- Khmernote Media
- បច្ចេកវិទ្យា
ជាការពិតណាស់ នរណាៗក៏ស្គាល់បច្ចេកវិទ្យាសាកថ្ម Qi wireless charging ដែរ ហើយបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់សម្រាប់ស្មាតហ្វូន។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់ទូទៅគឺតែងមានឧបករណ៍នេះដើម្បីប្រើប្រាស់នៅផ្ទះ ប៉ុន្ដែតើអ្នកធ្លាប់ដឹងទេថា ដុំសាកថ្មនេះខ្សែនេះអាចប្រើប្រាស់បានក្នុងឡានថែមទៀតផង។ ឧបករណ៍សាកថ្មឥតខ្សែសម្រាប់ប្រើប្រាស់ក្នុងរថយន្ដនេះ ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Qi Wireless Fast Charging Car Charger។ តាមរយៈឧបករណ៍នេះ អ្នកអាចសាកថ្មស្មាតហ្វូនបានពេលកំពុងបើកបរ ដោយមិនចាំបាច់ដោតខ្សែឡើយ។ ហើយអ្វីដែលរឹតតែអស្ចារ្យ គឺឧបករណ៍នេះត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមក្រោម $30 ប៉ុណ្ណោះ ដែលនេះជាការបញ្ចុះតម្លៃ 70%។ គួរបញ្ជាក់ផងដែរថា Qi Wireless Fast Charging Car Charger គឺអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ដែលមានបំពាក់បច្ចេកវិទ្យា
March 2, 2018 - PR
កិច្ចប្រជុំនេះត្រូវធ្វើឡើងនៅក្នុងទីក្រុងអាមវ៉ា នៃប្រទេសបារ៉ែន៖ ក្រុមហ៊ុន LINETRUST OFFSHORE LIMITED ជាក្រុមហ៊ុនវិនិយោគទុន និងជាស្ថាប័នដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយដែលត្រូវបានទទួលស្គាល់នៅចក្រភពអង់គ្លេស បានផ្តល់ថវិការចំនួន ១១លានដុល្លារសហរដ្ឋអាមេរិកឲ្យទៅក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED ក្នុងគោលបំណងដើម្បីធ្វើការវិនិយោគទៅលើការបើកទីតាំងសំរាប់ផលិត និងចម្រាញ់ឱសថបុរាណទៅតាមវិធីសាស្រ្ត និងបទពិសោធន៏របស់ក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED ។ យោងទៅតាមសេចក្តីថ្លែងការរបស់លោកស្រី Geeta Thakur ដែលជាអតីតសមាជិកគណៈរដ្ឋមន្រ្តី និងជានាយកក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED នៅក្នុងពិធីប្រគល់ទឹកប្រាក់នោះលោកស្រីបានមានប្រសាសន៏ថា ៖ «កន្លងមកយើងបានជម្នះរាល់ឧបសគ្គទាំងឡាយអស់រយៈពេល
March 2, 2018 - បច្ចេកវិទ្យា
ក្នុងថ្ងៃទី27 ខែមិនា ខាងមុខនេះ ក្រុមហ៊ុន Huawei នឹងសម្រេចក្នុងការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនរបស់ខ្លួនក្នុងព្រឹត្តិការណ៍ពិសេសមួយដែលធ្វើឡើងក្នុងទីក្រុង Paris។ ដោយឡែក សម្រាប់កំពូលស្មាតហ្វូនត្រកូល P20 នេះត្រូវបានគេជឿថាមានច្រើនជាងពីរម៉ូដែលទៅទៀត ហើយរចនាបទនេះបានធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្រលំ។ ចំពោះពីរម៉ូដែល ក្នុងចំណោមម៉ូដែលទាំងបី យើងទាំងអស់គ្នាធ្លាប់បានស្គាល់ហើយ នោះគឺ Huawei P20 និង P20 Lite។ ប៉ុន្ដែ សម្រាប់មួយម៉ូដែលផ្សេងទៀតដែលមានកាមេរ៉ាក្រោយដល់ទៅ 3 តើនឹងមានឈ្មោះអ្វីទៅ? ជាការពិតណាស់ មនុស្សជាច្រើនបានយល់ថាម៉ូដែលកំពូលនេះនឹងមានឈ្មោះថា P20 Plus ព្រោះឈ្មោះនេះត្រូវបានប្រើប្រាស់រាល់ឆ្នាំកន្លងមកនេះ។ ប៉ុន្ដែ ការយល់ឃើញនេះគឺខុសហើយ ព្រោះក្រុមហ៊ុន Huawei
March 2, 2018 - អន្តរជាតិ
