Khmernote Media
  • កីឡា

    ជាយូរណាស់មកហើយ នារីភេទត្រូវបានចាត់ទុកថាជាភេទដែលពិភពលោកទាំងមូលគោរព និងឲ្យតម្លៃជាពិសេស ជាក់ស្ដែងតាមរយៈការបង្កើតសិទ្ធនារីអន្តរជាតិ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ០៨ មីនា។ យ៉ាងណាមិញ ក្រៅពីសិទ្ធទាំងឡាយដែលទទួលបានពីការឲ្យតម្លៃដោយមនុស្សលើពិភពលោកហើយ ស្រីៗទាំងអស់គួរតែមានចំនុចខ្លះៗ ក្នុងការតម្កើងតម្លៃខ្លួនឲ្យកាន់តែខ្ពស់។ ១០ ចំនុចខាងក្រោមនេះ អាចជួយជាគំនិតខ្លះៗ សម្រាប់នារីក្នុងការលើកកម្ពស់ដល់ខ្លួនឯង ក៏ដូចជាធ្វើឲ្យបុរសកាន់តែគោរពចំពោះខ្លួនផងដែរ៖ ១. ជឿជាក់លើខ្លួនឯង៖ ជាការពិតណាស់ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ការជឿជាក់លើខ្លួនឯងជាអ្វីដែលយើងចាំបាច់មិនអាចខ្វះបាន។ មនុស្សស្រីដែលពោរពេញដោយជំនឿជឿជាក់ និងទំនុកចិត្តលើខ្លួនឯងខ្ពស់ តែងតែធ្វើឲ្យគ្រប់គ្នាមានការគោរព និងឲ្យតម្លៃខ្ពស់ជាពិសេស។ ២. មានទំនួលខុសត្រូវ៖ ទំនួលខុសត្រូវជាទូទៅតែងភ្ជាប់មកជាមួយនឹងទំនុកចិត្តលើខ្លួនឯង។ មិនថាធ្វើអ្វីក៏ដោយ ទំនួលខុសត្រូវខ្ពស់រាល់ការងារ និងក្ដីសម្រេចចិត្ត បង្ហាញយ៉ាងច្បាស់ពីតម្លៃរបស់មនុស្សស្រីម្នាក់ៗ។ ៣. លេងសើច

    March 6, 2018
  • អន្តរជាតិ

    ថៃ ៖ កាលពីឆ្នាំ២០១៦អាជ្ញាធរប្រទេសថៃបានឃាត់ខ្លួនអ្នកនេសាទជនជាតិខ្មែរចំនួនប្រាំនាក់ដែលបានហែលឆ្លងទៅកាន់កោះ Koh Kood ហើយបានព្យាុយាមរំលោភ និងសម្លាប់ទៅលើស្រ្តីជនជាតិបារាំងពីរនាក់។ នៅកាលពីថ្ងៃច័ន្ទម្សិលមិញនេះ តុលាការថៃបានសម្រេចកាត់ទោសអ្នកទាំងប្រាំនាក់នោះអោយជាប់គុករយៈពេល៥០ឆ្នាំពីបទប្រើប្រាស់ហឹង្សាធ្ងន់ធ្ងរ និង ការរំលោភសេពសន្ថវៈ។ តាមប្រភពបានអោយដឹងថា Koh Kood ជាកោះដាច់ស្រយាលមួយរបស់ថៃដែលស្ថិតនៅជិតបន្ទាត់ព្រំដែនកម្ពុជាថៃ។ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ជនជាប់ចោទទាំងប្រាំរូបបាន​ហែល​ឆ្លងលើកោះនោះ ហើយវាយប្រហាលើក្រុមទេសចរណ៍ជនជាតិបារាំង​៤​នាក់។ ក្នុងចំណោមជនជាតិបារាំងពីរនាក់ដែលរងរបួសបានរត់មកប្តឹងប៉ូលិសថៃ ទើបធ្វើអោយប៉ូលិសអាចជាប់បានជនជាប់ចោទទាំងប្រាំនោះនៅនឹងកន្លែងតែម្តង។ ម្នាក់ក្នុងចំណោមប្រាំនាក់នេះត្រូវបានប៉ូលិសថៃអះអាងថានឹងជាប់សង្ស័យលើបទធ្វើឃាតទៀតផង៕ ប្រភព ៖ coconuts

