឿជាក់ និងភាពថ្លៃថ្នូរពីក្នុងខ្លួនយើងបានទៀតផង។ តែបើសិនជាចង់ឲ្យកាន់តែមានភាពលេចធ្លោនិងភាពទាក់ទាញអ្នកគួរតែពាក់វាជាគូជាមួយនឹងខោខាវប៊យ នោះនឹងធ្វើឲ្យរូបអ្នកកាន់តែស្រស់ស្អាត។ ចង់ដឹងថាមានស្ទាយអ្វីខ្លះសូមមើលរូបខាងក្រោមនេះ៖

    March 22, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ រៀងរាល់ល្ងាចឡើង គេតែងតែសង្កេតឃើញបងប្អូនប្រជាពលរដ្ឋភាគច្រើនតែងតែនាំគ្នាធ្វើដំណើរទៅកាន់ស្តាតអូឡាំពិកធ្វើលំហាត់ប្រាណ ដើម្បីសុខភាព។ ទន្ទឹមនឹងនោះ គេក៏សង្កេតឃើញយុវវ័យជាច្រើនទៅស្តាតអូឡាំពិក ដើម្បីទទួលទានអាហារ ដោយសារតែនៅទីនោះសំបូរអាហារឆ្ងាញ់ៗជាច្រើនសំបូរបែប។ មានមតិមួយចំនួនលើកឡើងថា ទៅហាត់ប្រាណនៅស្តាតអូឡាំពិកយូរហើយ មិនឃើញស្រក់គីឡូ បែរជាឡើងលើសដើម ដោយសារតែគេលក់របស់ញ៉ាំឆ្ងាញ់ៗ ឃើញហើយទ្រាំមិនបាន។ តើអ្នកទាំងអស់គ្នា ទៅស្តាតអូឡាំពិក ដើម្បីហាត់ប្រាណ ឬទៅញ៉ាំអី ឬក៏ហាត់ផង ញ៉ាំផង? អត្ថបទ៖ សេម

    March 22, 2018
  • អន្តរជាតិ

    ទំហំ និងទម្រង់រូបរាងនៃគូទរបស់មនុស្សម្នាក់ៗអាចបង្ហាញឲ្យដឹងយ៉ាងច្រើនអំពីសុខភាពរបស់ពួកគេ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានយល់អំពីបញ្ហាសុខភាពមួយចំនួនដែលអាចកើតមានឡើងនៅពេលដែលទម្រង់គូថរបស់អ្នកមានការប្រែប្រួល ៖ ១. ទម្រង់គូថរាងការេ ឬអក្សរ H ៖ គូទដែលមានទម្រង់ការេបួនជ្រុងមានផ្ទុក​​​ជាតិខ្លាញ់ដែលត្រូវបានចែកចាយស្មើៗគ្នា។ ទម្រង់បែបនេះអាចមានន័យថា អ្នកកំពុងតែមានផ្ទុកជាតិខ្លាញ់ច្រើនពេក ឬសាច់ដុំ glutes ដែលជាសាច់ដុំដ៏សំខាន់នៃត្រគាករបស់អ្នកមិនមានភាពរឹងមាំ។ លំហាត់ប្រាណសាច់ដុំត្រគាកអាចជួយអ្នកក្នុងការកម្ចាត់ចោលនូវខ្លាញ់ដែលមិនចាំបាច់នៅជុំវិញចង្កេះបាន។ ២. ទម្រង់គូថរាងមូល ឬអក្សរ O ៖ វាជាទម្រង់នៃគូថដែលត្រូវបានចាត់ទុកថា មានសុខភាពល្អបំផុត។ ៣. ទម្រង់គូថរាងបេះដូង ឬអក្សរ A ៖ ទម្រង់ប្រភេទនេះបង្ហាញពីការចែកចាយប្រមូលផ្ដុំជាតិខ្លាញ់មិនចាំបាច់មួយចំនួននៅជុំវិញផ្នែកខាងលើនៃភ្លៅទាំងសងខាងដែលមានន័យថាមនុស្សណាម្នាក់នោះកំពុងតែផ្ទុកខ្លាញ់ច្រើនលើសពីធម្មតាបន្តិចហើយ។ បើទោះបីជាមនុស្សដែលមានទម្រង់គូថបែបនេះមានទំនោរបាត់បង់ ឬស្រកខ្លាញ់លឿនជាងអ្នកដទៃក៏ពិតមែន ប៉ុន្តែអ្វីដែលល្អបំផុត គឺត្រូវកម្ចាត់ចោលនូវជាតិខ្លាញ់ដែលមិនចាំបាច់នោះអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីជៀសវាងការជួបប្រទះនឹងបញ្ហាសុខភាពផ្សេងៗនៅពេលក្រោយ។ ៤. ទម្រង់គូថរាងបញ្ច្រាស ឬអក្សរ V ៖ ទម្រង់គូថបែបនេះជាទូទៅ គឺកើតមានចំពោះស្ត្រីដែលមានកម្រិតអ័រម៉ូនអឺស្ត្រូសែនទាប។ នៅពេលដែលកម្រិតនៃអ័រម៉ូនអឺស្ត្រូសែនថយចុះនោះជាតិខ្លាញ់នឹងចាប់ផ្ដើមផ្លាស់ទីទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយ។ ក្នុងករណីបែបនេះវាជាការសំខាន់ណាស់ដែលអ្នកត្រូវចាប់ផ្ដើមធ្វើការកម្ចាត់ចោលនូវជាតិខ្លាញ់ដែលលើសចេញពីរាងកាយ ដើម្បីការពារដល់បេះដូងរបស់អ្នក។ អ្នកអាចដោះស្រាយបញ្ហានេះបានជាមួយនឹងការធ្វើលំហាត់ប្រាណបេះដូង។ លំហាត់ប្រាណបេះដូងមានប្រសិទ្ធភាពជួយដល់រាងកាយក្នុងការគ្រប់គ្រងលើបរិមាណដ៏ច្រើនសន្ធឹកនៃខ្លាញ់។ រីឯលំហាត់ប្រាណផ្សេងៗដែលពាក់ព័ន្ធជាមួយផ្នែកខាងក្រោមនៃរាងកាយនឹងជួយធ្វើឲ្យគូទរបស់អ្នកកាន់តែពេញ និងមូលស្អាត៕ អត្ថបទ ៖ Bee ប្រភព ៖ Curiousmindmagazine, Brightside

