Khmernote Media
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ស្រ្តីចិត្តខ្លាំងម្នាក់បានសម្រេចដុតរថយន្តចាស់របស់ខ្លួនចោលដោយគ្មានស្តាយស្រណោះទាល់តែសោះ ព្រោះតែខឹងនឹងប្តីមិនព្រមទិញរថយន្តថ្មីតាមការកំណត់។ ជំលោះផ្ទៃក្នុងគ្រួសារនេះបានកើតឡើងក្នុងតំបន់ Hulu Selangor នៃប្រទេសម៉ាឡេស៊ី តែអត្តសញ្ញាណរបស់ប្តីប្រពន្ធទាំងពីរនាក់នេះមិនត្រូវបានគេបង្ហាញនោះទេ។ បើយោងតាមសារព័ត៌មានតាមបណ្តាញអ៊ីនធឺណិតរបស់ម៉ាឡេស៊ីបានចុះផ្សាយថា មុនពេលកើតហេតុបុរសជាប្តីបានសន្យាជាមួយនឹងប្រពន្ធថា គាត់នឹងទិញរថយន្តថ្មីមួយគ្រឿងឲ្យប្រពន្ធនៅក្នុងថ្ងៃបុណ្យសិទ្ធនារី ដែលទើបកន្លងផុតទៅនេះ។ យ៉ាងណាក្តី ទិវាសិទ្ធនារីបានកន្លងផុតទៅជាច្រើនថ្ងៃហើយ ស្ត្រីជាប្រពន្ធនៅតែមិនទាន់ទទួលបានរថយន្តថ្មីទៀត ដោយខឹងនឹងការរង់ចាំនេះ ទើបស្ត្រីជាប្រពន្ធសម្រេចដុតរថយន្តចាស់ចោលតែម្តង ដែលរថយន្តចាស់នោះជារថយន្តប្រភេទ Perodua Kancil តម្លៃប្រមាណជាង ១ ពាន់ដុល្លារ។ រថយន្តនោះត្រូវភ្លើងឆេះទាំងស្រុងតែម្តង ហើយមកទល់នឹងពេលនេះនាងនៅមិនទាន់ទទួលបានរថយន្តថ្មីទៀត​ ហើយក៏គ្មានអាជ្ញាធរណាចាត់វិធានការអ្វីដែរ ព្រោះវាជាករណីបុគ្គលដែលគ្មានប៉ះពាល់ដល់អ្នកណាម្នាក់នោះទេ៕ ភក្តី ប្រភព៖ thecoverage

    March 15, 2018
  • អន្តរជាតិ

    ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១១ និង១០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះបង្កោលគីឡូម៉ែត្រលេខ ៣៥៦-៣៥៧ ស្ថិតក្នុងភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តមួយគ្រឿងបានបើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ៣នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ដាច់ជើងខាងឆ្វេង ត្រឹមក្រលៀន មើលទៅគួរឲ្យតក់ស្លុតបំផុត។ ជនរងគ្រោះទី១.ឈ្មោះ ង៉ិក សុថាត់ ភេទប្រុស អាយុ២០ឆ្នាំ (របួសដាច់ជើងខាងឆ្វេងត្រឹមក្រលៀន និងបាក់កំភួនដៃខាងឆ្វេង) ទី២.ឈ្មោះ សោម សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ (បាក់ភ្លៅខាងឆ្វេង) និងទី៣.ឈ្មោះ អែម

    March 15, 2018
  • កីឡា

    មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ យុវជនឆន្ទៈកីឡា ដែលត្រូវប៉ះជាមួយនឹងក្រុម កណ្ដុរសរ FC នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 9 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម យុវជនឆន្ទៈកីឡា នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះនៅក្នុងសប្ដាហ៍នេះក្នុងជំនួបជាមួយនឹងក្រុម កណ្ដុរសរ ក្រុមរបស់គាត់បានត្រៀមទាំងលក្ខណៈទាំងបច្ចេកទេសនិងត្រៀមហ្វឹកហាត់រួចហើយមុនប៉ះក្រុម កណ្ដុរសរ សប្ដាហ៍នេះ។ ចំពោះក្រុម កណ្ដុរសរ វិញអ្នកតំណាងក្រុម យុវជនឆន្ទៈកីឡា យល់ថាក្រុមមួយនេះគឺជាក្រុមល្អមួយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។ គាត់បានបន្ថែមទៀតថា៖ ក្រុម កណ្ដុរសរ គឺជាក្រុមមួយដែលរៀបចំទំរង់លេងបានល្អ ទាំងកម្លាំង និង បច្ចេកទេស។ ចំពោះក្នុងជំនួបការប្រកួតផ្សេងៗជាមួយនឹងក្រុម កណ្ដុរសរ