    March 6, 2018
  • កីឡា

    យោងតាមសារពត៌មាន Blid បានចេញផ្សាយអោយដឹងថា៖ ក្លឹបកាំភ្លើងធំ Arsenal និងក្លឹប Napoli កំពុងមានចំណាប់អារម្មណ៍លើអ្នកចាំទី Bernd Leno របស់ក្លឹប Bayer Leverkusen ហើយគ្រោងនឹងប្រជែងគ្នាដណ្ដើមអ្នកចាំទីរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹប Napoli បានកោតសរសើរអ្នកចាំទី Bernd Leno តាំងពីរដូវកាលមុនមកម្លេះ ហើយក៏ធ្លាប់ចូលរួមដេញថ្លៃអ្នកចាំទីរូបនេះម្ដងរួចដែរ ប៉ុន្ដែការដេញថ្លៃទិញអ្នកចាំទី Bernd Leno នេះត្រូវបរាជ័យទៅវិញដោយសារតែក្លឹប Bayer Leverkusen បដិសេធ។ ប៉ុន្ដែនៅក្នុងពេលបញ្ចប់រដូវកាលនេះក្លឹប Napoli គ្រោងនឹងធ្វើការដេញថ្លៃទិញអ្នកចាំទី Bernd Leno នេះម្ដងទៀតខណៈដែលក្លឹបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍អ្នកចាំទីនេះដូចគ្នា។

    March 6, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ក្មេងជៀសមិនផុតនោះទេពីការបង្កើតកំហុសផ្សេងៗនោះ បែរនេះហើយទើបអ្នកជាឪពុកម្តាយគួរណាមានចិត្តអត់ធ្មត់ខ្លាំងបន្តិចក្នុងការអប់រំតម្រង់ផ្លូវរបស់ពួកគេ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីដ៏ឃោរឃៅមួយ ដែលឪពុកម្នាក់វាយធ្វើបាបកូនស្រីវ័យ១០ឆ្នាំរបស់ខ្លួន​ព្រមទាំងចងនាងអូសតាមម៉ូតូទៀតផង។ ​ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងតំបន់ស្វយ័តខេត្ត Guangxi។ វីដេអូអំពើរឃោរឃៅរបស់ឪពុកម្នាក់នេះត្រូវគេចែករំលែកក្នុងបណ្តាញសង្គម ក្នុងវីដេអូនោះបានបង្ហាញថាឪពុកដែលមានត្រកូល Wei បានវាយក្បាលរបស់កូនស្រីគាត់ និងត្រឹមតែប៉ុណ្ណឹងនោះទេគេថែមទាំងបានចាប់ទាញជើងទាំងពីរបស់កូនចងទៅនឹងម៉ូតូអូសដូចជាសត្វធាតុ។ ក្មេងស្រីម្នាក់នោះបានស្រែកយំយ៉ាងឈឺចាប់ ប៉ុន្តែមិនមាននរណាម្នាក់ចេញមុខមកជួយឃាត់ឪពុករបស់ក្មេងស្រីនោះទេ។ ជាសំណាងណាស់ដែលអាជ្ញាធរនៅក្នុងតំបន់នោះអាចរកឃើញជនសង្ស័យភ្លាមក្រោយពីទទួលបានការផ្ញើវីដេអូអោយ២០នាទី។ បើតាមការអោយដឹងពីភ្នាក់ងាប៉ូលិសបានអោយដឹងថាក្មេងស្រីតូចនេះត្រូវរបួសរលាត់ស្បែកនៅត្រង់ដៃ និងខ្នងរបស់នាង ពេលនេះនាងកំពុងទទួលការព្យាបាលរបួស និងសុខភាពផ្លូវចិត្តនៅមន្ទីពេទ្យមួយកន្លែងក្នុងខេត្ត Guangxi។ ឪពុករបស់ក្មេងស្រីរងគ្រោះបានសារភាពថាគេពិតជាបានធ្វើបែបនេះដាក់កូនស្រីមែន គឺដោយសារតែនាងគេចវេះមិនចង់ទៅសាលារៀន៕  ប្រភព ៖ thecoverage

    March 6, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid កំពុងតែពិចារណាលើកីឡាករ Christian Pulisic របស់ក្លឹប Borussia Dortmund ដើម្បីត្រៀមទុកជំនួសដំណែងខ្សែប្រយុទ្ធ Gareth Bale ប្រសិនបើក្លឹបអធិរាជសរ Real Madrid ធ្វើការផ្ទេរខ្សែប្រយុទ្ធ Neymar ត្រលប់មកកាន់ទឹកដីអេស្ប៉ាញវិញបរាជ័យ។ ខ្សែប្រយុទ្ធ Gareth Bale ត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ការចាកចេញពីរបស់ខ្សែប្រយុទ្ធ Gareth Bale អាចនឹងធ្វើអោយក្លឹបអធិរាជសរ Real Madrid បាត់បង់កម្លាំងប្រយុទ្ធដ៏សំខាន់មួយ។ ក្លឹបអធិរាជសរ Real Madrid

