Khmernote Media
  • អន្តរជាតិ

    ប្រទេសចិន ៖ សំរាប់ឪពុកម្តាយគ្មានរឿងអ្វីដែលពួកគាត់មិនហ៊ានធ្វើដើម្បីកូននោះទេ បើទោះបីជារឿងខ្លះធ្វើអោយគាត់បាត់បង់​កិត្តិយស​រឺអាចប្រឈមមុខនឹងច្បាបក៏ដោយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ បុរសម្នាក់ចូលលួចបន្លែក្នុងផ្សារ​ត្រូវគេចាប់បានចុងក្រោយគាត់សារភាពថាធ្វើបែបនេះព្រោះចង់សន្សំប្រាក់ទុកទិញផ្ទះអោយកូន។ ​តាមរយៈរបាយការណ៍របស់ភ្នាក់ងា​រសារព័ត៌មានចិនបានអោយដឹងថា នៅផ្សារលក់បន្លែ តំបន់ Suzhou ទីក្រុង ​Sichuan ខេត្ត Jiangsu មានការលួចបន្លែជាច្រើនដង។ ប៉ូលិសក៏បានឆែកកាមេរ៉ាសុវត្ថិភាពនៅទីនោះ ហើយបានប្រទះឃើញបុរសគួរអោយសង្ស័យម្នាក់ ដែលឆ្លៀតពេលអ្នកលក់ដូរកំពុងរវល់ គាត់បានលើកបន្លែស្រស់ដាក់ចូលក្នុងបាវ ហើយប្រញាប់ដឹកចេញទៅ។ នៅថ្ងៃទី២២ ខែកុម្ភៈ នេះជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចនេះម្តងទៀត ហើយក៏ត្រូវបានប៉ូលិសចាប់បាននៅនឹងកន្លែង។ តាមការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថាបុរសម្នាក់នេះបានលួចបន្លែបែបនេះជាច្រើនដងមកហើយ។ ជនសង្ស័យរូបនេះជាម្ចាស់ហាងអាហារមួយកន្លែង គាត់លួចបន្លែទាំងនេះដើម្បីយកទៅធ្វើម្ហូបលក់ ដើម្បីសន្សំប្រាក់ទិញផ្ទះអោយកូនប្រុស។ គាត់សារភាពថាបានធ្វើបែបនេះ៤ដងមកហើយ ទោះបីវាជាទឹកចិត្តល្អដែលឪពុកមានចំពោះកូនតែនេះជារឿងខុសទៅនឹងច្បាប់ ពេលនេះប៉ូលិសបានឃាត់ខ្លួនរូបគាត់ទុក រងចាំការកាត់ទោសពីតុលាការ៕ ប្រភព ៖ sanook

    March 1, 2018
  • កីឡា

    យោងតាមសារពត៌មាន TV3 របស់អេស្ប៉ាញបានចេញផ្សាយអោយដឹងថា៖ ក្លឹបអ្នកមានបុណ្យ Barcelona បានយល់ព្រមចុះកិច្ចសន្យាព្រមព្រៀងទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខជាមួយនឹងតម្លៃផ្ទេរកប់ពពក។ ក្លឹបអ្នកមានបុណ្យ Barcelona បានត្រៀមកញ្ចប់លុយប្រមាណជាង 100លានអឺរ៉ូ នៅក្នុងរដូវក្ដៅខាងមុខនេះសម្រាប់ការទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid តែម្ដង។ ពេលនេះក្លឹបអ្នកមានបុណ្យ Barcelona ជាមួយនឹងខ្សែប្រយុទ្ធ Antoine Griezmann បានឈានការចុះកិច្ចសន្យាព្រងព្រៀងហើយ រង់ចាំតែទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខបើក Barcelona នឹងធ្វើការទិញផ្ដាច់កុងត្រារបស់ Griezmann ជាមួយនឹងក្លឹប Atletico Madrid

