Khmernote Media
  • អន្តរជាតិ

    អាមេរិក៖ កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ ស្ពានអាកាសមួយស្ថិតនៅក្នុងក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក បានបាក់ និងបានសម្លាប់មនុស្សចំនួន៦ នាក់។ ស្ពានអាកាសមួយនេះត្រូវបានគេធ្វើសម្រាប់ឲ្យសិស្សដើរឆ្លងចូលទៅកាន់សាលកវិទ្យាល័យអន្តរជាតិ Florida។ យោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់នោះ មានម្នាក់ជាកម្មករសំណង់ ដែលកំពុងធ្វើការសាងសងស្ពានមួយនេះ និង ៥នាក់ផ្សេងទៀតជាអ្នកដំណើរ។ អាចនិយាយថា វាជារឿងអាក្រក់មួយដែលស្ពាននេះបានបាក់ ខណៈដែលមានអ្នកដំណើរជាច្រើនកំពុងស្ថិតនៅពីក្រោមស្ពាន។ ក្រៅតែមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក៏មានអ្នករបួសជាច្រើននាក់ផ្សេងទៀតដែរ ដែលត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ក្រោយកើតហេតុនេះគេសង្គេតឃើញថា មានប្រជាពលរដ្ឋអាមេរិកប្រមាណជា ៧០០ នាក់ បានទៅគោរពវិញ្ញាណក្ខន្ឌអ្នកដែលបានស្លាប់បាត់បង់ជីវិត និងចូលរូមចែករំលែកដល់សមាជិកក្រុមគ្រួសារនៃសព។

    March 23, 2018
  • PR

    ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមហ៊ុនសាមសុងនឹងរៀបចំ «មហាសង្ក្រានប្រូម៉សិន» ដែលផ្តល់ជូននូវកាដូពិសេសៗ រាល់ការជាវគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះសាមសុង ដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូទឹកកក និងម៉ាស៊ីនបោកសម្លៀកបំពាក់ ចាប់ពីថ្ងៃទី ២៣ មីនា ដល់ ២២ មេសា ២០១៨ ។ ការផ្តល់ជូនដ៏ពិសេសនេះមានដូចជា ការជូនប្រាក់វិញរហូតដល់ ១៥០ ដុល្លារ (Super Cash Back) បូកជាមួយកញ្ចប់ទស្សនា iflix ចំនួន ១២ ខែ និងការថែមជូននូវ ម៉ាស៊ីនកម្តៅអាហារ Microwave ME711,

    March 23, 2018
  • បច្ចេកវិទ្យា

    កាលពីលើកមុនខ្មែរណូតធ្លាប់ចុះផ្សាយម្តងរួចមកហើយថា ក្រុមហ៊ុន Samsung នឹងមិនប្រើប្រាស់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃបង្កប់នៅក្នុងកញ្ចក់អេក្រង់ សម្រាប់បំពាក់លើ Galaxy Note ជំនាន់ក្រោយរបស់ខ្លួនឡើយ ដោយសារតែមានបញ្ហាទាក់ទងនឹង ស្គ្រិនបិតការពារអេក្រង់ ប៉ុន្តែពេលថ្មីៗនេះ ព័ត៌មានលេចលឺពីកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមហ៊ុននឹងបំពាក់បច្ចេកវិទ្យានេះ នៅលើ Galaxy Note ជំនាន់របស់ខ្លួនវិញ។ ប្រភពពីកូរ៉េបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន Samsung បានរកឃើញដំណោះស្រាយ ៣ទៅ៤យ៉ាង ដើម្បីបង្កប់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃនេះចូលទៅក្នុងកញ្ចក់ Super AMOLED នៅលើ Galaxy Note ៩ របស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន Samsung មិនទាន់បញ្ចូលបច្ចេកវិទ្យានេះចូលទៅក្នុងអេក្រង់ល្អ១០០%នោះទេ