    March 6, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានទន្លេមួយ ដែលត្រូវបានគេចាត់ទុកថាជាទន្លេកខ្វក់បំផុតនៅលើពិភពលោក ហើយទន្លេនេះបានជះឥទ្ធិពលអាក្រក់ដល់បរិស្ថានយ៉ាងច្រើនផងដែរ យ៉ាងណាក្តីពេលនេះគេកំពុងសិក្សា ដើម្បីយកទឹកទន្លេដ៏កខ្វក់នេះទៅច្នៃជាទឹកសម្រាប់ប្រើប្រាស់។ ​ ​តាមការចុះទៅសិក្សាផ្ទាល់មួយបានរកឃើញថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរដងទន្លេនោះ បានរងនូវផលអវិជ្ជមានជាច្រើនពីទឹកទន្លេជាពិសេសនោះគឺពេលមានទឹកលិចម្តងៗ។ នៅពេលដែលទឹកទន្លេជន់ឡើងវាបានហូរនាំយកសំរាម ជាតិពុល លាមកសត្វ ទៅកាន់តំបន់ដែលប្រជាជនកំពុងរស់នៅ។ អ្វីដែលកាន់តែអាក្រក់នោះគឺថា ទឹកទន្លេដែលសប្បូរទៅដោយជាតិពុលនេះ បានបំផ្លាញដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋទៀតផង។ ផងប៉ះពាល់នៃទឹកទន្លេនេះបានកើតមានជាង ១០ ឆ្នាំ មកហើយដែល គ្មានអ្នកណារកដំណោះស្រាយទាល់តែសោះ។ រហូតមកទល់នឹងពេលនេះវាឈានដល់ដំណាក់កាលប្រកាសអាសន្នហើយ​ ដែលតម្រូវឲ្យអាជ្ញាធរប្រចាំទីក្រុងចាកាតា ត្រូវតែរកដំណោះស្រាយជាបន្ទាប់មួយ។ តាមផែនការគេកំពុងសិក្សារកវិធីច្រោះយកទឹកដែលកខ្វក់ឲ្យក្លាយទៅជាទឹកដែលអាចញ៉ាំបាននៅក្នុងឆ្នាំ ២០២៥។ មជ្ឈដ្ឋានទូទៅ កំពុងរង់ចាំមើលថាតើ គម្រោងច្រោះទឹកនេះអាចទៅរួចឬអត់ ហើយប្រសិនបើវាអាចទៅរួចមែនវាគឺជារឿងបំផុត៕ ភក្តី ប្រភព៖ coconuts

    March 6, 2018
  • កីឡា

    យោងតាមសារពត៌មាន Daily Mail បានចេញផ្សាយអោយដឹងថា៖ ខ្សែប្រយុទ្ធ Eden Hazard អាចនឹងមិនចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះសង្ឃឹមថានឹងអាចចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយនេះ។   ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះកំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធ Eden Hazard ត្រូវបានក្លឹបអធិរាជសរ Real Madrid ចាប់អារម្មណ៍តាំងពីដើមរដូវកាលនេះមកម្លេះ ស្របពេលដែលខ្សែប្រយុទ្ធរូបនេះចង់ចូលរួមលេងអោយក្លឹបអធិរាជសរ Real Madrid ដូចគ្នា។ ខ្សែប្រយុទ្ធ Hazard នៅតែជាគោលដៅដ៏សំខាន់របស់លោក Zinedine Zidane

    March 6, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ផលិតផល Drone ស្ដង់ដារដែលមានទម្ងន់ស្រាល តូច ងាយយកតាមខ្លួន និងគុណភាពខ្ពស់របស់ក្រុមហ៊ុន DJI គឺ Mavic បានទម្លាក់តម្លៃមកសល់ត្រឹម $769 ប៉ុណ្ណោះ។ ជាការពិតណាស់ យោងតាមតម្លៃប៉ុណ្ណេះ គឺទាបបំផុតហើយក្នុងប្រវត្តិសាស្ត្រ ពោលគឺសម្រាប់តម្លៃពេញគឺ $999 ឯណោះ ដែលនេះគឺជាការបញ្ចុះតម្លៃរហូតដល់ 23%។ គួរបញ្ជាក់ផងដែរថា Mavic ត្រូវបានក្រុមហ៊ុនសម្រេចដាក់លក់តាំងពីឆ្នាំ2016 មកម្លេះ ហើយគេហទំព័រ The Verge បានផ្ដល់ពិន្ទុដល់ផលិតផលនេះ 9.5 ដោយពឹងផ្អែកលើចម្ងាយ ថាមពលថ្ម និងមុខងារ។ អ្វីដែលពិសេសបំផុត