    March 14, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ iPhone X នៅតែជាស្មាតហ្វូនដែលអ្នកធម្មតាមិនអាចមានឱកាសបានប្រើឡើយ ដោយសារតែវាមានតម្លៃថ្លៃខ្លាំង។ ដោយឡែក iPhone កំពូលនេះត្រូវបានក្រុមហ៊ុន Apple រចនាឡើងជាមួយនឹងជម្រើស 2ពណ៌គឺ ពណ៌ស និងខ្មៅ ឯពណ៌មាសគឺគ្មានទេ។ ប្រសិនបើអ្នកស្រលាញ់ពណ៌មាស នោះក្រុមហ៊ុនមួយរបស់ប្រទេសរ៉ូស្ស៊ីដែលមានឈ្មោះថា Caviar អាចជួយអ្នកបាន។ សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះបានណែនាំ iPhone X ពណ៌មាសដល់ទៅ 2ម៉ូដែលឯណោះ ប៉ុន្ដែមិនមែនគ្រាន់តែជាពណ៌មាសធម្មតាឡើយ នោះគឺ 24K gold។ គួរបញ្ជាក់ផងដែរថា ម៉ូដែលទាំង2 នោះគឺមួយជាម៉ូដែល Classic Gold និងមួយទៀតជា Classic Liquid Gold ហើយសម្រាប់តម្លៃវិញ

    March 14, 2018
  • PR

    ជាធម្មតា នៅពេលទិញទូទឹកកកថ្មី អ្នកតែងមានអារម្មណ៌រីករាយ ចំពោះភាពស្រស់ និងអនាម័យ ដោយសារតែទូទឹកកកថ្មីរបស់អ្នក មិនទាន់មានអាហារឆ្អាប ឬខូចគុណភាពលាយឡំគ្នា។ ប៉ុន្តែបើសិនជាអ្នកមិនចេះរៀបចំទូទឹកកករបស់អ្នក ឬមិនប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ មិនយូរមិនឆាប់ ទូទឹកកករបស់អ្នកក្លាយជាទីតាំងដាក់អាហារ​ គ្មានសណ្តាប់ធ្នាប់ និងអាចក្លាយជាបណ្តុះនៃមេរោគថែមទៀតផង។ ដូច្នេះ តើអ្នកគួររៀបចំទូទឹកកករបស់អ្នកបែបណា? + វេចខ្ចប់វាជាមុនសិន៖ មុននឹងរៀបចំអាហារដាក់ចូលទូទឹកកក អ្នកគួរវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដូចជាប្រើប្រាស់ថង់រុំ ឬប្រអប់ជាដើម ដើម្បីជៀសវាងការឆ្លងក្លិនគ្នារវាងផ្នែកកក និងផ្នែកក្លាស្សេ ជាពិសេសនៅពេលដែលមានអាហារផ្អូម ឬ​ខូចគុណភាពនៅក្នុងទូទឹកកក វានឹងធ្វើឲ្យធុំក្លិនពេញក្នុងទូទឹកកកតែម្តង។ ប៉ុន្តែចំពោះទូទឹកកក Twin Cooling មានប្រព័ន្ធបញ្ចេញភាពត្រជាក់ពីរផ្សេងគ្នា អាចធ្វើឲ្យបន្លែរបស់អ្នកនៅតែរក្សាភាពស្រស់បានយូរ និងគ្មានក្លិនឆ្លងគ្នារវាងផ្នែកទាំងពីរឡើយ។ +

