Khmernote Media
  • អន្តរជាតិ

    ប្រទេសចិន ៖ ដូចដែលយើងធ្លាប់ដឹងមកហើយមិនថាក្នុងប្រទេសណានោះទេ ផ្នែកវិស្វកម្មសំណង់កម្រនឹងមាននិសិត្សជាស្រ្តីចូលរៀនណាស់។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវអស់សំណើចមួយដែលកំពុងធ្វើអោយកក្រើកពេញបណ្តាញសង្គម ដោយតែក្រុមសិស្សប្រុសថ្នាក់វិស្វកម្មនៅសាកលវិទ្យាល័យក្វាងចូវបានទិញគ្រឿងសម្អាងប្រណីត ជូនមិត្តរួមថ្នាក់នារីតែម្នាក់របស់ពួកគេសម្រាប់ទិវាសិទ្ធនារីអន្តរជាតិ។ Chen Weiqi ជានិសិត្សស្រីតែម្នាក់គត់នៅក្នុងថ្នាក់រៀនផ្នែកវិស្វកម្មនេះ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញមិត្តរួមថ្នាក់ខ្លួនជូននូវកាដូដែលជាគ្រឿងសំអាងម៉ាក MAC ដែលមានតម្លៃដលខ់ទៅ ១៨០០យ័នដល់នាង។ ពួកគេបាននិយាយថាគេមិនដឹងនោះទេថានាងចូលចិត្តប្រើក្រេមលាបមាត់ពណ៌អ្វីនោះ បែបនេះហើយទើបពួកគេទិញវាគ្រប់ពណ៌មកអោយនាងរើសតែម្តង។យោងទៅតាម Pear Video នារីម្នាក់នេះបានដឹងថាមិត្តរួមថ្នាក់របស់នាងនឹងមានការរៀបចំអំណោយសំរាប់ខ្លួនប៉ុន្តែមិនដឹងថាវាជាអំណោយដ៏អស្ចារ្យបែបនេះនោះទេ។ ជាធម្មតានាងតែងតែសុំអោយមិត្តរួមថ្នាក់ទាំងអស់នោះជួយយួរកាបូប និង បើកគម្របទឹកសុទ្ធអោយ។ បើតាមប្រភពអោយដឹងថាដោយសារតែ Chen ជានិសិត្សស្រីម្នាក់គត់ក្នុងថ្នាក់នាងតែទទួលបានការមើលថែ និងយកចិត្តទុកដាក់យ៉ាងល្អណាស់ពីមិត្តរួមថ្នាក់។ ប៉ុន្តែអ្វីដែលធ្វើអោយមិត្តរួមថ្នាក់ប្រុសៗទាំងនោះរបស់នាងខកចិត្តបំផុតនោះគឺនាងមានសង្សារួចទៅហើយ៕ ប្រភព ៖ nextshark

    March 10, 2018
  • អន្តរជាតិ

    ក្មេងស្រីម្នាក់បានកើតមានបញ្ហាដ៏ចម្លែកមួយគឺមានសត្វស្រមោចជាច្រើនបានវារចេញមកពីក្នុងភ្នែករបស់នាង ដែលករណីនេះគ្មាន វេជ្ជបណ្ឌិតណាម្នាក់អាចពន្យល់បាននោះទេ។ ក្មេងស្រីរងគ្រោះនេះមានឈ្មោះថា Ashwini អាយុ ១១ ឆ្នាំ រស់នៅក្នុងភូមិ Nellingeri ក្រុង Belthangady ប្រទេសឥណ្ឌា។ មុនពេលកើតមានរឿងនេះកុមារីរងគ្រោះបានប្រាប់ម្តាយរបស់នាងថា នាងដូច  មានបញ្ហាឈឺភ្នែក ហើយពេលម្តាយរបស់នាងពិនិត្យមើលភ្នែករបស់នាងស្រាប់តែឃើញមានស្រមោចមួយក្បាល ហើយម្តាយរបស់នាងបានគិតថា សត្វស្រមោចនេះទំនងជាវារចូលភ្នែកនាងពេលនាងគេងលក់។ ស្រាប់តែថ្ងៃបន្ទាប់មកទៀតកុមារីរងគ្រោះមានអាការៈឈឺភ្នែកទៀត ហើយម្តាយនាងក៏បាននាំនាងទៅមន្ទីរពេទ្យ ហើយខាងវេជ្ជបណ្ឌិតបានរកឃើញសត្វស្រមោច ៥ ក្បាលនៅក្នុងផ្នែករបស់នាង តែគេមិនអាចរកឃើញមូលហេតុនោះទេ។ ស្រាប់តែក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះមានសត្វស្រមោចវារចេញពីក្នុងភ្នែករបស់នាងរហូតសរុបមានចំនួន ៦០ ក្បាលហើយ។ ក្រុមវេជ្ជបណ្ឌិតនៅមិនទាន់អាចពន្យល់បានទេពីមូលហេតុដែលបង្កឲ្យមានបញ្ហានេះ ហើយពេលនេះគេកំពុងតែ តាមដានករណីរបស់ក្មេងស្រីនេះជាបន្តទៀត៕ ភក្តី ប្រភព៖ dailymail

