- Khmernote Media
- អន្តរជាតិ
ចិន៖ រមណីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសចិនត្រូវបង្ខំចិនបិទទ្វាភ្លាមៗ ព្រោះតែមានមនុស្សស្រីសម្រុកចូលច្រើនខ្លាំងពេក ខណៈដែលរមណីយដ្ឋានមានការផ្តល់ជូនពិសេសសម្រាប់មនុស្សស្រីនៅក្នុងថ្ងៃទិវាសិទ្ធនារី ៨ មីនាកន្លងទៅនេះ។ រមណីដ្ឋានមួយនេះមានឈ្មោះថា Tang Dynasty Studios ស្ថិតនៅក្នុងក្រុង Xiangyang ភាគខាងជើងប្រទេសចិន។ បើតាមអ្នកតំណាងរបស់រមណីយដ្ឋានខាងលើបានឲ្យដឹងថា ដើម្បីអបក្នុងថ្ងៃទិវាសិទ្ធនារី ៨ មីនា រមណីយដ្ឋានបានអនុញ្ញាតឲ្យមនុស្សស្រីចូលលេងក្នុងរមណីដ្ឋាននេះដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃ ៥០% សម្រាប់អតិថិជន ដែលជាមនុស្សប្រុស។ តាមរយៈការផ្តល់ជូនពិសេសនេះ រមណីយដ្ឋានទទួលបានភ្ញៀវ ដែលភាគច្រើនជាមនុស្សស្រីច្រើនលើសចំនួនកំណត់គឺមានរហូតដល់ ៤៥,០០០ នាក់ គិតត្រឹមម៉ោង៩ព្រឹក ហើយដោយខ្លាចមានបញ្ហាសុវត្ថិភាព និងសន្តិសុខ ទើបខាងរមណីយដ្ឋានសម្រេចបិទទ្វាភ្លាមៗតែម្តង៕ ភក្តី ប្រភព៖ medium
March 14, 2018 - បច្ចេកវិទ្យា
កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រុមហ៊ុន Apple បានលើកឡើងថា WWDC គឺជាសន្និសីទជួបជុំ Developer ប្រចាំឆ្នាំមួយ ដែលនឹងធ្វើឡើងនាថ្ងៃទី04 ខែមិថុនា។ ដោយឡែក ជាធម្មតា ក្រុមហ៊ុននេះតែងប្រើប្រាស់ WWDC ដើម្បីប្រកាសទាក់ទងទៅនឹង iOS ថ្មីរបស់ខ្លួន។ កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានសម្រេចដាក់ឲ្យប្រើប្រាស់នូវ iOS 11 និង macOS High Sierra ដូចនេះ សម្រាប់ iOS 12 និងជំនាន់ថ្មីនៃ macOS អាចនឹងចេញរូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ។ មិនតែប៉ុណ្ណោះ
March 14, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ លោកអ្នកប្រហែលជាដឹងហើយថា ក្រុមហ៊ុនលំដាប់លេខ2 លើពិភពលោកផ្នែកស្មាតហ្វូន Huawei នឹងធ្វើការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនខ្លួននាចុងខែមិនា នេះ បន្ទាប់ពីក្រុមហ៊ុន Samsung បានសម្រេចប្រកាសជាផ្លូវការនូវកំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ខ្លួន។ ចំពោះកាលបរិច្ឆេតផ្លូវការនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូនកំពូលត្រកូល P20 នឹងត្រូវបានធ្វើឡើងក្នុងថ្ងៃទី27 ខែមិនា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ Mooore ដែលធ្វើឡើងនៅទីក្រុង Paris។ ទាក់ទងទៅនឹងកំពូលស្មាតហ្វូនទាំង3 ត្រកូល P20 គឺមានដូចជា P20 Pro, P20 និង P20 Lite។
March 14, 2018 - អន្តរជាតិ
