ក្រុមហ៊ុន Tan Chong Motor ដាក់ដំណើរការយុទ្ធនាការ “ទិញ & ហោះហើរ”
ភ្នំពេញ,ថ្ងៃទី 24 ខែមិនា 2018 – Tan Chong Motor ( Cambodia) Pty. Ltd.,ជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញនៃ Tan Chong Motor Holding Berhad (Malaysia), និងជាអ្នកចែកចាយផ្តាច់មុខរថយន្តម៉ាក Nissan និងផ្តល់សេវាកម្មថែទាំ ជួសជុលរថយន្ត បន្ទាប់ពីការផ្តល់សេវាកម្មលក់នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នកំពុងដំណើរការ យុទ្ធនាការ “ទិញ & ហោះហើរ” ដ៏ទាក់ទាញជាមួយនៃ ពិធីចូលឆ្នាំខ្មែរ 2018 ខាងមុខនេះ។
ពួកយើងយល់ថា អំឡុងពេលថ្ងៃសំរាកដ៏វែងនេះ ប្រជាជនកម្ពុជាយើងចូលចិត្ត ការធ្វើ ដំណើរកំសាន្តទៅក្រៅប្រទេស ហើយឥឡូវនេះ យើងអាចជ្រើសរើសគោលដៅដូចជា ប្រទេសម៉ាឡេស៊ី សឹង្ហបុរី ចិន និងប្រទេសជាច្រើនទៀត ដោយគ្រាន់តែលោកអ្នក បញ្ជាទិញ រថយន្តម៉ាក Nissan ម៉ូដែលណាមួយ ក្នុងកំឡុងពេលកម្មវិធីយុទ្ធនាការនេះ នោះលោកអ្នក នឹងទទួលបានដំណើរកំសាន្តដ៏អស្ចារ្យក្នុងក្តីស្រមៃរបស់លោកអ្នកភ្លាម។ យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី 15 មិនា រហូតដល់ 30 មេសា 2018។

បាទ/ចា! ទិញ & ហោះហើរ!!
មិនមានការចាប់រង្វាន់អ្វីទាំងអស់ គ្រាន់តែបញ្ជាទិញ និង ជ្រើសរើសថ្ងៃសំរាក ដ៏អស្ចារ្យរបស់អ្នកតែប៉ុណ្ណោះ។ (T&C ត្រូវបានអនុវត្តន៍)
យើងខ្ញុំសូមគោរពអញ្ជើញ ប្រជាជនកម្ពុជាទាំងអស់ចូលរួមការទស្សនាការតាំង បង្ហាញ និងការបើកសាកល្បង Nissan X-Trail 2018 និង Navara Premium 2018 ម៉ូដែលថ្មី ដែលមានគ្រប់សាខាក្រុមហ៊ុនទាំងអស់ ដូចជានៅ ភ្នំពេញ សៀមរាប និង បាត់ដំបង។
សូមកុំអោយឪកាសពិសេសដ៏ពិសេសនេះ រំលងផុតទៅ សូមចាប់ផ្តើមជាមួយរថយន្ត Nissan ម៉ូដែលថ្មី សំរាប់បុណ្យចូលឆ្នាំថ្មីនេះ សូមរីករាយជាមួយក្តីសុបិន្ត សំរាប់ថ្ងៃឈប់ សំរាករបស់អ្នក។
រីករាយពិធីបុណ្យចូលឆ្នាំខ្មែរ!
ពត៌មានបន្ថែមសំរាប់ Nissan គ្រប់ម៉ូដែលក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់វេបសាយ www.nissan.com.kh/ រឺក៏តាមដាន Facebook Page fb.com/CambodiaNissan/។
អំពី Tan Chong Motor (Cambodia) Pty., Ltd.
Tan Chong Motor (Cambodia) Pty., Ltd. ជាបុត្រសម្ព័ន្ធរបស់ Tan Chong Motor Holding Behard (Malaysia), គឺជាអ្នកចែកចាយ នៃរថយន្តម៉ាក Nissan ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ 1957 Tan Chong Motor ត្រូវបានតែងតាំងជាអ្នកទទួលសិទ្ធិផ្តាច់មុខនៃ យានជំនិះNissan/Datsun នៅក្នុងប្រទេស Malaysia ហើយ Nissan/Datsun បានក្លាយជាម៉ូដែលដែល លក់ដាច់ជាងគេនៅក្នុងប្រទេសអំឡុងឆ្នាំ1970។ Tan Chong Motor Group ត្រូវបានចុះបញ្ចី នៅក្នុង Bursa Malaysia Securities Berhad 1974។ ក្រុមនេះត្រូវបានចូលរួមសំខាន់នៅក្នុងការជួបប្រជុំគ្នានិងការចែកចាយរថយន្ត។