Khmernote Media
  • អន្តរជាតិ

    បរទេស ៖ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសារធារណៈតែងតែមានការប៉ះទង្គិចគ្នាតិចតូចជៀសមិនផុត យ៉ាងនេះហើយការយល់អាស្រ័យមានសារៈសំខាន់ណាស់។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងដែលកំពុងកក្រើកមួយ ដែលបុរសជនជាតិសាំងហ្គាពួរម្នាក់ បានជេរប្រមាថបុរសជនជាតិចិនដែលគាត់អះអាងថាបានលួចកៅអីអង្គុយរបស់គាត់ក្នុងរថភ្លើងក្រោមដី។ តាមរយៈវីដេអូដែលគេថតបានពេលកើតហេតុក្នុងរថភ្លើងក្រោមដីនេះបានអោយដឹងថា មាននៅសល់កៅអីទំនេរច្រើនណាស់។ តែបុរសជនជាតិសាំងហ្គាពួររូបនេះនៅតែបន្តទាមទារ មើលងាយ និងជេប្រមាថអត់ឈប់ទៅលើបុរសចំណាស់ជនជាតិចិនដែលគាត់យល់ថាបានលួចកៅអីគាត់នោះ។ គាត់បានបង្ហើរប្រយោគមួយទៅកាន់បុរសចំណាស់ជនជាតិចិន “ខ្ញុំជាអភិជន អ្នកឯងជាអន់ថយ ពពួកថ្នាក់ទាប ខ្ញុំមានឋានៈខ្ពស់ អ្នកឯងគ្រាន់តែដូចជាឆ្កែមួយក្បាល”។ បុរសពាក់អាវពណ៌ខៀវម្នាក់ព្យាយាមធ្វើអន្តរាគមន៍ជួយសម្របសម្រួលដែរ តែមិនបានសម្រេចនោះទេ ជនជាតិសាំងហ្គាពួររូបនេះនៅតែប្រាប់អោយគេលុតជង្គង់សុំទោស និងហៅគេសំរាម។ ពេលវីដេអូនេះចេញផ្សាយលើបណ្តាញសង្គម សហគមន៍ចិននៅក្នុងប្រទេសសាំងហ្គាពួមានការខឹងសម្បារយ៉ាងខ្លាំងលើអាកប្បកិរិយារបស់បុរសជនជាតិសាំងហ្គាពួនេះ។ ពួកគេថែមទាំងមានពាក្យមានសម្តីថា “តើពួកអភិជនគេជិះរថភ្លើងក្រោមដី?”៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ ប្រភព ៖ thecoverage

    February 26, 2018
  • PR

    អ្នកប្រាកដជាបានដឹង ពីត្រកូល Galaxy S9 | S9+ ដែលបានបើក​សម្ពោធជាផ្លូវការ យប់មិញនេះ ដែលក្រុមហ៊ុនសាមសុង បានកែប្រែជំនាន់ទី៩ មួយនេះ​ឲ្យរឹតតែ មានភាពខ្លាំងជាងមុនទៅលើរូបភាព វីដេអូ AR Emoji ដែលធ្វើឲ្យ Galaxy S9 | S9+ មានភាពច្នៃប្រឌិតខ្ពស់ទៅលើ កាមេរ៉ា។ សាមសុងបានកែលំអថ្មីឲ្យប្រសើរឡើង ទៅលើកម្រិតអាប់ភិចធឺ នៃកាមេរ៉ាភ្លោះ ដែលអាចចាប់រូបភាពបានឥតខ្ចោះក្នុងទីងងឹត, សមត្ថភាពក្នុងការថតយកវីដេអូ យឺត (Super Slo-mo) ដ៏អស្ចារ្យ និង AR Emoji

