Khmernote Media
  • អន្តរជាតិ

    អ្នកប្រាជ្ញផ្នែករូបវិទ្យាដ៏ល្បីរបស់អង់គ្លេសគឺលោក Stephen Hawking ដែលទើបនឹងបានស្លាប់បាត់បង់ជីវិតក្នុងអាយុ៧៦ឆ្នាំ កាលពីពេលថ្មីៗនេះ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្សជាតិរួមមាន ការនិពន្ធសៀវភៅ រកឃើញទ្រឹស្តីថ្មីៗក្នុងផ្នែកវិទ្យាសាស្រ្ត និងទស្សនៈមួយចំនួនអំពីអនាគតរបស់ពិភពលោក និងមនុស្សជាតិទាំងមូល។ តាមការវិភាគរបស់រូបវិទូម្នាក់នេះបានបង្ហាញឲ្យឃើញថា នៅក្នុងរយៈពេល២០០ឆ្នាំនៅមុខទៀត មនុស្សជាតិទាំងអស់នៅលើភពផែនដីនេះគឺងាយនឹងរងនូវគ្រោះថ្នាក់ និងងាយរងនូវការបំផ្លាញខ្លាំងណាស់។ គាត់បានបញ្ជាក់ថា បញ្ហាដែលអាចបំផ្លាញមនុស្សជាតិ និងភពផែនដីរួមមាន ការធ្លាក់អាចម៍ផ្កាយធំមកលើភពផែនដី អាកាសធាតុប្រែប្រួលទៅជាត្រជាក់ខ្លាំង ឬក្តៅខ្លាំង ចំនួនប្រជាជនកើនឡើងខ្លាំង និងបញ្ហាជាមួយ IA (Artificial intelligence) ជាដើម។ ជាងនេះទៅទៀតលោកបានមើលឃើញដែរថា ក្នុងពេលអនាគតមនុស្សនឹងត្រូវប្រឈមមុខជាមួយក្រុមមនុស្សក្រៅភព និងការឈ្លានពានពីសំណាក់មនុស្សជាតិផ្សេងៗផងដែរ។ លោកបានបន្ថែមដែរថា ប្រសិនបើអ្នកជំនាន់ក្រោយចង់ជៀសផុតពីបញ្ហានេះទាំងនេះ ទាល់តែពួកគេនាំគ្នាទៅរស់នៅក្នុងអវកាស៕ ភក្តី ប្រភព៖ dailymail

    March 15, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ Samsung គឺជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតផលអេឡិចត្រូនិក ហើយនាពេលថ្មីៗនេះ Samsung ចង់ពង្រឹងទីតាំងរបស់ខ្លួនបន្ថែមទៀត ដោយការវិនិយោគយ៉ាងខ្លាំងទៅលើខ្សែផលិតកម្មរបស់ខ្លួន។ ដោយឡែក កាលពីកំឡុងខែមិនា ឆ្នាំមុន យើងធ្លាប់បានជម្រាបម្ដងរួចមកហើយថា ក្រុមហ៊ុនបានជះលុយរហូតដល់ទៅ 8.7ពាន់លានដុល្លារដើម្បីសាងសង់ខ្សែផលិតកម្មថ្មីសម្រាប់បន្ទះឈីប Memory NAND ក្នុងទីក្រុង Hwaseong ប្រទេសកូរ៉េខាងត្បូង និងក្នុងទីក្រុង Xian ប្រទេសចិន។ រហូតមកដល់ពេលបច្ចុប្បន្ន យើងទទួលបានពត៌មានថ្មីទៀតហើយពីប្រទេសកូរ៉េខាងត្បូង ដែលបញ្ជក់ថា ក្រុមហ៊ុន Samsung កំពុងមានគម្រោងពង្រីកបន្ថែមនូវសង្វាក់ផលិតកម្មបន្ទះឈីប Memory NAND សម្រាប់ទីតាំងទីក្រុង Xian ប្រទេសចិន។ ចំពោះមូលហេតុដែលក្រុមហ៊ុនសម្រេចធ្វើបែបនេះ គឺដោយសារតម្រូវការទីផ្សារខ្ពស់ពេក។ ការកើនឡើងនូវតម្រូវការឧបករណ៍អេឡិចត្រូនិក បានធ្វើឲ្យក្រុមហ៊ុន Samsung ត្រូវតែពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន ដើម្បីរក្សាការកាន់កាប់លំដាប់កំពូលនៅលើទីផ្សារដដែល។ ដូច្នេះ ក្រុមហ៊ុននេះបានសម្រេចវិនិយោគនៅក្នុងខ្សែសង្វាក់ផលិតកម្មបន្ទះឈីបថ្មីមួយនៅរោងចក្រ

    March 15, 2018
  • កីឡា

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ ក្លឹបតោខៀវ Chelsea កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកខ្សែការពារ Kwadwo Asamoah របស់ក្លឹបសេះបង្កង់ Juventus នៅក្នុងរដូវកាលក្រោយនេះក្នុងតម្លៃផ្ទេរឥតគិតថ្លៃ។ ខ្សែការពារ Kwadwo Asamoah នឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះក្លឹបសេះបង្កង់ Juventus កំពុងពិចារណាក្នុងការបន្ដកុងត្រាថ្មីជាមួយខ្សែការពារសញ្ជាតិហ្គាណារូបនេះ ប៉ុន្ដែខ្សែការពារ Asamoah ចង់ចាកចេញពីក្លឹបសេះបង្កង់ Juventus ដើម្បីស្វែងរកទ្រនំថ្មី។ ដូចគ្នានឹងនេះដែរ ក្លឹប Napoli, Inter Milan និង Galatasaray ក៏មានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែការពាររូបនេះមកកាន់ក្លឹបរបស់ពួកគេដែរនៅក្នុងរដូវកាលក្រោយនេះក្នុងតម្លៃផ្ទេរឥតគិតថ្លៃ។ ប៉ុន្ដែក្លឹបតោខៀវ Chelsea សង្ឃឹមថាពួកគេនឹងជោគជ័យក្នុងការចុះហត្ថលេខានាំយកខ្សែការពាររូបនេះមកកាន់ទឹកដី

    March 15, 2018
  • កីឡា

    ក្លឹប Borussia Dortmund អាចនឹងត្រូវបង់លុយ 60លានអឺរ៉ូ ទៅកាន់ក្លឹបតោខៀវ Chelsea ប្រសិនបើក្លឹបយក្សអាឡឺម៉ង់មួយនេះចង់ទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធរូបនេះពីក្លឹបតោខៀវ Chelsea។ ខ្សែប្រយុទ្ធ Batshuayi បានរីករាយនឹងការចាប់ផ្តើមដ៏គួរអោយចាប់អារម្មណ៍មួយរបស់រូបគេនៅក្នុងក្លឹប Borussia Dortmund។ បន្ទាប់ពីទៅដល់ក្លឹប Borussia Dortmund ក្នុងលក្ខខ័ណ្ឌខ្ចីជើងនោះ រូបគេបានបង្ហាញទំរង់លេងដ៏ល្អធ្វើអោយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានផ្ទេរទៅកាន់ក្លឹប Borussia Dortmund កាលពីដើមខែមករាកន្លងទៅក្នុងលក័ខណ្ឌជើងពីក្លឹបតោខៀវ Chelsea ដល់ពេលបញ្ចប់រដូវកាលនេះ។ អនាគតរបស់កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះជាមួយនឹងក្លឹបតោខៀវ Chelsea នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែពេលនេះក្លឹប Dortmund ត្រូវរកប្រាក់អោយបាន 60លានអឺរ៉ូ ប្រសិនបើក្លឹបយក្សអាឡឺម៉ង់រូបនេះចង់អោយ Batshuayi បន្ដនៅក្នុងក្លឹបរបស់ខ្លួន។

