Khmernote Media
  • អន្តរជាតិ

    ប្រទេសចិន ៖ នៅក្នងថ្ងៃរៀបអាពាហ៍ពិពាហ៍ជាធម្មតាគេតែងតែមានការរាំច្រៀងកំដរអារម្មណ៍ភ្ញៀវ តែចម្លែកអីតែពីធីរៀបអាពាហ៍​ពិពាហ៍របស់គូរស្នេហ៍ជើងឯកតៃក្វាន់ដូមួយគូនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តនិងគួរអោយអស់សំណើចមួយ ដែលក្នុងថ្ងៃរៀបការកូនកំលោះកូនក្រមុំបែរនាំគ្នាជាឡើងលើឆាកបង្ហាញក្បាច់តៃក្វាន់ដូរបស់ខ្លួនទៅវិញ។ កូនក្រមុំបានប្រាប់ថាពួកគេបានសម្រេចចិត្តរៀបការជាមួយគ្នាក្រោយពីបានទាក់ទងគ្នាអស់រយៈពេល២ឆ្នាំ។ តាមប្រភពបានអោយដឹងថាកូនក្រមុំធ្លាប់ម្ចាស់ជើង​ឯកតេក្វាន់ដូដល់ទៅ២ដង នាងថែមទាំងមានបើកសាលាបង្ហាត់ក្បាច់តៃក្វាន់​ដូ១៤​កន្លែងទៀតផង។ ដោយ​​​សារតែបែបនេះហើយទើបកូនកំលោះកូនក្រមុំ សម្រេចចិត្តបើកបង្ហាញនូវជំនាញខ្លួនជូនភ្ញៀវដែលមកចូលរួមអបអរក្នុងថ្ងៃពិសេស​នេះតែម្តង។ ភ្ញៀវដែលអញ្ចើញ​មកចូលរួមនិងបានឃើញការបង្ហាញនេះពិតជាមានការភ្ញាក់ផ្អើល និងសប្បាយរីករាយ ដោយសារតែសម្តែងរបស់ក្រុមកូនកំលោះកូនក្រមុំមួយគូរនេះណាស់៕ ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ ប្រភព ៖ CHINA PLUS

    March 12, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ការរៀបការជាមួយជាតិសាសន៍ដទៃក្រៅពីជាតិសាសន៍ខ្លួនក្លាយជារឿងធម្មតាទៅហើយសំរាប់មនុស្សសម័យនេះ តែទោះជាយ៉ាងណាវានៅតែមានបញ្ហាចោទមួយចំនួន។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាងស្នេហាឆ្លងប្រទេសរបស់គូរស្នេហ៍ចិន អាហ្វ្រិកមួយគូដែលកំពុងល្បីពេញបណ្តាញសង្គម។ ក្រោយពីពួកគេបានធ្វើការ live-streaming នូវសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ពួកគេនៅលើបណញតាញសង្គម។ អស់រយៈពេលត្រឹមតែម១ខែប៉ុណ្ណោះ មានមនុស្ស ២,០០០នាក់ បានធ្វើការ follow ពួកគេ។ ជីវិតរស់នៅរបស់គូរស្នេហ៍ដែលមានវប្បធម៌ខុសគ្នាដាច់ស្រលះនៃមានភាពទាក់ទាញអោយមហាជនជាច្រើនចង់តាមដានដំណើរជីវិតរបស់ពួកគេ និង ចង់ដឹងណាស់ថាពួកគេធ្វើការទំនាក់ទំនងគ្នាបែបណា។ បុរសជាស្វាមីបានប្រាប់ទៅអ្នកសារព័ត៌មានថា អ្នកដែលតាមដានទាំងនេះ មានការចង់ដឹងជីវិតឯកជនបំផុតរបស់យើង ពួកគេក៏តែងតែសំណូមពរអោយពួកយើងធ្វើនូវរឿងមួយចំនួន ពួកយើងក៏ព្យាយាមធ្វើតាមតែអាចធ្វើទៅបានទាក់ទងការធ្វើម្ហូប និងល្បែងកំសាន្ត។ ស្វាមីវ័យ៤៣ឆ្នាំរូបនេះបានប្រាប់ថា ស្នេហារបស់ពួកគេបានកើតឡើងកាលពី៣ឆ្នាំមុន នៅពេលដែលគេបានធ្វើដំណើរទៅកាន់ប្រទេស Cameroon។ គាត់បានជួបគ្នាជាមួយ Sandra នៅក្នុងហាងកាត់សក់ ហើយក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាភ្លាមៗនោះដែរ។ គេក៏បានរៀបការជាមួយគ្នាក្នុងប្រទេស Cameroon

