- Khmernote Media
- អន្តរជាតិ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តកុងតឺន័របុកគ្នាពេញទំហឹងជាមួយនឹងរថយន្តសាំយ៉ុងរបស់សាលាអន្តរជាតិគីហ្សូណា បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់គៀបជាប់ក្នុងកាប៊ីនរថយន្ត។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៤០នាទីទៀបភ្លឺថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅមុខបុរី New Town អូរឌឹម តាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសាំយ៉ុងរបស់សាលាអន្តរជាតិគីហ្សូណា ពាក់ស្លាកលេខ ភ្នំពេញ 2AN-5507 ធ្វើដំណើរយ៉ាងលឿងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-7052 ធ្វើដំណើរបញ្ច្រាសទិសគ្នា បានជ្រុលមកបុកពេញទំហឹង បណ្តាលឲ្យរងរបួសមនុស្ស២នាក់គៀបជាប់នៅក្នុងកាប៊ីនរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាគាស់ទ្វារជួយសង្គ្រោះ ប៉ុន្តែដោយសារគាស់មិនចេញទើបទូរស័ព្ទហៅក្រុមសង្គ្រោះមកជួយកាត់ដែក ដើម្បីជួយជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងយករថយន្តទាំង២ទៅរក្សាទុក
March 19, 2018 - អន្តរជាតិ
ចិន៖ ការបើកទូរស័ព្ទ Smartphone ដើម្បីប្រើប្រាស់បណ្តាញសង្គមផ្សេងៗបានក្លាយទៅជាទម្លាប់សម្រាប់មនុស្សសម័យថ្មីនេះទៅហើយ ដែលពេលខ្លះទម្លាប់នេះបានក្លាយទៅជាទម្លាប់អាក្រក់ និងអាចនាំមនុស្សមួយចំនួនទៅរកគ្រោះថ្នាក់ទៀតផង។ ជាក់ស្តែងយុវជនម្នាក់បានក្លាយទៅជាមនុស្សពិការកម្រើករាងកាយមិនមាន ព្រោះតែមានមានទម្លាប់អង្គុយលើចានបង្គន់ និងលេងទូរស័ព្ទលើសពីកន្លះម៉ោងជាប្រចាំអស់រយៈពេល៣ឆ្នាំ។ បុរសដែលមានបញ្ហាចម្លែកនេះមានអាយុ២៤ឆ្នាំ រស់នៅក្នុងទីក្រុង Chongqing ប្រទេសចិន និងមិនធ្លាប់មានបញ្ហាសុខភាពពីមុនមកទាល់តែសោះ។ បន្ទាប់ពីមានទម្លាប់ អាក្រក់ដូចខាងលើនេះអស់រយៈពេល៣ឆ្នាំ ស្រាប់តែនៅក្នុងថ្ងៃកើតហេតុ គឺក្រោយពីគាត់បានសម្ងំអង្គុយលេងទូរស័ព្ទលើចានបង្គន់អស់រយៈពេលជាយូរស្រាប់តែគាត់បានដួលសន្លប់នៅក្នុងបន្ទប់ទឹកតែម្តង។ ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ គេបានរកឃើញថា ដោយសារតែគាត់អង្គុយក្នុងបង្គន់ដែលគ្មានខ្យល់គ្រប់គ្រាន់ ក្នុងរយៈពេលយូរ និងអង្គុយដោយមិនបានផ្លាស់ប្តូរ ឥវិយាបថទាល់តែសោះ វាបានធ្វើឲ្យចរន្តឈាមរបស់គាត់រត់មិនបានស្រួល ហើយអុកស៊ីសែនទៅកាន់ខួរក្បាលថយចុះ ដែលជាហេតុធ្វើឲ្យគាត់ដួលសន្លប់តែម្តង។ មកទល់នឹងពេលនេបុរសជាជនរងគ្រោះនៅសម្រាកក្នុងមន្ទីរពេទ្យ ហើយរាងកាយទាំងមូលរបស់គាត់មិនអាចកម្រើកបានទាល់តែសោះ៕ ភក្តី ប្រភព៖ worldofbuzz
March 19, 2018 - PR
