- Khmernote Media
- អន្តរជាតិ
ប្រទេសឥណ្ឌា ៖ ឪពុកម្តាមិនចង់អោយកូនដែលទើបនឹងធំដឹងក្តីរបស់ពួកគាត់ទៅប្រលាក់ប្រឡូសជាមួយនឹងវីដេអូអាសអាភាសនោះទេ ព្រោះវាអាចនាំពួកគេដើរទៅលើផ្លូវមិនល្អ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយពីរឿងរ៉ាវរន្ធត់ចិត្តមួយ ដែលឪពុកបង្កើតកាត់ដៃកូនប្រុសរបស់ខ្លួនដោយសារតែឃាត់មិនស្តាប់រឿងដែលគេលួចមើលវីដេអូអាសអាភាស។ លោក Mohammad Qayyum Qureshi មានវ័យ៤៥ឹឆ្នាំប្រកបរបរកាប់សត្វយកសាច់ទៅលក់ រស់នៅក្នុងទីក្រុង Hyderabad។ លោកមានកូនប្រុសស្រីចំនួន៤នាក់ Mohammad Khalid ត្រូវជាកូនម្នាក់ក្នុងចំនោមកូនទាំងបួនរបសលោក គេមានវ័យ១៨ឆ្នាំ។ បញ្ហាជំលោះរវាងឪពុកកូននេះវាបានកើតឡើងតាំងពីពេលដែលលោក Mohammad Qayyum បានទិញទូរស័ព្ទចល័តមួយអោយ Khalid។ គេតែងតែប្រើប្រាស់ទូរស័ព្ទនេះទៅមើលវីដេអូអាសអាភាស បើទោះបីជាត្រូវបានឪពុកធ្វើការប្រមានជាច្រើនលើកហើយក៏ដោយ។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ បុរសជាឪពុកក៏បានប្រទះឃើញកូនប្រុសវ័យ១៨ឆ្នាំគាត់មើលវីដេអូមិនល្អទាំងនោះទៀត គាត់បានព្យាយាមទាញកញ្ឆក់ទូរស័ព្ទនោះពីគេ។ កូនប្រុសនោះមិនត្រឹមតែមិនព្រមលែងគេថែមទាំងបានខាំដៃឪពុកកញ្ឆក់យកទូរស័ព្ទរបស់ខ្លួនមកវិញ គេបានភៀសខ្លួនចេញពីផ្ទះរហូតដល់យប់ជ្រៅទើបត្រលប់មកវិញ។ នៅព្រឹកថ្ងៃទី០៥ ខែដដែលនេះហឹង្សារវាងឪពុកកូនក៏បានកើតឡើងម្តងទៀត
March 8, 2018 - បច្ចេកវិទ្យា
កាលពីមួយរយៈមុន យើងធ្លាប់បានបង្ហាញជូនលោកអ្នកនូវរូបភាពជាច្រើនមកហើយរបស់កំពូលស្មាតហ្វូន Huawei P20, P20 Pro និង P20 Lite ហើយលោកអ្នកក៏បានដឹងហើយថា ភាពខុសគ្នារវាង Huawei P20 Pro និង P20 គឺកាមេរ៉ានាផ្នែកខាងក្រោយនេះឯង។ ទោះជាយ៉ាងណា ត្រកូល P20 ត្រូវបានរចនាឡើងជា 3ជម្រើសឯណោះ ហើយចំពោះ P20 Lite ក៏មានមុខងារមិនធម្មតាដែរ ប៉ុន្ដែមិនដល់ P20 និង P20 Pro ឡើយ។ រហូតមកដល់ពេលនេះ យើងទទួលបានរូបភាពថ្មីទៀតហើយ។
March 8, 2018 - បច្ចេកវិទ្យា
