- Khmernote Media
- អន្តរជាតិ
ខេត្តសៀមរាប៖ កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ មានហេតុការណ៍ឆាបឆេះសាលមហោស្រពអាណាចក្រអង្គររបស់ក្រុមហ៊ុន CA.HENG INTERNATIONAL CULTURL TOURISM ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខាងជើងមន្ទីរពេទ្យគន្ធរបុប្ជា ខេត្តសៀមរាប បណ្តាលឲ្យសាលមហោស្រពនោះរងការខូចខាតផ្ទៃខាងក្នុងទាំងស្រុង។ តោះឥលូវយើងមកមើលទិដ្ឋភាពក្នុងមហោស្រព ឃើញហើយរន្ធត់ចិត្តតែម្តង៕ រូបភាពពី៖ Bong Chetana
March 17, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុន បានបង្កើតឧបករណ៍មួយដែលអាចជួយដល់សមត្ថភាពនៃការលោតរបស់អ្នក និងប្រឆាំងទៅនឹងទំនាញផែនដីបាន។ ដោយឡែក ឧបករណ៍នេះត្រូវបានបង្កើតឡើងដោយសិស្សនៃសាកលវិទ្យាល័យទីក្រុង Tokyo។ ទាក់ទងទៅនឹងគ្រឿងដែលបំពាក់ក្នុងឧបករណ៍នេះ គឺមានភ្ជាប់មកជាមួយនឹងម៉ូទ័រ ដែលមានកម្លាំងរុញច្រានចុះក្រោមគ្រប់គ្រាន់អាចជួយឲ្យអ្នកប្រើប្រាស់លោតបានខ្ពស់ជាង និងឆ្ងាយជាងមនុស្សធម្មតា។ អាចនិយាយបានថា ពាក់ឧបករណ៍នេះទៅគឺដូចគ្នានឹងរស់នៅលើភពព្រះច័ន្ទអញ្ចឹង។ គួរបញ្ជាក់ផងដែរថា យោងតាមអ្នកផលិត ឧបករណ៍នេះអាចជំនួសឲ្យកៅអីជនពិការបាន។ លើសពីនេះទៅទៀត វាក៏អាចជួយឲ្យអ្នកប្រើប្រាស់លោតរំលងផ្លូវ រឺពាក់លោតលេងសប្បាយៗក៏បានដែរ។ Fu ប្រភព៖ cnbc
March 17, 2018 - PR
ចំនួនអ្នកដែលប្រើទូរស័ព្ទដៃក្នុងពេលកំពុងបើកបរហើយបង្ករគ្រោះថ្នាក់ចរាចរណ៍គឺមានចំនួន 1.38 ដង ច្រើនជាងអ្នកដែលមិនប្រើប្រាស់។ បញ្ហានេះ ធ្វើឱ្យមានការស្មុគស្មាញដល់សមត្ថកិច្ចទាំងមូល ព្រោះយើងសង្កេតឃើញថា វានៅតែបន្តកើតមានឡើងនៅលើដងផ្លូវ។ តើអ្នកចង់ក្លាយទៅជាមនុស្សបន្ទាប់នៃបញ្ហាទាំងនេះឬ? យើងទាំងអស់គ្នាត្រូវតែចូលរួមកាត់បន្ថយ និងរារាំងរាល់សកម្មភាពទាំងនេះ វាមិនមែន សំរាប់តែខ្លួនយើងម្នាក់នោះទេ ពីព្រោះការប្រុងប្រយ័ត្ននេះអាចជួយសង្គ្រោះជីវិតអ្នកដទៃបានផងដែរ។ យើងទាំងអស់គ្នានឹងធ្វើឲ្យខាងតែបាន។ #stoptheroadkiller
March 16, 2018 - កីឡា
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម Home Sport Youth ដែលត្រូវប៉ះជាមួយនឹងក្រុម Fan Sport FT នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 9 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Home Sport Youth នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម Home Sport Youth របស់គាត់ភាគច្រើនគឺជាយុវជនដែលពុំទាន់មានបទពិសោធន៍ច្រើននៅក្នុងការប្រកួតធំៗនៅឡើយទេ។ ចំណែកឯក្រុម Fan Sport FT វិញគាត់យល់ថាក្រុមមួយនេះគឺជាក្រុមខ្លាំងដោយសារតែគាត់សង្កេតឃើញក្រុម Fan Sport FT មានទំរង់លេងល្អហើយក្រុម Fan Sport
March 16, 2018 - កីឡា
