- Khmernote Media
- PR
ក្រោយពីបើកសម្ពោធបង្ហាញរូបរាងជាសកលមិនបានប៉ុន្មានថ្ងៃផងនោះ ពេលនេះក្រុមហ៊ុនសាមសុងក៏បានប្រកាសទទួលការកម្ម៉ង់ទុកមុននូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះ ចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 15 មីនា 2018 ជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនដូចជា បាសបំពងសម្លេង HARMAN KARDON ONYX MINI ដែលមានតម្លៃ $129 និងទឹកប្រាក់ $50 ក្នុងហ្គេម Vainglory (In App Value) ព្រមទាំងលេខពិសេសរបស់ Smart ដែលមានតម្លៃ $129 រួមជាមួយកញ្ចប់ស្មាតធំហ្មង 24 អាទិត្យសម្រាប់ Galaxy S9
March 2, 2018 - PR
ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធម៉ាស៊ីនត្រជាក់ Wind- Free ដែលជាម៉ាស៊ីនត្រជាក់ម៉ូដែលថ្មីរបស់ក្រុមហ៊ុនសាមសុងនិងជាម៉ូដែលដំបូងបំផុតដែលបំពាក់ World 1st 8 pole compressor និងបចេ្ចកវិទ្យាDigital inverter ដែលអាចសន្សំសំចៃថាមពលអគ្គីសនីដល់ទៅ72%ជាមួយនឹងការធានារយះពេល10ឆ្នាំ។ ម៉ាស៊ីនត្រជាក់ Wind- Free គឺជាម៉ាស៊ីនត្រជាក់ដែលបានរចនាឡើងជារាងត្រីកោណ ជាមួយនឹងរន្ធតូចៗចំនួន21,000 ដែលអាចផ្តល់ ភាពត្រជាក់ដូចធម្មជាតិ, មានផាសុកភាពនិងគ្មានខ្យល់រំខាន។ ឥទ្បូវនេះម៉ាស៊ីនត្រជាក់ Wind- Freeបានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ឬអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែក ដែលនៅជិតលោកអ្នកបំផុត៕
March 2, 2018 - អន្តរជាតិ
ចិន៖ ក្មេងស្រីសិស្សសាលាអាយុ១២ឆ្នាំម្នាក់បានសម្រេចលោតពីលើអាគារជាន់ទី១៥ ដើម្បីសម្លាប់ខ្លួន ព្រោះតែធុញនឹងកិច្ចការ សាលាច្រើនពេកធ្វើមិនទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងនៅលើអគាមួយក្នុងទីក្រុង Fuzhou ខេត្ត Jiangxi ប្រទេសចិន។ ក្មេងស្រីរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ហើយបច្ចុប្បន្ននេះនាងជាសិស្សថ្នាក់ទី៦ ក្នុងសាលាបឋមសិក្សាមួយនៅក្នុងតំបន់ដែលនាងរស់នៅ។ ជាសំណាងល្អនាងបានធ្លាក់មកចំខ្នើយខ្យល់ ដែលគេបានដាក់សម្រាប់ជួយជីវិតនាង ហើយនាងគ្រាន់តែមានរបួសក្នុងត្រចៀកតែបន្តិចប៉ុណ្ណោះ។ ម្តាយរបស់នាងបានប្រាប់ឲ្យនឹងថា កូនស្រីរបស់គាត់រងនូវសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរជាច្រើនថ្ងៃមកហើយ ព្រោះនាងមានកិច្ចការសាលាច្រើនពេកធ្វើមិនទាន់ពេល វេលា ហើយក្នុងថ្ងៃកើតហេតុនាងបានសម្រេចលោតសម្លាប់ខ្លួនតែម្តង។ សូមបញ្ជាក់ថា នេះមិនមែនជាករណីទីមួយទេ ក្នុងប្រទេសចិន ដែលមានករណីសិស្សសាលាលោតសម្លាប់ខ្លួនដូចនេះ គ្រាន់តែថាកន្លងមកភាគច្រើននៃសិស្សដែលលោត សម្លាប់ខ្លួននេះច្រើនជាសិស្សរៀនថ្នាក់មហាវិទ្យាល័យ មិនមែនសិស្សថ្នាក់បឋមសិក្សាដូចក្នុងករណីខាងលើនេះទេ៕ ភក្តី ប្រភព៖ medium
March 2, 2018 - អន្តរជាតិ
