Khmernote Media
  • បច្ចេកវិទ្យា

    សម្រាប់ព្រឹត្តិការណ៍ MWC គឺកំពុងដំណើរការហើយ ប៉ុន្ដែក្រុមហ៊ុន Huawei នៅតែមិនទាន់ដាក់បង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួននៅឡើយទេ។ សម្រាប់មូលហេតុដែលក្រុមហ៊ុនរបស់ប្រទេសចិនមួយនេះមិនទាក់ដាក់បង្ហាញ គឺដោយសារតែពួកគេត្រូវទទួលរាប់រងព្រឹត្តិការណ៍ធំមួយដែលធ្វើឡើងនាចុងខែមិនា ខាងមុខនេះ ហើយកំពូលស្មាតហ្វូន Huawei P20 ក៏អាចនឹងត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នោះដែរ។ អាចនិយាយបានថា P20 របស់ក្រុមហ៊ុន Huawei នេះនៅតែរក្សាអាថ៌កំបាំងបានល្អ ហើយក៏ធ្វើឲ្យមនុស្សជាច្រើនឈឺក្បាលដែរ។ ពាក្យចចាមអារាមខ្លះបានលើកឡើងថា ម៉ូដែលនេះនឹងត្រូវបានបំពាក់ដោយកាមេរ៉ាដល់ទៅ 3ឯណោះនាផ្នែកខាងក្រោយ ឯខ្លះទៀតបានលើកឡើងថាមានកាមេរ៉ាតែ 2ប៉ុណ្ណោះ។ គួរបញ្ជាក់ឡើងវិញថា P20 ត្រូវបានផលិតឡើងច្រើនម៉ូដែល ពោលគឺមានទាំង P20 ធម្មតា និង P20 Plus រឺ

    February 27, 2018
  • អន្តរជាតិ

    កោះរ៉ុង- យោងតាមព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន នគរបាល ខេត្តព្រះសីហនុ​ បាន​ឲ្យដឹង​ថា នៅ​ល្ងាច​ម៉ោង​១៧ និង៣០​នាទី​ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៍ មួយ​គ្រឿង​បាន​លិច​ នៅ​កំពង់​ផែ​ភូមិសុខសាន្ត សង្កាត់កោះរ៉ុង បណ្តាលអោយស្លាប់ស្ត្រីម្នាក់​ ឈ្មោះ ហែម ឡំ អាយុ​៣៨ឆ្នាំ។ បើតាមរបាយការណ៍ដ៍ដែលបញ្ជាក់ថា ជន​រង​គ្រោះ​ទើបនឹង​មកពីស្រុកកំណើត​ នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៏នោះ​ បាន​ធ្វេី​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ​ ចូល​ចត​នៅ​កំពង់ផែ​យាយ​សក់​ក្រហម​ ក្នុងភូមិ​សុខសាន្ត​ សង្កាត់កោះ​រ៉ុង ក្រុងព្រះសីហនុ។ ពេលនោះ​ មាន​ខ្យល់​ខ្លាំង​ រលក​ធំ​ៗ​

    February 27, 2018
  • បច្ចេកវិទ្យា

    តើអ្នកដឹងទេថា អ្នកអាចធ្វើឲ្យរូបភាពរបស់អ្នកកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាតដោយគ្រាន់តែចំណាយពេលបន្ដិចលើការកែសម្រួលក្នុងកម្មវិធី Photos ដែលមានស្រាប់នៅលើ iPhone និង iPad? ជាការពិតណាស់ អ្នកអាចនឹងមិនដែលចាប់អារម្មណ៍សោះទាក់ទងទៅនឹងកម្មវិធីកែសម្រួលមួយចំនួនដែល iOS 11 បាននាំយកមកជាមួយ។ ដើម្បី​ជម្រុញឲ្យសមត្ថភាពនៃការថត និងកែសម្រួលរូបភាពអ្នកកាន់តែមានភាពប្រសើរឡើង សូមទស្សនាវីដេអូខាងក្រោមនេះ៖ Fu ប្រភព៖ idownloadblog

