- Khmernote Media
- អន្តរជាតិ
អាជ្ញាធរក្រសួងទេសចរណ៍ថៃបានប្រកាសឲ្យដឹងថា ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង ៥៣០,០០០នាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរមកប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ហើយចំនួនភ្ញៀវទេសចរណ៍ទាំងនេះនឹងជួយបង្កើនចំណូលជាតិដល់៩ពាន់លានបាត (ប្រហែល២៩០លានដុល្លារ)។ ឆ្នាំនេះរដ្ឋាភិបាលថៃ បានសម្រេចបន្ថែមថ្ងៃចូលឆ្នាំថ្មីរហូតដល់៥ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា (បើតាមប្រពៃណីថៃ ថ្ងៃទី១៣គឺជាថ្ងៃចូលឆ្នាំថ្មី)។ ពិធីចូលឆ្នាំថ្មីខាងមុខនេះ ចំនួនអ្នកធ្វើដំណើរទៅស្រុកកំណើតនឹងកើតឡើងដល់៣លាននាក់ ដែលនឹងត្រូវចំណាយប្រាក់អស់ប្រមាណ១០ពាន់លានបាត ក្នុងអំឡុងចូលឆ្នាំថ្មីចំនួន៥ថ្ងៃនេះ៕ អត្ថបទ៖ សេម ប្រភព៖ hospitalitynet
March 20, 2018 - បច្ចេកវិទ្យា
តាមរយៈការបែកធ្លាយ យើងសង្កេតឃើញថា កំពូលស្មាតហ្វូន P20 របស់ក្រុមហ៊ុន Huawei បាននឹងកំពុងចូលខ្លួនក្នុងការប្រគួតប្រជែងបច្ចេកវិទ្យាថតមហាយឺត Super Slow-mo ដែរហើយ។ យោងតាមវីដេអូបែកធ្លាយថ្មីនេះ អាចឲ្យយើងសន្មត់បានមួយរយភាគរយថា P20 នឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យានេះដែរ។ ក្នុងវីដេអូ យើងសង្កេតឃើញមានបុរសម្នាក់រឡាតខ្លួនមួយជុំ ដោយយកជើងទាំងពីរធាក់ជញ្ជាំង រួចមានរូបសញ្ញារង្វង់មូលបីចេញមក ដែលអាចឲ្យយើងច្បាស់ថាគឺជាកាមេរ៉ាក្រោយរបស់ Huawei P20។ ទោះជាយ៉ាងណា ក្នុងវីដេអូមិនបានបង្ហាញពីល្បឿន Frame នោះទេ តែចំពោះ Huawei Mate 10 ដែលប្រើប្រាស់បន្ទះឈីបដូចគ្នាទៅនឹង P20 គឺអាចថតបានក្នុងកម្រឹត 1080p @120fps។ គួរបញ្ជាក់ផងដែរថា
March 20, 2018 - សង្គម
ប្រាក់រៀលគឺជារូបិយវត្ថុជាតិរបស់ប្រទេសកម្ពុជាយើង ដែលត្រូវបានដាក់ឲ្យចរាចរតាមបញ្ញាតិនៃច្បាប់ ហើយប្រាក់រៀល គឺជានិមិត្តរូបនៃអធិបតេយ្យភាពជាតិខាងផ្នែកសេដ្ឋកិច្ច។ ថ្ងៃនេះខ្មែរណូតនឹងបង្ហាញអ្នកទាំងអស់គ្នានូវការវិវត្តន៍នៃក្រដាសប្រាក់រៀលរបស់យើងតាំងពីជំនាន់មុនរហូតដល់បច្ចុប្បន្ន ចង់ដឹងថា តើពីអតីតកាលក្រដាសប្រាក់រៀលខុសប្លែកពីក្រដាសប្រាក់បច្ចុប្បន្នយ៉ាងណា? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ អត្ថបទ៖ សេម
March 20, 2018 - អន្តរជាតិ
ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ ឬគេងមិនស្ងប់នោះ ចូរសាកល្បងទទួលទានឱសថបែបធម្មជាតិដែលផ្សំឡើងពី ទឹកឃ្មុំ អំបិលសមុទ្រ និងប្រេងដូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយបញ្ចូលគ្នានូវ ទឹកឃ្មុំចំនួន ១ ភាគ ៤ ស្លាបព្រាបាយ ជាមួយអំបិលសមុទ្រ ១ ភាគ ៨ ស្លាបព្រា និងប្រេងដូងចំនួន ១ ស្លាបព្រាបាយ បន្ទាប់មកធ្វើការកូរឲ្យសព្វ។ អ្នកអាចលេបល្បាយនេះចូលម្ដង ឬអាចដាក់វាចូលក្នុងទឹកក្ដៅឧណ្ហៗកូរឲ្យរលាយសឹមទទួលទានក៏បាន។ គ្រឿងផ្សំទាំងនេះមិនត្រឹមតែមានឥទ្ធិពលល្អសម្រាប់សុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយកាត់បន្ថយអ័រម៉ូនស្ត្រេស (cortisol) ដែលរារាំងសមត្ថភាពនៃការគេងរបស់អ្នក ហើយតែងធ្វើឲ្យអ្នកភ្ញាក់ដឹងខ្លួនច្រើនដងនៅពេលយប់ផងដែរ។ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយទៀតនោះ គឺវិធីសាស្ត្រ ៤-៧-៨ ដែលជាវិធីសាស្ត្រសាមញ្ញបំផុតមួយ ប៉ុន្តែមានឥទ្ធិពលអាចជួយដល់ការជួយសម្រួលដល់អារម្មណ៍ឲ្យមានភាពធូរស្បើយ និងគេងលក់បានស្កប់។ អ្វីដែលអ្នកត្រូវធ្វើ គឺ ដកដង្ហើមយ៉ាងស្ងប់តាមរយៈច្រមុះសម្រាប់រយៈពេល ៤ វិនាទី បន្ទាប់មកចាប់ផ្ដើមទប់ដង្ហើមសម្រាប់រយៈពេល ៧ វិនាទី រួចដកដង្ហើមចេញវិញយឺតៗតាមរយៈមាត់សម្រាប់រយៈពេល ៨
March 20, 2018 - អន្តរជាតិ
យោងតាមមេធាវីរបស់តារាភាពយន្តសិចនាង Stormy Daniels បានអះអាងនៅពីមុខក្រុមអ្នកសារព័ត៌មានថា លោកប្រធានាធិបតីអាមេរិក Donald Trump ពិតជាធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយនឹងនាង Stormy Daniels ពិតមែន។ លោកមេធាវី Michael Avenatti បានឲ្យដឹងទៀតថា ទំនាក់ទំនងផ្លូវភេទរបស់លោក Donald Trump ជាមួយនឹងកូនក្តីរបស់លោកបានកើតឡើងនៅអំឡុងពេលដែលកម្មវិធីប្រកួតវាយកូនហ្គោល ២០០៦ ចាប់ផ្តើម និងបន្តដល់ឆ្នាំ ២០០៧។ សូមបញ្ជាក់ថា រឿងក្តីមួយនេះបានផ្ទុះឡើងតាំងពីអំឡុងឆ្នាំ២០១១ មកម្លះ ខណៈដែលតារាសម្តែងភាពយន្តសិចខាងលើ បានបកអាក្រាតរឿងនេះគ្មានសល់ក្នុងកិច្ចសម្ភាសន៍រយៈពេល១២នាទីមួយជាមួយសារព័ត៌មាន MSNBC ។ ជាងនេះទៅទៀតនាងថែមទាំងបង្ហាញថា លោក Donald Trump
March 20, 2018 - សង្គម