    March 14, 2018
  • កីឡា

    យោងតាមសារពត៌មាន Goal បានចុះផ្សាយថា៖ ខ្សែបម្រើ Mesut Ozil របស់ក្លឹបកាំភ្លើងធំ Arsenal បាននិយាយថា៖ វាពិតជាងាយស្រួលណាស់ក្នុងការហាមាត់យល់ព្រមបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។ ការបន្ដកុងត្រាថ្មីរបស់ខ្សែបម្រើ Mesut Ozil ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នេះគឺដើម្បីឈ្នះពានរង្វាន់ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។ ខ្សែបម្រើ Mesut Ozil បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កាលពីដើមខែកុម្ភៈកន្លងទៅ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Alexis Sanchez ចាកចេញពីក្លឹបកាំភ្លើងធំ Arsenal។ ខ្សែបម្រើ Mesut Ozil បានប្រាប់មិត្តរួមក្រុមរបស់គេថា៖ វាពិតជាមានអារម្មណ៍ល្អសម្រាប់គាត់។

    March 14, 2018
  • អន្តរជាតិ

    ក្រុងព្រះសីហនុ-ក្នុងឱកាសចុះពិនិត្យគុណភាពម្ហូបអាហារនៅផ្សារលើក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដែលសហការជាមួយមន្ត្រីសាលាខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ បានរកឃើញបង្គា ជាង៥គីឡូក្រាម មានលាយសារធាតុគីមីហ្វរ័ម៉ុល និងស្ពៃជ្រក់ប្រមាណជា៥គីឡូក្រាមទៀត ក៍មានលាយសារធាតុគីមីហាមឃាត់ដែរ ដែលអាជីវករដាក់លក់នៅផ្សារលើក្រុងព្រះសីហនុ។ បើតាមមន្ត្រីជំនាញកាំកុងត្រូល បញ្ជាក់ថា នេះជាការរកឃើញជាថ្មីម្តងទៀត នូវម្ហូបអាហារសមុទ្រនិងបន្លែជ្រក់ដែលមានដាក់លាយសារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាពអ្នកបរិភោគ និងបានដកហូតយកទៅកំទេចចោល ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយអាជីករពាក់ពន្ធ័ មិនអនុញ្ញាតអោយមានជាលើកទី២ទៀតឡើយ ៕

    March 14, 2018
  • អន្តរជាតិ

    បរទេស ៖ ពិភពលោកសព្វថ្ងៃមិនសូវជាមានសុវត្ថិភាពប៉ុន្មាននោះទេសំរាប់មនុស្សស្រី គ្រោះថ្នាក់ជាច្រើននៅតាមជាប់ខ្លួននាងពិសេសពេលធ្វើដំណើរទៅណាមកណាម្នាក់ឯងតែម្តង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយ រឿងរ៉ាវរន្ធត់មួយដែលក្មេងស្រីម្នាក់បាន​យក​មកចែករំលែកក្នុងបណ្តាញសង្គម។ ក្មេងស្រីម្នាក់ដែលមានឈ្មោះ KahMun បានបង្ហាញតាមរយៈសារលើបណ្តាញសង្គមថា “នៅថ្ងៃមួយនាងបានដើរម្នាក់ឯងតាមផ្លូវ បុរសម្នាក់បានបានសុំអោយនាងជួយរកសោររបស់គេដែលបានជ្រុះបាត់”។ តែភ្លាមៗនោះនាងបាននឹកឃើញករណីស្រដៀងនេះដែលបុរសម្នាក់សុំអោយក្មេងស្រីជួយរកសោរអោយហើយនាំទៅកន្លែងស្ងាត់រំលោភតែសំណាងក្មេងស្រីនោះគេចខ្លួនទាន់។ នាងបានបដិសេធដោយប្រាប់ថា “សុំទោស ខ្ញុំមានការរវល់” ប៉ុន្មានថ្ងៃក្រោយនាងបានជួបបុរសដដែលនេះទៀតនៅស្ថានីយ​រថភ្លើង គេកំពុងព្យាយាមសុំជំនួយពីក្មេងស្រីម្នាក់នោះដូចដែលធ្លាប់ធ្វើមកលើនាង។ តែសំណាងល្អក្មេងស្រីម្នាក់នោះមិនរវល់ជាមួយហើយដើរចេញទៅ ពេលដែលនាងរៀបនឹងចាកចេញទៅនាងឃើញបុរសម្នាក់នោះកំពុងបញ្ចុះបញ្ចូលក្មេងស្រីម្នាក់ទៀតអោយជួយគេចូលដែលធ្លាប់ធ្វើ ដំបូងនាងសង្ឃឹមថាក្មេងស្រីនោះជៀសចេញឆ្ងាយពីបុរសចម្លែកនោះ តែក្មេងស្រីនោះបែរជាព្រមដើរតាមបុរសនោះទៅតាមច្រកតូចមួយ។  ដោយខ្លាចក្មេងស្រីនោះមានគ្រោះថ្នាក់នាងដើរតាមពីក្រោយ តែទៅដល់ច្រកនោះក៏បាត់គេទាំងពីរ តែភ្លាមនោះដែរនាងបានឃើញក្មេងស្រីនោះបើកទ្វារចេញមក។ ដោយធ្វើអ្វីមិនទាន់នាងគ្រាន់តែប្រាប់ទៅក្មេងស្រីនោះអោយរត់ ពួកគេនាងបានរត់ចេញពីទីនោះជាមួយគ្នារហូតមកដល់កន្លែងប្រជុំជន។ KahMun នាងក៏បានរៀបរ៉ាប់រូបរាងរបស់បុរសម្នាក់នេះនៅតាមរយៈ​សារដែលនាងបានបង្ហោះនោះផងដែរ ដើម្បីអោយក្មេងស្រីៗមានការប្រុងប្រយ័ត្ន។ តែមានអ្នក comment ម្នាក់បានផ្ញើររូបបុរសម្នាក់ដែលវាមានលក្ខណៈដូចនឹងការរៀបរ៉ាប់របស់ក្មេងស្រីនេះក្នុងសារដែលនាងបានបង្ហោះ គេថែមទាំងបន្ថែមទៀតថាបុរសម្នាក់នេះប្រហែលជាធ្វើសកម្មភាពខ្លួននៅក្នុងតំបន់ Desa

