Khmernote Media
  • PR

    ស្រាបៀរ សឹង្ហា បាន​ប្រគល់រង្វាន់ដ៏អស្ចារ្យជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មីចំនួន 2 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ​ 2018 នេះ “ដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់កោះភូកេតជាមួយស្រាបៀរសឹង្ហា” នៅក្នុងកម្មវិធីរាត្រីកម្សាន្ត នៅស្ថានីយ​ទូរទស្សន៍​ CTN កាល​ពី​ថ្ងៃ​ទី 17 ខែមីនា​ ឆ្នាំ 2018 កន្លង​ទៅ​នេះ។ ដោយយោងតាម លោក មាស ចន្ថា និងលោកស្រី ហុក ឈីវហេង មកពី ឃុំ​ កាប់គោថ្មី ស្រុក អូចារ ខេត្តបាត់ដំបង ដែលឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់កោះភូកេតបានឲ្យដឹងថា “យើងទាំងពីរនាក់រំភើបរីករាយមែនទែន ហើយមិននឹកស្មានមានសំណាងឈ្នះនោះទេ”។

    March 19, 2018
  • កីឡា

    នៅក្នុងការប្រកួតគូរទី 2 ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី ៩ រវាងក្រុម កណ្ដុរសរ ប៉ះជាមួយនឹងក្រុម យុវជនឆន្ទៈកីឡា នេះអាចនិយាយថាគឺជាការប្រកួតដ៏ល្អមើលមួយដែរនៅក្នុងការប្រកួតសប្ដាហ៍នេះ។ ក្រុមទាំងពីរនេះបញ្ចប់ទៅដោយលទ្ធផលក្រុម កណ្ដុរសរ យកឈ្នះក្រុម យុវជនឆន្ទៈកីឡា ដោយលទ្ធផល 4-2។ ការប្រកួតរបស់ក្រុមទាំងពីរកាលពីម្សិលមិញនេះសង្កេតឃើញថាក្រុម យុវជនឆន្ទៈកីឡា មានការសម្រុកមកលើក្រុម កណ្ដុរសរ ច្រើនប៉ុន្ដែការសម្រុករបស់ក្រុម យុវជនឆន្ទៈកីឡា ហាក់ដូចជាមិនសូវជោគជ័យសោះ ខណៈដែលក្រុម កណ្ដុរសរ ធ្វើការសម្រុកវាយបកលឿនៗមកលើក្រុម យុវជនឆន្ទកីឡា សុតបញ្ចូលទីបានសម្រេចជាច្រើនគ្រាប់។ ការប្រកួតរបស់ក្រុមទាំងពីរ ចំពោះទំរង់លេងវិញក្រុម

    March 19, 2018
  • PR

    ហាងនំដូហ្វណាត់ដ៏ល្បីឈ្មោះ គ្រីសស្ពី គ្រីម មកពីអាមេរិក បានសម្ពោធ និងចាប់ផ្តើមដំណើរការសាខាទី ៥ ចាប់ពីថ្ងៃទី១៦​​ ខែមីនា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង (ជិតវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ)។ នៅក្នុងឱកាសបើកហាងថ្មីនេះ ក៏មានការផ្ដល់ជូនកម្មវិធីពិសេសជាច្រើនទៀតដូចជា ផ្តល់នំដូហ្វណាត់ដោយឥតគិតថ្លៃ សម្រាប់ ១០០ នាក់ដំបូង នៅថ្ងៃសម្ពោធហាង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ទិញ ១ ថែម ១ ចាប់ថ្ងៃទី១៦ ដល់២១ ខែមីនា ឆ្នាំ ២០១៨ និងជាពិសេសទទួលបានការបញ្ចុះតម្លៃ៥០% លើភេសជ្ជៈគ្រប់មុខរហូតដល់ថ្ថៃទី៣១