ភ្នំពេញ: បេសកកម្មជំនួញមួយដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) នឹងមកធ្វើទស្សនៈកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមីនាឆ្នាំ ២០១៨ ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងផលិតកម្មរវាងកម្ពុជា និងហុងកុង។ បេសកកម្មនេះនឹងត្រូវដឹកនាំដោយលោក Edward Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋបាលរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង និងលោកស្រី Margaret Fong នាយកប្រតិបត្តិនៃ HKTDC ។ ព្រឹត្ដិការធុរៈដ៏អស្ចារ្យនេះ ហុងកុង នឹងក្លាយ ជាដៃគូររបស់លោកអ្នកក្នុងការស្វែងរកឱកាសអាជីវកម្មថ្មី រួមជាមួយសិក្ខាសាលា អាហារថ្ងៃត្រង់ ដែលនឹងប្រារព្ធឡើងនៅសណ្ឋាគារ The Great Duke
March 18, 2018 - PR
កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមហ៊ុន Property Guru International ដែលមានមូលដ្ឋាននៅសិង្ហបុរី បានរៀបចំ កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីឆ្នាំ២០១៨ ជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នឹងរៀបចំឡើងនៅសណ្ឋាគារ Sofitel ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពី ក្រុមហ៊ុនអចលនទ្រព្យល្បីៗផ្សេងៗទៀត។ ក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប ជាបេក្ខភាព ដែលលេចធ្លោជាងគេ ក្នុងកម្មវិធីនេះ
March 18, 2018 - អន្តរជាតិ
ប្រទេសចិន ៖ នៅក្នុងក្រុមហ៊ុនវាមិនមែនជាកន្លែងសំរាប់បុគ្គលិករឺអ្នកគ្រប់គ្រងអាចធ្វើអ្វីផ្តេសផ្តាសបានតាមចិត្តនោះទេ បើសិនជាមានករណីណាមួយកលតឡើងអ្នកទាំងនោះនឹងមានបញ្ហាជាមិនខាន។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់បានធ្វើអំពើរផ្តេសផ្តាសជាមួយបុគ្គលិកស្រីរបស់ខ្លួនក្នុងបន្ទប់ប្រជុំត្រូវកាមេរ៉ាសុវត្ថិភាពនៅទីនោះថតបានហើយត្រូវគេយកមកបង្ហោះពេញបណ្តាញសង្គម។ រឿងរ៉ាវនេះបានកើតឡើងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះបុរសដែលគេឃើញនៅក្នុងវីដេអូនោះត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនថាមពលអគ្គិសនី។ ឯម្នាក់ស្រីក្នុងនោះជាបុគ្គលិកក្នុងក្រុមហ៊ុននោះដែរ ហើយក៏ជាបុគ្គលិកនៅក្រោមការគ្រប់គ្រងផ្ទាល់របស់បុរសម្នាក់នោះទៀត។ ក្រោយពីវីដេអូត្រូវបានគេបង្ហោះនិងមានអ្នកចែករំលែកច្រើនលើសលប់នៅក្នុងបណ្តាញសង្គម វាក៏ត្រូវបានលប់ចោលដោយរដ្ឋាភិបាលតែម្តង។ បុគ្គលិកពីរនាក់ក៏ត្រូវបានចាប់ឃាត់ខ្លួនដោយប៉ូលិសទីក្រុង Guangdong បន្ទាប់ពីរកឃើញថាពួកគេជាអ្នកបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គម ដោយចោទប្រកាន់ពីបទបង្ហោះព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម។ ការពិតអ្នកទាំងពីរនៅក្នុងវីដេអូនេះជាប្តីប្រពន្ធនឹងគ្នាហើយ ហើយជនរងគ្រោះបានចេញមុខនិយាយថា បុរស(អ្នកគ្រប់គ្រង់)នោះបានបិទវីដេអូក្នុងបន្ទប់ប្រជុំនេះហើយមុនពេលឧបទ្ទេវហេតុនេះ៕ ប្រភព ៖ sanook
