Khmernote Media
  • សង្គម

    បើយើងធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩២ កែវផ្លូវ ៣១៥ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅជិតស្តុប ក្រឡេកមើលខាងស្តាំដៃ យើងនឹងឃើញអ៊ុំប្រុសចំណាស់ម្នាក់កំពុងតែអង្គុយលក់ឈូកយ៉ាងច្រើនតាមដងផ្លូវ។ តាមរយៈកិច្ចសំភាសន៍ក្រុមការងារខ្មែរណូតជាមួយនឹងអ៊ុំប្រុសបានឲ្យដឹងថា ផ្លែឈូកទាំងអស់នេះយកមកពីព្រែកព្នៅ ហើយគេយកមកបោះបន្តឲ្យអ៊ុំប្រុសនៅត្រឹមទួលគោក។ ជារៀងរាល់ថ្ងៃអ៊ុំប្រុសចាប់ផ្តើមលក់ឈូកនេះតាំងពីម៉ោង១១ព្រឹកទៅដល់ម៉ោង ១-២រសៀលនៅចំណុចស្តុបខាងលើ ហើយបន្តដើរលក់តាមផ្លូវផ្សេងទៀតរហូតដល់ម៉ោង៧-៨យប់។ សម្រាប់ឈូកមួយបាច់ចំនួន៣ផ្លែមានតម្លៃ២៥០០រៀល និងមួយបាច់ចំនួន៤ផ្លែមានតម្លៃ៣០០០រៀល ហើយអ៊ុំប្រុសបានឲ្យដឹងថា ក្នុងមួយថ្ងៃអ៊ុំប្រុសអាចលក់អស់ពី ៨-៩ផ្លូនឯណោះ។ បើទោះបីជារបរនេះអាចរកចំណូលផ្គត់ផ្គង់គ្រួសារក៏ដោយ ប៉ុន្តែអ៊ុំប្រុសក៏ត្រូវចំណាយផ្សេងៗនៅក្នុងគ្រួសារផងដែរ៕ អត្ថបទ៖ សេម

    March 20, 2018
  • កីឡា

    គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho ត្រៀមខ្លួនក្នុងការដណ្ដើមយកខ្សែបម្រើ Aaron Ramsey ពីក្លឹបកាំភ្លើងធំ Arsenal ប្រសិនបើ Arsenal មិនព្រមបន្ដកុងត្រាថ្មីជាមួយនឹងខ្សែបម្រើសញ្ជាតិវ៊ែលរូបនេះ។ ខ្សែបម្រើ Ramsey នៅសល់កុងត្រាតែ 1 ឆ្នាំទៀតតែប៉ុណ្ណោះជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។ ហើយលោក Jose Mourinho គិតថា Ramsey អាចនឹងជាជំនួយដ៏ល្អសម្រាប់ជួយដល់កីឡាករ Alexis Sanchez និងខ្សែបម្រើ Paul Pogba។ ក្លឹបតោខៀវ Chelsea ក៏មានចំណាប់អារម្មណ៍ចង់បានខ្សែបម្រើរូបនេះដូចគ្នា។

    March 20, 2018
  • អន្តរជាតិ

    ប្រទេសជប៉ុន ៖ រហូតមកដល់ពេលនេះហ្គេមមិនមែនពេញនិយមតែយុវវ័យនោះទេ មនុស្សវ័យចំណាស់មួយចំនួនក៏មានការឈ្លក់វង្វេងជាមួយនឹងការលេងហ្គេមនេះដែរហើយថែមទាំងហ៊ានចំនាយប្រាក់ជាច្រើនទៀតផង។ ប្រភពព័ត៌មានរបស់ជប៉ុនបានចុះផ្សាយរឿងរ៉ាហួសចិត្តមួយ ដែលបុរសម្នាក់ហ៊ានចំនាយដល់ទៅ៧០០០០ដុល្លារជាមួយនឹងហ្គេម Fate / Grand Order រយៈពេល២ឆ្នាំ។ បុរសម្នាក់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Daigo អាយុ ៣១ឆ្នាំ គាត់បានចាប់ផ្តើមលេង Fate / Grand Order របស់ក្រុមហ៊ុន Sony បន្ទាប់ពីក្រុមហ៊ុននេះបានបើកដំណើរការនៅប្រទេសជប៉ុនកាលពីពីរឆ្នាំមុន។ បើតោះបីជាហ្គេមនេះបើកអោយលេងដោយមិនគិតថ្លៃតែដោយសារតែគាត់ចង់អោយហ្គេមកាន់តែអស្ចារ្យ ប្រើប្រាក់ពិតទៅទិញរូបិយប័ណ្ណនៅក្នុងល្បែងដែលហៅថា “Saint Quartz” ។ Daigo បានប្រាប់ថាគាត់បានចំនាយប្រាាក់ ៥០០ដុល្លាដើម្បីទិញតួអង្គម្នាក់ក្នុងហ្គេម តែគាត់ត្រូវចំនាយទិញលើរបស់ផ្សេងៗទៀតដើម្បីធ្វើអោយវាកាន់តែខ្លាំងសរុបអស់ប្រាក់ជាង២៥០០ដុល្លារបន្ថែមទៀត។ គាត់បន្តថាគាត់តែងតែលេងសឹងតែគ្រប់ពេលទាំងអស់ល់ើកលែងតែពេលងូតទឹកតែប៉ុណ្ណោះ។ គាត់តែងតែធ្វើការចំនាយបែបនេះបន្តបន្ទាប់សរុបមកដល់ពេលនេះគាត់ចំនាយលើវាជាង៧០០០០ដុល្លាទៅហើយ