    March 19, 2018
  • កីឡា

    នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី9 រវាងក្រុម​ Home Sport Youth និងក្រុម Fan Sport FT ពិតជាការប្រកួតដ៏ជក់ចិត្តមែនដល់ថ្នាក់អ្នកគាំទ្រអង្គុយមិនជាប់កៅអី ដោយសារតែការប្រកួតនេះសុទ្ធតែក្រុមខ្លាំងប៉ះគ្នា។ ក្រុម Home Sport Youth និងក្រុម Fan Sport FT បញ្ចប់ទៅដោយលទ្ធផល Home Sport Youth យកឈ្នះក្រុម Fan Sport FT ដោយលទ្ធផល 4-3។

    March 19, 2018
  • PR

    ប្រសិនបើអ្នកមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាងដែលអាចធ្វើឲ្យបន្ទប់ទទួលភ្ញៀវរបស់អ្នកកាន់តែស្អាតមួយកម្រិតទៀត ក្រុមហ៊ុនសាមសុងមានដំណោះស្រាយដ៏ឈ្លាសវៃមួយ។ ទូរទស្សន៍សាមសុង QLED TV គឺជាជម្រើសមួយដ៏ពិសេស ដោយសារវាងាយអឹបជាប់ទៅជញ្ជាំង និងបង្កើនសម្រស់ក្នុងផ្ទះរបស់អ្នកបានល្អឥតខ្ចោះ ដោយមិនបន្សល់ទុកអ្វីរប៉ាត់រប៉ាយដែលអាចធ្វើឲ្យអ្នកបែកអារម្មណ៍នៅពេលកំពុងមើលទូរទស្សន៍។ ចូរមើលវីដេអូខាងក្រោមអំពីរបៀបផ្អឹបទូរទស្សន៍ទៅជញ្ជាំង។ មិនតែប៉ុណ្ណោះ សម្រាប់ទូរទស្សន៍សាមសុង QLED TV មិនមានបញ្ហាទាក់ទងនឹងបញ្ហាក្តៅដល់ម៉ាស៊ីននោះទេ ព្រោះទោះបីវាមានរាងស្តើងដែលធ្វើឲ្យវាអិបជាប់ទៅជញ្ជាំងបានល្អក៏ដោយ តែវានៅមានគម្លាតពីទូរទស្សន៍ទៅជញ្ជាំងរហូតដល់ ១៥ មីលីម៉ែត្រ ដែលអាចបញ្ចេញកម្តៅបានយ៉ាងល្អ។ ទូរទស្សន៍ដ៏ស្រស់ស្អាតសមនឹងមានវិធីដើម្បីគ្រប់គ្រងខ្សែរប៉ាត់រប៉ាយ។ ជាមួយទូរទស្សន៍ QLED TV អ្នកអាចទុកកន្លែងខ្លះសម្រាប់តុបតែងផ្ទះរបស់អ្នក ដោយប្រើខ្សែតូចល្អិតមួយ Optical Cable ដែលអាចតភ្ជាប់ទៅនឹងឧបករណ៍ទាំងទ្បាយដែលភ្ជាប់ជាមួយទូរទស្សន៍តាមរយៈដុំ One Connect Box ។ ក្រៅពីរូបរាង

    March 19, 2018
  • អន្តរជាតិ

    បរទេស ៖ យោងតាមអ្នកជំនាញស្ម័គ្រចិត្តអូស្ត្រាលីម្នាក់ក្នុងការស៊ើបអង្កេតលើការធ្លាក់យន្តហោះបាននិយាយ ថាយន្តហោះ MH370 ត្រូវបានគេរកឃើញនៅលើ Google Earth ។ ជើងហោះហើរដឹកអ្នកដំណើរ ២៣៩ នាក់បានចាកចេញពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុង​ប៉េកាំង​​នៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១៤ ។ ប្រតិបត្ដិការស្វែងរកដ៏ធំមួយដោយប្រទេសចិនអូស្ត្រាលីនិងម៉ាឡេស៊ីដែលមានតំលៃ 115 លានផោនបានបញ្ចប់នៅខែមករាឆ្នាំ ២០១៧ ដោយបរាជ័យ។ ប៉ុន្តែលោក Peter McMahon អាយុ ៦៤ឆ្នាំបានទទូចថាគាត់បានរកឃើញយន្តហោះនេះ។  គាត់បានស្រាវជ្រាវតាមរយៈ NASA និង Google Maps

