- Khmernote Media
- អន្តរជាតិ
វៀតណាម៖ យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានក្មេងតូចៗ២នាក់ផងដែរ និងជិត៣០នាក់ទៀតរងរបួស ដោយសារតែហេតុការណ៍ឧបទ្ទវហេតុគ្រោះអគ្គិភ័យឆាបឆេះអគារខនដូរកំពស់២០ជាន់កាលពីព្រឹកថ្ងៃសុក្រ ម្សិលមិញនេះ។ យោងតាមប្រភពព័ត៌មានពីវៀតណាមបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារតែថប់ខ្យល់ដកដង្ហើម និងលោតពីលើអគារ ដើម្បីគេចពីគ្រោះអគ្គិភ័យ។ គ្រោះអគ្គិភ័យនោះបានកើតឡើងវេលាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ហើយស្ថិតនៅអគារខនដូរ Carina Plaza ស្ថិតនៅទីក្រុងហូជីមិញ ដែលអគារនោះមានប្រជាជនរស់នៅជាង៧០០គ្រួសារ។ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ក្មេងប្រុស២នាក់ ដែលបានស្លាប់បាត់បង់ជីវិតនោះគឺមានអាយុ៣ឆ្នាំម្នាក់ និង៥ឆ្នាំម្នាក់។ អាជ្ញាធរបានបន្ថែមទៀតថា ស្ត្រីម្នាក់ និងកូនប្រុសត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត ដោយសារតែធ្លាក់ពីលើអគារជាន់ទី១៩។ ចំណែកឯមូលហេតុនៃការឆាបឆេះគេនៅមិនទាន់កំណត់បាននោះទេ៕ អត្ថបទ៖ សេម ប្រភព៖ time
March 24, 2018 - អន្តរជាតិ
ខ្ញី គឺមិនត្រឹមតែជាប្រភេទនៃបន្លែមើមសម្រាប់យកមកធ្វើជាអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានបង្កប់នូវលក្ខណៈសម្បត្តិជាឱសថដ៏មានប្រយោជន៍សម្រាប់សុខភាព ក៏ដូចជាសម្រស់ផងដែរ។ វា គឺជាប្រភពនៃវីតាមីនជាច្រើនប្រភេទ មីក្រូសារជាតិ និងប្រេងចាំបាច់សំខាន់ៗដែលជួយពង្រឹងភាពរឹងមាំ ប្រឆាំងនឹងការរលាកផ្សេងៗលើរាងកាយ។ ខាងក្រោមជារូបមន្តមានប្រយោជន៍មួយចំនួននៃខ្ញីដើម្បីពង្រឹងដល់សុខភាពរាងកាយ និងជួយថែរក្សាសម្រស់ធម្មជាតិរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រើប្រាស់ ឬទទួលខ្ញីនោះទេ ប្រសិនបើអ្នកមានបញ្ហាបេះដូង ថ្លើម សីតុណ្ហភាពរាងកាយរបស់អ្នកឡើងខ្ពស់ ឬប្រសិនបើភ្នាសរំអិលកំពុងមានបញ្ហា។ ហើយកុំប្រើខ្ញីឲ្យសោះ ប្រសិនបើអ្នកកំពុងមានរបួសហូរឈាម ឬមានរបួសណាមួយនៅក្នុងត្រីមាសទី ២ និងទី ៣ នៃការមានផ្ទៃពោះ។ ដើម្បីប្រាកដថាអ្នកមិនមានប្រតិកម្មអាឡែកស៊ីជាមួយខ្ញីនោះមុនពេលអនុវត្តន៍ទៅលើផ្ទៃមុខ ចូរលាបវានៅលើដៃកន្លែងដែលមានសាច់ខ្ចីរបស់អ្នកបន្តិចសិន។ ១. ប្រយុទ្ធប្រឆាំងនឹងបញ្ហាស្រទាប់ខ្លាញ់ក្រោមស្បែក ៖ ការដុសខាត់ស្បែកជាមួយខ្ញីមិនត្រឹមតែជួយកម្ដៅស្បែក និងធ្វើចរន្តឈាមរត់កាន់តែមានភាពប្រសើរឡើយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំបាត់ការហើមដើម្បីទប់ស្កាត់ការកើតឡើងថ្មីនៃស្រទាប់ខ្លាញ់ក្រោមស្បែកផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយខ្ញីដែលហាន់ជាចំណិតតូចៗចំនួន ១ ស្លាបព្រា និងទឹកខ្ញីស្រស់ចំនួន ០.