Khmernote Media
  • កីឡា

    ភ្នាក់ងាររបស់ខ្សែបម្រើ Christian Eriksen និយាយថា៖ គាត់មានចិត្តរំភើបក្នុងការឃើញកីឡាករ Eriksen កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបបិសាចក្រហម Manchester United និងក្លឹបអធិរាជសរ Real Madrid។ ខ្សែបម្រើ Eriksen បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសុតបាន 9 គ្រាប់គ្រប់ការប្រកួតទាំងអស់របស់គេបានចូលលេង។ ពេលនេះក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌ Premier League ហើយនឹងត្រូវប៉ះជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA

    February 28, 2018
  • កីឡា

    កាលពីម្សិលមិញនេះក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ ហេង សុខលាភ ដែលត្រូវប៉ះជាមួយនឹងក្រុម​ខ្លាំង ឱម៉ាល់ FC នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម ហេង សុខលាភ នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ក្រុម ហេង សុខលាភ របស់គាត់គឺជាក្រុមដែលបំបែកចេញពីក្រុម បងឆើត។ ការបំបែកចេញពីក្រុម បងឆើត នេះគឺគាត់ចង់ពង្រឹងក្រុមថ្មីរបស់គាត់អោយមានសមត្ថភាពខ្លាំងដូចក្រុម បងឆើត។ អ្នកតំណាងក្រុមមួយនេះបានប្រាប់ថា៖ ក្រុម បងឆើត របស់គាត់គឺជាក្រុមដែលឈានចូលដល់វគ្គ 8 ក្រុមចុងក្រោយនេៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 2

    February 28, 2018
  • អន្តរជាតិ

    ចិន៖ បុរសអ្នកដំណើរម្នាក់ស្រាប់តែមានបញ្ហាគាំងបេះដូងនៅមុខស្ថានីយ៍រថភ្លើង ហើយដើម្បីស្វែងរកជំនួយគាត់បានបាចលុយជាច្រើន ដើម្បីធ្វើឲ្យគេចាប់អារម្មណ៍មកលើគាត់។ បុរសជាជនរងគ្រោះមានឈ្មោះថា Li ហើយកន្លែងកើតហេតុនោះគឺស្ថានីយ៍រថភ្លើង Shijiazhuang ក្នុងខេត្ត Hebei  ភាគខាងជើងប្រទេសចិន។ ការសម្រេចចិត្តរបស់បុរសជនរងគ្រោះខាងលើអាចចាត់ទុកថា ជាការសម្រេចិត្តដ៏ត្រឹមត្រូវមួយ ព្រោះក្រោយពីគាត់បាចលុយបន្តិចស្រាប់តែមានប៉ូលិសម្នាក់បានឃើញហេតុការណ៍នេះ និងបានរត់ទៅរកបុរសជនរងគ្រោះ។ ដំបូងឡើយលោកមន្ត្រីប៉ូលិសគិតថាបុរសជនរងគ្រោះទំនងជាស្រវឹងស្រាខ្លាំងហើយ ទើបបាចលុយចោលដូចនេះ តែពេលគាត់រត់ទៅដល់ទើបដឹងការពិត និងអាចជួយបុរសជនរងគ្រោះបានទាន់ពេលវេលា៕ ភក្តី ប្រភព៖ nextshark

    February 28, 2018
  • បច្ចេកវិទ្យា

    សម្រាប់កំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ក្រុមហ៊ុន Samsung ត្រូវបានប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី25 ខែកុម្ភៈ កន្លងទៅនេះ។ ជាការពិតណាស់ គ្រាន់តែប្រកាសភ្លាមមានមនុស្សជាច្រើន និងជាពិសេសអតិថិជនរបស់ក្រុមហ៊ុន Samsung ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ហើយស្របពេលជាមួយគ្នានេះ អ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនក៏បានលើកជាសំណួរមួយឡើងដែរថា តើរវាងកំពូលស្មាតហ្វូន Galaxy S9 និង iPhone X តើមួយណាមានសមត្ថភាពខ្លាំងជាង និងជាជម្រើសក្នុងការទិញ? គួរបញ្ជាក់ផងដែរថា សម្រាប់កំពូលស្មាតហ្វូន Galaxy S9 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.8អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព

    February 28, 2018
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ម្សិលមិញនេះ រដ្ឋាភិបាលថៃបានអនុម័តបន្ថែមរយៈពេលថ្ងៃបុណ្យសង្គ្រាន្តចូលឆ្នាំថ្មីរបស់ខ្លួន ដែលចាប់ពីឆ្នាំនេះទៅនឹងមានរយៈពេល៥ថ្ងៃ គឺនៅថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខណៈឆ្នាំមុនៗមានត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ លោក Col Athisith Chainuvati អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឲ្យដឹងថា ការបន្ថែមរយៈពេលនេះនឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍។ លោកបានបន្ថែមទៀតថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់ អូចា ក៏បានស្នើរដល់សហគ្រាស និងក្រុមហ៊ុនផ្សេងៗ ឲ្យបន្ថែមថ្ងៃឈប់សម្រាកដល់បុគ្គលិកឲ្យបានយូរ ដើម្បីផ្តល់ភាពងាយស្រួលដល់បុគ្គលិកផ្សេង ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំគ្រួសារនារដូវចូលឆ្នាំថ្មីនេះ៕ ប្រភព៖ bangkokpost

