- Khmernote Media
- អន្តរជាតិ
ឥណ្ឌនេស៊ី៖ តើអ្នកធ្លាប់ដឹងទេថា ការស្តាប់តន្ត្រីនៅពេលបើកបររថយន្តគឺជារឿងខុសច្បាប់ធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសឲ្យជាប់គុករហូតដល់ទៅ៣ខែ និងពិន័យជាប្រាក់ ៥៥ ដុល្លារ? បើអ្នកមិនធ្លាប់បានដឹងទេ អ្នកអាចនឹងមានការភ្ញាក់ផ្អើលបន្តិចពេលដឹងថា ច្បាប់ដ៏តឹងរឹងខាងលើកំពុងត្រូវបានគេអនុវត្តក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ បើយោងតាមលោក AKBP Budiyanto ដែលជាប្រធានផ្នែកអនុវត្តច្បាប់នៃនាយកដ្ឋានចរាចរណ៍ផ្លូវគោកប្រចាំទីក្រុងចាកាតាបានប្រាប់អ្នកសារព័ត៌មានថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងដើម្បីរក្សាឲ្យមានភាពល្អប្រសើរក្នុងទីក្រុង អាជ្ញាធរបានសម្រេចអនុវត្តច្បាប់ដ៏តឹងរឹងចំពោះអ្នកបើកបរគ្រប់ប្រភេទ។ លោកបានបញ្ជាក់បន្ថែមថា ការជក់បារី ស្តាប់តន្រ្តី និងមើលទូរទស្សន៍ពេលកំពុងបើកបរក្នុងគឺជារឿងខុសច្បាប់ នេះបើយោងតាមមាត្រាទី ១០៦ ក្នុងច្បាប់ចរាចរណ៍ថ្មីរបស់ឥណ្ឌូនេស៊ី។ ជនណាដែលបានប្រព្រឹត្តិផ្ទុយពីច្បាប់ខាងលើនេះ និងត្រូវផ្តន្ទាទោសឲ្យជាប់គុករហូតដល់ទៅ ៣ ខែ និងពិន័យជាប្រាក់ ៥៥ ដុល្លារទៀតផង នេះបើតាមសំដីលោក AKBP
March 5, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple មិនបានអភិវឌ្ឍន៍អ្វីច្រើននោះទេនៅលើកុំព្យួ័រដ៏ស្តើង MacBook Air របស់ខ្លួនប៉ុន្មានឆ្នាំនេះ ប៉ុន្តែកុំព្យួទ័រស៊េរីមួយនេះនៅតែពេញនិយម ហើយយោងតាមការវិភាគរបស់អ្នកជំនាញបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញកុំព្យួទ័រតម្លៃថោកនៅឆមាសទី២ក្នុងឆ្នាំ២០១៨នេះ។ យោងតាមគេហទំព័រ 9to5Mac បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបញ្ចេញកុំព្យួទ័រ MacBook Air 13-inch ជាមួយនឹងតម្លៃថោកជាមួយមុននៅឆ្នាំនេះ ហើយការលក់ក្នុងតម្លៃថោកបែបនេះអាចជួយជំរុញការលក់កុំព្យួទ័ររបស់ក្រុមហ៊ុនឲ្យមានការកើនឡើង ខណៈបច្ចុប្បន្នេះ MacBook Air មានតម្លៃ 999ដុល្លារ៕ សេម ប្រភព៖ theverge
March 5, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែបុរសជនជាតិចិនម្នាក់ បានយកដែកវាយបំផ្លាញជញ្ជាំងហាងស៊ុបរបស់ខ្មែរ ហើយវាយអ៊ុំប្រុសជាម្ចាស់ហាង បណ្តាលឲ្យរបួសថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានសព កែងផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះជាជនជាតិខ្មែរជាម្ចាស់ភោជនីយដ្ឋាន សុខធា មានលក់បាយមាន់ គុយទាវ សាច់គោអាំង និងម្ហូបគ្រប់មុខ ចំណែកឯជនបង្កជាជនជាតិចិន ជាម្ចាស់ហាងយីហោ អួងជែឡូអ៊ី លក់ម្ហូបចិនគ្រប់មុខ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះជាម្ចាស់ហាង សុខធា បានលក់ដូរធម្មតា ហើយមិនថាមានរឿងអ្វីនោះទេ ស្រាប់តែជនបង្កជាជនជាតិចិននោះបាននិយាយភាសាចិន តែគាត់ស្តាប់មិនបាន
March 5, 2018 - អន្តរជាតិ
