Khmernote Media
  • PR

    ខេត្តព្រៃវែង៖ បន្ទាប់ពីទទួលបានជោគជ័យពីកម្មវិធី ការប្រគុំតន្ត្រីZT(ហ្សែតធី) ដើម្បីសម្ពោធ ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT របស់ក្រុមហ៊ុនស្យាមគូបូតា ខបភឺរ៉េសិន នៅខេត្តកំពង់ធំ កាលពីសប្តាហ៍មុនរួចមក។ ពេលនេះបានមកដល់ខេត្តព្រៃវែងហើយ ដោយជួបជាមួយកម្មវិធីប្រគុំតន្ត្រីដែលមានការចូលរួមពីតារាចំរៀងមកពីផលិតកម្មថោនដែលមានដូចជា (កញ្ញា មាស សុខសោភា, លោក ម៉ៅ ហាជី,លោក ករុណាពេជ្រ​, កញ្ញា លី អីវ៉ាធីណា, លោក ហាក់ រីខត…) និងតារាចម្រៀបល្បីៗជាច្រើនរូនទៀត ដើម្បីបង្កើតភាពសប្បាយរីករាយ និង​ឈ្នះរង្វាន់ជាច្រើនផងដែល កាលពីថ្ងៃទី​១៥ មិនា ២០១៨នៅទីធ្លាអតីតមន្ទីពេទ្យយោធាខេត្ត ហើយមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែល។ ម៉ាស៊ីនម៉ាស៊ូតគូបូតា​ ZT

    March 22, 2018
  • អន្តរជាតិ

    អាមេរិក៖ ក្មេងប្រុសអាយុ៩ឆ្នាំ បានបាញ់សម្លាប់បងស្រ្តីរបស់ខ្លួនដែលមានអាយុ១៣ឆ្នាំ ព្រោះតែរូបគេមិនអាចដណ្តើមហ្គេមពីបងស្រី មកលេងបាន។ ហេតុការណ៍ដ៏កម្រ និងចម្លែកមិនធ្លាប់កើតមាននេះ បានកើតឡើងនៅក្នុងផ្ទះមួយកន្លែងស្ថិតនៅក្នុងរដ្ឋ Mississippi ប្រទេសសហរដ្ឋអាមេរិក។ យោងតាមសំដីររបស់សមាជិកក្នុងគ្រួសារនេះបានឲ្យដឹងថា ក្មេងទាំង២នាក់ខាងលើនេះ តែងអង្គុយលេងហ្គេមជាមួយគ្នាជាប្រចាំ ដោយជារឿយៗពួកគេតែងកើតមានការឈ្លោះគ្នា និងដណ្តើមគ្នាលេងទៀតផង។ តែយ៉ាងណាក្តី ការដណ្តើមគ្នានេះត្រូវបានគេគិតថាជារឿងធម្មតាសម្រាប់ក្មេងៗតែប៉ុណ្ណោះ។ ផ្ទុយពីអ្វីដែលគេបានគិត ស្រាប់តែនៅក្នុងថ្ងៃកើតហេតុស្រាប់តែក្មេងប្រុស ដែលទើបតែមានអាយុ៩ឆ្នាំសោះ បានយកកាំភ្លើងខ្លីមកបាញ់ចំក្បាលរបស់បងស្រី និងបណ្តាលឲ្យនាងស្លាប់ភ្លាមៗតែម្តង។ ពេលនេះខាងប៉ូលិសកំពុងតែបើកការស៊ើបអង្កេតករណីនេះដោយយកចិត្តទុកដាក់បំផុត ព្រោះគេចង់ដឹងថា តើក្មេងនេះបានកាំភ្លើងមកពីណា ហើយអ្នកណាជាអ្នកបង្រៀនគេបាញ់កាំភ្លើង ឬមួយក៏កាំភ្លើងនេះត្រូវបានសមាជិកក្រុងគ្រួសារគេណាម្នាក់យកមកលាក់ទុកដោយខុសច្បាប់យូរហើយ ទើបកុមារតូចនេះអាចយកវាមកប្រើបានយ៉ាងងាយស្រួលដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia

    March 22, 2018
  • សង្គម

    អ្វីដែលអ្នកត្រូវធ្វើដើម្បីទទួលបានអត្ថប្រយោជន៍ល្អៗសម្រាប់សុខភាពរាងកាយ ក៏ដូចជាសម្រស់ដូចដែលបានរៀបរាប់លម្អិតក្នុងអត្ថបទខាងក្រោម គឺគ្រាន់តែទទួលទានទឹកឃ្មុំមួយថ្ងៃចំនួន ១ ស្លាបព្រាបាយពេញឲ្យបានជារៀងរាល់ថ្ងៃ ៖ ១. ស្បែកស្រស់ស្អាត ៖ ទឹកឃ្មុំ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អពីធម្មជាតិដែលមានន័យថា ការប្រើប្រាស់ ឬទទួលទានវាជាប្រចាំថ្ងៃនឹងជួយសម្អាតជាតិពុលផ្សេងៗចេញពីរាងកាយរបស់អ្នក។ លើសពីនេះទៀត ស្បែករបស់អ្នកនឹងប្រែមានភាពប្រសើរឡើងស្រស់ស្អាត ដោយសារតែលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីមិនល្អរបស់ទឹកឃ្មុំ។ ២. ស្រកទម្ងន់ ៖ ប្រសិនបើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ វេជ្ជបណ្ឌិតជាច្រើនបានធ្វើការណែនាំឲ្យអ្នកជៀសវាងការទទួលទានអាហារដែលមានជាតិផ្អែម ក៏ដូចជាស្ករកែច្នៃ ប៉ុន្តែមិនមែនទឹកឃ្មុំឡើយ។ វាក៏ព្រោះតែជាតិស្ករនៅក្នុងទឹកឃ្មុំ គឺមានសមាសភាពខុសជាតិស្ករដែលមាននៅក្នុងចំណីអាហារភេសជ្ជៈផ្អែមៗដទៃទៀត។ អ្វីដែលកាន់តែសំខាន់នោះ គឺទឹកឃ្មូំជួយសម្រួល និងបង្កើនល្បឿននៃការរំលាយអាហារដែលចាំបាច់សម្រាប់ការសម្រកទម្ងន់។ ៣. ការគួបផ្សំរវាងទឹកឃ្មុំ និងខ្ទឹមស ៖ នៅពេលធ្វើការផ្សំបញ្ចូលគ្នារវាង ទឹកឃ្មំឆៅចំនួន ១ពែង ខ្ទឹមស ៣ ទៅ ៤ មើម វានឹងបង្កើតបានទៅជាឱសថធម្មជាតិមួយប្រភេទដែលមានប្រសិទ្ធភាពជួយបង្កើនប្រព័ន្ធភាពភាពស៊ាំនៃរាងកាយ ដើម្បីរក្សាបាននូវសុខភាពល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺបំបែកមើមខ្ទឹមសទៅជាកំពឹសៗ រួចបកសម្បកចេញឲ្យអស់ បន្ទាប់មកដាក់វាចូលទៅក្នុងក្រឡស្អាតមួយ រួចចាក់ទឹកឃ្មុំចូល។ ស្រង់ពពុះចេញ ប្រសិនបើចាំបាច់។ បិទគម្របក្រឡឲ្យជិត ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ ថ្ងៃ សិនសឹមយកមកទទួលទាន។ ទទួលចំនួន ១ ស្លាបព្រាពេញ ឲ្យបានម្ដងក្នុងមួយថ្ងៃ នៅពេលមិនទាន់ទទួលទានអ្វីផ្សេង។ អ្នកនឹងមានអារម្មណ៍ថាមានថាមពល និងសុខភាពល្អ មិនធ្លាប់បានជួបប្រទះពីមុនមក។ ៤. បេះដូងរឹងមាំមានសុខភាពល្អ ៖ ការសិក្សាស្រាវជ្រាវបានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកឃ្មុំអាចការពារសរសៃឈាមក្រហមពីការរួមតូច។ ហើយប្រសិនសសៃឈាមក្រហមរួមតូចនោះវាអាចបណ្ដាលឲ្យកើតមាន ជំងឺខ្សោយបេះដូង ការចងចាំចុះខ្សោយ ឬឈឺក្បាល។ ការទទួលទានទឹកមួយកែវជាមួយនឹងទឹកឃ្មុំ ២ ទៅ ៣ ស្លាបព្រាពេញ គឺគ្រប់គ្រាន់ដើម្បីជៀសផុតពីបញ្ហាទាំងនោះ។ ៥. ការចងចាំមានភាពប្រសើរឡើង ៖ ការសិក្សាស្រាវជ្រាវផ្សេងទៀតបានបង្ហាញពីសមត្ថភាពរបស់ទឹកឃ្មុំក្នុងការទប់ទល់នឹងភាពតានតឹងនៃអារម្មណ៍ ស្ដារឡើងវិញនូវប្រព័ន្ធកោសិកាការពារប្រឆាំងអុកស៊ីតកម្ម ហើយជាលទ្ធផលធ្វើអោយការចងចាំកាន់តែប្រសើរឡើង។ ក្រៅពីនេះសារធាតុកាល់ស្យូមដែលមាននៅក្នុងទឹកឃ្មុំត្រូវបានជ្រាបចូលយ៉ាងងាយស្រួលដោយខួរក្បាលដែលមានប្រសិទ្ធិភាពជះឥទ្ធិពលដល់មុខងារដំណើរការរបស់វា។ ៦. គេងលក់បានស្ងប់ ៖ ជាតិស្ករដែលមាននៅក្នុងទឹកឃ្មុំបង្កើនកម្រិតអាំងស៊ុយលីននៅក្នុងឈាមដែលបន្ទាប់មកនឹងបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ serotonin ។ អ័រម៉ូន Serotonin ត្រូវបានផ្លាស់ប្តូរទៅជាមេឡាតូនីនដែលដើរតួជាថ្នាំងងុយដេកបែបធម្មជាតិជួយឲ្យអ្នកគេងលក់បានស្ងប់។ ៧. ផ្ដល់ឲ្យក្រពះ ក៏ដូចជាបំពង់រំលាយអាហារនូវសុខភាពល្អ ៖ ទឹកឃ្មុំ គឺជាថ្នាំប្រឆាំងនឹងមេរោគដ៏ខ្លាំងក្លា ដូច្នេះវាជាការប្រសើរបំផុតក្នុងការទទួលទានទឹកឃ្មុំ ១ស្លាបព្រាបាយពេញ ក្នុងខណៈពេលពោះទទេមិនទាន់ទទួលទានអ្វីផ្សេង។ ទម្លាប់ដ៏សាមញ្ញនេះក៏ជួយការពារអ្នកគេចផុតពីជំងឺផ្សេងៗជាច្រើនដែលជាប់ទាក់ទងនឹងបំពង់រំលាយអាហារ។ ក្រៅពីនេះទៅទៀត ខណៈដែលទឹកឃ្មុំឆ្លងកាត់ក្រពះ វានឹងបំផ្លាញមេរោគ ហើយព្យាបាលស្នាមរបួសតូចៗដែលមាននៅក្នុងភ្នាស។ ៨. កាត់បន្ថយភាពតានតឹងនៃអារម្មណ៍ ៖ ទឹកឃ្មុំជួយសម្រួលដល់សរសៃប្រសាទ និងបំបាត់ភាពអស់កម្លាំង។ ជាតិគ្លុយកូសដែលមាននៅក្នុងទឹកឃ្មុំ គឺមានសារៈសំខាន់សម្រាប់ដំណើរការមុខងារនៃសរសៃប្រសាទ។ វាត្រូវបានស្រូបចូលទៅក្នុងឈាមយ៉ាងឆាប់រហ័សដែលជួយកាត់បន្ថយសម្ពាធនៃអារម្មណ៍ ក៏ដូចជាកាត់បន្ថយជំងឺផ្លូវចិត្តផ្សេងៗ។ ៩.  កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ៖ ជាក់ស្ដែង ទឹកឃ្មុំគ្មានផ្ទុកនូវជាតិកូឡេស្តេរ៉ូលឡើយ។ ម្យ៉ាងវិញទៀត សមាសភាគធាតុផ្សំ និងវីតាមីនដែលមាននៅក្នុងទឹកឃ្មំរួមចំណែកដល់ការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ ការទទួលទានទឹកឃ្មុំជារៀងរាល់ថ្ងៃមានប្រសិទ្ធភាពលើកម្រិតនៃសមាសធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយដែលអាចប្រឆាំងនឹងកូឡេស្តេរ៉ុលដែលលើស៕ ប្រភព ៖ Bee ប្រភព ៖  Brightside

