- Khmernote Media
- PR
រាជធានីភ្នំពេញ ឆ្នាំ ២០១៨៖ នៅឆ្នាំ ២០១៦ ចំនួនប្រជាជនដែលមានទ្រព្យធនខ្ពស់ មានអត្រាកើនឡើងចំនួន ៣,៥% ដល់ទៅ ២២៦.៤៥០ នាក់។ ទ្រព្យសម្បត្តិរួមរបស់ពួកគេក៏មានការកើនឡើង នៅឆ្នាំ ២០១៦ ដោយ រីកចម្រើនចំនួន ១,៥% ទៅដល់ 27 trillion ដុល្លារ។ ទីក្រុង ញូវយ៉ក (New York) នៅតែរក្សាតំណែងជា ទីក្រុង ដែលមានទ្រព្យធនខ្ពស់ធំជាងគេនៅលើពិភពលោក ខណ:ដែលទីក្រុងស្ថិតក្នុងតំបន់ហិរញ្ញវត្ថុលំដាប់ពិភពលោក ពីរផ្សេងទៀត នោះគឺ ទីក្រុង ហុងកុង និងទីក្រុង
March 1, 2018 - អន្តរជាតិ
ចិន៖ ស្ត្រីអ្នកដំណើរម្នាក់បានស្លាប់យ៉ាងអាណោធអាធម័បំផុត ខណៈដែលនាងបានចុះពីលើរថយន្តក្រុង និងបានជំពប់ជើងដួលជាប់បំពង់កក្នុងប្រលោះចម្រឹងដែក ដែលជារនាំងគេដាក់សម្រាប់ខណ្ឌផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរស្ថានីយ៍រថយន្តក្រុងមួយ កន្លែងស្ថិតនៅក្នុងទីក្រុង Hankou ខេត្ត Hubei ប្រទេសចិន។ ស្រ្តីជាជនងរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គេគ្រាន់តែអាចសម្គាល់បានថា នាងជាអ្នកដំណើរម្នាក់ដែលមានអាយុជាង២០ឆ្នាំ។ អ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ខណៈដែលនាងបានជួលទៅលើប្រលោះចម្រឹងដែកនោះ គេមិនអាចជួយនាងបានភ្លាមៗនោះ ព្រោះតែប្រលោះចម្រឹងនោះតូច ពេលដួលជាប់ហើយ តែអាចទាញចេញមកវិញទេ។ ១៦នាទីក្រោយមករថយន្តសង្គ្រោះបន្ទាប់មកដល់កន្លែងកើតហេតុ តែជាអកុសលស្រ្តីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ការស្លាប់របស់នាងដោយសារដែកបុកបំពង់ខ្យល់របស់នាងធ្វើឲ្យស្ទះដង្ហើមស្លាប់តែម្តង។ ករណីនេះគឺជាករណីចៃដន្យ និងកម្របំផុត ដែលមិនធ្លាប់មានពីមុនមកទេ៕ ភក្តី ប្រភព៖ dailymail
March 1, 2018 - បច្ចេកវិទ្យា
ប្រសិនបើអ្នកជាអតិថិជនរបស់ក្រុមហ៊ុន Apple នោះអ្នកប្រាកដជាប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុននេះ ដែលមានដូចជា iPhone រឺ iPad ជាដើម។ ជាការពិតណាស់ ឧបករណ៍ទាំងអស់នេះគឺតម្រូវការសាកថ្មជានិច្ច ហើយវានៅតែជាបញ្ហាសម្រាប់លោកអ្នក។ សម្រាប់ពេលនេះ លោកអ្នកនឹងអស់ក្ដីបារម្មណ៍ទៀតហើយជាមួយនឹងការសាកថ្ម ដោយយើងសូមណែនាំផលិតផល NODE ជាឧបករណ៍ “Multi-charger” ដែលមានរន្ធ Out ពីរ និងរន្ធ In ពីរដូចគ្នា ហើយរាល់ផលិតផលរបស់ក្រុមហ៊ុន Apple ទាំងអស់សុទ្ធតែអាចសាកថ្មបានជាមួយនឹងឧបករណ៍នេះ។ ទាក់ទងទៅនឹងសមត្ថភាពរបស់ NODE គឺអាចជួយលោកអ្នកឲ្យចំណេញពេលវេលាបានច្រើន ជាមួយនឹងការសាកថ្មម្ដងបានទៅពីរឯណោះទាំង iPhone និង iPad។ ក្រៅពីនេះ អ្នកក៏អាចប្រើឧបករណ៍នេះដើម្បីសាកថ្ម Apple Pencil,