    March 19, 2018
  • អន្តរជាតិ

    យើងដឹងហើយថាសព្វថ្ងៃនេះមានសុភាពនារីជាច្រើនមានការព្រួយបារម្ភជាមួយនឹងស្បែកមុខរបស់ខ្លួន។ សម្រស់គឺជាកត្តាដ៏សំខាន់មួយរបស់នារីគ្រប់រូប ដោយពួកគេបានចំណាយជាច្រើនទៅលើផលិតផលនានាដើម្បីទទួលបាននូវស្បែកមុខសស្អាត និងភ្លឺរលោង។ តែឥលូវនេះយើងបានវិធីសាស្រ្ដងាយៗ ដោយពុំចំបាច់ចំណាយច្រើន ហើយមានប្រសិទ្ធភាពទៀតដោយគ្រាន់តែងើបពីគេងក៏ទទួលបានស្បែកមុខស្អាតបែបធម្មជាតិដែរ។ ខាងក្រោមនេះជាវិធីងាយៗ ដែលអ្នកគ្រាន់តែអនុវត្តន៏មុនពេលចូលគេង នោះអ្នកនឹងទទួលបានប្រសិទ្ធភាពមិនគួរឲ្យជឿ៖ ១. ការជូតសំអាតគ្រឿងសម្អាងចេញពីមុខ៖ នេះគឺជារឿងសំខាន់សំរាប់នារីគ្រប់រូប ដោយសារតែសព្វថ្ងៃនេះសុភាពនារីជាច្រើនតែងតែធ្វើការ Make up​ មុនចេញទៅខាងក្រៅម្ដងៗ។ ដូចនេះបើសិនជាអ្នកមិនធ្វើការសម្អាតឲ្យស្អាតទេនោះនឹងធ្វើឲ្យស្បែកងាយនឹងខូច។ ដោយអ្នកអាចប្រើប្រាស់ជាមួយនឹងកន្សែងសម្អាតមុខ រឺក៏អាចប្រើប្រាស់ជាមួយនឹងប្រេងអូលីវ ដើម្បីកុំឲ្យស្បែកមុខរបស់អ្នកស្ងួតពេក។ ២. សម្អាតមុខជាមួយនឹងទឹកលាងមុខ៖ អ្នកអាចគិតថាគ្រាន់តែជូតគ្រឿងសម្អាងចេញហើយធ្វើឲ្យស្បែកមុខរបស់អ្នកអស់ព្រួយបារម្ភហើយមែនទេ។ អ្នកយល់បែបនោះគឺខុសតែម្ដង ដោយយើងត្រូវតែលាងសម្អាតមុខជាមួយនឹងទឹកសម្អាតមុខផងដែរ។ ដោយទឹកសម្អាតមុខវានឹងជួយក្នុងការលាងសំអាតរន្ធញើសរបស់អ្នកឱ្យបានជ្រៅដោយកំចាត់កំដៅនិងប្រេងនៅលើមុខរបស់អ្នក។ ៣. ក្រែមលាបមុខពេលយប់៖ ក្រោយពីយើងបានធ្វើការលាងសម្អាត Make up ចេញពីមុខរបស់យើងហើយ នារីគ្រប់រូបមិនគួរណាគេងដោយមិនមានអ្វីលាបមុខនោះ