    March 21, 2018
  • PR

    នៅក្នុងខែមិនា ឆ្នាំ២០១៨ នេះគិតត្រឹមថ្ងៃទី២០ ក្រុមហ៊ុនស្រាបៀរ GANZBERG បានចែករង្វាន់អាពិពាហ៌ពិពាហ៌អស្ចារ្យជូនគូស្វាមីភរិយាថ្មីចំនួន ៤៧គូ ដោយក្នុងនោះគូស្វាមីភរិយាមកពីខេត្តសៀមរាប បានត្រូវរង្វាន់រថយន្ត Ford ដ៏ថ្មីស្រឡាងមួយគ្រឿង ខណៈពេលដែល គូភរិយាថ្មី មកពីខេត្តពោធិ៏សាត់ ឈ្នះទឹកប្រាក់មួយម៉ឺនដុល្លារ ចំណែកឯគូស្វាមីភរិយាថ្មី ចំនួន៤៥គូ ទៀតឈ្នះរង្វាន់ទឹកប្រាក់ ១០០០ដុល្លារ។ ចំពោះការចែករង្វាន់ GAZNBERG អាពាហ៌ពិពាហ៌អស្ចារ្យ ក្រុមការងារបានធ្វើការចែករង្វាន់ដល់គូស្វានីភរិយាថ្មី នៅខេត្តកំពង់ឆ្នាំង ពោធិ៏សាត់ បាត់ដំបង បន្ទាយមានជ័យ ក្រុងប៉ោយប៉ែត សៀមរាប កំពង់ធំ​ កំពង់ចាម ហើយក៏កំពុងតែធ្វើដំណើរទៅចែករង្វាន់ជូនគូស្វាមីភរិយាថ្មី ដែលឈ្នះបន្តទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា

    March 21, 2018
  • កីឡា

    ខ្សែបម្រើ Jack Wilshere របស់ក្លឹបកាំភ្លើងធំ Arsenal នឹងផ្តល់ឱកាសអោយក្លឹបកាំភ្លើងធំ Arsenal ម្ដងទៀតក្នុងការផ្ដល់កិច្ចសន្យាបន្ដកុងត្រាថ្មីជាមួយនឹងរូបគេ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់ខ្សែបម្រើរូបនេះនឹងបញ្ចប់នៅពេលបញ្ចប់រដូវកាលខាងមុខនេះ។ កុងត្រារបស់ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែបម្រើរូបនេះពិតជាមិនចង់ចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ឡើយ។ យោងតាមប្រភពជិតស្និទ្ធរបស់ខ្សែបម្រើរូបនេះបានអោយដឹងថា៖ រូបគេចង់បន្ដស្នាក់នៅជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាពិសេសធ្វើជាកូនក្រុមរបស់លោក Arsene Wenger។ គិតមកដល់ពេលនេះក្លឹបកាំភ្លើងធំ Arsenal មិនទាន់បន្ដកុងត្រាថ្មីជាមួយនឹងខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះឡើយ ខណៈដែលពេលនេះ Jack Wilshere បានត្រៀមលក្ខណៈក្នុងការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ប្រសិនបើ Arsenal មិនព្រមបន្ដកុងត្រាថ្មីជាមួយ។

    March 21, 2018
  • PR

    នាព្រឹកថ្ងៃពុធទី២១ខែមិនាឆ្នាំ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមអេហ្វ អិលធីឌី បានរៀបចំ ពិធីសម្ពោធការិយល័យកណ្តាលថ្មីរបស់ខ្លួនដែលមានអាស័យដ្ឋានស្ថិតនៅ ផ្ទះលេខ ៤៩៤សេ ផ្លូវ ២៧១ សង្កាត់ទួលទំពូង ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតេយ្យភាព ឯកឧត្តម្ភ រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតនៃកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម្ភ ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម្ភ អូ ណាក់ យ៉ុង ឯកអគ្គរាជទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសរួមមានដូចជា ភាគទុនិក ថ្នាក់គ្រប់គ្រងរបស់ ប្រាយម៍ អិមអេហ្វ ថ្នាក់គ្រប់គ្រងធនាគារ