    March 12, 2018
  • អន្តរជាតិ

    ​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៧​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ (​ប្រុស​៤)​ រង​របួសធ្ងន់​៥​នាក់​ (​ស្រី​៣)​ និង​រង​របួសស្រាល​២​នាក់​(​ស្រី​១)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៩​នាក់​ (​ យប់​៩​នាក់​ )​។​ ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ១១​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​៦​គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន​៣​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ចំនួន​០​គ្រឿង​,​ ថ្មើរជើង​០​នាក់​ និង​យានយន្ត​ផ្សេងៗ​២​គ្រឿង​ ។​ ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

    March 12, 2018
  • បច្ចេកវិទ្យា

    ស្របពេលជាមួយនឹងកាលបរិច្ឆេតប្រកាសជាផ្លូវការនូវកុំព្យូទ័រជំនាន់ថ្មីរបស់ក្រុមហ៊ុន MSI កាន់តែខិតជិតមកដល់ ម៉ូដែលកំពូល GT83VR Titan Notebook ត្រូវបានគេជឿថាជាម៉ូដែលដំបូងបង្អស់ដែលមានភ្ជាប់មកជាមួយនូវប្រព័ន្ធដំណើរការ Intel’s Core i7-8850H។ ដោយឡែក GT83VR Titan Notebook គឺជាប្រភេទកុំព្យូទ័រហ្គេម ដូចនេះសមត្ថភាពរបស់ម៉ូដែលនេះគឺខ្ពស់ ឯតម្លៃក៏មិនធម្មតាដែរ គឺរហូតដល់ទៅ $7,691 ឯណោះ។ ក្រៅពីប្រព័ន្ធដំណើរការដ៏សែនលឿន កុំព្យូទ័រសម្រាប់លេងហ្គេមរបស់ក្រុមហ៊ុន MSI នេះក៏មានបំពាក់ដោយក្ដារចុចប្រភេទ SteelSeries RGB ជាមួយនឹងគ្រាប់ចុច Cherry MX Brown និងមានអេក្រង់ទំហំ 18.4អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 1920 x 1080 pixels។ អ្វីដែលអស្ចារ្យបំផុតនោះគឺ GT83VR Titan

    March 12, 2018
  • PR

    ក្រុមហ៊ុនសែលកាតបានទទួលជោគជ័យម្តងទៀតហើយ ដោយរក្សាបាននូវភាពជាអ្នកដឹកនាំទៅលើល្បឿនអ៊ីនធើណិតនៅទូទាំងប្រទេសកម្ពុជា ទទួលបានពានរង្វាន់ពី OpenSignal នៅឯសន្និសីទទូរស័ព្ទចល័តពិភពលោក នៅប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗនេះ។ គួររំលឹកផងដែរថា សែលកាត បានឈ្នះពានរង្វាន់ OpenSignal ម្ដងរួចមកហើយ កាលពីខែសីហាឆ្នាំមុន ដែលឈ្នះទៅលើល្បឿនអ៊ិនធើណិតដោនឡូត 4G និងល្បឿនដោនឡូតទូទៅ។ ក្នុងឆ្នាំនេះជាថ្មីម្ដងទៀត ក្រុមហ៊ុនសែលកាតទទួលបានរង្វាន់4ប្រភេទ ដែលបង្ហាញពីជ័យជំនះទៅលើ៖ •​ ល្បឿន 4G សម្រាប់ដោនឡូត • ​ល្បឿន 3G សម្រាប់ដោនឡូត • ទំហំសេវា​ 3G ធំទូលាយ • ល្បឿនបណ្តាញសេវាទូទៅ របាយការណ៍‘State

