- Khmernote Media
- កីឡា
នារីជាភេទមួយ ដែលត្រូវពិភពលោកគោរព ឲ្យតម្លៃ និងការពារជាពិសេស។ ជាក់ស្ដែងតាមរយៈការបង្កើតទិវាសិទ្ធិនារីអន្តរជាតិ ជារៀងរាល់ឆ្នាំនៅថ្ងៃទី ០៨ មីនា។ យ៉ាងណាមិញ ក្រៅពីសិទ្ធិដែលទទួលបានក្នុងថ្ងៃនេះហើយ តើបុរសគួរធ្វើអ្វីខ្លះក្នុងការបង្ហាញពីការគោរពចំពោះនារីដែលជាភេទទន់ខ្សោយនេះ? ខាងក្រោមនេះ ជាចំនុចងាយៗ សម្រាប់បុរស ក្នុងការបង្ហាញក្ដីស្រលាញ់ និងការគោរព ក៏ដូចជាឲ្យតម្លៃទៅលើស្រ្តី ៖ + ផ្ដល់ការគោរព៖ ជារឿងត្រឹមត្រូវមួយដែលបុរសគ្រប់រូបគួរតែបង្ហាញការគោរពដល់ស្រី ព្រោះទោះជាយ៉ាងណា ស្រី្តត្រូវបានចាត់ទុកថាជាមាតាពិភពលោក។ + មិនប្រើអំពើហិង្សា៖ ដូចដែលយើងដឹងរួចមកហើយថា ស្រីគឺជាភេទទន់ខ្សោយ។ ហេតុនេះការប្រើអំពើហិង្សាទៅលើស្រី្ត គឺជារឿងមួយដែលត្រូវហាមប្រាមដាច់ខាត។ + ប្រើពាក្យសមរម្យ៖ ក្រៅពីមិនប្រើអំពើហិង្សាហើយ បុរសគួរតែប្រើពាក្យសមរម្យជាមួយនឹងនារីភេទ ក្នុងការបង្ហាញពីតម្លៃរបស់នាងផងដែរ។
March 7, 2018 - អន្តរជាតិ
បរទេស ៖ វាពិតជារឿងដែលមិនគួរអោយជឿនិងអស្ចារ្យមែនទែនដែលទារិកាម្នាក់អាចនៅរស់រានមានជីវិត ក្រោយពីត្រូវសំណង់អគារមួយបាក់រលំសង្កត់ទាំងស្រុងទៅហើយ។ តាមប្រភពព័ត៌មានដ៏ល្បី dailymail បានអោយដឹងថាទារិកាម្នាក់ត្រូវបានគេជួយសង្រ្គោះចេញពីគំនរសំណង់អគារបាក់បែកដ៏ធំមួយនៅភាគខាងកើតតំបន់ Ghouta ប្រទេសស៊ីរី។ វាជារឿងដែលមិនជឿអោយជឿថានឹងមាននរណាម្នាក់អោយត្រូវបានគេជួយទាញចេញមកបានហើយនៅរស់រានមានជីវិតជាមួយនឹងកម្ទេចកម្ទីបំណែកថ្មដ៏ក្រាស់បែបនេះ។ Ismail Alabdullah បានបង្ហោះនៅលើបណ្តាញ tweet នូវវីដេអូជួយសង្រ្គោះទារិការនេះពីក្នុងគំនរបាក់បែកនោះយ៉ាងជោគជ័យ ហើយបញ្ជាក់ទៀតថាទារិការរូបនោះមិនមានរបួសធ្ងន់ធ្ងរនោះទេ។ មន្ត្រីម្នាក់នៅគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថាបុគ្គលិកជំនួយដែលកំពុងធ្វើបេសកកម្មមនុស្សធម៌នៅក្នុងតំបន់ខាងកើត Ghouta នោះជាអ្នកបានឃើញ និង ព្យាយាមជួយសង្គ្រោះដោយទាញមនុស្សចេញពីគំនរអគារបាក់បែកនោះ។ Pawel Krzysiek ប្រធានផ្នែកទំនាក់ទំនងនៅ ICRC ស៊ីរីនិយាយថាស្ថានភាពនៅជាយក្រុងដាម៉ាស់ដែលបានធ្វើឡើងដោយក្រុមប្រឆាំង ជាស្ថានភាពដែលអាក្រក់បំផុតមិនគួរនឹងកើតឡើង។ ការថ្លែងការណ៍ថ្ងៃអង្គារនេះបានបង្ហាញថា បេកសកម្មមនុស្សធម៌ក្នុងតំបន់ Ghouta ត្រូវបានកាត់បន្ថយរយៈពេលដោយសារតែការបាញ់បំផ្លោងគ្រាប់កាំភ្លើងធុនធំ។ សាលារៀនត្រូវផ្អាក និងមានក្មេងមួយចំនួនមិនបានឃើញពន្លឺថ្ងៃអស់រយៈជាង១៥ថ្ងៃទៀតផង៕ ប្រភព