ផ្សារទំនើប Aeon 2 ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សាងសង់បានប្រមាណ៩០ភាគរយហើយក្រោយ សាងសង់អស់រយៈពេលជិត២ឆ្នាំ។ ផ្សារទំនើប Aeon 2 មានទំហំធំជាងផ្សារទំនើប Aeon 1 ដល់ទៅ 2ដង ហើយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៦ ដែលជាការវិនិយោគដោយក្រុមហ៊ុនជប៉ុន។ ក្រោយការអភិវឌ្ឍន៏ដ៏ធំសម្បើមនេះ ធ្វើអោយវិស័យអចលទ្រព្យនៅតំបន់នេះមានការកើនឡើងយ៉ាងខ្លាំង ហើយតំលៃដី និងផ្ទះនៅតំបន់នេះក៏កាន់តែមានតំលៃខ្ពស់ផងដែរ។ បើតាមប្រភពព័ត៌មានបានអោយដឹងថា ផ្សារ Aeon 2 ចង់បញ្ចប់ការដ្ឋានសាងសង់របស់ខ្លួន និងបើកដំណើរការជាផ្លូវការអោយបានមុនចូលឆ្នាំខ្មែរ ប៉ុន្តែអាចនឹងមានការប្រែប្រួលបន្តិចបន្តួច ដោយគេបញ្ចាក់ថាយ៉ាងយូរបំផុតចូលឆ្នាំខ្មែររួច អ្នកនៅភ្នំពេញនឹងបានផ្សារទំនើបធំជាងគេនៅស្រុកខ្មែរ ប្រើប្រាស់នឹងគេហើយ៕
March 19, 2018 - អន្តរជាតិ
សុភាពនារីទាំងឡាយរឿងសម្រស់ សំភារៈប្រើប្រាស់ជារឿងសំខាន់ តែអ្វីដែលសំខាន់ទៀតនោះគឺ ពួកគេអាចរកបាននូវដៃគូដែលត្រូវចិត្តរបស់ពួកគេបាន។ មនុស្សស្រីគ្រប់រូបគឺតែងតែផ្ដោតសំខាន់ទៅលើរឿងទំនាក់ទំនង ដោយខ្លះក្លាចប៉ះចំមនុស្សមិនស្មោះ ធ្វើបាបចិត្ត។ តែពេលខ្លះមនុស្សស្រីយើងគួរតែរៀនចេះមានភាពអាត្មានិយមក្នុងក្តីស្រឡាញ់ ដោយយើងមិនគួរស្មោះត្រង់ និងច្បាស់លាស់ជាមួយអ្វីដែលមិនទាន់ប្រកដប្រជានោះទេ។ នារីគ្រប់រូបគួរតែរៀនធ្វើអ្វីដោយខ្លួនឯង និងត្រូវចេះធ្វើអ្វីដើម្បីទទួលបាននូវភាពរីករាយសម្រាប់ខ្លួន និងយល់ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនឲ្យបានច្បាស់។ ដូចនេះខាងក្រោមនេះជាមូលហេតុខ្លះៗ ដែលឆ្លើយតបនារីគ្រប់រូបថាហេតុអ្វីបានជាត្រូវរៀនចេះមានភាពអាត្មានិយមនៅក្នុងរឿងស្នេហា៖ ១. ការរៀនចេះស្រលាញ់ខ្លួនឯង៖ មុននឹងអ្នកស្រលាញ់អ្នកដទៃ អ្នកគួរតែរៀនស្វែងយល់ពីខ្លួនឯងជាមុនសិន និងស្រលាញ់ខ្លួនឯងឲ្យបានច្រើន។ នៅពេលដែលយើងដឹង ពីចំណូលចិត្តរបស់ខ្លួនច្បាស់ហើយ ទើបយើងអាចធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានភាពសប្បាយរីករាយ និងទទួលបាននូវសុភមង្គល។ ២. អ្នកគួរតែរៀនក្នុងការបដិសេធ៖ នារីគ្រប់រូបតែងតែជ្រើសរើសផ្លូវខុសនៅពេលមកដលចំណុខនេះ ដោយពួកគេលំបាកនៅក្នុងការឆ្លើយថា”ទេ” នូវអ្វីដែលពួកគេមិនពេញចិត្ត។ ដូចនេះពេលខ្លះការបដិសេធនូវរឿងអ្វីមួយក៏មិនមែនជារឿងអាក្រក់អ្វីដែរ ព្រោះថាការបដិសេធរឿងមួយដើម្បីស្វែងរកនូវអ្វីដែលជាការពេញចិត្តរបស់យើងនោះគឺវាជារឿងដ៏ល្អមួយ។ ៣. រឿងបញ្ហាប្រាក់ចំណូល៖ ក្នុងរឿងទំនាក់ទំនងនារីគ្រប់រូបមិនត្រូវយករឿងប្រាក់កាក់មកឡូកឡំជាមួយគ្នានោះទេ។