    March 21, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ នៅពេលសុំស្នេហ៍ពីនរណាម្នាក់បុរសៗតែងតែទិញនូវរបស់ពិសេសមួយសំរាប់ធ្វើជាកាដូររឺហៅថារបស់បញ្ចាំចិត្តជូនទៅស្រ្តីដែលខ្លួនស្រលាញ់។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្ត ដែលបុរសម្នាក់បានសម្លាប់ឆ្មាមួយក្បាលចោលបន្ទាប់គេត្រូវបានបដិសេធស្នេហ៍។ តាមប្រភពបានអោយដឹងថាបុរសម្នាក់នេះបានទិញឆ្មាមួយក្បាលក្នុងតម្លៃ ២០០០យ័នពីកន្លែងលក់សត្វចិញ្ចឹម​ ដើម្បីយកទៅអោយមិត្តរួមការងារស្រីម្នាក់ដើម្បីសុំស្នេហ៍ពីនាង។ នាងបានបដិសេធនឹងសំណើរនោះ តែនាងយល់ព្រមទទួលយកសត្វឆ្មានោះមកចិញ្ចឹម បីថ្ងៃក្រោយមកនាងក៏យកមកប្រគល់អោយគេវិញព្រោះនាងមិនដឹងពីរបៀបចិញ្ចឹមឆ្មានោះទេ។ ដោយសារតែលោក Zhang នាំឆ្មានោះទៅកាន់ហាងដើមវិញ ហើយសុំអោយម្ចាស់ហាងជាថែរបណ្តោះអាសន្ន។ ម្ចាស់ហាងយល់ព្រមជាមួយគាត់ តែក្រោយ​មកគាត់ក៏មកទារយកទៅវិញ ម្ចាស់ហាងក៏ប្រគល់អោយវិញ។ រឿងដែលនឹកស្មានមិនដល់នោះគឺបុរសនោះមិនបានយកទៅចិញ្ចឹម​ស្រួល​បួលនោះទេ បែរជាយកវាបោកនៅនឹងដីហើយបន្តវាយធ្វើបាបឆ្មាកំសត់នោះទៀតបាត់បង់ជីវិត។ បុរសម្នាក់នេះបានគេចខ្លួនភ្លាមៗក្រោយពីមានអ្នកទូរស័ព្ទប្តឹងប៉ូលិសពីទង្វើររបស់គេ មហាជនជាច្រើនបានរិះគន់ពីទង្វើរឃោរឃៅរបស់បុរសម្នាក់នេះ៕  ប្រភព ៖ thecoverage

    March 21, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid បានដាក់សំណើរសុំទិញអ្នកចាំទី Alisson ពីក្លឹបឆ្មាខ្មៅ AS Roma ក្នុងតម្លៃផ្ទេរ 60លានអឺរ៉ូ។ អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបានទាក់ទងចំណាប់អារម្មណ៍ក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីរូបគាត់បានបង្ហាញទំរង់លេងដ៏ល្អនៅក្នុងលីគកំពូល Italia Serie A ជាមួយនឹងក្លឹបឆ្មាខ្មៅ AS Roma។ នៅក្នុងការរាយការណ៍របស់សារពត៌មានមួយបានអោយដឹងថា៖ ក្លឹបហង្សក្រហម Liverpool បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចង់បានអ្នកចាំទីរូបនេះនៅក្នុងរដូវក្ដៅខាងមុខនេះ។ ក្លឹបអធិរាជសរ Real Madrid សង្ឃឹមថានឹងអាចទាក់ទាញអ្នកចាំទី Alisson មកកាន់ទឹកដី Santiago Bernabeu នៅក្នុងរដូវកាលក្រោយនេះ។ Real Madrid នឹងត្រៀមលុយ 60លានអឺរ៉ូ ដើម្បីដេញថ្លៃអ្នកចាំទីរូបនេះនៅក្នុងរដូវកាលក្រោយនេះ។