March 7, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ចិនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានវប្បធម៌ដ៏ចំណាស់ វាត្រូវគេបែងចែកជាច្រើនសម័យកាល និង ច្រើនស្រឡាយរាជវង្សទៀតផង។ កាលពីពេលថ្មីៗនេះព័ត៌មានមួយកំពុងទទួលបានកាលចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម គឺសាកលវិទ្យាល័យចិនមួយនៅក្នុងខេត្ត Jiangxi បានចំនាយប្រាក់ជាង១ពាន់លានយ័ន ដើម្បីរចនាស្ថាបត្យកម្មអោយដូចទៅនឹងរាជរាំងនៃរាជវង្សទាំង៦សម័យកាលរបស់ចិន។ តើអ្នកជឿទេថាអ្វីដែលអ្នកគពុងតែសឃើញនេះមិនមែនជាកន្លែងហាមឃាត់ រឺ បូជនីយដ្ឋានបុរាណអ្វីនោះទេ តែវាគឺជាសាកលវិទ្យាល័យបច្ចេកវិទ្យាដែលមានឈ្មោះ East China Jiaotong ស្ថិតក្នុងទីក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន។ សាកលវិទ្យាល័យមួយនេះត្រូវបានគេវិនិយោគទឹកប្រាកប្រមាណជា ១ពាន់លានយ័នក្នុងការរចនាសាងសង់អោយមានបែបផែនដូចទៅនឹងរាជរាំងនៃរាជវង្សទាំង៦សម័យកាលរបស់ចិនដែលមានរួមបញ្ចូលរាជវង្ស Han Song Yuan Ming និង Qing។ សាកលវិទ្យាល័យនេះមាននិសិត្ស និង សាស្រ្តាចារ្យ
March 7, 2018 - បច្ចេកវិទ្យា
បច្ចុប្បន្ននេះ ក្រុមហ៊ុន Porsche ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់ប្រទេសអាឡឺម៉ង់ កំពុងតែផ្តោតគោលដៅទៅប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់អាមេរិក ដោយខ្លួនទើបតែធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅក្នុងពិពណ៌រថយន្តនៅទីក្រុង Geneva ប្រទេសស្វីស ជាមួយនឹងរថយន្ត Porsche Mission E Cross Turismo ដែលជារថយន្តដំណើរការដោយអគ្គិសនី។ ក្រុមហ៊ុន Porsche បានឲ្យដឹងថា ខ្លួនកំពុងតែធ្វើការពិចារណាដាក់រថយន្តប្រភេទនេះចូលជាផលិតផលថ្មីរបស់ខ្លួន។ រថយន្តស៊េរីថ្មីនេះជាប្រភេទ all-wheel drive (ប៉ុង២) មានកំលាំងម៉ាស៊ីន ៦០០ horsepower ហើយអាចបង្កើនល្បឿនពី ០ ដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែរថយន្តពេល ៣.៥វិនាទីប៉ុណ្ណោះ ខណៈរថយន្ត P100D Model X
March 7, 2018 - កីឡា
ខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Marouane Fellaini ត្រូវបានក្លឹបអ្នកមានបារាំង PSG ផ្ដល់កិច្ចសន្យារយៈពេល 4 ឆ្នាំអោយរូបគេដើម្បីចូលរួមលេងនៅក្នុងលីគកំពូល Ligue 1 នេះយោងតាមសារពត៌មាន Le 10 Sport បានចុះផ្សាយ។ កុងត្រារបស់ខ្សែបម្រើ Marouane Fellaini ជាមួយនឹងក្លឹបបិសាចក្រហម Manchester United នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះបរាជ័យក្នុងការបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United។ ខ្សែបម្រើ Marouane Fellaini ត្រូវបានគេរំពឹងទុកថានឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ផ្ទេរទៅកាន់ក្លឹបអ្នកមានបារាំង PSG
March 7, 2018 - កីឡា
ខ្សែប្រយុទ្ធ Paulo Dybala របស់ក្លឹបសេះបង្កង់ Juventus នឹងចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប Juventus ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំដែលក្នុងកុងត្រាថ្មីរបស់ Dybala រូបគេនឹងទទួលបានប្រាក់ឈ្នួលពលកម្មក្នុងមួយសប្ដាហ៍ 120000ផោន។ ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំរូបនេះត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ ហើយចង់បានរូបគេនៅក្នុងរដូវកាលក្រោយនេះ។ ខ្សែប្រយុទ្ធ Paulo Dybala ក៏ត្រូវបានគេលោមលួងអោយចាកចេញពីក្លឹបសេះបង្កង់ Juventus ដូចគ្នានៅក្នុងរដូវកាលក្រោយនេះ។ ក្លឹបដែលកំពុងចាប់អារម្មណ៍ទំរង់លេងរបស់ Dybala មានដូចជា៖ ក្លឹបបិសាចក្រហម Manchester United ក្លឹបអ្នកមានបុណ្យ Juventus ក្លឹបអធិរាជសរ Real Madrid ជាដើម។
March 7, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ ប្រព័ន្ធសង្គមត្រូវបានមនុស្សយកមកប្រើប្រាស់សំរាប់ធ្វើការទំនាក់ទំនងគ្នា និងចែករំលែកព័ត៌មានផ្សេងៗជាមួយគ្នាទៅវិញទៅមក។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលស្រ្តីម្នាក់ Video Call ទៅប្តីរបស់នាងខណៈពេលដែលនាងបានព្យាយាមចងករសម្លាប់ខ្លួន។ ប៉ូលិសបានប្រាប់ថាហេតុការណ៍នេះបានកើតឡើងនាម៉ោង៤ៈ៣០នាទីព្រឹក ថ្ងៃច័ន្ទ ទី០៥ ខែមីនា នៅភាគខាងត្បូងនៃទីក្រុង Patttaya ប្រទេសថៃ។ នៅពេលទៅដល់កន្លែងកើតហេតុប៉ូលិសបានប្រទះឃើញបុរសជាប្តីដែលមានឈ្មោះ Watana Chinwon វ័យ៣០ឆ្នាំអង្គុយអោបសពប្រពន្ធឈ្មោះ Wa វ័យ៣៦ឆ្នាំទៅហើយ។ តាមសម្តីរបស់បុរសជាប្តីបានអោយដឹងថាគាត់បានទៅផឹកស៊ីជាមួយមិត្តភក្តិតាំងពីព្រឹកថ្ងៃអាទិត្យម្លេះ។ រហូតដល់ព្រឹកថ្ងៃច័ន្ទជាថ្ងៃកើតហេតុនេះប្រពន្ធរបស់គាត់ក៏បាន Video Call ទៅគាត់ហើយប្រាប់ថានាងនឹងចងកសម្លាប់ខ្លួន។ ដោយមើលទៅដូចជាមិនស្រួលគាត់ក៏ប្រញាប់ត្រលប់មកកាន់បន្ទប់ខ្លួនដែលស្ថិតក្នុងអគារ lobby តែមកដល់បន្ទប់បានចាក់សោរពីក្នុង។ គាត់បានព្យាយាមស្រែកហៅប្រពន្ធគាត់ដែល តែនាងមិនបានធ្វើការឆ្លើយតបជាមួយគាត់នោះទេ។ គាត់ក៏បានសុំជំនួយពីបុគ្គលិកសន្តិសុខនៅទីនោះធ្វើការបើកទ្វារនោះ តែគួរអោយសោកស្តាយប្រពន្ធរបស់គាត់បានចងកស្លាប់បាត់ទៅហើយ៕ ប្រភព
