- Khmernote Media
- កីឡា
នៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួតដ៏អស្ចារ្យរបស់ក្រុមហ៊ុន Ganzberg Beer នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 នឹងត្រលប់មកវិញដូចរាល់ដងជាមួយនឹងគូរពិសេសចំនួន 2 គូរ។ នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 7 នារាត្រីថ្ងៃអាទិត្យ ទី04 ខែមីនា ស្អែកនេះនឹងធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ដោយសារតែក្នុងរាត្រីស្អែកនេះសុទ្ធតែក្រុមខ្លាំងដែលត្រូវមកជួបគ្នានៅក្នុងទីលានតារាងតូចនេះ។ ការប្រកួតរបស់គូរពិេសេសទាំងពីរគូរនឹងធ្វើអោយទស្សនិកជនជក់ចិត្តដិតអារម្មណ៍ជាមិនខាន។ កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖ ក្រុម ឱម៉ាល់ FC នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម ហេង
March 3, 2018 - កីឡា
កាលពីម្សិលមិញក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម ឱម៉ាល់ FC ដែលត្រូវប៉ះជាមួយនឹងក្រុម ហេង សុខលាភ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 ក្នុងថ្ងៃអាទិត្យនេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម ឱម៉ាល់ FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះការប្រកួតជាមួយនឹងក្រុម ហេង សុខលាភ នៅក្នុងថ្ងៃស្អែកនេះអ្នកតំណាងក្រុម ឱម៉ាល់ FC បានប្រាប់ថា៖ ចំពោះក្រុម ហេង សុខលាភ ដែលគាត់ត្រូវប៉ះជាមួយនេះគាត់គិតថាក្រុមមួយនេះគឺមិនសូវខ្លាំងប៉ុន្មានទេ ទោះបីជាក្រុម ហេង សុខលាភ ជាក្រុមបំបែកចេញពីក្រុម បងឆើត ក៏ដោយ ដូច្នោះនៅក្នុងការប្រកួតថ្ងៃស្អែកនេះក្រុមរបស់គាត់រំពឹងទុក 100% ថានឹងឈ្នះក្រុម
March 3, 2018 - អន្តរជាតិ
ISIS ដែលជាក្រុមឥស្លាមជ្រុលនិយម និងជាក្រុមភេរវកម្មដ៏សាហាវមួយនៅលើពិភពលោក តែងធ្វើការងារដោយប្រុងប្រយ័ត្ន និងម៉ត់ហ្មត់បំផុត។ តួរយ៉ាងរូបភាពដែលបង្ហាញពីផែនការ និងបញ្ជីទីតាំងដែលត្រូវធ្វើការវាយប្រហាររបស់ ISIS នៅក្នុងទីក្រុងឡុងដ៏ ត្រូវបានបែកធ្លាយ និងបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមទៀងផង។ ផែនការ និងបញ្ជីទីតាំងនេះត្រូវបានសរសេរដោយសកម្មជនរបស់ក្រុម ISIS ម្នាក់ ដែលមានឈ្មោះថា Umar Haque អាយុ២៥ឆ្នាំ។ តាមរយៈរូបភាពដែលគេទទួលបានបង្ហាញឲ្យឃើញថា ក្នុងផែនការខាងលើគេត្រូវការកាំបិត កាំភ្លើង គ្រាប់បែក និងក្រុមអ្នកអត្តឃាតពិសេសជាច្រើននាក់ រួមជាមួយក្រុមអ្នកប្រយុទ្ធធម្មតាសរុប ១០០ នាក់។ ទីតាំងដែល ISIS បានកំណត់នោះគឺភាគខាងលិចទីក្រុងឡុងដ៏រួមមាន អគារ Big Ben, មជ្ឈមណ្ឌលផ្សារទំនើប Westfield,
March 3, 2018 - អន្តរជាតិ
ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង០៩ និង៤៥នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យ «ក៥» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ដែលជាជាតិឡាវ ដែលការបង្ក្រាបធ្វើឡើងនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ជនសង្ស័យមានឈ្មោះ កុប គីរីប៉ាត់ ភេទប្រុស ជនជាតិឡាវ អាយុ៤៣ឆ្នាំ ទីលំនៅភូមិថាំងឃុក ស្រុក-ខេត្តចំប៉ាសាក់ ហើយវត្ថុតាងដកហូតបានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ ទម្ងន់ប្រមាណ៣០គីឡូក្រាម៕
March 3, 2018 - កីឡា
កាលពីថ្ងៃសុក្រ ទី០២ ដើមខែមិនានេះ នៅស្ថានីយន៍ទូរទស្សន៍ MYTV បានរៀបចំការប្រកួតប្រដាល់គុណខ្មែរលក្ខណៈមិត្តភាពជាតិនិងអន្តរជាតិ ៤គូ ដែលសុទ្ធតែជាជើងខ្លាំងប៉ះគ្នាលើសង្វានប្រកួត GANZBERB UBER Fighter។ គូពិសេសទី១ គឺជំនួបសងសឹករវាង បង្គោលខៀវ ខាំ វណ្ណៈ សុំជួបសងសឹកនឹង បង្គោលក្រហម ពទ្ធ ព្រហស្បតិ៍ ដែលការសងសឹករបស់ ខាំ វណ្ណៈ គឺបានសម្រេចពិតមែនដោយយកឈ្នះ ពុទ្ធ ព្រហស្បតិ៍ ដោយពិន្ទុ។ គូអន្តរជាតិដែលធ្វើអោយកក្រើសង្វានដំបូងគេ នោះគឺជំនួបរវាង បង្គោលក្រហម ធន់ មករា ប៉ះជាមួយនឹង បង្គោលខៀវ
March 3, 2018 - អន្តរជាតិ
ឥណ្ឌា៖ ឪពុកម្តាយចំនួន១០នាក់ត្រូវបានប៉ូលិសចាប់ដាក់គុក បន្ទាប់ពីពួកគាត់បានអនុញ្ញាតឲ្យកូនៗ ដែលមិនទាន់គ្រប់អាយុធ្វើការបើកបរលើដងផ្លូវសាធារណៈក្នុងទីក្រុង Hyderabad ភាគខាងត្បូងប្រទេសឥណ្ឌា។ ការអនុវត្តច្បាប់ខាងលើនេះ គឺជាយុទ្ធនាការមួយរបស់អាជ្ញាធរប្រចាំទីក្រុងខាងលើ ដើម្បីលុបបំបាត់ការបើកបរដោយមនុស្សមិនទាន់គ្រប់អាយុ។ យុទ្ធនាការនេះត្រូវបានធ្វើឡើងបន្ទាប់កាលពីពេលថ្មីៗនេះមានអ្នកបើកបរជាក្មេងមិនទាន់គ្រប់អាយុជាច្រើននាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចណ៍។ បើយោងតាមអាជ្ញាធរឥណ្ឌាបានឲ្យដឹងថា កាលពីខែមុនមានឪពុកម្តាយចំនួន៣៥នាក់ត្រូវបានចាប់ខ្លួនក្នុងករណីដូចគ្នានេះ ដោយពួកគាត់ត្រូវផ្តន្ទាទោសឲ្យជាប់គុករយៈពេល១ថ្ងៃ។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៦ កន្លងទៅមានប្រជាជនឥណ្ឌាប្រមាណជា១៥០,០០០នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយគេសង្ឃឹមថាតាមរយៈយុទ្ធនាការខាងលើនេះចំនួនជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នឹងថយចុះផងដែរ៕ ភក្តី ប្រភព៖ bbc
March 3, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Facebook បានសម្រេចដាក់ឲ្យប្រើប្រាស់នូវជំនាន់ធ្វើតេស្តសាកល្បងមួយទាក់ទងទៅនឹងមុខងារ Voice Clip (សម្លេង) ក្នុងពេលកំឡុងពេលកំណត់។ ហើយរហូតមកដល់ពេលនេះ យើងសង្កេតឃើញថាក្រុមហ៊ុនគ្រោងនឹងសម្រេចដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មី នោះគឺការបង្ហោះសារសម្លេង។ ទាក់ទងទៅនឹងការបង្ហោះសារជាសម្លេងនេះ គឺមានវិធីសាស្ត្រក្នុងការប្រើប្រាស់ដូចគ្នាទៅនឹងការបង្ហោះសារជាអក្សរធម្មតាដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺចូលទៅកាន់មីនុយខាងលើ រួចថតសម្លេងខ្លួនឯង ហើយចុចពាក្យថាបង្ហោះ ជាការស្រេច។ សម្រាប់ការថតសម្លេងខ្លួនឯងនេះ Facebook ក៏អនុញ្ញាតឲ្យអ្នកស្ដាប់ជាមុនសិន មុននឹងបង្ហោះផងដែរ។ Fu ខ្មែរណូត ប្រភព៖ idownloadblog
