- Khmernote Media
- កីឡា
នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃកំណត់នៃការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃដើម្បីជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងបំរើការងារនៅភ្នំពេញទៅកាន់ស្រុកកំណើតរបស់ខ្លួន នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរហើយ។ តាមការគ្រោងទុករបស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺសំបុត្រឡានក្រុងនឹងធ្វើការចែកជូនដោយឥតគិតថ្លៃ នាវេលាម៉ោង ៨ព្រឹក ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ រហូតដល់អស់សំបុត្រ ហើយនាយប់ថ្ងៃទី ០១ ខែមេសា ដដែលនឹងមានការប្រគុំតន្ត្រី ដ៏អស្ចារ្យ ចាប់ពីម៉ោង ៨យប់ តទៅដោយមានតារាចម្រៀងល្បីៗជាច្រើនចូលរួម។ គួរបញ្ជាក់ផងដែរថា សំបុត្រឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង៨ព្រឹក ហើយឡានក្រុងនឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា
March 22, 2018 - បច្ចេកវិទ្យា
តាំងពីដើមមក រាល់ផលិតផល iPhone របស់ក្រុមហ៊ុន Apple ទាំងអស់សុទ្ធតែមានភ្ជាប់មកជាមួយនឹងប៊ូតុង Home ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការត្រឡប់ទៅកាន់មីនុយដើមវិញ។ ដោយឡែក ប្លែកគេតែ iPhone X ប៉ុណ្ណោះដែលគេស្គាល់ថា ជាផលិតផលគម្រប់ខួប 10ឆ្នាំ គឺគ្មានភ្ជាប់មកជាមួយនឹងប៊ូតុង Home ទេ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកជាអតិថិជនប្ដូរផ្ដាច់របស់ក្រុមហ៊ុន Apple និងជាពិសេសផលិតផល iPhone នោះអ្នកប្រាកដជាចង់បាន iPhone X យកទៅប្រើប្រាស់ជាមិនខាន ព្រោះនេះគឺជាម៉ូដែលកំពូល។ ជាអកុសល ម៉ូដែលនេះគ្មានប៊ុតុង Home ឡើយ ឯរន្ធដោតកាសក៏គ្មានដែរ ដូចនេះប្រសិនបើអ្នកនៅតែចង់បានប៊ូតុង
March 22, 2018 - អន្តរជាតិ
ថៃ៖ ដើម្បីធនាបាននូវសុវត្ថិភាព និងសន្តិសុខសង្គម អាជ្ញាធរថៃគ្រោងនឹងឲ្យអ្នកប្រើប្រាស់ស៊ីមកាតទាំងអស់ មកចុះឈ្មោះប្រើប្រាស់សារជាថ្មីម្តងទៀត ដើម្បីឲ្យបានដឹងអំពីព័ត៌មានជាក់ស្តែងរបស់អ្នកប្រើប្រាស់ទាំងអស់នោះក្នុងពេលចប្ចុប្បន្ន។ កន្លងមកមានស៊ីមកាតមួយចំនួនមិនត្រូវបានចុះឈ្មោះត្រឹមត្រូវនោះទេ ដូចជាក្នុងករណីទិញស៊ីមកាត់ដោយមិនបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណ អ្នកប្រើប្រាស់ខ្ចីអត្តសញ្ញាណប័ណ្ណគេមកទិញស៊ីម ឪពុកម្តាយប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្លួន ដើម្បីទិញស៊ីមកាតឲ្យកូនៗដែលគ្មានអត្តសញ្ញាណប័ណ្ណប្រើ ឬប្រើប្រាស់ស៊ីមកាតតៗគ្នាដោយមិនដឹងថាអនាជាម្ចាស់ស៊ីមកាតនោះពិតប្រាកដ។ បញ្ហាដូចបានរៀបរាប់ខាងលើនេះហើយ ដែលអាចបង្កទៅភាពស្មុគស្មាញក្នុងការស្វែងរកទិន្នន័យពិតប្រាកដរបស់ម្ចាស់ស៊ីមកាតដែលកំពុងប្រើប្រាស់។ បើយោងតាមគណៈកម្មការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិរបស់ថៃបានឲ្យដឹងថា គេបានផ្តល់រយៈពេលចំនួន១៨០ថ្ងៃ ដើម្បីឲ្យការចុះឈ្មោះសារជាថ្មី ហើយគេរំពឹងថាយ៉ាងយោចណាស់ក៏មានអ្នកប្រើប្រាស់ប្រមាណជា ៥០,០០០នាក់ ដែលនឹងមកធ្វើការចុះឈ្មោះប្រើប្រាស់ស៊ីមការសារជាថ្មីនេះ។ យោងតាមគណៈកម្មការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិរបស់ថៃបានឲ្យដឹងថា បើគម្រោងនេះដំណើរការមែន ស៊ីមកាតទាំងអស់នឹងត្រូវចុះឈ្មោះសារជាថ្មីជាមួយនឹងការស្គែនក្រយ៉ៅដៃ និងស្គែនមុខទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
