Khmernote Media
  • អន្តរជាតិ

    បើយោងតាមសារព័ត៌មាន Reuter បានឲ្យដឹងថា មានមន្ត្រីសន្តិសុខជាន់ខ្ពស់អឺរ៉ុបខាងលិចចំនួន៥នាក់បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោ​ក គីម ជុងអ៊ុន និងឪពុករបស់លោក គឺលោក គីម ជុងអ៊ីល សុទ្ធតែបានប្រើប្រាស់លិខិតឆ្លងដែនប្រេស៊ីលដើម្បីធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបកាលពីអំឡុងឆ្នាំ១៩៩០។ តាមរយៈរូបថតដែលគេទទួលបានបង្ហាញថា លោ​ក គីម ជុងអ៊ុន បានប្រើប្រាស់លិខិតឆ្លងដែន ដែលមានឈ្មោះថា Josef Pwag ជនជាតិប្រេស៊ីក កើតនៅឆ្នាំ ១៩៨៣។ ហើយលោក គីម ជុងអ៊ីល វិញបានប្រើប្រាស់លិខិតឆ្លងដែន ដែលមានឈ្មោះថា Ijong Tchoi កើតនៅឆ្នាំ ១៩៤១។ ហើយលិខិតឆ្លងដែនទាំងពីរនេះ បានបង្ហាញពួកគាត់បានកើតនៅក្នុងទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល។ សេចក្តីរាយការណ៍បន្ថែមទៀតបានឲ្យដឹងដែរថា លោក គីម

    March 1, 2018
  • ព័ត៌មានជាតិ

    បន្ទាប់ពីមានករណីបាញ់ប្រហារទៅលើរថយន្ត​ តាកូម៉ា​ កាលពីពាក់កណ្តាល​យប់ឆ្លងចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បណ្ដាលអោយ​ ស្ត្រី និងបុរសចំនួន២នាក់ បានរងរបួសធ្ងន់ តាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ភ្នំពេញ​ បានបញ្ជាអោយ​ស្រាវជ្រាវតាមចាប់នបង្ករយកមកផ្ដន្ទាទោសតាមច្បាប់​ ។​ គិតមកត្រឹមថ្ងៃនេះ​ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ​ កំណត់បានមុខសញ្ញាសង្ស័យហើយ​ គឺ​ ខ្មាន់កាំភ្លើងឈ្មោះ​ ប៊ុន តេង ហៅហ្គោ ជាមន្ត្រីយោធា​ ផ្ទះក្នុង​បុរីសុភមង្គល ផ្ទះលេខ​T53A

    February 28, 2018
  • កីឡា

    តារាចម្រៀងប្រុសស្រីចំនួន៦ដួងរបស់ផលិតកម្មហង្សមាស នឹងមកជួបគ្នានៅលើឆាកប្រគុំតន្ត្រីកោះពេជ្រ នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៨ នេះដើម្បីអបអរទិវាសិទ្ធិនារី ដែលនឹងចូលមកដល់នៅថ្ងៃទី៨ ខែមិនា។ ការប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗក្នុងនោះមានលោក ព្រាប សុវត្ថិ , អ្នកនាង ពេជ្រ សោភា , កញ្ញា រ៉េត ស៊ូហ្សាណា, លោក វង្ស តារារតនា, កញ្ញា ឈីន រតនា និង កញ្ញា វី ឌីណែត។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនស្រាបៀរ GANZBERG តែងតែរៀបចំពិធីប្រគុំតន្ត្រីដ៏អស្ចារ្យដើម្បីកំដរអារម្មណ៏មហាជន

    February 28, 2018
  • បច្ចេកវិទ្យា

    កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក្រុមហ៊ុន Samsung បានសម្រេចដាក់បង្ហាញកំពូលស្មាតហ្វូន Galaxy S9 និង S9 Plus របស់ខ្លួនក្នុងព្រឹត្តិការណ៍ Mobile World Congress 2018។ ជាការពិតណាស់ ម៉ូដែលថ្មីត្រកូល S ទាំងពីរនេះ គឺមានរូបរាងដូចគ្នាទាំងស្រុងទៅនឹង Galaxy S8 និង S8+ ប៉ុន្ដែ ចំពោះមុខងារ និងលក្ខណៈពិសេសវិញគឺមិនដូចគ្នាឡើយ។ ខាងក្រោមនេះ គឺជាចំណុចពិសេសដ៏អស្ចារ្យទាំង 4ដែលកំពូលស្មាតហ្វូន Galaxy S9 និង S9 Plus