    March 1, 2018
  • កីឡា

    ក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវបើកកីឡាដ្ឋាន Emirates Stadium របស់ខ្លួនដើម្បីត្រៀមទទួលក្រុមភ្ញៀវមេឃខៀវ Manchester City សារជាថ្មីម្ដងទៀត ក្រោយពេលក្លឹបកាំភ្លើងធំ Arsenal ចាញ់ក្លឹបមេឃខៀវ Manchester City ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup កាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅក្នុងរាត្រីនេះអាចថាជាការសងសឹករបស់ក្លឹបកាំភ្លើងធំ Arsenal ក្រោយពេលក្លឹបមេឃខៀវ Manchester City បំបាក់ក្លឹបយក្សទីក្រុង London នេះត្រឹមជាជើងឯករងនៅក្នុងការប្រកួតពានរង្វាន់ EFL Cup កាលពីថ្ងៃអាទិត្យ។ បន្ទាប់ពីក្លឹបកាំភ្លើងធំ Arsenal ចាញ់ក្លឹបមេឃខៀវ Manchester City

    March 1, 2018
  • បច្ចេកវិទ្យា

    កំឡុងពេលសន្និសីទសារព័ត៌មានក្នុងព្រឹត្តិការណ៍ MWC 2018 លោក DJ Koh ថ្នាកដឹកនាំកំពូលរបស់ក្រុមហ៊ុន Samsung បានលើកឡើងមួយឃ្លាថា ក្រុមហ៊ុន Samsung នឹងមិនចាប់អារម្មណ៍លើរឿងមុន រឺក្រោយឡើយទាក់ទងទៅនឹងមុខងារទាំងឡាយដែលខ្លួនមាន។ មួយវិញទៀត Samsung ទទួលបានពាក្យថាដំបូងគេនេះច្រើនដងណាស់មកហើយក្នុងប្រវត្តិសាស្ត្រ ដូចនេះសម្រាប់បច្ចុប្បន្ន គឺគ្រាន់តែជាការផ្លាស់ប្ដូរប៉ុណ្ណោះ។ ដូចគ្នាទៅនឹង Galaxy S9 ដែលទើបនឹងប្រកាសចេញនេះដែរ គឺមិនសូវមានអ្វីដែលថ្មី រឺដំបូងបង្អស់ឡើយ ប៉ុន្ដែសម្រាប់អនាគតស្មាតហ្វូនរបស់ Samsung នឹងមានការអភិវឌ្ឍច្រើនជាជាងការបង្កើតថ្មី។ ជាការពិតណាស់ ទីបំផុតក្រុមហ៊ុន Samsung បានសម្រេចប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនត្រកូល S របស់ខ្លួនហើយ នោះគឺ Galaxy S9

