- Khmernote Media
- អន្តរជាតិ
ប្រទេសចិន ៖ ដោយសារតែសព្វថ្ងៃមានការបើកទូលាយខ្លាំងលើការវិស័យអប់រំ ធ្វើអោយមនុស្សជាច្រើនមានឪកាសបានចូលរៀនដោយមិនប្រកាន់ថាគេមានវ័យចាស់ក្មេងប៉ុនណានោះទេ។ ប្រភពព័ត៌មានចិនមួយបានចុះផ្សាយករណីម្តាយម្នាក់នៅភាគខាងត្បូងប្រទេសចិនដែលមិនធ្លាប់ទៅសាលារៀន សម្រេចចិត្តចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យជាមួយនឹងកូនស្រីអាយុប្រាំឆ្នាំរបស់គាត់។ នាង Shi Xiaoqin អាយុ ៣១ ឆ្នាំជាម្តាយរបស់ក្មេងពីរនាក់ សង្ឃឹមថាតាមរយៈការចូលរៀននាងអាចជួយបង្រៀនដល់កូនៗរបស់នាងបាន ហើយប្រហែលជាអាចអោយនាងទទួលបានការងារប្រសើរជាងមុនសម្រាប់ខ្លួនឯង។ នាងបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស្រ្តីជាម្តាយក្មេងស្រីពីរនាក់បានពន្យល់ថាការដែលនាងមិនបានទៅសាលា ដោយសារតែមានការរវល់ជាមួយនឹងការងារជាច្រើនរបស់នាង ហើយនាងក៏មិនដែលមានឪកាសចេញទៅណាក្រៅពីក្នុងខេត្ត Guizhou ដែរ។ ថ្វីបើអ្នកដទៃគិតយ៉ាងណាអំពីនាងដែលនាងទើបចុលរៀននៅវ័យនេះក៏នាងមិនខ្វល់ដែរ សំខាន់នាងសប្បាយចិត្តនឹងចូលសាលារៀន។ នាងថែមទាំងលេងសប្បាយជាមួយមិត្តរួមថ្នាក់របស់នាងទៀតផង។ កាសែត South China Morning Post ស្រង់សំដីនាងថា:”ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតចំពោះខ្ញុំទេ ការស្ថិតនៅជាមួយកូនស្រីក្នុងថ្នាក់មិនត្រឹមតែជួយខ្ញុំឱ្យទទួលយកចំណេះដឹងថ្មីៗប៉ុណ្ណោះទេថែមទាំងជួយខ្ញុំឱ្យបង្រៀនកូនស្រីរបស់ខ្ញុំកាន់តែប្រសើរថែមទៀត”។ “នៅពេលខ្ញុំដឹងពីរបៀបអាននិងសរសេរខ្ញុំអាចជួយកូនស្រីរបស់ខ្ញុំ រៀននៅផ្ទះហើយនៅពេលនាងធំឡើងនាងនឹងមានឱកាសទទួលបានការងារល្អ” ។ Shi Xiaoqin
March 13, 2018 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់បក់ ដែលមកពីទិសខាងកើត ហើយវានឹងបង្កឲ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រ។
March 13, 2018 - បច្ចេកវិទ្យា
កាមេរ៉ាម៉ូដែល 0 របស់ក្រុមហ៊ុន Leica ដែលត្រូវបានផលិតឡើងតាំងពីឆ្នាំ1923 ត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ €2,400,000 (~$2,957,304) ក្នុងការដេញថ្លៃមួយ។ យោងតាមតម្លៃប៉ុណ្ណេះ កាមេរ៉ានេះបានបំបែកកំណត់ត្រាថ្មីលើពិភពលោក។ គួរបញ្ជាក់ផងដែរថា ការដាក់ដេញថ្លៃនេះត្រូវបានធ្វើឡើងជាលើកទី32 ហើយ ក្នុងពិធីដេញថ្លៃកាមេរ៉ា Westlicht ទីក្រុង Vienna ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី10 ខែមិនា កន្លងទៅនេះ។ សម្រាប់តម្លៃនេះ ត្រូវបានតម្លើងដល់ទៅ 6ដងឯណោះ ដែលជាហេតុជម្រុញឲ្យតម្លៃរបស់កាមេរ៉ានេះ ឡើងដល់ខ្ពស់ជាង 2.79លានដុល្លារ ដែលជាតម្លៃចាស់កំណត់ត្រាចាស់របស់កាមេរ៉ា Leica ម៉ូដែល 0 ដដែល (លេខសៀរៀល 116) កាលពីការដេញថ្លៃឆ្នាំ2012។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ
March 13, 2018 - បច្ចេកវិទ្យា