March 7, 2018 - អន្តរជាតិ
សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ០១ នាក់ករណី រំលោភសេពសន្ធវៈនៅភូមិត្រពាំងថ្លឹង សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវៈ ស្ថិតនៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះម៉ោង មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាង សំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកឯជនរងគ្រោះ ឈ្មោះ យ-ហ-ន ភេទស្រី
March 7, 2018 - កីឡាខ្សែប្រយុទ្ធ Gareth Bale ត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពី Laliga ត្រលប់ទៅកាន់ Premier League វិញ
កាលពីរាត្រីម្សិលមិញនេះខ្សែប្រយុទ្ធ Gareth Bale បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយក្នុងជំនួបជាមួយនឹងក្លឹប PSG ដែលធ្វើអោយខ្សែប្រយុទ្ធរូបនេះត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយ។ ការអង្គុយកៅអីបម្រុងរបស់ខ្សែប្រយុទ្ធ Gareth Bale កាលពីម្សិលមិញនេះបានធ្វើអោយរូបគេមានការខកចិត្តយ៉ាងខ្លាំង ភ្លាមៗនោះភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Gareth Bale លោក Jonathan Barnett បានជំរុញអោយខ្សែប្រយុទ្ធសញ្ជាតិវ៊ែលរូបនេះត្រៀមខ្លួនក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយនេះ។ ក្លឹបបិសាចក្រហម Manchester United និងក្លឹបមាន់ខ្នាយមាស Tottenham
March 7, 2018 - បច្ចេកវិទ្យា
ខណៈការបង្ហាញខ្លួនជាផ្លូរកាន់តែខិតជិតមកដល់ ស្រាប់តែពេលថ្មីៗនេះ មានការលេចធ្លាយរូបភាពផ្លូវការរបស់ស្មាតហ្វូន P20 របស់ក្រុមហ៊ុន Huawei ជាមួយនឹងកាមេរ៉ាខាងក្រោយដល់ទៅ៣គ្រាប់។ រូបភាពទាំងនោះបានលេចធ្លាយ និងចែកចាយពេញប្រទេសចិន ហើយតាមរយៈរូបភាពនោះបង្ហាញយ៉ាងច្បាស់ថា Huawei P20 Pro នឹងមានក្បាលឆកនៅខាងមុខ និងមានកាមេរ៉ា៣គ្រាប់នៅខាងក្រោយ។ ហើយតាមរយៈរូបភាពនោះផងដែរ P20 Pro មាន២ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងខៀវ។ Huawei នឹងដាក់បង្ហាញស្មាតហ្វូនត្រកូល P របស់ខ្លួននៅថ្ងៃទី២៧ ខែមីនា ខាងមុខនេះ ចំណែកឯតម្លៃវិញ តាមរយៈព័ត៌មានកន្លងមកបានបញ្ចាក់ថា សម្រាប់ស្មាតហ្វូន P20 អាចនឹងមានតម្លៃខ្ទង់ €679($839) និង
March 7, 2018









