Khmernote Media
  • កីឡា

    ក្រុមឧទ្ទាម ISIS បានកំណត់គោលដៅសំខាន់លើខ្សែប្រយុទ្ធ Lionel Messi ដែលពួកគេបានកាត់តរូបខ្សែប្រយុទ្ធ Lionel Messi ដាក់លើផ្ទាំងរូបថតមួយសន្លឹកដោយ Messi អង្គុយលត់ជង្គង់ត្រៀមអោយពួកឧទ្ទាម ISIS កាត់ករ។ ការបង្ហាញរូបនេះជាសាធារណៈគឺដើម្បីគំរាមកំហែងការវាយប្រហារដ៏ធំមួយក្នុងការប្រកួត FIFA World Cup 2018 ខាងមុខនេះនៅក្នុងប្រទេសរុស្សី។ ក្នុងរូបថតនោះដែលពួកឧទ្ទាម ISIS បានកាត់តបង្ហោះជាសាធារណៈគឺកីឡាករ Lionel Messi ត្រូវបានពួកឧទ្ទាម ISIS កាត់តដាក់ក្នុងសំលៀកបំពាក់ឈុតពណ៌ទឹកក្រូចលត់ជង្គង់នៅក្នុងកីឡាដ្ឋាន Moscow’s Luzhniki ក្នុងទីក្រុង Moscow ប្រទេសរុស្សី ហើយត្រៀមកាត់ករប្រហារជីវិតដូចក្នុងរូបភាពនិងវីដេអូដែលពួកឧទ្ទាមមួយនេះធ្លាប់សម្លាប់ជនរងគ្រោះពីមុនមកអញ្ចឹង។ គួរបញ្ជាក់ឡើងវិញដែរថា

    March 21, 2018
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបមុននិងចេញទៅខាងក្រៅម្ដងៗតែងតែមានការរៀបចំខ្លួនជាមួយនឹងសម្លៀកបំពាក់ស្អាត និងមានភាពថ្លៃថ្នូរ តែអ្វីដែលខ្វះមិនបាននោះគឺស្បែកជើង។ ដោយគ្រប់គ្នាតែងតែគិតថាពាក់ស្បែកជើងកែងនិងធ្វើឲ្យពេលដើរមានភាពស្រស់ស្អាត តែអ្នកទាំងនោះយល់ខុសហើយ ព្រោះថាត្រឹមស្បែកជើងប៉ាតតាក៏ធ្វើឲ្យភាពស្រស់ស្អាតទាក់ទាញ។ ខាងក្រោមនេះជាស្ទាយដែលសាកសមបំផុតនៅពេលដែលអ្នកពាក់ស្បែកជើងប៉ាតតា៖ ១. អាវយឺតបែបកីឡា៖ ការតុបតែបែបនេះសាមញ្ញ និងទទួលបានការពេញនិយមជាខ្លាំង។ ២. ការតុបតែងខ្លួនជាមួយនឹងស្ទាយបែបស៊ីវិល័យ៖ នារីគ្រប់រូបដែលតែងតែតុបតែងស្ទាយបែបយុវវ័យបើសិនជាពាក់ជាមួយនឹងស្បែកជើងប៉ាតតានិងកាន់តែមានភាពស្រស់ស្អាត និងទាន់សម័យ។ ៣. ការពាក់ស្បែកជើងប៉ាតតាជាមួយនឹងសំពត់ខ្លី៖ ទោះបីជាអ្នកស្លៀកសំពត់ក៏អ្នកអាចពាក់ជាមួយនឹងស្បែកជើងប៉ាតតាបានដែរ និងកាន់តែធ្វើឲ្យជើងឲ្យមានឃើញស្រលូនតែម្ដង។ ៤. អាវយឺតធម្មតា៖ អាវយឺតធម្មតាបែបសប្បាយៗ ជាមួយនឹងខោរខោវប៊យ ថែមស្បែកជើងប៉ាតតាទៀតកាន់តែមានភាពស្រស់ស្អាត និងងាយស្រួលក្នុងការធ្វើដំនើរ។   ប្រភព៖mthai