March 3, 2018 - អន្តរជាតិ
សៀមរាប ៖ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅប្រាសាទអង្គរវត្ត វេលាម៉ោង៦និង៣០នាទីព្រឹក មានភ្ញៀវជនជាតិចិនហុងកុងម្នាក់ ឈ្មោះ Lcuee Luang ភេទស្រី អាយុ២៣ឆ្នាំ បានថតរូបភាពស៊ិចស៊ី (ពាក់អាវទ្រនាប់ និងចំតិតគូទ) នៅចំណុច មាត់ស្រះទឹកខាងកើត នៅក្នុងប្រាសាទអង្គរវត្ត សមត្ថកិច្ចនគរបាលការពារ បេតិកភ័ណ្ឌ បានសហការជាមួយភ្នាក់ងារ អភិវឌ្ឌ្យន៍ទេសចរណ៍នៃអាជ្ញាធរ អប្សរា និងនគរបាលទេសចរណ៍ ធ្វើការទប់ស្កាត់ទាន់ពេលវេលាព្រមទាំងធ្វើការ អប់រំនឹងធ្វើកិច្ចសន្យា ហើយសមត្ថកិច្ចយើងបញ្ឈប់ការទស្សនា នឹងបញ្ជូនទៅ សណ្ឋាគារកន្លែងស្នាក់នៅវិញ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
March 3, 2018 - បច្ចេកវិទ្យា
សម្រាប់ការចម្លងតាម យើងសង្កេតឃើញមានច្រើនណាស់ក្នុងព្រឹត្តិការណ៍ Mobile World Congress ឆ្នាំនេះ ដែលបានធ្វើឡើងក្នុងទីក្រុង Barcelona កន្លងទៅ។ ជាការពិតណាស់ ទាក់ទងទៅនឹងការចម្លងតាមនេះគឺផ្ដោតសំខាន់ទៅលើក្បាលឆករបស់ iPhone X តែម្ដង រឺអាចម៉្យាងទៀតបានថា Notch Design។ ហើយខាងក្រោមនេះ គឺជាស្មាតហ្វូន Android ទាំង9 ដែលចង់ឲ្យក្បាលរបស់ខ្លួនឆកតាម iPhone ដែរ។ 1/ UleFone T2 Pro កំពូលស្មាតហ្វូនជំនាន់ចុងក្រោយគេបង្អស់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិន UleFone គឺ T2 Pro ដែលដំណើរការដោយបន្ទះឈីបប្រភេទ MediaTek P70 មានទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB។
March 3, 2018 - អន្តរជាតិ
ចិន៖ ស្ត្រីជាម្តាយម្នាក់បានបោះកូនប្រុសខ្លួនឯងពីលើអគាជាន់ទី៤ ធ្លាក់មកដី ខណៈដែលនាងបានឈ្លោះគ្នាជាមួយនឹងអតីតប្តីរបស់ នាង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Hunan ប្រទេសចិន ហើយស្ត្រីដែលបានបង្កហេតុមានឈ្មោះថា Zhang អាយុ៣៥ឆ្នាំ ចំណែកកូនប្រុសដែលជាជនរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ គេគ្រាន់តែបញ្ជាក់ថាគាត់មានអាយុ៤ឆ្នាំ។ ស្រ្តីខាងលើទើបតែបានលែងលះជាមួយនឹងប្តីរបស់នាង ហើយក្រោយពីការលែងលះនេះកូនប្រុសរងគ្រោះខាងលើ ត្រូវរស់នៅជា មួយនឹងម្តាយ។ មុនពេលកើតហេតុបុរសជាអតីតប្តីបាននិយាយទូរស័ព្ទជាមួយប្រពន្ធ និងចង់សូមជួបកូនប្រុស ដែលជាជនរងគ្រោះនោះ ហើយពួកគេក៏បានឈ្លោះគ្នាតាមទូរស័ព្ទម្តងរួចហើយ។ នៅក្នុងថ្ងៃកើតហេតុបុរសជាប្តីបានមកដល់ផ្ទះស្រ្តីជាប្រពន្ធតែម្តង ហើយពួកគេបានកើតមានជម្លោះជាមួយគ្នាម្តងទៀត។ ហើយក្នុងជម្លោះដណ្ដើមកូនគ្នានេះ នាងបានបោះកូនទម្លាក់ពីលើអគារជាន់ទី៤ ដែលមានកម្ពស់ប្រមាណជា ១៥ ម៉ែត្រ ធ្វើឲ្យកូនប្រុសនោះរងរបួសធ្ងន់។ ពេលនេះប៉ូលិសកំពុងធ្វើអន្តគមន៍លើករណីតាមផ្លូវច្បាប់ហើយ៕ ភក្តី ប្រភព៖ medium
March 3, 2018









