Khmernote Media
  • អន្តរជាតិ

    ចិន៖ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសថវិកាសំរាប់ចំណាយទៅលើវិស័យយោធា ដែលមានចំនួនប្រមាណជា១.១ពាន់ពាន់លានយ័ន(ប្រហែល១៧៥ពាន់លានដុល្លារអាមេ​រិក) សំរាប់ឆ្នាំថ្មីនេះ។ តួលេខនេះបានកើនឡើងលើសពីឆ្នាំមុនប្រមាណ៨ភាគរយ ហើយតួលេខនេះត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីរបស់ចិនលោក Li Keqiang ក្នុងកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំបានចាប់ផ្តើមនៅទីក្រុងប៉េកាំង។​​​ ​ លោក Li បានកំណត់កំណើនសេដ្ឋកិច្ចថានឹងអាចកើនឡើងប្រហែលជា៦.៥ភាគរយថែមទៀតនៅក្នុងឆ្នាំនេះ។ សមាជប្រជាជនជាតិមានការរំពឹងទុកថា នឹងអាចផ្លាស់ប្តូរនៃការកំណត់ច្បាប់ដែលនាយករដ្ឋមន្ត្រីអាចកាន់អំណាចបានតែ២អាណិត្តចោល ដោយគ្រោងអោយលោក Xi Jinping បន្តកាន់អំណាចនេះដោយគ្មានកាលកំណត់តែម្តង។ ការផ្លាស់ប្តូមួយនេះត្រូវបានគេរំពឹងទុកជាយូរណាស់មកហើយ តែវាមានភាពចម្រោងចម្រាស់ខ្លះបានកើតឡើង។ តែយ៉ាងណាគេទទួលស្គាល់ថា បន្ទាប់ពីមេដឹកនាំលោកម៉ៅសេទុងមក គឺលោក Xi Jinping នេះហើយ ដែលជាមេដឹកនាំដ៏មានឥទ្ធិពលខ្លាំងបំផុតរបស់ចិន។ អ្នកតាក់តែងច្បាប់រាប់ពាន់នាក់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទបានគ្រោងនឹងអបអរជ័យជម្នះនៅពេលផែនការ​លុប​ចោលដែនកំណត់រយៈពេលពីរអាណត្តិនេះត្រូវបានគេអាននៅអង្គជំនុំជម្រះ។។ រដ្ឋាភិបាលចិនបាននិយាយថា ខ្លួនកំពុងតែផ្តោតទៅលើគោលដៅសំខាន់ៗចំនួនបីក្នុងឆ្នាំខាងមុខគឺ ការប្រឈមនឹងហានិភ័យហិរញ្ញវត្ថុរបស់ប្រទេសចិន ដែលកំពុងទប់ស្កាត់ការ

    March 5, 2018
  • PR

    ពិតជាអស្ចារ្យមែនពេលនេះមានអ្នកមានសំណាងត្រូវរង្វាន់ម៉ូតូកាលីបយុវវ័យ Kawasaki ពីប៊ូសស្ត្រងចំនួន១០គ្រឿងទៀតហើយ។ ជឿថាមនុស្សយើងពិតជាមានសំណាងមែនដែរឬទេ? គ្រាន់តែញ៉ាំភេសជ្ជៈប៉ូវកំលាំង BOOSTRONG ដើម្បីទទួលបានថាមពលប៉ូវកំលាំង បំបាត់ភាពងងុយគេង បន្សាបជាតិស្រវឹង ជំនួយស្មារតីក្នុងការបើកបរ និងជំនួយវីតាមីនបន្ថែមក្នុងការសិក្សា ក៏មានសំណាងត្រូវរង្វាន់ជាច្រើនផ្សេងៗ ហើយរិតតែសំណាងទៅទៀតគឺត្រូវរង្វាន់ធំម៉ូតូកាលីបយុវវ័យ Kawasaki ភ្លាមៗ។ ច្បាស់ៗស្ដែងៗ គាស់ក្រវិលកំប៉ុងភ្លាម ឈ្មះរង្វាន់ភ្លាមមិនចាំបាច់រង់ចាំយូរ មិនបាច់បារម្មណ៍ថាមានការបោកប្រាប់ ក្លែងបន្លំចាប់រង្វាន់ទេ។ អ្នកដែលគាស់ក្រវិលកំប៉ុងឃើញរូបម៉ូតូភ្លាម រូបអ្នកហើយជាម្ចាស់ម៉ូតូកាលីបយុវវ័យពី ប៊ូសស្ត្រង គ្រាន់តែរក្សាក្រវិលកំប៉ុងនិងកំប៉ុងមកជួបក្រុមហ៊ុនគឺអាចទទួលបានម៉ូតូថ្មីស្រឡាងភ្លាមៗតែម្ដង។ ខាងក្រោមនេះជាអ្នកមានសំណាងត្រូវរង្វាន់ម៉ូតូកាលីបយុវវ័យពី ប៊ូសស្ត្រង ទាំង១០នាក់៖ 1. ឈ្មោះ ផាន ណេង ភូមិ គ្រួរ ឃុំ