៥ លីត្រ ជាមួយគ្នា។ បន្ទាប់មកបន្ថែមអំបិលសមុទ្រចំនួន ១ កែវ ចូល។ ប្រើប្រាស់អេប៉ុងហ្ស៍ជ្រលក់ចូលល្បាយ ហើយចាប់ផ្ដើមដុសខាត់ទៅលើកន្លែងដែលទទួលរងផលប៉ះពាល់។ ២. ពន្លឿនដំណើរការនៃការរំលាយអាហារ និងបំបាត់ចោលនូវបញ្ហាចង្អោរចង់ក្អួត ៖ ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការរំលាយអាហារ ឬអ្នកកំពុងទទួលរងអាការៈមិនស្រួលខ្លួនចង់ក្អួត ឬចង្អោរចង់ក្អួតកំឡុងពេលមានផ្ទៃពោះ អ្នកអាចធ្វើការទំពារចំណិតខ្ញីស្រស់តែម្ដង ឬក៏បន្ថែមខ្ញីស្រស់ប៉ុន្មានចំនិតចូលក្នុងទឹកតែ ហើយទទួលទាន។ ៣. ជួយឲ្យក្រចកមានភាពរឹងមាំ និងលូតលាត់បានល្អ ៖ រំលាយបឺរ shea ចំនួន ១ ឬ ២ ស្លាបព្រាបាយ។ បន្ទាប់មកបន្ថែមប្រេងអាវូកាដូចំនួន ១ ទៅ ២ ស្លាបព្រាកាហ្វេ ប្រេង patchouli ចំនួន ៣ ទៅ ៥ ដំណក់ ប្រេងខ្ញីចំនួន ៣ ទៅ ៥ ដំណក់ និង ប្រេងក្រូចឆ្មារចំនួន ៥ ទៅ ៧ ដំណក់ ចូល។ លាយចូលគ្នាឲ្យសព្វ ហើយដាក់ល្បាយចូលក្នុងក្រឡស្ងួតស្អាតមួយ។ អ្នកអាចប្រើប្រាស់វាជាម៉ាស ឬលាយជាមួយគ្រីមលាបដៃ។ អ្វីដែលអ្នកគួរចាំនោះ គឺល្បាយនេះអាចបណ្ដាលឲ្យមានប្រតិកម្មអាឡែកស៊ីចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម ដូច្នេះចូរប្រើប្រាស់ដោយប្រុងប្រយ័ត្នបំផុត។ ៤. ពង្រឹងប្រព័ន្ធភាពស៊ាំ ៖ ខ្ញីមានផ្ទុកអាស៊ីត ascorbic វីតាមីន A និង B ជាតិស័ង្កសី កាល់ស្យូម អ៊ីយ៉ូត និងអង់ទីប៊ីយ៉ូទិកធម្មជាតិ ដែលនឹងជួយពង្រឹងប្រព័ន្ធភាពសា៊ំនៃរាងកាយធន់នឹងជម្ងឺផ្សេងៗ។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមខ្ញីដែលហាន់ជាចំនិតតូចៗចំនួន ១ ស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកតែបៃតង ឬតែខ្មៅចំនួន ២៥០ មីលីលីត្រ។ ទទួលទានភេសជ្ជៈនេះនៅរៀងរាល់ពេលមុនទទួលទានអាហារពេលព្រឹក។ ៥. កាត់បន្ថយការឈឺចាប់ ៖ ខ្ញីមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការដោះស្រាយជាមួយនឹងបញ្ហានៃការរលាក និងការឈឺចាប់ផ្សេងៗ រួមទាំងការឈឺចាប់សាច់ដុំបន្ទាប់ពីធ្វើលំហាត់ប្រាណខ្លាំងក្លា ការឈឺចាប់អំឡុងពេលមករដូវ និងជំងឺរលាកសន្លាក់។ បង្កើតថ្នាំលាបបំបាត់ការឈឺចាប់ម្យ៉ាងដែលផ្សំឡើងពីខ្ញី ជាដំបូងត្រូវធ្វើការលាយទឹកក្រូចឆ្មារចំនួន ២ ផ្លែ ជាមួយទឹកឃ្មុំចំនួន ១ ស្លាបព្រាកាហ្វេ និងទឹកធម្មតាក្នុងចំនួនសមល្មម។ ៦. ជំរុញដំណើរការនៃខួរក្បាល ៖ ខ្ញីមិនត្រឹមតែមានប្រសិទ្ធភាពពន្យារភាពចាស់ និងការងាប់នៃកោសិកាខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺភ្លេចភ្លាំង រួមទាំងជម្ងឺ Parkinson ផងដែរ។ មើមខ្ញីថែមទាំងជួយសម្រួលដល់មុខងារនៃការយល់ដឹង និងរក្សាការចងចាំផងដែរ។ ៧. ប្រយុទ្ធប្រឆាំនឹងដំណើរការនៃភាពចាស់ ៖ ខ្ញីមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ច្រើនសន្ធឹកសន្ធាប់ដែលជួយបង្កើនល្បឿននៃដំណើរការស្ដារថ្មី ឬភាពមានឡើងវិញនៅក្នុងរាងកាយ បំបាត់រ៉ាឌីកាល់សេរី រួមទាំងជាតិពុលផ្សេងៗផងដែរ។ ៨. ជួយដល់ការសម្រកទម្ងន់ ៖ ខ្ញីមានផ្ទុកសារធាតុផ្សំជាច្រើនដែលជួយដុតបំផ្លាញខ្លាញ់មិនល្អ ពន្លឿនល្បឿននៃការរំលាយអាហារ និងកាត់បន្ថយចំណង់អាហារ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមចំណិតខ្ញីស្រស់ប៉ុន្មានចំណិតចូលក្នុងទឹកតែក្ដៅៗ ហើយទទួលទានវានៅរៀងរាល់ ៣០ នាទី មុនពេលទទួលទានអាហារពេលព្រឹក។ ភេសជ្ជៈនេះនឹងធ្វើឲ្យអ្នកមិនសូវឃ្លាន។ ៩. ជួយឲ្យស្បែកមុខភ្លឺរលោងស្រស់ស្អាត ៖ លាយបញ្ជូលគ្នារវាង ខ្ញីដែលហាន់ជាចំណិត ឬឈូសជាសសៃតូចៗ ទឹកឃ្មូំ និងទឹកក្រូចឆ្មារ ក្នុងបរិមាណស្មើគ្នា។ កូរឲ្យសព្វ បន្ទាប់មកលាបលើផ្ទៃមុខ រួចទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកស្អាតធម្មតា។ ១០. ប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក ៖ សារធាតុមួយចំនួននៅក្នុងខ្ញីអាចទប់ទល់ទៅនឹងជំងឺមហារីក ព្រមទាំងមានប្រសិទ្ធភាពសម្រាលស្ថានភាពរបស់មនុស្សម្នាក់ក្នុងកំឡុងពេលព្យាបាលដោយគីមីផងដែរ។ ១១. កម្ចាត់រោគមុន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយខ្ញីដែលហាន់តូចចំនួន ១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកខ្មេះផ្លែប៉ោមចំនួន ១ ស្លាបព្រាកាហ្វេ។ លាបវាទៅលើមុនដើម្បីបំបាត់ការរលាក និងស្នាមក្រហមបានឆាប់រហ័ស។ អ្នកអាចលាយខ្ញីដែលហាន់តូចចំនួន ១ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំចំនួន ១ស្លាបព្រាកាហ្វេ និងទឹកដោះគោស្រស់បន្តិច។ លាយឲ្យសព្វ រួចលាបល្បាយទៅលើផ្ទៃមុខរបស់អ្នក ហើយទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ១២. រក្សាកម្រិតត្រឹមត្រូវនៃកូឡេស្តេរ៉ូល និងជាតិស្ករក្នុងឈាម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានខ្ញី ឬតែខ្ញីឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ វាក៏អាចជួយទប់ទល់នឹងការកកើតនៃកំណកឈាម និងសម្ពាធឈាមឡើងខ្ពស់ខុសធម្មតាផងដែរ។ ១៣. ជម្រុញការលូតលាស់នៃសក់ ទប់ស្កាត់សក់ជ្រុះ និងកម្ចាត់អង្គែស្បែកក្បាល ៖ ដើម្បីពង្រឹងសសៃសក់ អ្នកគ្រាន់តែលាយខ្ញីដែលហាន់តូចៗជាមួយនិងប្រេង