    March 23, 2018
  • អន្តរជាតិ

    ទោះបីជាមានឱសថរាប់តោនដែលបង្កើតឡើងសម្រាប់ដោះស្រាយបញ្ហានៃកង្វះវីតាមីនក៏ដោយ ក៏មនុស្សជាច្រើននៅតែទទួលរងពីបញ្ហានេះដដែល។ ប៉ុន្តែទោះជាយ៉ាងណា ថ្នាំវីតាមីនមិនមែនជាជម្រើសដ៏ល្អបំផុតឡើយ ក៏ព្រោះវាអាចនឹងផ្ដល់នូវប៉ះពាល់មួយចំនួន ប្រសិនបើអ្នកមិនយល់ច្បាស់ពីរបៀប ឬកម្រិតនៃការប្រើប្រាស់។ អ្នកវិទ្យាសាស្រ្តបានរកឃើញថាអាហារដែលមានតុល្យភាពផ្តល់ឲ្យរាងកាយនូវអ្វីដែលវាត្រូវការ ហើយនៅក្នុងអត្ថបទខាងក្រោមយើងនឹងប្រាប់អ្នកអំពីវិធីស្តារឡើងវិញ ឬដំណោះស្រាយនៃកង្វះវីតាមីនដែលមានប្រសិទ្ធភាពខ្ពស់ និងមិនផ្ដល់ផលប៉ះពាល់ដល់សុខភាពឡើយ ៖ ១. ជ្រុះសក់ ៖ បញ្ហានេះអាចបណ្ដាលមកពីកង្វះវីតាមីន B7 (បាយអូទីន) ក៏ព្រោះតែការទទួលទានស៊ុតឆៅច្រើនពេក។ ផ្នែកពណ៌សនៃស៊ុតឆៅមានផ្ទុកសារធាតុ avidin ដែលទប់ស្កាត់សមត្ថភាពរបស់រាងកាយក្នុងការរំលាយបាយអូទីន។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើដើម្បីបង្កើនការទទួលយកវីតាមីន B7 ឡើងវិញ គឺព្យាយាមទទួលទាន គ្រាប់អាល់ម៉ុង សណ្តែកសៀង ដំឡូង (ចៀនឬដុត) និងផ្លែចេក ឲ្យបានច្រើន។ ២. រមួលក្រពើ ៖ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈរមួលក្រពើញឹកញាប់នោះមានន័យថា រាងកាយរបស់អ្នកកំពុងតែខ្វះនូវជាតិកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ បញ្ហានេះក៏អាចកើតមានឡើងផងដែរ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ ឬហាត់កីឡាច្រើនពេក ដោយនៅខណៈពេលដែលអ្នកបែកញើស ជាតិរ៉ែជាច្រើននឹងត្រូវហូរចេញពីរាងកាយ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺទទួលទាន គ្រាប់ធញ្ញជាតិ ល្ពៅ ចេក និងផ្លែប៉ោមឲ្យបានច្រើន។ ៣. ឡើងរោលកន្ទួលក្រហមលើមុខ ៖ បញ្ហានេះអាចបណ្ដាលមកពីកង្វះវីតាមីន B7 (បាយអូទីន)។ រាងកាយរបស់យើងស្តុកទុកនូវវីតាមីនរលាយជាតិខ្លាញ់ជាច្រើនដូចជា វីតាមីន A វីតាមីន E វីតាមីន K វីតាមីន D ប៉ុន្តែវីតាមីនក្រុម B ត្រូវការស្តារឡើងវិញជានិច្ច។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺក្រៅពីអាហារបំប៉នដែលអ្នកអាចរកទិញបាននៅឱសថស្ថាន អ្នកអាចបង្កើនបរិមាណនៃវីតាមីនបាយអូទីនដោយគ្រាន់តែព្យាយាមទទួលទាន ផ្សិត ដំបូងបារាំង ឈីស ស៊ុតស្ងោរ ស្បៃអេពីណា និងផ្កាខាត់ណា។ ៤. ស្ពឹកអវយវៈ ៖ កង្វះនៃវីតាមីន B6 B12 B9 អាចជាមូលនៃបញ្ហាស្ពឹកអវយវៈ ក៏ព្រោះវីតាមីនប្រភេទទាំងនេះមានឥទ្ធិពលរារាំងអាហារូបត្ថម្ភដែលត្រូវបានប្រើសម្រាប់ផលិតកោសិកាឈាមដែលមានសុខភាពល្អចាំបាច់សម្រាប់ដឹកនាំអុកស៊ីសែនទៅកោសិកាផ្សេងៗទៀត។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមទទួលទានសណ្ដែក