    March 20, 2018
  • កីឡា

    ក្លឹបយក្សធំៗនៅក្នុងទី្វបអឺរ៉ុបកំពុងត្រៀមខ្លួនដេញថ្លៃខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool ហើយដែលតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃថ្លៃជាងខ្សែប្រយុទ្ធ Neymar ទៅទៀត។ ក្លឹបអ្នកមានបុណ្យ Barcelona អធិរាជសរ Real Madrid និងក្លឹបអ្នកមានបារាំង PSG សុទ្ធតែចង់បានខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបនេះ។ ការចង់បានខ្សែប្រយុុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះកំពុងធ្វើអោយក្លឹបហង្សក្រហម Liverpool មានសម្ពាធយ៉ាងខ្លាំង ខណៈដែលកាលពីដើមខែមករាកន្លងទៅក្លឹបហង្សក្រហម Liverpool បានបាត់បង់ខ្សែបម្រើ Philippe Coutinho ម្ដងរួចហើយ ហើយខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានគេរំពឹងទុកថាអាចជាអ្នកបន្ទាប់ដែលចាកចេញពីក្លឹបហង្សក្រហម Liverpool។ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានគេព្យាករណ៍ថាអាចនឹងមានតម្លៃដល់ទៅ 200លានផោន

    March 20, 2018
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបតែងតែប្រាថ្នាចង់បានដៃគូម្នាក់ដែលចេះស្រលាញ់ និងឲ្យតម្លៃមក លើខ្លួន។ ជាពិសេសចេះយល់ចិត្ត គិតគូពីរឿងអាគតរបស់អ្នកនិងណែនាំរូបអ្នកដល់ក្រុមគ្រួសាររបស់គេ។ តែបើសិនជាអ្នកចំណាំឃើញសញ្ញាណទាំងនេះ នៅលើខ្លួនមិត្តប្រុសរបស់អ្នក នោះបានន័យថារូបអ្នកមិនមែនជាមនុស្សដែលគេគិតប្រាកដប្រជា មកលើយើងនោះទេ៖ ១. មិនសូវចាប់អារម្មណ៍មកលើអ្នក៖ នៅពេលដែលនៅជាមួយគ្នា ដៃគូរបស់អ្នកតែង តែមិនសូវចាប់អារម្មណ៍ជាមួយនឹងអ្នកឡើយ ដែលធ្វើឲ្យអ្នកតែងមានអារម្មណ៍ថាជាអ្នកដទៃ។ ហើយក៏ចាប់ផ្ដើមសួួរខ្លួនឯងថាតើត្រូវជាអ្វីនឹងគ្នា? ២. គេមិនចង់ណែនាំអ្នកឲ្យក្រុមគ្រួសាររបស់គេបានស្គាល់៖ ជាទូទៅបុរសតែងតែឆាប់ណែនាំមិត្តស្រីរបស់ខ្លួនទៅដល់អ្នកផ្ទះរបស់គេបានស្គាល់។ តែបើសិនជាអ្នកទាក់ទងជាមួយនឹងមិត្តប្រុសរបស់អ្នកយូរមកហើយ តែគេនៅតែណែនាំអ្នកក្នុងនាមជាមិត្តម្នាក់នោះ នោះគឺជាសញ្ញាណមួយដែលគួរឲ្យបារម្ភ។ ៣. គេមិនបានគិតគូរនិងរឿងអនាគតជាមួយអ្នក៖ គេតែងតែគេចវេសនៅពេលដែលអ្នកនិយាយដល់រឿងអនាគតម្ដងៗ។ តែងធ្វើឲ្យអ្នកមានអារម្មណ៍ថា វាដូចជាអ្នកនៅតែម្នាក់ឯងកំពុងធ្វើរឿងដែលអត់ប្រយោជន៍។  ៤. មិនចង់ចំណាយពេលនៅតែពីរនាក់៖ ដៃគូរបស់យើងតែងតែមិនចង់ទៅណាមក ណាជាមួយអ្នកតែពីរនាក់ ហើយតែងចង់នៅជាមួយនឹងមិត្តរបស់គេជាជាងនៅជាមួយយើងតែពីរនាក់។ ៥. មិនមានភាពស្និតស្នាលនៅពេលដែលនៅជាមួយអ្នក៖ មនុស្សពីរនាក់ដែលស្រលាញ់គ្នាតែងតែមានភាពស្និតស្នាលនឹងគ្នា