jojoba ក្នុងចំនួនសមល្មម។ លាបទៅលើសក់ និងស្បែកក្បាល រយៈពេល ៣០ នាទីក្រោយសឹមលាងចេញ។ ដើម្បីកម្ចាត់អង្គែលាយខ្ញីស្រស់ដែលហាន់ ឬឈូសជាសសៃតូចៗចំនួន ២ ភាគ ជាមួយ ប្រេងអូលីវ ឬប្រេងល្ង ៣ភាគ។ លាបល្បាយនេះទៅលើស្បែកក្បាល ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២៥ នាទី សឹមលាងសម្អាតចេញ។ អនុវត្តន៍ឲ្យបាន ២ ដង ក្នុងមួយសប្តាហ៍៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
March 23, 2018 - កីឡា
នាឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានត្រៀមខ្លួនក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទៅលេងផ្ទះ ជួបជុំញាតិមិត្តក្រុមគ្រួសារ របស់ខ្លួនគ្រប់ៗគ្នា។ ស្របពេលនេះដែរ បងប្អូនយើងខ្លះមានថវិការក្នុងការទិញសំបុត្រឡានក្រុង ប៉ុន្តែបែរជាពិបាកទិញ ហើយពេលខ្លះក៏ទិញមិនបានទៀតផង ព្រោះតែតម្រូវការសំបុត្រឡានក្រុងកើនឡើង លើសពីការផ្គត់ផ្គង់។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានប្រកាសថាខ្លួននឹងធ្វើការចែកសំបុត្រឡានក្រុងឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅភ្នំពេញ ដើម្បីអោយពួកគាត់បានទៅលេងស្រុកកំណើត នាឪកាសបុណ្យចូលឆ្នាំខាងមុខនេះ ដោយសំបុត្រឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកជូនបងប្អូនទាំងអស់គ្នានៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ នេះចាប់ពីម៉ោង ៨ព្រឹក រហូតដល់អស់សំបុត្រ។ នេះពិតជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរយើង ដែលទទួលបានសំបុត្រឡានក្រុងដោយមិនចាំបាច់ចំណាយថវិការសូម្បីមួយកាក់មួយសេនឡើយ ហើយចំពោះថ្ងៃចេញដំណើរគឺនៅថ្ងៃទី ១២ ខែមេសា វេលាម៉ោង
March 23, 2018 - អន្តរជាតិ
ជិតដល់រដូវក្ដៅហើយមែនទេ នារីៗដែលចូលចិត្តហាលថ្ងៃនៅពេលរដូវក្ដៅរឺក៏ស្បែកខូចដោយសារតែកម្ដៅថ្ងៃហើយពិបាកក្នុងការស្លៀកពាក់ ដោយក្លាចខ្មាស់គេដោយសារតែស្នាមទាំងនោះ គួតែឈប់ខ្វល់ទៀតទៅ។ ដោយយើងគ្រាន់តែអនុវត្តន៍វិធីងាយៗទាំងនេះ និងធ្វើឲ្យស្បែកមកជាសភាពដើមជាមិនខាន៖ ១. ទឹកឃ្មុំជាមួយនឹងផ្លែហ្ហុង៖ អ្នកគ្រាន់តែយកផ្លែល្ហុងមកកិនឲ្យសព្វ ហើយលាយជា មួយនឹងទឹកឃ្មុំជាការស្រេច។ នៅពេលដែលលាយសព្វហើយ យកមកលាបលើស្បែកកន្លែងដែលមានស្នាមកម្ដៅថ្ងៃ និងទុករយៈពេល ៣០នារីរួចចាំលាងទឹកចេញ។ ២. ទឹកដោះគោយ៉ាអួ និងប៉េងប៉ោះ៖ ដោយគ្រាន់តែយកទឹកដោះគោយ៉ាអួ និងប៉េងប៉ោះ លាយចូលគ្នាមួយមុខមួយស្លាបព្រាជាការស្រេច។ ពេលដែលយកមកលាបកន្លែងដែលស្បែកមានបញ្ហាបន្ទាប់ពីកន្លះម៉ោង រួចមកលាងសម្អាតវាចោល។ ៣. ស្ពៃក្ដោប៖ វិធីនេះគឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែយកស្ពៃក្ដោបមួយចំនួនមកបិទពីលើស្បែកដែលខូចទុករយៈពេល ២០នាទី និងអនុវត្តន៍ជារៀងរាល់ថ្ងៃអ្នកនឹងសម្គាល់នូវលិទ្ធផលដ៏ល្អប្រសើរ។ អត្ថបទ៖ Sai ប្រភព៖ timesofindia