ក្រូច អាហារសមុទ្រ និងសាច់មាន់ ទា ក្ងាន ឲ្យបានច្រើនជាងមុន។ ៥. ពងបែកលើត្រគាក និងដៃ ៖ មុនដែលមានរូបរាងដូចពងបែកលេចឡើងដោយសារតែកង្វះនៃវីតាមីន A វីតាមីន D និងអាស៊ីតខ្លាញ់។ អ្វីដែលអ្នកត្រូវធ្វើ គឺសូមព្យាយាមបន្ថយបរិមាណនៃការប្រើប្រាស់ ឬទទួលទានប្រភេទនៃជាតិខ្លាញ់ដែលត្រូវបានផលិតដោយអ៊ីដ្រូសែន។ អ្នកគួរតែទទួលទានត្រីសាលមុន និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន។ កុំភ្លេចទទួលទានបន្លែដែលមានផ្ទុកវីតាមីន A ដូចជា​​​ ការ៉ុត ជាដើម។ ៦. ប្រស្រីភ្នែកប្រែជាមានពណ៌លឿង ៖ បញ្ហានេះអាចបណ្ដាលមកពីកង្វះនៃវីតាមីន B12។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺបញ្ចូលនូវប្រភេទអាហារផ្សេងៗដែលសម្បូរទៅដោយវីតាមីនចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ សាច់គោ សាច់ចៀម ថ្លើមមាន់ ទឹកដោះគោ ត្រីសាលមុន និងត្រីធូណា គឺជាប្រភពសំខាន់នៃវីតាមីន B12។ ៧. ជាលិកាធ្មេញទទួលរងផលប៉ះពាល់ ៖ បញ្ហានេះកើតឡើង ក៏ព្រោះតែកង្វះនៃវីតាមីន D។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលខ្វះជាតិវីតាមីន D តែងតែទទួលរងពីជំងឺរលាកអញ្ចាញធ្មេញ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមទទួលទានអាហារដែលសម្បូរទៅដោយ កាល់ស្យូម ផូស្វ័រ និងវីតាមីន D ក៏ព្រោះសារជាតិទាំង ៣ នេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាពធ្មេញរបស់អ្នក។ ព្យាយាមទទួលទានផលិតផលអាហារដែលធ្វើឡើងពីទឹកដោះគោ អង្ករសម្រូប ផ្លែប៉េងបោះ សណ្ដែក ត្រី ក្រូច និងទំពាំងបាយជូរ។ ៨. ប្រេះកៀនមាត់ ៖ វាអាចជាសញ្ញាមួយនៃកង្វះវីតាមីន B3 B2 និងB12 ដែលសម្បូរជាតិដែក និងស័ង្កសី។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមទទួលទានសាច់មាន់ សាច់ទា សាច់ក្ងាន ត្រី (ជាពិសេសត្រីសាលមុន) ស៊ុត សណ្ដែក និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន។ ដើម្បីជាការប្រសើរអ្នកគួរទទួលទានអាហារទាំងនេះលាយជាមួយនឹងបន្លែផ្សេងៗដែលជួយសម្រួលដល់ការរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាទាំងអស់នេះអាចមិនមែនមានន័យថាអ្នកមានបញ្ហាដោយសារតែកង្វះនៃវីតាមីនឡើយ ប៉ុន្តែវាអាចជាជម្ងឺផ្សេង។ ដូច្នេះវាជាការចាំបាច់ក្នុងការទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមានបើទោះបីជាអ្នកព្យាយាមផ្លាស់ប្ដូររបបអាហារបានត្រឹមត្រូវហើយក៏ដោយ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    March 22, 2018
  • កីឡា

    មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ The Parkway ដែលត្រូវប៉ះជាមួយនឹងក្រុម ក្រុមឆន្ទៈកីឡា នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 10 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម The Parkway នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះគូរប្រកួតរបស់គាត់ក្រុម ឆន្ទៈកីឡា ក្រុមយល់ឃើញថាគូរប្រកួតរបស់គាត់គឺជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup នេះដោយសារតែក្រុម ឆន្ទៈកីឡា ធ្លាប់មានបទពិសោធន៍ជាច្រើនចូលរួមការប្រកួតពានរង្វាន់ជាច្រើនហើយក៏មានឈ្មោះបោះសំលេងផងដែរ។ ចំពោះទំរង់លេងរបស់ក្រុម ឆន្ទៈកីឡា វិញគាត់យល់ឃើញថាទំរង់របស់គេគឺល្អដោយសារតែពួកគេលេងជាមួយគ្នាយូរ ជាពិសេសមានការយល់ចិត្តគ្នាល្អ។ ចំណែកឯក្រុម The Parkway របស់គាត់វិញគឺទើបតែបង្កើតឡើងនៅក្នុងឆ្នាំ 2017 នេះទេ ហើយជាពិសេសបងអ្នកតំណាងក្រុម The Parkway

    March 22, 2018
  • PR

    បន្ទាប់ពីការចេញលក់ទូរស័ព្ទដៃ OPPO F5 ដ៏ទំនើបប្រកបដោយភាពជោគជ័យ កាលពីឆ្នាំទៅ ឆ្នាំនេះ ក្រុមហ៊ុន​ OPPO ក៏បានប្រកាសគម្រោងបង្ហាញរូបរាងទូរស័ព្ទស៊េរីថ្មី OPPO F7 ដំបូងគេ នៅសប្តាហ៍ក្រោយនេះ នៅប្រទេសឥណ្ឌា ។ មិនទាន់មានការអះអាងច្បាស់លាស់ណាមួយអំពីលក្ខណៈពិសេស និងរូបរាងរបស់ទូរស័ព្ទស៊េរីថ្មីនេះទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមផ្សេងៗជាច្រើនដែលបានលើកឡើងជុំវិញទូរស័ព្ទ OPPO F7 ថ្មីនេះ។ បើតាមគេហទំព័រ gsmarena.com ទូរស័ព្ទ OPPO F7 នឹងបំពាក់ដោយកាមេរ៉ាមុខរហូតដល់ 25MP និងកាមេរ៉ាក្រោយ 16MP ជាមួយនឹងអេក្រង់ទំហំ 6.2 អ៊ីញ(Notch Screen)

    March 22, 2018
  • អន្តរជាតិ

    កូហ្សូវ៉ូ៖ ប្រទេសកូហ្សូវ៉ូ បានប្រកាសឯករាជ្យក្នុងឆ្នាំ២០០៨គឺជាប្រទេសមួយក្នុងចំណោមប្រទេស៦នៅតំបន់បស្ចឹមប្រទេស ដែលធ្វើការដើម្បីឈានទៅជាសមាជិកសហភាពអឺរ៉ុប។ កាលពីថ្ងៃពុធ ទី២១ ម្សិលមិញនេះ មានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងសភារបស់ប្រទេសកូហ្សូវ៉ូ ដើម្បីទប់ស្កាត់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងព្រំដែនជាមួយប្រទេស Montenegro។ វីដេអូនោះត្រូវបានគេបង្ហោះទៅប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា សមាជិកសភាជាច្រើនបានខ្ទប់ភ្នែក និងច្រមុះរបស់ពួកគេ ហើយនាំគ្នាចាកចេញពីក្នុងបន្ទប់ប្រជុំសភាភ្លាមៗតែម្តង។ យោងតាមលោក Avni Bytyçi អនុប្រធានបាននិយាយថា ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានគប់ ដោយគណបក្សប្រឆាំងលោក Levizja Vetvendosje ។ លោក Bytyçi បាននិយាយថា វាគឺជាយុទ្ធសាស្ត្រ ដែលគណបក្សបានប្រើពីមុន ដើម្បីការពារការកុំអោយការបោះឆ្នោតសម្រេចកើតមានឡើង។ លោក Veseli បានប្រាប់សារព័ត៌មាន CNN ថា