    March 21, 2018
  • អន្តរជាតិ

    បរទេស ៖ ​នាពេលបច្ចុប្បន្នចរាចរណ៍មានការកកស្ទះខ្លាំងណាស់ កន្លែងសំរាប់ទុកអោយរថយន្តចតក៏មានភាពមមាញញឹក បែបនេះទើបមានអ្នកខ្លះប្រើវិធីប្លែកដើម្បីរក្សាចន្លោះទុកដាក់រថយន្តខ្លួនឯង។ ប្រភពព័ត៌មាន​បរទេសមួយបានចុះផ្សាយបន្ទាប់ពីមានមនុស្សម្នាជាច្រើនបានបង្ហាញកាខឹងសម្បារយ៉ាងខ្លាំង ដោយសារតែម្តាយម្នាក់មិនបារម្ភពីសុវត្ថិភាពកូនទុកគេអោយអង្គុយនៅចន្លោះកន្លែងចតរថយន្ត។ ម្ខាស់គណនីម្នាក់ដែលមានឈ្មោះ Winn Tann បានបង្ហោះរូបក្មេងប្រុសវ័យ៣ឆ្នាំម្នាក់ដែលត្រូវបានទុកចោលនៅចន្លោះកន្លែង​ចតរថយន្តមួយកន្លែង។ ក្រោយពីសាកសួរទើបគាត់ដឹងថាក្មេងប្រុសម្នាក់នេះត្រូវម្តាយប្រាប់អោយចាំនៅទីនោះរហូតដល់នាងនិងរថយន្តត្រលប់មកវិញ។ បុរសម្ចាស់គណនីនេះបានបង្ហាញការមិនពេញចិត្តជាខ្លាំង នៅពេលដែលស្រ្តីនោះបែរជាមិនគិតពីសុវត្ថិភាពរបស់កូន ហើយអោយគេមកអង្គុយនៅកន្លែងនេះក្រោមអាកាសធាតុដ៏ក្តៅបែបនេះទៀត។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួបបានបង្ហាញមតិយោបល់ថានេះប្រហែលជាវិធីសាស្រ្តទុកចន្លោះដាក់រថយន្តរបស់ស្រ្តីជាម្តាយក្មេង៣ឆ្នាំនេះហើយ ព្រោះតំបន់នោះជាតំបន់ដែលមានចរាចរណ៍មមាញឹកខ្លាំងណាស់។ តែការយកក្មេមកចោលនៅកន្លែងដែលមានរថយន្តចេញចូលច្រើន ហើយនៅក្រោមកំដៅដ៏ក្តៅបែបនេះគឺមិនល្អនោះទេសំរាប់ក្មេង៕ ប្រភព ៖ thecoverage

    March 21, 2018
  • PR

    នៅថ្ងៃទី ២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា(IYF) នឹងរៀបចំកម្មវិធីបោះជំរំអន្តរជាតិ World Camp ប្រចាំឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ ដែលមានការចូលរួមពីបណ្តាសិស្ស និស្សិតចំនួន៣០០០​នាក់។ តាំង​ពី​ឆ្នាំ​២០១០​ កម្មវិធីបោះជំរំមានការសហការយ៉ាងមុតមាំជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។ លើសពី​នេះ​ទៀត ​ការ​បោះ​ជំរំ​ទទួលបាន​នូវ​ការ​ឧបត្ថម្ភធំពីក្រុមហ៊ុន POCARI SWEAT CAMBODIA និងក្រុមហ៊ុន GFX INVESTMENT CO.,Ltd និងសហការ​ឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជាច្រើនទៀត។ ក្នុងកម្មវិធីបោះ​ជំរំ IYF​ បានអញ្ជើញវាគ្មិនកិត្តិយសសំខាន់ម្នាក់ គឺលោកបណ្ឌិត បាក់ អុកស៊ូ