    March 5, 2018
  • អន្តរជាតិ

    ប្រទេសថៃ ៖ ក្នុងសម័យនេះមនុស្សចាត់ទុកអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ វាមិនអាចជាឧបសគ្គក្នុងការរារាំងមិនអោយនរណាម្នាក់​ឈានទៅរកអ្វីដែលគេចង់បាននោះ។ កាលពីពេលថ្មីៗនេះព័ត៌មានគូស្នេហ៍វ័យចំណាស់ជាងគេក្នុងប្រទេសថៃបានសម្រេចចិត្តរៀបការជាមួយគ្នាធ្វើអោយល្បីពេញបណ្តាញសង្គម។ មានអ្នកកាសែតប្រហែល៦០នាក់បានទៅចូលរួមនៅក្នុងពិធីរៀបការរបស់កូនកំលោះវ័យចំណាស់មួយគូនេះ។ ពិធីរៀបការនេះត្រូវបានគេរៀបចំឡើងតាមយ៉ាងគគ្រឹកគគ្រេងស្របទៅតាមប្រពៃណីថៃ ព្រមទាំងមានការចូលរួមពីលោកបណ្ឌិត Boonchai Isarapisit នាយកប្រតិបត្តិក្រុមហ៊ុន Welles City City Co. , Ltd។ លោកព្រមទាំងបានមានប្រសាសន៍ទៀតថាវាជាអាពាហ៍ពិពាហ៍ដំបូងនៅក្នុងប្រទេសថៃដែលកូនកំលោះកូនក្រមុំមានវ័យច្រើនដល់ថ្នាក់នេះហើយព្រមទាំងនៅមានសុខភាពល្អទៀតផង។ តាមរយៈប្រភពបានអោយដឹងថាកូនកំលោះ Ta-nga មានវ័យ១០០ឆ្នាំ និងកូនក្រមុំមានឈ្មោះ Vinee Safflower មានវ័យ៩៦ឆ្នាំ។ សុខភាពល្អជាលក្ខណៈវិសេសមួយ ត្រូវបានត្រៀមខ្លួនរួចរាល់ដើម្បីបំពេញតាមតម្រូវការទាំងអស់របស់អ្នករស់នៅក្នុងទិដ្ឋភាពទាំងអស់។ ពួកគាត់ត្រូវបានគេផ្តល់ជូននូវ សេវាសណ្ឋាគារ សេវាកម្មវេជ្ជសាស្ត្រ និង ផ្តល់ជូនគុណភាពនៃការរស់នៅដើម្បីអោយពួកគាត់អាចស្វែង​រកសុភមង្គលបំផុតនៅចុងបញ្ចប់នៃជីវិត៕  ប្រភព ៖ allfreeshare

