- Khmernote Media
- បច្ចេកវិទ្យា
កាលពីជំនាន់ឆ្នាំ1989 ក្រុមហ៊ុន Nintendo បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង និងជាពិសេសគឺកុមារតែម្ដង ក្រោយពេលក្រុមហ៊ុននេះបានចេញលក់ឧបករណ៍លេងហ្គេម Game Boy។ ដោយឡែក ទាក់ទងទៅនឹងម៉ាស៊ីនលេងហ្គេមនេះ គឺមិនទាន់សម័យដូចឥឡូវនេះទេ ពោលគឺហ្គេមមានលក្ខណៈក្រាហ្វីកជ្រុងៗ និងមិនមានពណ៌ឡើយ។ អាចនិយាយបានថា កាលពីជំនាន់នោះ យើងទាំងអស់គ្នានៅមិនទាន់ស្គាល់ថាអ្វីជាស្មាតហ្វូន រឺឧបករណ៍លេងហ្គេមទំនើបៗឡើយ ដូចនេះ យើងអាចចំណាយពេលបានរាប់ម៉ោងក្នុងមួយថ្ងៃ ទៅលើការលេងហ្គេមនេះដោយមិនធុញទ្រាំ។ ថ្វីបើក្នុងសម័យនេះ បច្ចេកវិទ្យាទទួលបានការអភិវឌ្ឍខ្លាំងមែន តែប្រសិនបើអ្នកចង់រំលឹកអតីតកាលចាស់ជាមួយនឹងហ្គេមតេលេដែលមានដូចជា ហ្គេមពស់ សង់ផ្ទះ នោះស្រោមការពារ iPhone នេះអាចជួយអ្នកបាន។ គួរបញ្ជាក់ផងដែរថា ស្រោមការពារដ៏ពិសេសនេះ ត្រូវបានរចនាឡើងដោយលោក Wanle ហើយសម្រាប់ការលេងហ្គេមលើស្រោមនេះ នឹងមិនប៉ះពាល់ដល់ថាមពលថ្មរបស់ iPhone ឡើយ។
March 12, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 រវាងក្រុម អាណាចក្របៃតង និងក្រុម Premium FT ពិតជាធ្វើអោយទស្សនិកជនអង្គុយមិនជាប់កៅអីទេ ដោយសារតែការប្រកួតនេះសុទ្ធតែក្រុមខ្លាំងប៉ះគ្នា។ ក្រុមខ្លាំងទាំងពីរនេះបញ្ចប់ទៅដោយលទ្ធផលក្រុម អាណាចក្របៃតង យកឈ្នះក្រុម Premium FT ដោយលទ្ធផល 5-0។ ក្រុម អាណាចក្របៃតង ត្រូវបានគេស្គាល់ថាគឺជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតតារាងតូចនេះ។ កាលពីដើមសប្ដាហ៍កន្លងទៅ នៅក្នុងបទសំភាសន៍ជាមួយនឹងក្រុម អាណាចក្របៃតង គាត់បានប្រាប់ថា៖ នៅក្នុងសប្ដាហ៍នេះក្រុមរបស់គាត់ពិតជាមានភារៈកិច្ចច្រើនមែនទែន ប៉ុន្ដែគាត់រំពឹងខ្ពស់ថានឹងធ្វើអោយបានល្អនៅក្នុងការប្រកួតថ្ងៃនេះ។ ងាកមកការប្រកួតវិញ ក្នុងតង់ទី 1 និងទី
March 11, 2018 - កីឡា
ខ្សែបម្រើប្រយុទ្ធ Marco Reus បានចុះហត្ថលេខាពង្រើកកុងត្រាថ្មីរបស់រូបគេជាមួយនឹងក្លឹប Borussia Dortmund ដល់ឆ្នាំ 2023។ ខ្សែបម្រើប្រយុទ្ធ Marco Reus ពិតជាស្មោះស្ម័គ្រជាមួយនឹងក្លឹប Borussia Dortmund មែន ទោះបីជាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ក៏ដោយ ក៏រូបគេមិនចាកចេញទៅណាឆ្ងាយពីក្លឹប Dortmund ដែរ។ ខ្សែបម្រើ Marco Reus ត្រូវបានក្លឹបធំៗនៅក្នុងប្រទេសអង់គ្លេសមានដូចជា Arsenal, Tottenham Hotspur និង Manchester United បានទាក់ទងរូបគេអោយចេញពីក្លឹប Dortmund ដើម្បីមកលេងក្នុងលីគកំពូល Premier League
March 10, 2018 - កីឡា
យោងតាមសារពត៌មាន Telegraph បានចុះផ្សាយអោយដឹងថា៖ ក្លឹបមេឃខៀវ Manchester City កំពុងរៀបចំផែនការប្លន់ក្ដីសង្ឃឹមរបស់ក្លឹបហង្សក្រហម Liverpool និងក្លឹបកាំភ្លើងធំ Arsenal ក្នុងការចុះហត្ថលេខាទិញខ្សែបម្រើស្លាប Thomas Lemar ពីក្លឹប AS Monaco។ ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបហង្សក្រហម Liverpool មានទំនាក់ទំនងនិងចង់បានខ្សែបម្រើស្លាប Thomas Lemar កាលពីដើមរដូវកាលនេះមកម្លេះ ប៉ុន្ដែការដេញថ្លៃរបស់ក្លឹបទាំងពីរបរាជ័យដោយសារតែក្លឹប AS Monaco បដិសេធសំណើររបស់ក្លឹបទាំងពីរនេះ។ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ Arsenal និង Liverpool នឹងប្រជែងគ្នាដណ្ដើម Lemar