    March 20, 2018
  • អន្តរជាតិ

    យុវជនវ័យ១៧ឆ្នាំម្នាក់ត្រូវនារីចិត្តខ្លាំងម្នាក់យកទឹកអាស៊ីតមកជះពេញមុខ បន្ទាប់ពីបុរសជាជនរងគ្រោះបានបដិសេធមិនព្រមស្រលាញ់នាង ដែលជាអ្នកជះទឹកអាស៊ីតនោះ។ យុវជនជនរងគ្រោះមានឈ្មោះថា Mahmudul Hasan Maruf រស់នៅក្នុងរាជធានី Dhakaប្រទេស បង់ក្លាដែល។ ចំណែកឯស្ត្រីជាអ្នកបង្កហេតុមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ តែនាងត្រូវបានគេរាយការណ៍ថាទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ។ តាមសំដីរបស់ជនរងគ្រោះបានឲ្យដឹងថា ស្ត្រីជាអ្នកបង្កហេតុបានតាមសុំស្រលាញ់គាត់អស់រយៈពេលជាង១ខែ មកហើយ តែគាត់បានបដិសេដមិនព្រមស្រលាញ់នាងនោះទេ។ ហើយស្រាប់តែនៅក្នុងថ្ងៃកើតហេតុនាងបានមកជួបជាមួយនឹងបុរសជាជនរងគ្រោះ និងបានធ្វើសកម្មភាពជះទឹកអាស៊ីតដាក់មុខគាត់តែម្តង។ ក្រោយកើតហេតុបុរសជាជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយពេលនេះខាងប៉ូលិសកំពុងតែតាមចាប់ខ្លួនស្ត្រីជាអ្នកបង្កហេតុហើយ៕អត្ថបទ៖ ភក្តី ប្រភព៖ asiantown

    March 20, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ យុវតីវ័យ១៨ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូរស័ព្ទរបស់នាងបានផ្ទុះ ខណៈដែលនាងបានដាក់សាកថ្មទូរស័ព្ទនោះបណ្តើរ និងនិយាយបណ្តើរ។ ស្ត្រីដែលជាជនរងគ្រោះមានឈ្មោះថា Uma Oram រស់នៅក្នុងភូមិ Kheriakani រដ្ឋ Odisha ភាគខាងលិច ប្រទេស​ឥណ្ឌា។ ទូរស័ព្ទដែលបានធ្វើឲ្យនាងបាត់បង់ជីវិតនោះគឺជាទូរស័ព្ទ Nokia ៥៥៣៣ ដែលបានផលិតនៅឆ្នាំ២០១០។ បើតាមសំដីរបស់បងប្រុសជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានថា ប្អូនស្រីរបស់គាត់មានទម្លាប់និយាយទូរស័ព្ទលេងជាមួយនឹងបងប្អូនជាប្រចាំនៅពេលដែលនាងញ៉ាំបាយល្ងាចរួច។ ហើយនៅក្នុងថ្ងៃកើតហេតុនាងក៏បានធ្វើដូចសព្វដងដែរ គឺបន្ទាប់ពីញ៉ាំបាយល្ងាចរួច នាងបានចូលទៅក្នុងបន្ទប់ដើម្បីនិយាយទូរស័ព្ទ តែជាអកុសល់ថ្ងៃនោះទូរស័ព្ទរបស់នាងបានផ្ទុះ ព្រោះតែនាងនិយាយវាបណ្តើរ និង ដាក់សាកថ្មបណ្តើរ។ ក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់បញ្ចូនទៅមន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យ នាងបានស្លាប់បាត់ជីវិតទៅហើយ៕ភក្តី ប្រភព៖ dailymail

