- Khmernote Media
- បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ យើងទទួលបានវីដេអូថ្មីមួយទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន AGM ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយរបស់ប្រទេសចិន។ ដោយឡែក សម្រាប់វីដេអូនេះគឺមិនដូចជាវីដេអូរបស់ក្រុមហ៊ុនផ្សេងឡើយ ពោលគឺក្រុមហ៊ុននេះបានលើកយកនូវចំណុចពិសេសជាច្រើនដែលស្មាតហ្វូនកំពូលខ្លួនមានដូចជា បច្ចេកវិទ្យាមិនចូលទឹក ភាពធន់រឹងមាំ និងជាពិសេសគឺស្មាតហ្វូននេះអណ្ដែតទឹកថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ចំពោះវីដេអូនេះ ក្រុមហ៊ុន AGM មានបំណងអួតពីស្មាតហ្វូនម៉ូដែល X2 របស់ខ្លួន ដែលមានសម្ថភាពមិនធម្មតាឡើយ។ សម្រាប់លក្ខណៈពិសេសដែលស្មាតហ្វូននេះមាន គឺអេក្រង់ទំហំ 5.5អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព Full HD មានទំហំ RAM រហូតដល់ 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ ទាក់ទងទៅនឹងប្រព័ន្ធដំណើរការរបស់ X2 គឺ Android
March 12, 2018 - កីឡា
ខ្សែការពារ Sergio Ramos និងខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹបអធិរាជសរ Real Madrid បានបញ្ចុះបញ្ចូលប្រធានក្លឹប Real Madrid លោក Florentino Perez ដើម្បីកុំអោយទិញខ្សែបម្រើ Paul Pogba នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែបម្រើ Paul Pogba កំពុងមានពាក្យចចាមអារាមជាច្រើនថារូបគេអាចនឹងត្រូវលោក Jose Mourinho ដាក់លក់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។ ការដាក់លក់ Pogba នៅក្នុងរដូវក្ដៅខាងមុខនេះ បន្ទាប់ពីខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនគោរពតាមផែនការរបស់លោក Jose Mourinho ជាពិសេស Pogba បានធ្លាក់ទំរង់លេងយ៉ាងខ្លាំងដែលជាហេតុធ្វើអោយ
March 12, 2018 - អន្តរជាតិ
ចិន៖ លោកតាម្នាក់រំភើបចិត្តរហូតស្រែកយំយ៉ាងខ្លាំងនៅក្នុងស្ថានីយប៉ូលិស បន្ទាប់ពីប៉ូលិសបានរកឃើញចៅប្រុសរបស់គាត់ម្នាក់ ដែលត្រូវបានឪពុករបស់គេលក់ទៅឲ្យអ្នកដទៃមួយរយៈហើយ។ លោកតាកំសត់រូបនេះមានឈ្មោះថា Qian រស់នៅក្នុងក្រុង Tengzhou ប្រទេសចិន ហើយលោកតាមានកូនប្រុសម្នាក់អាយុ២២ឆ្នាំ និងកំពុងធ្វើការនៅក្នុងទីក្រុងសៀងហៃជាមួយនឹងប្រពន្ធ របស់គេ។ លោកតាបានឲ្យដឹងថា កូនប្រុសរបស់គាត់មានកូនពីរនាក់ទៀតគឺម្នាក់អាយុ៤ឆ្នាំ និងម្នាក់ទៀតអាយុ១៥ខែ ដែលមានឈ្មោះថា Zheng Zheng ។ រាល់ថ្ងៃលោកតារួមជាមួយនឹងប្រពន្ធរបស់គាត់ត្រូវជួយមើលថែរចៅ ព្រោះកូនប្រុសរបស់គាត់ហាក់មិនសូមខ្វាយខ្វល់ជាមួយនឹងគ្រួសារប៉ុន្មានទេ។ ស្រាប់តែពេលចុងក្រោយនេះ កូនប្រុសអាយុ២២ឆ្នាំរបស់គាត់បានសម្រេចលក់កូនប្រុសអាយុ១៥ខែឲ្យទៅគេទៀត គឺលក់តាមអ៊ីនធឺណិតក្នុងតម្លៃ ៣៧,០០០ យន់ (៥,៨៣២ ដុល្លារ) ព្រោះតែគេគ្មានលុយចាយ។ បន្ទាប់ពីបានដឹងរឿងនេះលោកតាព្យាយាមទៅប្តឹងប៉ូលិស ដើម្បីឲ្យជួយរកចៅប្រុសមកវិញ ហើយប៉ូលិសក៏បានបើកការស៊ើបអង្កេត និងអាចរកចៅប្រុសនោះមកវិញបាន។ ពេលនេះកូនប្រុសរបស់គាត់ រួមជាមួយនឹងអ្នក
March 12, 2018 - កីឡា
