Khmernote Media
  • បច្ចេកវិទ្យា

    ក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Canon ទើបតែបានប្រកាសទាក់ទងទៅនឹងកាមេរ៉ាថ្មីរបស់ខ្លួនម៉ូដែល Rebel T7 ហើយសម្រាប់ពេលនេះក្រុមហ៊ុនបានធ្វើការប្រកាសថែមមួយម៉ូដែលទៀត នោះគឺ EOS 4000D DSLR ជាប្រភេទកាមេរ៉ា DSLR ដែលមានតម្លៃធូថ្លៃបំផុត។ ទាក់ទងទៅនឹងសមត្ថភាពរបស់ Canon 4000D គឺមិនសូវជាអស្ចារ្យប៉ុន្មានទេទាំងមុខងារ និងគុណភាព។ ដូចទៅនឹងអ្វីដែលអ្នកបានឃើញចឹង គឺជើងភ្ជាប់ lens នៅលើកាមេរ៉ាត្រូវបានផលិតឡើងពីដែកធម្មតាប៉ុណ្ណោះ។ ក្រៅពីនេះ តួខ្លួនរបស់កាមេរ៉ានេះទាំងមូលគឺមានពណ៌ខ្មៅ និងផ្នែកមួយចំនួនគឺជាប្លាស្ទិច។ ទោះជាយ៉ាងណា 4000D ក៏នៅតែផលិតរូបភាពបានល្អ ហើយអ្វីដែលពិសេសគឺតម្លៃធូថ្លៃបំផុត។ គួរបញ្ជាក់ផងដែរថា កាមេរ៉ា 4000D មានទំហំ 18-megapixel

    March 3, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរបានធ្វើការឈូសកាយចេញទួលកាត់ទទឹងផ្លូវ ដែលស្ថាបនាដោយក្រុមហ៊ុនកាំកូ នៅលើដងមហាវិថីអង្គរ ចាប់ពីរង្វង់មូលកាំកូដល់បុរីអង្គរភ្នំពេញ បន្ទាប់ពីទួលនេះបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកបើកបរម៉ូតូ។ តាមការបញ្ជាក់ដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយល្បឿន ជាបច្ចេកទេសថ្មីគេមិនប្រើទួលនៅផ្លូវល្បឿនលឿនទេ គឺគេប្រើកូនឆ្នូតកាត់ទទឹងថ្នល់ជំនួសវិញ ធ្វើយ៉ាងនេះទើបមិនគ្រោះថ្នាក់ និងកាត់បន្ថយល្បឿនយានយន្តដូចគ្នា៕

    March 3, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ការថតរូបអាពាហ៍ពិពាហ៍អន្តរជាតិប្រចាំឆ្នាំ (IWPOTY) ត្រូវបានបញ្ចប់ហើយ ឯអ្នកឈ្នះក៏ត្រូវបានប្រកាសរួចរាល់ហើយដែរ។ ដោយឡែក តាមរយៈការប្រគួតប្រជែងនេះ យើងសង្កេតឃើញមានរូបភាពជាច្រើនត្រូវបានបញ្ជូនមក ប៉ុន្ដែ មានតែ 9សន្លឹកនេះប៉ុណ្ណោះដែលមានភាពលេចធ្លោជាងគេ។ កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោម៖ Fu ប្រភព៖ petapixel

    March 3, 2018
  • កីឡា

    ខ្សែបម្រើ Jack Wilshere ត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្រោយ ប្រសិនបើក្លឹបកាំភ្លើងធំ Arsenal មិនព្រមផ្ដល់កុងត្រាថ្មីដ៏ខ្សែបម្រើរូបនេះទេ។ ក្លឹបកាំភ្លើងធំ Arsenal បានទទូចថានឹងកាត់ប្រាក់ឈ្នួលពលកម្មរបស់ខ្សែបម្រើ Jack Wilshere 25% ដើម្បីយកទៅបន្ថែមប្រាក់ឈ្នួលពលកម្មអោយកីឡាករ Pierre-Emerick Aubameyang កីឡាករ Henrikh Mkhitaryan និងកីឡាករ Mesut Ozil ដើម្បីអោយពួកគេបន្ដស្នាក់នៅជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។ ខ្សែបម្រើ Jack Wilshere គឺចេញយុវជនពីរបស់ក្លឹបកាំភ្លើងធំ Arsenal។ ខ្សែបម្រើរូបនេះចូលលេងអោយក្លឹបកាំភ្លើងធំ Arsenal តាំងពីអាយុ 9 ឆ្នាំមកម្លេះដោយសារតែរូបគេស្រឡាញ់ក្លឹបកាំភ្លើងធំ

