- Khmernote Media
- អន្តរជាតិ
បរទេស ៖ កាលពីឆ្នាំ២០១៦ក្រុមហ៊ុនយក្ស Google បានបញ្ឈប់បុគ្គលិកស្រីម្នាក់ដែលមានឈ្មោះ Loretta Lee បន្ទាប់ពីនាងបានធ្វើការនៅក្រុមហ៊ុននេះអស់រយៈពេលជាង ៨ឆ្នាំមកហើយ។ អតីតបុគ្គលិកស្រីដែលត្រូវបានបញ្ឈប់នេះត្រូវបានគេដឹងថាធ្វើការនៅក្នុងក្រុមហ៊ុនខ្នាតយក្សមួយនេះនៅផ្នែកវិស្វករ software នាងត្រូវបានគេបញ្ឈប់ដោយសារតែធ្វើការមិនបានល្អ។ កាលពីពេលថ្មីសារព័ត៌មានបរទេសមួយបានចេញផ្សាយថានាងបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការជាន់ខ្ពស់នៅក្នុងរដ្ឋ Santa Clara ប្តឹងក្រុមហ៊ុន Google ពីបទរំលោភបំពានផ្លូវភេទ និង រើសអើងភេទ។ នាងបានអះអាងថាពេលនៅធ្វើការនៅទីនោះនាងតែងតែរងការធ្វើបាបពីមិត្តរួមការងារជាបុរស ពួកគេមិនត្រឹមតែធ្វើបាបរាងកាយនាងនោះទេ ថែមទាំងបំពានផ្លូវភេទនាងទៀតផង។ នាងបានបន្ថែមថាស្ទើរតែជារៀងរាល់ថ្ងៃ មិត្តរួមការងារជាបុរសរបស់នាងតែងតែលួចចាក់វីស្គីចូលទៅក្នុងភេសជ្ជៈរបស់នាង។ ស្តាប់មើលទៅវាដូចជាគួរអោយអស់សំណើចណាស់ នៅក្នុងកំឡុងពេលធ្វើការបុគ្គលិកប្រុសទាំងនោះបែរជានាំគ្នាលេងកាំភ្លើងជ័រប្រភេទ Nerf guns។ Lee ត្រូវបានមិត្តរួមការងារទាំងនោះបន្លំអោបថើប ហើយនាងក៏មិនត្រូវបានអនុញ្ញាតអោយចេញមុនម៉ោងនោះដែរបើទោះបីជានាងព្យាយាមសុំយ៉ាងណាក៏ដោយ។ នាងថែមទាំងធ្លាប់ត្រូវបានមិត្តរួមការងារទះកំផ្លៀងដោយគ្មានមូលហេតុនៅក្នុងកំឡុងពេលជប់លៀងទៀតផង។ តែបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបានអោយដឹងថា
March 9, 2018 - កីឡា
កីឡាករ Anthony Martial អាចនឹងត្រូវបានក្លឹបបិសាចក្រហម Manchester United លក់ចេញនៅក្នុងរដូវកាលក្រោយនេះដើម្បីបានប្រាក់ចំណូលខ្លះ សម្រាប់ការទិញខ្សែប្រយុទ្ធ Cristiano Ronaldo ត្រលប់មកកាន់ទឹកដី Old Trafford វិញនៅក្នុងរដូវកាលក្រោយនេះ។ ក្លឹបបិសាចក្រហម Manchester United ជឿជាក់ថាពួកគេនឹងអាចទាក់ទាញខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពីក្លឹបអធិរាជសរ Real Madrid ត្រលប់មកកាន់ក្លឹបបិសាចក្រហម Manchester United វិញ។ ក្លឹបបិសាចក្រហម Manchester United នឹងត្រៀមកញ្ចប់លុយ 200លានអឺរ៉ូ ក្នុងការទិញខ្សែប្រយុទ្ធ Cristiano Ronaldo
March 9, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញអាវុធហត្ថខណ្ឌជ្រោយចង្វានិងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យតាមចាប់បានហើយចោរ ដែលប្លន់ក្នុងហាងកាហ្វេ ”WringCoffee” កាលពីកន្លះខែមុន។ ជនសង្ស័យមានឈ្មោះ ហូ ម៉េងហ័រ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំនើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាននៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលពីនៅម៉ោងជិត៩យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានបុរសម្នាក់ប្រដាប់ដោយ កាំភ្លើងខ្លី១ដើម បានដើរចូលប្លន់ដល់ក្នុងផ្ទះលក់ការហ្វេយីហោ Wring Cafe ដែលស្ថិតនៅនតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា
March 9, 2018 - បច្ចេកវិទ្យា
