- Khmernote Media
- អន្តរជាតិ
ប្រទេសសឹង្ហបុរី ៖ តាមប្រភពព័ត៌មានអន្តជាតិបានចុះផ្សាយពីស្រ្តីម្នាក់បានដាក់លក់កាបូបម៉ាកល្បី Hermès Birkin មួយក្នុងតម្លៃជាង១៣,០០០ដុល្លារ ដើម្បីយកទៅបរិច្ចាកអោយគ្រួសារក្រីក្រ។ តាមប្រភពបានអោយដឹងថា Pan Fion បានបង្កើតនូវសហគមន៍រក្សាក្តីសង្ឃឹមរស់ ដើម្បីជួយជនក្រីក្រសិង្ហបុរី។ សហគមន៍មានគោលការណ៍ក្នុងការជួយសម្រាលបន្ទុករបស់គ្រួសារក្រីក្រក្នុងប្រទេសនេះ ពួកគេតែងតែផ្តល់ជំនួយជារបរប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងទេស អាហារជាដើម។ បើតាមការអោយដឹងជាធម្មតានាងតែងតែនាំគ្រួសារក្រីក្រមួយចំនួននេះ ទៅដើរកំសាន្ត និងបរិភោគអាហារនៅក្នុងផ្សារទំនើប។ ហើយកាលពីពេលថ្មីនេះនាងបានដាក់លក់កាបូបម៉ាកល្បីរបស់នាងនៅបណ្តាញសង្គមក្នុងតម្លៃ ១៨,០០០ដុល្លារសាំងហ្គាពួរ (១៣០០០ដុល្លាអាមេរិក) ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយពីគាត់។ ក្រោយពីគាត់បានបង្ហោះវាតាមបណ្តាញសង្គមហើយមក ក៏មានស្រ្តីម្នាក់បានទាក់ទងមក ហើយបានប្រគល់ប្រាក់ប្រមាណជាជាង១១,០០០ដុល្លារអាមេរិកអោយទៅគាត់ដោយមិនយកកាបូបម៉ាកល្បី Hermès Birkin។ វាហាក់ដូចជាការធ្វើអំពើល្អ ហើយទទួលបានអំពើល្អសងត្រលប់មកវិញភ្លាមដូច្នោះឯង ស្រ្តីម្នាក់ដែលប្រគល់ប្រាក់ទៅអោយ Pan Fion បានប្រាប់ថា
March 21, 2018 - អន្តរជាតិ
សុភាពនារីគ្រប់រូបនៅពេលដែលចេញទៅសង្គមខាងក្រៅម្ដងៗតែងតែមានការខ្វល់ចិត្តក្នុងការរៀបចំខ្លួន។ ដោយពួកគេមិនដឹងថាត្រូវរៀបចំ តុបតែងយ៉ាងណាឲ្យមើលទៅសមនិងមានភាពថ្លៃថ្នូរ។ ខាងក្រោមនេះគឺជាស្ទាយងាយៗដែលអាចជួយបាន និងធ្វើឲ្យអ្នកស្រស់ស្អាតទៀតផង៖ ១. ជ្រើសរើសខោរខាវប៉យ ជាមួយនឹងស្បែកជើងកែង៖ អ្នកអាចគិតថាវាសាមញ្ញប៉ុន្ដែវាគឺជាស្ទាយមួយដែលមានភាពងាយស្រួល និងមានផាសុខភាពដែលអាចចូលក្នុងកាលៈ ទេសៈណាក៏បាន ដូចជាដើរផ្សារ, មើលកុន ជាដើម។ ហើយពិសេសវាមានភាពងាយស្រួក្នុងការធ្វើដំនើរម្ដងៗ ដែលស្ទាយទាំងនេះជាទីពេញនិយមរបស់តារាស្រីនៅឯប្រទេសកូរ៉េ។ ២. អាវយឺតរលុងៗ៖ អាវយឺតរលុង រឺក៏អាវយឺតដែលធំជាងខ្លួន ជាស្ទាយដែលនារីគ្រប់រូបកំពុងតែនិយម។ ដោយពួកគេអាចពាក់អាវយឺតរលុងៗ ជាមួយនឹងខោរខោវប៊យ (ជើងវែង, ខ្លី) ជាមួយសំពត់ ហើយយើងតឺនុយនោះកាន់តែមានភាពស្រស់ស្អាត និងទាក់សម័យ។ ៣. អាវដែលមានសាច់ជាអំបោះ៖ អាវបែបនេះក៏ជាការពេញនិយមផងដែរ ដោយយើងជ្រើសរើសពណ៌អាវបែបខោវប៊យ ហើយដើម្បីមើលទៅឲ្យកាន់តែថ្លៃថ្នូរ និងទាក់ទាញនោះអ្នកគួរតែជ្រើសរើសស្លៀកវាគូរជាមួយនឹងខោរខោវប៊យ។
March 21, 2018 - PR