    February 28, 2018
  • បច្ចេកវិទ្យា

    ប្រសិនបើយើងនិយាយពីវីដេអូពាណិជ្ជកម្ម  នោះយើងនឹងនឹកឃើញមុនគេដល់ភាពទាក់ទាញ និងមនោសញ្ចេតនា។ ជាការពិតណាស់ ការធ្វើវីដេអូដើម្បីផ្សព្វផ្សាយពីផលិតផលខ្លួន គឺមិនមែនជារឿងងាយស្រួលឡើយ ព្រោះអ្នកត្រូវរកនឹកគំនិតថ្មីៗ ប្លែកៗ និងជាពិសេសគឺត្រូវប្រាកដថាមានអ្នកមើល។ សម្រាប់ក្រុមហ៊ុន Nokia ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែរ ពោលគឺជានិច្ចកាលតែងធ្វើវីដេអូដើម្បីអួតពីផលិតផលថ្មីរបស់ខ្លួន ហើយនាពេលថ្មីៗនេះយើងទទួលបានវីដេអូថ្មីមួយទៀតហើយ ដែលប្លែកពីសព្វដង។ ស្របពេលជាមួយនឹងស្មាតហ្វូនថ្មីត្រូវបានប្រកាសចេញលក់ ក្រុមហ៊ុន Nokia ក៏មិនដែលភ្លេចពីអតីតកាលរបស់ខ្លួនដែរ។ តាមរយៈវីដេអូខាងលើ Nokia បានព្យាយាមលើកយកទូរស័ព្ទម៉ូដែលចាស់បំផុត Nokia 3310 ដែលយើងទាំងអស់គ្នាស្គាល់ថា ក្បាលត្រីអណ្ដែង មករំលឹកពីអតីតកាលរបស់មនុស្សពីរនាក់ដែលជាមិត្តសម្លាញ់នឹងគ្នា។ ក្រោយមក រហូតដល់ពួកគេធំឡើង និងមានគ្រួសារក៏ពួកគេនៅតែបន្ដប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Nokia ដដែល ប៉ុន្ដែប្ដូរមកជាស្មាតហ្វូនវិញ។ Fu

    February 28, 2018
  • ព័ត៌មានជាតិ

    កូរ៉េខាងត្បូង៖ ព្រះរាជអាជ្ញារជាច្រើនរូបបានស្នើឲ្យមានការផ្តន្ទាទោសលោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូងជាប់គុករយៈពេល៣០ឆ្នាំ និងពិន័យជាប្រាក់ ១១៨.៥ពាន់លានវ៉ុន (ប្រហែល១១០,២លានដុល្លារ) ចំពោះករណីអំពើពុករលួយប្រឆាំងនឹងប្រទេសដែលលោកស្រីបានប្រព្រឹត្តកាលពីអំឡុងពេលលោកស្រីនៅកាន់តំណែង។ បើយោងតាមសារព័ត៌មាន Associated Press បានឲ្យដឹងថា ពេលនេះតុលាការកណ្តាលក្រុងសេអ៊ូលនឹងកំណត់ពេលវេលជាក់លាក់មួយ ដើម្បីបើកសវនាការជាថ្មីម្តងទៀត និងសម្រេចប្រកាសចំនួនឆ្នាំដែលលោកស្រី Park Geun-hye ត្រូវជាប់គុកក្នុងពេលឆាប់ៗ ខាងមុននេះហើយ។ សូមបញ្ជាក់ថា កាលពីអំឡុងពេលកាន់តំណែងជាប្រធានាធិបតី លោកស្រី Park Geun-hye ដែលជាប្រធានាធិបតីស្រីទីមួយនេះ បានរងនូវបទចោទថាបានទទួលសំណូក និងប្រព្រឹត្តអំពើពុករលួយជាមួយជាមួយក្រុមហ៊ុន chaebol។ ហើយមិត្តភក្តិលោកស្រីម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីខាងនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ២០​ ឆ្នាំ រួចហើយ។ យ៉ាងណាក្តី បើយោងតាមក្រុមអ្នកវិភាគនៅក្នុងកូរ៉េខាងត្បូងបានឲ្យដឹងថា