    March 19, 2018
  • អន្តរជាតិ

    រឿងមួយក្នុងចំណោមរឿងជាច្រើន ដែលលោកយាយពិការភ្នែកទាំងសងខាង Baba Vanga ធ្លាប់ធ្វើការទស្សទាយឲ្យប្រទេសរុស្សីនោះ ពេលនេះវាហាក់កំពុងកើតឡើងក្លាយជាពិតហើយ។ លោកយាយពិការភ្នែក ដែលពូកែទស្សទាយព្រឹត្តិការណ៍ធំៗលើពិភពលោកនេះធ្លាប់បានធ្វើការទស្សទាយត្រូវ៩រឿងមកហើយ ក្នុងចំណោមរឿងទាំង ១១ ដែលគាត់ធ្លាប់ធ្វើការព្យាករណ៍ទុកពេលដែលគាត់នៅមានជីវិត។ គេនៅចាំបានថានៅមុនពេលដែលគាត់ស្លាប់នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ គាត់ធ្លាប់ទស្សទាយថា គ្រប់យ៉ាង(បណ្តាប្រទេសធំៗ)នឹងរលាយដូចទឹកកក ហើយរឿងនេះនឹងមិនអាចកើតឡើងបានលុះត្រាតែគ្មានប្រទេសណាមួយធ្វើឲ្យមានការប៉ះពាល់ប្រទេសដទៃ តែគ្មានប្រទេសណាមួយអាចហាមឃាត់រុស្សីបាននោះទេ។ ស្រាប់តែពេលថ្មីៗនេះរុស្សីបានខឹងនឹងអង់គ្លេសជាខ្លាំង ដោយរុស្សីបានចោទថា អង់គ្លេសជាអ្នកនៅពីក្រោយការលេបថ្នាំសម្លាប់ខ្លួនរបស់លោក Skripal ដែលចារកម្មរបស់រុស្សីអាយុ ៦៦ឆ្នាំ និងកូនស្រីរបស់គាត់គឺនាង​ Yulia អាយុ៣៣ឆ្នាំ នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស។ កំហឹងមួយនេះបានធ្វើឲ្យរុស្សីប្រាប់ឲ្យអង់គ្លេសដកសិទ្ធចេញពីការប្រកួតព្រឹត្តិការណ៍បាល់ទាល់ FIFA World Cup ឆ្នាំ២០១៨ ដែលនឹងរៀបចំនៅក្នុងប្រទេសរុស្សីក្នុងខែមិថុនា