រយ:ពេល០៣ថ្ងៃនគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន ១២នាក់។ កិច្ចប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខឹត្តកណ្តាលលោកឧ.ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ឧ.ត្រីរឿនណារ៉ាស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ និងមានកិច្ចសហការពីស្នងការដ្ឋាននគរបាលកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌផងដែរ។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នគរបាលស្រុកកណ្តាលស្ទឹងនិងព្រហ្មទណ្ឌខេត្តបានវៃបង្ក្រាបបាន -ករណី៖ លួចមានស្ថានទម្ងន់(ធាក់វាយប្លន់យកម៉ូតូ) លើកទី១.កើតហេតុថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២១ និង៣០នាទីនៅចំណុចដីភូមិព្រែកអង្គុញ ឃុំសៀមរាប
March 14, 2018 - កីឡា
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម Fan Sport FT ដែលត្រូវប៉ះជាមួយនឹងក្រុម Home Sport Youth នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Fan Sport FT នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម Home Sport Youth ដែលក្រុមរបស់គាត់ត្រូវប៉ះនៅក្នុងសប្ដាហ៍នេះគឺគាត់យល់ថាល្អ ដោយសារតែក្រុមមួយនេះកីឡាកររបស់គេមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រមូលផ្ដុំគ្នាហ្វឹកហាត់ រួមជាមួយនឹងក្រុម Home Sport Youth មានវិន័យល្អដែរនៅក្នុងក្រុម។ ចំពោះក្រុម Fan Sport FT វិញគឺមិនដែលមានបទពិសោធន៍ប៉ះក្រុម Home
March 13, 2018 - PR
ខេត្តកំពង់ធំ៖ ក្រុមហ៊ុនស្យាមគូបូតា ខបភឺរ៉េសិន និងក្រុមហ៊ុនគូបូតា កម្ពុជា បាននាំមកនូវកម្មវិធីថ្មី!ប្លែក គឺការប្រគុំតន្ត្រីZT (ហ្សែតធី) ដើម្បីសម្ពោធ ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT កាលពីថ្ងៃទី10 មិនា ២០១៨ នៅកីឡាដ្ឋានស្តាតចាស់ទីរួមខេត្តកំពង់ធំ ដែលមានតារាចម្រៀងល្បីៗ ជាច្រើនរួបមកពីផលិតកម្មថោន ដូចជា លោក ខេម កញ្ញា រ៉ាប៊ី លោក សុគន្ធ ថេរ៉ាយុ លោក គូម៉ា ហើយមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែល។ ក្នុងគោលចំណងបង្កើតភាពសប្បាយរីករាយឡើងដើម្បីការថ្លែងអំណរអរគុណ ក៏ដូចជាការផ្តល់រង្វាន់ដល់អតិថិជន បន្ថែមពីលើផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មទាន់ចិត្តនៅទូទាំងប្រទេស ដោយជួបជាមួយកម្មវិធីសប្បាយៗ និងឈ្នះរង្វាន់ជាច្រើនផងដែល។
March 13, 2018 - កីឡា
ខ្សែបម្រើ Philippe Coutinho បាននិយាយថា៖ វាពិតជារឿងដ៏អស្ចារ្យប្រសិនបើ Neymar ត្រលប់មកកាន់ទឹកដី Camp Nou។ ខ្សែប្រយុទ្ធ Neymar បានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹបអ្នកមានបារាំង PSG កាលពីដើមរដូវកាលកន្លងទៅជាមួយនឹងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក 222លានអឺរ៉ូ។ ខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះ ក្នុងពេលនេះរូបគេកំពុងតែសម្រាកព្យាបាលរបួសប្រេះកជើងដែលត្រូវបានគ្រូពេទ្យព្យាករណ៍ថារូបនេះអាចនឹងអវត្តមានជាមួយនឹងក្លឹបអ្នកមានបារាំងដល់ពេលបញ្ចប់រដូវកាលតែម្ដង។ ក្នុងពេលសម្រាកព្យាបាលរបួសរបស់គេនេះ Neymar ក៏មានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដែរ ហើយក៏មានពាក្យចចាមអារាមខ្លះថា Neymar នឹងត្រលប់មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona វិញនៅក្នុងរដូវកាលក្រោយនេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងខ្សែបម្រើ Philippe Coutinho
March 13, 2018 - អន្តរជាតិ
បរទេស ៖ អ្នកទាំងអស់គ្នាប្រហែលជាមិនទាន់ភ្លេចប៉ូលិសស្រីដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសម៉ាឡេស៊ីឈ្មោះ Irene ដែលល្បីពេញបណ្តាញសង្គម និងមានអ្នកគាំទ្រជាច្រើន។ កាលពីថ្ងៃសុក្រទី ៩ ខែមីនានេះ Irene បានយករបៀបដែលនាងដោះស្រាយជាមួយមនុស្សដែលមិនចេះដឹងគុណនិងអាកប្បកិរិយាមិនល្អមករំលែកក្នុងបណ្តាញ Facebook ធ្វើអោយអ្នកលេងអ៊ិនធើណែតមានភាពភ្ញាក់ផ្អើល។យោងតាមទំព័រហ្វេសប៊ុករបស់នាងបាននិយាយថានាងបានជំពប់ដួលលើទូរស័ព្ទ iPhone 8+ នៅលើដីនាងបានរើសវាហើយរង់ចាំម្ចាស់ទូរស័ព្ទនេះទាក់ទងមក។ មិនយូរប៉ុន្មានម្ចាស់ទូរស័ព្ទក៏បានទាក់ទងមករកទូរស័ព្ទរបស់ខ្លួន ហើយបានប្រើអោយនាងយកទៅអោយគេថែមទៀត តែIrene បាននិយាយថា “ខ្ញុំសុំទោសប៉ុន្តែខ្ញុំរវល់ណាស់នៅពេលនេះ តើអ្នកអាចមកយកដោយខ្លួនឯងបានទេ?”។ បុរសនោះឆ្លើយដោយមោទនភាពថា “អ្នកគួរតែផ្ញើវាអោយខ្ញុំ ខ្ញុំដឹងថាអ្នកគឺជាចោរដែលលួចទូរស័ព្ទរបស់ខ្ញុំ ប្រសិនបើអ្នកមិនផ្ញើវាទៅខ្ញុំ ខ្ញុំនឹងរាយការណ៍ទៅប៉ូលីស ខ្ញុំកំពុងប្រើកម្មវិធី Find My iPhone”។ នាងមិនបានប្រើកំហឹងតបតជាមួយកំហឹងរបស់បុរសនេះនោះទេ នាងបានតបដោយធម្មតាថា “Okay,
March 13, 2018 - កីឡា
លោក Jose Mourinho គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United បានប្រាប់ទៅក្លឹបអធិរាជសរ Real Madrid អោយបំភ្លេចពីការចុះហត្ថលេខាលើអ្នកចាំទី David de Gea ចោលទៅហើយលោក Jose Mourinho បានអោយយោបល់ក្លឹបអធិរាជសរ Real Madrid ស្វែងរកអ្នកចាំទីថ្មីជំនួស De Gea ទៅល្អជាង។ ក្លឹបអធិរាជសរ Real Madrid មានមហិច្ឆតាចង់បានអ្នកចាំទី David De Gea តាំងពីឆ្នាំ 2015 មកម្លេះហើយកាលពីឆ្នាំ 2015
March 13, 2018 - PR
នៅសល់តែ ២ ថ្ងៃទៀតទេ ការកម្ម៉ង់ទុក Galaxy S9 និង S9+ រួមជាមួយនឹងការផ្តល់ជូនពិសេសៗ នឹងផុតកំណត់ហើយ។ សូមរំលឹកផងដែរថា រាល់ការកម្ម៉ង់ទុកមុននូវកំពូលស្មាតហ្វូនទាំងពីរឥទ្បូវនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា៖ បាសបំពងសម្លេងម៉ាក HARMAN KARDON ONYX MINI ដែលមានតម្លៃ $129 ទឹកប្រាក់ $50 ក្នុងហ្គេម Vainglory (In App Value) ព្រមទាំងលេខពិសេសរបស់ Smart ដែលមានតម្លៃ $129 រួមជាមួយកញ្ចប់ស្មាតធំហ្មង 24
March 13, 2018









