Khmernote Media
  • កីឡា

    ក្លឹបអ្នកមានបុណ្យ Barcelona កំពុងមានទឹកមាត់លេបបណ្ដើរៗក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Antoine Griezmann ហើយ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបដិសេធមិនព្រមចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប Atletico Madrid។ ខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះបានដាក់ចិត្តក្នុងការផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ហើយនៅក្នុងរដូវកាលក្ដៅខាងមុខនេះ ហើយសូម្បីតែពេលនេះក្លឹប Atletico Madrid បានព្យាយាមនិយាយបញ្ចុះបញ្ចូលអោយរូបគេបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបក៏ដោយ ក៏រូបគេមិនផ្លាស់ប្ដូរចិត្តក្នុងការផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ដែរ។ ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះចាំបាច់ត្រូវបានស្វែងរកប្រាក់អោយ 100លានអឺរ៉ូ ដើម្បីត្រៀមទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid។ ក្លឹបអ្នកមានបុណ្យ Barcelona នឹងស្វែងរកប្រាក់ចំណូលខ្លះពីការលក់កីឡាករនៅក្នុងរដូវក្ដៅខាងមុខនេះ។

    March 13, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ចិនជាប្រទេសមួយដែលសំបូរទៅដោយភ្នំខ្ពស់ៗ ធ្វើអោយមានការលំបាកដល់កាសរធ្វើដំណើរទៅកំសាន្តនៅក្នុងតំបន់ទាំងនោះ។ តែសំរាប់ឥឡូវវាលែងជាបញ្ហាទៀតហើយ ព្រោះគេបានធ្វើស្ពានឆ្លងកាត់ពីភ្នំទៅភ្នំមួយ ដើម្បីអោយអ្នកដំណើរមានការងាយស្រួលក្នុងការធ្វើដំណើរ។ អ្វីដែលកាន់តែពិសេស និង ស្រៀវនោះគឺស្ពានដែលធ្វើឆ្លងកាត់ពីភ្នំដ៏ខ្ពស់ៗអស់នេះត្រូវបានគេធ្វើឡើងពីកញ្ចក់។  នៅកាលពីចុងសប្ដាហ៍នេះ ចិនបានបញ្ចប់ការសាងសង់ស្ពានកញ្ចក់ថ្មីមួយដែលស្ថិតនៅក្នុងខេត្តស៊ីឈួនដែលមានកម្ពស់ ១៨៦ម៉ែត្រពីលើជ្រលងភ្នំដ៏ជ្រៅ។ ស្ពានកញ្ចក់នេះមានបណ្តោយ ១៩៨ ម៉ែត្រនិងទទឹង ២.៥ ម៉ែត្រនេះត្រូវបានសាងសង់ឡើងដោយបន្ទះកញ្ចក់ដែលមានស្រទាប់បីជាន់។ ការសាងសង់ស្ពានកញ្ចក់ដ៏វែងនេះត្រូវបានគេប្រាប់អោយដឹងថាមានតម្លៃប្រហែល ១០លានយ័ន(១.៦លានដុល្លារអាមេរិក)។ នៅលើស្ពាននេះអ្នកអាចឃើញទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត និង ស្រៀវឆ្អឹងខ្នងជាមួយនឹងកម្ពស់ដ៏ខ្ពស់មួយនេះ។ តើលោកអ្នកចង់សាកល្បងដើរកាត់ស្ពានកញ្ចក់បែបនេះទេ? ប្រភព ៖ CHINA PLUS

    March 13, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ យើងសង្កេតឃើញថា ប្រព័ន្ធដំណើរការ iOS ជំនាន់តេស្តសាកល្បងរបស់ក្រុមហ៊ុន Apple ពិតជាទទួលបានការអភិវឌ្ឍលឿនមែនទែន ហើយកាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្រុមហ៊ុនបានសម្រេចដាក់ឲ្យទាញយកនូវជំនាន់តេស្តសាកល្បងលើកទី5 ដែលអាចឲ្យយើងសន្មត់បានថា ជំនាន់សម្រេចកាន់តែខិតជិតមែនទែនហើយ។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមលក្ខណៈពិសេសថ្មីដែលនឹងចូលមកដល់ក្នុងប្រព័ន្ធដំណើរការ iOS 11.3 នេះគឺមានដូចជា Animoji ថ្មី Message ក្នុង iCloud និងមុខងារគ្រប់គ្រងលើថាមពលថ្ម។ អាចនិយាយបានថា នេះគឺជាការអភិវឌ្ឍដ៏ធំមួយតាំងពីជំនាន់ iOS 11 ត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីខែកញ្ញា មកម្លេះ។ Fu ប្រភព៖ technobuffalo