    February 27, 2018
  • បច្ចេកវិទ្យា

    តើអ្នកត្រៀមខ្លួនរួចហើយ រឺនៅសម្រាប់ iPhone ជំនាន់ថ្មីៗ? ជាការពិតណាស់ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple គ្រោងនឹងប្រកាសចេញលក់ស្មាតហ្វូនរបស់ខ្លួនជាច្រើន ហើយក្នុងនោះក៏មានមួយដែលគេជឿថាជាម៉ូដែលកំពូលផងដែរ។ ទាក់ទងទៅនឹងម៉ូដែលកំពូលនេះ គេហទំព័រ Bloomberg បានលើកឡើងថា នឹងមានទំហំប៉ុន iPhone X ហើយមានតម្លៃធូថ្លៃជាង ប៉ុន្ដែវាអាចនឹងមិនមែនជាការពិតឡើយ។ គួរបញ្ជាក់ផងដែរថា សម្រាប់ពេលនេះក្រុមហ៊ុន Apple កំពុងបើកធ្វើការតេស្តសាកល្បងលើ iPhone កំពូលនេះហើយជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ប៉ុន្ដែគេហទំព័រ Bloomberg បានបន្ដថា ម៉ូដែលថ្មីនេះនឹងទទួលបានការផ្លាស់ប្ដូរដ៏គួរឲ្យកត់សម្គាល់មួយចំនួន។ ក្រុមហ៊ុន Apple ពិតជាយល់ច្បាស់ពីអ្វីដែលអតិថិជនចង់បាន ពោលគឺសម័យនេះមនុស្សភាគច្រើនចូលចិត្តប្រើប្រាស់ស្មាតហ្វូនទាំងឡាយណាដែលមានអេក្រង់ធំ រឺអាចហៅថា Phablet។

    February 27, 2018
  • អន្តរជាតិ

    ចិន៖ គណ​បក្សកុំមុយនីសចិនត្រូវបានគេរាយការណ៍ថា បានដាក់សេចក្តីស្នើសុំជាផ្លូវការមួយ ដើម្បីធ្វើការផ្លាស់ប្ដូរអាណត្តិរបស់មេដឹកនាំនៅក្នុងរដ្ឋធម្មនុញ្ញត្រង់ចំណុច ដែលចែកថា ប្រធានាធិបតី និងអនុប្រធានាធិបតី មិនត្រូវកាន់ដំណែងលើសពី២អាណត្តិជាប់គ្នានោះទេ។ សេចក្តីស្នើសុំនេះត្រូវបានបញ្ចូនទៅកាន់គណៈកម្មាធិការកណ្តាលរបស់បក្ស ហើយសមាជិកទាំង២០០រូបរបស់គណៈកម្មាធិការនេះ និងបើកការប្រជុំសម្រេចលើសំណើរនេះក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃចន្ទ ដើមសប្តាហ៍នេះទៅហើយ។ សេចក្តីស្នើសុំធ្វើវិសោធនកម្ម ត្រូវបានគេមើលឃើញថា គឺជាការស្នើសុំធ្វើវិសោធនកម្មធំមួយនៅក្នុងប្រវត្តិសាស្រ្តផងដែរ។ ក្រុមអ្នកវិភាគនយោបាយចិនបានលើកឡើងថា ឥរិយាបថរបស់បក្សកុំមុយនីសចិន បានបង្ហាញច្បាស់ថា ពួកគេនឹងបោះឆ្នោតឲ្យលោកប្រធាធិបតី  Xi Jinping ដែលជាប្រធាធិបតីកំពុងកាន់ដំណែង បន្តកាន់ដំណែងបន្តទៀតជាមិនខាន់។ សូមរំលឹកថា លោកប្រធាធិបតី  Xi Jinping ដែលមានវ័យ៦៤ឆ្នាំបានឡើងកាន់ដំណែងក្នុងឆ្នាំ ២០១៣ ហើយបើយោងរដ្ឋធម្មនុញ្ញចាស់គាត់អាចបន្តកាន់ដំណែងរហូតដល់ឆ្នាំ ២០២៣ ឯនោះ។ ដូចនេះប្រសិនបើសេចក្តីស្នើសុំធ្វើវិសោធនកម្មខាងលើត្រុវបានគេអនុម័តមែន នោះវាមានន័យថាលោក

    February 27, 2018
  • អន្តរជាតិ

    ខេត្តកំពង់ចាម៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់បានកើតឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង០១និង៣០នាទី នៅលើផ្លូវជាតិលេខ៦ស្ថិតចំណុច ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម រវាងរថយន្តម៉ាកហាន់ដាយសា្លកលេខ ព្រះសីហនុ 3A-2983 បានបត់ត្រឡប់ក្រោយនៅទទឹងថ្នល់ ត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុនហ៊ុនអូឡាំពិកធ្វើដំណើរពីសៀមរាបទៅភ្នំពេញ ដែលមានអ្នកដំណើរជិះក្នុងរថយន្តចំនួន ១៩នាក់ បើកទៅបុកចំកណ្តាលរថយន្តហាន់ដាយ។ ក្នុងឧប្បត្តិវហេតុនោះដែលបានបណ្ដាលអោយមនុស្សសា្លប់ម្នាក់ដែលជាអ្នកបើកបររថយន្តក្រុងឈ្មោះកែវ សាវុធ អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងរបួសមនុស្សជាអ្នកដំណើរចំនួន១៩នាក់ក្នុងនោះមានស្រី១០នាក់ ដែលរួមមាន ៖ -ជនជាតិខ្មែររបួស៤នាក់/ស្រី៣នាក់(ធ្ងន់០៣ ស្រាល០១) -ជនជាតិថៃ០៣នាក់/ប្រុស០៣(ធ្ងន់០១ ស្រាល០២) -ជនជាតិបារាំង ០២នាក់/ស្រី០១

