Khmernote Media
  • អន្តរជាតិ

    បរទេស ៖ ការធ្វេសប្រហែសរបស់ឪពុកម្តាយអោយនាំអោយកូនតូចៗរបស់ពួកគេជួបបញ្ហាបាន សូម្បីតែជាមួយការលេងកំសាន្តរឺការបរិភោគអាហាររបស់ពួកគេក៏ដោយ។ ប្រភពព័ត៌មានរបស់បរទេសដ៏ល្បីមួយបានចុះផ្សាយរឿងរ៉ាវ កុមារាប្រាំឆ្នាំម្នាក់បិះនឹងត្រូវបាត់បង់ជីវិត ដោយតែផ្លែទំពាំងបាយជូរជាប់នឹងករបស់គេ។ រឿងរ៉ាវនេះត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុក កាលពីឆ្នាំមុនតែវាត្រូវលើកយកមកបង្ហាញម្តងទៀតក្រោយពីបានកើតឡើងនូវករណីស្រដៀងនេះកាលពីដើមខែមីនានេះ។ ក្មេងប្រុសវ័យ៥ឆ្នាំនេះត្រូវបានតាមរយៈរូបភាព X-ray គ្រូពេទ្យរកឃើញថាមានអ្វីម៉្យាងជាប់គាំងត្រង់បំពងករបស់គេ។ បន្ទាប់ពីគ្រូពេទ្យបានព្យាយាមរកវិធីយកវាចេញមកបានទើបដឹងថាវាជាផ្លែទំពាំងបាយជូរ។ អ្វីដែលសំណាងនោះគឺទំពាំងបាយជូរនោះមិនបានបិទផ្លូវដង្ហើមរបស់គេទាំងស្រុងនោះទេ វាគ្រាន់តែធ្វើអោយគេពិបាកខ្លាំងក្នុងការដកដង្ហើម។ ​អ្នកស្រី Henderson ជាម្តាយកូនពីរ និងជាគ្រូពេទ្យផងដែរនោះបានប្រមានដល់ឪពុកម្តាយគ្រប់រូបអោយមានការប្រុងប្រយ័ត្នអោយខ្លាំងជាមួយអាហារពួកគេ។ គួរតែមានការកាត់ជាបំណែកតូចៗ ធ្វើអោយពួកគេងាយស្រួលញាុំចូលទៅ និងធានាថាមិនមានបញ្ហាជាប់ស្ទះបែបនេះ៕ ប្រភព ៖ dailymail

    March 17, 2018
  • បច្ចេកវិទ្យា

    យោតាមពាក្យចចាមអារាមដែលបានលើកឡើងនាពេលថ្មីៗនេះ ក្នុងឆ្នាំ2018 កុំព្យូទ័រថ្មីប្រភេទ MacBook Air នឹងត្រូវបានចេញលក់។ ដោយឡែក រហូតមកដល់ពេលនេះ យើងនៅមិនទាន់ដឹងច្បាស់ពីពត៌មានលម្អឹតទាក់ទងទៅនឹងលក្ខណៈពិសេសរបស់កុំព្យូទ័រនេះនៅឡើយទេ ប៉ុន្ដែយើងដឹងត្រឹមថា MacBook Air ស៊េរីថ្មីនឹងមានបំពាក់ដោយអេក្រង់ប្រភេទ Retina។ ជាការពិតណាស់ សម្រាប់អ្នកដែលប៉ងស្រលាញ់ MacBook នេះជាយូរមក ធានាថាប្រាកដជាទិញជាក់ជាមិនខាន ហើយសម្រាប់មូលហេតុគឺដោយសារតម្លៃរបស់កុំព្យូទ័រនេះធូរថ្លៃមែនទែនត្រឹម $800 ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ផលិតផលកុំព្យូទ័ររបស់ក្រុមហ៊ុន Apple មិនដែលមានតម្លៃក្រោម $1,000 ឡើយ ប៉ុន្ដែលើកនេះ ក្រុមហ៊ុនបានសម្រេចចិត្តដាក់លក់ត្រឹម $800 ហើយអភិវឌ្ឍន៍អេក្រង់ទៅជាប្រភេទ Retina ទៀត។

    March 17, 2018
  • អន្តរជាតិ

    រឿងរ៉ាវអាក្រក់ៗដែលយើងមិនស្មានដល់អាចកើតមានឡើងនៅគ្រប់ទីកន្លែងជុំវិញពិភពលោក ជាក់ស្តែងនៅក្នុងប្រទេសហ្វីលីពិន គ្រាន់តែរឿងច្រៀងខារ៉ាអូខេសោះ វាអាចប្រែក្លាយទៅករណីឃាតកម្មដ៏ឃោឃៅរវាងអ្នកជិតខាងបាន។ ករណីឃាតកម្មនេះបានកើតឡើង បន្ទាប់ពីស្រ្តីជនរងគ្រោះដែលមានឈ្មោះថា Alicia Quiroz រួមជាមួយនឹងមិត្តភក្តិនាងបាននាំគ្នាផឹកស៊ី និងច្រៀងខារ៉ាអូខេយ៉ាងសប្បាយរីករាយរហូតដល់យប់ជ្រៅ ដែលសកម្មភាពរីករាយនេះបានបង្កជាការ រំខានយ៉ាងខ្លាំងដល់អ្នកជិតខាងរបស់នាងម្នាក់ដែលមានឈ្មោះថា Jose Abraham។ លោក Jose Abraham បានព្យាយាមប្រាប់ស្ត្រីរងគ្រោះជាច្រើនដងឲ្យបញ្ឈប់ការច្រៀងរបស់នាង ព្រោះតែវាបានរំខានដល់ដំណេករបស់គាត់យ៉ាងខ្លាំង។ យ៉ាងណាក្តី ស្ត្រីរងគ្រោះមិនបានស្តាប់នោះទេ ហើយនៅតែបន្តសប្បាយរីករាយដោយមិនគិតពីអារម្មណ៍អ្នកជិតខាង ដែលត្រូវការសម្រាកទាល់តែសោះ។ ដោយអត់ទ្រាំមិនបាន ទើបអ្នកជិតខាងរបស់នាងម្នាក់បានបាញ់សម្លាប់នាងនៅក្នុងផ្ទះតែម្តង។ នេះជាបទពិសោធណ៍អាក្រក់មួយ សម្រាប់អ្នកដែលមិនខ្វល់ពីអារម្មណ៍អ្នកជិតខាង។ ពេលនេះអាជ្ញាធរហ្វីលីពិនកំពុងតាមចាប់ខ្លួនបុរសជាឃាតក ឲ្យមកទទួលទោសតាមផ្លូវច្បាប់៕ ភក្តី ប្រភព៖ coconuts  

    March 17, 2018
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុន ស្មាតហ្វូន ឈានមុខ លំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា ប្រកាសផ្តល់រង្វាន់ធំ “ឡេបថប់ Huawei MatebookX សរុប 4 គ្រឿង និងនាឡិការ Huawei Band 0 សរុប 240 គ្រឿ ដែលមួយសប្តាហ៍ៗ អតិថិជន នឹងអាចឈ្នះឡេបថប់ Huawei Matebook X ចំនួន 1 គ្រឿង តម្លៃ 1568USD និងនាឡិការ Huawei

    March 17, 2018
  • បច្ចេកវិទ្យា

    យោងតាមសេចក្ដីប្រកាសដែលទើបនឹងធ្វើឡើងក្នុងពេលថ្មីៗនេះ ដោយគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេស ចាប់ពីខែឧសភា ឆ្នាំ2018 តទៅ រាល់ជនស៊ីវិលដែលរស់នៅក្នុងប្រទេសចិន ដែលមានលំដាប់ទាបក្នុងសកម្មភាពបង្កើនភាពរីកចម្រើនរបស់ប្រទេស ប្រព័ន្ធតាមដាននឹងធ្វើការហាមឃាត់មិនឲ្យជននោះ អាចទិញសំបុត្រយន្ដហោះ រឺរថភ្លើងបានឡើយក្នុងរយៈពេលមួយឆ្នាំពេញ។ ជាមួយនឹងប្រព័ន្ធតាមដានសកម្មភាពក្នុងសង្គម រាជរដ្ឋភិបាលចិននឹងធ្វើការវាយតម្លៃជនស៊ីវិលទាំងអស់ ដោយអាស្រ័យទៅលើបទឧក្រិដ្ឋព្រហ្មទណ្ឌ កំហុសផ្នែកហិរញ្ញវត្ថុ ការទិញឥវ៉ាន់ ការនិយាយស្ដី និងសកម្មភាពប្រចាំថ្ងៃផងដែរ។ ចំ​ពោះអ្នកដែលទទួលបានពិន្ទុទាប នឹងត្រូវប្រឈមនឹងការពិន័យ និងការរឹតបន្តឹង។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលរបស់ប្រទេសចិនបានកំណត់ថា នយោបាយនេះនឹងត្រូវអនុវត្តឲ្យបានមួយរយភាគរយត្រឹមឆ្នាំ2020។ កាលពីមុន រដ្ឋាភិបាលចិនបានផ្តោតសំខាន់លើការរឹតបន្តឹងការធ្វើដំណើររបស់ប្រជាជនដែលមានបំណុលច្រើនដូចជាស្ថាបនិក LeEco និង Faraday Future Jia Yueting ជាដើមដែលត្រូវបានចុះក្នុងបញ្ជីខ្មៅរបស់តុលាការកំពូលនាចុងឆ្នាំមុន។ មកទល់ពេលនេះ ច្បាប់ធ្វើដំណើរថ្មីរបស់រដ្ឋភិបាល