    March 13, 2018
  • បច្ចេកវិទ្យា

    សម្រាប់អ្នកដែលនិយមតាមដានវិស័យស្មាតហ្វូន ប្រាកដជាស្គាល់ហើយនូវឆានែល YouTube មួយមានឈ្មោះថា JerryRigEverything ដែលជានិច្ចកាលតែងបង្កើតវីដេអូទាក់ទងទៅនឹងការធ្វើតេស្តសាកល្បងធ្ងន់ៗលើស្មាតហ្វូនកំពូលៗ ដែលមានដូចជា ឆ្កូត ដុត និងពត់ជាដើម ហើយចំពោះលើកនេះ កំពូលស្មាតហ្វូន Galaxy S9 គឺជាគោលដៃបន្ទាប់។ គួរបញ្ជាក់ផងដែរថា Galaxy S8 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.8អ៊ីញ Infinity Display ក្នុងកម្រឹតបង្ហាញរូបភាព 1440 x 2960 pixels ជាមួយនឹងទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64/128 រឺ 256 ទៅតាមជម្រើសអ្នកប្រើប្រាស់។ សម្រាប់ផ្នែកខាងក្រៅរបស់ស្មាតហ្វូននេះត្រូវបានបំពាក់ដោយកញ្ចក់នាផ្នែកខាងក្រោយ ជាមួយនឹងអេក្រង់ខាងមុខក្រាលដោយកញ្ចក់ការពារប្រភេទ Gorilla

    March 13, 2018
  • អន្តរជាតិ

    បរទេស ៖ ការជួបជុំជាមួយគ្រួសាររបស់ខ្លួនជារឿងមួយដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន ប្រព័ន្ធសង្គមក៏ត្រូវបានគេប្រើជាមធ្យោបាយមួយសំរាប់ស្វែងរកការជួបជុំគ្នារវាងគ្រួសារដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលស្រ្តីម្នាក់ប្រើប្រាស់ពេលត្រឹមតែ១៨ម៉ោង បែរជាអាចរកឃើញម្តាយបង្កើតរបស់ខ្លួនដែលបានបែកគា្នតាំងពីនាងនៅតូចម្លេះ។ តាមប្រភពបានអោយដឹងថានាងមានបំណងចង់ស្វែងរកម្តាយបង្កើតតាំងពីអាយុ១២ឆ្នាំ ក្រោយពៅនាងបានដឹងថានាងជាកូនចិញ្ចឹមរបស់គេ។ រហូតមកដល់ពេលនេះនាង Ayu Razak មានអាយុ២២ឆ្នាំហើយ នាងបានសម្រេចចិត្តបង្ហោះសារនិងរូបភាពម្តាយរបស់នាងក្នុងបណ្តាញសង្គម Twitter ដើម្បីអោយអ្នកប្រើប្រាស់បណ្តាញនេះជួយ។ នៅក្នុងនោះនាងបានបញ្ជាក់ពីប្រាប់ឈ្មោះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងកន្លែងធ្វើការ ផ្ទះដែលធ្លាប់រស់នៅពីមុន។ ក្នុងរយៈពេលដ៏ខ្លីមានការចែករំលែកបន្តគ្នារហូតដល់ទៅ ១,៩០០០ដង ធ្វើអោយត្រឹមេយៈពេល១៨ម៉ោង Ayu Razak ក៏ទទួលបានការទាក់ទងមកពីប្អូនស្រីរបស់នាង។ ពួកគេក៏បានធ្វើការណាត់ជួបគ្នានៅល្ងាចថ្ងៃដដែលនោះតែម្តង។ នាងពិតជាសប្បាយរីករាយណាស់ព្រោះនាងមានបំណងចង់អោយម្តាយរបស់ខ្លួនចូលរួមក្នុងថ្ងៃមង្គលការរបស់នាងពេលនេះ បំណងរបស់នាងបានក្លាយជាការពិតហើយ។ ម្តាយរបស់នាងបានបកស្រាយពីរឿងរ៉ាវដែលបានទុកនាងអោយអ្នកផ្សេងចិញ្ចឹមព្រោះតែគាត់មានបញ្ហាមួយចំនួន ទោះជាយ៉ាងណា Ayu Razak នាងមិនបានខឹងគាត់នោះទ។ នាងថែមទាំងប្រាប់ទៀតថានាងរីករាយខ្លាំងណាស់ដែលនាងអាចមានម្តាយដល់ទៅពីរនាក់