    March 14, 2018
  • កីឡា

    យោងតាមសារពត៌មាន Don Balon បានចុះផ្សាយអោយដឹងថា៖ លោក Florentino Perez ប្រធានក្លឹបអធិរាជសរ Real Madrid ចង់ចុះហត្ថលេខាទិញខ្សែការពារស្លាបស្ដាំ Hector Bellerin ពីក្លឹបកាំភ្លើងធំ Arsenal។ លោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid ចង់អោយទំរង់លេងរបស់ក្លឹបរបស់លោកត្រលប់មកវិញ ខណៈដែលពេលនេះក្លឹបរបស់លោកកំពុងតែពង្រឹងតំបន់ប្រយុទ្ធឡើងវិញ។ នៅក្នុងរដូវកាលក្រោយនេះលោក Perez ចង់បានខ្សែការពារស្លាបស្ដាំ Hector Bellerin មកកាន់ក្លឹបអធិរាជសរ Real Madrid ដើម្បីមកជួយក្លឹប Real Madrid អោយតំបន់ការពារមានលំនឹងឡើងវិញ

    March 14, 2018
  • បច្ចេកវិទ្យា

    មិនយូរទៀតទេ ក្រុមហ៊ុន Samsung នឹងសម្រេចដាក់ឲ្យអភិវឌ្ឍន៍ប្រព័ន្ធដំណើរការ Android ជំនាន់ចុងក្រោយបង្អស់ Oreo 8.0 សម្រាប់ម៉ូដែលស្មាតហ្វូនមួយចំនួន។ ដោយឡែក ចំពោះប្រព័ន្ធដំណើរការនេះត្រូវបានក្រុមហ៊ុនរំពឹងថានឹងត្រូវបានដំណើរការលើកំពូលស្មាតហ្វូន Galaxy S9 ដែលទើបនឹងត្រូវបានប្រកាសចេញកាលពីមួយរយៈមុននេះ ក៏ដូចជា Galaxy S8 Plus និង Galaxy Note 8 ផងដែរ។ https://twitter.com/Cyanverse/status/972298419820793857 យោងតាមលោក @Cyanverse បានបង្ហោះសារមួយក្នុងបណ្ដាញសង្គម Twitter ខ្លួនថា ស្មាតហ្វូនម៉ូដែល Galaxy S7, S7 Edge, Galaxy

    March 14, 2018