    March 2, 2018
  • បច្ចេកវិទ្យា

    ក្នុងមួយរយៈនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Instagram ហាក់ដូចជាព្យាយាមអភិវឌ្ឍន៍លើបណ្ដាញសង្គមខ្លួនណាស់ ហើយតាមរយៈការខិតខំនេះ យើងជឿជាក់ថា Insgram ចង់យកឈ្នះ Snapchat នៅថ្ងៃណាមួយ។ កាលពីពេលថ្មីៗនេះ Instagram បានធ្វើការអភិវឌ្ឍមុខងារថ្មីដែលចម្លងតាម Snapchat ទៀតហើយ នោះគឺមុខងារផ្ញើសារជាសម្លេង ហៅចេញ ចូល និង Video call។ យោងតាមគេហទំព័រ TechCrunch មុខងារ Direct ទាំង APKs of Instagram និង Instagram នឹងមាននិមិត្តសញ្ញាថ្មីមួយទៀត ដែលបង្ហាញយ៉ាងច្បាស់ពីមុខងារផ្ញើសារជាសម្លេង ហៅចេញ ចូល និង

    March 2, 2018
  • កីឡា

    ក្លឹបអ្នកមានបារាំង Paris Saint-Germain បានជួបជាមួយលោក Thibry ដែលជាឪពុករបស់អ្នកចាំទី Thibaut Courtois ដើម្បីពិភាក្សាអំពីការផ្ទេរអ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ិករូបនេះចេញពីក្លឹបតោខៀវ Chelsea នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ក្លឹបអ្នកមានបារាំង Paris Saint-Germain កំពុងស្វែងរកអ្នកចាំទីដ៏ល្អម្នាក់ដើម្បីយកមកជួយក្លឹបនៅក្នុងរដូវកាលក្រោយ ខណៈដែលអ្នកចាំទី Alphonse Areola ត្រូវបានក្លឹបចាត់ទុកជាអ្នកចាំទីល្អមួយហើយសម្រាប់ក្លឹប PSG ប៉ុន្ដែ PSG ត្រូវការអ្នកចាំទីដែលមានសមត្ថភាពល្អជាងអ្នកចាំទី Alphonse Areola មួយកំរិតទៀត។ គោលដៅសំខាន់របស់ក្លឹប PSG ក្នុងរដូវកាលក្រោយនេះគឺអ្នកចាំទី Thibaut Courtois ខណៈដែលពេលនេះអ្នកតំណាងក្លឹប PSG កំពុងជួបពិភាក្សាជាមួយនឹងឪពុករបស់អ្នកចាំទី Courtois ទាក់ទងនឹងការផ្ទេរចេញពីក្លឹបតោខៀវ

    March 2, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ក្រុមអ្នកអភិវឌ្ឍន៍សំណង់អគារជាច្រើនត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយពេលសំណង់អគាររបស់ខ្លួនបានដួលរលំ ដោយសារ​តែរញ្ជួយ​ដីកំរិត ៦.៤រិចទ័រកាលពីថ្ងៃទី៦ ខែកុ​​​​ម្ភៈនេះ។ ក្រោយពីបានរកឃើញថាការដួលរលំនេះបានកើតឡើងដោយសារតែការសាង​សង់​ធ្វេសប្រហែល និងមិនមានអាជ្ញាប័ណ្ឌត្រឹមត្រូវពីរដ្ឋាភិបាល។ សំណង់អគារ Yun Tsui ដែលកម្ពស់១២ជាន់ ក្នុងនោះរួមមានសណ្ឋាគារ និងភោជនីយដ្ឋានក្នុងនោះផងត្រូវបានដួលរលំនៅពេល ដែលមានការកើតឡើងនូវរញ្ជួយដីកំរិត៦.៤រិចទ័រកាលពីថ្ងៃទី៦នោះ។ ដោយសារតែការដួលរលំអគារដ៏ធំមួយនេះធ្វើអោយមនុស្សសរុប១៧នាក់ត្រូវបានស្លាប់ និង១៤នាក់ទៀតជាប់នៅក្នុងអគារ។ ម្ចាស់គម្រោងអភិវឌ្ឍន៍សំណង់អគារ Yun Tsui ម្នាក់ ដែលមានឈ្មោះ Liu ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួន កាលពីថ្ងៃអង្គារពីបទសង្ស័យថា បានសម្លាប់មនុស្សដោយសារតែការធ្វេសប្រហែសក្នុងការងារ ហើយមានបីនាក់ទៀតត្រូវបានគេសួរចម្លើយនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ពួកគេមិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការនៅឡើយទេ។ លោក Liu ត្រូវបានគេស្គាល់ថាជាស្ថាបត្យករសាងសង់អគារនេះ និង ត្រូវជាម្ចាស់សណ្ឋាគារពីជាន់នៃអគារនេះផងដែរ។ ការិយាល័យព្រះរាជអាជ្ញាស្រុក

    March 2, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid អោយបង្វែលទិសដៅចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Robert Lewandowski ល្អជាងចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Harry Kane នៅក្នុងរដូវកាលក្រោយនេះ។ ការប្រាប់អោយក្លឹបអធិរាជសរ Real Madrid អោយបង្វែលទិសដៅមករកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ ព្រោះខ្សែប្រយុទ្ធ Ronaldo ជឿជាក់ថាការមកដល់របស់ខ្សែប្រយុទ្ធ Harry Kane អាចនឹងធ្វើអោយរូបគេក្លាយជាស្រមោលរបស់ Kane ខណៈអាយុរបស់គេកាន់តែចាស់ទៅហើយ ដូច្នោះទើប Ronaldo អោយក្លឹបអធិរាជសរ Real Madrid ទិញខ្សែប្រយុទ្ធ Robert Lewandowski ជំនួសខ្សែប្រយុទ្ធ