March 23, 2018 - កីឡា
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានប្រកាសចែកផ្លូវគ្នាជាមួយនឹងក្លឹបបិសាចក្រហម Manchester United កាលពីម្សិលមិញនេះបន្ទាប់ពីរួមរស់ជាមួយនឹងក្លឹបបិសាចក្រហម Manchester United បានជិតពីររដូវកាលមក។ ខ្សែប្រយុទ្ធខ្ញីចាស់ Zlatan Ibrahimovic នឹងចាកចេញទៅកាន់លីគកំពូលរបស់សហរដ្ឋអាមេរិក MSL នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ បន្ទាប់ពីក្លឹបមួយនៅក្នុងលីគកំពូល MSL បានចាចារជាមួយនឹង Zlatan អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ យោងតាមសារពត៌មាន ESPN បានចុះផ្សាយអោយដឹងថា៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានយល់ព្រមផ្ទេរទៅកាន់លីគកំពូល MSL ហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះនឹងមកដល់សហរដ្ឋអាមេរិកនៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយនឹងក្លឹបបិសាចក្រហម Manchester United
March 23, 2018 - អន្តរជាតិ
បរទេស ៖ កាសែត Daily Mail បានរាយការណ៍កាលពីថ្ងៃទី២១ ខែមីនា ក្មេងប្រុសអាយុ ៧ខែម្នាក់ត្រូវបានម្តាយបង្កើតរបស់ខ្លួនបោះទម្លាក់ពីលើស្ពាន ជាសំណាងល្អដែលមិនមានទឹកនៅត្រង់កន្លែងដែលគេធ្លាក់ចុះមកនោះ ប៉ូលិសក៏បានចេញទៅជួយសង្រ្គោះទាន់ពេល ធ្វើអោយក្មេងម្នាក់នេះអាចរួចជីវិតមកបានដោយរងរបួសត្រឹមតែក្បាលនិងខ្នងប៉ុណ្ណោះ។ ស្រ្តីដែលយកកូនទៅបោះចោលនៅក្នុងទន្លេនោះមានឈ្មោះថា Carla Regina Mendes អាយុ២៣ឆ្នាំ នាងបានដើរចុះដលរឡើងនៅលើស្ពានយូរមុនពេលនាងសម្រេចចិត្តបោះទារកនេះចូលទៅក្នុងទន្លេ Sao Francisco ដែលមានកម្ពស់ជាង៣៦ម៉ែត្រ។ មនុស្សជាច្រើនបានឃើញហេតុការណ៍នេះហើយបានស្រែកឡើងយ៉ាងខ្លាំងដោយការភ្ញាក់ផ្អើល សំណាងមានប៉ូលិស២នាក់ដើរកាត់ទីនោះទើបអាចចូលទៅជួយទាន់៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព៖
March 23, 2018 - កីឡា