March 17, 2018 - កីឡា
តាមការគ្រោងទុករបស់ក្រុមហ៊ុនស្រាបៀរ GANZBERG ក្នុងការចែកសំបុត្រឡានក្រុងឥតគិតថ្លៃដល់ប្រជាពលរដ្ឋខ្មែរនាឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ បងប្អូនប្រជាពលរដ្ឋច្រើនកុះករបានចាប់អារម្មណ៏យ៉ាងខ្លាំងទាក់ទងនឹងសកម្មភាពមនុស្សធម៌ ដោយធ្វើការចែកសំបុត្រឡានក្រុងដោយមិនគិតប្រាក់ ជាកត្តាជួយសម្រួលដល់ការចំណាយថ្លៃធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត។ ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋជាច្រើនបានធ្វើការចោទសួរថា តើរថយន្តក្រុងទាំងនេះធ្វើដំណើរទៅកាន់ខេត្តណាខ្លះ ដើម្បីគាត់បានប្រាកដចិត្តថា គាត់នឹងទទួលបានសំបុត្រឡានក្រុងចំគោលដៅស្រុកកំណើតរបស់គាត់។ ថ្មីៗនេះដែរក្រុមការងាររបស់ UBER BUS ដែលជាកម្មវិធីចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានអោយដឹងថា ទិសដៅចេញដំណើររបស់ឡានក្រុងមនុស្សធម៌ពួកគាត់នឹងធ្វើដំណើរទៅកាន់៧ទិសដៅផ្សេងៗគ្នាដោយក្នុងនោះមាន៖ ១. ខេត្តកំពង់ស្ពី និង ខេត្តព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ ២. ខេត្តកំពង់ឆ្នាំង, ពោធិ៏សាត់, បាត់ដំបង ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ៣. ខេត្តកំពង់ធំ និង ខេត្តសៀមរាប
March 17, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ កាសគឺជាគ្រឿងអេឡិចត្រនិចមួយដែលសំខាន់បំផុតសម្រាប់មនុស្ស ព្រោះវាដើរតួបានយ៉ាងល្អក្នុងការស្ដាប់តន្ត្រី រឺប្រើប្រាស់ដើម្បីនិយាយទូរស័ព្ទពេលបើកបរក៏បាន។ ដោយឡែក ដើម្បីធានាថាត្រចៀករបស់អ្នកមិនឈឺ ហើយស្ដាប់តន្ត្រីបានពិរោះ អ្នកត្រូវប្រាកដថា កាសដែលអ្នកកំពុងប្រើប្រាស់គឺល្អ និងមានការគ្រប់គ្រងត្រឹមត្រូវ។ SonarWorks គឺជាក្រុមហ៊ុនធំមួយដែលគេស្គាល់ថា ជំនាញផ្នែកសម្លេង និងរៀបចំស្ទូឌីយោថតសម្លេងប្រកបដោយគុណភាព។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅនឹងអ្វីដែលសំខាន់ជាងនេះទៅទៀត នោះគឺការកែច្នៃកាសដើម្បីស្តាប់ឲ្យមានគុណភាពដូចក្នុងស្ទូឌីយោដែរ។ ចំពោះគំនិតនេះ គឺសាមញ្ញបំផុត ហើយសម្រាប់ Software របស់ក្រុមហ៊ុន Sonarworks គឺមានឈ្មោះថា True-Fi ដែលអាចដំណើរការបានជាមួយនឹងប្រភេទកាសជាង 138ម៉ូដែល។ អ្វីដែលអស្ចារ្យបំផុតនោះគឺ កម្មវិធីនេះនឹងចូលទៅគ្រប់គ្រងលើអូឌីយ៉ូកុំព្យូទ័រអ្នក រួចធ្វើការកំណត់សម្លេងសារជាថ្មីម្ដងទៀតដើម្បីឲ្យសមស្របទៅនឹងសម្លេងដែលត្រូវបញ្ចេញ។ គួរបញ្ជាក់ផងដែរថា True-Fi អាចប្រើប្រាស់បានតែជាមួយនឹងប្រភេទកុំព្យូទ័រ Window រឺ