March 19, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ក្នុងសម័យនេះមនុស្សងាកទៅរកមុខរបររឺការងារប្រើប្រាស់ខួរក្បាលនិងអាចរកចំណូលបានខ្ពស់ ជាជាងការប្រកបរបរហត្ថកម្ម។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីលោកតាវ័យ៦៦ឆ្នាំម្នាក់ មិនព្រមបោះបង់ចោលមុខរបរសូនសំភារៈប្រើប្រាស់របស់ខ្លួនចោល ដោយសារតែវាជាមុខរបរប្រចាំត្រកូល៤ជំនាន់មកហើយ។ Hu Guangrong មានវ័យ៦៦ឆ្នាំរស់នៅក្នុងទីក្រុង Xiaogan ខេត្ត Hubei រហូតមកដល់បច្ចុប្បន្នគាត់នៅតែបន្តប្រកបរបរសូនសំភារៈប្រើប្រាស់មួយចំនួនលក់។ គាត់បានប្រាប់ថាគាត់មានបងប្អូន៧នាក់ មានតែគាត់ម្នាក់ប៉ុណ្ណោះដែលរៀនចំណេះនេះពីឪពុកគាត់។ គាត់បានប្រាប់បន្ថែមទៀតថាគ្រួសារគាត់បានប្រកបរបស់នេះអស់៣ជំនាន់មកហើយ គាត់គឺជាជំនាន់ទី៤។ គាត់មិនសង្ឈឹមថាអាចបន្តមុខរបស់នេះទៅជំនាន់ក្រោយទៀតបាននោះទេ ក្មេងសម័យនេះមិនមានចំណូលចិត្តជំនាញមួយនេះនោះទេ។ គាត់ប្រាប់ថាគាត់រីករាយណាស់ប្រសិនបើ មានក្មេងណាមានចិត្តចង់រៀនជំនាញនេះពីគាត់នោះ៕ ប្រភព ៖ CHINA PLUS
March 19, 2018 - កីឡា
ដំណឹងដ៏ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរនាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះដោយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើការនៅភ្នំពេញ ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន ជួបជុំក្រុមគ្រួសារ សាច់ញាតិ នៅតាមបណ្តាខេត្តផ្សេងៗគ្នា។ ឡានក្រុងមនុស្សធម៌ របស់ក្រុមហ៊ុន GANZBERG នឹងធ្វើដំណើរទៅកាន់ ២០ខេត្តក្រុងផ្សេងៗគ្នា ដោយឆ្លងកាត់ផ្លូវជាតិសំខាន់ៗចំនួន៨។ ដោយក្នុងនោះរួមមាន៖ ១. ខេត្តកំពង់ស្ពី និង ខេត្តព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ ២. ខេត្តកំពង់ឆ្នាំង, ពោធិ៏សាត់, បាត់ដំបង ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ៣. ខេត្តកំពង់ធំ និង ខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវជាតិលេខ
March 19, 2018 - សង្គម
