- Khmernote Media
- អន្តរជាតិ
ប្រទេសចិន ៖ អ្នកទាំងអស់គ្នាប្រហែលជាដឹងរួចមកហើយថា ការសម្លឹងមើលផ្ទៃអេក្រង់ទូរស័ព្ទរយៈពេលយូរវាមិនល្អសំរាប់ភ្នែកនោះទេ តែវាមិនមែនមានផលប៉ះពាល់តែភ្នែកម៉្យាងនោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវដ៏រន្ធត់មួយ ដែលស្រ្តីម្នាក់ធ្វើការសម្លឹងអេក្រង់ទូរស័ព្ទរយៈពេលជាង២០ម៉ោងដោយគ្មានពេលសម្រាក ត្រូវបានគ្រូពេទ្យរកឃើញមានឈាមកក់ជាច្រើនក្នុងខួរក្បាលរបស់គាត់។ ប្រភពដដែលបានអោយដឹងថាស្រ្តីរងគ្រោះបានធ្វើដំណើរតាមរយៈរថភ្លើងចេញស្រុកកំណើតទៅកាន់ទីក្រុង Guangzhou ប្រទេសចិន។ ដោយមិនមានអ្វីធ្វើក្នុងកំឡុងពេលដែលជិះរថភ្លើងនេះជាង២០ម៉ោងនេះ គាត់បានចំនាយពេលទាំងនោះជាមួយនឹងទូរស័ព្ទទំនើបរបស់ខ្លួន។ ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថាសន្លប់ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែលគ្រូពេទ្យបានធ្វើការស្កេន CAT ហើយបានរកឃើញកំណកឈាមជាច្រើនត្រូវបានកើតឡើងក្នុងខួរក្បាលរបស់នាង។ គ្រូពេទ្យបានចំនាយពេលជាង៣ម៉ោងក្នុងការវះកាត់យកកំណកឈាមទាំងនោះចេញពីខួរក្បាលរបស់គាត់អស់ មុនពេលវាបង្កគ្រោះថ្នាក់ដល់ជីវិតគាត់។ គ្រូពេទ្យបាននិយាយថា កំណកឈាមនៅក្នុងខួរក្បាលរបស់គាត់មានច្រើនលើសពីអ្នកជម្ងឺធម្មតា២ដង វាប្រហែលបណ្តាលមកពីការស្ថិតនៅក្នុងស្ថានភាពដដែលមួយក្នុងរយៈពេលដ៏យូរ។ នារីម្នាក់នេះត្រូវបានគេដឹងថាមានសុខភាពល្អ និង មិនដែលមានបញ្ហាជម្ងឺទាក់ទងនឹងសសៃឈាមទេរហូតដល់ពេលដែលនាងរងនូវការធ្វើទុក្ខពីឈាមកកនេះ។ កាលពីឆ្នាំមុនក៏មានករណីក្មេងស្រី២១ឆ្នាំម្នាក់ពិការភ្នែកដោយសារជក់លេងហ្គេម “Honor of Kings” នៅលើទូរស័ព្ទទំនើបរបស់ខ្លួន៕ ប្រភព ៖ nextshark
March 16, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្សារច្បារអំពៅយ៉ាងសន្ធោសន្ធៅតាំងពីពាក់រំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករអស់យ៉ាងច្រើន។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះផងដែរ ក៏មានលឺសូរសំលេងផ្ទុះហ្គាសពីខាងក្នុងផងដែរ តែត្រូវបានសមត្ថកិច្ចជំនាញធ្វើការបាញ់ពន្លត់ទាន់ពេល។ មកទល់នឹងព្រឹកនេះ អគ្គិភ័យបានរលត់ទៅវិញហើយ ចំណែកឯទំហំនៃការខូចខាតគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះ ហើយមូលហេតុនៃការឆាបឆេះក៏សមត្ថកិច្ចមិនទាន់បញ្ជាក់ផងដែរ៕