ក្លឹបអធិរាជសរ Real Madrid បានដាក់ឈ្មោះខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United ក្នុងបញ្ជីឈ្មោះកីឡាករដែលក្លឹបត្រូវទិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះត្រូវបានគេរំពឹងទុកថាអាចជាគោលដៅសំខាន់របស់ក្លឹបអធិរាជសរ Real Madrid បន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane និងខ្សែប្រយុទ្ធ Robert Lewandowski។ ក្នុងមួយរយៈចុងក្រោយនេះទំរង់លេងរបស់ខ្សែប្រយុទ្ធ Marcus Rashford បានអភិវឌ្ឍន៍ខ្លួនល្អមែនទែន ហើយក៏មានក្លឹបធំៗជាច្រើនកំពុងមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យក្មេងនេះផងដែរ។ ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានអតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Louis Van Gaal នាំយកមកពីក្នាលយុវជន
March 23, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ដោយគិតតាមតម្រូវការផ្សេងៗធ្វើអោយមនុស្សមួយចំនួនជ្រើសរើសមុខវិជ្ជាដែលត្រូវរៀនខុសពីអ្វីដែលខ្លួនឯងស្រលាញ់ពេញចិត្តរឺជាក្តីស្រមៃរបស់ខ្លួន។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលយុវជនចិនម្នាក់ទើបតែបញ្ចប់ការសិក្សាផ្នែកស្រាវជ្រាវនៅមហាវិទ្យាល័យដ៏ល្បីរបស់ចិន បែរជាជ្រើសរើសធ្វើជាអ្នកបើករថយន្តក្រុងទៅវិញ។ យុវជនវ័យក្មេងម្នាក់ដែលទើបតែបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Peking University ដ៏ល្បីរបស់ចិន បានប្រាប់ថាការងារនេះមិនល្អសំរាប់ជីវិតនោះទេ តែវាជាក្តីសុបិន្តរបស់គាត់។ យុវជន Changchun បានបន្តថានៅពេលដែលគេទើបបញ្ចប់ការសិក្សា គេបានឃើញរថយន្តក្រុងគេបានចាប់ផ្តើមគិតពីវា ហើយចង់បន្តក្តីស្រមៃរបស់ខ្លួនដែលមានតាំងពីយូរ។ គេបានត្រលប់មកទីក្រុង Zhengzhou ខេត្ត Henan ដើម្បីស្វែងរកការងារជាអ្នកបើករថយន្តក្រុងនេះពីក្រុមហ៊ុនរថយន្តក្រុងនៅទីនេះ។ បើទោះបីជាគេបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យដ៏ល្បីក៏ដោយ តែគេមិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបើករថយន្តនេះនោះទេ។ដោយសារតែបែបនេះហើយទើបសព្វថ្ងៃគេមានតួនាទីត្រឹមតែជាសម្អាត និងលាងរថយន្តក្រុងតែប៉ុណ្ណោះ។ តែយ៉ាងមើលទៅគេហាក់ដូចជាមិនអស់សង្ឃឹមនោះទេ គេបានប្រាប់ថានៅថ្ងៃណាមួយគេនឹងមានរថយន្តក្រុងផ្ទាល់ខ្លួនមួយ វាប្រាកដជាអស្ចារ្យមិនខាន៕ អត្ថបទ ៖ Mali ប្រភព ៖ sanook
March 23, 2018 - កីឡា
លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាក្នុងការដេញថ្លៃខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG ក្នុងតម្លៃផ្ទេរ 260លានផោន ហើយបន្ថែមខ្សែបម្រើ Paul Pogba ទៅ PSG មួយទៀតដើម្បីជាថ្នូរក្នុងការទិញ Neymar។ នៅក្នុងរដូវកាលដំបូងជាមួយនឹងក្លឹបអ្នកមានបារាំង PSG នេះខ្សែប្រយុទ្ធ Neymar ហាក់ដូចជាមានការមិនពេញចិត្តជាមួយនឹងក្លឹបអ្នកមានបារាំង PSG មួយនេះ។ ដោយសម្លឹងឃើញបែបនេះ លោក Jose Mourinho ដែលជាអ្នកចាត់ការណ៍និងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United