មានមនុស្សតិចណាស់ដែលទៅហាត់ប្រាណ ឬទទួលទានអាហារដោយមិនទទួលទានទឹក។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានសារធាតុរាវច្រើនពេកក្នុងកំឡុងពេលពេញមួយថ្ងៃអាចបង្កទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។ ប៉ុន្តែក៏មិនមែនមានន័យថា ការទទួលទានសុទ្ធតែផ្ដល់ផលប៉ះពាល់គ្រប់ពេលដែរ គឺមានតែការទទួលទានក្នុងកំឡុងពេលដូចខាងក្រោមប៉ុណ្ណោះដែលបង្កគ្រោះថ្នាក់ដល់សុខភាព ៖ ១. ភ្លាមមុនពេលចូលគេង ៖ យ៉ាងហោចណាស់មានហេតុផលចំនួន ២ ដែលអ្នកមិនគួរទទួលទានទឹកនៅមុនពេលចូលគេង។ ទី ១ គឺវាអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវបញ្ហាជាច្រើនក្នុងការគេងដូចជា គេងមិនលក់ គេងមិនស្ងប់ ឬគេងភ្ញាក់ៗ។ ឱកាសនៃការឈឺនោមពេលយប់នឹងកើនឡើងច្រើនដងជាធម្មតា មិនត្រឹមតែប៉ុណ្ណឹងទេ ចំពោះមនុស្សមួយចំនួននៅពេលដែលភ្ញាក់ដឹងខ្លួនហើយ គឺមិនងាយនឹងគេងលក់វិញឡើយ។ ហេតុផលមួយទៀតនោះ គឺជាធម្មតាក្រលៀនរបស់ពួកយើងធ្វើការយឺតយ៉ាវណាស់នៅពេលយប់ បើប្រៀបធៀបទៅនឹងពេលថ្ងៃនោះហើយជាមូលហេតុដែលអ្នកអាចសម្គាល់ឃើញការហើមមុខ ក៏ដូចជាអវយវៈដទៃទៀតនៅពេលព្រឹកឡើង។ ២. កំឡុងពេលហាត់ប្រាណខ្លាំងក្លា ៖ យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឲ្យដឹងថា ការទទួលទានទឹកច្រើនពេកក្នុងកំឡុងពេលហាត់ប្រាណអាចបង្កឲ្យកើតមានផលប៉ះពាល់អវិជ្ជមានជាច្រើន។ អំឡុងពេលធ្វើលំហាត់ប្រាណខ្លាំងក្លាណាមួយ សីតុណ្ហភាពរាងកាយរបស់មនុស្សនឹងកើនឡើងដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាក្តៅ។ ប៉ុន្តែការទទួលទានទឹកច្រើនដើម្បីឲ្យទទួលបានអារម្មណ៍ថាត្រជាក់វិញនោះ គឺមានតែអាចបណ្ដាលឲ្យរាងកាយបាត់បង់ជាតិអេឡិចត្រូលីត្រប៉ុណ្ណោះ។ ជាលទ្ធផលនៃការបាត់បង់ជាតិអេឡិចត្រូលីត្រអ្នកអាចនឹងទទួលរងបញ្ហាមួយចំនួនដូចជា ឈឺក្បាល ចង្អោរចង់ក្អួត និងវិលមុខ។ លើសពីនេះទៅទៀត ការទទួលទានទឹកច្រើនពេកអាចបង្ករគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺបេះដូង ដោយសារតែវាបង្កើននូវសម្ពាធឈាមបេះដូង។ នោះហើយជាមូលហេតុដែលគ្រូពេទ្យជាច្រើនតែងណែនាំឲ្យអ្នកទទួលទានទឹកតែនៅក្រោយពេលហាត់ប្រាណរួច។ ៣. ប្រសិនបើទឹកនោមរបស់អ្នកស្លេកពណ៌ ៖ ទឹកនោមដែលថ្លាគ្មានពណ៌តែម្ដង គឺជាសញ្ញាមួយនៃការលើសជាតិទឹក។ អ្នកប្រហែលជាបានទទួលទានទឹកច្រើនពេកក្នុងកំឡុងពេលពេញមួយថ្ងៃ បើទោះបីជាមិនមានអារម្មណ៍ថាស្រេកក៏ដោយ។ ការទទួលទានទឹកហួសប្រមាណអាចបណ្ដាលឲ្យកម្រិតសូដ្យូមចុះទាបដែលនាំឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនរួមទាំងបញ្ហានៃការគាំងបេះដូងផងដែរ។ ៤. បំបាត់ហឹរ ៖ អ្នកមិនគួរទទួលទានទឹក បន្ទាប់ពីទទួលទានអាហារហឹរឡើយ ក៏ព្រោះអារម្មណ៍ក្ដៅហឹរខ្លាំងត្រូវបានបង្កឡើងដោយសារម៉ូលេគុលឈ្មោះថា capsaicin។ សារធាតុនេះមិនអាចត្រូវរំលាយ ឬកាត់បន្ថយជាមួយនឹងទឹកធម្មតាឡើយ។ ប៉ុន្តែទឹកដោះគោ គឺមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីលុបបំបាត់ ឬបន្ថយសារធាតុហឹរ capsaicin។ ដូច្នេះប្រសិនបើអ្នកចង់បំបាត់អាការៈហឹរដោយការទទួលទានទឹកធម្មតានោះ គឺមិនអាចជួយអ្វីបានឡើយ។ វាមានតែធ្វើឲ្យសារជាតិ ហឹររាលដាលពេញមាត់ ហើយកាន់តែហឹរខ្លាំឡើងៗប៉ុណ្ណោះ។ ៥. ភ្លាមៗ នៅមុនពេល កំឡុងពេល ឬក្រោយពេលទទួលទានអាហារ ៖ ការទទួលទានទឹកកំឡុងពេលទទួលទានអាហារអាចបណ្ដាលឲ្យកើតមានបញ្ហាលំបាកក្នុងការរំលាយអាហារ។ បញ្ហានេះកើតឡើងដោយសារតែនៅក្នុងមាត់របស់យើងផលិតទឹកមាត់ជាមួយនឹងអង់ស៊ីមដែលមានសារៈសំខាន់ចាំបាច់សម្រាប់ដំណើរការនៃការរំលាយអាហារបានល្អ។ ការទទួលទានកំឡុងពេលអាហារ គឺធ្វើឲ្យដំណើរនៃការបញ្ចេញ ឬផលិតទឹកមាត់ថយចុះ សម្រាប់ហេតុផលនេះអាហារដែលមិនត្រូវបានរំលាយម្ដងពេលស្ថិតនៅក្នុងមាត់នឹងធ្លាក់ចូលទៅក្នុងរាងកាយ ហើយអាចប្រែជាជាតិពុល សូម្បីតែខណៈពេលនោះអ្នកកំពុងទទួលទានអាហារដែលមានសុខភាពល្អក៏ដោយ។ សូមចាំថាការទទួលទានទឹកត្រជាក់ ឬភេសជ្ជៈមានជាតិអាល់កុល គឺកាត់តែធ្វើឲ្យស្ថានភាពអាក្រក់ទៅៗ។ ៦. ទឹកដែលចេញពីសមុទ្រ ៖ មនុស្សគ្រប់គ្នាដឹងថា ទឹកសមុទ្រ គឺមិនអាចយកមកទទួលទានដូចទឹកធម្មតាបានឡើយ ប៉ុន្តែមានមនុស្សមិនច្រើននាក់ទេដែលដឹងថា ហេតុអ្វីបានជាវាមិនគួរត្រូវបានគេយកមកទទួលទាន ហើយថាតើមានផលប៉ះពាល់អ្វីខ្លះចំពោះសុខភាព? ចម្លើយនោះ គឺទឹកសមុទ្រភាគច្រើនមានផ្ទុកមេរោគដែលចេញពីមនុស្សនៅពេលដែលពួកគេទៅលេងទឹក។ ណាមួយទឹកសមុទ្រ គឺមានជាតិប្រៃដោយវាផ្ទុកបរិមាណអំបិលច្រើនដែលអាចនឹងធ្វើឲ្យរាងកាយទទួលរងបញ្ហានៃការខ្សោះជាតិទឹកធ្ងន់ធ្ងរ។ ៧. ប្រសិនបើអ្នកបានទទួលទានទឹកច្រើនហើយពេញមួយថ្ងៃមកនេះ ៖ ការទទួលទឹកច្រើនពេកអាចបង្ករគ្រោះថ្នាក់ដល់តម្រងនោមរបស់អ្នក ក៏ព្រោះតែត្រូវទទួលបន្ទុកហួសប្រមាណ។ ការទទួលទានទឹកច្រើនពេកក៏ប៉ះពាល់ទៅដល់ចាត់ចែងគ្រប់គ្រងសមាសធាតុសំខាន់ៗនៅក្នុងឈាមផងដែរ៕ ប្រភព ៖ Brightside
March 19, 2018