March 1, 2018 - PR
បន្ទាប់ពីជោគជ័យខ្លាំងជាមួយនឹងទូរស័ព្ទស៊េរីថ្មីជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជាមក ក្រុមហ៊ុន OPPO ទទួលបានដៃគូសហការកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា មិនថានៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ។ គេសង្កេតឃើញថាមានហាងទូរស័ព្ទជាច្រើនដែលផ្ទាំងបៃតងហើយមានអក្សរ OPPO នៅពីមុខហាង ចំណែកនៅខាងក្នុងវិញ មានការរៀបចំលម្អរដោយភ្លើងភ្លឺស្រស់ស្អាត ជាមួយការដាក់តាំងលក់ទូរស័ព្ទគ្រប់ស៊េរីដែលកំពុងពេញនិយមដូចជា៖ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83 ។ បើយោងតាមការសាកសួរជាមួយម្ចាស់ហាងទូរស័ព្ទទាំងនោះ ភាគច្រើនបានឲ្យដឹងដូចគ្នាថា បច្ចុប្បន្ននេះទូរស័ព្ទដៃរបស់ក្រុមហ៊ុន OPPO កំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកទិញ ដោយសារតែមានកាមេរ៉ាថតរូបបានស្អាត មានអេក្រង់ពេញ និងមានតម្លៃសមរម្យ។ ហេតុដូច្នេះហើយទើបម្ចាស់ហាងទាំងនោះសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន OPPO
March 1, 2018 - បច្ចេកវិទ្យា
យោងតាមពាក្យចចាមអារាមដែលលើកឡើងមួយរយៈមុនបានបង្ហាញថា ជំនាន់ក្រោយនៃកំពូលស្មាតហ្វូនត្រកូល G របស់ក្រុមហ៊ុន LG អាចនឹងមិនមែនមានឈ្មោះថា G7 ទេ ហើយការលើកឡើងនេះ ពិតជាធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។ ប៉ុន្ដែ សម្រាប់ពេលនេះយើងទទួលបានវីដេអូថ្មីមួយពីគេហទំព័រ Ynet ដែលមានបង្ហាញយ៉ាងច្បាស់ពីម៉ូដែល G7 ជាមួយនឹងឈ្មោះកូដថា Neo។ ទោះជាយ៉ាងណា យើងនៅមិនទាន់ប្រាកដនៅឡើយទេថា ស្មាតហ្វូនក្នុងវីដេអូនេះនឹងត្រូវបានចេញលក់ក្នុងពេលឆាប់ៗនេះ រឺយ៉ាងណា។ យោងតាមគេហទំព័រ Ynet បានបញ្ជាក់ថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន LG នេះគឺមានក្បាលឆក (ដូចគ្នាទៅនឹង iPhone X) ជាមួយនឹងទំហំអេក្រង់ 6អ៊ីញ ប្រភេទ OLED ក្នុងសមាមាត្រ 19.5:9។
March 1, 2018 - កីឡា