    March 10, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Motorola បានដាក់បញ្ចូលគ្នានូវជម្រើសគ្រឿងអេឡិចត្រូនិច Moto Mod សម្រាប់ស្មាតហ្វូនរបស់ខ្លួន ដែលមានចាប់ពីឧបករណ៍បំពងសម្លេង Alexa រហូតដល់ Instant Camera។ ដូចនេះ ពេលវេលាប្រហែលជាដល់ហើយដែលក្រុមហ៊ុននេះ នឹងផលិតឧបករណ៍ VR បន្ថែមទៀតសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូនខ្លួនដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយគេហទំព័រ VentureBeat ជាមួយនឹងលោក Evan Blass ដែលគេស្គាល់ថាជាបុគ្គលជំនាញផ្នែកបែកធ្លាយពត៌មានបច្ចេកវិទ្យាផ្សេងៗ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងច្បាស់ពីពត៌មានជាក់លាក់នៅឡើយទេ ហើយសម្រាប់កាលបរិច្ឆេតនៃការចេញលក់ក៏យើងនៅមិនទាន់ដឹងដូចគ្នាដែរ។ យោងតាមរូបភាពរបស់ឧបករណ៍ VR នេះ យើងអាចសង្កេតឃើញនូវកាមេរ៉ាធំមួយបង្ហាញខ្លួននៅខាងក្រៅតែម្ដង ហើយវាពិតជាចម្លែកមែនទែន។ ដោយឡែក សម្រាប់ឧបករណ៍ VR របស់ក្រុមហ៊ុនដទៃទៀតតែងមានរចនាបទខុសៗគ្នា

    March 10, 2018
  • បច្ចេកវិទ្យា

    នៅពេលដែលក្រុមហ៊ុន Samsung បានបង្ហាញទាក់ទងទៅនឹងប៉ាតង់របស់បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ យើងទាំងអស់គ្នាបានគិតថា Galaxy S9 នឹងទទួលបានការបំពាក់បច្ចេកវិទ្យានេះមុនគេ។ ប៉ុន្ដែ រហូតមកដល់ពេលបច្ចុប្បន្ន យើងទាំងអស់គ្នាដឹងច្បាស់ហើយថា Galaxy S9 មិនមានបច្ចេកវិទ្យានេះទេ ហើយពាក្យចចាមអារាមនេះ ត្រូវបានផ្ដោតទៅលើកំពូលស្មាតហ្វូន Galaxy Note 9 វិញម្ដង ដែលមិនទាន់ទាំងចេញរូបរាងមកផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សូម្បីតែលោក Kuo ក៏ទទួលស្គាល់លើពាក្យចចាមអារាមនេះដែរ ពោលគឺលោកជឿថា បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់នឹងត្រូវបានបំពាក់លើកំពូលស្មាតហ្វូន Galaxy Note 9។ មួយវិញទៀត កាលដែលក្រុមហ៊ុន Samsung នៅមិនទាន់ប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់កំពូលស្មាតហ្វូន Galaxy