    March 15, 2018
  • កីឡា

    ក្លឹបកាំភ្លើងធំ Arsenal ត្រៀមនឹងផ្ដល់លុយចំនួន 60លានអឺរ៉ូ ក្នុងការទិញខ្សែបម្រើ Luka Modric នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ ក្នុងការរាយការណ៍របស់កាសែតកីឡាមួយបានអោយដឹងថា៖ ​ខ្សែបម្រើ Luka Modric កំពុងពិចារណាក្នុងការត្រលប់ទៅកាន់លីគកំពូល Premier League វិញនៅក្នុងរដូវកាលក្រោយនេះ ហើយក្លឹបចាស់របស់ខ្សែបម្រើរូបនេះគឺក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក៏មានចំណាប់អារម្មណ៍ចង់បានខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះត្រលប់ទៅកាន់ក្លឹបវិញដែរ។ ក្លឹបហង្សក្រហម Liverpool និងក្លឹបសេះបង្កង់ Juventus ក៏ចង់បានខ្សែបម្រើវ័យ 32 ឆ្នាំរូបនេះដែរ ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពីក្លឹបអធិរាជសរ Real Madrid មែននៅក្នុងរដូវកាលក្រោយនេះ។ ប៉ុន្ដែឥលូវនេះក្លឹបកាំភ្លើងធំ Arsenal បានត្រៀមលុយ 60លានអឺរ៉ូ

    March 15, 2018
  • កីឡា

    ក្រោយការប្រកាសចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ពីសំណាក់ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចោទជាសំនួរថាតើធ្វើយ៉ាងណាដើម្បីទទួលបានសំបុត្រឡានក្រុងជិះទៅស្រុកកំណើតដោយឥតគិតថ្លៃមួយនេះ។ ចំពោះបងប្អូនដែលចង់បានសំបុត្រឡានក្រុងដោយឥតគិតថ្លៃពីក្រុមហ៊ុនស្រាបៀរ GANZBERG ត្រូវត្រៀមលក្ខណៈដូចជា៖ ១. ត្រូវមានអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ (បើអាចកូពីអោយហើយមុនពេលមកយកសំបុត្រ) ២. ត្រូវមកតម្រង់ជួរអោយបានមុនម៉ោង៨ព្រឹក (សំបុត្រឡានក្រុងចេញដំណើរខេត្តផ្សេងគ្នាមានកំណត់ មកមុនបានមុន ហើយកាលពីឆ្នាំមុនមនុស្សច្រើនពេក គ្រាន់តែចាប់ផ្តើមចែកមិនបានប៉ុន្មាននាទីផងក៏អស់សំបុត្រ) ៣. ត្រូវដឹងថាមនុស្សម្នាក់ទទួលបានសំបុត្រឡានក្រុងតែ១ប៉ុណ្ណោះ (បើចង់បានជាគ្រួសារទាល់តែមកតម្រង់ជួរទាំងអស់គ្នា) ៤. ត្រូវប្រាកដចិត្តថាខ្លួននឹងធ្វើដំណើរទៅស្រុកកំណើតនៅថ្ងៃទី ១២ ខែមេសា (ឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ មេសា ម៉ោង ៨ព្រឹក ដូច្នេះអ្នកដែលមិនអាចទៅថ្ងៃនេះបាន អាចមិនចាំបាច់មករង់ចាំយកសំបុត្រឡានក្រុង នាំអោយខាតពេលរបស់ខ្លួន និងខាតសំបុត្រសំរាប់អ្នកចង់ទៅ)

    March 15, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Sony បានសម្រេចលុបចោលរន្ធដោតកាសពីស្មាតហ្វូនកំពូលម៉ូដែល Xperia XZ2 និង XZ2 Compact របស់ខ្លួនជាមួយនឹងការបកស្រាយថា “នេះគឺជាផ្នែកមួយនៃការផ្លាស់ប្ដូរលំហូរចនាបទថ្មី Ambient Flow របស់យើង ហើយក្នុងគោលបំណងដើម្បីបង្កើតរចនាបទដ៏ស្រស់ស្អាតខាង Designer របស់យើងត្រូវការលុបបំបាត់រន្ធដោតកាសចោល។ លើសពីនេះទៅទៀត សម្រាប់ទីផ្សារបច្ចុប្បន្ន យើងសង្កេតឃើញថា កាសឥតខ្សែហាក់ដូចជាទទួលបានការចាប់អារម្មណ៍ប្រើប្រាស់ជាជាងកាសខ្សែ។ ជាការពិតណាស់ គ្រាន់តែលេចលឺដំណឹងបែបនេះភ្លាម មានមនុស្សជាច្រើនមានចម្ងល់ជាខ្លាំង ពោលគឺបើដឹងហើយថាការលុបចោលរន្ធដោតកាសនេះ បានធ្វើឲ្យអ្នកប្រើប្រាស់មិនពេញចិត្ត ហេតុអ្វីនៅតែធ្វើទៀត? ផ្ទុយទៅវិញ ស្មាតហ្វូនកំពូលម៉ូដែល HTC U11 និង U11+ ក៏មិនមានរន្ធដោតកាសដែរ