    March 21, 2018
  • អន្តរជាតិ

    មិនថាមនុស្សស្រី រឺក៏ប្រុសនោះទេសុទ្ធតែមានជំរើសនៅក្នុងការជ្រើសរើសដៃគូរបស់ខ្លួន។ ដោយអ្នកខ្លះជ្រើសរើសបានដៃគូល្អចេះយកចិត្តទុកដាក់ ចេះមើលថែរហើយថែមទាំងមានការជូនកាដូនៅក្នុងថ្ងៃសំខាន់ទៀតផង។ តែមិនប្រាកដ​សុទ្ធតែជួបស្នេហាដ៏ផ្អែមល្ហែមគ្រប់គ្នានោះទេ។ ពេលខ្លះនារីគ្រប់រូបចង់បានដៃគូស្នេហាដើម្បីតែបំបាត់នូវភាពឯការបស់ខ្លួននិងមិនមែនជាការស្រលាញ់នោះទេ។ ដូចនេះអ្នកចង់ដឹងថាអារម្មណ៍អ្នកយ៉ាងណាគួរតែចំណាយពេលអាននូវអត្ថបទខាងក្រោមនេះ៖ ១. ការភ័យខ្លាចនៅម្នាក់ឯង៖ នៅពេលដែលអ្នកនៅម្នាក់ឯងយូរពេកនិងធ្វើឲ្យអ្នកមានអារម្មណ៍ថាឯកា និងចាប់ផ្ដើមនឹកដល់មនុស្សម្នាក់ដែលតែងតែចាំធ្វើល្អមកលើអ្នក។ ហើយពេលខ្លះអ្នកចង់បាននរណាម្នាក់ដើម្បីមកសម្លាប់ពេលវេលា ហើយអ្នកនិងចាប់ផ្ដើមគិតថាគេមិនមែនជាមនុស្សដែលត្រឹមត្រូវនិងអ្នក។ បើសិនជាអ្នកនៅក្នុងស្ថានភាពបែបនេះ អ្នកគួរតែនៅម្នាក់ឯងជាជាងរើសមនុស្សម្នាក់ដើម្បីបំបាត់ភាព ឯកា ព្រោះអ្នកនឹងធ្វើបាបចិត្តអ្នកដទៃដោយសារតែបំពេញសេចក្ដីត្រូវការរបស់ខ្លួន។ ២. សម្ពាតពីអ្នកជុំវិញខ្លួន៖ នេះជារឿងមួយដែលអ្នកមិនទាន់មានគូតែងតែជួប ដោយនៅពេលដែលមានការណាត់ជួបជាមួយនឹងមិត្តភក្ដិម្ដងៗពួកគេតែងតែទៅជាមួយនឹងមិត្តប្រុស។ ដែលធ្វើឲ្យយើងកាន់តែមានអារម្មណ៍ឯកាលើសដើម និងធ្វើឲ្យយើងក៏ចង់បានទំនាក់ទំនងល្អបែបនេះដែរ។ ៣. អារម្មណ៍ភ័យខ្លាចការចាកចេញ៖ ការដែលយើងបានមានទំនាក់ទំនងស្នេហាដោយយើើងខ្លាចអារម្មណ៍នៃការបែកបាក់គ្នា និងការឈ្លោះគ្នាជាមួយនឹងដៃគូរបស់យើង។ ហើយយើងក៏មិនចង់ចាប់ដើមជាមួយនឹងអ្នកថ្មី ដោយសារតែខ្លាចអារម្មណ៍ទាំងនេះវិលមកម្ដងទៀត។ ៤. ការអាត្មានិយម៖ នៅពេលដែលមាននរណាម្នាក់មកនិយាយល្អពីអ្នក សរសើរអ្នកគ្រប់ពេល ដែលវាធ្វើឲ្យអ្នកមានមោនភាពមកលើខ្លួនហើយអ្នកក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងគេ។

    March 21, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ដែលតម្លែងប្រេងសាំងធម្មតាក្នុងមួយលីតមានតម្លៃ ៣,៨៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៦០០រៀល៕