ស្របពេលជាមួយនឹងការលើកឡើងពីមុនដែលថា ក្រុមហ៊ុន Samsung នឹងបំពាក់បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់លើកំពូលស្មាតហ្វូន Galaxy S8, Galaxy Note 8 និង Galaxy S9 គឺមិនមែនជាការពិត ឥឡូវពាក្យចចាមអារាមនេះត្រូវបានបន្ដទៅដល់ Galaxy Note 9 វិញម្ដង។ ដោយឡែក ចំពោះលោក Ming-Chi Kuo បានលើកឡើងថា Galaxy Note 9 នឹងមិនមានឧបករណ៍ស្កេនបង្កប់ក្នុងអេក្រង់ឡើយ ហើយស្របពេលជាមួយគ្នានេះ មនុស្សមួយចំនួនក៏បានលើកឡើងបន្ថែមទៀតដែរថា បន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុអេក្រង់នឹងមិនដំណើរការលើកញ្ចក់ការពារអេក្រង់ឡើយ។ យោងតាមមូលហេតុទាំងពីរនេះ បានធ្វើឲ្យក្រុមហ៊ុន Samsung មានការព្រួយបារម្មណ៍ជាខ្លាំង។ ជាការពិតណាស់
March 13, 2018 - អន្តរជាតិ
យន្តហោះដឹកអ្នកដំណើររបស់បង់ក្លាដែសមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទម្សិលមិញនេះ និងបានបង្កឲ្យ មានអ្នកដំណើរចំនួន ៥០ នាក់ស្លាប់បាត់បង់ជីវិត។ យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់ ក្រុមហ៊ុនអកាសចរណ៍ US-Bangla Airlines មានគោលដៅហោះហើរចេញពីរាជធានី Dhaka ក្នុងប្រទេសបង់ក្លាសទៅកាន់ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់។ ចំនួនមនុស្សសរុបនៅក្នុងយន្តហោះមានចំនួន ៧១ នាក់ ក្នុងនោះរួមមានអ្នកដំណើរ ជនជាតិនេប៉ាល់ ៣៣ នាក់ អ្នកដំណើរជនជាតិបង់ក្លាដេសចំនួន ៣២ នាក់ អ្នកដំណើរជនជាតិចិនចំនួន ១ នាក់ និងជនជាតិម៉ាឌីវ ចំនួន ១ នាក់ផងដែរ ហើយក្រៅពីនេះគឺជា ក្រុមការងាររបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះ។ បើតាមក្រុមការងារ បច្ចេកទេសបានឲ្យដឹងថា យន្តហោះមានគ្រោះថ្នាក់ដោយសារតែអាកាសធាតុប្រែប្រួលទៅជាមានពពកច្រើនខ្លាំងពេក ធ្វើឲ្យ
March 13, 2018 - អន្តរជាតិ
ឥណ្ឌា៖ បុរសជាប្តីម្នាក់បានសម្រេចចាក់ទឹកអាស៊ីលើប្រពន្ធខ្លួនឯងឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែគាត់ខឹងនឹងប្រពន្ធរបស់គាត់ដែល ពពោះបានសុទ្ធកូនស្រីពីរនាក់ ខណៈដែលគាត់ចង់បានកូនប្រុសជាខ្លាំង។ ស្ត្រីជាជនរងគ្រោះមានឈ្មោះថា Farah អាយុ ២៥ ហើយប្តីរបស់នាងមានឈ្មោះថា Siraj អាយុ៣២ឆ្នាំ ហើយពួកគេរស់នៅក្នុងក្រុង Moradabad នៃប្រទេសឥណ្ឌា។ ពួកគេបានរៀបការជាមួយគ្នាអស់រយៈពេល ៨ ឆ្នាំ ហើយពួកគេមានកូនស្រីម្នាក់អាយុប្រមាណជា ៣ ទៅ ៤ ឆ្នាំ ហើយកាលពីមួយឆ្នាំចុងក្រោយនេះស្រ្តីជាប្រពន្ធបានពពោះមានកូនម្នាក់ទៀត។ ហើយចាប់តាំងពីពេលនាងមានផ្ទៃពោះមក ប្តីរបស់នាងតែងរករឿងជាងជានិច្ចដោយគំរាមថា ប្រសិនបើជាបានកូនស្រីទៀតនាងប្រាកដជាមានបញ្ហាធំ ជាមួយគាត់ហើយ។ ហើយទីបំផុតនាងពិតជាមានកូនស្រីម្នាក់ទៀតមែន ហើយដោយមានគំនិតខឹងនឹងប្រពន្ធយូរមកហើយនោះ ទើបនៅក្នុងថ្ងៃ ៨ មិនា ដែលជាថ្ងៃទិវាសិទ្ធនារីទើបកន្លងទៅថ្មីៗនេះ បុរសជាប្តីបានសម្រេចធ្វើសកម្មភាពចាក់ទឹកអាស៊ីតលើប្រពន្ធយ៉ាងឃោឃៅតែម្តង។