    March 12, 2018
  • អន្តរជាតិ

    ចិន៖ គិតមកទល់នឹងពេលនេះសមាជិកសភារបស់បក្សកុំមុយនីយចិនបានបោះឆ្នោតសម្រេចធ្វើវិសោធនកម្មលែងឲ្យមានច្បាប់ កំណត់អាណត្តិរបស់ប្រធានធិបតីជាផ្លូវការហើយ ដែលការធ្វើវិសោនកម្មនេះនឹងអនុញ្ញាតឲ្យលោកប្រធាធិបតីចិន Xi Jinping អាចកាន់ដំណែងបានអស់មួយជិវិតរបស់លោក។ សេចក្តីសម្រេចជាផ្លូវការនេះបានកើតឡើងក្រោយពីមានសមាជិកសភាចំនួន២,៩៥៨នាក់ក្នុងចំណោ​មសមាជិកសភាសរុបជិត ៣,០០០ នាក់បានបោះឆ្នោតគាំទ្រ​ការលុបបំបាត់ច្បាប់កំណត់អាណត្តិប្រធានាធិបតីក្នុងកិច្ចប្រជុំសភាពេញអង្គមួយ។ ក្នុងចំណោមសមាជិកសភាទាំងអស់នោះមានសម្លេងមិនគាំទ្រចំនួនពីរ និងសម្លេងអព្យាក្រឹតចំនួន៣តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា លោកប្រធានាធិបតី Xi Jinping បច្ចុប្បន្នទើបតែមានអាយុ៦៤ឆ្នាំ នោះទេ ដូចនេះបើយោងទៅតាមច្បាប់ថ្មីនេះលោកអាចកាន់ដំណែងជាច្រើនឆ្នាំទៅមុខទៀត។ យ៉ាងណាក្តី ក៏មានមហាជនចំនួន ជាពិសេសក្រុមនិស្សិតចិន ដែលកំពុងសិក្សានៅក្រៅប្រទេសមិនពេញចិត្តនឹងច្បាប់ថ្មីនេះដែរ៕ ភក្តី ប្រភព​៖ asiantown

    March 12, 2018
  • បច្ចេកវិទ្យា

    កាលពីប៉ុន្មានសប្ដាហ៍មុន ពាក្យសុំបម្រើការងាររបស់លោក Steve Jobs តាំងពីជំនាន់ឆ្នាំ1973 ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ RR Auction។ ដោយឡែក ទាក់ទងទៅនឹងបែបបទសុំការងារនោះគឺមានតម្លៃរហូតដល់ទៅ $50,000 ឯណោះសម្រាប់ពេលបច្ចុប្បន្ន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ វាមានបង្ហាញពីការស្នើរសុំការងាររបស់លោក Steve Jobs មុនពេលក្លាយជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple តាមបែបសាមញ្ញៗដូចគ្នាទៅនឹងសិស្សវិទ្យាល័យផ្សេងៗទៀតដែរ។ មុនពេលចូលទៅដល់ការស្នើរសុំការងាររបស់លោក Jobs មានរឿងរាវជាច្រើនបានកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ70 ដែលយើងទាំងអស់គ្នាអាចនឹងមិនដឹង។ កាលពីឆ្នាំ1972 លោក Jobs បានចុះឈ្មោះចូលរៀនក្នុងមហាវិទ្យាល័យ Reed ផ្នែកសិល្បៈសេរីនៅក្នុងរដ្ឋ Oregon។ ប៉ុន្ដែ លោកមិនបានរៀនដល់ចប់ឡើយ ពោលគឺត្រឹមមួយឆមាសលោកក៏សម្រេចចិត្តបោះបង់ចោល។ ក្រោយមក ថ្វីបើលោក Jobs សម្រេចិត្តឈប់ តែលោកនៅតែរស់នៅក្នុងសាលានោះអស់រយៈពេល