នៅក្នុងការប្រកួតគូរទី 2 ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 រវាងក្រុម Down Town Sport Plus ជាមួយនឹងក្រុម បងឆើត នេះពិតជាមានការសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ពោលគឺល្អមើលដូចគូរទី 1 អញ្ចឹង ប៉ុន្ដែក្នុងចំណោមក្រុមទាំងពីរនេះមានមួយក្រុមត្រូវបន្ដដំណើរទៅវគ្គ 24 ក្រុមចុងក្រោយជាមួយនឹងក្រុមហ៊ុន Ganzberg Beer។ ការប្រកួតរបស់ក្រុមខ្លាំងទាំងពីរនេះបញ្ចប់ទៅដោយលទ្ធផលក្រុម បងឆើត យកឈ្នះក្រុម Down Town Sport Plus ដោយបាល់ Penalty
March 12, 2018 - បច្ចេកវិទ្យា
កាលពីចុងឆ្នាំមុន យើងធ្លាប់បានបង្ហាញលោកអ្នកម្ដងរួចមកហើយទាក់ទងទៅនឹងការបែកធ្លាយមួយចំនួនរបស់កំពូលស្មាតហ្វូន Nokia 9 (2018)។ រហូតមកដល់ពេលនេះ ពេលវេលាពិតជាដើរលឿនណាស់ ឯពត៌មានបែកធ្លាយផ្សេងទៀត យើងក៏ទទួលបានកាន់តែច្រើនដែរ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ Nokia 9 (2018) ត្រូវបានគេជឿថានឹងមានបន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា Nokia 9 នឹងត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.7អ៊ីញ ស្ទើរគ្មានគែមសងខាង ជាមួយនឹងសមាមាត្រ 18:9 និងដំណើរការដោយបន្ទះឈីបប្រភេទ Snapdragon 845 ទៀតផង។ អតិថិជនជាច្រើននៅតែជឿថា បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុអេក្រង់ នឹងត្រូវបានបំពាក់លើ Nokia 9 (2018) ដូចគ្នាទៅនឹងស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Vivo
March 12, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្រោយត្រូវរថយន្តក្រុងមួយគ្រឿងបើកបុក និងកិន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ខាងមុខអគ្គស្នងការ នគរបាលជាតិ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សៅ ខុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសន្តិសុខធនាគារ ស្នាក់នៅមិនដឹង ស្រុកកំណើតឃ៉ំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះ ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-7468 ។ ចំណែកអ្នកបើករថយន្ត
March 12, 2018 - PR
រង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានផ្តល់សំណាងជូនដល់អតិថិជនរបស់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសរុបជាទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិកឯណោះ។ នាយប់ថ្ងៃទី០៨ មិនា ឆ្នាំ២០១៨នេះផងដែរ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំកម្មវិធីប្រគុំតន្ត្រី នៅស្ថានីទូរទស្សន៏ ហង្សមាស ក៏ដូចជាធ្វើការចាប់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួនដែលបានជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវកិត្តយសរបស់ខ្លួន។ ក្នុងដំណើរការការចាប់រង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យនេះក៏បានរកឃើញអ្នកឈ្នះរង្វាន់ ៖ – រថយន្តចំនួន 2គ្រឿង – ដំណើរកំសាន្តទៅកាន់ អ៊ឺរ៉ុប ចំនួន 2គូ – ទឹកប្រាក់ 10,000$ ចំនួន 6គូ –
March 12, 2018 - បច្ចេកវិទ្យា