ក្រោយពេលដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានប្រកាសថានឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃដើម្បីជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ដោយសារតែមានបទពិសោធន៏ម្តងរួចមកហើយកាលពីឆ្នាំមុន អ្នកដែលទទួលបានសំបុត្រឡានក្រុងគាត់សប្បាយរីករាយ ខណៈពេលដែលអ្នកមិនបានទទួលក៏ខកចិត្តនោះ ពេលយើងខ្ញុំនឹងលើកយកតិចនិក មួយចំនួនដើម្បីទទួលបានសំបុត្រឡានក្រុងដោយឥតគិតថ្លៃមួយនេះ។ ១. មករង់ចាំទទួលសំបុត្រអោយបានលឿន ពោលគឺមុនគេប្រកាសចែក (ឆ្នាំមុនមានបងប្អូនខ្លះមកចាំតាំងពីម៉ោង ៥ រឺ ៦ ភ្លឺក៏មាន) ២. កូពីអត្ថសញ្ញាណបណ្ណសំគាល់ខ្លួនមកជាមួយ មុនពេលទៅយកសំបុត្រឡានក្រុង ៣. នៅក្បែរអ្នកផ្តល់ដំណឹង ងាយស្រួលទទួលដំណឹងថាគេអោយតម្រង់ជួរ ចៀសវាងមកហើយឥតប្រយោជន៏ ៤. សាកសួរក្រុមការងារចែកសំបុត្រ ដើម្បីតម្រង់ជួរអោយត្រូវតំបន់ តាមខេត្តនីមួយៗ គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត ដោយសំបុត្រនឹងធ្វើការចែកនៅថ្ងៃទី ១ ខែមេសា
March 16, 2018 - PR
អ្វីដែលគួរចាប់អារម្មណ៍ពេលបច្ចុប្បន្ននេះយើងឃើញថាយុវវ័យជាច្រើនទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជាកំពុងពេញនិយមប្រើប្រាស់Smart Phone សម្រាប់ប្រើប្រាស់ទំនាក់ទំនងសង្គមទូទៅ ដូចជាFacebook, Instagram, Line, Wechat….. ហើយក្នុ្ងងនោះយុវវ័យមួយចំនួនធំកំពុងតែប្រើប្រាស់ទូរស័ព្ទដៃ OPPO ដែលជាទូរស័ព្ទល្បីល្បាញជាអ្នកឯកទេសSelfie ថតបានច្បាស់ល្អ។ ចង់ដឹងពួកគាត់និយាយអ្វីខ្លះ? សូមស្តាប់មតិរបស់ពួកគាត់ទាំងអស់គ្នា។ កញ្ញា បូ លីណែត វ័យ២៧ឆ្នាំ បានលើកឡើងថា « ខ្ញុំពេញចិត្តនឹងទូរស័ព្ទ OPPO F5 ដែលខ្ញុំកំពុងប្រើប្រាស់សព្វថ្ងៃ ព្រោះវាមានរូបរាងស្អាត និងកាមេរ៉ាថតច្បាស់ជាងទូរស័ព្ទមុនៗដែលខ្ញុំធ្លាប់ប្រើ ជាពិសេសពេលដែលខ្ញុំថតពេលយប់ឬពេលងងឹតមិនសូវមានពន្លឺក៏ដោយ នៅតែអាចថតបានច្បាស់ល្អដែរ ចំណែកថ្មក៏កាន់បានយូរ ស្រាល និងមានតម្លៃសមរម្យ»។ ចំណែកយុវជន ជាតិ
March 16, 2018 - កីឡា
យោងតាមសារពត៌មាន Mirror បានចុះផ្សាយអោយដឹងថា៖ ក្ដីបារម្ភជាច្រើនកំពុងតែកើតឡើងនៅក្នុងក្លឹបតោខៀវ Chelsea ក្រោយពេលលេចលឺដំណឹងថាខ្សែប្រយុទ្ធ Eden Hazard នឹងចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងរដូវកាលក្រោយនេះ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្លឹបតោខៀវ Chelsea ត្រូវបានធ្លាក់ចេញពីពានរង្វាន់ UEFA Champion League បន្ទាប់ពីក្លឹបយក្សទីក្រុង London មួយនេះចាញ់ក្លឹបអ្នកមានបុណ្យ Barcelona សរុបលទ្ធផលទាំងពីរជើង Barcelona 4-1 Chelsea។ លើសពីនេះទៀតពេលនេះក្លឹបតោខៀវ Chelsea អាចនឹងប្រឈមមុខនឹងមិនបានលេងពានរង្វាន់ UEFA Champion នៅក្នុងរដូវកាលក្រោយស្របពេលដែលក្លឹបតោខៀវ Chelsea កំពុងឈរក្នុងចំណាត់ថ្នាក់លេខ
March 16, 2018 - អន្តរជាតិ