March 17, 2018 - អន្តរជាតិ
បរទេស ៖ ស្រ្តីជនជាតិចិនរស់នៅអាមេរិកម្នាក់ដែលជាអ្នកគូររូបដ៏ជំនាញម្នាក់ បានបង្កើតនូវរូបភាពប្លែកៗបែបកំប្លែងបង្ហាញពីភាពខុសគ្នានៅពេលម្តាយមានជាលើកដំបូង និងពេលដែលមានកូនជាលើកទី២។ ការសម្រេចចិត្តបង្កើតរឿងកំប្លែងបានចាប់ផ្តើមនៅពេលអ្នកស្រី Chen មានកូនជាលើកទី២ ខែកញ្ញា ឆ្នាំ ២០១៦ ។ គំនូរដ៏គួរឱ្យស្រឡាញ់និងគួរឱ្យអស់សំណើចរបស់អ្នកស្រីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ គាត់បានចាប់ផ្តើមវេបសាយមួយឈ្មោះថា Messy Cow Comics និងទំព័រហ្វេសប៊ុកដើម្បីបង្ហោះនូវរឿងកំប្លែងរបស់នាង។ រូបគំនូរទាំងអស់នោះវាមិនត្រឹមតែគួរអោយស្រលាញ់និងអស់សំណើរនោះទេ វាថែមទាំងចាក់ដោតដល់ចិត្តអ្នកម្តាយគ្រប់រូបទៀតផង៕ តោះមកទស្សនាទាំងអស់គ្នាថា តើវាចាក់ដោតនិងកំប្លែងដល់កំរិតណា? ប្រភព ៖ nextshark
March 17, 2018 - បច្ចេកវិទ្យា
នៅថ្ងៃទី១៧ ខែមីនា នេះ ក្រុមហ៊ុន Samsung បានធ្វើការអញ្ចើញអតិថិជនមកទទួលយក Galaxy S9 និង S9+ ដែលបានកុម្ម៉ង់ទុកមុន ដោយទទួលបានកាដូបន្ថែមដូចជា Harman/Kardan Onyx Mini Speaker, Credit ក្នុងហ្គេម VAIN GLORY តម្លៃ 50 ដុល្លារ និងលេខពិសេស Silver Number តម្លៃ 129 ដុល្លារ។ ប្រសិនបើអ្នកទាំងអស់គ្នាទទួលបានស្មាតហ្វូន និងកាដូបន្ថែមហើយ ឥលូវខ្មែរណូតនឹងបង្ហាញពីរបៀបទទួលយកកាដូពី Vainglory ចំនួន៥០ដុល្លារវិញម្តង៖
March 17, 2018 - អន្តរជាតិ
ថៃ៖ ប្រជាជនថៃ ដែលរស់នៅខេត្តចំនួន៤១នៅក្នុងប្រទេសថៃ ត្រូវបានអាជ្ញាធរធ្វើការព្រមានពីការវាយប្រហារពីព្យុះរដូវក្តៅចាប់ពីថ្ងៃអង្គារ៍ ដល់ថ្ងៃសុក្រ សប្តាហ៍ក្រោយនេះ។ លោក Chayaphon Thitisak នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DPMD) របស់ប្រទេសថៃ បានឲ្យដឹងថា ព្យុះនេះត្រូវបានគេរំពឹងទុកថានឹងវាយបោកបក់បំផ្លិចបំផ្លាញខេត្តមួយចំនួននៅទូទាំងប្រទេសក្នុងអំឡុងថ្ងៃទី២០ ដលថ្ងៃទី២៣ ខែមីនាខាងមុខនេះ នេះបើកយោងតាមការព្យាករណ៍អាកាសធាតុ។ លោកបានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តទាំង៤១ ដែលនឹងរងការវាយប្រហារនោះ ឲ្យបង្កើនការប្រុងប្រយ័ត្ន ហើយលោកក៏បានព្រមានដល់ប្រជាពលរដ្ឋនៅខេត្តទាំងនោះឲ្យប្រុងប្រយ័ត្នពីគ្រោះថ្នាក់ ដែលអាចនឹងកើតមានដូចជាជៀសឆ្ងាយពីដើមឈើធំៗ ផ្ទាំងប៉ាណូធំៗ និងជៀសឆ្ងាយពីសំណងអាគារផ្សេង។ ខេត្ត ដែលទទួលរងឥទ្ធិពលព្យុះមានដូចជាខេត្ត Sukhothai, Uttaradit, Phitsanulok, Kamphaeng Phet, Phichit, Phetchabun,
March 17, 2018