ទិវាបុណ្យសិទ្ធនារីអន្តរជាតិដែលតែងធ្វើឡើងនៅថ្ងៃទៅ ០៨ មីនា ជារៀងរាល់ឆ្នាំ ត្រូវបានគ្រប់គ្នាដឹងថា ធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិនារី ដែលជាភេទទន់ខ្សោយឲ្យទទួលបានអ្វីគ្រប់យ៉ាងស្មើរនឹងបុរស។ ជាមួយគ្នានេះ ស្ថិតក្នុងថ្ងៃដ៏ពិសេសនេះ ក៏ជាឱកាសដ៏ល្អមួយសម្រាប់បុរសៗ ក្នុងការជូនអំណោយទៅកាន់នារីដែលនៅជុំវិញខ្លួន ដើម្បីជាការផ្ដល់តម្លៃ និងបង្ហាញនូវក្ដីស្រលាញ់ទៅកាន់ពួកគាត់។ ហេតុនេះ ថ្ងៃនេះខ្មែរណូតបានលើកយកគំនិតខ្លះៗ មកទុកចែករំលែក។ ខាងក្រោមនេះជារបស់មួយចំនួន ដែលអ្នកអាចជ្រើសរើសមកធ្វើជាអំណោយក្នុងថ្ងៃទិវាសិទ្ធនារី៖ ១. បាច់ផ្កា៖ ជាការពិតណាស់! ផ្កាជារបស់សំខាន់មួយ ដែលគេតែងជ្រើសរើសធ្វើជាអំណោយមិនដែលខាន ដោយសារតែក្លិនក្រអូប និងភាពស្រស់ស្អាតរបស់វាដែលដូចជាបានបង្ហាញនូវទឹកចិត្តរបស់យើងចំពោះអ្នកទទួលបានរួចស្រាប់។ ២. គ្រឿងសម្អាង៖ ស្រីណាក៏ដូចគ្នាដែរ ភាគច្រើនគឺតែងតែស្រលាញ់ និងថែរទាំសម្រស់របស់ខ្លួនឲ្យបានស្រស់ស្អាតគង់វង្ស។ ហេតុនេះការជូនជា ផលិតផលរក្សាសម្ផស្ស ក្រែមលាបមាត់ ម៉ាស្ការា
March 1, 2018 - បច្ចេកវិទ្យា
សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Nokia បាននឹងកំពុងចាប់ផ្ដើមលេងហ្គេមចាស់របស់ខ្លួនម្ដងទៀតហើយ តាមរយៈការបង្កើតទូរស័ព្ទថ្មីដែលពឹងផ្អែករចនាបទចាស់។ ជាការពិតណាស់ សម្រាប់ Nokia 3310 (ក្បាលត្រីអណ្ដែង) យើងសង្កេតឃើញមានម៉ូដែលចេញថ្មីសម្រាប់ឆ្នាំ2017 ហើយឥឡូវនេះ ម៉ូដែល Nokia 8110 ដែលធ្លាប់បង្ហាញខ្លួនតាំងពី 22ឆ្នាំមុនក៏ទទួលបានការអភិវឌ្ឍដែរ។ យើងសូមធ្វើការបញ្ជាក់ឡើងវិញថា Nokia 8110 ជំនាន់ថ្មីនេះគឺមានភ្ជាប់មកជាមួយនឹងប្រព័ន្ធអ៊ីនថឺណេត 4G LTE និងមុខងារមួយចំនួនផ្សេងទៀតដូចជា Wi-Fi, Bluetooth និងសូម្បីតែ GPS។ ទោះជាយ៉ាងណា ទូរស័ព្ទនេះមិនមែនជាស្មាតហ្វូនឡើយ ព្រោះវាមានអេក្រង់ត្រឹមទំហំ 2.4-inch ក្នុងកម្រឹតបង្ហាញរូបភាព 240×320 ប៉ុណ្ណោះ មិនមែនជាប្រភេទ Touchscreen
March 1, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗកន្លងទៅនេះ ព្រឹត្តិការណ៍ MWC 2018 ត្រូវបានប្រព្រឹត្តទៅយ៉ាងជោគជ័យក្នុងទីក្រុង Barcelona។ ក្នុងព្រឹត្តិការណ៍នោះដែរ យើងសង្កេតឃើញមានក្រុមហ៊ុនធំៗលំដាប់ពិភពលោកជាច្រើនចូលរួមដើម្បីដាក់តាំងផលិតផលថ្មីៗខ្លួន។ ក្នុងនោះ យើងក៏សង្កេតឃើញមានស្មាតហ្វូនមួយគ្រឿងដែលគួរឲ្យចាប់អារម្មណ៍ ព្រោះវាមានថាមពលថ្មធំបំផុត ពោលគឺមិនធ្លាប់ដែលមានទេពីមុនមក។ ស្មាតហ្វូនថ្មយក្សនេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Energizer Power Max P16K Pro ដំណើរការដោយប្រព័ន្ធ Android ជាមួយនឹងថាមពលថ្មធំខ្លាំងរហូតដល់ទៅ 16,000mAh។ យោងតាមទំហំថ្មប៉ុណ្ណេះ យើងអាចនិយាយបានថាជាទំហំដែលធំជាងគេលើពិភពលោក និងមិនធ្លាប់មានក្រុមហ៊ុនផលិតស្មាតហ្វូនណាអាចធ្វើបានបែបនេះឡើយ។ លើសពីនេះទៅទៀត 16,000mAh គឺស្មើរនឹងថាមពលថ្មដែលបំពាក់លើ Galaxy S9, S9+ និង iPhone X ដល់ទៅ 4ដងឯណោះ។
March 1, 2018 - អន្តរជាតិ
ថៃ៖ កម្មវិធីប្រកួតបវរកញ្ញាមាឌដំរីត្រូវបានគេរៀចចំឡើងក្នុងប្រទេសថៃ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ ទស្សនិកជនជាតិ និងអន្តជាតិជាច្រើនរូប។ កម្មវិធីក្រកួតប្រជែងស្វែងរកស្ត្រីមាឌធំដូចដំរីប្រចាំឆ្នា ២០១៨ នេះ ត្រូវបានគេដាក់ឈ្មោះថា “Thi Da Chang” ដែលមានន័យជាភាសាខ្មែរថា “កូនស្រីដំរីថៃ”។ កម្មវិធីត្រូវបានគេរៀបំឡើងនៅក្នុងទីក្រុង Nakhon Ratchasima ភាគខាងត្បូងប្រទេសថៃ។ ក្នុងវិធីពិសេសមានអ្នកស្រ្តីដែលមានមាឌធំ និងធាត់ៗប្រមាណជា ១០០ នាក់ ចូលរួមប្រកួតប្រជែងដើម្បីស្បែករកជ័យលេភីតែម្នាក់ប៉ុណ្ណោះ។ អ្នកដែលអាចចូលរួមក្នុងវិធីនេះបានតម្រូវឲ្យមានទម្ងន់ខ្លួនចាប់ពីចាប់ពី ៨០ គីឡូក្រាមឡើងទៅ។ គណៈកម្មការជាច្រើនរូបនឹងដាក់ពិន្ទុទៅលើរូបរាងមាឌ និងសម្រស់របស់បេក្ខនារីម្នាក់ៗយ៉ាងយកចិត្តទុកដាក់បំផុត។ ហើយជាលទ្ធជ័យលេភីបវរកញ្ញាមាឌដំរីប្រចាំឆ្នាំ ២០១៨ បានទៅនាង Kwanrapee Boonchaisuk ដែលមានទម្ងន់ខ្លួនរហូតទៅដល
March 1, 2018 - អន្តរជាតិ
ព្រះសីហនុៈ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បុរសជនជាតិចិនម្នាក់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តកុងតឺន័រ១គ្រឿង បើកបុកកិនបែកខួរស្លាប់ យ៉ាងអាណោចអាធ័ម នៅចន្លោះគីឡូម៉ែត្រ១២៣និង១២៤ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ រថយន្តបង្កម៉ាកកុងតឺន័រ ក្បាលត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3C-4866 អ្នកបើកបររត់រថយន្តគេចខ្លួនបាត់។ សមត្ថកិច្ចបន្តថា រថយន្តនិងម៉ូតូមានទិសដៅស្របគ្នាពី(លិចទៅកើត) លុះដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកSirius RC ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយជនជាតិចិន ភេទប្រុស មិនស្គាល់ឈ្មោះ អាយុ២៦ឆ្នាំ
March 1, 2018