    March 1, 2018
  • អន្តរជាតិ

    បរទេស ៖ ប្រហែលជា១០ភាគរយនៃអ្នកជក់បារីជាង១ពាន់លាននាក់ ជាប្រជាជនរស់នៅក្នុងប្រទេសជាសមាជិករបស់សហគមន៍អាស៊ាន។ នៅបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម (LMICs) នៃអាស៊ានប្រជាជនជាង ៥៦០០,០០០ នាក់បានស្លាប់ដោយ​សារជំងឺទាក់ទងនឹងថ្នាំជក់ក្នុងឆ្នាំ២០១៦។ ឥណ្ឌូនេស៊ី និង ហ្វីលីពីនក្លាយជាប្រទេសដែលមានអត្រាប្រជាជនចូលចិត្តជក់បារីច្រើនជាងគេលើពីភពលោក។ បើទោះបីជាអស់រយៈពេលជាង១០ឆ្នាំទៅហើយដែលអង្គកាសុខភាពពិភពលោក (WHO) ចេញអនុសញ្ញាក្របខ័ណ្ឌស្តីពីការត្រួតពិនិត្យថ្នាំជក់ (FCTC) បានចូលជាធរមានហើយប្រទេសក្រីក្របំផុតនៃអាស៊ាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ហ្វីលីពីន និងវៀតណាម។ តែជាង៨០ភាគរយ នៃចំនួនប្រជាជនរបស់អាស៊ាននៅតែមានកម្រិតទាបទៅនឹងវិធានការគ្រប់គ្រងថ្នាំជក់កម្រិតមធ្យមដោយសារតែភាពទន់ខ្សោយនៃផ្នែកហិរញ្ញវត្ថុ និង ផ្នែកសុខាភិបាល។ តែប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលប្រទេសទាំងអស់នេះបានចាត់វិធានការណ៍ផ្សេងៗពីគ្នា ទាក់ទងនឹងការគ្រប់គ្រងការប្រើប្រាស់ថ្នាំជក់នេះ។ តួយ៉ាងដូចជាប្រទេសឡាវរដ្ឋាភិបាលប្រទេសនេះបានធ្វើការតំឡើង​ពន្ធទៅលើផលិតផលថ្នាំជក់ ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំងលើការគ្រប់គ្រងថ្នាំជក់។ មានតែប្រទេសវៀតណាមតែមួយគត់ចេញវិធានការណ៍ប្រជាជនម្នាក់ត្រូវចំនាយ ០.១១ ដុល្លារក្នុងការចូលរួមលើការគ្រប់គ្រងថ្នាំជក់នេះ។

    March 1, 2018
  • កីឡា

    យោងតាមក្លឹបអ្នកមានបារាំង Paris Saint-Germain បានបញ្ជាក់ថា៖ ខ្សែប្រយុទ្ធ Neymar នឹងត្រូវធ្វើការវះកាត់នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា៖ កជើងរបស់ខ្សែប្រយុទ្ធ Neymar បានប្រេះស្រាំ។ កាលពីសប្ដាហ៍មុនខ្សែប្រយុទ្ធ Neymar បានជួយក្លឹបអ្នកមានបារាំង PSG យកឈ្នះក្លឹប Marseille ដោយលទ្ធផល 3-0 ប៉ុន្ដែជាអកុសលខ្សែប្រយុទ្ធរូបនេះត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗបន្ទាប់ពី Neymar មានបញ្ហាបាក់កជើង។ ឪពុករបស់ខ្សែប្រយុទ្ធ Neymar បានសំណូមពរអោយមានការវះកាត់ភ្លាមៗចំពោះរបួសរបស់ Neymar ហើយការប្រកួតរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះអាចនឹងធ្វើឡើងនៅក្នុងចុងសប្ដាហ៍នេះ។ ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានចំពេលប្រកួតសំខាន់នៅក្នុងសប្ដាហ៍ក្រោយនេះ។ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League សប្ដាហ៍ក្រោយនេះ

    March 1, 2018
  • បច្ចេកវិទ្យា

    ក្រៅពីមខុងារផ្លាស់ប្ដូរកម្រឹត Aperture ដោយស្វ័យប្រវត្តិ កំពូលស្មាតហ្វូន Galaxy S9 និង S9+ ក៏បាននាំយកមកជាមួយនូវមុខងារថតវីដេអូមហាយឺត (Super Slow-mo) មកជាមួយផងដែរ។ ទាក់ទងទៅនឹងមុខងារ Super Slow-mo នេះគឺពិតជាមិនធម្មតាឡើយ ដោយវាអាចធ្វើបានក្នុងល្បឿន 960fps លឿនជាង iPhone X ដល់ទៅ 4ដងឯណោះ។ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ ទាក់ទងទៅនឹងមុខងារ Super Slow-mo នេះ យើងសង្កេតឃើញមានវីដេអូរហូតដល់ទៅ 4ត្រូវបានបង្ហោះលើគេហទំព័រ YouTube។ តាមរយៈវីដេអូទាំងនេះ គឺពិតជាមិនធម្មតាឡើយ ពោលគឺយឺតខ្លាំងរហូតដល់យើងអាចសង្កេតឃើញចលនាច្បាស់ៗគ្រប់វិនាទីតែម្ដង។