March 13, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុម អាណាចក្របៃតង និងក្រុម បងឆើត បានដឹកដៃគ្នាបន្ដដំណើរទៅកាន់វគ្គ Live Show 24 ចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ នៅក្នុងការប្រកួតដ៏ជក់ចិត្តរបស់គូរទាំងពីរកាលពីរាត្រីម្សិលមិញនេះ បានធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ទាំងការសម្រុកនិងវាយបកលឿនពិតជាធ្វើអោយការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញនេះពិតជាជក់ចិត្តមែនទែន ដល់ថ្នាក់ទស្សនិកជនអង្គុយមិនជាប់កៅអី។ ក្រោយពេលបញ្ចប់ការប្រកួតក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម អាណាចក្របៃតង និងក្រុម
March 12, 2018 - PR
កាលពីថ្ងៃទី 03 និង 04 មីនា កន្លងទៅនេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានរៀបចំកម្មវិធីសិក្ខាសាលា ” ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight ” នៅផ្សារទំនើប Aeon Mall ។ បើតាមប្រសាសន៍លោកចាប ឆៃ ហ៊ាង ប្រធានគ្រប់គ្រងការិយាល័យភ្នំពេញ បានអោយដឹងថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផលិត
March 12, 2018 - កីឡា
យោងតាមសារពត៌មាន Kicker បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United កំពុងនាំមុខក្នុងការប្រជែងគ្នាជាមួយនឹងក្លឹបធំៗដើម្បីដណ្តើមខ្សែប្រយុទ្ធ Robert Lewandowski ពីក្លឹប Bayern Munich។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញកំពុងស្វែងរកផ្លូវក្នុងការចង់ចាកចេញពីទឹក Allianz Arena នៅរដូវក្តៅខាងមុខ ហើយកាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Robert Lewandowski ក៏មានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដែរបន្ទាប់ពី Real Madrid មានចំណាប់អារម្មណ៍ចង់បានរូបគេនៅក្នុងរដូវកាលក្រោយនេះ។ ថ្វីដែលខ្សែប្រយុទ្ធ Robert Lewandowski កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក៏ដោយ ប៉ុន្ដែពេលនេះក្លឹបបិសាចក្រហម
March 12, 2018 - កីឡា
ក្លឹបមេឃខៀវ Manchester City និងក្លឹបបិសាចក្រហម Manchester United នឹងចូលរួមប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធ Neymar របស់ក្លឹបអ្នកមានបារាំង PSG បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនថា Neymar នឹងចាកចេញពីក្លឹប PSG ពេលបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះកំពុងត្រូវបានមនុស្សជាច្រើនយល់ថារូបគេកំពុងមានការមិនសប្បាយចិត្តជាមួយនឹងក្លឹបអ្នកមានបារាំង PSG ហើយចង់ចាកចេញពីទឹកដីបារាំងនៅក្នុងរដូវកាលកក្រោយនេះ បន្ទាប់ពីរួមរស់ជាមួយនឹង PSG បាន 1 រដូវកាល។ ទោះបីជា Manchester City និង Manchester United កំពុងប្រជែងគ្នាដណ្ដើម Neymar ក៏ដោយ ប៉ុន្ដែខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹបអធិរាជសរ Real
March 12, 2018