    February 28, 2018
  • បច្ចេកវិទ្យា

    ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Apple នឹងបើកដំណើរការសេវាកម្មថែរក្សាសុខភាពផ្ទាល់ខ្លួនសម្រាប់ក្រុមហ៊ុនទាំងមូល ក៏ដូចជាបុគ្គលិកទាំងអស់ផងដែរ។ ដោយឡែក គ្លីនិកថ្មីនោះគឺមានទីតាំងក្នុងទីក្រុង Santa Clara County ដែលជាកន្លែងតែមួយរបស់ Silicon Valley ដែរ ហើយគម្រោងនេះគឺជាផ្នែកមួយរបស់ក្រុមហ៊ុន Apple ដែលមានឈ្មោះថា “AC Wellness Network”។ យោងតាមគេហទំព័ររបស់ AC Wellness បានលើកឡើងថា គ្លីនិកថែរក្សាសុខភាពនឹងផ្តល់ “ការថែទាំសុខភាពប្រកបដោយភាពមេត្តាករុណា និងប្រសិទ្ធភាពដល់បុគ្គលិកក្រុមហ៊ុន Apple និង ប្រជាជនដែលរស់នៅក្នុងតំបន់នោះ”។ ទាក់ទងទៅនឹងគម្រោងនេះ ក្រុមហ៊ុន Apple ក៏បានប្រកាសស្វែងរកបុគ្គលិកជាច្រើនបន្ថែមផងដែរ ហើយសម្រាប់តម្រូវការចំបាច់ក្នុងពេលបច្ចុប្បន្ន គឺមានដូចជាផ្នែកទំនាក់ទំនងបណ្ដាញសង្គម និងផ្នែកគ្រប់គ្រង។ ក្រៅពីនេះ Apple

    February 28, 2018
  • អន្តរជាតិ

    ចិន៖ ស្រោមអនាម័យក្លែងក្លាយជាច្រើនប្រភេទសរុបជាទំហំទឹកប្រាក់ប្រមាណ ៥ លានយន់ (ជិត៨​ម៉ឺនដុល្លារអាមេរិក) កំពុងត្រូវបានបានគេដាក់លក់យ៉ាងព្រោងព្រាតនៅក្នុងទីផ្សារតាមបណ្តាញអ៊ីនធឺណិតល្បីៗរបស់ចិន។ បើយោងតាមរបាយការណ៍ស៊ើបអង្គេតរបស់ភ្នាក់ងាសារព័ត៌មាន Xinhua របស់ចិនបានឲ្យដឹងថា ស្រោមអនាម័យក្លែងក្លាយទាំងនេះ កំពុងមានវត្តនៅក្នុងផ្សារអ៊ីនធឺណិតធំៗរបស់ចិន​ ដោយមានទាំងនៅក្នុងផ្សារ Alibaba ទៀតផង។ តាមភស្តុតាំងដែលគេប្រមូលបាន បង្ហាញឲ្យឃើញថាស្រោមអនាម័យក្លែងក្លាយត្រូវបានជនខិលខូចបន្លំដាក់ក្នុងកញ្ចប់ស្រោយមអនាម័យ ដែលមានយីហោល្បីៗមួយចំនួនដូចជា Okamoto, Durex និង Jissbon ជាដើម។ សូមបញ្ជាក់ថា នេះមិនមែនជាករណីទី មួយទេ​ដែលគេអាចរឹបអូសបានស្រោមអនាម័យក្លែងក្លាយនៅក្នុងប្រទេសចិននោះ ពោលគឺនៅឆ្នាំ ២០១៣, ២០១៤ និង ២០១៥ ខាងអាជ្ញាធរបានបង្រ្កាបករណីផលិត និងចែកចាយស្រោយអនាម័យក្លែងក្លាយទ្រង់ទ្រាយធំជាច្រើនករណីនៅ តាមបណ្តាទីតាំងផ្សេងៗគ្នាផងដែរ៕ ភក្តី

    February 28, 2018
  • បច្ចេកវិទ្យា

    បើនិយាយពីការថតរូបក្នុងលក្ខខណ្ឌពន្លឺទាប នោះអ្នកនឹងដឹងហើយពីផលវិបាកទាំងឡាយដែលត្រូវប្រឈម។ ជាការពិតណាស់ ដើម្បីដោះស្រាយនឹងបញ្ហានេះ ក្រុមហ៊ុន Sony បានបង្កើតកញ្ចក់ lens កាមេរ៉ាថ្មីរបស់ខ្លួនដែលអាចចាប់យកពន្លឺ ISO បានដល់កម្រឹត 51200 ឯណោះសម្រាប់ការថតសន្លឹក និង 12800 សម្រាប់ការថតវីដេអូ។ បច្ចេកវិទ្យានេះ ត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ 2018 Mobile World Congress ដែលធ្វើឡើងកាលពីម្សិលមិញនេះ។ ស្របពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Sony បានមានប្រសាសន៍ថា “សម្រាប់ពួកយើង គឺដឹងច្បាស់ពីសារៈសំខាន់នៃកាមេរ៉ាស្មាតហ្វូន ដូចនេះយើងតែងព្យាយាមធ្វើនូវអ្វីដែលយើងអាចធ្វើទៅបាន។ ជាមួយនឹងការអភិវឌ្ឍលើមុខងារកាមេរ៉ាជំនាន់ថ្មី ការថតរូបក្នុងស្ថានភាពងងឹត រឺខ្សោយពន្លឺនឹងលែងក្លាយជាបញ្ហាទៀតហើយ។” គួរបញ្ជាក់ផងដែរថា សម្រាប់កញ្ចក់

    February 28, 2018