    March 12, 2018
  • អន្តរជាតិ

    បើគ្មានអ្វីជាឧបសគ្គនោះទេលោកប្រធានាធិបតិអាមេរិក ដូណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាំងជើងលោក គីម ជុងអ៊ុន នឹងអង្គុយ ទល់មុខគ្នា ដើម្បីជជែកស្វែងរកដំណោះស្រាយចំពោះបញ្ហានានា នៅក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក មេដឹកនាំទាំង២បានកើតមានជំលោះពាក្យសំដីជាមួយគ្នាជាហូរហែ ដោយលោក ដូណល់ត្រាំ បានហៅលោក គីម ជុងអ៊ុន ថាជាមនុស្សគ្រាប់រ៉ូកែតដ៏តូចមួយ ហើយចំណែកឯលោក លោក គីម ជុងអ៊ុនបានហៅលោក ដូណល់ត្រាំ ជាមនុស្សដែលមានបញ្ហាខួរក្បាល។ កត្តានេះបានធ្វើឲ្យគេមើលឃើញថា តើពួកគាត់នឹងនិយាយជាមួយគ្នាដូចម្តេចទៅ នៅពេលដែលពួកគាត់អង្គុយទល់មុខគ្នានោះ? ជំនួបនេះត្រូវបានស្នើដោយប្រេសិតរបស់កូរ៉េខាងត្បូងម្នាក់ ដែលបានស្នើឲ្យមានលោក ដូណល់ត្រាំ អញ្ជើញ លោក គីម ជុងអ៊ុន ទៅកាន់សេតវិមាន

    March 12, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple ត្រូវបានបង្ហាញទៀតហើយ ប៉ុន្ដែម្ដងនេះមិនមែនទាក់ទងទៅនឹងមុខងារ រឺផលិតផលថ្មីឡើយ។ ផ្ទុយទៅវិញ នោះគឺជាការបង្ហាញពីជំនាន់ថ្មីនៃក្ដារចុចរបស់កុំព្យូទ័រ MacBook ដែលនឹងធានាថាមិនចូលកំទេចកំទី រឺធូលីដីឡើយ។ ត្រឡប់ទៅកាន់ឆ្នាំ2015 វិញគឺជាពេលវេលាដែលក្រុមហ៊ុន Apple សម្រាច់ដាក់បង្ហាញទាក់ទងទៅនឹងកុំព្យូទ័រ MacBook របស់ខ្លួន ជាផលិតផល Laptop ដំបូងរបស់ក្រុមហ៊ុនដែលប្រើប្រាស់គ្រាប់ចុចប្រភេទ Butterfly Switches និងមានគ្រាប់ចុចនីមួយៗដាច់ឆ្ងាយពីគ្នា។ ស្របពេលជាមួយនឹងការព្យាយាមរបស់ក្រុមហ៊ុនដែលចង់ឲ្យកុំព្យូទ័រប្រភេទនេះស្ដើងខ្លាំង បញ្ហាទាក់ទងទៅនឹងកំទេចកំទី កំទេចអាហារ រឺធូលីដី តែងចូលខ្លួនទៅក្រោមគ្រាប់ចុច ហើយភាគច្រើននៃកំទេចនេះ គឺមិនអាចចេញមកក្រៅវិញបានទេ។ រហូតមកដល់ខែកញ្ញា ឆ្នាំ2016 ក្រុមហ៊ុន Apple

    March 12, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ០៩រោច ខែផល្គុនឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវ នឹងថ្ងៃទី០៩ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង១១ និង០០នាទី នៅចំណុច ក្នុងបន្ទប់ទឹក ផ្ទះលេខ៣២៨ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កើតឡើង០១លើក បង្កឡើងជនសង្ស័យ០១នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយ ថ្មើរជើង ។ ១-ជនសង្ស័យឈ្មោះ រ៉ុន ប្រុសលីន ភេទ ប្រុស

    March 12, 2018