    March 2, 2018
  • អន្តរជាតិ

    បរទេស ៖ ចិនជាប្រទេសមួយ ដែលមានរោងចក្រផលិតស្រោមអនាម័យច្រើនជាងគេនៅលើពិភពលោក ហើយស្រោមអនាម័យទាំងនោះបានចែកចាយលក់ស្ទើរតែពេញពិភពលោក។ នៅពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសហ្ស៊ីមបាវ៉េ បានលើកឡើងថា “ស្រោមអនាម័យដែលផលិតឡើងនៅក្នុងប្រទេសចិនតូចពេក មិនសមស្របសំរាប់បុរសក្នុងប្រទេសរបស់លោកប្រើនោះទេ”។ នៅក្នុងកំឡុងពេលធ្វើសន្និសីទស្តីពី​មេរោគអេសដ៍ និងជំងឺអេសដ៍ លោក David Parirenyatwa ជារដ្ឋមន្ត្រីក្រួសួងសុខាភិបាលរបស់ប្រទេសហ្ស៊ីមបាវ៉េបានរិះគន់ទៅលើផលិតផលពន្យារកំណើតដែលបានផលិតក្នុងប្រទេសចិន។ វេបសាយ New Zimbabwe បានស្រង់សម្តីលោក Parirenyatwa ដោយនិយាយថា “តំបន់អាហ្វ្រិកខាងត្បូងមានអត្រាមេរោគអេដស៍ខ្ពស់ហើយយើងកំពុងលើកកម្ពស់ការប្រើស្រោមអនាម័យ ឥឡូវនេះយុវវ័យមានចំណូលចិត្តលើប្រភេទស្រោមអនាម័យដោយឡែកមួយ តែយើងបានផលិតវា យើងបាននាំចូលស្រោមអនាម័យពីចិន មានបុរសៗខ្លះបានត្អូញត្អែរថាវាពិតជាតូចណាស់”។ រដ្ឋមន្ត្រីរូបនេះបានអំពាវនាវក្រុមហ៊ុនក្នុងស្រុកអោយផលិតស្រោមអនាម័យដោយខ្លួនឯងជាងការនាំចូលមកពីចិន៕  ប្រភព ៖ nextshark

    March 2, 2018
  • កីឡា

    ទ​ោះជាមានថ្ងៃ០៨ ខែមិនា ជាថ្ងៃសិទ្ធិនារីអន្តរជាតិទៅហើយក្តី ក៏មានប្រទេសមួយចំនួននូវតែមិនផ្តល់តម្លៃអោយស្រី ធ្វើការជិះជាន់ និងមិនគោរពសិទ្ធិក្នុងការរស់នៅរបស់ពួកគេ។ ជាក់ស្តែងជារៀងរាល់ថ្ងៃស្រ្តីតែងតែត្រូវគេរំលោភបំពាន ការជួញដូរស្រ្តី និងអំពើហិង្សាដាក់ពួកគេថែមទៀតផងក្នុងប្រទេសមួយចំនួនខាងក្រោមនេះ៖ ១. ប្រទេសកូឡុំ​ប៊ី៖ ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនេះតែងតែមានករណីអំពើហិង្សាជាង ៤ម៊ឺនករណី ជាពិសេសគឺករណីជះទឹកអាស៊ីតដាក់ស្រ្តីនេះតែម្តង ដែលអាចនិយាយបានថា ជាប្រទេសដែលមានករណីជះទឺកអាស៊ីតលើស្រ្តីច្រើនជាងគេលើពីភពលោក។ ២. ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាជាប្រទេសមួយដែលមានប្រជាជនច្រើនលំដាប់លេខ ២ ក្នុងពិភពលោក ប៉ុន្តែប្រទេសមួួយនេះគឺជាប្រទេសក្រីក្រ ហេតុដូចនេះហើយទើបប្រទេសមួយនេះពុំសូវគោរពសិទ្ធិ និងអោយតម្លៃលើស្រ្តីនោះទេ ករណីដែលកើតឡើងច្រើនជាងគេនៅក្នុងប្រទេសនេះគឺការរំលោភបូកទៅលើស្រ្តី ចាប់បង្ខំអោយរៀបការទាំងនៅក្មេងខ្ចីជាដើម។ ៣. ប្រទេសសូម៉ាលី៖ ប្រទេសនេះជាប្រទេសដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ស្រ្តីនៅទីនោះភាគច្រើនត្រូវបានចាប់បង្ខំអោយរៀបការ មួយវិញទៀតអត្រាមរណះភាពរបស់មាតា និងទារកខ្ពស់ខ្លាំងមែនទែន ដោយសារតែកង្វះអនាម័យ ក៏ដូចជាការហូបចុកមិនគ្រប់គ្រាន់។

    March 2, 2018