    March 21, 2018
  • អន្តរជាតិ

    ប្រទេសវៀតណាម ៖ នៅប្រទេសវៀតណាមថ្មីនេះកំពុងល្បីរឿងជួលកូនកំលោះរៀបការ វាជារឿងមួយដែលកំពុងត្រូវបានគេចាប់អរម្មណ៍ខ្លាំងមែនទែន។ ប្រភពបានអោយដឹងថាភាគច្រើនស្រ្តីដែលមានកូនមុនរៀបការនៅប្រទេសវៀតណាមបានជ្រើសរើស យកកញ្ចប់សេវារៀបការក្លែងក្លាយ ដើម្បីជៀសវាងពីការរិះគន់ពីសង្គម។ តាមការសិក្សារបស់អ្នកជំនាញបានប្រាប់អោយដឹងថា នៅប្រទេសនេះមានការរំលូតកូនចោលកើតឡើងជាង ៣០០,០០០ដងក្នុងមួយឆ្នាំៗ។ បែបនេះទើបមានគេបង្កើតនូវសេវាកម្មមួយដែលហៅថាការរៀបការក្លែងក្លាយ តាមរយៈសម្តីរបស់បុរសម្នាក់ដែលតែងតែត្រូវគេជួលអោយធ្វើកូនកំលោះបានអោយដឹងថាក្នុងមួយៗឆ្នាំគាត់ត្រូវបានគេជួលអោយរៀបការក្លែងក្លាយប្រហែលជា៣០០ដង ។ អ្នកជំនាញខាងជួលកូនកំលោះ VVinamost ផ្តល់នូវកញ្ចប់រៀបការក្លែងក្លាយដែលមានតម្លៃចន្លោះពី ១,៥០០ ដល់ ៤,៥០០ដុល្លារ។ អ្នកដែលប្រើប្រាស់កញ្ចប់ VIP ដែលមានតម្លៃជាង៤,៥០០ដុល្លារនោះមានរួមបញ្ចូលជាមួយការរៀបផែនការរយៈពេលប្រាំឆ្នាំ និង ការទៅលេងជាមួយសាច់ញាតិបងប្អូនខាងកូនក្រមុំទៀត។ ក្រៅពីត្រូវចំនាយប្រាក់ទៅលើការទិញកញ្ចប់រៀបការក្លែងក្លាយនេះ បើសិនជាកូនក្រមុំត្រូវការអោយកូនកំលោះនៅលេងជាមួយឪពុកម្តាយសាច់ញាតិខាងខ្លួនពួកនាងត្រូវបន្ថែមប្រាក់លើសេវាទាំងនេះទៀត។ សេវាកម្មនេះមានអ្នកប្រើប្រាស់កើនឡើងកាន់តែច្រើននៅវៀតណាម ព្រោះប្រសិនបើពួកនាងមិនជ្រើសរើសវិធីនេះទេ ពួកនាងត្រូវជ្រើសរើសការយកកូនចេញ រឺការចាកចេញទៅរស់នៅកន្លែងឆ្ងាយៗគ្មានអ្នកស្គាល់៕  ប្រភព ៖ nextshark