    March 13, 2018
  • បច្ចេកវិទ្យា

    កាលពីចុងខែកុម្ភៈ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញកំពូលស្មាតហ្វូតរបស់ខ្លួនគឺ Galaxy S9 និង S9+ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់ ដោយសារតែ Samsung បានធ្វើការអភិវឌ្ឍន៍កាមេរ៉ាស្មាតហ្វូននេះឲ្យកាន់តែល្អលើសម៉ូដែលមុនៗ។ ហើយនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានកូពីរូបរាង iPhone X របស់ក្រុមហ៊ុន Apple ដែលមានក្បាលឆកនៅខាងលើ និងមានផ្ទៃអេក្រង់លាតពេញផ្ទៃខាងមុខតែម្តង ហើយក្បាលឆកនេះផងដែរ មានអ្នកខ្លះក៏ពេញចិត្ត និងអ្នកខ្លះទៀតក៏មិនពេញចិត្តផងដែរ។ កាលពីពេលថ្មីៗនេះ អ្នក Graphic design ម្នាក់ឈ្មោះ Martin Hajek បានកែប្រែរូបរាងរបស់ Galaxy S9 ឲ្យមានក្បាលឆកដូច

    March 13, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ មនុស្សតែងតែមានវិធីក្នុងការបង្ហាញពីក្តីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួនតាមបែបផ្សេងៗពីគ្នា រហូតដល់មានវិធីខ្លះយើងស្មានមិនដល់ថាវានឹងអាចកើតឡើងផង។ សាប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយដែលល្បីពេញបណ្តាញសង្គម ដោយសារតែកូនក្រមុំដ៏ស្រស់ស្អាតម្នាក់មិនថតរូបរៀបការជាមួយកំលោះខ្លួនតែបែរជាទៅថតជាមួយជីតារបស់ខ្លួនទៅវិញ។ រូបថតរៀបការរវាងកូនក្រមុំដ៏ស្រស់ស្អាត និងបុរសវ័យចំណាស់នេះបានធ្វើអោយមនុស្សម្នាជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ក្រោយមកទើបមានការបកស្រាយពីកូនក្រមុំថា ការពិតបុរសចំណាស់ដែលនៅក្នុងរូបថតជាមួយនាងនោះគឺជាជីតាបង្កើតរបស់នាង។ តាំងពីតូចនាងតែងតែរស់នៅជាមួយនឹងលោកយាយលោកតាខ្លួន នាងបានបន្ថែមថាលោកតាមានការស្រលាញ់ថ្នាក់ថ្មមនាងខ្លាំងណាស់ គាត់តែងតែលួចអោយលុយនាងចាយទៀតផង។ តែការពី២ឆ្នាំមុនគាត់មានជម្ងឺដាច់សរសៃ​ឈាមខួរក្បាលនិងជម្ងឺបេះដូងត្រូវសម្រាកព្យាបាលក្នុងមន្ទីពេទ្យ ក្រោយពីគាត់បានដួលនៅក្នុងបន្ទប់ទឹកគាត់បានក្លាយមនុស្សពិការពាក់កណ្តាលខ្លួន។ Xue Wei បានចំនាយពេលប្រហែលជា៣ខែក្នុងការមើលថែរក្សាគាត់ក្នុងមន្ទីពេទ្យដើម្បីថែរក្សាជីតារបស់នាងដោយម៉ាស្សារាងកាយ និងជួយធ្វលចលនាអោយគាត់។ ស្ថិតក្នុងអាយុ៨៧ឆ្នាំនេះសុខភាពរបស់គាត់ក៏កាន់តែចុះទ្រុឌទ្រោមខ្លាំង ឯការចងចាំរបស់គាត់ក៏កាន់តែខ្សោយខ្លាំងថែមទៀត ធ្វើអោយនាងមានការបារម្ភពីគាត់ណាស់។ នាងមិនដឹងថាពេលណាគាត់អាចនឹងចាកចេញពីនាងនោះទេ នាងមានការបារម្ភនិងភ័យខ្លាចថាគាត់មិនអាចនៅមើលឃើញនាងនៅក្នុងថ្ងៃរៀបការ។ បែបនេះហើយទើបនាងនាំគាត់មកកាន់ស្ទួឌីយោតរូបរៀបការ នាងចង់អោយគាត់បានឃើញភាពស្រស់ស្អាតរបស់នាងក្នុងឈុតរៀបការ។ បើតាមប្រភពបានអៅយដឹងថានាងក៏មានគម្រោងថានឹងរៀបការឆាប់ៗនេះដែរ តែនាងធ្វើនេះអោយប្រាកដថាលោកតារបស់នាងនៅបានមើលឃើញនាងក្នុងឈុតរៀបការបែបនេះដោយផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះនោះទេ នាងស្រលាញ់គាត់ដល់ថ្នាក់សាករូបគាំត់នៅលើដៃខាងស្តាំរបស់នាងទៀតផង៕ ប្រភព ៖ thecoverage