March 16, 2018 - PR
RAVEGROUND កម្មវិធីរាំកំសាន្តដ៏អស្ចារ្យជាមួយតន្ត្រីបែប Electronic Dance Music (EDM) បានត្រលប់ មកវិញជាលើកទី ៣ ហើយបន្ទាប់ពីទទួលបានអ្នកចូលរួមនិងគាំទ្ររាប់ពាន់នាក់ ។ RAVEGROUND កាលពីឆ្នាំមុនមាន DJ ល្បីក្នុងតំបន់ជា Headliner តែលើកនេះមិនធម្មតាទេណា ដោយក្រុម EDM Cambodia នាំយកDJ ANGEMI វ័យ២២ឆ្នាំ ដ៏ស្រស់សង្ហារដែលមកពីកម្មវិធីលំដាប់ អន្តរជាតិ Tomorrowland មកសំដែងជូនទស្សនិកជនរាំកំសាន្ត ។ ហើយ RAVEGROUND ក៏នៅតែមាន DJ ល្បីក្នុងតំបន់ថែមមួយទៀតគឹក្រុម MAKE
March 15, 2018 - PR
ក្រោយទទួលបានជោគជ័យក្នុងវិស័យសាងសង់ផ្ទះល្វែង វីឡាកូនកាត់ និងលំនៅឋានទាន់សម័យអស់រយៈពេលជាច្រើនឆ្នាំមកនេះ គេសង្កេតឃើញថា បុរី The Flora បានចាប់យកចំណែកទីផ្សារបានច្រើននៅក្នុងតំបន់ខណ្ឌជ្រោយចង្វារ ហើយអតិថិជនក៏មានការទុក្ខចិត្តចំពោះសំណង់របស់បុរី The Flora ផ្ទាល់ផងដែរ។ នៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៨ នេះដែរ បុរី The Flora នឹងធ្វើការសម្ភោធការិយាល័យលក់ថ្មី ក៏ដូចជារៀបចំកម្មវិធីជប់លៀងជូនបុគ្គលិករបស់ខ្លួន ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការដំណើរការលក់ ក៏ដូចជាសាងសង់លំនៅដ្ឋានដ៏មានគុណភាពសំរាប់អតិថិជន។ គួរបញ្ជាក់ផងដែរថា បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ
March 15, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ក្រោយពីសម្រេចចិត្តរៀបការជាមួយគ្នាគូរស្វាមីភរិយាតែងតែចង់មានពេលវេលានៅជាមួយគ្នាអោយបានច្រើនតាមតែអាចទៅបាន តែដោយសារតែភារៈកិច្ចរៀងខ្លួនវាមិនអាចអោយពួកគេនៅជាមួយគ្នារហូតនោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវមិនគួរអោយជឿមួយ ដែលប្តីប្រពន្ធមួយគូរស់នៅជាមួយគ្នាត្រឹមតែ១០០ថ្ងៃប៉ុណ្ណោះតាំងពីគេបានស្រលាញ់គ្នារហូតឈានដល់ការរៀបការ។ តាមប្រភពបានអោយដឹងថា លោក Wan ជាមន្ត្រីធ្វើការនៅតាមព្រំដែនតំបន់ Mohe ខេត្ត Heilongjiang ភាគខាងជើងប្រទេសចិន។ រីឯប្រពន្ធរបស់គាត់ធ្វើជាមន្រ្តីព្រំដែនតំបន់ Fuyuan ភាគខាងកើតប្រទេសចិន ពួកគេបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ២០១៥។ ប្តីប្រពន្ធវ័យក្មេងនេះមិនមានពេលវេលារស់នៅជាមួយគ្នាច្រើននោះទេ វាមានការលំបាកណាស់ក្នុងការមកជួបគ្នាម្តងៗព្រោះពួកគែធ្វើការនៅកន្លែងដែលមានចំនាយជាង២១០០គីឡូម៉ែត្រពីគ្នា។ បើគ្មានការធ្វើដំណើរតាមរថភ្លើង រឺ តាមយន្តហោះនោះទេ ពួកគេត្រូវចំនាយពេលវេលាជាង៣ថ្ងៃដើម្បីធ្វើដំណើរទៅជួបគ្នា។ លោក Wan បានប្រាប់ថា “ពេលវេលាជួបគ្នារបស់ពួកគេមានរយៈពេលខ្លីពិតមែន ប៉ុន្តែពួកគេរីករាយជាមួយពេលវេលាទាំងនោះខ្លាំងណាស់ ទោះបីជាធ្វើរឿងតិចតូចជាមួយដូចជាចម្អិនអាហារអោយប្រពន្ធញាុំជាដើម”៕ ប្រភព៖ chinadaily
March 15, 2018 - បច្ចេកវិទ្យា
Chrome ត្រូវបានគេស្គាល់ថាជា Browser មួយដែលទទួលបានការពេញនិយមប្រើប្រាស់ច្រើន និងល្បីល្បាញអស់រយៈពេលជាយូរមកហើយ។ ដោយឡែក សម្រាប់មូលហេតុដែលមនុស្សភាគច្រើនចូលចិត្តប្រើ Browser នេះ គឺដោយសារតែវាមានភាពងាយស្រួល ដំណើរការល្អ និងជាពិសេសគឺភ្ជាប់មកជាមួយនឹងគណនី Google ស្រាប់។ ថ្វីបើ Google Chrome នេះល្អមែនពិត ប៉ុន្ដែមិនមែនបានន័យថាដំណើរការបានលឿនឡើយ។ ទោះជាយ៉ាងណា យើងសូមណែនាំលោកអ្នកនូវវិធីសាស្ត្រមួយចំនួនក្នុងការជម្រុញឲ្យ Browser នេះដំណើរការបានលឿន និងជួសជុលរាល់ភាពអសកម្មមួយចំនួនផងដែរ។ 1/ បិទ Extensions នានាចោល ប្រសិនបើអ្នកប្រើ Google Chrome យូរ នោះអ្នកនឹងមានតម្លើង add-ons ច្រើន ហើយបើអាចអ្នកគួរបិទ រឺលុប add-ons
March 15, 2018 - បច្ចេកវិទ្យា
មួកសុវត្ថិភាព នៅតែជារបស់សំខាន់បំផុតសម្រាប់អ្នកដែលធ្វើដំណើរតាមម៉ូតូ ព្រោះវាអាចការពារអ្នកជិះពីគ្រោះថ្នាក់ចរាចរណ៍ដល់ជីវិត និងការពារមិនឲ្យប៉ូលីសផាកពិន័យផងដែរ។ ដោយឡែក សម្រាប់មួកសុវត្ថិភាពដែលយើងទាំងអស់គ្នាប្រើប្រាស់រាល់ថ្ងៃនេះ គឺសាមញ្ញធម្មតាបំផុត ពោលគឺមានតែជ័ររឹងមាំការពារក្បាល និងកញ្ចក់ពីមុខដើម្បីមើលផ្លូវប៉ុណ្ណោះ។ ប៉ុន្ដែសម្រាប់មួកសុវត្ថិភាពនេះវិញ គឺមិនដូចគ្នាឡើយ រឺអាចនិយាយបានថា នេះគឺជាមួកសុវត្ថិភាពនាថ្ងៃអនាគត។ ផលិតផលដ៏អស្ចារ្យសម្រាប់ការពារក្បាលអ្នកជិះម៉ូតូពេលមានគ្រោះថ្នាក់នេះ មានឈ្មោះថា CrossHelmet ហើយវាមានភ្ជាប់មកជាមួយនឹងអ្វីៗស្ទើរគ្រប់យ៉ាងដែលអ្នកជិះម៉ូតូចង់បាន។ អ្វីដែលអស្ចារ្យបំផុតនោះគឺ នៅពេលដែលអ្នកពាក់មួកសុវត្ថិភាពនេះ អ្នកនឹងអាចមើលបានជុំវិញខ្លួន 360ដឺក្រេឯណោះ ព្រោះនាផ្នែកខាងក្រោយរបស់មួកនេះ មានភ្ជាប់មកជាមួយនឹងកាមេរ៉ាមួយដើម្បីថតរាល់សកម្មភាពទាំងអស់ពេលកំពុងធ្វើដំណើរ និងបង្ហាញមកកញ្ចក់ខាងមុខ។ លើសពីនេះទៅទៀត CrossHelmet ក៏មានភ្ជាប់មកជាមួយនឹងមុខងារកាត់បន្ថយសម្លេងរំខានផងដែរ។ នៅមិនទាន់អស់ទេសម្រាប់លក្ខណៈពិសេសដែលមួកសុវត្ថិភាពនេះមាន។ CrossHelmet ក៏អនុញ្ញាតឲ្យអ្នកអាចឆាត ផ្ញើររូបភាព រឺវីដេអូទៅកាន់មិត្តភក្ដិដទៃទៀតបានផងដែរ។ មិនតែប៉ុណ្ណោះ មួកនេះក៏អាចឲ្យអ្នកចែករំលែកទិន្នន័យទីតាំង