    February 26, 2018
  • PR

    កាលពីរសៀលថ្ងៃទី២៣ខែកុម្ភះ ឆ្នាំ២០១៧ កន្លងទៅនេះក្រុមហ៊ុនសែលកាត បានធ្វើការប្រគល់រង្វាន់ជូនអតិថិជនរបស់ខ្លួនដែលឈ្នះរង្វាន់ពីកម្មវិធី សែលកាត ​10K ជាមួយនឹងការរីករាយយ៉ាងខ្លាំងរបស់ក្រុមគ្រួសារអតិថិជនដែលស្ថិតក្នុងទីកន្លែងស្នាក់នៅរបស់អតិថិជនផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់ ៥ម៉ឺនដុល្លារ ពីសែលកាតនេះមានឈ្មោះថា ឈីញ​ ស៊ីថា ជាគ្រូបង្រៀន ដែលសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សូម​បញ្ជាក់​ថា​ រហូត​មក​ថ្ងៃនេះ​ ក្រុមហ៊ុន​ CellCard​ នៅ​តែ​បន្ត​ប្រគល់​រង្វាន់​ ជា​បន្តបន្ទាប់​ គ្រប់​ទូ​ទាំង​ខេត្ត​ក្រុង​ អតិថិជន​ទាំងអស់​ បាន​គាំទ្រ​ និង​ប្រើប្រាស់​នូវ​សេវា​ទូរស័ព្ទ​ ចល័ត​លំដាប់​លេខ​1​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ អ្នក​ដែល​បាន​ប្រើប្រាស់​ នូវ​ប្រព័ន្ធ​សែ​ល​កាត​ បាន​នឹង​កំពុង​តែ​ បន្ត​លេង​ជាមួយ​កម្មវិធី​«​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់​ 1​ ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​»​។​ ដើម្បី​ឈ្នះ​រង្វាន់​ 1​

    February 26, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ សម្រាប់ Flash កាមេរ៉ាភាគច្រើនគឺមិនសូវត្រូវបានប្រើប្រាស់ឡើយប្រសិនបើអ្នកថតរូបមានជម្រើស ប៉ុន្ដែ Flash ក៏អាចជួយអ្នកក្នុងការផលិតរូបភាពដ៏ល្អឥតខ្ចោះផងដែរ ប្រសិនបើអ្នកប្រើប្រាស់វាត្រូវគោលដៅ។ ដោយឡែក នាពេលថ្មីៗនេះ ក្រុមហ៊ុន Canon បានបង្កើត Flash កាមេរ៉ាសម័យថ្មីមួយដើម្បីលក់លើទីផ្សារក្នុងតម្លៃប្រមាណជា $399។ ទាក់ទងទៅនឹង Flash នេះដែរ គឺមិនដូចជា Flash ដែលអ្នកធ្លាប់ប្រើពីមុនមកឡើយ។ ផលិតផល Flash ថ្មីរបស់ក្រុមហ៊ុន Canon នេះមានឈ្មោះថា 470EX-AI ហើយវាមានសមត្ថភាពក្នុងការបង្វឹលដោយស្វ័យប្រវត្តិដើម្បីស្វែងរកទីតាំងបញ្ចាំងណាដែលល្អបំផុត។ បើយើងសង្កេតមើលទៅលើរូបរាងរបស់ Flash នេះគឺមិនខុសអីពីផលិតផលមុនៗឡើយ គ្រាន់តែវាមានម៉ូទ័រមួយនៅខាងក្នុង និង sensor កំណត់ទីតាំងមួយគ្រាប់។

    February 26, 2018
  • PR

    (ភ្នំពេញ)៖ ជាការពិតណាស់សម្រាប់អ្នកដែលចូលចិត្តការដើរកំសាន្ដ​ តាមបណ្ដាប្រទេសនីមួយៗ តែងតែ​ជ្រើស​រើសយក​សេវាកម្ម​ណា​ដែលផ្ដល់ភាព​ងាយស្រួល និងមិនចំណាយថវិកាច្រើន ទៅលើការចំណាយផ្សេងៗ។ ជាក់ស្ដែង​សម្រាប់អ្នកទេសចរណ៍ទាំងអស់​ ដែលមានដំណើរកំសាន្ដ ឬគ្រោង​នឹងមានដំណើរកំសាន្ដ​ ពុំគួរមើលរំលង​នូវសេវាកម្ម៣យ៉ាងក្នុងប្រទេសកម្ពុជា ដែលសេវាកម្មទាំង៣នោះ​នឹងផ្ដល់​ឲ្យដំណើរកំសាន្ដ​ របស់អស់លោក អ្នកកាន់តែរីករាយ មានផាសុខភាព និងសុវត្ថិភាព។ សេវាកម្មទាំង៣នោះរួមមាន សេវាកម្មដំណើរកំសាន្ដលើនាវា Costa Cruise, សេវាកម្ម Easy Book និងសេវាកម្ម Airsim។ សេវាកម្មទាំង៣នេះ នឹងញាំងឲ្យដំណើរកំសាន្ដរបស់អ្នកទេសចរទាំងអស់គ្នា កាន់តែរីករាយ​ ជាពិសេស​នោះ​គឺចំណាយថវិកាតិចបំផុត។ ថ្លែងក្នុងកម្មវិធី ជប់លៀងប្រចាំឆ្នាំរបស់ភ្នាក់ងារទេសចរណ៍កម្ពុជា នាព្រឹកថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោក

    February 26, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ មនុស្សសព្វថ្ងៃប្រហែលជាមិនអាចរស់បាននោះទេប្រសិនបើមិនមានថ្មទូរស័ព្ទ បែបនេះហើយទើបមនុស្សចូលចិត្តដាក់ថ្ម​សាកដែលអាចយកតាមខ្លួន​​​បានមកជាមួយគ្រប់ទីកន្លែង។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលការផ្ទុះ​និងឆាប​ឆេះនូវថ្មសាកចល័ត (power bank) មួយនៅលើកាប៊ីនដាក់ឥវ៉ាន់ខាងលើកន្លែងអង្គុយអ្នកដំណើរ ធ្វើអោយយន្តហោះត្រូវពន្យាពេលហោះហើរ៣​ម៉ោង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈនេះ ធ្វើអោយជើងហោះហើរ CZ3539 របស់ក្រុមហ៊ុន China Southern Airlines ត្រូវបានពន្យាពេលហោះហើរជាង៣ម៉ោង។ តាមរបាយការណ៍របស់ក្រុមហ៊ុន China Southern Airlines បានអោយដឹងថាកាបូបដាក់ឥវ៉ាន់របស់អ្នកដំណើរដែលបានដាក់លើកាប៊ីនបានចេញផ្សែង និងឆាបឆេះឡើងខណៈពេលដែលកំពុងដំណើការហោះហើរ។ អគ្គីភ័យនេះត្រូវបានពន្លត់ដោយភ្នាក់ងាពន្លត់អគ្គីភ័យ និងសន្តិសុខប្រចាំនៅទីនោះ មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ។ ក្រោយការស៊ើបអង្កេតបានបញ្ជាក់ថាអគ្គីភ័យនេះបានកើតឡើងដោយសារតែការផ្ទុះនូវថ្មសាកចល័ត (power bank) របស់អ្នកដំណើរម្នាក់។ ម្ចាស់កាបូបដែលមានផ្ទូកនូវថ្មសាកចល័ត (power

    February 26, 2018
  • បច្ចេកវិទ្យា

    កាលពីព្រឹត្តិការណ៍ MWC 2018 ដែលទើបនឹងត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ ក្រុមហ៊ុន Nokia បានប្រកាសទាក់ទងទៅនឹងស្មាតហ្វូនរបស់ខ្លួនដល់ទៅ 4ម៉ូដែលឯណោះ ដែលមានដូចជា Nokia 8 Siricco, Nokia 7 Plus, Nokia 6 និង Nokia 1។ ដោយឡែក ស្មាតហ្វូនទាំង 4នេះគឺត្រូវបានបំពាក់ដោយកម្មវិធីស្ទើរទាំងអស់របស់ក្រុមហ៊ុន Google តែម្ដងទាំង Software ដ៏រលូន និងលក្ខណៈពិសេសមួយចំនួនផ្សេងទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា បើនិយាយពីកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia គឺ Nokia 8 Sirocco