    March 19, 2018
  • សង្គម

    ប៉ុន្មានដងហើយដែលអ្នកមានអារម្មណ៍ថាខ្ជិលខ្លាំងមែនទែនក្នុងការលាងសម្អាតគ្រឿងសម្អាងចេញពីផ្ទៃមុននៅមុនរាល់ពេលចូលគេង? ទោះជាយ៉ាងណាក៏ដោយ  អ្នកគួរតែដឹងថាការគេងដោយមិនលាងសម្អាតគ្រឿងសម្អាងចេញពីផ្ទៃមុខឲ្យត្រឹមត្រូវសិននោះ គឺអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរនឹកស្មានជាច្រើនដល់អ្នក។ ខាងក្រោមជាហេតុផលទាំង ៨ ដែលអ្នកគួរតែធ្វើការលាងសម្អាតគ្រឿងសម្អាងចេញពីមុខជានិច្ច ៖  ១. បង្ការរោគមុន ៖ ទោះបីជាមិនស្ថិតក្នុងវ័យជំទង់ទៀតក៏ដោយ ប្រសិនបើមិនបានធ្វើការលាងសម្អាតមុខត្រឹមត្រូវទេនោះរោគមុនប្រាកដជាកើតមានឡើងជាមិនខាន។ ហើយជាធម្មតាការស្ទះរន្ធញើស គឺជាមូលហេតុចម្បងដែលបណ្ដាលឲ្យកើតមុន និងការរលាក។ ដូច្នេះប្រសិនកំពុងតែជួបប្រទះនូវបញ្ហា ឬធ្លាប់ទទួលរងបញ្ហាដោយសាររោគមុនតែម្ដងនោះ ចូរព្យាយាមប្រើប្រាស់គ្រឿងសម្អាង ឬគ្រឿងតុបតែងមុខប្រភេទណាមួយដែលគ្មានជាតិខ្លាញ់ ហើយងាយនឹងលុបលាងជម្រះចេញ។ ដើម្បីជាការប្រសើរអ្នកគួរសាកល្បងសម្អាតផ្ទៃមុខ ដោយប្រើប្រាស់ទឹកជូតសំអាតមុខដែលមានសារធាតុ Micellar។ ២. ការពន្យារភាពចាស់នៃស្បែកមុខ ៖ ស្បែករបស់អ្នក គឺលូតលាស់ថ្មីឡើងដោយខ្លួនឯងជារៀងរាល់យប់។ ប្រសិនបើវាមិនត្រូវបានសម្អាតឲ្យស្អាតទេនោះ វានឹងកាន់តែឆាប់ចាស់លឿនជាងអាយុរបស់អ្នក។ ដូច្នេះប្រសិនបើមិនចង់ឲ្យស្បែកមុខឆាប់ចាស់ យារ ជ្រីវជ្រួញ ឆាប់ពេកមុនអាយុនោះ អ្នកគួរតែព្យាយាមចំណាយពេលលាងសម្អាតស្បែកមុខឲ្យបានស្អាតជានិច្ចនៅរាល់មុនពេលចូលគេង។ ៣. ការផ្ដល់សារធាតុចិញ្ចឹមដល់ផ្ទៃមុខ ៖ កោសិកាស្បែកធ្វើការស្តារ ឬលូតលាស់ឡើងវិញកាន់តែលឿនដោយខ្លួនឯងនៅពេលយប់ ដូច្នេះក្នុងកំឡុងពេលនេះអ្នកគួរផ្ដល់ជំនួយដល់ស្បែកដោយការលាងជម្រះគ្រឿងតុបតែងមុខចេញឲ្យអស់ពីផ្ទៃមុខ ហើយបន្ទាប់មកប្រើប្រាស់ផលិតផលផ្ដល់សំណើមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មទៅលើផ្ទៃមុខ។ ត្រូវចាំផងដែរថា ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ការជ្រើសរើសប្រើប្រាស់តែគ្រឿងសម្អាងណាដែលមានគុណភាពខ្ពស់ គឺពិតជាសំខាន់។ ការតុបតែងមុខជាមួយនឹងផលិតផលដែលមិនសូវមានគុណភាព គឺអាចធ្វើឲ្យខូចស្បែកមុខ ហើយថែមទាំងអាចបណ្ដាលឲ្យកើតមានបញ្ហាធ្ងន់ធ្ងរជាច្រើនផ្សេងៗទៀតផងដែរ។ ៤. ការប្រយុទ្ធប្រឆាំងនឹងប្រតិកម្មអាឡែកស៊ី ៖ ការគេងដោយមិនបានលាងសម្អាតគ្រឿងតុបតែងមុខចេញពីផ្ទៃមុខអាចបណ្ដាលឲ្យកើតមានជម្ងឺត្រអក (ជម្ងឺស្បែកមួយប្រភេទ) និងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនផ្សេងទៀត។ រោគសញ្ញា គឺមិនលេចឡើងភ្លាមៗឡើយ ប៉ុន្តែប្រសិនបើអ្នកមិនលាងជម្រះគ្រឿងសម្អាងចេញពីមុខនៅមុនពេលចូលគេងទេនោះ មិនយូរមិនឆាប់ទេស្នាមក្រហម ការរលាក ភាពរមាស់ ​​នឹងកើតមានលើផ្ទៃមុខរបស់អ្នកជាមិនខានឡើយ។ ៥. ការជៀសឲ្យផុតពីបញ្ហាស្នាមអ៊ុចដិតៗលើផ្ទៃមុខ ៖ បញ្ហានេះមិនមែនសុទ្ធតែកើតឡើងដោយសារតែការត្រូវពន្លឺព្រះអាទិត្យញឹកញយ ឬដំណើរភាពចាស់នៃស្បែកឡើយ។ ប៉ុន្តែវាអាចជាផលវិបាកនៃប្រតិកម្មអាឡែកស៊ីរ៉ាំរ៉ៃ នៅពេលដែលអ្នកមិនធ្វើការលាងសម្អាតស្បែកឲ្យបានត្រឹមត្រូវ។ ដូច្នេះប្រសិនបើមិនចង់ជួបប្រទះនូវបញ្ហានៃជម្ងឺស្បែកធ្ងន់ធ្ងរទេនោះអ្នកមិនគួរគេងទាំងមិនទាន់លាងសម្អាតគ្រឿងសម្អាងផ្សេងៗចេញពីផ្ទៃមុខឡើយ។ 6. ការរក្សាឲ្យបបូរមាត់មានសំណើមជាប់ជានិច្ច ៖ ដើម្បីជៀសផុតពីបញ្ហានៃការស្ងួតប្រេះបបូរមាត់ អ្នកគួរលាបក្រែមរលោង ឬក្រែមផ្ដល់សំណើមខ្លះនៅរាល់ពេលមុនចូលគេង។ ៧. ការបង្ការស្នាមថ្នក់ខ្មៅ និងស្នាមរង្វង់ខ្មៅក្រោមភ្នែក ៖ ប្រសិនបើជាញឹកញយអ្នកតែងចូលគេងទាំងមិនបានធ្វើការលាងសម្អាតគ្រឿងសម្អាងចេញអស់ពីផ្ទៃមុខទាំងមូលទេនោះ ស្នាមថ្នក់ខ្មៅក្រោមភ្នែកនឹងកើតមានឡើងជាក់ជាមិនខាន។ ៨. វិធីការពារកុំឲ្យរោមភ្នែកជ្រុះ ៖ កុំចូលគេងទាំងមិនទាន់សម្អាតម៉ាស្ការ៉ាចេញពីភ្នែកឲ្យសោះ។ ក្នុងពេលមួយយប់វានឹងស្ងួត ហើយបណ្ដាលឲ្យរោមភ្នែករបស់អ្នកជ្រុះជាមិនខាន។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏ធ្វើឲ្យត្របកភ្នែកទទួលរងការហើមរលាកផងដែរ។ អ្នកគួរជ្រើសរើសប្រើប្រាស់នូវប្រភេទម៉ាស្ការ៉ាណាដែលមិនធន់នឹងទឹកដើម្បីងាយស្រួលក្នុងការលាងសម្អាតចេញ។ ចូរសម្អាតម៉ាស្ការ៉ាចេញដោយយកសំឡីជូតវាសចុះមកក្រោមថ្នមៗ។ អ្នកមិនត្រូវសម្អាតម៉ាស្ការ៉ាចេញពីរោមភ្នែកដោយប្រើចលនាបែបរង្វង់យឺតៗ ឬញីឡើយ ក៏ព្រោះវាអាចនឹងបណ្ដាលឲ្យរោមភ្នែកជ្រុះ៕ ប្រភព ៖ Brightside