ចិន៖ ការប្រើប្រាស់គ្រឿសម្អាងផ្សេងៗ ដើម្បីបន្ថែមសម្រស់ដល់រាងកាយបានក្លាយទៅជារឿងសាមញ្ញមួយទៅហើយ សម្រាប់មនុស្សសម័យថ្មីនេះ មិនថាប្រុសឬក៏ស្រីនោះទេ។ បើទោះបីជាការប្រើប្រាស់គ្រឿងសម្អាងអាចបន្ថែមនូវភាពស្រស់ស្អាតក៏ពិតមែន តែវា ក៏អាចជះឥទ្ធិពលអាក្រក់ដល់សុខភាពដែរ ប្រសិនបើអ្នកបានជ្រើសរើសគ្រឿងសម្អាងខុស ឬក្លែងក្លាយនោះ។ ជាក់ស្តែង ស្ត្រីជនជាតិចិនម្នាក់ត្រូវបានគេរាយការណ៍ថា បានកើតមានជំងឺតតម្រងធ្ងន់ធ្ងរ បន្ទាប់ពីនាងបានប្រើប្រាស់គ្រឿងសម្អាងធ្វើឲ្យស្បែកសអស់រយៈពេល២ខែមក។ ស្រ្តីរងគ្រោះមានឈ្មោះថា Wang អាយុ៣០ឆ្នាំ រស់នៅក្នុងខេត្ត Nanjing ប្រទេសចិន។ មុនពេលមានបញ្ហា២ខែ គាត់មានសុខភាពល្អធម្មតា ហើយគាត់បានទិញគ្រឿងសម្អាងធ្វើឲ្យស្បែកស ដែលគេលក់ក្នុងតម្លៃថោកយកមកប្រើ។ បន្ទាប់ពីប្រើរួចសុខភាពគាត់ស្រាប់តែធ្លាក់ចុះ ហើយពេលទៅដល់មន្ទីរពេទ្យស្រាប់តែគេរកឃើញថា គាត់មានជំងឺតម្រងនោមធ្ងន់ធរ ព្រោះតែសារធាតុគីមីនៃគ្រឿងសម្អាង ដែលគាត់បានប្រើជ្រាបចូលទៅក្នុងតាមស្បែករបស់គាត់ និងបានចូលទៅក្នុងរាងកាយ ហើយក៏បានបង្កឲ្យមានបញ្ហាតម្រងនោមតែម្តង៕ ភក្តី ប្រភព៖ medium
March 5, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង២៣ និង២០នាទីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៨ មានករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ០២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវទេពផន ដោយនារីរងគ្រោះម្នាក់អង្គុយខាងក្រោយចុចទូរស័ព្ទលេងលើម៉ូតូ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមកអែបក្បែរហើយឆក់យកទូរស័ព្ទពីនារីរងគ្រោះតែម្តង។ តែពេលធ្វើសកម្មភាពឆក់ ម៉ូតូរបស់ជនសង្ស័យបានទាក់ជាមួយដៃម៉ូតូនារីរងគ្រោះបណ្តាលអោយដួលនៅនឹងកន្លែង ក៏ត្រូវបានអ្នកដំណើររួមជាមួយកំលាំងនគរបាលប៉ុស្តិទឹកល្អក់ទី៣ ខណ្ឌទួលគោក ចាប់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង ។ ជនសង្ស័យទី១- ឈ្មោះ តាំង អមត:ហៅ ត: ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក (អ្នកធ្វើសកម្មភាពឆក់) និងទី២- ឈ្មោះ សំ មាលា ហៅ
March 5, 2018 - អន្តរជាតិ
ខ្នុរជាផ្លែឈើមួយប្រភេទដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានស្លាល់ និងធ្លាប់ទទួលទាន។ ផ្លែឈើនេះមានរស់ក្លិនក្រអូបឈ្ងុយ រស់ជាតិផ្អែម ហើយគេមិនត្រឹមតែអាចញ៉ាំសាច់របស់វាបាននោះទេ សូម្បីតែគ្រាប់របស់វាក៏គេអាចយកទៅចម្អិនញ៉ាំបានដែរ។ សម្រាប់ប្រជាជនខ្មែរយើងអ្នកខ្លះបានបោះគ្រាប់ខ្នុរចោល ឬអ្នកខ្លះវិញបានយកគ្រាប់ខ្នុរទៅចម្អិនទុកគ្រាន់ញ៉ាំលេងតែប៉ុនណោះ។ តែយ៉ាងណាក្តី សម្រាប់អ្នកនាញផ្នែកចំណីអាហារវិញបានអះអាងថា ខ្នុរជាផ្លែឈើដែលងាយស្រួលដាំ និងមានរស់ជាតិសាច់ជ្រូកអីចឹង ហើយវានឹងអាចក្លាយជាអាហារដ៏ល្អសម្រាប់អ្នកអត់អាហាររាប់លាននាក់នៅជុំវិញពិភពលោក។ បើយោងតាមលោក Jordan Graysonសហគ្រិនវ័យ ២៣ ឆ្នាំបានឲ្យដឹងថា ខ្នុរដែលជាប្រភេទដំណាំងាយដាំដុំនៅតំបន់ភាគខាងត្បូងអាស៊ីមួយនេះ នឹងក្លាយជាអាហារសំខាន់មួយនៅពេលដែលដំណាំស្រូវ និងពោតត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិ។ ដំណាំនេះងាយដាំដុំ មិនងាយរងនូវការបំផ្លាញដោយគ្រោះធម្មជាតិ មានសារជាតិចិញ្ចឹមនិងវីតាមីនច្រើនប្រភេទ មានតម្លៃថោក ហើយតឹ្រមតែខ្នុរមួយផ្លែគេអាចញ៉ាំវាបានពេញមួយគ្រួសារទៀតផង។ យោងតាមទឡ្ហីករណ៍ខាងលើនេះ អ្នកជំនាញលកំពុងសិក្សា និងស្វែរកវិធីនាំយកខ្នុរទៅលក់ក្នុងទីផ្សារប្រទេសអង់គ្លេសដើម្បីធ្វើជាអាហារជំនួសសាច់ជ្រូក។ ក្រុមអ្នកជំនាញសង្ឃឹមខ្ពស់ថា ខ្នុរនឹងក្លាយជាអាហារសុខភាពដ៏ល្អពេលគេប្រើវា ជំនួសសាច់ជ្រូក ហើយវានឹងមានទីផ្សារខ្ពស់ក្នុងចក្រភពអង់គ្លេសនៅពេលអនាគត៕ ភក្តី
March 5, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 រវាងក្រុម ឱម៉ាល់ FC និងក្រុម ហេង សុខលាភ បញ្ចប់ទៅដោយលទ្ធផលក្រុម ឱម៉ាល់ FC យកឈ្នះក្រុម ហេង សុខលាភ ក្នុងលទ្ធផល 4-1។ នៅក្នុងការប្រកួតរវាងក្រុមទាំងពីរនេះ ក្រុម ឱម៉ាល់ FC ដែលគេទទួលស្គាល់ថាជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះបានបើកសម្រុកមកលើក្រុម ហេង សុខលាភ ខ្លាំងមែនទែន
March 4, 2018 - អន្តរជាតិ
នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់ វ័យក្មេង ឆក់ឆ្លងដល់ខេត្ត ០៤នាក់ ដែលធ្វើសកម្មភាពឆក់ រហូតរាប់ភ្លេច ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ក្រុមចោរ វ័យក្មេងទាំង ០៤នាក់ នេះ មាន៖ ០១. ឈ្មោះ គ្រន ផានិត ភេទប្រុស អាយុ ១៩ឆ្នាំ ០២. ឈ្មោះ ហ៊ូ រឹទ្ធារាជ ភេទប្រុស អាយុ ១៧ឆ្នាំ
March 4, 2018 - កីឡា
តារាចម្រៀងដ៏ល្បី២ដួង នៅក្នុងផលិតកម្មហង្សមាស គឺលោក ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា បានអង្រួនអារម្មណ៏ទស្សនិកជន មិនថាអ្នកដែលទៅទស្សនាផ្ទាល់នៅកោះពេជ្រ រឺ អ្នកទស្សនាតាមកញ្ចក់ទូរទស្សន៏កាលពីយប់មិញនេះ តាមរយៈចម្រៀងនិងកាយវិការដ៏ផ្អែមល្ហែម របស់ពួកគាត់។ គ្រាដែលភ្លេងបានប្រគុំយ៉ាងរងំ អ្នកនាង ពេជ្រ សោភា បានហៅលោក ព្រាប សុវត្ថិ ថា “បងស្នាយ” ហើយពួកគេក៏បានបង្ហើរសំនៀងរួមគ្នា និងអោយគ្នាយ៉ាងស្និតស្នាលនៅលើឆាកតន្ត្រី ធ្វើអោយទស្សនិកជន ស្រែកហ៊ោរយ៉ាងខ្លាំងផងដែរ។ នារាត្រីថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៨ កាលពីយប់មិញនេះ មានការប្រគុំតន្ត្រីដ៏អស្ចារ្យមួយនៅមុខសាលមហោស្រពកោះពេជ្រ
March 4, 2018 - PR
ក្រោយពេលទូរស័ព្ទដៃម៉ូដែលថ្មី របស់ក្រុមហ៊ុន Samsung គឺ Samsung Galaxy S9 និង S9 Plus បានបង្ហាញខ្លួនជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុនរួចមក ពេលនេះស្មាតហ្វូនមួយនេះក៏បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងចែកចាយទូរស័ព្ទ Samsung និងបណ្តាសារព័ត៌មានជាច្រើនផងដែរ។ ក្នុងឪកាសនោះដែរ លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Thai Samsung កម្ពុជា បានមានប្រសាសន៍ថា៖ «ដោយសារតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung ជាច្រើននៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក លោកពិតជាមានមោទនភាព ដែលបានធ្វើការសម្ពោធជាផ្លូវការទូរស័ព្ទ Samsung Galaxy S9 និង
March 4, 2018