March 10, 2018 - កីឡា
ក្លឹបអ្នកមានបារាំង PSG កំពុងតែមានចម្ងល់ខ្លាំងចំពោះខ្សែប្រយុទ្ធ Neymar ដែលធ្វើអោយក្លឹប Paris Saint-Germain មិនអាចដឹងថា Neymar នឹងធ្វើអ្វីនៅរដូវក្តៅខាងមុខនេះ។ ខ្សែប្រយុទ្ធ Neymar ត្រូវបានក្លឹបអ្នកមានបារាំង PSG ទិញពីក្លឹបអ្នកមានបុណ្យ Barcelona កាលពីដើមរដូវកាលនេះក្នុងតម្លៃផ្ទេរ 222លានអឺរ៉ូ ដែលជាតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក។ ពេលនេះខ្សែប្រយុទ្ធ Neymar កំពុងតែសម្រាកព្យាបាលរបួសកជើង។ ការព្យាបាលរបួសកជើងរបស់ Neymar ត្រូវបានគ្រូពេទ្យព្យាករណ៍ថាអាចនឹងធ្វើអោយខ្សែប្រយុទ្ធរូបនេះអវត្តមានជាមួយនឹងក្លឹប PSG ដល់ទៅ 3 ខែឯណោះ។ នៅក្នុងពេលកំពុងសម្រាកព្យាបាលរបួសកជើងរបស់ Neymar នេះពាក្យចចាមអារាមជាច្រើនបានលេចលឺថា Neymar កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real
March 10, 2018 - បច្ចេកវិទ្យា
សម្រាប់ត្រកូលស្មាតហ្វូនកំពូល Huawei P20 នឹងត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនាថ្ងៃទី27 ខែមិនា ខាងមុខនេះ។ ទាក់ទងទៅនឹង P20 នេះគឺមានច្រើនម៉ូដែលគួរសមដូចជា Huawei P20, P20 Pro និង P20 Lite ប៉ុន្ដែ នាពេលថ្មីៗនេះ យើងទទួលបានពត៌មានថ្មីមួយដែលលើកឡើងថា ត្រកូល P20 នៅមានមួយម៉ូដែលទៀត ហើយជាម៉ូដែលកំពូលទៀតផង នោះគឺ Huawei P20 Porsche Design។ ចំពោះម៉ូដែលនេះគឺពិតជាមិនធម្មតាឡើយ។ គួរបញ្ជាក់ផងដែរថា Huawei P20 Porsche Design នឹងត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយដល់ទៅ
March 10, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ជារឿងល្អបំផុតអ្នកគួរតែយកចិត្តទុកដាក់លើក្រុមគ្រួសារប្តី ប្រពន្ធ រឺកូនអោយបានច្រើន ជាជាងការចំនាយពេលទៅលើការចុចទូរស័ព្ទរឺលេងហ្គេម។ យោងតាមរបាយការណ៍សារព៍ត៌មានដ៏ល្បី Daily Mail បានចុះផ្សាយរឿងរ៉ាវគួរអោយអស់សំណើច និងហួសចិត្តជាខ្លាំង។វាកំពុងទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គម នោះគឺបុរសម្នាក់ដែលរវល់តែជាមួយនឹងការលេងហ្គេមលើទូរស័ព្ទពេក មិនរវល់ជាមួយប្រពន្ធត្រូវប្រពន្ធយកជ័រកាវមកប៉ាតពេញមុខ។ តាមប្រភពបានអោយដឹងថាបុរសម្នាក់បានចំនាយពេលជាច្រើនជាមួយនឹងការលេងហ្គេមក្នុងទូរស័ព្ទខ្លួន ដោយមិនរវីរវល់ជាមួយនឹងប្រពន្ធ។ ជាមួយនឹងវីដេអូខ្លីដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គមបានបង្ហាញសកម្មភាព ប្រពន្ធដែលកាន់នូវក្រដាសដែលពេញដោយជ័រកាវបិតលើមុខប្តី ខណៈពេលដែលគេកំពុងតែរវល់ចុចទូរស័ព្ទ។ នារីជាប្រពន្ធឈរសើចសប្បាយជាមួយនឹងពញ្ញាក់អារម្មណ៍ប្តីរបស់ខ្លួនជាមួយនឹងជ័រកាវដែលគេប្រើសំរាប់ដាក់កណ្តុរនេះ ទាំងដែលបុរសជាប្តីបានព្យាយាមទាញវាចេញយ៉ាងលំបាក៕ ខាងក្រោមជាវីដេអូ តោះទស្សនាវីដេអូនេះទាំងអស់គ្នា ៖ ប្រភព ៖ nextshark