March 22, 2018 - បច្ចេកវិទ្យា
យើងទាំងអស់គ្នាបានដឹងហើយថា ក្រុមហ៊ុន Verizon និង AT&T ត្រូវបានរាជរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិចហាមឃាត់មិនឲ្យលក់កំពូលស្មាតហ្វូន Huawei Mate 10 Pro ទៅឲ្យអតិថិជនណាម្នាក់ឡើយ ដោយសារតែស្មាតហ្វូននេះមានផ្ទុកនូវបណ្ដាញតភ្ជាប់ដោយផ្ទាល់ទៅកាន់រាជរដ្ឋាភិបាលរបស់ប្រទេសចិន។ ដោយឡែក កាលពីម្សិលមិញនេះ អតីតអ្នកគ្រប់គ្រងសន្តិសុខ 3នាក់ក្នុងប្រទេសកាណាដា កំពុងព្រមានដល់រដ្ឋបាល Trudeau ថាពួកគេចាំបាច់ត្រូវកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយក្រុមហ៊ុន Huawei។ ក្នុងថ្ងៃេនះតែម្ដង ក្រុមហ៊ុន Best Buy បានចូលរួមក្នុងយុទ្ធនាការនេះដែរហើយ។ តាមរយៈការព្យួយបារម្មណ៍នេះ ក្រុមហ៊ុននឹងមិនបំពេញសារពើភ័ណ្ឌសម្រាប់ស្មាតហ្វូន Mate 10 Pro ឡើយ ហើយក្រោយមកប៉ុន្មានសប្ដាហ៍ ក្រុមហ៊ុននេះនឹងបញ្ឈប់ការលក់ផលិតផលរបស់ក្រុមហ៊ុន Huawei នេះតែម្ដង។
March 22, 2018 - អន្តរជាតិ
ថៃ៖ អាជ្ញាធរនៅប្រទេសថៃបានធ្វើការណែនាំទៅដល់ស្រីៗទាំងអស់ មិនឲ្យស្លៀកពាក់ស៊ិចស៊ីនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីជៀសវាងការបំពានផ្លូវភេទណាមួយកើតឡើង។ លោក Sutthipong Chulcharoen អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលជាតិថៃ បានឲ្យដឹងថា អាជ្ញាធរក្នុងតំបន់ត្រូវរៀបចំតំបន់ ដែលមិនមានការសេពគ្រឿងស្រវឹង ស្រាប់អ្នកចូលរួមកម្សាន្ត ហើយចាប់ផ្តើមយុទ្ធនាការលើកទឹកចិត្តភ្ញៀវទេសចរណ៍ ជាពិសេសនារីៗ ឲ្យស្លៀកពាក់ឲ្យបានសមរម្យ ដើម្បីកុំឲ្យពួកគេរងគ្រោះដោយសារការបំពានផ្លូវភេទ។ លោក Jadet Chaowilai នាយកនៃអង្គការមូលនិថិចលនាស្ត្រី និងបុរស បានឲ្យដឹងថា នាពេលកន្លងទៅ មានស្ត្រីជាង៣០នាក់ត្រូវបានទទួលរងការបំពានផ្លូវភេទនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនោះ៕ អត្ថបទ៖ សេម ប្រភព៖ Bangkokpost
March 22, 2018 - បច្ចេកវិទ្យា
សម្រាប់មេរោគថ្មីមួយដែលត្រូវបានរកឃើញនៅក្នុង iOS 11 អាចនឹងធ្វើការវាយប្រហារកម្មវិធីផ្ញើរសារ ដោយធ្វើឲ្យសារឯកជនដែលផ្ញើរចូលមក បង្ហាញនៅលើ Lock Screen របស់ iPhone តែម្ដង។ ដោយឡែក មេរោគនេះត្រូវបានរកឃើញដោយលោក Brazilian ហើយវាផ្ដល់ផលប៉ះពាល់ស្ទើររាល់កម្មវិធីផ្ញើរសារទាំងអស់ដែលមានដូចជា WhatsApp, Signal, Telegram និង Skype។ ជាធម្មតា នៅក្នុង iOS 11 គឺមានមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការបិទបាំងរាល់សារនានាដែលផ្ញើរចូលមក មិនឲ្យបង្ហាញនៅលើ Lock Screen ឡើយ ហើយអ្នកត្រូវធ្វើតាមជំហានខាងក្រោមនេះ ដើម្បីបើកមុខងារនេះឡើង៖ 1/ ចូលទៅកាន់ Setting 2/