March 15, 2018 - បច្ចេកវិទ្យា
សម្រាប់ដំណើរកំសាន្ត អាចនាំមកឲ្យយើងទាំងអស់គ្នាវិញនូវភាពសប្បាយរីករាយ រឺការឈឺចាប់ផងដែរ ពោលគឺប្រសិនបើមិនមានបញ្ហា អ្នកនឹងសប្បាយចិត្ត តែផ្ទុយទៅវិញ ប្រសិនបើដើរបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបញ្ហានានាកើតឡើងដូចជាបាត់ឥវ៉ាន់ជាដើម នោះអ្នកនឹងអស់សប្បាយហើយ។ ស្របពេលជាមួយនឹងបច្ចេកវិទ្យាត្រូវបានអភិវឌ្ឍន៍ទាំងរចនាបទ និងលក្ខណៈពិសេស យើងសង្កេតឃើញថាវ៉ាលីហាក់ដូចជាមិនត្រូវបានអភិវឌ្ឍន៍ដូចគេទេ។ ចំពោះប្រជាជនដែលរស់នៅបរទេស គេមិនប្រើវ៉ាលីធម្មតាដូចយើងឡើង ពោលគឺគេប្រើ Smart Suitcase ដែលមានភ្ជាប់មកជាមួយនឹងមុខងារ GPS និងកម្មវិធីភ្ជាប់ទៅនឹងស្មាតហ្វូនដើម្បីតាមដានវ៉ាលីឥវ៉ាន់របស់ពួកគេ និងការពារពេលបាត់ផង។ គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Bluesmart បានធ្វើការអភិវឌ្ឍផលិតផល Smart Suitcase នេះ ឲ្យកាន់តែមានសមត្ថភាពខ្លាំង និងមានសុវត្ថិភាពជាងមុនផងដែរ។ ទាក់ទងទៅនឹងការអភិវឌ្ឍលើមុខងារនេះ គឺផ្ដោតទៅលើកម្មវិធីដែលដំណើរការលើប្រព័ន្ធ iOS និង
March 15, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ក្មេងខ្លះមានអាយុតិចពិតមែនតែការគិតរបស់គេមិនមែនក្មេងដូចជាអាយុទេ ពួកគេបានដឹងពីអ្វីល្អអ្វីអាក្រក់រហូតដល់មានក្មេងខ្លះហ៊ានធ្វើរឿងគ្រប់បែបយ៉ាងដើម្បីសងគុណឪពុកម្តាយរបស់ខ្លួនទៀត។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលក្មេងស្រីវ័យ១៤ឆ្នាំមានរាងស្វែលស្រស់ស្អាតម្នាក់ សម្រេចចិត្តបោះចោលរូបរាងស្រស់ស្អាតរបស់ខ្លួន ដើម្បីជួយសង្រ្គោះជីវិតឪពុក។ តាមប្រភពបានអោយដឹងថាឪពុករបស់ក្មេងស្រីម្នាក់នេះមានជម្ងឺមហារីកឈាម ដែលតម្រូវអោយធ្វើអោយវះកាត់ខួរឆ្អឹងទើបអាចសង្រ្គោះជីវិតគាត់បាន។ គ្រូពេទ្យក៏បានបង្ហាញទៀតថាខួរឆ្អឹងរបស់ក្មេងស្រីម្នាក់នេះល្អណាស់សំរាប់ប្តូរឪពុករបស់នាង តែអ្នកដែលអាចវះកាត់ប្តូរបានទាល់តែមានទម្ងន់លើសពី៥០គីឡូទើបអាចវះកាត់បាន។ ម្តាយរបស់ក្មេងស្រីនេះបាននិយាយថា “កូនស្រីរបស់ខ្ញុំនាងបានសួរខ្ញុំអំពីលទ្ធផលតេស្តខួរឆ្អឹង ខ្ញុំបានប្រាប់នាងតាមសម្តីគ្រូពេទ្យដែលថាវាល្អអាចធ្វើការវះកាត់បានគ្រប់ពេល តែដោយសារតែនាងមានទម្ងន់តិចពេក”។ ភ្លាមៗនោះនាងបានឆ្លើយទៅកាន់ម្តាយដោយមិនស្ទាក់ស្ទើរចិត្តថា “បាន ខ្ញុំនឹងប្រឹងញាុំអោយធាត់”។ នាងបានបរិភោគអាហារបួនពេលក្នុងមួយថ្ងៃ ទីបំផុតពេលនេះនាងមានទម្ងន់៥០.៩គីឡួក្រាមហើយ។ ក្មេងស្រីនេះបាននិយាយពាក្យរំជួលចិត្តថា “ជាធម្មតាខ្ញុំឃើញប៉ារបស់ខ្ញុំុរឹងមាំណាស់ គាំត់មិនដែលធ្លាប់ឈឺនោះទេ តែពេលនេះគាត់ឈឺហើយធ្ងន់ទៀតផង ខ្ញុំមិនអាចទ្រាំមើលគាត់បែបនេះនោះទេ”៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ ប្រភព ៖ sanook
March 15, 2018 - អន្តរជាតិ
បរទេស ៖ មិនមែនជាលើកទីមួយនោះទេដែលមានករណីឪពុកម្តាយខ្លះមានការធ្វេសប្រហែសទុកកូនតូចៗរបស់ខ្លួននៅក្នុងរថយន្ត ហើយក្មេងតូចៗទាំងនោះត្រូវរងនូវគ្រោះថ្នាក់ផ្សេង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីមួយ ដែលក្មេងស្រី២ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវម្តាយទុកចោលនៅក្នុងរថយន្តអស់រយៈពេលជាង៤ម៉ោង។ តាមប្រភពបានអោយដឹងថាម្តាយរបស់ក្មេងស្រីរងគ្រោះមានឈ្មោះ Hasmah Masroh វ័យ៣២ឆ្នាំ ជាសាស្រ្តាចារ្យបង្រៀនក្នុងមហាវិទ្យាល័យ។ នៅថ្ងៃកើតហេតុម៉ោងប្រហែលជា៩ព្រឹក នាងបានយកកូនស្រីវ័យ២ឆ្នាំរបស់ខ្លួនទៅកន្លែងធ្វើការជាមួយ មកដល់ចំណតរថយន្តក្នុងសាលាហើយនាងក៏បានចាកចេញពីក្នុងរថយន្តដោយភ្លេចគិតពីកូនតូចដែលនៅទីនោះដែរ។ តាមប្រភពបានអោយដឹងថាប្រហែលជាម៉ោង១ទើបនាងចាប់អារម្មណ៍ថាបានទុកកូនចោលនៅក្នុងរថយន្ត នាងបានត្រលប់ទៅរថយន្តដើម្បីរកមើល តែពេលទៅដល់កូនរបស់នាងបានបាត់បង់ស្មាតីទៅហើយ។ នាងក៏បានបញ្ចូនកូនទៅកាន់គ្លីនិកមួយ តែគ្រូពេទ្យបានប្រាប់ថាក្មេងនេះបានបាត់បង់ជីវិតទៅហើយ។ ក្មេងស្រីម្នាក់នេះត្រូវបានគេសន្និដ្ឋានថាមកពីមានការក្តៅខ្លាំងពេកនៅក្នុងរថយន្តនោះទើបធ្វើអោយនាងសន្លប់បាត់បង់ស្មារតីរហូតដល់បាត់បង់ជីវិតបែបនេះ។ តាមសម្តីរបស់ស្នងការប៉ូលិសក្នុងតំបន់បានអោយដឹងថា ម្តាយក្មេងស្រីនេះអាចប្រឈមនឹងការជាប់គុករយៈពេល១០ឆ្នាំ និងត្រូវពិន័យជាប្រាក់ជាង ៥០០០ដុល្លារទៀតផង នេះបើយោងតាមច្បាប់ស្តីពីការរំលោភបំពានលើកុមារ៕ ប្រភព ៖ thecoverage
March 15, 2018