    March 22, 2018
  • អន្តរជាតិ

    ប្រទេសជប៉ុន ៖ ការមានស្នេហាមិនមែនជារឿងខុសឆ្គងរឺមិនល្អនោះទេ តែប្រសិនបើអ្នកមានស្នេហាជាមួយមនុស្សខុសជីវិតរបស់អ្នកអាចនឹងជួបបញ្ហាជាមិនខាន។ ប្រភពព័ត៌មានរបស់ជប៉ុនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលប៉ូលិសស្រីជនជាតិជប៉ុនម្នាក់បែរជាមានស្នេហាជាមួយសមាជិកក្រុមឧក្រិដ្ឋជនម្នាក់ទៅវិញ។ តាមប្រភពបានអោយដឹងថាឧក្រិដ្ឋជនម្នាក់ជាសមាជិកក្រុមជនពាលនៅជប៉ុនដែលមានឈ្មោះថា yakuza ។ គេត្រូវបានចាប់ខ្លួនផ្ទាល់ដោយប៉ូលិសស្រីវ័យ២៣ឆ្នាំរូបនេះ និង សមាជិកក្រុមរបស់នាង នៅឯទីក្រុង Tokyo កាលពីខែវិច្ឆិកា។ នៅក្នុងកំឡុងពេលដែលឃុំឃាំងខ្លួនគេទាំងពីរនាក់ក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងស្និទ្ធស្នាលគួរអោយភ្ញាក់ផ្អើល ក្រោយមកក៏ឈានដល់ដំណាក់កាលស្នេហា។ ក្រោយពីត្រូវដោះលែងអោយនៅក្រៅឃុំអ្នកទាំងពីរក៏នៅតែបន្តទាក់ទងគ្នាតាមរយៈការផ្ញើរសារ និង អឺម៉ែល។ នាងត្រូវបានគេដឹងថាតែងតែផ្តល់ព័ត៌មានសំងាត់របស់ប៉ូលិសទៅអោយសង្សាររបស់ខ្លួន ហើយក៏​ត្រូវបានព្យួរការងារអស់រយៈពេល៦ខែ។ នាងបានប្រាប់ថា “នាងគិតថានាងផ្តល់ព័ត៌មានអោយទៅគេ គេនឹងមិនប្រាប់ពីទំនាក់ទំនងរបស់ពួកគេទៅនរណាម្នាក់នោះទេ”។ នៅថ្ងៃទី១៩ ខែមីនា ប៉ូលិសស្រីម្នាក់នេះបានសុំលាឈប់ពីការងារប៉ូលិសនេះតែម្តង ជាថ្ងៃតែមួយដែលព័ត៌មាននេះត្រូវបានបែកធ្លាយ។ គ្មាននរណម្នាក់ដឹងនោះទេថាប៉ូលិសស្រី និង សមាជិកក្រុម yakuza នេះនៅមានទំនាក់ទំនងគ្នាទៀតរឺទេបន្ទាប់ពីនាងលាឈប់ពីការងារ៕