    March 10, 2018
  • កីឡា

    នៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួតដ៏អស្ចារ្យដែលរៀបចំឡើងក្រុមហ៊ុន Ganzberg Beer ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 នឹងធ្វើអោយរញ្ជួយនិងកក្រើកពេញទីលាន T-Soccer ទៀតហើយ។ នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 8 នារាត្រីថ្ងៃអាទិត្យ ទី11 ខែមីនា ស្អែកនេះអាចនឹងធ្វើអោយទស្សនិកអង្គុយមិនជាប់កៅអីក្នុងទីលាន T-Soccer តែម្ដង ដោយសារតែក្នុងរាត្រីស្អែកនេះសុទ្ធតែក្រុមខ្លាំងដែលត្រូវមកជួបគ្នានៅក្នុងការប្រកួតស្អែក។ ការប្រកួតរបស់គូរពិសេសទាំងពីរគូរស្អែកនេះនឹងធ្វើអោយទស្សនិកជនជក់ចិត្តជាមិនខាន។ កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖ ក្រុម Premium FT នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម អាណាចក្របៃតង វេលាម៉ោង 8:00 យប់

    March 10, 2018
  • អន្តរជាតិ

    ចិន៖ ជាធម្មតារូបសំណាក់របស់ព្រះពុទ្ធត្រូវបានគេគោរព បើទោះបីជារូបសំណាក់នោះស្ថិតនៅក្នុងវត្តអារាម ឬនៅកន្លែងកំសាន្តក្តី។ យ៉ាងណាក្តី​ មានភ្ញៀវទេសចរណ៍មួយក្រុមមិនត្រឹមតែមិនបានគោរពរូបសំណាក់របស់ព្រះពុទ្ធនោះទេ ពួកគេថែមទាំងបាននាំគ្នាឡើងទៅថតរូបលើព្រះកេសរបស់រូបសំណាក់ព្រះពុទ្ធទៀតផង ដែលសកម្មភាពបានបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការរិះគន់ជាខ្លាំង។​ សកម្មភាពអសីលធម៌នេះមានកើតឡើងនៅក្នុងព្រះវិហារ The Xianyan Temp ដែលមានទៅតាំងស្ថិតនៅក្នុងក្រុង Xichuan ខេត្ត Henan ប្រទេសចិន។ ក្រុមភ្ញៀវទេសចណ៍ដែលបានប្រព្រឹត្តិសកម្ម ភាពខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ​​ ហើយសកម្មភាពនោះត្រូវបានភ្ញៀវទេសចរណ៍ផ្សេងទៀតលួចថត និងយកទៅបង្ហោះក្នុងបណ្តាញសង្គម។ រហូតមកទល់នឹងពេលនេះ ក្រុមឆ្មាំប្រចាំនៅក្នុងព្រះវិហារខាងលើកំពុងស្វែងរកអត្តសញ្ញាណរបស់ក្រុមភ្ញៀវទេសចរណ៍ទាំងនោះហើយ​ ដើម្បីធ្វើការអ​ប់រំ និងព្រមានផងដែរ៕ ភក្តី ប្រភព៖ medium

    March 10, 2018
  • បច្ចេកវិទ្យា

    បន្ទាប់ពីវីដេអូពាណិជ្ជកម្មទីមួយរបស់កំពូលស្មាតហ្វូន Galaxy S9 និង S9+ ត្រូវបានបង្ហោះ ឥឡូវនេះយើងសង្កេតឃើញមានវីដេអូថ្មី 3បន្ថែមទៀតហើយ ដែលលើកនេះបង្ហាញពីលក្ខណៈពិសេសរបស់មុខងារកាមេរ៉ាតែម្ដង។ ទាក់ទងទៅនឹងវីដេអូទាំង 3នេះគឺមានបង្ហាញពីលក្ខណៈពិសេសផ្សេងៗគ្នា ដូចនេះសូមទស្សនាទាំងអស់គ្នា៖ 1/ Slow-mo waterfall តាមរយៈវីដេអូនេះគឺមានបង្ហាញសមត្ថភាពថតមហាយឺតដ៏អស្ចារ្យរហូតដល់ 960fps ឯណោះ ក្នុងកម្រឹត 720p ដែលមានបំពាក់លើកាមេរ៉ារបស់កំពូលស្មាតហ្វូន Galaxy S9 និង S9+។ ជាការពិតណាស់ ក្រុមហ៊ុន Samsung ពិតជាមានមោទនភាពទៅនឹងមុខងារនេះ ព្រោះវាអាចផ្លាស់ប្ដូរ 0.2វិនាទី ឲ្យទៅជា 6វិនាទីបាន។ 2/ មុខងារ Dual