យោងតាមសារពត៌មានមួយរបស់ប្រទេសកូរ៉េ បានលើកឡើងថា ជំនាន់ថ្មីរបស់ iPhone X នឹងត្រូវបានអភិវឌ្ឍន៍ដោយមានភ្ជាប់មកជាមួយនឹងកាមេរ៉ា TrueDepth តូចជាងមុន និងមានក្បាលឆកខាងលើតូចជាងមុនដែរ។ ដូចនេះ សម្រាប់ថ្ងៃអនាគត រឺឆ្នាំ2019 ខាងមុខនេះ ក្បាលឆករបស់ iPhone X អាចនឹងត្រូវបានលុបចោលតែម្ដង។ យោងតាមគេហទំព័រ ET News កាលពីថ្ងៃពុធ កន្លងទៅនេះ បានសរសេរថា ក្រុមហ៊ុន Apple កំពុងធ្វើការលើរចនាបទ iPhone ជំនាន់ថ្មី ដែលមានអេក្រង់ពេញតួខ្លួនតែម្ដង ពោលគឺសូម្បីតែក្បាលឆកក៏លែងមានដែរ។ ស្របពេលជាមួយគ្នានេះ ប្រភពមួយដែលពុំបញ្ចេញឈ្មោះបានលើកឡើងថា “ក្រុមហ៊ុន Apple បានធ្វើការសម្រេចចិត្តលុបចោលរចនាបទ
March 8, 2018 - បច្ចេកវិទ្យា
មួយ ក្នុងចំណោមរឿងដ៏អស្ចារ្យផ្សេងទៀត ដែលរថយន្ដស្ព័រ Bugatti Chiron អាចធ្វើបាន គឺការបើកបរបានរហូតដល់ល្បឿន 261MPH (420KM/H) ឯណោះ។ ដូនេះ អាចនិយាយបានថារថយន្ដប្រណាំរបស់ក្រុមហ៊ុន Bugatti ពិតជាមិនធម្មតាឡើយ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Bugatti ទើបតែសម្រេចដាក់តាំងបង្ហាញទាក់ទងទៅនឹងជំនាន់ថ្មីនៃរថយន្ដស្ព័រខ្លួននៅឯ Geneva Motor Show ជាមួយនឹងការអភិវឌ្ឍលើផ្នែកជាច្រើន។ ជំនាន់ថ្មីនៃរថយន្ដស្ព័រនេះ ត្រូវបានធ្វើឡើងលើម៉ូដែល Chiron Sport ដែលមានកម្លាំងសេះរហូតដល់ 1,500 ឯណោះ ជាមួយនឹងម៉ាស៊ីន 16 និង Turbochargers 4។ ជាមួយនឹងទម្ងន់ស្រាលជាងមុនរហូតដល់ 40ផោន
March 8, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ន ស្មាតហ្វូនពិតជាដើរតួយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ព្រោះវាអាចជួយសម្រួលដល់ការងារជាច្រើន ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាផងដែរ។ ទោះជាយ៉ាងណា អ្នកអាចនឹងមិនដឹងថា អេក្រង់ប្រភេទ Touchscreen ប្រព័ន្ធដំណើរការ បច្ចេកវិទ្យាកាមេរ៉ា និងអ្វីៗជាច្រើនទៀតដែលបានបំពាក់លើស្មាតហ្វូន គឺអាចនឹងបង្កគ្រោះថ្នាក់មួយចំនួនដល់សុខភាព ហើយនេះគឺជាចំណុចធំៗទាំង3។ យោងតាម វិទ្យាស្ថានសុខភាពជាតិ (NIH) បានលើកឡើងថា វិទ្យុប្រេកង់ និងវិទ្យុសកម្មរបស់ស្មាតហ្វូន គឺជាទម្រង់នៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចដែលមិនមានអ៊ីយ៉ូដ។ លើសពីនេះទៅទៀត វិទ្យុសកម្មស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងគ្រប់យ៉ាងដែលមានក្នុងម៉ាស៊ីនមីក្រូវ៉េវ និងឧបករណ៍វេជ្ជសាស្រ្តដ៏មានឥទ្ធិពលដូចជាម៉ាស៊ីន X-Ray។ ដូចនេះ យើងគួរមានការប្រុងប្រយ័ត្នខ្ពស់ជាជាងការព្យាបាល។ 1/ មហារីក រឺដុះដុំសាច់ ប្រេកង់ដែលត្រូវបានបញ្ចេញដោយម៉ាស៊ីន X-Ray ត្រូវបានគេចាត់ថាជាទម្រង់នៃវិទ្យុសកម្មអ៊ីយ៉ូដ រឺវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចខ្ពស់។
March 8, 2018 - អន្តរជាតិ
តុលាការថៃបានសម្រេចផ្តទ្ទាទោសបុរសជាកម្មកនេសាទខ្មែរចំនួន៥នាក់ឲ្យជាប់គុកម្នាក់៥០ឆ្នាំ បន្ទាប់ពីពួកគេបានប្រើអំពើហិង្សាទៅលើភ្ញៀវទេសចរណ៍បាំរាំងចំនួន៤នាក់ ដែលបានទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយក្នុងចំណោមភ្ញៀវទេសចរណ៍បាំរាំងទាំងនោះមានភ្ញៀវទេសចរណ៍ជាស្រ្តីពីរនាក់ត្រូវបានក្រុមកម្មករទាំងនោះចាប់រំលោភទៀតផង។ ករណីប្រើអំពើហិង្សា និងចាប់រំលោភភ្ញៀវទេសចរណ៍បាំរាំងនេះបានកើតឡើងនៅឆ្នាំ២០១៦ កន្លងទៅ នៅលើកោះ Koh Kood ដែលស្ថិតនៅភាគខាងលិចប្រទេសថៃ និងជាប់ព្រំដែនជាមួយកម្ពុជាផងដែរ។ ក្នុងពេលកើតហេតុនោះភ្ញៀវទេសចរណ៍បាំរាំងពីរនាក់ដែលរងរបួសស្រាល និងបានព្យាយាមហែលមកកាន់ឆ្នេរដើម្បីទៅរាយការណ៍ជូនប៉ូលិស ហើយប៉ូលិសក៏បានចាប់ខ្លួនកម្មកនេសាទខ្មែរភ្លាមៗនោះផងដែរ និងទើបតែសម្រេចផ្តន្ទាទោសនាពេលថ្មីៗនេះ ដោយឲ្យពួកគេជាប់គុកម្នាក់៥០ឆ្នាំ ដោយគិតពីថ្ងៃចាប់ខ្លួនមកតែម្តង។ សូមបញ្ជាក់ថា ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរណ៍ប្រមាណជា ៣៥ លាននាក់ដែលតែងតែមកលេងនៅក្នុងប្រទេសថៃជារាងរាល់ឆ្នាំនោះ អាជ្ញាធរថៃបានអនុវត្តច្បាប់ការពារភ្ញៀវទេសចរណ៍យ៉ាងតឹងរឹងបំផុត តួរយ៉ាងកាលពីឆ្នាំ ២០១៤ កន្លងទៅមានកម្មកមីយ៉ាន់ម៉ាម្នាក់ត្រូវបានតុលាការថៃសម្រេចផ្ទទ្ទាទោសឲ្យជាប់គុកមួយជីវិតតែម្តង ចំពោះករណីស្រដៀងគ្នានេះ៕ ភក្តី ប្រភព៖ coconuts
March 8, 2018 - PR
ISI Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មផលិតដែកក្នុងប្រទេសកម្ពុជា រួមជាមួយនឹង Fuxin Steel Buildings (ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ ISI GROUP) បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយនឹង China Steel Structure Corporation (CSSC) ដែលជាក្រុមហ៊ុនដ៏ធំមួយមានជំនាញផ្នែកផលិតគ្រោងបង្គំដែករបស់តៃវ៉ាន់ និង ក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិលើសម្ភារដែក ដើម្បីបង្កើតជាក្រុមហ៊ុនវិនិយោគរួមគ្នាមួយឈ្មោះថា Chungkang Steel Structure (Cambodia)។ ក្រុមហ៊ុននេះ បានបង្កើតឡើងកាលពីឆ្នាំ2015 ហើយការសាងសង់រោងចក្រដំណាក់កាលទី១បានបញ្ចប់
March 8, 2018 - បច្ចេកវិទ្យា
សម្រាប់ iPhone X របស់ក្រុមហ៊ុន Apple អាចនឹងមិនត្រូវបានចេញលក់សម្រាប់អតិថិជនដែលរស់នៅក្នុងតំបន់អាស៊ីទេ ដោយពឹងផ្អែកលើបុណ្យចូលឆ្នាំថ្មីតាមប្រតិទិនចន្ទគតិ។ ប៉ុន្ដែ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងមានផលិតផលថ្មីជំនួសផងដែរ បើយោងតាមលោក Jun Zhang ថ្នាក់ដឹកនាំក្រុមហ៊ុន Rosenblatt Securities។ លោក Zhang បានបន្ដថា iPhone X ជាង 5.5លានគ្រឿងត្រូវបានរំពឹង នឹងលក់ចេញអស់ក្នុងកំឡុងត្រីមាសទី1 ឆ្នាំនេះ។ ប៉ុន្ដែ ដោយសារការចេញលក់ស្មាតហ្វូនកំពូលនេះធ្លាក់ចុះ ក្រុមហ៊ុន Apple អាចនឹងចេញលក់ផលិតផល iPhone ថ្មីដែលមានតម្លៃធូរថ្លៃជាងមុន។ ស្របពេលជាមួយគ្នានេះដែរ លោក Zhang បានលើកឡើងថា
March 8, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ឪពុកម្តាយគួរតែរក្សាទុកអ្វីមយយសំរាប់ទំនាក់ទំនងនៅលើខ្លួនរបស់ក្មេងតូច ដើម្បីបង្កានៅពេលណាដែលកូនតូចរបស់អ្នកវង្វេងចេញពីអ្នក។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ ដែលគ្រូនៅសាលាមតេ្តយ្យភ័យសឹងស្រក់ទឹកភ្នែកពេលប្រទះឃើញថាបាត់ក្មេងប្រុសម្នាក់ចុងក្រោយបែរជាឃើញគេនៅអង្គុយញាុំសាច់អាំងជាមួយក្មេងស្រីម្នាក់ទៅវិញ។ តាមប្រភពសារព័ត៌មាន China’s Xinhua បានអោយដឹងថាក្មេងប្រុសម្នាក់នេះបានអង្គុយញាុំសាច់អាំងដោតចង្កាក់ និងបាននិយាយលេងជាមួយក្មេងស្រីដែលអង្គុយជិតគេ។ គេបានប្រាប់ថាគេមិនអាចរកម្តាយរបស់គេឃើញនោះទេ ម្តាយរបស់ក្មេងស្រីដែលអង្គុយជិតគេនោះឃើញបែបនេះក៏មានចិត្តអាណិតហើយបានចេញប្រាក់ទិញសាច់អាំងដោតចង្កាក់នោះអោយគេញាុំ។ មិនត្រឹមប៉ុណ្ណោះនោះទេគាត់ថែមទាំងបានជួយស្វែងឪពុកម្តាយក្មេងប្រុសនោះទៀត តាមរយៈការសួរមនុស្សជាច្រើន។ តែមិនទទួលបានលទ្ធផលនោះទេ បញ្ហានោះគឺមិនមានអ្វីនៅលើខ្លួនក្មេងប្រុសនោះអាចអោយទំនាក់ទំនងរកឪពុកម្តាយរបស់គេបាន។ ជាសំណាងល្អដែលគ្រូបង្រៀននៅសាលាដែលក្មេងប្រុសនោះរៀនបានដើរកាត់ទីនោះ ហើយចាប់អារម្មណ៍ថាដូចជាធ្លាប់ឃើញគេព្រោះគេរៀននៅថ្នាក់ជាប់ថ្នាក់ដែលគាត់បង្រៀន។ គ្រូម្នាក់នោះក៏បាននាំគេត្រលប់មកសាលាវិញ គ្រូបន្ទុកថ្នាក់មានការភ្ញាក់ផ្អើល និងយំនៅពេលឃើញគេត្រលប់មកវិញ។ អ្នកប្រើប្រាស់បណ្តាញបានបញ្ចេញជាមតិយោបល់ថា ក្មេងប្រុសម្នាកនេះប្រហែលជាចាប់អារម្មណ៍ក្មេងស្រីតូចនោះហើយក៏ដើរតាមរហូតវង្វេងបាត់ពីសាលា។ យ៉ាងឪពុកម្តាយគួរតែទុកវិធីទាក់ទងទៅខ្លួននៅលើខ្លួនកូនតូច ដើម្បីអ្នកដែលបានប្រទះឃើញងាយស្រួលទាក់ទងទៅប្រាប់។ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ ប្រភព ៖ sanook
March 8, 2018 - PR
មកដល់កម្ពុជាមិនទាន់បានប៉ុន្មានផង OPPO ស្រាប់តែបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការបង្កើតឲ្យមានមជ្ឈមណ្ឌលសេវាកម្មអតិថិជនធំៗដល់ទៅ៤ ព្រមទាំងមានអ្នកបច្ចេកទេសទាំងខ្មែរ និងជនបរទេស ខណៈពេលដែលសន្ទុះនៃការលក់កំពុងតែមានការកើនឡើងយ៉ាងគំហ៊ុកនៅទូទាំងប្រទេស។ លោក វិចទ័រ នាយកផ្នែកមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន OPPO ប្រចាំកម្ពុជាបានឲ្យដឹងថា៖ “យើងចង់ឲ្យអតិថិជនកាន់តែមានទំនុកចិត្តបន្ថែមទៀតលើការប្រើប្រាស់ផលិតរបស់ OPPO និងមានភាពងាយស្រួលក្នុងការរកគ្រឿងបន្លាស់ ព្រោះទោះបីជាផលិតផលល្អប៉ុណ្ណាក៏ដោយ ក៏ឧប្បត្តិហេតុមួយចំនួនសុទ្ធតែអាចកើតឡើងបានគ្រប់ពេល។ ” នៅតាមមជ្ឈមណ្ឌលសេវាកម្មរបស់ OPPO នីមួយៗ គេឃើញមានបំពាក់នូវឧបករណ៍ទំនើប និងសម្បូរបែប ព្រមទាំងមានអ្នកជំនាញទាំងជនបរទេស និងជនជាតិខ្មែរដែលទទួលបានការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ។ លោក សៅ ម៉ៅ ដែលធ្វើការងារនៅក្នុងមជ្ឈមណ្ឌលសេវាកម្មអតិថិជនចាប់តាំងពីឆ្នាំ ២០១៦ មកបានឲ្យដឹង៖ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានមកបម្រើការងារនៅទីនេះ ត្បិតថាខ្ញុំអាចទទួលបាននូវការណែនាំយ៉ាងច្រើនពីអ្នកជំនាញជួសជុលគ្រឿងអេឡិចត្រូនិករាប់សិបឆ្នាំនៅបរទេស។ ជាពិសេគឺខ្ញុំបានទទួលការបណ្តុះបណ្តាលនៅបរទេសទៀតផង។ អតិថិជនដែលមកមជ្ឈមណ្ឌលសេវាកម្មរបស់
March 7, 2018









