Khmernote Media
  • កីឡា

    អ្នកចាំទីវីរៈបុរសរបស់ក្រុមជម្រើសជាតិ អ៊ីតាលី កីឡាករ Gianluigi Buffon បានបញ្ជាក់ថា៖ គាត់នឹងវិលត្រលប់មកកាន់ក្រុមជម្រើសជាតិ អ៊ីតាលី វិញនៅក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិ អាហ្សង់ទីន និងក្រុមជម្រើសជាតិ អង់គ្លេស។ អ្នកចាំទីចាស់វស្សារបស់ក្លឹបសេះបង្កង់ Juventus រូបនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិលក្នុងការលេងអោយក្រុមជម្រើសជាតិអ៊ីតាលីឡើងវិញ បន្ទាប់ពីអ្នកចាំទីរូបនេះបានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអ៊ីតាលីក្រោយពេលអ៊ីតាលីចាញ់ស៊ុយអែតក្នុងវគ្គជម្រុះ World Cup 2018។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ អ្នកចាំទី Buffon បានបញ្ជាក់ថា៖ គាត់នឹងវិលត្រលប់មកកាន់ក្រុមជម្រើសជាតិអ៊ីតាលីវិញដើម្បីត្រៀមប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិ អាហ្សង់ទីន និងក្រុមជម្រើសជាតិ អង់គ្លេស។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកកាសែត Italia 1 អ្នកចាំទី Buffon បាននិយាយថា៖ គាត់មានអារម្មណ៍ថាគាត់ចង់ទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងចំពោះក្រុមជម្រើសជាតិ។ ការប្រកួតមិត្តភាពខាងមុខគឺជាការប្រកួតសំខាន់សម្រាប់គាត់

    February 27, 2018
  • បច្ចេកវិទ្យា

    កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមហ៊ុន Samsung បានសម្រេចក្នុងការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ខ្លួន ប្រកបដោយជោគជ័យ។ ដោយឡែក តាមរយៈការប្រកាស យើងអាចសង្កេតឃើញពីរចនាបទ និងអ្វីដែលថ្មីរបស់អ្នកបន្ដវេណនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ Galaxy S9 និង S9+ គឺកាមេរ៉ាភ្លោះដែលបំពាក់លើម៉ូដែល Plus និងជាពិសេសគឺលក្ខណៈពិសេសទាំង5 នេះដែល iPhone គ្មាននោះទេ។ 1/ DeX ទាក់ទងទៅនឹង DeX នេះត្រូវបានណែនាំតាំងពីឆ្នាំ2017 មកម្លេះ ហើយសម្រាប់សមត្ថភាពរបស់ Samsung DeX

    February 27, 2018
  • កីឡា

    វីរៈបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Thierry Henry ចង់ក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នៅពេលដែលលោក Arsene Wenger ចាកចេញពីដំណែង។ បន្ទាប់ពីក្លឹបកាំភ្លើងធំ Arsenal ចាញ់ក្លឹបមេឃខៀវ Manchester City នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup មកលោក Arsene Wenger ក៏ទទួលរងសម្ពាធយ៉ាងខ្លាំង ជាពិសេសពេលនេះក្លឹបកាំភ្លើងធំ Arsenal កំពុងឃ្លាតឆ្ងាយពីចំណាត់ថ្នាក់លេខ 4 ដល់ទៅ 10ពិន្ទុ ដែលអាចធ្វើអោយក្លឹបកាំភ្លើងធំ Arsenal និងមិនមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ UEFA Champion

    February 27, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ មនុស្សតែងតែមានបំណងប្រាថ្នារៀងៗខ្លួន បើទោះបីជាស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក៏ពួកគេរិះរកគ្រប់មធ្យោបាយដើម្បីសម្រេចវាអោយបានដែរ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលលោកតាវ័យចំណាស់នាំម្នាក់សន្សំប្រាក់មិនហ៊ានហូបរបស់ឆ្ងាញ់និងទិញសំលៀកបំពាក់ថ្មីជាង១០ឆ្នាំដើម្បីយកប្រាក់ទៅបរិច្ឆាគអោយក្មេងដែលខ្វះលទ្ធភាពរៀនសូត្រជាង​១០០នាក់។ គ្មាននរណាម្នាក់នឹកស្មានដល់ទេថាលោកចាស់ម្នាក់ដែលរស់នៅដោយសារតែរបររើសសំរាម ហើយជាមនុស្សដែលសន្សំសំចៃបំផុតនោះ ជាអ្នកដែលបរិច្ឆាកប្រាក់អោយក្មេងក្រីក្របានរៀនសូត្រ។ លោកតាដែលមានសណ្តានចិត្តនេះមានឈ្មោះ Liu Sheng Lan រស់នៅក្នុងទីក្រុង Jieyang ខេត្ត Shandong ប្រទេសចិន។ ចាប់តាំងពីប្រពន្ធរបស់គាត់ទទួលមរណៈភាពទៅ លោកតា Liu បានចំនាយប្រាក់ដែលខ្លួនរកបានធ្វើជាអាហារូបករណ៍សិក្សាសំរាប់ក្មេងក្រីក្រ។ ទឹកប្រាក់សរុបដែលគាត់បានផ្តល់ជាអាហារូបករណ៍នេះមានចំនួនប្រមាណជា ៥០០,០០០ យ័ន វាបានជួយទៅដល់ក្មេងនៅក្នុងតំបន់ក្រីក្រនិងដាច់ស្រយាលជាង១០០នាក់ទូទាំងប្រទេសចិន។ ជារៀងរាល់ព្រឹកគាត់តែងតែរៀបចំអាហារពេលព្រឹកយ៉ាងសាមញ្ញសំរាប់ខ្លួន ជាមួយនឹងកង់មួយគាត់បានដើររើសសំរាមគ្រប់ទីកន្លែង។ ក្នុងរយៈពេលមួយឆ្នាំម្តងគាត់បានយកប្រាក់ដែលខ្លួនសន្សំបានយកទៅផ្ញើរនៅប្រៃសនីយ៍ បុគ្គលិកប្រៃសនីយ៍បាននិយាយថាប្រាក់ដែលគាត់​យក​មកផ្ញើរច្រើនជាកាក់រាយរឺក្រដាសប្រាក់រាយ។ បើទោះបីជាគាត់ទទួលមរណៈភាព២ឆ្នាំហើយក៏ដោយ ក៏អ្នកភូមិរបស់គាត់មិនអាចបំភ្លេចអំពើរល្អរបស់គាត់នោះទេ គេបានធ្វើបុណ្យរំលឹកគាត់ជារៀងរាល់ឆ្នាំ៕ ប្រភព

    February 27, 2018
  • បច្ចេកវិទ្យា

    ឆ្លងកាត់កម្មវិធី MWC 2018 សម្រាប់ពត៌មានទាក់ទងទៅនឹងក្រុមហ៊ុន Huawei យើងសង្កេតឃើញមានច្រើនដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុននេះបានបញ្ជាក់ហើយថា សេវា 5G នឹងត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់អតិថិជនខ្លួននាខែតុលា រឺខែធ្នូ ឆ្នាំ2019។ បើយោងតាមការប្រកាសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ ស្មាតហ្វូនដែលអាចចាប់យកល្បឿន 5G ក៏នឹងត្រូវបានប្រកាសនាកំឡុងពេលនោះដូចគ្នាដែរ។ ដើម្បីឈានដល់ការផលិតស្មាតហ្វូន ក្រុមហ៊ុន Huawei ត្រូវបង្កើតបន្ទះឈីបជាមុនសិន។ សម្រាប់បន្ទះឈីបនោះគឺមានឈ្មោះថា Balong 5G01 ហើយក៏ជាឈីបដំបូងដែលអាចចាប់យកប្រព័ន្ធ 3GPP ស្ដង់ដារផងដែរ។ យ៉ាងណាមិញ Balong 5G01 អាចនឹងដំណើរការបានលឿនជាងបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon X24 ទៅទៀត ហើយបន្ទះឈីបនេះដែរត្រូវបានគេស្គាល់ថា មានល្បឿនទាញយករហូតដល់ទៅ