    March 21, 2018
  • សង្គម

    ទោះបីជាមូលហេតុពិតប្រាកដនៃការឈឺក្បាលប្រកាំងនៅតែមិនទាន់មាននរណាបង្ហាញជាក់ច្បាស់ក៏ដោយ ក៏អ្នកជំនាញជាច្រើនបានយល់ស្របថា ការឈឺក្បាលធ្ងន់ធ្ងរអាចត្រូវបានបង្កឡើងដោយសារតែ ថ្នាំមួយចំនួនដែលអ្នកបានប្រើ ការផ្លាស់ប្តូរនៃប្រព័ន្ធអ័រម៉ូន endocrine ការទទួលទានអាហារ និងកង្វះនៃការគេង។ ទម្លាប់នៃការទទួលទានរបស់អ្នកក៏ប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នកផងដែរ។ យោងតាមការស្រាវជ្រាវ ប្រហែលជា ១០ភាគរយ នៃមនុស្សដែលទទួលរងការឈឺក្បាលប្រកាំងត្រូវបានបង្កឡើងដោយកំហុសក្នុងរបបអាហាររបស់ពួកគេ។ ខាងក្រោមជាប្រភេទនៃអាហារទូទៅមួយចំនួនដែលអាចបង្កទៅជាអាការៈនៃការឈឺក្បាល ក៏ដូចជាឈឺក្បាលប្រកាំង ៖ ១. ភេសជ្ជៈមានជាតិអាល់កុល ៖ មនុស្សភាគច្រើនបានដឹងរួចមកហើយថា ស្រាក្រហមអាចបណ្ដាលឲ្យឈឺក្បាលប្រកាំង ប៉ុន្តែការសិក្សាស្រាវជ្រាវផ្សេងៗទៀតក៏បានបង្ហាញផងដែរថារាល់ភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុលដូចជា ស្រាបៀរ ស្រាពពុះ ជាដើមក៏អាចធ្វើឲ្យអ្នកឈឺក្បាលដែរ។ ២. កាហ្វេអ៊ីន ៖ ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឲ្យកើតមានការឈឺក្បាល។ ដូច្នេះអ្នកគួរទទួលទានកាហ្វេត្រឹមតែ ២ ទៅ ៣ កែវ បានហើយក្នុងមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា ជាតិកាហ្វេអ៊ីនក៏អាចត្រូវបានរកឃើញនៅក្នុងផលិតផលផ្សេងៗទៀតផងដែរដូចជា សូកូឡា កាកាវ តែ កូកាកូឡា និងថ្នាំបំបាត់ការឈឺចាប់មួយចំនួន។ ដើម្បីជៀសវាងឲ្យផុតពីបញ្ហាឈឺក្បាល ក៏ដូចជាឈឺប្រកាំង រាងកាយមិនគួរទទួលនូវជាតិកាហ្វេអ៊ីនលើសពី ២០០ ទៅ ៣០០ មីលីក្រាមក្នុងមួយថ្ងៃឡើយ។ ៣. អាហារបន្ថែម ៖ សារធាតុគីមីបន្ថែមនៅក្នុងអាហារជាទូទៅមិនមានតម្លៃអាហារូបត្ថម្ភទេ ហើយវាអាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នកទៀតផង។ ដូច្នេះប្រសិនបើអ្នកឧស្សាហ៍ឈឺក្បាល ចូរព្យាយាមនៅឲ្យឆ្ងាយពីអាហារមួយចំនួនដូចខាងក្រោម: –  ប៊ីចេង គឺជាគ្រឿងផ្សំមួយប្រភេទដែលជួយបង្កើនរសជាតិនៃអាហារ។ គ្រឿងផ្សំនេះក៏ជាផ្នែកមួយនៃគ្រឿងផ្សំសំខាន់ៗដូចជា ទឹកស៊ីអ៊ីវ ចំណីអាហារកែច្នៃ និងបន្លែកំប៉ុង ផងដែរ។ សារធាតុ Monosodium glutamate ដែលមាននៅក្នុងប៊ីចេង និងគ្រឿងផ្សំដទៃទៀតនោះអាចបង្កឲ្យកើតមានអាការៈឈឺក្បាលប្រកាំងក្នុងរយៈពេល ២០ នាទី ក្រោយពេលអ្នកទទួលទានរួច។ – សាច់កែច្នៃដូចជា ហតដក សាច់ក្រក សាច់ហេម សាច់បេកខន សាច់ចំណិត pepperoni រួចទាំងថ្នាំព្យាបាលជម្ងឺបេះដូងមួយចំនួន គឺមានផ្ទុកនូវសារធាតុគីមីនីត្រាត និងនីទ្រីត ហើយនៅពេលសារធាតុគីមីទាំងនេះចូលទៅក្នុងរាងកាយ សសៃឈាមរបស់អ្នកនឹងចាប់ផ្ដើមហើមដែលនឹងធ្វើឲ្យអ្នកឈឺក្បាលខ្លាំង។ – ភេសជ្ជៈកីឡា ភេសជ្ជៈគ្មានជាតិស្ករ ផលិតផលអាហារគ្មានជាតិស្ករ និងសូម្បីតែថ្នាំវីតាមីនសម្រាប់កូនក្មេង គឺសុទ្ធតែមានផ្ទុកនូវសារធាតុផ្អែមសិប្បនិម្មិត Aspartame និង sucralose។ ប្រសិនបើអ្នកប្រតិកម្មជាមួយនឹងសារធាតុផ្អែមបន្ថែមទាំងនេះ អ្នកអាចនឹងឈឺក្បាលប្រកាំងភ្លាម ក្រោយពីទទួលទានវា។ – អាហារដែលមានពណ៌ក្រហម និងលឿង ដូចជា ស្ករគ្រាប់ ការ៉េម ដំឡូងបារាំងចៀន ភេសជ្ជៈមានជាតិហ្គាស នំស្រួយ ដំណាប់ផ្លែឈើ និងផលិតផលអាហារជាច្រើនទៀត។ អាហារទាំងនេះសុទ្ធតែផលិតចេញពីប្រេងកាតមិនទាន់ស្លដែលជាសារធាតុប្រើសម្រាប់ផលិត ប្រេងម៉ាស៊ីនម៉ូតូ។ វាមិនល្អសោះហើយចំពោះសុខភាពរបស់អ្នក។ ៤. អាហារមានជាតិប្រូតេអ៊ីនគ្លូទែន (Gluten) ៖ គ្លូទែន គឺជាប្រភេទនៃប្រូតេអ៊ីនម្យ៉ាងដែលអាចត្រូវបានរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិដូចជា ស្រូវសាលី គ្រាប់ធញ្ញជាតិ rye គ្រាប់ធញ្ញជាតិ barley និង triticale។ គ្រាប់ធញ្ញជាតិទាំងនេះ ក៏ដូចជាផលិតផលអាហារដែលផ្សំឡើងពីពួកវាអាចបណ្ដាលឲ្យអ្នកចាញ់នឹងសារធាតុប្រូតេអ៊ីនគ្លូទែនកើតមានអាហារឈឺក្បាលប្រកាំង។ ៥. អាហារត្រជាក់ ៖ ប្រសិនបើអ្នកទទួលទានការ៉េម ឬភេសជ្ជៈត្រជាក់ផ្សេងៗដទៃទៀតភ្លាមៗ ក្នុងពេលអ្នកមានអារម្មណ៍ថាក្ដៅខ្លាំងបន្ទាប់ពីធ្វើការហាត់ប្រាណណាមួយ ឬកំពុងស្ថិតនៅក្នុងអាកាសធាតុក្ដៅ នោះអ្នកនឹងអាចជួបប្រទះនូវបញ្ហានៃការឈឺក្បាលដោយសារតែការទទួលទានរបស់ត្រជាក់ (ឈឺក្បាលរយៈពេលខ្លី) ដែលមានរយៈពេលពី ២៥-៦០ វិនាទី ទៅដល់ ១-២ នាទី។ ៦. ផ្លែក្រូចគ្រប់ប្រភេទ ៖​​​ ផ្លែក៏ក្រូច ក៏ដូចផ្លែឈើដែលមានរសជាតិជូរផ្សេងទៀត គឺមានផ្ទុកនូវជាតិអាស៊ីតច្រើនដែលអាចប៉ះពាល់ដល់កម្រិត pH នៃឈាម ហើយបង្កើនឱកាសនៃការឈឺក្បាលប្រកាំង។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា ប្រមាណជា ១១ ភាគរយនៃមនុស្សដែលឈឺក្បាលបានរាយការណ៍ថាផ្លែឈើក្រូច គឺជាកត្តាជំរុញអោយពួកគេមានជំងឺឈឺក្បាលប្រកាំង៕ ប្រភព ៖ Brightside