ប្រទេសឥណ្ឌា ៖ នៅក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីចូលចិត្តបាញ់កាំជ្រួច រឺកាំភ្លើងឡើងទៅលើ ដើម្បីអបអរពិធីបុណ្យ រឺកម្មវិធីសំខាន់ៗណាមួយ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយករណីសោកនាដកម្មក្នុងពិធីមង្គលការ ដោយសារតែការប្រើកាំភ្លើងបាញ់អបអរខុសបច្ចេកទេស ភ្លាត់ទៅទំលុះក្បាលកូនកំលោះធ្វើពិធីការក្លាយជាបុណ្យសព។ ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នេះ កាសែត News Times of India បានរាយការណ៍ថា កូនកំលោះម្នាក់ត្រូវបានស្លាប់ដោយការបាញ់កាំភ្លើងអបអរពីសំណាក់មិត្តភក្តិ និងសាច់ញាតិ។ កូនកំលោះវ័យ២១ឆ្នាំបានត្រូវបានស្លាប់ខណៈពេល កំពុងត្រូវបានដង្ហែរទៅកាន់ផ្ទះរបស់កូនក្រមុំ ក្នុងល្ងាចថ្ងៃទី២៧ ខែកុម្ភៈ។ កាំភ្លើងជាច្រើនត្រូវបានបាញ់ឡើងទៅលើព្រមគ្នា តែដោយសារតែខុសបច្ចេកទេសធ្វើអោយគ្រាប់សំណមួយរត់មកបុកជាមួយនឹងក្បាលរបស់កូនកំលោះ គេត្រូវបានប្រកាសថាស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ តាមពិតការប្រើប្រាស់កាំជ្រួច រឺកាំភ្លើងបាញ់អបអរនេះជារឿងដែលរដ្ឋាភិបាលបានហាមឃាត់។ ដោយសារតែវាអាចបង្កគ្រោះថ្នាក់ចៃដន្យបែបនេះ តែនៅតែមានអ្នករំលោភបំពានហើយធ្វើបែបនេះដដែល៕ ប្រភព ៖ sanook
March 2, 2018 - បច្ចេកវិទ្យា
សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន Apple បានបង្ហាញឲ្យយើងទាំងអស់គ្នាឃើញហើយនូវ iPhone នាថ្ងៃអនាគតខ្លួនគឺ iPhone X នេះឯង។ ដូចនេះ សម្រាប់ជំនាន់ក្រោយៗនៃស្មាតហ្វូននេះ នឹងត្រូវបានអភិវឌ្ឍន៍មុខងារ រឺការផ្លាស់ប្ដូរអ្វីដែរទេ? ជាការពិតណាស់ Apple ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលពូកែលាក់ការសម្ងាត់ជាងគេ ហេតុនេះហើយទើបយើងពុំសូវទទួលបានការបែកធ្លាយអ្វីឡើយ។ ទោះជាយ៉ាងណា ខាងក្រោមនេះគឺជាការអភិវឌ្ឍ និងមុខងារថ្មីៗទាំង5 ដែលគេជឿថានឹងត្រូវបានបំពាក់លើ iPhone ជំនាន់ក្រោយ។ 1/ អភិវឌ្ឍន៍មុខងារ Face ID និងមានក្បាលឆកតូចជាងមុន Face ID គឺជាប្រព័ន្ធការពារសុវត្ថិភាពចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple។ ប៉ុន្ដែ មានមនុស្សជាច្រើនពុំសូវពេញចិត្តនឹងក្បាលឆកដែលមានលើ
March 2, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ លោក Adam Mosseri ថ្នាក់ដឹកនាំមុខងារ News Feed របស់ក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា “ជានិច្ចកាល យើងតែងព្យាយាមបង្កើតនូវមុខងារថ្មី ការផ្លាស់ប្ដូររចនាបទ និងការអភិវឌ្ឍ ដើម្បីធ្វើឲ្យប្រាកដថា Facebook គឺល្អបំផុតសម្រាប់គ្រប់គ្នា។ ចំពោះការផ្លាស់ប្ដូរទាំងនោះគឺមានដូចជា Emoji បង្ហាញពីប្រតិកម្ម ការ Live វីដេអូ និង GIFs ជាដើម។ ជាការពិតណាស់ ការផ្លាស់ប្ដូរទាំងនេះ គឺដំណើរការបានល្អ ហើយបានពង្រីកខ្លួនដល់ជុំវិញពិភពលោកទៀតផង។ ប៉ុន្ដែ ស្របពេលជាមួយនឹងការផ្លាស់ប្ដូរនេះ ក៏មានមនុស្សជាច្រើនបានសម្ដែងការមិនពេញចិត្តដែរ។ ក្នុងថ្ងៃនេះ
March 2, 2018 - អន្តរជាតិ
ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានចាក់សាំងដុតសម្លាប់ខ្លួន ដោយសារតែរឿងឈ្លោះប្រកែកគ្នាជាមួយប្តី បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ សពស្ត្រីរងគ្រោះឈ្មោះ ឆាយ សុខ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ចំណែកឯប្ដីឈ្មោះ ខុម នី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ប្រ៊ីតា ផលិតនៅប្រទេសឥណ្ឌា មានកូនប្រុស់ ស្រីចំនួន៣នាក់ ។ សមត្ថកិច្ចបានបន្តថា មូលហេតុស្ត្រីរងគ្រោះបានកោសខ្យល់ឲ្យប្ដី និងកោពុកមាត់បណ្ដើរប្រកែកគ្នាបណ្ដើរ រួចប្ដីក៏បានដើរឡើងទៅដេកនៅលើផ្ទះ ចំណែកឯប្រពន្ធក៏នៅផឹកសុីខាងក្រោមផ្ទះ
March 2, 2018 - អន្តរជាតិ
ចិន៖ បុរសម្នាក់មានអាយុ៣១ឆ្នាំ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ភ្លាមៗ បន្ទាប់ពីមានដុំកែវមូលមួយទំហំ ៧៦ មីលីម៉ែត្រ ជាប់នៅក្នុងចុងពោះវៀនរបស់គាត់។ បុរសជាជនរងគ្រោះមានឈ្មោះថា Xiao Ming រស់នៅក្នុងក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន។ មុនពេលបញ្ចូនគាត់ទៅកាន់មន្ទីរពេទ្យបុរសជនរងគ្រោះបានទទួលរងនូវការឈឺចាប់ចេញមកពីក្នុងពោះអស់រយៈពេល៧ម៉ោង ហើយពេលទៅដល់មន្ទីពេទ្យខាងវេជ្ជបណ្ឌិតបានប្រើពេលប្រមាណជា១ម៉ោង ដើម្បីធ្វើការវះកាត់ប្រកបដោយជោគជ័យ ហើយខាងវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ប្រសិនបើជនរងគ្រោះមកយឺតពេលតែបន្តិចគេអាច នឹងស្លាប់បាត់បង់ជីវិតបាន។ ក្រោយការវះកាត់ប្រកបដោយជោគជ័យ បុរសជនរងគ្រោះបានឲ្យដឹងថា គាត់មានទម្លាប់យកដុំកែវខាងលើដាក់ចូលក្នុងរន្ធគូទលេងជាប្រចាំ ហើយរាល់ដងគាត់អាចបញ្ចេញវាមកក្រៅវិញជាធម្មតា ដែលជាអកុលសលើកនេះ វាបានជាប់នៅក្នុងចុងពោះវៀនដូចនេះទៅវិញ៕ ភក្តី ប្រភព៖ dailymail
March 2, 2018 - កីឡា
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម Daun Penh FC ដែលត្រូវប៉ះជាមួយនឹងក្រុម Prathnna FT (B) នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 ក្នុងថ្ងៃអាទិត្យនេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Daun Penh FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ក្រុម Daun Penh FC របស់គាត់បានចូលរួមប្រកួតពានរង្វាន់ Ganzberg Cup នេះរយៈពេល 3 រដូវកាលហើយ ប៉ុន្ដែក្រុមរបស់គាត់បានត្រឹមតែឈានចូលវគ្គ Live Show ជុំដំបូងតែប៉ុណ្ណោះ។ ចំពោះក្រុម Daun
March 1, 2018 - បច្ចេកវិទ្យា
ធ្មេចបើកៗ 5ឆ្នាំកន្លងទៅហើយដែលហ្គេម Asphalt ត្រូវបានដាក់ឲ្យលេង។ ជាការពិតណាស់ Asphalt 8 ត្រូវបានប្រកាសចេញជាផ្លូវការក្នុងឆ្នាំ2013 ហើយរហូតមកដល់ពេលនេះ ជំនាន់ថ្មីនៃហ្គេមនេះគឺខិតជិតមកដល់ហើយ នោះគឺ Asphalt 9: Legends។ ទាក់ទងទៅនឹង Asphalt 9: Legends ក្រុមហ៊ុនទើបតែបានបង្ហោះវីដេអូ Trailer កាលពីម្សិលមិញនេះ។ ក្នុងវីដេអូ យើងនៅតែទទួលបានក្រាហ្វីកដ៏ល្អឥតខ្ចោះ ជាមួយនឹងបទពិសោធន៍ហ្គេមប្រណាំឡានលើស្មាតហ្វូន ដ៏ល្អគ្មានពីរ។ គួរបញ្ជាក់ផងដែរថា ជាមួយនឹងជំនាន់ថ្មីនៃហ្គេមនេះ អ្នកលេងក៏នឹងទទួលបានការអភិវឌ្ឍថ្មី និងការផ្លាស់ប្ដូរមួយចំនួនផងដែរ។ ហើយការផ្លាស់ប្ដូរដ៏គួរឲ្យកត់សម្គាល់គឺទាក់ទងទៅនឹងការបញ្ជារតែម្ដង។ ក្រៅពីនេះ យើងក៏នឹងទទួលបានរថយន្ដស៊េរីថ្មីទំនើបជាង 50 បន្ថែមទៀតដូចជា Ferrari, Lamborghini និង Porsche ជាដើម។
March 1, 2018