March 23, 2018 - អន្តរជាតិ
ផលិតផលផលអាហារប្រចាំថ្ងៃដែលពួកយើងទទួលទានក៏អាចប្រែជាគ្រឿងផ្សំសម្រាប់ដំណោះស្រាយសម្រស់បានផងដែរ។ ខាងក្រោមជាគន្លឹះដ៏អស្ចារ្យមួយចំនួនដើម្បីបង្កើតបានជាម៉ាសមុខធម្មជាតិដែលមានប្រសិទ្ធភាពជួយកម្ចាត់មុន ផ្ដល់សំណើម បន្តឹង ក៏ដូចជាផ្ដល់ភាពទន់រលោងភ្លឺថ្លាដល់ស្បែកមុខរបស់អ្នក ៖ ១. ម៉ាសបកស្បែកមុខធ្វើឡើងពីផ្លែប៉េងបោះ ៖ ម៉ាសប្រភេទនេះមានប្រសិទ្ធភាពជួយកម្ចាត់រោមមុខ និងសម្អាតរន្ធញើស។ វាក៏ជួយឲ្យស្បែកមានពន្លឺទន់រលោងជាងមុនផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកប៉េងបោះចំនួន ១ ផ្លែ មកចិតសំបកចេញ ហើយច្របាច់យកទឹកដាក់ចូលក្នុងចានគោមមួយ (កុំឲ្យដោយគ្រាប់ និងសាច់)។ លាយទឹកប៉េងបោះចំនួន ១ ស្លាបព្រាបាយ ជាមួយម្ស៉ៅហ្គេឡាទីន (gelatin powder) ចំនួន ១ ស្លាបព្រាបាយ និងទឹកដោះគោស្រស់ ១ ស្លាបព្រា។ កូរលាយឲ្យសព្វ មុននឹងយកទៅវាកម្ដៅ ដោយដាក់ចានល្បាយនៅកណ្ដាលឆ្នាំងទឹកក្ដៅដែលដាំពុះ។ បន្ថែមទឹកឃ្មុំចំនួនពី ២ ទៅ ៣ ដំណក់ចូលហើយកូរលាយម្ដងទៀត។ ទុកឲ្យល្បាយចុះត្រជាក់បន្តិចសិន មុននឹងលាបទៅលើស្បែកមុខ ហើយទុកចោលរហូតដល់ស្ងួតទាំងស្រុង សឹមបកចេញថ្នមៗ។ ២. ម៉ាសបកស្បែកមុខធ្វើឡើងពីផ្នែកពណ៌សនៃសុទ្ធ ៖ ម៉ាសនេះនឹងជួយបន្សុទ្ធស្បែកមុខឲ្យភ្លឺថ្លា ក៏ដូចជាបើករន្ធញើសដែលស្ទះ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវរំលែកផ្នែកពណ៌លឿងចេញពីផ្នែកពណ៌សនៃស៊ុត។ បន្ទាប់មកចាប់ផ្ដើមក្រឡុក ឬកូរវឹកផ្នែកពណ៌សនៃស៊ុត រួចយកក្រដាសជូតមាត់ ឬសំឡីជ្រលក់ចូល ហើយលាបវាពេញលើផ្ទៃមុខរបស់អ្នក។ ទុកចោលរហូតដល់ស្ងួត សឹមបកចេញថ្នមៗ។ លាងសម្អាតមុខចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ និងលាបគ្រីមផ្ដល់សំណើមប្រសិនបើចាំបាច់។ ៣. ម៉ាសបិតមុខផ្សំឡើងពីទឹកឃ្មុំ និងផ្លែអាវូកាដូ (ផ្លែបឺរ) ៖ ម៉ាសនេះជួយផ្ដល់ថាមពល និងការសម្រាកដល់ស្បែកដែលហត់នឿយ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកផ្លែបឺរម្ខាងទៅលាងសម្អាតឲ្យស្អាតមុននឹងចិតសំបកចេញ រួចកិនសាច់បឺរឲ្យម៉ត់។ បន្ទាប់មកចាប់ផ្ដើមលាយ ម្ស៉ៅធញ្ញជាតិចំនួន ១ ភាគ ៤ ពែង ទឹកខ្មេះផ្លែប៉ោមចំនួន ១ ស្លាបព្រាបាយ ទឹកឃ្មុំចំនួន ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារចំនួន ១ ស្លាបព្រាបាយ ចូលហើយកូរឲ្យសព្វ។ លាបល្បាយទៅលើស្បែកមុខ និងទុកចោលសម្រាប់រយៈពេល ២០ នាទី សិនសឹមលាងសម្អាតចេញដោយប្រើទឹកស្អាតធម្មតា។ ៤. ម៉ាសផ្សំឡើងពីផ្នែកពណ៌លឿងនៃស៊ុត