    February 26, 2018
  • បច្ចេកវិទ្យា

    ក្រោយពីបានប្រកាសជាផ្លូវការនូវកំពូលស្មាតហ្វូនត្រកូល S របស់ខ្លួន ឥឡូវនេះក្រុមហ៊ុន Samsung បានបង្ហោះវីដេអូពាណិជ្ជកម្មដំបូងបង្អស់របស់ Galaxy S9 និង S9+ ដើម្បីអួតពីមុខងារ លក្ខណៈពិសេស ក៏ដូចជាអ្វីថ្មីដែលស្មាតហ្វូននេះមាន។ ដោយឡែក ក្នុងវីដេអូនេះក្រុមហ៊ុន Samsung បានបង្ហាញពីអ្វីដែលត្រកូល S អាចធ្វើបានជាមួយនឹងការផ្លាស់ប្ដូរមួយចំនួនផងដែរ។ គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មនេះគឺផ្ដោតសំខាន់ទៅលើកាមេរ៉ារបស់ម៉ូដែលទាំងពីរ និងជាពិសេសគឺកាមេរ៉ាភ្លោះដែលបំពាក់លើ Galaxy S9+ តែម្ដង។ ទាក់ទងទៅនឹងសមត្ថភាពរបស់កាមេរ៉ានេះ គឺល្អបំផុតសម្រាប់ការថតលក្ខណៈ Slow-mo និង Low light។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung

    February 26, 2018
  • អន្តរជាតិ

    ប្រទេសថៃ ៖ ថ្មីនេះរឿងរ៉ាវរបស់បុរសរងនូវជម្ងឺមហារីកភ្នែកម្នាក់មួយកំពុងតែត្រូវបានគេចាប់អារម្មណ៍ និង ចែករំលែកពេញបណ្តាញសង្គមពិភពលោក។ មិត្តភក្តិ និង ក្រុមគ្រួសាររបស់គេបានធ្វើការលើកទឹកចិត្ត និងជួយគេឆ្លងកាត់នូវជម្ងឺមហារីកដ៏កាចសា​ហាវ​នេះ និងយករឿងរបស់គេចែករំលែកក្នុងបណ្តាញសង្គមទៀត។ ប្រភពបានចែករំលែករូបភាពស្រស់សង្ហារបស់បុរសម្នាក់មុនទទួល​រង​នូវជម្ងឺមហារីកភ្នែកនេះ។ អ្វីដែលគួរអោយសរសើរនោះគឺគេមិនព្រមចុះចាញ់ជាមួយចម្ងឺកាចសាហាវនេះនោះទេ គេនិយាយថា “រូបរាងស្រស់សង្ហាមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ ខ្ញុំគ្រាន់តែចង់បន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះវាជារឿងល្អមួយទៅហើយ”។ ពាក្យសម្តីរបស់គាត់ធ្វើអោយចាក់ដោតដល់ចិត្តអ្នកប្រើប្រាស់បណ្តាញសង្គម ការដែលគាត់មានចិត្តមាំមុតក្នុងការប្រយុទ្ធប្រឆាំងបែបនេះក៏ព្រោះតែទទួលបានការលើកទឹកចិត្តពីមនុស្សជាច្រើនផងដែរ៕ ប្រភព ៖ sabeydesiam

    February 26, 2018
  • អន្តរជាតិ

    សៀមរាប៖ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ សហការជាមួយភ្នាក់ងារអភិវឌ្ឍន៍ទេសចរណ៍ សណ្ដាប់ធ្នាប់ (អាជ្ញាធរអប្សរា) និងនគរបាលទេសចរណ៍ បានឃាត់ខ្លួនជនជាតិរុស្ស៊ី២នាក់ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបរិវេណប្រាសាទព្រះខ័ន។ នគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងថា ជនជាតិរុស្ស៊ីទាំង២នាក់ខាងលើ ទី១-ឈ្មោះ Sergei Bratskii ភេទស្រី អាយុ២៥ឆ្នាំ និងទី២-ឈ្មោះ Verginiya Stanislaven ko ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានសកម្មភាពថតរូបភាពសិចស៊ី នៅក្នុងបរិវេណប្រាសាទព្រះខ័ន ស្ថិតតំបន់អង្គរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស វប្បធម៌ និងអរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជា។ នគរបាលការពារបេតិកភណ្ឌ បានបញ្ជាក់ថា

    February 26, 2018