    March 17, 2018
  • អន្តរជាតិ

    ចិន៖ ការលះបង់អ្វីមួយសម្រាប់មនុស្សដែលខ្លួនស្រលាញ់គឺសុទ្ធតែរឿងដែលមានតម្លៃ ហើយការលះបង់ទាំងនោះអាចធ្វើឡើង តាមរូបភេទផ្សេងៗ។ តួរយ៉ាងក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសរសើរមិនដាច់ពីមាត់ បន្ទាប់ពីនាងខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យឡើងទម្ងន់គ្រប់ស្តង់ដាអាចបរិច្ចាគខួរឆ្អឹងដល់ឪពុកនាងបាន។ ក្មេងស្រីរូបនេះមានឈ្មោះថា Zhenzhen អាយុ១១ឆ្នាំ និងមានទម្ងន់ខ្លួនត្រឹមតែ២៩គីឡូក្រាមតែប៉ុណ្ណោះ ហើយឪពុករប​ស់នាងមានឈ្មោះថា Luo Changming បានកើតមានជំងឺមហារីកគ្រាប់ឈាមតាំងពីឆ្នាំ ២០១៦ និងបានចំណាយលុយអស់ ៣១,៦០០ ដុល្លារហើយ ក្នុងការព្យាបាលជំងឺនៅក្នុងមន្ទីរមួយកន្លែងក្នុងប្រទេសចិន។ ដើម្បីបន្តជីវិតរបស់បុរសជាឪពុកការបរិច្ចាគខួរឈាមគឺជារឿងសំខាន់ តែអ្នកដែលអាចបរិច្ចាគបានគឺមានមិនទាន់គ្រប់លក្ខខណ្ឌ។ ដូចនេះក្មេងតូចខាងលើបានព្យាយាមញ៉ាំផង ហាត់ប្រាណផង ដើម្បីឲ្យឡើងទម្ងន់គ្រប់កម្រិតស្ដង់ដាសុខភាព និងអាចធ្វើការបរិច្ចាគខួរឆ្អឹងបាន តែមកទល់នឹងពេលនេះនាងទើបឡើងគីឡូបានត្រឹម ៣៣,៥ គីឡូប៉ុណ្ណោះ។ ឆន្ទៈដ៏ល្អរបស់ក្មេងស្រីម្នាក់នេះបានធ្វើឲ្យមហារជនកោតសរសើរ រហូតដល់មានសារព័ត៌ជាច្រើនបានយករឿងនេះទៅចុះផ្សាយទៀតផង។ ចុងក្រោយអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបួងសួង និងជូនពរឲ្យគ្រួសារក្មេងស្រីម្នាក់បានជួបសំណាងល្អ៕ ភក្តី

    March 17, 2018
  • បច្ចេកវិទ្យា

    ក្នុងថ្ងៃនេះតែម្ដង Developer SYBO និង Kiloo បានប្រកាសថា ហ្គេមបែបរត់គ្មានទីបញ្ចប់របស់ពួកគេដែលមានឈ្មោះថា Subway Surfers បានក្លាយទៅជាហ្គេមដំបូងបង្អស់លើពិភពលោក ដែលទទួលបានការទាញយករហូតដល់ទៅ 1ពាន់លានដងលើ Play Store។ ទាក់ទងទៅនឹងហ្គេមនេះ ត្រូវបានអនុញ្ញាតឲ្យទាញយកទៅលេងដោយស៊េរីអស់រយៈពេល 6ឆ្នាំមកហើយ ប៉ុន្ដែ Developer នៅតែបន្ដអភិវឌ្ឍន៍ និងកែប្រែរបៀបលេងឲ្យនៅតែទទួលបានការចាប់អារម្មណ៍រហូត។ យោងតាម Developer ហ្គេម Subway Surfers ទទួលបានការទាញយកខ្លាំងបំផុតក្នុងឆ្នាំ2017។ ជាក់ស្ដែង ត្រឹមឆ្នាំមុន ហ្គេមនេះបានបំបែកកំណត់ត្រាម្ដងរួចមកហើយ ដោយទទួលបានការទាញយករហូតដល់ 400លានដងឯណោះទាំងលើប្រព័ន្ធដំណើរការ Android និង iOS ហើយមកដល់បច្ចុប្បន្ន Subway Surfers នៅតែបន្ដកើនឡើងការទាញយកបន្ថែមទៀត រហូតដល់ជាង