សម្រាប់អ្នកទាំងអស់គ្នា និងជាពិសេសអាណាព្យាយាមរបស់ក្មេងតូចៗប្រាកដជាស្គាល់ហើយនូវប្រភេទកូនឡាន Jeep ផលិតឡើងពីជ័រ ហើយមានប្រើប្រាស់អាគុយដើម្បីបញ្ឆេះម៉ូទ័រ រួចបង្វឹលកង់ឡាននោះឲ្យទៅមុខបានយឺតៗ។ ជាក់ស្ដែង កូនឡាននេះត្រូវបានផលិតឡើងសម្រាប់តែក្មេងៗជិះលេងប៉ុណ្ណោះ ប៉ុន្ដែវិស្វករមួយក្រុម បានយកកូនឡាននេះទៅកែច្នៃ រួចអាចជិះបានដូចជាឡានមែនទែនអញ្ចឹង។ វិស្វករមួយក្រុមនោះ ត្រូវបានគេស្គាល់ថាជាសិស្សរបស់ Georgia Tech ហើយការកែច្នៃរបស់ពួកគេគឺបំពាក់ម៉ាស៊ីនមួយដែលមានកម្លាំងសេះ 6 និងកង់ថ្មី ពោលគឺផ្លាស់ប្ដូរកង់ជ័រដែលមានស្រាប់ចោល។ បន្ទាប់មក កូនឡាន Jeep របស់ក្មេងៗនោះអាចបើកបរបានលឿន និងមើលទៅសប្បាយម៉្យាង។ គួរបញ្ជាក់ផងដែរថា រថយន្ដកែច្នៃនេះអាចរត់បានក្នុងល្បឿនរហូតដល់ទៅ 30mph (48km/h) ដូចនេះ អ្នកអាចជិះឡាននេះដើរលេងជិតៗបាន រឺប្រើប្រាស់ដើម្បីប្រណាំងលេងជាមួយមិត្តភក្ដិ។ Fu ប្រភព៖ mashable
March 12, 2018 - បច្ចេកវិទ្យា
ឡានហោះ រឺយាន្ដជំនិះ (eVTOL) ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកមនុស្សទូទៅអស់រយៈពេលជាយូរមកហើយ ឯក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបាននឹងកំពុងព្យាយាមផលិតយាន្ដជំនិះនេះ ប៉ុន្ដែវាមិនងាយស្រួលដូចការគិតឡើយ។ ផ្ទុយទៅវិញ ក្នុងព្រឹត្តិការណ៍ Geneva Motor Show ឆ្នាំនេះ យើងបានសង្កេតឃើញបច្ចេកវិទ្យាមួយដែលគួរឲ្យចាប់អារម្មណ៍ ហើយវាក៏ជាអ្វីដែលមនុស្សជាច្រើនទន្ទឹងរងចាំផងដែរ។ PAL-V គឺជាឈ្មោះរបស់ឡានហោះដំបូងបង្អស់លើពិភពលោក ហើយវាត្រូវបានផលិតឡើងដោយប្រើប្រាស់ម៉ាស៊ីនពីរផ្សេងគ្នា ដោយមួយគឺសម្រាប់បើកបរលើផ្លូវធម្មតា និងមួយទៀតគឺសម្រាប់ហោះតែម្ដង។ ទាក់ទងទៅនឹងម៉ាស៊ីនទាំងនោះ គឺមានកម្លាំងសេះ 99 ហើយក្រុមហ៊ុនបញ្ជាក់ថា កម្លាំងប៉ុណ្ណេះគឺគ្រប់គ្រាន់នឹងឲ្យឡាននេះមានល្បឿន 100mph។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន PAV-V ត្រូវបានអនុញ្ញាតឲ្យហោះហើរហើយទាំងទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប និងរដ្ឋបាលអាកាសចរណ៍។ ដូចនេះ អ្នកប្រើប្រាស់អាចជិះឡាននេះ រួចហោះហើរបានតាមចិត្តក្នុងតំបន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិច។ ទោះជាយ៉ាងណា មុនពេលអ្នកប្រើប្រាស់អាចបើក
March 12, 2018 - អន្តរជាតិ
ចិន៖ តើអ្នកជឿលើរឿងនិស្ស័យដែរឬទេ? ពេលខ្លះនិស្ស័យ ដែលក្រិតក្រមធម្មជាតិបានបង្កើតមកនោះពិតជាបានរុញច្រានឲ្យមនុស្សពីរនាក់បានស្គាល់គ្នា និងបានរៀបការជាមួយគ្នាប្រាកដមែន។ ជាក់ស្តែងដូចជាគូស្នេហ៍ជនជាតិចិនមួយគូនេះអីចឹង គឺពួកគេបានដើរលេង និងថតរូបជាមួយគ្នាដោយចៃដន្យកាលពីពួកគេនៅក្មេង ហើយស្រាប់តែជាង១០ឆ្នាំ ក្រោយមកមនុស្សដែលមិនធ្លាប់ស្គាល់គ្នាទាល់តែសោះនេះត្រូវបានគេណែនាំឲ្យស្គាល់គ្នា និងរៀបការជាមួយគ្នា។ រឿងរ៉ាវចៃដន្យនេះបានកើតឡើងនៅក្នុងខេត្ត Sichuan ប្រទេសចិន។ បុរសជាប្តីមានឈ្មោះថា Ye និងប្រពន្ធរបស់គាត់មានឈ្មោះ Xue ហើយកាលពីអំឡុងឆ្នាំ ២០០០ ពោលគឺតាំងពីពួកគេនៅក្មេងម្លះ ពួកគេបានទៅកំសាន្តនៅរមណីយដ្ឋាន May Fourth Square ជាមួយគ្នា ហើយពេលនោះស្ត្រីជាប្រពន្ធបានថតរូបសន្លឹក ដោយថតជាប់ទាំងបុរសជាប្តីម្នាក់នោះនៅពីក្រោយផងដែរ។ ពេលមើលរូបថតខ្លួនឯងម្តងៗ ស្រីជាប្រពន្ធតែងគិតថា នាងហាក់មាននិស្ស័យជាមួយបុរសនៅក្នុងរូបនោះណាស់។ នៅក្នុងឆ្នាំ ២០១១ ពួកគេត្រូវបានគេណែនាំឲ្យស្គាល់គ្នា បានស្រលាញ់គ្នា និងរៀបការជាមួយគ្នា
March 12, 2018