    February 28, 2018
  • អន្តរជាតិ

    ប្រទេសជប៉ុន ៖ ក្នុងសង្គមសព្វថ្ងៃមិនដឹងជាមានមនុស្សប៉ុន្មាននាក់ដែលអាចទុកចិត្តបាននោះទេ បើមានអ្នកខ្លះសូម្បីតែម្តាយឪពុកបង្កើតរបស់ខ្លួនក៏ហ៊ានលើកដៃសម្លាប់ទៅរួចដែរ។ ប្រភពព័ត៌មានរបស់ជប៉ុនបានចុះផ្សាយរឿងរ៉ាវដ៏រន្ធត់មួយ ដែលបុរសវ័យកណ្តាលម្នាក់ទៅស្នងការប៉ូលិសសារភាពថាគេបានសម្លាប់ម្តាយបង្កើតរបស់ខ្លួនដែលមានវ័យ៨៦ឆ្នាំ។ ជនសង្ស័យដែលបានចូលមកសារភាពថាសម្លាប់ម្តាយបង្កើតរបស់ខ្លួននេះមានឈ្មោះ Takeshi ប៉ូលិសបានធ្វើការឃាត់ខ្លួនគេទុកបន្ទាប់ពីគេបានសារភាព។ ប៉ូលិសក៏បានទៅធ្វើការឆែកឆេនៅក្នុងផ្ទះរបស់គេ នៅទីនោះប៉ូលិសរកឃើញម្តាយរបស់គេឈ្មោះ Yoshi ដេកស្តូកស្តឹងនៅលើគ្រែរបស់គាត់ដោយមិនមានសញ្ញាការរងរបួសខាងក្រៅណាមួយឡើយ តែគាត់ត្រូវបានប្រកាសថាស្លាប់ពេលដឹកទៅដល់មន្ទីពេទ្យ។ នៅក្នុងបន្ទប់មួយទៀតគឺជាសាកសពរបស់បងប្រុសអាយុ ៥៩ឆ្នាំរបស់ជនសង្ស័យ Takeshi ប៉ូលិសបាននិយាយថាគាត់បានស្លាប់រយៈពេលច្រើនថ្ងៃមកហើយ។ តាមសម្តីសារភាពរបស់លោក Takeshi ប្រាប់ថាគាត់បានសម្លាប់ស្រ្តីជាម្តាយខ្លួនដែលអង្គុយលើរទេះរុញរយៈពេល៥ឆ្នាំមកហើយ ហើយនឹងបានបញ្ជាក់ថាបងប្រុសរបស់គេស្លាប់។ តែគេមិនព្រមផ្តល់ចម្លើយទេថាហេយុអ្វីបានជាសម្លាប់ម្តាយរបស់ខ្លួនហើយសម្លាប់តាមរបៀបណានោះ រឹតតែមិនបញ្ជាក់ទៀតថាបងប្រុសគេស្លាប់ដោយសារអ្វី។ ប៉ូលិសបានប្រាប់អោយដឹងថាការវះកាត់សាកសពនឹងត្រូវធ្វើឡើង ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ៕ ប្រភព ៖ sanook

    February 28, 2018
  • PR

    នៅពេលទិញទូរស័ព្ទ Samsung Galaxy យើងចង់ប្រើប្រាស់កម្មវិធីវាឲ្យបានច្រើន ដូច្នោះហើយទើបក្រុមហ៊ុនសាមសុងបានណែនាំនូវកម្មវិធីថ្មីមួយទៀតដែលមានឈ្មោះថា​​ Samsung Members ។ កម្មវិធី Samsung Members ផ្តល់ជូននូវសារៈប្រយោជន៍ ការទំនាក់ទំនង និងសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung Galaxy ទាំងអស់ទូទាំងពិភពលោក។ ក្នុងកម្មវិធី Samsung Members មានលក្ខណៈពិសេសដូចខាងក្រោ​ម៖ អ្នកដែលប្រើប្រាស់ Samsung Members លោកអ្នកមិនតំរូវអោយធ្វើការបញ្ចូលលុយក្នុងគណនីរបស់លោកអ្នកនោះឡើយ​ហើយក៏អាចទទួលបាននូវអត្ថប្រយោជន៍​​និងការ​បញ្ចុះតំលៃ(discount) ជាច្រើនពីដៃគូរសហការ។ Support៖ ក្នុងផ្នែកនេះ អ្នកអាចទទួលបានសេវាកម្មបម្រើអតិថិជនដូចជា ការផ្ញើមតិយោបល់ ទូរស័ព្ទទំនាក់ទំនង ជជែកផ្ទាល់ជាមួយអ្នកផ្តល់ជំនួយ ឬស្វែងរកទីតាំងផ្តល់សេវាកម្មសាមសុងដែលនៅជិតបំផុត។ Benefits៖

    February 28, 2018
  • កីឡា

    ក្លឹបសេះបង្កង់ Juventus នឹងជួបជាមួយតំណាងរបស់ខ្សែបម្រើ Emre Can នៅសប្តាហ៍នេះហើយក្លឹបនឹងមិនរង់ចាំយូរទៀតសម្រាប់ការចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ។ កុងត្រារបស់ខ្សែបម្រើ Emre Can ជាមួយនឹងក្លឹបហង្សក្រហម Liverpool នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ ដូចគ្នានឹងការបញ្ចប់កុងត្រាថ្មីនេះខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះនឹងមិនបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបហង្សក្រហម Liverpool ឡើយ។ ហើយពេលនេះខ្សែបម្រើ Emre Can កំពុងមានទំនាក់ទំនងខ្លាំងមែនទែនជាមួយនឹងក្លឹបសេះបង្កង់ Juventus ខណៈដែលក្លឹប Juventus កំពុងរៀបចំបែបបទចុះហត្ថលេខាផ្ទេរខ្សែបម្រើរូបនេះតែម្ដង។ ការអត់ធ្មត់របស់ក្លឹបសេះបង្កង់ Juventus ជាមួយនឹងក្លឹបធំៗនៅក្នុងលីគកំពូល​ Premier League ឈានដល់ការបញ្ចប់ហើយ ក្រោយពេលក្លឹបធំៗជាច្រើនមិនសូវគោរពតាមពាក្យសម្ដីរបស់ខ្លួន ទើបធ្វើអោយ Juventus សម្រេចចុះហត្ថលេខាភ្លាមៗជាមួយនឹងខ្សែបម្រើ Emre