    March 6, 2018
  • អន្តរជាតិ

    បើយោងតាមអ្នកឯកផ្នែកផែនដីវិទ្យារបស់អាមេរិកលោក Steven Ward បានឲ្យដឹងថា រលកស៊ូណាមិធំមួយដែលមានកម្ពស់ ១២ ម៉ែត្រ អាចនឹងវាយប្រហារប្រទេសញូវស៊ីឡេន។ តាមការសិក្សាបានឲ្យដឹងថារលកស៊ូណាមិនេះអាចនឹងវាយប្រហារទីក្រុងធំបំផុតរបស់ប្រទេសញូវស៊ីឡេន មានដូចជាទីក្រុង Auckland ហើយវានឹងធ្វើការវាយប្រហារពីតំបន់ឆ្នេរខាងកើត ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងជើងនៃទីក្រុង Auckland ហើយនឹងបន្តទៅវាយប្រហារដល់ភាគខាងត្បូងនៃទីក្រុង Christchurch ទៀតផង។ ការសិក្សាបានបង្ហាញទៀតថា រលកស៊ូណាមិនេះអាចមានកម្ពស់ពី ៥ ដល់ ១២ ម៉ែត្រ អាចមានផលប៉ះពាល់ស្នើនឹងគ្រាប់បែក TNT ទម្ងន់ ៣,៦ តោន ហើយវានឹងក្លាយជារលកយក្ស ឬគ្រោះធម្មជាតិដ៏ធំបំផុតរបស់ប្រទេសញូវស៊ីឡេនផងដែរ។ ពេលនេះអាជ្ញាធរញូវស៊ីឡេនកំពុងតែស្វែងរកវិធីទប់ស្កាត់ និងកាត់បន្ថយការវាយប្រហាររបស់រលកស៊ូណាមិនេះហើយ។ សូមបញ្ជាក់ថា រលកស៊ូណាមិធ្លាប់វាយប្រហារមហាសមុទ្រឥណ្ឌាកាលពីឆ្នាំ ២០០៤ និងសម្លាប់មនុសចំនួន

    March 6, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បើយោងតាមអាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា យុទ្ធនាការស្វែងរកយន្តហោះ MH370 គ្រោងនឹងបញ្ចប់នៅក្នុងពាក់ កណ្តាលខែមិថុនា ខាងមុខនេះហើយ ខណៈដែលមានគ្រួសារជាច្រើនបានរងចាំទទួលដំណឹងពីយន្តហោះនេះអស់រយៈពេល៤ឆ្នាំមកហើយ។ សូមរលឹកឡើយវិញថា យន្តហោះ MH370 របស់ម៉ាឡេស៊ីបានបាត់ខ្លួនកាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០១៤ ដែលក្នុងយន្តហោះមានផ្ទុកអ្នកដំណើរចំនួន២៣៩នាក់។ អ្នកដំណើរដែលនៅក្នុងយន្តហោះនោះភាគច្រើនជាភ្ញៀវជនជាតិចិន ហើយជើងហោះហើរមួយនេះមានគោលដៅចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន។ យន្តហោះបានបាត់ខ្លួននៅពេលកំពុងហោះហើរ​ ហើយគេបានព្យាយាមស្វែងក្នុងផ្ទៃក្រឡា ១២០,០០០ ម៉ែត្រការ៉េហើយ តែនៅតែមិនអាចរកឃើញទៀត។ មិនត្រឹមតែរកមិនឃើញយន្តហោះនោះទេ សូម្បីតែតម្រុយ ឬដាន ពីយន្តហោះក៏គេមិនអាចរកឃើញដែរ។ ហើយយុទ្ធការថ្មីមួយទៀតនេះ ទំនងជាបញ្ចប់ទៅវិញដោយគ្មានលទ្ធផលអ្វីជាដុំកំភួនទៀត។ យ៉ាងណាក្តី ក្រុមការងារនៅតែមិនទាន់បោះបង់ក្តីសង្ឃឹមក្នុងការស្វែងរកនោះ​ឡើយ ដោយគេគ្រោងនឹងរកមធ្យោបាយថ្មីៗជាច្រើនទៀតស្វែងរកយន្តហោះដែលបានបាត់នេះ៕ ភក្តី

    March 6, 2018