    March 21, 2018
  • សង្គម

    ស្បែកស្រស់ស្អាតគ្មានមុន គឺជាធាតុដ៏សំខាន់មួយនៃសម្រស់របស់មនុស្ស។ វិធីច្បាស់លាស់មួយដើម្បីឲ្យស្បែកមានសុខភាពល្អ និងស្អាតល្អឥតខ្ចោះ គឺអ្នកត្រូវព្យាយាមថែរក្សាវាជារៀងរាល់ថ្ងៃ។ ខាងក្រោមជាវិធីសាស្ត្រដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពប្រសើរបំផុតមួយចំនួនដែលនឹងជួយអ្នកកម្ចាត់នូវមុនក្បាលស និងខ្មៅចេញឲ្យអស់ពីច្រមុះ ក៏ដូចជាផ្ទៃមុខ ៖ ១. រូបមន្ត ក្រូចឆ្មារ ទឹកឃ្មុំ និងស្ករស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ក្រូចឆ្មារមួយផ្លែទៅជា ២ កំណាត់ (ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ ចូរប្រើក្រូចឆ្មារពណ៌លឿង) រួចចាក់ទឹកឃ្មុំក្នុងចំនួនសមល្មមពេញលើផ្ទៃមុខកាត់នៃក្រូចឆ្មារម្ខាង។ រោយស្ករស ឬដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ អ្នកអាចប្រើស្ករអំពៅ) ចំនួន ២ ចិប លើក្រូចឆ្មារ បន្ទាប់មកអ្នកត្រូវយកក្រូចឆ្មារម្ខាងដែលលាយរួចនេះទៅម៉ាស្សាថ្នមៗយឺតៗក្នុងចលនាបែបរង្វង់លើតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារតែមុនក្បាលស ឬក្បាលខ្មៅ។ អ្វីដែលអ្នកត្រូវចាំ គឺមិនត្រូវអនុវត្តន៍វិធីសាស្ត្រឲ្យលើសពីម្ដងក្នុងមួយសប្តាហ៍ឡើយ។ ២. ក្រមួន Vaseline និងផ្លាស្ទិកសម្រាប់រុំ ៖ ពេលដ៏ល្អបំផុតដើម្បីអនុត្តន៍ គឺបន្ទាប់ពីអ្នកងូតទឹកហើយភ្លាម ក៏ព្រោះកម្ដៅពីទឹកនឹងជួយបើករន្ធញើសរបស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាបក្រមួន Vaseline លើតំបន់ដែលទទួលរងផលប៉ះពាល់ត្រូវការការព្យាបាល។ នៅពេលលាបរួច ចូរយកយកផ្លាស្ទិកសម្រាប់រុំមកដាក់បិតពីលើ ហើយបន្ទាប់មកអ្នកត្រូវយកកន្សែងក្ដៅមួយមកដាក់ស្អំលើផ្លាស្ទិក ទុកចោលរហូតទាល់តែចុះត្រជាក់សិនសឹមយកកន្សែង និងបកផ្លាស្ទិកចេញ។ តំណាក់កាលបន្តទៀត គឺអ្នកត្រូវយកក្រដាសជូតមាត់មួយសន្លឹកមកជូតសម្អាតក្រមួន Vaseline ចេញពីមុខ ហើយចាប់ផ្ដើមច្របាច់ស្បែកដែលមានមុនក្បាលខ្មៅ ឬសថ្នមដើម្បីយកមុនចេញ។ ធូលីដែលកកស្ទះនៅក្នុងរន្ធញើសនៃតំបន់នោះក៏ងាយនឹងច្របាច់ចេញផងដែរជាមួយនឹងវិធីសាស្ត្រដ៏ងាយនេះ។ តំណាក់កាលចុងក្រោយបំផុត គឺអ្នកត្រូវយកសំឡីជ្រលក់ចូលទៅក្នុងឡេដែលផ្ដល់សំណើមដល់ស្បែក រួចយកវាទៅលាបលើតំបន់ស្បែកដែលអ្នកបានញិចយកមុនចេញ។អនុវត្តន៍វិធីសាស្ត្រនេះឲ្យបានពី ១ ទៅ ២ដង ក្នុងមួយខែ។ ៣. ប្រេងដូង និងប្រេងចាំបាច់ផ្សេងៗ ៖ ជាដំបូងអ្នកត្រូវកម្ដៅប្រេងដូងចំនួន ១ ភាគ ៤ នៃពែង ឲ្យបានរយៈពេលពី ១០ ទៅ ១៥ វិនាទីសិន។ បន្ទាប់មកចាក់វាចូលក្នុងក្រឡមួយ រួចធ្វើការលាយប្រេងក្រូចឆ្មារ ប្រេងឡាវ៉េនដឺ និងប្រេងដើមតែ ចំនួន ១០ ដំណក់ចូល។ កូរល្បាយរហូតដល់សព្វ សឹមយកសំឡីជ្រលក់ចូលក្នុងល្បាយប្រេងនេះ ហើយយកមកលាបនៅលើមុខរបស់អ្នកក្នុងពេលព្រឹក និងល្ងាច ក្រោយពេលលាងសម្អាតមុខរួច។ នៅពេលប្រើរួចអ្នកគួរបិទគ្របក្រឡល្បាយឲ្យជិត ហើយរក្សាទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាព ២០ អង្សារសេ។ ៤. ម្ស៉ៅឈើអែម និងម្ស៉ៅស្រូវសាលី ៖ លាយម្ស៉ៅស្រូវសាលីចំនួន ១ ស្លាបព្រាកាហ្វេ ជាមួយនឹងម្ស៉ៅឈើអែមក្នុងចំនួនស្មើគ្នា។ បន្ទាប់មកធ្វើការចាក់ទឹកក្ដៅឧណ្ហៗចូលបន្តិច ហើយកូរឲ្យសព្វឲ្យវាឡើងសើមក្រាស់។ ប្រើចុងនៃម្រាមដៃរបស់អ្នកលាបល្បាយទៅលើផ្ទៃមុខក្នុងចលនាបែបរង្វង់ថ្នមៗយឺតៗសម្រាប់រយៈពេល ១ នាទី សឹមលាង​​​មុខចេញជាមួយនឹងទឹកត្រជាក់។ គួរបញ្ជាក់ផងដែរថា ម្ស៉ៅឈើអែមអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឈឺឆៀបៗនៅពេលលាបលើស្បែក ប៉ុន្តែវានឹងបាត់ឈឺទៅវិញដោយឯកឯងនៅពេលអ្នកលាងសម្អាតមុខចេញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវអនុវត្តន៍វិធីសាស្ត្រឲ្យលើសពី ២ដង ក្នុង១ខែឡើយ។ ៥. រូបមន្ត ម្ស៉ៅធញ្ញជាតិ ទឹកឃ្មុំ យ៉ាអួរ និងប្រេងអូលីវ ៖ អ្នកត្រូវការ ម្ស៉ៅធញ្ញជាតិចំនួន ១ ភាគ ៤ ពែង យ៉ាអួរ ២ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និងប្រេងអូលីវ ២ ស្លាបព្រាកាហ្វេ។ ចាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនក្រឡុក ហើយកិនក្រឡុកឲ្យសព្វចូលគ្នា។ លាបល្បាយនៅលើស្បែកមុខរបស់អ្នក រួចចាប់ផ្ដើមដុសថ្នមៗក្នុងចលនាបែបរង្វង់យឺតៗសម្រាប់រយៈពេល ១ ទៅ ២ នាទី សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ ប្រសិនបើអ្នកមានស្បែកស្ដើងងាយនឹងរលាកដោយសារតែការដុសខាត់នោះចូរកុំដុស! គ្រាន់តែប្រើល្បាយនេះជាម៉ាសបិតមុខបែបធម្មជាតិទៅបានហើយ ដោយលាបរួចទុកចោលសម្រាប់រយៈពេលប្រហែលជា ៥ ទៅ ៧ នាទី សឹមលាងសម្អាតចេញ។ អនុវត្តន៍ត្រឹមតែ ១ ឬ ២ ដងក្នុងមួយសប្តាហ៍បានហើយ៕ ប្រភព ៖ Brightside

    March 21, 2018
  • PR

    ផលិតផល Lipice មន្តស្នេហ៏បបូរមាត់បានរកឃើញអ្នកឈ្នះរង្វាន់របស់ខ្លួន លាបច្រើន ឈ្នះច្រើន ហើយក៏បានធ្វើការប្រគល់រង្វាន់ទាំងនោះជូនដល់អ្នកឈ្នះផងដែរ។ សូមអបអរសាទរ អ្នកឈ្នះរង្វន់ពី Lipice មន្តស្នេហ៏បបូរមាត់ លាបច្រើន ឈ្នះច្រើន ! តោះចូលរួមទស្សនាកម្មវិធីប្រគល់រង្វាន់ទាំងអស់គ្នា តើពួកគាត់មានអារម្មណ៏បែបណា…. ហូ……កុំភ្លេចណារង្វាន់ Iphone 8 និងរង្វាន់ផ្សេងៗជាច្រើនទៀត កំពុងរង់ចាំលោកអ្នក៕

    March 21, 2018