    March 19, 2018
  • សង្គម

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Royal Railway Cambodia បានប្រកាសថា ផ្លូវរថភ្លើងថ្មីចំនួន២ខ្សែនឹងដាក់ឲ្យអ្នកដំណើរជិះដល់ឥតគិតថ្លៃរយៈពេល៤ខែ ចាប់ពីខែមេសា រហូតដល់ខែកក្កដា ឆ្នាំ២០១៨នេះ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Royal Railway Cambodia បានឲ្យដឹងថា ផ្លូវរថភ្លើងថ្មីចំនួន២ខ្សែ គឺទី១ធ្វើដំណើរពីប៉ោយប៉ែតទៅស៊ីសូផុន នឹងដាក់ឲ្យបងប្អូនធ្វើដំណើរឥតគិតថ្លៃចាប់ពីថ្ងៃទី០៣ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ចំណែកឯផ្លូវរថភ្លើងថ្មីទី២ គឺពីធ្វើដំណើរពីស្ថានីយឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនឹងឲ្យធ្វើដំណើរឥតគិតថ្លៃចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ផងដែរ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ផ្លូវរថភ្លើងពីប៉ោយប៉ែត ទៅបាត់ដំបង ពោធិ៍សាត់ និងភ្នំពេញ នត្រូវដាក់ឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរផងដែរ៕ អត្ថបទ៖ សេម

    March 19, 2018