March 22, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន NVIDIA ទើបតែសម្រេចប្រកាសទាក់ទងទៅនឹងបច្ចេកវិទ្យា AI ថ្មីដែលមានឈ្មោះថា FastPhotoStyle ជាមួយនឹងសមត្ថភាពកូពីស្តាយដែលមានស្រាប់នៅលើរូបភាពមួយ មកដាក់លើរូបភាពមួយទៀតបានយ៉ាងស្រួល គួរឱ្យចាប់អារម្មណ៍ជាងមុន និងរហ័សបំផុតដូចប្រើវេទមន្ដអញ្ចឹង។ ទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន NVIDIA និងសាកលវិទ្យាល័យមួយនៃរដ្ឋ California ឈ្មោះ Merced។ ដោយឡែក FastPhotoStyle ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈតាំងតែពីខែមុនមកម្លេះ ក្នុងសៀវភៅណែនាំដែលមានចំណងជើងថា “A Closed-form Solution to Photorealistic Image Stylization”។ គួរបញ្ជាក់ផងដែរថា វិធីសាស្ត្រក្នុងការដំណើរការមួយចំនួនត្រូវបានអនុញ្ញាតដាក់ឲ្យប្រើប្រាស់ហើយ ជាមួយនឹងសមត្ថភាពអាចកូពីស្តាយពីរូបភាពមួយទៅដាក់លើរូបភាពមួយទៀត ដោយប្រើពេលប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្ដែកម្រឹតរូបភាពគឺនៅទាបនៅឡើយទេ ដូចនេះតម្រូវឲ្យអ្នកកែប្រែដោយខ្លួនឯងខ្លះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ លទ្ធផលដែល FastPhotoStyle បង្កើតបានគឺលឿនជាងកម្មវិធីដទៃទៀត និងមើលទៅពិតៗជាង។ អាចនិយាយបានថា
March 22, 2018 - PR
កាលពីពេលថ្មីកន្លងទៅនេះ យុវវជនកម្ពុជាចំនួន៣រូបបានចូលរួមប្រកួតក្នុង កម្មវិធីGATSBY Creative Award លើកទី១២ វគ្គផ្តាច់ព្រ័តជាមួយបណ្តាប្រទេសទាំង១២ រួមមាន ជប៉ុន ចិន កូរ៉េ កម្ពុជា ថៃ ម៉ាឡេសុី សិង្ហបូរី ឥណ្ឌូនេសុី ម៉ុងហ្គោលី ឥណ្ឌា ហុងកុង និង នៅទីក្រុងតូក្យូប្រទេសជប៉ុន នេះជាឆ្នាំទី១ហើយដែលកម្ពុជាបានចូលរួមប្រកួតដោយបានជ្រើសរើសយក៣វិញ្ញាសាររួមមាន វិញ្ញាសារាំ ស្ពតពានិជ្ជកម្ម និង ម៉ូដសក់ ។ គួរបញ្ជាក់ថាកម្មវិធី GATSBY Creative Award បានបង្កើតឡើងអស់រយះពេល១២ឆ្នាំមកហើយ ហើយបានផ្តល់ឪកាសអោយយុវវជន នៅជុំវិញអាសុី
March 22, 2018 - អន្តរជាតិ
រាជធានីភ្នំបេញ៖ ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តការណ៍សង្រ្កាន្តវត្តភ្នំលើកទី២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។ សង្រ្កាន្តវត្តភ្នំលើកទី២ នឹងនាំមកជូនបងប្អូនសប្បាយជាមួយលែ្បងប្រជាប្រិយខ្មែរផ្សេងៗដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ ខាំប៉ិគក់ ពាំពងមាន់ អូសធៀងស្លា-ល- ការតាំងពិពណ៌សម្ភារផ្សេងៗក្នុងភូមិខ្មែរ និងមានការប្រគំតន្ត្រីសម័យវង់ធំផងដែរ។ សូមអញ្ជើញបងប្អូនទាំងអស់ ចូលរួមសប្បាយរីករាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំលើកទី២ រយៈពេល ០៣ថ្ងៃ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ៕
March 22, 2018 - PR
សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung S9 និង S9+ ទាំងអស់ ជាពិសេសប្រិយមិត្តដែលចូលចិត្តលេងហ្គេមវេនក្លូរី (Vainglory) ឥទ្បូវនេះអ្នកអាចទទួលយកកាដូ ៥០ ដុល្លារពីក្នុងហ្គេមនេះហើយ។ ខាងក្រោមនេះគឺជារបៀបទទួលយកកាដូពី Vainglory៖ សម្រាប់អ្នកដែលមិនធ្លាប់លេង Vainglory ១. ផ្លាស់ប្តូរភាសាក្នុងទូរស័ព្ទអ្នកទៅជាភាសាខ្មែរ ២. ទាញយកហ្គេម Vainglory ពី Google Play ឬ Galaxy Store ៣. បន្ទាប់មក ចូលទៅហ្គេម Vainglory ដើម្បីបង្កើតគណនីជាមួយអ៊ីម៉ែលរបស់អ្នក ៤. បំពេញវគ្គណែនាំ (Tutorial)
March 22, 2018