    March 22, 2018
  • អន្តរជាតិ

    មនុស្សស្រីភាគច្រើនតែងតែចង់ឲ្យអ្នកនៅក្បែរខ្លួនចាប់អារម្មណ៍ និងឲ្យតម្លៃមកលើខ្លួន។ តែការស្រលាញ់វានឹងមានការអន់ថយបើសិនជាយើងមិនចេះកែទម្លាប់ចាស់ៗ ដែលឆាប់ធ្វើឲ្យដៃគូរបស់យើងមានអារម្មណ៍ថាធុញនឹងយើង។ ចង់ដឹងថាយ៉ាងណាសូមមើលចំណុចខាងក្រោមនេះ៖ ១. កុំខឹងខុសរឿង៖ នៅពេលដែលយើងខឹងដៃគូរបស់យើងដោយមិនមានមូលហេតុអាចធ្វើឲ្យដៃគូរបស់យើងមានអារម្មណ៍ចាប់ផ្ដើមធុញ។ ដំបូងគេអាចនឹងលួងយើងតែដល់ជាញឹកញយពេកក៏អាចឲ្យគេអស់អារម្មណ៍ដែរ ដូចនេះយើងគួរតែកាត់បន្ថយនៃការឈ្លោះគ្នា និងសួរនាំហេតុផលឲ្យបានច្បាស់ជាមុនសិន។ ២. កុំសួរនាំច្រើន៖ មនុស្សអាចនឹងគិតថាការសួរនាំគឺជាការបារម្ភ និងចង់ដឹងសុខទុក្ខរបស់ដៃគូយើង តែសម្រាប់មនុស្សនៅពេលដែលដៃគូសួរនាំរឿងច្រើនអាចនិងមានអារម្មណ៍ថាបិទសេរីភាព និងធ្វើឲ្យពួកគេធុញឆាប់យើង។ ៣. កុំប្រច័ណ្ឌខុសរឿង៖ ពេលខ្លះមនុស្សស្រីអាចគិតថាការប្រច័ណ្ឌមកពីខ្លួនស្រលាញ់គេខ្លាំង និងមិនចង់បាត់បងមនុស្សដែលខ្លួនស្រលាញ់បានទៅអ្នកណាផ្សេង។ តែអ្នកយល់បែបនេះគឺខុសព្រោះថាមនុស្សប្រុសមមិនដូចគ្នាទាំងអស់នោះទេបើសិនជាម្នាក់នោះស្មោះនឹងយើងទោះបីជាមានស្រីស្អាត ១០នាក់ទៀតក៏គេមិនក្រលេកភ្នែកមើលដែរ។ ៤. កុំចូលចិត្តធ្វើការសាកចិត្តដៃគូ៖ ការធ្វើបែបនេះអាចបញ្ជាក់ថាយើងមិនទុកចិត្តដៃគូរបស់យើង និងធ្វើឲ្យគេអស់សង្ឃឹមក្នុងការស្រលាញ់របស់យើង។  

    March 22, 2018
  • អន្តរជាតិ

    ចិន៖ ទារកអភ័ព្ទម្នាក់ត្រូវបានផ្លែប៉ោមមួយផ្លែធ្លាក់ចំក្បាល ស្ទើរផុងលលាដ៏ក្បាល ខណៈដែលម្តាយរបស់ទារករូបនោះកំពុងតែបីគេនៅពីមុខអគារមួយ។ ភាពចៃដន្យ និងជារឿងស៊យបំផុតនេះ បានកើតឡើងនៅមុខអគារអាផាតមិនមួយកន្លែងស្ថិតនៅក្នុងក្រុង Dongguan ប្រទេសចិន។​ ទារកដែលជាជនរងគ្រោះមានអាយុ៣ខែ និងមានឈ្មោះថា Tongtong ។ បន្ទាប់ពីត្រូវផ្លែប៉ោមធ្លាក់ចំក្បាលភ្លាម ទារនោះសន្លប់បាត់ស្មារតី ផុងលលាដ៏ក្បាល និងបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។ ក្រោយកើតមានគ្រោះថ្នាក់នេះ​ ខាងប៉ូលិសបានបើការស៊ើបអង្គេតទើបរកឃើញការពិតថា ការពិតមានក្មេងស្រីអាយុ១១ឆ្នាំ រស់​​នៅជាន់ទី២៤ នៃអគារអាផាតិមិនេះ បានប្រលែងលេងជាមួយនឹងឆ្កែ ហើយក៏បានជ្រុលដៃបោះផ្លែប៉ោមនោះមកក្រោមតែម្តង។ មកទល់នឹងពេលនេះការទូទាត់ថ្លៃព្យាបាលរបស់ Tongtong  បានកើនឡើងដល់ ២០,៥០០ដុល្លារ ខណៈដែលខាងគ្រួសារក្មេងស្រី ដែលជាអ្នកបង្កហេតុមានលទ្ធភាពសងត្រឹមតែ ៤,៧០០ដុល្លារប៉ុណ្ណោះ៕ ដោយ៖ ភក្តី ប្រភព៖ medium

    March 22, 2018