    February 28, 2018
  • បច្ចេកវិទ្យា

    កាលពីឆ្នាំ2016 ក្រុមហ៊ុន Lenovo បានសម្រេចចេញលក់ Laptop ថ្មីដែលបានលុបចោលនូវក្ដារចុចធម្មតា និងមនុស្សប្រើប្រាស់រាល់ថ្ងៃចោល តែជំនួសមកវិញដោយបន្ទះឌីជីថលវិញ ដែលអាចគូរ រឺសរសេរលើនោះបាន។ ជាការពិតណាស់ នាសម័យនោះការធ្វើបែបនេះគឺពិតជាអស្ចារ្យ និងមានគំនិតច្នៃប្រឌិតខ្ពស់ ប៉ុន្ដែក្រោយមកបច្ចេកវិទ្យានេះក៏ឈប់មានអ្នកប្រើប្រាស់ដោយសារតែវាពិបាក និងមិនមានភាពច្បាស់លាស់។ រហូតមកដល់ពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ក្រុមហ៊ុន Apple ហាក់ដូចជាចង់យកគំនិតស្រដៀងគ្នានេះ មកបង្កើតជាអ្វីដែលថ្មី រួចបង្កើតផលិតផលដ៏អស្ចារ្យដែលមានភ្ជាប់មកជាមួយនឹងក្ដារចុចប្រភេទអេក្រង់ OLED វិញ។ អាចនិយាយបានថា នេះគឺជាការអភិវឌ្ឍពីមុខងារ Touch Bar ដែលយើងសង្កេតឃើញមានលើ MacBook Pro។ ទាក់ទងទៅនឹងប៉ាតង់ថ្មីនេះបានភ្ជាប់មកជាមួយនឹងការណែនាំមួយចំនួនថា “មានអេក្រង់ពីរ ជាមួយនឹងការបង្ហាញរូបភាពច្បាស់បែបចំណាំងផ្លាត។” យោងតាមការណែនាំប៉ុណ្ណេះ

    February 28, 2018
  • អន្តរជាតិ

    ក្រុងព្រះសីហនុ-ជនសង្សយ័ជាកូន​ភ្លោះពី​រ​នាក់​ដែល ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​បរទេស ត្រូវ​នគរបាល​ ស្ទាក់​ដេញ​ចាប់​បាន​ទាំង​យប់​ នៅ​ជិត​រង្វង់មូលតោ​ពីរ​ក្រុងព្រះសីហនុ កាលពីវេលា​ម៉ោង​២០​:៣០​នាទី​យប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការ នគរបាលខេត្តព្រះសីហនុអោយដឹងថា មុនចាប់ខ្លួនបាន ជនសង្សយ័ទាំង​២នាក់នេះ ជិះ​ម៉ូតូ​ មក​ឆក់​កាបូប​ជនជាតិ​ចិន​៦​នាក់​ ដែល​កំពុង​ដើរ​កំសាន្ត​ នៅ​ចំណុច មុខភោជនីយ៍ដ្ឋានឆ្នេរថ្មី ភូមិ៣ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ បន្ទាប់​មក​បាន​បេីក​ម៉ូតូ​រត់​គេចខ្លួន​ ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល។ ម្ចាស់​កាបូប​ឈ្មោះ​ XIONG CAO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន ជា​អ្នក​ទេសចរណ៍ ស្នាក់នៅសណ្ឋាគារជីងតាវ នៅក្រុមទី​២២

    February 28, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid កំពុងពិចារណាក្នុងការបង្វែលទិសដៅមករកខ្សែប្រយុទ្ធ Robert Lewandowski វិញក្រោយពេលការចចារជាមួយនឹងខ្សែប្រយុទ្ធ Harry Kane ហាក់ដូចជាមិនទទួលបានលទ្ធផលល្អតតែសោះ។ ក្លឹបអធិរាជសរ Real Madrid ដឹងថាក្លឹបមាន់ខ្នាយមាស Tottenham Hotspur អាចនឹងធ្វើការផ្លាស់ប្ដូរតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Harry Kane ដូច្នោះទើបក្លឹបអធិរាជសរ Real Madrid បង្វែលមកដាក់គោលដៅសំខាន់លើខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹបអធិរាជសរ Real Madrid វិញ។ ខ្សែប្រយុទ្ធ Robert Lewandowski ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករសំខាន់ដែលក្លឹបអធិរាជសរ Real

    February 28, 2018