    February 27, 2018
  • អន្តរជាតិ

    ខេត្ត​សៀមរាប​៖​ នៅ​ម៉ោង០​៩ ​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ មាន​ករណី​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ដេក​ នៅ​ភូមិ​ថ្នល់​ចែក​ ឃុំ​សំរោង​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប។​ ​ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ ស្រី​ទៀន​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ។​ ​ក្រោយ​ពី​ទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ កើតហេតុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មូលហេតុ​បណ្តា​ឲ្យ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ខ្លួនឯង​ ជន​រង​គ្រោះ​អន់ចិត្ត​រៀប​ការ​រួច​គ្មាន​សល់​លុយ​សល់​កាក់​សំ​រាប់រក​ស៊ី​។​ ​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា​ ជន​រង​គ្រោះ​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​២៣​និង​២៤​ លុះដល់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​បាន​ដើរ​រអ៊ូរទាំ​ ម្នាក់ឯង​ថា​រៀប​ការ​ហើយ​អត់​សល់​ប្រាក់​ចំណងដៃ​សំរាប់​រកស៊ី​ លុះដល់​ ព្រឹក​ថ្ងៃ​ទី​២៦​ ជន​រង​គ្រោះ​បាន​ក្រោកពីដំណេក​ធ្វើ​ការងារ​ផ្ទះ​ជា​ធម្មតា​ មិន​បាន​រអ៊ូរទាំ​អ្វី​ទៀត​ទេ​ តែ​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ជន​រង​គ្រោះ​បាន​ឡើង​ ទៅ​លើ​ផ្ទះ​។​

    February 27, 2018
  • កីឡា

    ក្លឹបអ្នកមានបារាំង PSG គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Kylian Mbappe រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ដើម្បីដោះដូរជាមួយនឹងខ្សែបម្រើ Philippe Coutinho។ ការដោះដូរកីឡាករដ៏ធំនេះគឺក្លឹបអ្នកមានបារាំង PSG ធ្វើដើម្បីអោយខ្សែប្រយុទ្ធ Neymar សប្បាយចិត្តក្នុងការបន្ដស្នាក់នៅជាមួយនឹង PSG។ ខ្សែប្រយុទ្ធ Neymar ចង់លេងជាមួយនឹងខ្សែបម្រើ Coutinho ដែលជាមិត្តរួមជាតិរបស់គេ។ កាលពី Neymar នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ខ្សែប្រយុទ្ធ Neymar ក៏បានបញ្ចុះបញ្ចូល Coutinho អោយមកក្លឹបអ្នកមានបុណ្យ Barcelona ដូចគ្នាដោយសារតែ Neymar ចង់ចាប់ដៃគូរលេងជាមួយនឹង Coutinho

    February 27, 2018
  • បច្ចេកវិទ្យា

    ប៉ុន្មានឆ្នាំកន្លងមកនេះ ស្មាតហ្វូនស្ទើរតែដណ្ដើមយកការងារទាំងស្រុងរបស់កាមេរ៉ាប្រភេទ DSLR ទៅហើយ ព្រោះក្រុមហ៊ុននីមួយៗតែងធ្វើការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនពីមួយជំនាន់ ទៅមួយជំនានឲ្យកាន់តែមានភាពប្រសើរឡើង។ ដោយឡែក ចំពោះក្រុមហ៊ុន Samsung វិញក៏ដូចគ្នាដែរ ថ្វីបើកំពូលស្មាតហ្វូន Galaxy S9 ខ្លួនទើបតែត្រូវបានណែនាំកាលពីប៉ុន្មានថ្ងៃនេះមែនពិត ក៏ខ្លួនមិនបញ្ឈប់ការអភិវឌ្ឍលើបច្ចេកវិទ្យាដែរ។ ហើយពេលថ្មីៗនេះ យើងសង្កេតឃើញថា sensor ដែលបានបំពាក់លើ Galaxy S9 ពិតជាមិនធម្មតាឡើយ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Samsung បានធ្វើការសហការជាមួយនឹងសាកលវិទ្យាមួយរបស់រដ្ឋកាលីហ្វញ៉ា (UCSF) ដើម្បីជួយត្រួតពិនិត្យសម្ពាធឈាម និងរក្សាកម្រិតស្ត្រេសក្នុងការពិនិត្យ។ Sensor ដែលក្រុមហ៊ុន Samsung ប្រើគឺមានសមត្ថភាពបង្កើតកម្មវិធីមួយហៅថា ‘The BP Lab’