March 10, 2018 - អន្តរជាតិ
ទីបំផុតទៅជំនួបរវាងលោកប្រធានធិបតីអាមេរិក ដូណល់ត្រាំ និងមេដឹងនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលេចជារូបរាងហើយ នេះបើតាមក្រុមការងាររបស់មេដឹងនាំទាំងពីរខាងលើបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។ បើគ្មានអ្វីជាឧបសគ្គទេ មេដឹកនាំទាំងពីរគ្រោងនឹងជួបគ្នានៅក្នុងខែឧសភា ខាងមុខនេះហើយ ។ គម្រោងជួបគ្នានេះត្រូវបានគេរៀបចំឡើងក្រោយពេលដែលព្រឹត្តិការណ៍កីឡា PyeongChang 2018 (កីឡាអូឡាំពិករដូវរងា) នៅក្នុងប្រទេសកូរ៉េខាងត្បូងបានបញ្ចប់ទៅ។ ទន្ទឹមនឹងមានសេចក្តីរាយការណ៍ពីជំនួបខាងលើនេះ ក៏មានព័ត៌មានមួយទាក់ទងនឹងព្រទ្យសម្បត្តិរបស់លោក គីម ជុងអ៊ុន បានបែកធ្លាយដែរ។ បើយោងតាម ក្រុមអ្នកវិភាគ និងតាមដានស្ថានការនៅកូរ៉េខាងជើងបានឲ្យដឹងថា លោក គីម ជុងអ៊ុន មានគណនីធនាគា នៅតាមប្រទេសជាច្រើនដូចជា ចិន រុស្សី និងស្វីស ហើយបើសរុបទ្រព្យសម្បត្តិរបស់គាត់គឺមានប្រមាណជា ៥
March 10, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ សម្រាប់កំពូលស្មាតហ្វូន Galaxy S9 និង iPhone X គឺត្រូវបានផលិតឡើងពីកញ្ចក់ដូចគ្នា។ ស្របពេលជាមួយគ្នានេះដែរ Galaxy S9 ត្រូវបានបំពាក់ដោយអាលុយមីញ៉ូម Series 7000 សម្រាប់តួខ្លួន និង iPhone X គឺមានប្រើប្រាស់ដោយដែករឹងមាំ។ ទោះជាយ៉ាងណា រវាងស្មាតហ្វូនកំពូលទាំងពីរនេះ តើមួយណាមានភាពរឹងមាំជាង? ខណៈពេលនេះ ម្ចាស់ឆានែល YouTube ម្នាក់ដែលមានឈ្មោះថា EverythingApplePro បានបង្កើតវីដេអូមួយដើម្បីឆ្លើយទៅនឹងសំណួរខាងលើ។ បើទោះជាកំពូលស្មាតហ្វូន Galaxy S9 ត្រូវបានស្រោបដោយតួខ្លួនអាលុយមីញ៉ូមរឹងមាំមែនពិត ប៉ុន្ដែ iPhone ក៏មិនធម្មតាដែរ ហើយដើម្បីកុំឲ្យខាតពេលយូរ
March 10, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានចាប់ផ្ដើមធ្វើតេស្តសាកល្បងលើប្រព័ន្ធស្កេនមុខរបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ក្នុងចក្រភពអង់គ្លេស និងប៉ែកអ៊ឺរ៉ុប។ ដោយឡែក កាលពីចុងខែកុម្ភៈ កន្លងទៅ ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សនេះបានលើកឡើងថា ពួកគេបានចាប់ផ្ដើមធ្វើតេស្តលើមុខងារថ្មីក្នុងសប្ដាហ៍នេះ ដែលមានសមត្ថភាពអាចឲ្យអ្នកដែលជាម្ចាស់រូបភាពដែលត្រូវបង្ហោះ អាចមើលឃើញរូបភាពនោះដែរ បើទោះជាគេមិនបាន Tag ឲ្យក៏ដោយ។ ក្រោយមកនាយកផ្នែកការិយាល័យគ្រប់គ្រងឯកជនភាពរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់ថា មុខងារស្កេនមុខគឺកំពុងត្រូវបានឈានជើងចូលក្នុងប៉ែកអ៊ឺរ៉ុបហើយ ប៉ុន្ដែស្ថិតក្រោមជំនាន់ធ្វើតេស្តសាកល្បងនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាស្កេនមុខនេះ ត្រូវបានដំណើរការលើបណ្ដាប្រទេសផ្សេងៗទៀតរួចរាល់ហើយ ប៉ុន្ដែត្រូវបានបិទមិនឲ្យដំណើរការក្នុងចក្រភពអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀត។ ប៉ុន្ដែ ក្នុងឆ្នាំនេះ ក្រុមហ៊ុន Facebook មានបំណងដាក់មុខងារនេះឲ្យដំណើរការទូទាំងពិភពលោកតែម្ដង។ Fu ប្រភព៖ metro
March 10, 2018