    March 22, 2018
  • អន្តរជាតិ

    ខាងក្រោមជាអាថ៌កំបាំងក្នុងការថែក្សាសម្រស់មួយចំនួនដែលនារីៗមិនគួរមើលរំលង ៖ ១. សម្អាតស្បែកដោយប្រុងប្រយ័ត្ន ៖ មួយក្នុងចំណោមអាថ៌កំបាំងដ៏សំខាន់ៗរបស់គ្រូពេទ្យឯកទេសខាងរោគសើស្បែក គឺការលាងសម្អាតស្បែកយ៉ាងប្រុងប្រយ័ត្នដោយមិនចាំបាច់ប្រើប្រាស់នូវផលិតផលថែរក្សាសម្រស់ផ្សេងៗដែលផ្ទុកជាតិអាល់កុល ឬអាស៊ីតខ្លាំងមិនល្អសម្រាប់ស្បែក។ ដើម្បីអាចរក្សាបាននូវសំណើមក្នុងកោសិកាស្បែក អ្នកគួរតែប្រើប្រាស់ផលិតផលដែលមានផ្ទុកសារធាតុខ្លាញ់សំខាន់សម្បូរបែប Ceramides។ វាក៏ជាការប្រសើរផងដែរ ប្រសិនបើអ្នកប្រើប្រាស់សាប៊ូទឹកដុសខ្លួនដែលផ្សំឡើងពីទឹកដោះគោដែលគ្មានផ្ទុកជាតិអាល់កុល ឬអាស៊ីត។ ២. ប្រើប្រាស់គ្រីមលាបស្បែកក្នុងបរិមាណត្រឹមត្រូវ ៖ ត្រឹមតែកន្លះស្លាបព្រាកាហ្វេ គឺគ្រប់គ្រាន់សម្រាប់លាបស្បែកបានដល់ទៅ ២ស្រទាប់។ ៣. ប្រើប្រាស់ទឹករ៉ែសម្រាប់ស្បែកស្ងួត ៖ ដើម្បីរក្សាបាននូវស្បែកដែលយឺតល្អ អ្នកជំនាញខាងស្បែកប្រើប្រាស់ស្ព្រៃយ៍បាញ់ទឹករ៉ែ។ វាមានផ្ទុកនូវជាតិកាល់ស្យូម ជាតិស្ពាន់ ​​​ដែក ​​​និងសូដ្យូម ដែលល្អសម្រាប់ស្បែក ហើយថែមទាំងមានប្រសិទ្ធភាពការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេទៀតផង។ ៤. តិច គឺប្រសើរ ៖ ជ្រើសរើសផលិតផលសម្រស់ទំហំតូចបានហើយ ក៏ព្រោះមិនថាផលិតផលបែបណានោះទេ ប្រសិនបើពេលវេលាកាន់តែកន្លងទៅអត្ថប្រយោជន៍របស់វានឹងចុះខ្សោយទៅតាមនោះដែរ។ ៥. ឥរិយាបថត្រឹមត្រូវ ៖ ការអោនក្បាលចុះមិនត្រឹមតែជួយធ្វើឲ្យឈាមហូរបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនអុកស៊ីសែនធ្វើឲ្យស្បែកមានសភាពភ្លឺរលោងផងដែរ។ ភាពតានតឹងក្នុងអារម្មណ៍ និងបញ្ហានៃការរោលរលាកក៏ត្រូវបានកាត់បន្ថយដែរ ប្រសិនបើអ្នកបានហាត់យូហ្គាជាប្រចាំថ្ងៃ។ ៦. ជ្រើសរើសស្រោមខ្នើយឲ្យបានត្រឹមត្រូវ ៖ ស្នាមជ្រីវជ្រួញអាចលេចឡើងកំឡុងពេលគេង។ ស្បែករបស់អ្នកទទួលរងផលប៉ះពាល់ពីស្រោមពូក និងស្រោមខ្នើយដែលអ្នកគេងលើ។ ស្រោមខ្នើយដែលធ្វើឡើងពីសូត្រ គឺគ្មានស្នាមជ្រួញ ឬផ្នត់ឡើយ ដូច្នេះស្បែករបស់អ្នកក៏មិនទទួលរងស្នាមជ្រីវជ្រួញអ្វីដែរ។ ៧. ប្រើទឹកដូងថែទាំស្បែក ៖ អ្នកឯកទេសខាងព្យាបាលថែរក្សាស្បែកគ្រប់រូបសុទ្ធតែដឹងថា ផ្លែដូង គឺជាផលិតផលធម្មជាតិល្អបំផុតមួយសម្រាប់ស្បែក។ ប្រសិនបើអ្នកទទួលទានទឹកដូងជារៀងរាល់ថ្ងៃត្រឹមរយៈពេលតែ ២ ទៅ ៣ សប្តាហ៍ប៉ុណ្ណោះ ស្បែករបស់អ្នកនឹងប្រែជាមានសំណើមភ្លឺរលោងស្រស់ថ្លាជាងមុនជាក់ជាមិនខាន។ ខ្ទិះដូងក៏ត្រូវបានគេយកទៅប្រើជារូបមន្តពិសេសផ្សេងៗទៀតសម្រាប់ប្រើលើគ្រប់ប្រភេទនៃស្បែកផងដែរ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    March 22, 2018
  • អន្តរជាតិ

    សព្វថ្ងៃនេះការខូចកោសិកាស្បែកមុខជាបញ្ហាដ៏សំខាន់សម្រាប់សុភាពនារីគ្រប់រូប ដោយពួកគេតែងតែប្រើប្រាស់នូវការព្យាបាលផ្សេងៗដើម្បីថែរក្សាសម្រស់របស់ខ្លួន។ ជាពិសេសការបរិភោគអាហារក៏អាចប៉ះពាល់ដល់បញ្ហាស្បែកមុខបានដូចគ្នា ដូចនេះនារីគ្រប់រូបគួរតែជៀសវាងក្នុងការប្រើប្រាស់ និងក្រែមដែលធ្វើឲ្យប៉ះពាល់ដល់ស្បែកមុខ។ ខាងក្រោមនេះគឺជាអាហារ និងវិធីសាស្រ្ដទាំង ៦ដែលអាចធ្វើឲ្យស្បែកមុខស្រស់ស្អាត និងមិនធ្វើឲ្យប៉ះពាល់ដល់កោសិកាស្បែកមុខទៀតផង៖ ១. ស្រូវសាលី៖ គឺវាពិតជាមានផលប្រយោជន៍ដល់ស្បែកមុខជាខ្លាំងព្រោះវាជួយឲ្យស្បែកមុខមានពន្លឺ។ ហើយយើងអាចប្រើលាយជាមួយនឹងទឹកឃ្មុំ, ទឹកដោះគោ, គ្រាប់អាល់ម៉ុង បានទៀតផង។ ស្រូវសាលីនេះវាល្អចំពោះការជម្រុសស្បែកមុខចាស់ៗ និងអាចសម្អាតជាតិខ្លាញ់បានយ៉ាងល្អ។ ២. ថង់តែ៖ ថង់តែត្រជាក់នេះមានគុណសម្បត្ដិជាខ្លាំងសម្រាប់ស្បែកមុខដែលខូចដោយពន្លឺថ្ងៃ និងត្រូវបំផ្លាញដោយកម្មរស្មីអ៊ុលត្រានិងជួយឲ្យស្បែកមុខកាន់តែមានភាពក្មេងវ័យ។ ហើយក៏អាចព្យាបាលស្បែកត្រង់រង្វង់ភ្នែកដែលហើម, រង្វង់ខ្មៅ និងធ្វើជាម៉ាសមុខបានទៀត ដោយគ្រាន់តែដាក់ទុកក្នុងទូទឹកកកក្នុងរយៈពេល ៣០នាទីហើយយកមកបិទត្រង់កន្លែងដែលមានបញ្ហាជាការស្រេចព្រោះថាវាមានវីតាមីន K ដែលជួយដល់ស្បែកមុខជាខ្លាំង។ ៣. ទឹកខ្មេសផ្លែប៉ម៖ វាជួយជម្រួសស្បែកមុខចាស់ៗចោល និងថែមទាំងធ្វើជាទឹក លាបមុខបានទៀតផង។ ដោយគ្រាន់តែដាក់ទឹកខ្មេសប៉ម

    March 22, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ នៅរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ គេតែងតែសង្កេតឃើញតាមដងផ្លូវ២០០៤ ស ឡា មានការលិចទឹកយ៉ាងខ្លាំង ដែលបង្កផលពិបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងធ្វើដំណើរ។ ដោយសារតែឃើញពីស្ថានភាពផ្លូវបែបនេះ កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញបានដឹកនាំកម្លាំងទៅធ្វើការកាយដាក់លូថ្មីធំជាងមុន ដើម្បីជួយរំដោះជំនន់ទឹក ពេលមានភ្លៀងធ្លាក់។ ពេលកាយដាក់លូថ្មី មន្ត្រីជំនាញបានប្រទះឃើញកាកសំណល់ និងសំរាមជាច្រើននៅក្នុងលូ ដែលសំរាមទាំងអស់នោះហើយជាហេតុបង្កឲ្យមានការកកស្ទះទៅដល់លំហូទឹកពេលមានភ្លៀងធ្លាក់ម្តងៗ ហើយបង្កជាការលិចទឹកតាមដងផ្លូវតែម្តង៕ អត្ថបទ៖ សេម

    March 22, 2018