    March 10, 2018
  • អន្តរជាតិ

    ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះស្លាកផ្សព្វផ្សាយពិធីបុណ្យទន្លេ នៅទីតាំងតាមបណ្តោយ ផ្លូវជាតិលេខ២ ភូមិព្រែកឬស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានរលំបាក់សង្កត់លើម៉ូតូ២គ្រឿង ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ គួរបញ្ជក់ផងដែរថា ពិធីបុណ្យទន្លេប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល៕

    March 10, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Epic Games បានប្រកាសថា ពួកគេនឹងនាំមកជូនអ្នកចូលចិត្តលេងហ្គេមទាំងអស់នូវហ្គេមបែបបាញ់ប្រហារដែលកំពុងល្បីល្បាញខ្លាំងគឺ Fortnite Battle Royale ឲ្យលេងបាននៅលើស្មាតហ្វូនទាំង iPhone និង iPad។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Epic បានសន្យាថា ពួកគេនឹងផ្ដល់ជូនអ្នកលេងនូវមុខងារ មាតិកា និងការអភិវឌ្ឍប្រចាំសប្ដាហ៍នៃហ្គេម Fortnite Battle Royale នេះដូចគ្នាទៅនឹងកុំព្យូទ័រ Mac, PlayStation 4 និង Xbox One ដែរ។ គួរបញ្ជាក់ផងដែរថា ហ្គេមនេះត្រូវបានបណ្ដាញអ៊ីនថឺណេតតភ្ជាប់ដើម្បីលេង ហើយសម្រាប់តម្រូវការម៉ាស៊ីនគឺចាប់ពី iPhone 6s ឡើងមក។ ចំពោះ

    March 10, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះអ្នកបើកបរម៉ូតូមួយចំនួនធំបាននាំគ្នាពាក់អាវធំពីក្រៅបញ្ច្រាស ព្រោះពួកគេចង់តែការពារដៃរបស់ពួកគេពីពន្លឺថ្ងៃ។ ការពាក់អាវធំពីក្រៅរបៀបនេះមិនមែនកើតមានតែនៅក្នុងប្រទេសយើងនោះ សូម្បីតែនៅក្នុងប្រទេសម៉ាឡេស៊ីក៏មានចំនួនច្រើនដែរ។ ទាក់ទងនឹងបញ្ហានេះអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីម្នាក់បានព្រមានពីគ្រោះថ្នាក់ ដែលអាចកើតមានដោយយថាហេតុ ចំពោះអ្នកបើកបរដែលពាក់អាវធំបញ្ច្រាសនេះ។ តាមរយៈគណនី Facebook ដែលមានឈ្មោះ Zairul Eizam បានសរសេរថា ការពាក់អាវបញ្ច្រាសនេះអាចប្រឈមនឹងហានិភ័យមួយ គឺថានៅពេលខ្លះខ្យល់បានប៉ើងយកចុងអាវនោះនៅជាប់នឹងម៉ូតូ ឬរថយន្តផ្សេងៗដែលកំពុងបើកនៅក្បែរគ្នាបាន។ តួរយ៉ាងម្ចាស់គណនី Facebook ខាងលើបានបញ្ជាក់ថា គាត់ឆ្លាប់ឃើញករណីមួយគឺចុងអាវរបស់អ្នកបើកបរម៉ូតូម្នាក់បានប៉ើងទៅជាប់ជាមួយនឹងទំពក់មួយ ដែលមាននៅលើឡានដឹកបេតុងមួយគ្រឿង ហើយវាបានបង្កឲ្យដួល និងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរផងដែរ។ ដូចនេះគាត់បានស្នើរសូមអ្នកបើកបរម៉ូតូទាំងអស់ ត្រូវពាក់អាវឲ្យពីក្រៅឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងមានគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ៕ ភក្តី ប្រភព៖ thecoverage

    March 10, 2018