ភ្នំពេញ៖ បន្ទាប់ពីភាពជោគជ័យរបស់ស្មាតហ្វូនអេក្រង់លាត កាមេរ៉ា ៤ គ្រាប់ Huawei Nova 2i ក្រុមហ៊ុនHuawei បានបង្ហាញសាកល្បងនូវវត្តមាន ស្មាតហ្វូនស៊េរីថ្មីត្រកូល Y ឆ្នាំ 2018ក្នុងចំណោមតារាល្បីៗ និង អ្នកសារព័ត៌មាន កាលពីចុងសប្តាហ៏មុន។ កម្មវិធី “ការសាកល្បងប្រើប្រាស់លើកដំបូងស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 និង Huawei Y7 Pro 2018” ប្រព្រឹត្តិទៅនៅឯទីស្នាក់ការក្រុមហ៊ុន Huawei ផ្ទាល់ ដែលមានភ្ញៀវកិត្តិយស តារាល្បីៗ និងមិត្តអ្នកសារព័ត៌មាន សរុបជាង
March 21, 2018 - អន្តរជាតិ
បើយោងតាមអ្នកជំនាញបានឲ្យដឹងថា មានស្ថានីយអវកាសរបស់ចិនមួយ ដែលបានដើរផុតការគ្រប់គ្រងអាចនឹងធ្លាក់មកកាន់ភពផែនដីនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ការព្យាការណ៍បានបង្ហាញថា ស្ថានីយអវកាសមួយនេះមាន ឈ្មោះថា The Tiangong-1 ដែលត្រូវបានគេដាក់ឲ្យដំណើរការកាលពីអំឡុងឆ្នាំ២០១៦កន្លងទៅនេះ។ ស្ថានីយមួយនេះមានទម្ងន់រហូតដល់ទៅ ៨.៥ តោន និងមានផ្ទុកទៅដោយសារធាតុគីមីជាច្រើនផងដែរ។ យោងតាមការព្យាការណ៍ បានបង្ហាញដែរថា តំបន់មួយចំនួនដែលអាចរងនូវឥទ្ធិពលរបស់ស្ថានីយអវកាសមួយនេះមានដូចជា ទីក្រុង New York, Barcelona, Beijing, Chicago, Istanbul, Rome, Toronto និងតំបន់សំខាន់ៗមួយចំនួនទៀត។ បើយោងតាមអ្នកជំនាញមកពីអង្គភាព ESA បានបញ្ជាក់ថា ស្ថានីយអវកាខាងលើអាចនឹងវាយប្រហារមកកាន់ភពផែនដីក្នុងអំឡុងថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃ៦ ខែមេសា។ រហូតមកទល់នឹងពេលនេះក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែខិតខំរកវិធីទប់ស្កាត់ផលប៉ះពាល់នៃការវាយប្រហាររបស់ស្ថានីយអវកាសនេះឲ្យនៅតិចបំផុត៕ បណ្តាប្រទេស ដែលនឹងទទួលរងផលប៉ះពាល់ អត្ថបទ៖
March 21, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ភាពនឹករលឹកបានជំរុញអោយមនុស្សព្យាយាមស្វែងរកនូវសាច់ញាតិរបស់ខ្លួនដែលបានបែកពីគ្នា បើទោះបីជាពេលខ្លះមិនមានសង្ឈឹមក្នុងការរកឃើញសោះក៏ដោយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវបងប្អូនភ្លោះមួយគូបែកគ្នាតាំងពីពួកគេទើបតែកើតបាន១៦ថ្ងៃមកម្លេះ តែចុងក្រោយបែរជាអាចរកគ្នាឃើញវិញ។ តាមប្រភពបានអោយដឹងថាគូភ្លោះទាំងពីនេះត្រូវបានឪពុកម្តាយបង្កើតប្រគល់អោយគេយកចិញ្ចឹមពីគ្រួសារខុសគ្នា តែនៅក្នុងទីក្រុងតែមួយ។ Wang Hui និង Wu Lu បានប្រាប់ថាគេតែងតែគិតថាបងប្អូនភ្លោះរបស់ខ្លួននៅមានជីវិតរស់ ហើយគេក៏តែងតែព្យាយាមរករហូតមកដល់ដែរ។ Wang Hui ប្រកបរបរជាអ្នកបើកបររថយន្តក្រុងបានប្រាប់ថាមានភ្ញៀវម្នាក់បាននិយាយប្រាប់នាងថា គេបានឃើញនារីម្នាក់មុខមាត់ដូចនាងមែនទែន។ បានលឺបែបនេះនាងច្បាស់ថាបងប្អូនភ្លោះរបស់នាងប្រាកដជារស់នៅក្នុងក្រុងនេះដែរ នាងបានរៀបរ៉ាប់រឿងនេះប្រាប់ប៉ូលិសម្នាក់ឈ្មោះ Zheng Hangen។ Zheng Hangen ក៏បានបើកការស្វែករកមួយតាមរយៈអ្នកដែលមានថ្ងៃខែកំណើតដូច Wang Huiក្នុងក្រុង Hangzhou មានរហូតដល់២៥០នាក់។ ឆ្លងតាមការប្រឹងប្រែងមើលរូបថតអ្នកទាំងនោះ គាត់ក៏បានឃើញម្នាក់ដែលមុខមាត់ដូចទៅនឹង Wang Hui