    March 5, 2018
  • អន្តរជាតិ

    រូបភាពជាច្រើនដែលបង្ហាញអំពីប្រជាពលរដ្ឋក្នុងភូមិមួយបានគាស់យកសាកសពដែលបាបកប់ក្នុងដីជាច្រើនឆ្នាំយកមកតែងខ្លួនជាមនុស្ស ថតរូបលេងជាមួយ និងយកដើរលេងជាមួយ កំពុងតែទទួលបានការចាប់អាម្មរណ៍ និងបង្កើតមានឲ្យ ចម្ងល់ជាខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។ រឿងចម្លែកនេះបានកើតឡើងនៅក្នុងភាគខាងត្បូងនៃកោះSulawesi ប្រទេសឥណ្ឌូនេស៊ី។ តាមក្រុមការងារដែលបានចុះទៅធ្វើកិច្ចសម្ភាសន៍ប្រជាពលរដ្ឋក្នុងភូមិខាងលើបានឲ្យដឹងថា ករណីខាងលើគឺជារឿងចម្លែកសម្រាប់មហាជនទូទៅ តែវាគឺជាវប្បធម៌មួយដែលប្រជាពលរដ្ឋក្នុងតំបន់ខាងលើនេះ បានធ្វើជាប្រចាំ និងទៀងទាត់ទៀតផង។ ក្រោយពីបញ្ចប់កិច្ចការប្រមូលផលកសិកម្មរបស់ខ្លួន ប្រជាពលរដ្ឋក្នុងភាគខាងត្បូងនៃកោះ Sulawesi បានរៀបចំពិធីអបអរមួយជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិ និងជាពិសេសជាមួយនឹងញាតិសណ្ដានដែលបានស្លាប់ទៅ។ ក្នុងពិធីអបអរនេះប្រជាពលរដ្ឋបានគាស់យកសាកសពញាតិសណ្ដានមកតុបតែងខ្លួន លាបក្រែមម្សៅ ឲ្យជក់បារី ពាក់វ៉ែនតា ថតរូប និងនាំសកសពទាំងនោះដើរលេងពេញភូមិតែម្តង។ ចង់ដឹងទិដ្ឋភាពនៃពិធីអបអរនេះយ៉ាងណានោះ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖ ដោយ៖ ភក្តី ប្រភព៖mirror

    March 5, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ នៅប្រទេសដែលមានការអភិវឌ្ឍន៍ប្រជាជនភាគច្រើនយកប្រាក់រ​បស់ពួកគេទៅរក្សាទុកនៅក្នុងធនាគាជាជាងទុកនៅក្នុងផ្ទះរបស់ខ្លួន ព្រោះវាជួយបន្ថយហានិភ័យនៃការបាត់បង់បានច្រើនជាងការទុកនៅផ្ទះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានហួសចិត្តនឹកស្មានមិនដល់មួយ អគ្គីភ័យឆាបឆេះមួយបានធ្វើអោយបុរសម្នាក់ខូចខាតផ្ទះសំបែង និងបាត់បង់ប្រាក់ជាង៤០០,០០០យ័នដែលគាត់ខំរក្សាទុកនៅក្នុងផ្ទះនោះ។ អគ្គីភ័យមួយនេះបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ នៅលើផ្ទះរបស់បុរសម្នាក់ដែលរស់នៅស្រុក Sichuan​ខេត្ត Jiangsu ប្រទេសចិន។ បុរសម្នាក់នេះបានរក្សាទុកប្រាក់សរុបជា ៤០០,០០០យ័ន (ប្រមាណជាង៦០,០០០ម៉ឺនដុល្លារ) នៅក្នុងទូទឹកកកក្នុងផ្ទះ។ ហើយព្រមទាំងមានប័ណ្ណធនាគាររបស់ធនាគារ China Construction (CCB) ច្រើនជាង១០សន្លឹកទៀតរបស់គាត់ដែលត្រូវរងការខូចខាតក្នុងអគ្គីភ័យមួយនេះ។ ក្នុងចំនោមនោះប្រហែលជា៦០ភាគរយត្រូវភ្លើងឆាបឆេះ និង ៣០ទៅ៤០ភាគរយត្រូវបានបំផ្ញា​ញ​​​ទាំងស្រុ​ងតែម្តង។ អ្នកឯកទេសធនាគាបាននិយាយថា ​សន្លឹកប្រាក់ រឺប័ណ្ណធនាដែលរងការខូចខាតច្រើនជាង៣ភាគ៤ត្រូវបានគេសងត្រលប់មកវិញពាក់កណ្តាលនៃប្រាក់ដើម បើខូចខាតតិចជាង៣ភាគ៤នឹងត្រូវគេសងត្រលប់មកវិញស្មើរនឹងប្រាក់ដើមវិញតែម្តង។ ក្រោយពីធ្វើកាេរឆែក និងពិនិត្យជាង៤ម៉ោង ប្រាក់ដែលអាចទទួលបានមកវិញមានចំនួន ៣៧០,០០០យ័ន និង ប្រាក់ខូចខាតសរុប