    March 13, 2018
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់ស្លាប់ និង ១៤០ នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងហេតុការរន្ទះបាញ់កម្រិតធ្ងន់មួយដែលបានកើតឡើងនៅក្នុងតំបន់ Nyaruguru ក្នុងប្រទេសរ៉្វាន់ដា (ប្រទេសក្នុងតំបន់អាហ្រ្វិកខាងលិច)។ បើតាមលោក Habitegeko Francois អាជ្ញាធរប្រចាំតំបន់កើតហេតុខាងលើបានឲ្យដឹងថា រន្ទះបាញ់នេះបានវាយប្រហារចំព្រះវិហារកាតូលិកមួយ ដែលមានគ្រិស្ដសាសនិកជាច្រើនកំពុងតែស្ថិតនៅក្នុងនោះ។ ភ្លាមៗក្រោយមានរន្ទះបាញ់នេះ មនុស្ស១៤នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហើយក្នុងចំណោមអ្នករងរបួសធ្ងន់ទាំង១៤០នាក់នោះ មានអ្នករងរបួសធ្ងន់ចំនួ ៣នាក់ និងក្រៅពីនេះគ្រាន់តែមានរបួសស្រាល់តែប៉ុណ្ណោះ។ សូមបញ្ជាក់កាលពីឆ្នាំ ២០១៦ កន្លងទៅ ប្រទេស រ៉្វាន់ដា ក៏ធ្លាប់ជួបប្រទះហេតុការរន្ទះបាញ់នេះម្តងដែរ ហើយកាលនោះមានមនុស្សចំនួន ៣០ នាក់បានស្លាប់ ៦១ រងរបួស និងមានសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋចំនួន ៤៨ ក្បាលបានងាប់ផងដែរ៕ ភក្តី

    March 13, 2018
  • អន្តរជាតិ

    ចិន៖ វេជ្ជបណ្ឌិតមួយក្រុមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់បានរកឃើញឆ្អឹងត្រីជាច្រើននៅក្នុងគូទបុរសម្នាក់ ដែលសរុបទាំងតូចទាំងធំមានចំនួន១០០ឆ្អឹង។ បុរសជាជនរងគ្រោះមានឈ្មោះថា Zhou អាយុ៦៣ឆ្នាំ រស់នៅក្នុងខេត្តស៊ីឈួន ប្រទេសចិន។ មុនពេលកើតហេតុបុរសជាជនរងគ្រោះបានទៅញ៉ាំស៊ុបត្រីនៅក្នុងភោជនីយដ្ឋានមួយកន្លែង ហើយដោយគាត់គិតថា ត្រី ដែលមាន នៅក្នុងស៊ុបនោះតូចៗហើយផុយគាត់បានញ៉ាំត្រីនោះទាំងមូលដោយលេបទាំងឆ្អឹងតែម្តង។ ស្រាប់តែនៅថ្ងៃបន្ទាប់មកទៀត គាត់មានអារម្មណ៍ថា មានការឈឺចាប់នៅផ្នែកខាងចុងពោះវៀន និងរន្ធគូទរបស់គាត់ជាខ្លាំង។ ដោយទ្រាំនឹងការឈឺចាប់មិនបានទើបគាត់សម្រេចទៅមន្ទីរពេទ្យ ហើយខាងវេជ្ជបណ្ឌិតក៏បានពិនិត្យ និងធ្វើការវះកាត់ដោយចំណាយពេលប្រមាណជា១ម៉ោង ទើបអាចរកឃើញឆ្អឹងត្រីប្រមាណជា១០០ដើមនៅជាប់នឹងរន្ធគូទរបស់គាត់។ ខាងវេជ្ជបណ្ឌិតបានឲ្យដឹងថា នេះជាករណីទីមួយហើយ សម្រាប់ពួកគាត់ចាប់តាំងពីពួកគាត់បានមកធ្វើការជាច្រើនឆ្នាំមក៕ ភក្តី ប្រភព៖ medium

    March 13, 2018
  • កីឡា

    ដំណឹងច្បាស់ការណ៍មួយបានអោយដឹងពីដំណាងក្រុមហ៊ុនស្រាបៀរ GANZBERG បានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតថា នៅថ្ងៃទី ១ មេសា ខាងមុខនេះនឹងមានការរៀបចំកម្មវិធីមួយឈ្មោះថា GANZBERG UBER BUS ដោយធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិយើង។ ដំណឹងដ៏ពិសេសនេះ​ ពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត។ តាមការបញ្ជាក់ប្រាប់អោយដឹងបន្ថែមទៀតថា សំបុត្រឡានក្រុងនឹងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាវេលាម៉ោង ៨ព្រឹក ថ្ងៃទី១ មេសា ឆ្នាំ២០១៨ នៅកោះពេជ្រ រហូតដល់អស់សំបុត្រ ហើយចំពោះថ្ងៃចេញដំណើរគឺនៅថ្ងៃទី ១២ មេសា វេលាម៉ោង ៨ព្រឹកតទៅ។ ឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ

    March 13, 2018