    March 17, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗកន្លងទៅនេះ Hacker បានរកឃើញវិធីសាស្ត្រថ្មី ដែលអាចចូលទៅក្នុងកុំព្យូទ័រប្រភេទ​ Mac បានដោយមិនចាំបាច់ត្រូវការលេខសម្ងាត់ឡើយ។ ដោយឡែក មេរោគនេះ ត្រូវបានរកឃើញនៅក្នុងកម្មវិធី Google Chrome Remote Desktop។ ទាក់ទងទៅនឹងមេរោគនេះត្រូវបានរកឃើញដោយ Check Point research (CPR) ហើយវាមានសមត្ថភាពអនុញ្ញាតឲ្យ Hacker អាចចូលទៅគ្រប់គ្រងគណនី Admin នៅលើ Mac របស់ក្រុមហ៊ុន Apple បានតាមរយៈ Extension នៅលើ Google Chrome ដែលមានឈ្មោះថា Remote Desktop។ ចំពោះមុខងារ Google Chrome Remote

    March 17, 2018
  • អន្តរជាតិ

    ចិន៖ បុរសជាអ្នកបើករថយន្តម្នាក់ត្រូវបានគេរិះគន់យ៉ាងខ្លាំងពេញបណ្តាញសង្គម បន្ទាប់ពីគាត់បានបើករថយន្តម៉ាក Mercedes-Benz ទៅបុកអ្នកដំណើរម្នាក់ស្លាប់ ហើយក្រោយពេលកើតហេតុគាត់បានចុះពីរថយន្តមកទាំងទឹកមុខញញឹម និងនិយាយថា ខ្ញុំមានប័ណ្ណធានារ៉ាប់រងយ៉ាងពេញលេញ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Yongzhou ខេត្ត Hunan ប្រទេសចិន។ អ្នកដំណើរដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មានរថយន្ត Mercedes-Benz​ បានបើកបរយ៉ាងលឿនហើយបានបុកស្រ្តីម្នាក់ស្លាប់ ហើយពេលនោះគេបានឲ្យគាត់ចេញពីរថយន្ត ដើម្បីមកស្រាយករណីគ្រោះថ្នាក់ចរាចណ៍នេះ ហើយអ្នកបើកបររូបនោះ បានចេញពីក្នុងរថយន្តមកទាំងទឹកមុខញញឹម គ្មានភ័យតក់ស្លុតទាល់តែសោះ និងបានបង្ហាញប័ណ្ណធានារ៉ាប់រងរ​បស់គាត់ ហើយថែមទាំងបាននិយាយថា ខ្ញុំមានប័ណ្ណធានារ៉ាប់រងយ៉ាងពេញលេញ។ ឥវិយាបថនេះត្រូវបានគេរិះគន់ថា គាត់មិនបានខ្វល់ពីជីវិតរបស់អ្នកស្លាប់នោះទេ ហើយគាត់គិតត្រឹមថានឹងមានក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយជំនួសគាត់ហើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមមានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង និងបាននិយាយថា ប័ណ្ណធានារ៉ាប់រងជីវិតមិនអាចជួយឲ្យគាត់គេច ផុតពីការជាប់គុកឡើយ៕ ភក្តី ប្រភព៖ medium

    March 17, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយរបស់ប្រទេសកូរ៉េដែលមានឈ្មោះថា Samsung ទើបតែសម្រេចប្រកាសទាក់ទងទៅនឹងស្មាតហ្វូនកំពូលរបស់ខ្លួន Galaxy S9 កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ។ ដោយឡែក ស្របពេលជាមួយនឹងការប្រកាសនេះ Samsung ក៏បាននឹងកំពុងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍អ្នកបន្ដវេណរបស់ស្មាតហ្វូនត្រកូល S នេះទៀតហើយ។ យោងតាមគេហទំព័រសារពត៌មានមួយរបស់ប្រទេសកូរ៉េ ដែលមានឈ្មោះថា The Bell បានលើកឡើងថា ក្រុមហ៊ុន Samsung បាននឹងកំពុងអភិវឌ្ឍន៍លើបច្ចេកវិទ្យា Face ID ថ្មីសម្រាប់កំពូលស្មាតហ្វូន Galaxy S10។ លើសពីនេះទៅទៀត sensor កាមេរ៉ា 3D ថ្មីក៏នឹងត្រូវបានបំពាក់លើត្រកូល S នេះដែរ។ ស្របពេលជាមួយនឹង

    March 17, 2018