March 21, 2018 - សង្គម
ខេត្តបាត់ដំបង៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនឹងធ្វើការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង” ជាលើកដំបូងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ សង្ក្រាន្តបាត់ដំបង នឹងប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅបរិវេណតំបន់លោកតាដំបងក្រញូង។ តាមការបញ្ជាក់ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានឲ្យដឹងថា ព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង” នេះផងដែរ ក៏មានការតាំងបង្ហាញផ្លែឈើយក្សផងដែរ ដែលជាស្នាដៃរបស់ពលរដ្ឋក្នុងស្រុករុក្ខាគិរី និងស្រុកសំពៅលូន៕ អត្ថបទ៖ សេម
March 21, 2018 - អន្តរជាតិ
ថៃ៖ ហាងកាហ្វេមរណៈមួយកន្លែង ដែលមានទីទាំងស្ថិតនៅក្នុងទីក្រុងបាំងកកប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលជាយុវវ័យ។ ហាងកាហ្វេមួយនេះត្រូវបានគេដាក់ឈ្មោះជាភាសាអង់គ្លេសថា Kid Mai Death Cafe ដែលនៅក្នុងហាងនេះត្រូវបានគេរៀបចំដូចជាមានពិធីបុណ្យសពមួយអ៊ីចឹង។ អតិថជនដែលទៅហាងកាហ្វេនេះអាចស្វែងយល់ និងសិក្សាពីរបៀប និងប្រពៃណីនៃការរៀបចំបុណ្យសពបាន។ នៅក្នុងហាងកាហ្វេនោះថែមទាំងមានរៀបចំឲ្យមានកា្តមឈូសទៀតផង ហើយបើអតិថិជនណាហ៊ានចូលទៅគេងក្នុងក្តាមឈូសនោះ នឹងទទួលបានការបញ្ចុះតម្លៃ ០,៦៤ ដុល្លារពីម្ចាស់ហាង។ ហើយចំណែកឯឈ្មោះកាហ្វេវិញក៏មានឈ្មោះប្លែកៗដែរដូចជា កើត ចាស់ មានជំងឺ ចាស់ជរា និងស្លាប់ជាដើម។ បើយោងតាមម្ចាស់ហាងនេះបានឲ្យដឹងថា គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ចម្លែកនេះ គឺមិនមែនប្រមាថដល់អាយុជីវិតអ្នកណាម្នាក់នោះទេ តែវាជាកន្លែងសម្រាប់ស្វែងយល់ពីរបៀបរៀបចំបុណ្យសព ដែលអាចអនុញ្ញាតឲ្យអតិថិជនដឹងថា ពេលដែលខ្លួនស្លាប់ទៅនឹងមានរឿងអ្វីកើតឡើងខ្លះចំពោះពួកគេ ហើយម្យ៉ាងទៀតវាក៏ជាការទាក់ទាញមួយដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