និងប្រេងអូលីវ ៖ នៅពេលដែលអ្នកមានអារម្មណ៍ថាស្បែករបស់អ្នកនឿយហត់ និងត្រូវការអាហារូបត្ថម្ភនោះ ចូរប្រើម៉ាសបិតមុខប្រភេទនេះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកស៊ុត ១គ្រាប់ មកធ្វើការរំលែកផ្នែកពណ៌លឿងចេញពីផ្នែកពណ៌សនៃស៊ុត។ បន្ទាប់មកចាក់ប្រេងអូលីវចំនួន ១ ស្លាបព្រាបាយចូលក្នុងផ្នែកពណ៌លឿងនៃស៊ុត។ ដើម្បីទទួលបានក្លិនក្រអូប អ្នកអាចបន្ថែមប្រេងឡាវ៉េនដឺចំនួន ១ ដំណក់ចូលបាន។ កូរលាយឲ្យសព្វមុននឹងលាបល្បាយទៅលើស្បែកមុខ។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សិនសឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ ៥. ម៉ាសផ្សំឡើងពីដំបូងបារាំង ទឹកដោះគោ និងប្រេងអាល់មុន ៖ ម៉ាសនេះមានប្រសិទ្ធភាពជួយកម្ចាត់មុន ផ្ដល់សំណើម និងធ្វើឲ្យស្បែកមុខភ្លឺរលោងស្រស់ស្អាត។ យកដំឡូងបារាំងដែលស្ងោរឆ្អិនចំនួន ១ មើម ទៅកិនឲ្យម៉ត់។ បន្ទាប់មកបន្ថែម ទឹកដោះគោស្រស់ ឬម្ស៉ៅទឹកដោះគោ ចំនួន ២ ស្លាបព្រាកាហ្វេ និងប្រេងអាល់មុនចំនួន ១ ស្លាបព្រាកាហ្វេ ចូល រួចកូរលាយឲ្យសព្វ។ លាបល្បាយទៅលើស្បែក និងទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតមុខចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍ឡើងវិញឲ្យបាន ២ ទៅ ៣ ដង ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ ៦. ម៉ាសធ្វើឡើងពីម្ស៉ៅធញ្ញជាតិ និងទឹកដោះគោស្រស់ ៖ ម៉ាសនេះមានប្រសិទ្ធភាពក្នុងការផ្ដល់សំណើម និងជួយឲ្យស្បែកមុខមានសភាពទន់រលោង។ អ្វីដែលអ្នកត្រូវធ្វើ គឺយកម្ស៉ៅធញ្ញជាតិចំនួន ២ ស្លាបព្រាបាយ ដាក់ចូលម៉ាស៊ីនក្រឡុក ដើម្បីក្រឡុកកិនវាឲ្យក្លាយទៅជាម្ស៉ៅម៉ត់។ បន្ទាប់មកលាយវាជាមួយនឹងទឹកដោះគោក្ដៅឧណ្ហៗចំនួន ២ ស្លាបព្រាបាយ រួចបន្ថែមប្រេងអូលីវចំនួន ១ ស្លាព្រាកាហ្វេចូល ហើយកូរលាយឲ្យសព្វ។ លាបល្បាយទៅលើផ្ទៃមុខរបស់អ្នក។ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សិនសឹមលាងសម្អាតចេញ ដោយប្រើទឹកក្ដៅឧណ្ហៗ។ ៧. ម៉ាសទឹកឃ្មុំ ៖ ម៉ាសនេះនឹងជួយផ្ដល់សារធាតុចិញ្ចឹម ក៏ដូចជាអាហារូបត្ថម្ភដល់ស្បែកដែលអ្នកគួរអនុវត្តន៍ឲ្យបានជារៀងរាល់ថ្ងៃ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកឃ្មុំឆៅចំនួន ២ ស្លាបព្រាកាហ្វេ ជាមួយនឹងម្ស៉ៅឈើអែមចំនួន ១ ភាគ ៣ ស្លាបព្រាកាហ្វេ ចូលគ្នាឲ្យសព្វ។ បន្ទាប់មកលាបល្បាយលើស្បែកមុខរបស់អ្នក ហើយទុកចោលឲ្យបានរយៈពេល ១០ នាទីសិន សឹមលាងសម្អាតចេញ ដោយប្រើទឹកស្អាតធម្មតា៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
March 23, 2018