    March 15, 2018
  • បច្ចេកវិទ្យា

    DateUnderTimeX គឺជា Jailbreak tweak មួយដែលត្រូវបានបង្កើតឡើងដោយ Developer របស់ប្រព័ន្ធដំណើរការ iOS លោក NeinZedd ជាមួយនឹងសមត្ថភាពអាចបង្ហាញកាលបរិច្ឆេតប្រចាំថ្ងៃនៅក្រោមម៉ោងលើ Status Bar របស់ iPhone X បាន។ ប៉ុន្ដែ មុននឹងអាចប្រើប្រាស់មុខងារនេះបាន អ្នកត្រូវ Jailbreak ជាមុនសិន។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ DateUnderTimeX ក៏អាចដំណើរការផ្លាស់ប្ដូរពណ៌លើ Status Bar បានផងដែរ ពោលគឺប្រសិនបើវាមានពណ៌ខៀវ នោះបានន័យថា អ្នកកំពុងដំណើរការ Personal Hotspot ឯពណ៌បៃតងវិញ គឺតំណាងឲ្យការហៅចេញចូលទូរស័ព្ទ។ Fu ប្រភព៖

    March 15, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១៩ និង២០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបក្រុមចោរឆក់យ៉ាងសកម្មនៅខណ្ឌទួលគោកនឹងខណ្ឌ៧មករា បាន០៤នាក់ ដែលក្រុមចោរឆក់ទាំងនេះបានធ្វើសកម្មភាពឆក់កាបូបនៅចំណុច សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក និងនៅម៉ោងប្រហែល២០ និង១០នាទីយប់ថ្ងៃដដែលមានករណីឆក់០១ករណីទៀត នៅចំណុច សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមការស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការបង្ក្រាបចាប់បានជនសង្ស័យជាក់ស្ដែងចំនួន០៤នាក់៖ ទី១៖ឈ្មោះ កឹម ខៃ អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាសាមគ្គី ថ្នាក់ទី៩, ទី២៖ឈ្មោះ គង់ សុខហេង អាយុ១៤ឆ្នាំ មុខរបរ សិស្សសាលាសាមគ្គី ថ្នាក់ទី៩, ទី៣៖ឈ្មោះ ឡេង

    March 15, 2018
  • បច្ចេកវិទ្យា

    នៅពេលដែលក្រុមហ៊ុន Apple សម្រេចប្រកាសទាក់ទងទៅនឹង iPhone ជំនាន់ថ្មីរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ2017 កន្លងទៅនេះ ក្រុមហ៊ុនក៏បានបង្ហាញទាក់ទងទៅនឹងគុណភាព លក្ខណៈពិសេស និងមុខងារថ្មីៗ អស្ចារ្យដល់អតិថិជនខ្លួនដែរ។ ដោយឡែក មួយក្នុងចំណោមមុខងារថ្មីទាំងឡាយ ដែលបានបំពាក់លើ iPhone កំពូលគឺបច្ចេកវិទ្យាសាកថ្មឥតខ្សែ Qi Wireless charge។ ស្របពេលជាមួយនឹងឧបករណ៍សាកថ្មឥតខ្សែរបស់ក្រុមហ៊ុន Apple ផ្ទាល់ដែលមានឈ្មោះថា AirPower នឹងត្រូវបានចេញលក់ក្នុងពេលដ៏ខ្លីខាងមុខនេះ បច្ចេកវិទ្យា Qi ក៏នឹងត្រូវបានប្រើប្រាស់ដែរ។ មួយវិញទៀត មនុស្សជាច្រើនយល់ឃើញថា ឧបករណ៍សាកថ្មឥតខ្សែរបស់ក្រុមហ៊ុន Apple នេះ នឹងល្អជាងរបស់ក្រុមហ៊ុន Samsung

    March 15, 2018