សម្រាប់បច្ចុប្បន្ន ស្មាតហ្វូន ក៏ដូចជាឧបករណ៍អេឡិចត្រូនិចដទៃទៀត ពិតជាមានសារៈសំខាន់ ពោលគឺមនុស្សស្ទើរតែមិនអាចរស់នៅដោយគ្មានឧបករណ៍ទាំងនោះបានទេ។ ស្របពេលជាមួយគ្នានេះ គ្រឿងអេឡិចត្រូនិចគឺសុទ្ធតែត្រូវការថាមពលថ្ម និងតម្រូវឲ្យសាកថ្មជាប្រចាំ។ ប៉ុន្ដែ ប្រសិនបើអ្នកត្រូវធ្វើដំណើរទៅឆ្ងាយ ក្នុងព្រៃ រឺកន្លែងដែលគ្មានរន្ដអគ្គិសនី តើអ្នកនឹងត្រូវធ្វើយ៉ាងណា? ឈ្លៀតក្នុងឱកាសនេះ យើងសូមណែនាំលោកអ្នកឲ្យស្គាល់ឧបករណ៍ពិសេសមួយ ដែលអាចជួយឲ្យអ្នកសាកថ្មបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ វាមានឈ្មោះថា Windpal ហើយមានសមត្ថភាពប្រើប្រាស់អាចសាកថ្មឧបករណ៍របស់អ្នកបានទាំងស្មាតហ្វូន កុំព្យូទ័រ រឺ Smartwatch ដោយប្រើប្រាស់កម្លាំងខ្យល់។ ដូចនេះ អ្នកអាចសប្បាយរីករាយទៅនឹងដំណើរកំសាន្តនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងបានដោយមិនចាំបាច់ខ្វល់រឿងអស់ថ្មឧបករណ៍ប្រើប្រាស់ទៀតឡើយ។ គួរបញ្ជាក់ផងដែរថា Windpal គឺល្អបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងទៅតាមតំបន់ដាច់ស្រយាល រឺព្រៃភ្នំជាដើម។ មិនតែប៉ុណ្ណោះ ឧបករណ៍នេះគឺមិនចូលទឹកឡើយ ហើយអ្នកអាចទុកវានៅក្នុងកាបូបស្ពាយបាន
March 9, 2018 - កីឡា
យោងតាមសារពត៌មាន The Independent បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United ត្រៀមខ្លួនក្នុងការលក់ខ្សែបម្រើ Paul Pogba នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹបបិសាចក្រហម Manchester United បានប្រកាសថានឹងគាំទ្រចំពោះចំណាត់ការណ៍របស់លោក Jose Mourinho ចំពោះការដោះដូរកីឡាករឫការលក់កីឡាករណាម្នាក់ចេញដែលមិនបានគោរពតាមផែនការរបស់លោក Jose Mourinho បានរៀបចំ។ លោក Ed Woodward ដែលជាអ្នកគ្រប់គ្រងក្លឹបបិសាចក្រហម Manchester United នឹងអោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះសម្រេចគ្រប់យ៉ាងទាំងអស់ចំពោះអនាគតកូនក្រុមរបស់លោក។ លោក Jose Mourinho អាចនឹងលក់ខ្សែបម្រើ Paul Pogba
March 9, 2018 - អន្តរជាតិ
ផ្ទាំងបដា និងលិខិតជាច្រើនដែលបានសរសេរអក្សថា “អ្នកមិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ” (Not My President ) ត្រូវបានគេបិទផ្សាយពេញបរិវេណសាលកវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក។ ពាក្យសំដីនេះមិនត្រូវបានគេសំដៅទៅលើប្រធានា ធិបតីអាមេរិកនោះទេ តែវាត្រូវបានក្រុមនិស្សិតចិនសរសេរឡើងដើម្បីសំដៅទៅដល់លោកប្រធានធិបតីចិន Xi Jinping ដែលកំពុង ត្រូវបានបក្សកុំមុយនីយចិនរៀបចំឲ្យកាន់ដំណែងអស់មួយជីវិត។ ការសំដែងនូវការមិនគាំទ្រចំពោះលោក Xi Jinping ត្រូវបានចាប់ផ្តើមឡើងពីក្នុងបណ្តាញសង្គម Twitter មួយ ដែលរហូតមកទល់ពេលនេះគណនីមួយនេះមានអ្នក Follow ចំនួន ៥០០ នាក់ហើយ។ ជាងនេះទៅទៀតសកម្មភាពនេះបានបន្តកើតមាននៅតាមបណ្តាសកលវិទ្យាល័យក្នុងប្រទេសផ្សេងទៀតដូចជា អង់គ្លេស កាណាដា និងអូស្រ្តាលីផងដែរ។ ផ្ទាំងបដា និងលិខិតនេះមានតែងជាអក្សចិន និងអង់គ្លេស ហើយថែមទាំងមានបិទរូបលោក