March 21, 2018 - សង្គម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅមុខសាលាបង្រៀនគួររ៉ដវែល ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ (ចុចទីនេះ ដើម្បីមើលទីតាំង) គេសង្កេតឃើញក្រុមយុវវ័យ និងសិស្សសាលាជាច្រើននាក់បានបង្កើតកម្មវិធីលាងម៉ូតូ ដើម្បីរកកម្រៃជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា (Washing4Fund)។ តាមរយៈកិច្ចសំភាសន៍ជាមួយក្រុមការងារខ្មែរណូត យុវជនឈ្មោះ ឈុនងី ចាន់រស្មី ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាអ្នកបង្កើតកម្មវិធីនេះឡើយបានឲ្យដឹងថា កម្មវិធីលាងម៉ូតូ ដើម្បីរកកម្រៃជួយមន្ទីរពេទ្យគន្ធបុប្ផានេះគឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២១ ខែមីនា នេះឯង ដែលចាប់ផ្តើមឡើងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ហើយការលាងម៉ូតូនេះ គឺឥតយកកម្រៃនោះទេ ប៉ុន្តែអ្នកយកម៉ូតូយកលាងអាចចូលជាថវិកា ដើម្បីជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។
March 21, 2018 - PR
(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំគណប្រតិភូហុងកុងមកធ្វើទស្សនកិច្ចនៅកម្ពុជា អស់រយៈពេល២ថ្ងៃមក ទីបំផុតហុងកុងបានសម្រេចជ្រើសរើស ប្រទេសកម្ពុជាជាប្រទេសទី១ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកជំនួញរវាងគ្នានិងគ្នា។ នេះបើតាមការឲ្យដឹងពីលោក Edward Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋបាលរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង ដែលបានដឹកនាំគណៈប្រតិភូមកធ្វើ ទស្សនកិច្ចនៅកម្ពុជា។ ថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក Edward Yau បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់ដែលបានមកទស្សនកិច្ចនៅកម្ពុជា ក្នុងដំនើរទស្សនកិច្ចនេះក៏មានអ្នកចូលរួមជាច្រើនផងដែរ ដែលរួមមានទាំងប្រធានក្រុមហ៊ុន, តំណាងមកពីសភាពពាណិជ្ជកម្មមកពីទីក្រុងហុងកុង, អ្នកជំនួញ, អ្នកវិជ្ជាជីវៈឯកទេស, មេធាវី, វិស្វកម្ម និងខាងធនាគារជាច្រើនទៀតផងដែរ»។ លោកបានថ្លែងទៀតថា ការមកទស្សនកិច្ចនៅកម្ពុជានេះ គឺដើម្បីស្វះស្វែងឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគ
March 21, 2018 - បច្ចេកវិទ្យា
ប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម Facebook បានការចែកចាយតៗគ្នា ដែលថា ដើម្បីឲ្យដឹងច្បាស់ថា គណនី Facebook របស់លោកមានសុវត្ថិភាព ឬគ្មានអ្នកណាម្នាក់លួចចូលប្រើឬអត់នោះ អ្នកត្រូវតែសរសេរពាក្យ BFF នៅក្នុងកន្លែងបញ្ចេញមតិ ហើយប្រសិនបើអក្ស BFF នោះលោតពណ៌ខៀវ វាមានន័យថា គណនី Facebook របស់អ្នកមានសុវត្ថិភាព។ ផ្ទុយទៅវិញ ទាក់ទងនឹងករណីខាងលើនេះផងដែរ ប្រសិនអក្ស BFF មិនលោតទៅជាពណ៌ខៀវទេ វាមានន័យថា គណនី Facebook របស់អ្នកកំពុងតែត្រូវបានគេលួចប្រើហើយ ដូចនេះត្រូវតែប្តូរ Password ជាបន្ទាន់។ យ៉ាងណាក្តី បើយោងតាម សារព័ត៌មាន
March 21, 2018