    February 27, 2018
  • កីឡា

    នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 6 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុន Ganzberg Beer បានស្វែងរកឃើញ 2 ក្រុមទៀតហើយដែលបានបន្ដដំណើរទៅកាន់វគ្គ Live Show 24 ចុងក្រោយ។ នៅក្នុងការប្រកួតដ៏ស្វិតស្វាញទាំងពីរគូរកាលពីរាត្រីម្សិលមិញនេះ បានធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ទាំងការសម្រុកនិងវាយបកលឿនពិតជាធ្វើអោយការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញនេះពិតជាជក់ចិត្តមែនទែន។ ហើយពីរក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម Yokohama Tire និងក្រុម BSL Original។ លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖

    February 26, 2018
  • កីឡា

    ក្លឹប Bayern Munich បានបើកការចរចាជាសម្ងាត់ជាមួយតំណាងខ្សែប្រយុទ្ធ Malcom របស់ក្លឹប Bordeaux ក្នុងការផ្ទេរខ្សែប្រយុទ្ធរូបនេះចេញពីទឹកដីបារាំងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹបយក្សអាឡឺម៉ង់មួយនេះបានទាក់ទងជាមួយនឹងអ្នកតំណាងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះជាច្រើនសប្ដាហ៍មកហើយ ហើយក្លឹប Bayern Munich បានចាប់ផ្ដើមចចារជាមួយនឹងអ្នកតំណាងខ្សែប្រយុទ្ធ Malcom ហើយលើកិច្ចសន្យាព្រមព្រៀងនាំយកខ្សែប្រយុទ្ធរូបនេះទៅកាន់ក្លឹប Bayern Munich នៅក្នុងទីផ្សារដោះដូករកីឡាកររដូវក្ដៅខាងមុខនេះ។ ក្រៅពីក្លឹប Bayern Munich មានក្លឹបកាំភ្លើងធំ Arsenal និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក៏ចង់បានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមួយនេះដូចគ្នា ក្លឹប Bordeaux បានកំណត់តម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃផ្ទេរ 52លានផោន ប៉ុន្ដែក្លឹប Bayern Munich ជឿជាក់ថាពួកគេនឹងអាចនាំយក

    February 26, 2018
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United និងក្លឹបតោខៀវ Chelsea នឹងចូលរួមប្រជែងគ្នាដណ្ដើមអ្នកចាំទី Alisson របស់ក្លឹបឆ្មាខ្មៅ Roma ប្រសិនបើក្លឹបទាំងពីរនេះបាត់បង់អ្នកចាំទីរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ អ្នកចាំទីរបស់ក្លឹបយក្សអង់គ្លេសទាំងពីរ ទាំងអ្នកចាំទី David De Gea និងអ្នកចាំទី Thibaut Courtois សុទ្ធតែមានទំនាក់ទំនងជាមួយនឹងក្លឹងអធិរាជសរ Real Madrid។ ក្លឹបអធិរាជសរ Real Madrid បានដាក់អ្នកចាំទី David De Gea ជាគោលដៅសំខាន់ទី 1 និងអ្នកចាំទី Thibaut Courtois ជាគោលដៅសំខាន់ទី 2 នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    February 26, 2018
  • កីឡា

    អ្នកចាំទី Alphonse Areola របស់ក្លឹបអ្នកមានបារាំង Paris Saint-Germain បាននិយាយថា៖ លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហារបស់ខ្សែប្រយុទ្ធ Neymar ដែលរបួសរបស់គាត់នេះអាចធ្វើអោយប៉ះពាល់ដល់ការប្រកួតពានរង្វាន់ UEFA Champion League ជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក្នុងជើងទី 2 ខាងមុខនេះ។ កាលពីរាត្រីម្សិលមិញនេះក្លឹបអ្នកមានបារាំង PSG បានយកឈ្នះក្រុមភ្ញៀវ Marseille ដោយលទ្ធផល 3-0 ប៉ុន្ដែក្រោយពីការឈ្នះនេះក្លឹប PSG កំពុងមានការព្រួយបារម្ភខ្លាំងមែនទែនចំពោះរបួសកជើងរបស់ខ្សែប្រយុទ្ធ Neymar ដែលត្រូវក្រុមសង្រ្គោះបន្ទាន់បញ្ជូនចេញពីទីលានប្រកួតនៅក្នុងនាទីទី 80។ របួសកជើងខាងស្ដាំរបស់ខ្សែប្រយុទ្ធ Neymar អាចនឹងធ្វើអោយប៉ះពាល់ដល់ការប្រកួតយ៉ាងខ្លាំង ខណៈដែលការប្រកួតនឹងចាប់ផ្ដើមនៅក្នុងថ្ងៃអង្គារ

    February 26, 2018