March 9, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការផលិតលើជំនាន់ថ្មីរបស់កុំព្យូទ័រ MacBook Air ដែលមានតម្លៃទាប ពោលគឺថោកជាង iPhone ទៅទៀត។ ដោយឡែក ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នាដឹងហើយថាកុំព្យូទ័រប្រភេទនេះមិនដែលមានតម្លៃថោកឡើយ ពោលគឺខ្ទង់ពាន់ដុល្លារឡើយ ប៉ុន្ដែលើកនេះគឺមិនដូចគ្នាឡើយ។ យោងតាមគេហទំព័របរទេសមួយ បានលើកឡើងថា ម៉ូដែលថ្មីរបស់កុំព្យូទ័រ MacBook Air នឹងមានតម្លៃក្រោម $1,000 ហើយពាក្យចចាមអារាមនេះ ត្រូវបានផ្ទុះឡើងអស់រយៈពេលជាយូរមកហើយ ពោលគឺចាប់ផ្ដើមតាំងពីលោក Ming-Chi Kuo និយាយប្រាប់គេហទំព័រ 9to5mac មកម្លេះ។ លោក Kuo បានសរសេរថា ម៉ូដែលថ្មីនឹងត្រូវបានប្រកាសក្នុងកំឡុងត្រីមាសទី2 ឆ្នាំ2018 ដែលត្រូវនឹងខែកក្កដា តែម្ដង
March 9, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ នេះមិនមែនជារឿងភ្ញាក់ផ្អើលឡើយដែលជំនាន់ថ្មីនៃបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm នឹងមានឈ្មោះថា Snapdragon 855 ហើយសម្រាប់ម៉ូដឹមជំនាន់ថ្មីនេះដែរនឹងមានឈ្មោះថា X50។ ទាក់ទងទៅនឹងបន្ទះឈីបថ្មីនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីបំពាក់លើស្មាតហ្វូន ចាប់ពីឆ្នាំ2019 តទៅ។ គួរបញ្ជាក់ផងដែរថា បន្ទះឈីបប្រភេទ Snapdragon 855 នេះនឹងមានផ្ទុកប្រព័ន្ធដំណើរការ SDM855 និងម៉ូដឹម SDX50 5G ពោលគឺ Snapdragon 855 Fusion នឹងមានសមត្ថភាពអាចចាប់យកល្បឿន 5G បាន។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងពីមូលហេតុដែលក្រុមហ៊ុន Qualcomm សម្រេចផ្លាស់ប្ដូរឈ្មោះរបស់បន្ទះឈីបខ្លួនពី Mobile Platform ទៅជា Fusion Platform វិញនៅឡើយទេ ប៉ុន្ដែក្រុមហ៊ុនក៏បានលើកជាការពន្យល់ខ្លីមួយថា
March 9, 2018 - អន្តរជាតិ
ឥណ្ឌា៖ ដោយសារតែខឹងនឹងកូនប្រុស ដែលញៀននឹងការមើលវិដេអូសិចតាមទូរស័ព្ទដៃខ្លាំងពេក បុរសជាឪពុកម្នាក់បានសម្រេចកាត់កដៃកូនប្រុសរបស់គាត់ចោលតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Jalpally នៃប្រទេសឥណ្ឌា។ កូនប្រុសដែលជាជនរងគ្រោះមានឈ្មោះថា Khalid ហើយឪពុករបស់គេមានឈ្មោះថា Qureshi ជាអ្នកលក់ដូរតិចតួចនៅក្នុងផ្សាក្បែរតំបន់ដែលពួកគេរស់នៅ។ លោក Qureshi បានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ជាមនុស្សពិបាកអប់រំណាស់ មួយថ្ងៃៗគេតែងតែចំណាយពេលដើរលេងជាមួយនឹងមិត្តភក្តិ ហើយមិនសូវចូលផ្ទះទេ។ សកម្មភាពដែលកូនប្រុសរូបនោះតែងតែធ្វើជាប្រចាំនោះគឺអង្គុយមើលវីដេអូសិចតាមទូរស័ព្ទជាមួយនឹងមិត្តភក្តិ។ បុរសជាឪពុកបានបន្ថែមទៀតថា គាត់បានរកការងារនៅក្នុងស្ថានីយទូរទស្សន៍មួយឲ្យកូនប្រុសនោះធ្វើ តែគេបែជាគេចមិនទៅធ្វើការងារនោះទេ ហើយយកពេលនេះទៅអង្គុយមើលវីដេអូសិចតាមទូរស័ព្ទជាមួយនឹងមិត្តភក្តិទៀត។ ដោយខឹងនឹងឥរិយាថនេះលោកឪពុកបានជ្រុសដៃកាប់ដាច់កដៃកូនប្រុសនោះតែម្តង។ ពេលនេះបុរសជាឪពុកត្រូវបានប៉ូលិសចាប់ខ្លួន ហើយកូនប្រុសត្រូវស្នាក់នៅមន្ទីរពេទ្យ៕ ភក្តី ប្រភព ៖timesofindia
March 9, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ គេសង្កេតឃើញការជិះបញ្ច្រាសនៅម្តុំរង្វង់មូលវិមានឯករាជ្យ នៅតែកើតមានឡើងរៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ចដាក់កម្លាំងចាំស្ទាក់ចាប់យ៉ាងណាក៏ដោយ។ ជាក់ស្តែងចាប់ពីវេលាម៉ោង០៧ព្រឹក ដល់ម៉ោង១០យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ច ឃាត់បានយានយន្តចំនួន២៤គ្រឿង ដែលបានជិះបញ្ច្រាស ក្នុងនោះរួមមាន៖ ម៉ូតូចំនួន១៨គ្រឿង រ៉ឺម៉ក់កង់បី៤គ្រឿង និងរថយន្ត២គ្រឿង៕
March 9, 2018









