ផ្សារទំនើបធំជាងគេនៅស្រុកខ្មែរ សាងសង់បាន ៩០ភាគរយ ត្រៀមបើកសម្ភោធក្នុងពេលឆាប់
- March 19, 2018
ផ្សារទំនើប Aeon 2 ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សាងសង់បានប្រមាណ៩០ភាគរយហើយក្រោយ សាងសង់អស់រយៈពេលជិត២ឆ្នាំ។ ផ្សារទំនើប Aeon 2 មានទំហំធំជាងផ្សារទំនើប Aeon 1 ដល់ទៅ 2ដង ហើយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៦ ដែលជាការវិនិយោគដោយក្រុមហ៊ុនជប៉ុន។ ក្រោយការអភិវឌ្ឍន៏ដ៏ធំសម្បើមនេះ ធ្វើអោយវិស័យអចលទ្រព្យនៅតំបន់នេះមានការកើនឡើងយ៉ាងខ្លាំង ហើយតំលៃដី និងផ្ទះនៅតំបន់នេះក៏កាន់តែមានតំលៃខ្ពស់ផងដែរ។ បើតាមប្រភពព័ត៌មានបានអោយដឹងថា ផ្សារ Aeon 2 ចង់បញ្ចប់ការដ្ឋានសាងសង់របស់ខ្លួន និងបើកដំណើរការជាផ្លូវការអោយបានមុនចូលឆ្នាំខ្មែរ ប៉ុន្តែអាចនឹងមានការប្រែប្រួលបន្តិចបន្តួច ដោយគេបញ្ចាក់ថាយ៉ាងយូរបំផុតចូលឆ្នាំខ្មែររួច អ្នកនៅភ្នំពេញនឹងបានផ្សារទំនើបធំជាងគេនៅស្រុកខ្មែរ ប្រើប្រាស់នឹងគេហើយ៕







- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