    March 20, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Facebook ហាក់ដូចជាបង្វែរគោលដៅរបស់ខ្លួន ហើយផ្ដោតទៅលើអ្នកដែលចូលចិត្តលេងហ្គេមរួច Live ចូលទៅក្នុងបណ្ដាញសង្គមខ្លួនដូចជា YouTube និង Twitch ដែរ។ ក្នុងថ្ងៃនេះតែម្ដង ក្រុមហ៊ុនបានប្រកាសទាក់ទងទៅនឹង software ថ្មីដែលអាចឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការ Live វីដេអូហ្គេម ពីកុំព្យូទ័រចូលទៅក្នុងបណ្ដាញសង្គម។ កាលពីឆ្នាំ2016 ក្រុមហ៊ុន Facebook បានអនុញ្ញាតឲ្យ Blizzard games អាចធ្វើការ Live ចូលក្នុងបណ្ដាញសង្គមខ្លួនបានដោយផ្ទាល់តែម្ដង ពោលគឺពុំចាំបាច់ប្រើប្រាស់កម្មវិធីជំនួយឡើយ។ ក្រោយមក មុខងារនេះត្រូវបានអភិវឌ្ឍន៍ ហើយមកដល់ពេលបច្ចុប្បន្ន អ្នកដែលចូលចិត្តលេងហ្កេមរួចធ្វើការ Live ចូលបណ្ដាញសង្គម Facebook

    March 20, 2018
  • បច្ចេកវិទ្យា

    XEV គឺជាក្រុមហ៊ុនមួយដែលមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេ តែមានបច្ចេកវិទ្យាខ្ពស់គួរសមដែរ។​ ដោយឡែក នាពេលថ្មីៗកន្លងទៅ ក្រុមហ៊ុននេះបានសម្រេចដាក់តាំងបង្ហាញរថយន្ដដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចម៉ូដែល LSEV ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា 3D នៅឯសារៈមន្ទីរ China 3D Printing Cultural ក្នុងទីក្រុង Shanghai។ ទាក់ទងទៅនឹងឈ្មោះ LSEV គឺជាការរួមបញ្ចូលរវាង XEV ជាក្រុមហ៊ុនមួយមានទីតាំងក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី និងក្រុមហ៊ុនឯកទេសផ្នែក 3D របស់ប្រទេសចិនឈ្មោះ Polymaker។ ក្នុងសន្និសីទមួយដែលធ្វើឡើងក្នុងទីក្រុង Shanghai កាលពីសប្ដាហ៍មុន ក្រុមហ៊ុនទាំងពីរនេះបានលើកឡើងថា “ថ្វីបើរថយន្ដនេះបានទាញយកចំណាប់អារម្មណ៍ពីសំណាកមនុស្សជាច្រើនមែន តែសន្និសីទនេះមិនមែនតែដើម្បីដាក់តាំងបង្ហាញ រឺអួតពីផលិតផលរថយន្ដនេះឡើយ ពោលគឺបច្ចេកវិទ្យា 3D នេះបាននាំមកនូវការផ្លាស់ប្ដូរ និងការអភិវឌ្ឍន៍លើឧស្សាហកម្មរថយន្ដ។” អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន XEV បានបន្ថែមថា រហូតមកដល់ពេលនេះ

    March 20, 2018
  • សង្គម

    ខេត្តសៀមរាប៖ កាលពីរាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត​ ឃឹម​ ប៊ុនសុង​ អភិបាលខេត្តសៀមរាបបានចុះពិនិត្យការរៀបចំភ្លើងលម្អ ដើមី្បលើកសម្រស់ក្រុងប្រវត្តិសាស្ត្រសៀមរាបក្នុងឱកាស ដែលប្រជាពលរដ្ឋកម្ពុជាត្រៀមទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះជាលើកទី៦ហើយ ក្នុងការរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលបានប្រព្រឹត្តទៅចំនួន៥លើកមកហើយ ដែលធ្វើឲ្យមានកិត្តិសព្ទ័ប្រពៃណីជាតិបានលី្បល្បាញនៅលើពិភពលោក ព្រមទាំងទទួលបានជោគជ័យលើវិញ្ញាសារសំខាន់ៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តទៀតផង៕ អត្ថបទ៖ សេម

    March 20, 2018