    March 5, 2018
  • អន្តរជាតិ

    អគារពាណិជ្ជកម្ម Tokyo skyscraper និងក្លាយទៅជាអាគារពាណិជ្ជកម្មធ្វើពីឈើខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកនៅពេលអនាគត នេះបើយោងតាមសារព័ត៌មាន CNN។ អគារមួយនេះបានត្រូវបានសាងសង់ដោយក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថា Sumitomo Forestry ។ បើយោងតាមដំណាងរបស់ក្រុមហ៊ុនសាងសងមួយនេះបានឲ្យដឹងថា អគារពាណិជ្ជកម្ម Tokyo skyscraper នឹងមានរូបរាងឡើងនៅចំកណ្តាលទីក្រុង​តូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ ២០៤១ ខាងមុខនេះ។ ហើយអគារនេះមានកម្ពស់ ៣៥០ ម៉ែត្រ និងមាន ៧០ ជាន់។ អគារនេះជាប្រភេទអគារកូនកាន់ ដែលធ្វើឡើងពីសម្ភារជាឈើប្រមាណជា ៩០ ភាគរយ និងតម្លៃប្រមាណជា ៦០០ ពាន់លានយន់ (៥,៦ ពាន់លានដុល្លារអាមេរិក)។

    March 5, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ មានករណីរថយន្តបែនដឹកដីមួយគ្រឿងបើកបរទាំងមិនទម្លាក់បែន ធ្វើឲ្យទាក់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ភ្លើងអស់ជាច្រើនម៉ោង។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ២៧១ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-630៧ ធ្វើដំណើរពីជើងទៅត្បូង ដោយមិនទម្លាក់បែនខាងក្រោយរថយន្តឡើយ លុះមកដល់ចំណុចកើតហេតុក៏បានទាក់ជាមួយនឹងខ្សែភ្លើង បណ្តាលឲ្យធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ និងបាក់បង្គោលភ្លើងមួយដើមតែម្តង។ ក្រោយកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ៕

    March 5, 2018
  • កីឡា

    នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 រវាងក្រុម Daun Penh FC និងក្រុម Prathnna FT (B) បញ្ចប់ទៅដោយលទ្ធផលក្រុម Daun Penh យកឈ្នះក្រុម Prathnna FT (B) ដោយលទ្ធផល 6-3។ មុនការប្រកួតក្រុម Daun Penh FC ធ្លាប់រំពឹងទុកថានឹងធ្វើបានល្អនៅក្នុងការប្រកួតសប្ដាហ៍នេះ។ ចូលមកដល់ថ្ងៃប្រកួតជាមួយនឹងក្រុម Prathnna FT (B) សង្កេតឃើញថា

    March 5, 2018
  • បច្ចេកវិទ្យា

    មិនដល់១ខែទៀតទេ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីរបស់ចិន Huawei នឹងដាក់បង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួន ហើយគេជឿជាក់ថា ស្មាតហ្វូនដែលនឹងបង្ហាញខ្លួននោះគឺ P20។ ប្រភពព័ត៌មានបរទេសបានឲ្យដឹងថាទៀត P20 Lite ដែលជាស្មាតហ្វូនត្រកូល P ធន់កណ្តាលនឹងបង្ហាញខ្លួនផងដែរ។ ខណៈការបង្ហាញជាផ្លូវការខិតជិតមកដល់ ស្រាប់តែពេលថ្មីៗនេះ លេចធ្លាយរូបរាងរបស់ P20 Lite ពណ៌ខៀវដិតតែម្តង។ តាមរយៈប្រភពពត័ត៌មានលេចធ្លាយបានឲ្យដឹងថា P20 Lite មានបំពាក់កាមេរ៉ាភ្លោះ ប្រើបន្ទះឈីប Kirin 659 processor RAM 4GB RAM អេក្រង់ 5.6-inch ថ្មទំហំ 3,520 mAh និង

    March 5, 2018
  • កីឡា

    នារាត្រីថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធីប្រគុំតន្ត្រីដ៏ធំមួយ នៅមុខសាលមហោស្រពកោះពេជ្រ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ លើកទី ១០៧ ហើយនាឪកាសនោះដែរ ក្រុមហ៊ុនក៏បានធ្វើការប្រគល់រង្វាន់ជូនគូស្វាមីភរិយាដែលបានជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវក្នុងពិធីមង្គលការរបស់ខ្លួនចំនួនជាង ១០០ គូផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ក្រុមហ៊ុនស្រាបៀរគុណភាពមកពីអាល្លឺម៉ង់ មួយនេះក៏បានប្រកាសជាផ្លូវការថា នឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដូចឆ្នាំមុនដែរ ដោយឆ្នាំនេះគឺឡានក្រុងកើនឡើងធ្វេដង គឺមានចំនួនដល់ទៅ ២០០ គ្រឿងដើម្បីជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ កម្មវិធីមនុស្សធម៌ GANZBERG UBER BUS មួយនេះបានកើតឡើងម្តងរួចមកហើយកាលពីឆ្នាំ

    March 5, 2018