    March 1, 2018
  • កីឡា

    តាមការបង្ហើបប្រាប់មុននេះបន្តិចពីបុគ្គលិករបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានអោយដឹងថា ឆ្នាំនេះក្រុមហ៊ុននឹងធ្វើការចែកសំបុត្រឡានក្រុងលើសពីឆ្នាំមុនទៀត ដោយអាចនឹងលើសពី ១០០ឡានក្រុង។ កម្មវិធីមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ក្នុងការរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋជាពិសេសកម្មករកម្មការនី ដែលនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ទទួលបានការសាទរយ៉ាងខ្លាំង កាលពីឆ្នាំមុន ហើយឆ្នាំនេះក្រុមហ៊ុនស្រាបៀរ GANZBERG ក៏នៅតែបន្តកម្មវិធីមនុស្សធម៌មួយនេះជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាចែករំលែកស្នាមញញឹមរបស់ពួកគាត់ផងដែរ។ ព័ត៌មានលំអិតយ៉ាងណានោះក្រុមការងារខ្មែរណូត នឹងធ្វើការផ្សព្វផ្សាយជូនដំណឹងជាបន្តទៀត ហើយនៅថ្ងៃទី ៣ ខែមិនា នេះក៏មានកម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យផងដែរ ដើម្បីអបអរទិវាសិទ្ធិនារី លើកទី ១០៧ នៅមុខសាលមហោស្រពកោះពេជ្រ ដូចនេះកុំភ្លេចចូលរួមទស្សនាដោយសេរីទាំងអស់គ្នាណា៕

    March 1, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រធានរដ្ឋបាល នៃនាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ធ្វើការ ដោយមិនទាន់ដឹងពីមូលហេតុ​។ ជនរងគ្រោះមានឈ្មោះ​ ហាក់ វ៉ន​ ​បានប្រើប្រាស់កាំភ្លើង AK47 បាញ់សម្លាប់ខ្លួន​ក្នុងបន្ទប់ធ្វើការ។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការពិនិត្យនៅកន្លែងកើតហេតុ៕

    March 1, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple របស់សហរដ្ឋអាមេរិច បាននឹងកំពុងផ្លាស់ប្ដូរទីតាំងនៃការរក្សាទុកទិន្នន័យគនណី iCloud ទាំងអស់ដែលបានចុះឈ្មោះហើយទៅក្នុងប្រទេសចិនវិញ ដើម្បីចាប់ផ្ដើមបើកដំណើរការសេវាកម្មថ្មីក្នុងប្រទេសនេះ ឲ្យសមស្របទៅនឹងអ្វីដែលក្រុមហ៊ុន Apple បានគ្រោងទុកអស់រយៈពេលជាយូរមកហើយ។   ដោយសារគម្រោងការផ្លាស់ប្ដូរនេះ អង្គការ Amnesty International បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “ការផ្លាស់ប្តូរដែលត្រូវបានធ្វើឡើងចំពោះ iCloud គឺជាការប៉ះពាល់ផ្នែកច្បាប់របស់ប្រទេសចិនយ៉ាងខ្លាំង ព្រោះក្រុមហ៊ុន Apple បាននឹងកំពុងរំលោភលើការសន្យារបស់ខ្លួន ដែលធានាថា ការពារសិទ្ធិឯកជន និងសន្តិសុខរបស់អ្នកប្រើប្រាស់”។ ការរិះគន់នេះ ក៏បង្ហាញពីការផ្លាស់ប្តូររបស់ក្រុមហ៊ុនអន្តរជាតិសំខាន់ៗមួយចំនួនដើម្បីធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសចិនដែលជាទីផ្សារដ៏ធំមួយ និងមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple ផងដែរ។ យោងតាមលោក Ronald Deibert នាយកនៃសាកលវិទ្យាល័យ Toronto ដែលសិក្សាពីបច្ចេកវិទ្យានេះ

    March 1, 2018