    March 21, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីខែមុន ក្រសួងសុខាភិបាលបានធ្វើការហាមប្រាមមិនឲ្យធ្វើការចែកចាយ និងប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ GOODMAN ដោយសារតែផលិតផលនេះមិនបានចុះបញ្ចីកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូលត្រឹមត្រូវ។ ថ្មីៗនេះក្រសួងបានធ្វើការហាមប្រាមឱសថបំប៉នផ្លូវភេទបុរសមួយទៀតឈ្មោះ Modern Love ដែលនាំចូលពីប្រទេសថៃ ហើយឱសថនេះមិនបានចុះបញ្ចីកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតិឲ្យផ្សព្វផ្សាយពីក្រសួងឡើយ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬជនណា ដែលនាំចូល និងចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ GOODMAN គ្មានចុះបញ្ចីកាខាងលើនេះ៕ អត្ថបទ៖ សេម

    March 21, 2018
  • Nissan Auto Tech

    ភ្នំពេញ,ថ្ងៃទី 24 ខែមិនា 2018 – Tan Chong Motor ( Cambodia) Pty. Ltd.,ជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញនៃ Tan Chong Motor Holding Berhad (Malaysia), និងជាអ្នកចែកចាយផ្តាច់មុខរថយន្តម៉ាក Nissan និងផ្តល់សេវាកម្មថែទាំ ជួសជុលរថយន្ត បន្ទាប់ពីការផ្តល់សេវាកម្មលក់នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នកំពុងដំណើរការ យុទ្ធនាការ “ទិញ & ហោះហើរ” ដ៏ទាក់ទាញជាមួយនៃ ពិធីចូលឆ្នាំខ្មែរ 2018 ខាងមុខនេះ។ ពួកយើងយល់ថា អំឡុងពេលថ្ងៃសំរាកដ៏វែងនេះ

    March 21, 2018