ប្រទេសចិន ៖ មនុស្សដែលមានរូបរាងស្រស់ស្អាតរឺសង្ហាតែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មនុស្សម្នាជាច្រើន ការទទួលបានការចាប់អារម្មណ៍នេះអោយបង្ករអោយមានផលវិជ្ជមាននិងអវិជ្ជមានផងដែរ។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលមន្ត្រីបច្ចេកទេសរូបសង្ហាម្នាក់នៅអាកាសយានដ្ឋានត្រូវក្រុមហ៊ុនកាត់ប្រាក់ បន្ទាប់់ពីត្រូវអ្នកដំណើរថតវីដេអូគេទៅបង្ហោះក្នុងបណ្តាញសង្គម។ វីដេអូមន្ត្រីបច្ចេកទេសវ័យក្មេងហើយស្រស់សង្ហានេះត្រូវបានគេយកទៅបង្ហោះក្នុងកម្មវិធីវីដេអូកំពុងល្បីមានឈ្មោះថា Tik Tok មានចូលទស្សនាលើវីដេអូនេះរហូតដលល់រាប់លានអ្នកឯណោះ។ មានអ្នកប្រើប្រាស់ជាច្រើនបានបង្ហាញមតិយោបល់ថាមន្ត្រីរូបសង្ហានេះមានភាពស្រដៀងទៅនឹងតួួឯកប្រុសក្នុងរឿង “Descendants of the Sun”។ ជាមួយនេះផងដែរតាមរយៈប្រភពមួយបានអោយដឹងថាមន្ត្រីរូបនេះត្រូវក្រុមហ៊ុនកាត់ប្រាក់ខែ ក្រោយពីវីដេអូនេះចេញផ្សាយហើយមានអ្នកចូលមើលច្រើន។ ក្រុមហ៊ុនបានប្រាប់ ការប្រើប្រាស់វែនតាខ្មៅជាមួយនឹងការដើរដោយដាក់ដៃជ្រែងហោប៉ាវនេះវាជាអាកប្បកិរិយាមិនសមរម្យនោះទេ វាខុសក្រមសីលធម៌។ ដោយសារតែបែបនេះមានមនុស្សជាច្រើនដែលបង្ហាញការមិនពេញចិត្តនឹងក្រុមហ៊ុនមួយនេះ តែយ៉ាងណាមន្ត្រីវ័យក្មេងរូបនេះបានបកស្រាយថា “ជាការពិិត ខ្ញុំនៅតែសប្បាយចិត្តព្រោះវាមិនមែនជារឿងងាយទេដែលធ្វអោយខ្លួនឯងល្បី ក្រុមហ៊ុនខ្ញុំមិនបានខុសនោះទេ វាគឺជាកំហុសខ្ញុំដែលមិនបានរក្សាអោយបាននូវរបៀបឯកសណ្ឋាន និង អាកប្បកិរិយាមិនសសមបែបនេះ”។ គាត់បន្តថា “សូមមេត្តាកុំធ្វើការវាយប្រហាលើអ្នកដំណើរដែលបានបង្ហោះវីដេអូនោះក្នុងបណ្តាញសង្គម ខ្ញុំមិនបន្ទោសនាងទេ ព្រោះនាងចង់អោយខ្ញុំជួបរឿងបែបនេះដែរ៕ ខាងក្រោមជាវីដេអូ
March 16, 2018 - កីឡា
ក្លឹបតោខៀវ Chelsea កំពុងតែតាមដានទំរង់លេងរបស់ខ្សែបម្រើ Aaron Ramsey នៅឯក្លឹបកាំភ្លើងធំ Arsenal ខណៈដែលក្លឹបតោខៀវ Chelsea កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើរូបនេះមកកាន់ទឹកដី Stamford Bridge។ កុងត្រារបស់ខ្សែបម្រើសញ្ជាតិវ៊ែលរូបនេះជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នៅតែសល់តែមួយឆ្នាំទៀតតែប៉ុណ្ណោះ ខណៈដែលពេលនេះក្លឹបកាំភ្លើងធំ Arsenal មិនទាន់ផ្ដល់កុងត្រាថ្មីអោយខ្សែបម្រើវ័យ 27ឆ្នាំរូបនេះនៅឡើយទេ។ ខ្សែបម្រើ Aaron Ramsey អាចនឹងត្រូវបានក្លឹបតោខៀវ Chelsea ទិញនៅក្នុងរដូវកាលក្រោយនេះ ប្រសិនបើរូបគេមិនទាន់ចុះហត្ថលេខាបន្ដកុងត្រាថ្មីហើយចង់ចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្រោយនេះ។ បុត្រ ប្រភព៖ Goal
March 16, 2018 - អន្តរជាតិ
ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលប្រជាពលរដ្ឋបានប្រទះឃើញសពនារីម្នាក់ត្រូវបានគេកាប់សម្លាប់សុះសាច់ទាំងអាក្រាតកាយ ហើយចាក់សោរញាត់ចូលក្នុងធុងទឹកកកយកមកផ្លុងចោល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតគល់ស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕
March 16, 2018