    February 27, 2018
  • អន្តរជាតិ

    ការបះបោរ និងការប្រយុទ្ធប្រយុទ្ធគ្នានៅតែបន្តកើតមាននៅក្នុងប្រទេសស៊ីរីនៅបន្តកើតមាន រវាងក្រុមអ្នកមិនគាំទ្ររដ្ឋាភិបាល ជាមួយនឹងក្រុមទាហ៊ានរបស់រដ្ឋាភិបាល។  ជាថ្មីម្តងទៀត ការប្រយុទ្ធគ្នាមួយបានកើតមានឡើងនៅក្នុងតំបន់ Ghouta ភាគខាងលិចប្រទេសស៊ីរី ដែលវាបានបង្កឲ្យមានមនុស្សក្មេងចាស់ជាច្រើននាក់បានស្លាប់បាត់បង់ជីវិត។ តាមរបាយការណ៍បឋមបានបង្ហាញថា យ៉ាងហោចណាស់មានមនុស្ស​១៣នាក់បានស្លាប់ ១៦នាក់រងរបួស ដោយការវាយប្រហារដោយឧស្ម័នគីមី ហើយក្នុងចំណោមអ្នករងរបួសនោះមាន៦នាក់ជាកូនក្មេង និង ៤ នាក់ជាស្ត្រីផងដែរ។ ភ្លាមៗ ក្រោយការកើតមានការវាយប្រហារនេះ អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យបញ្ចប់ការវាយប្រហារដ៏ឃោឃៅនេះជាបន្ទាន់។ ជាមួយគ្នានេះដែររដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីលោក​ Sergei Shoigu បានចេញមកនិយាយដែរថា រុស្សីមិនគាំទ្រនឹងការវាយប្រហារនេះ ហើយវាគួរតែមានការបញ្ចប់ជាបន្ទាន់មួយ៕ ភក្តី ប្រភព៖ dailymail

    February 27, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមភ្នាក់ងារប៉ូលីសរបស់ចក្រភពអង់គ្លេស បានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា VR ដើម្បីជាគុណប្រយោជន៍លើការវឹកហាត់ជំនាញ និងអនុវត្តផងដែរ។ ដោយឡែក សម្រាប់ក្រុមប៉ូលីសប្រចាំទីក្រុង Wales គឺជាភ្នាក់ងារដំបូងបង្អស់ដែលបានសាកល្បងបច្ចេកវិទ្យានេះ ហើយចក្រភពអង់គ្លេសក៏ជាប់ឈ្មោះជាប្រទេសដំបូងដែលរកនឹងឃើញវិធីសាស្ត្រក្នុងការវឹកហាត់ដ៏អស្ចារ្យបែបនេះដែរ។ ទាក់ទងទៅនឹងបច្ចេកវិទ្យានេះ បានជួយឲ្យក្រុមប៉ូលីសទទួលបានការវឹកហាត់លើការប្រយុទ្ធប្រចាំលើស្ថានការនានាដែលពួកគេត្រូវប្រឈម ទាំងតាមដងផ្លូវ និងទីតាំងនានា។ លើសពីនេះទៅទៀត បច្ចេកវិទ្យា VR ក៏ជួយឲ្យថ្នាក់ដឹកនាំទទួលបានការឆ្លើយតបណាមួយ រឺកំហុសឆ្គងក្នុងពេលហាត់សមផងដែរ។ ចំពោះដំណើរការវឹកហាត់ ប៉ូលីសទាំងអស់ត្រូវបំពាក់ឧបករណ៍ VR ដែលមានទំហំរូបភាព 280ដឺក្រេ រួចធ្វើចលនាចាប់ជនពាលដោយប្រើខ្នោះដៃឲ្យបានសម្រេចក្នុងបរិវេណកំណត់មួយ។ គួរបញ្ជាក់ផងដែរថា ការវឹកហាត់តាមបច្ចេកវិទ្យា VR នេះគឺពិតជាមានប្រយោជន៍ សុវត្ថិភាព និងទទួលបានគុណប្រយោជន៍ច្រើនផងដែរ។ ដូចនេះ ការអភិវឌ្ឍលើបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ពិតជាបានផ្ដល់ជូនមនុស្សទូទៅនូវបទពិសោធន៍ថ្មី

    February 27, 2018