បរទេស ៖ សព្វថ្ងៃនេះគួរមានការប្រុងប្រយ័ត្នបន្តិចទៅលើរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន មានជនរោគចិត្តខ្លះហ៊ានដល់ថ្នាក់លួចខោអាវក្នុងរបស់ស្រ្តីទៀតផង។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនដោយសារតែបានខោអាវក្នុងរបស់ស្រីៗ។ ប្តីរបស់ស្រ្តីរងគ្រោះម្នាក់បានប្រាប់ថា ខោអាវក្នុងរបស់ប្រពន្ធ និងកូនស្រីគាត់ជាង៥០ត្រូវបានបាត់ជាបន្តបន្ទាប់ក្នុងកំឡុងពេល៣ខែ។ លោក Li បានប្រាប់ថា គិតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ នេះគាត់និងភរិយាបានរើមករស់នៅក្នុងតំបន់ផ្ទះល្វែងនេះបានរយៈពេលជាង៣ខែមកហើយ។ គាត់ និងប្រពន្ធរបស់គាត់តែងតែចាកចេញពីផ្ទះពីព្រលឹម និងត្រលប់មកផ្ទះវិញនៅពេលយប់ជ្រៅ។ នៅថ្ងៃមួយនោះប្រពន្ធរបស់គាត់បានប្រទះឃើញថា នាងបានបាត់ខោអាវក្នុងរបស់ខ្លួន តែយើងគិតថាវាប្រហែលត្រូវខ្យល់បក់បើងទៅបាត់។ ប្រហែលជាថ្ងៃទី១៤ ខែកុម្ភៈ គាត់បានអង្គុយនៅមាត់បង្អួចហើយក៏បានមើលឃើញដូចជាមានមនុស្សកំពុងធ្វើអ្វីម៉្យាងនៅមុខកន្លែងហាលខោអាវនោះ។ គាត់មិនជាចាប់អារម្មណ៍ប៉ុន្មាននោះទេ តែពេលប្រពន្ធគាត់ត្រលប់មកវិញបានប្រាប់គាត់ថា ខោអាវក្នុងរបស់នាងបានបាត់ទៀតហើយ។ នៅល្ងាចថ្ងៃទី២២ ខែដដែលនេះគាត់បានឃើញជនសង្ស័យធ្វើសកម្មភាពលួចទៀតតាមរយៈកាមេរ៉ាសវត្ថិភាពក្នុងទូរស័ព្ទ ហើយគាត់ក៏បានទូរស័ព្ទប្តឹងប៉ូលិសតែ។ យោងតាមរយៈរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព និងការស៊ើបអង្កេតធ្វើអោយប៉ូលិសកំណត់អត្តសញ្ញាណជនសង្ស័យបាន និងធ្វើការឃាត់ខ្លួនក្នុងថ្ងៃទី២៦ ខែដដែល។
March 2, 2018 - បច្ចេកវិទ្យា
សម្រាប់ភាពជឿជាក់មួយរបស់អតិថិជន គឺក្រុមហ៊ុន Apple កំពុងធ្វើការផលិតលើជម្រើសពណ៌មួយផ្សេងទៀត ដោយនោះគឺពណ៌មាស ដើម្បីបំពាក់លើ iPhone X, iPhone X Plus និង iPhone ដែលមានទំហំអេក្រង់ដល់ 6.1អ៊ីញ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងប្រាកដឡើយថា តើ iPhone នាថ្ងៃអនាគតនឹងទៅជាយ៉ាងណា ប៉ុន្ដែសម្រាប់ការបែកធ្លាយ គឺនៅតែបន្ដមានជានិច្ច។ សម្រាប់ពេលនេះ យើងសង្កេតឃើញមានវីដេអូថ្មីមួយ ដែលត្រូវបានបង្ហោះចូលក្នុងគណនី YouTube ឈ្មោះ ConceptsiPhone។ តាមរយៈវីដេអូ យើងសង្កេតឃើញមាន iPhone X ថ្មីដែលមានពណ៌មាស ហើយស្របពេលជាមួយគ្នានេះដែរ
March 2, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីខែមិនា ដល់ខែមិថុនា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូត ឡានីណា (La Nina) ដែលស្ថានភាពបែបនេះនឹងអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយច្រើនជាងមធ្យមភាគច្រើនឆ្នាំ រីឯសីតុណ្ហភាពអាចនឹងមានស្ថានភាពទាបជាងមធ្យមភាគច្រើនឆ្នាំ។ សម្រាប់បាតុភូតធម្មជាតិ នៅក្នុងខែមេសា ឧសភា និងមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្តាល។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ន!
March 2, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ចិនជាប្រទេសមួយដែលសម្បូរទៅដោយគំនិតច្នៃប្រឌិតប្លែក ពួកគេតែងតែបង្កើតរបស់ថ្មីហើយប្លែកដោយប្រើប្រាស់វត្ថុធាតុដើមជារបរធម្មតាៗ។ ការលពីពេលថ្មីៗនេះក៏កំពុងតែមានការផ្ទុះកក្រើកបណ្តាញសង្គម ជាមួយនឹងរូបសំណាក់នាគរាជដែលមានប្រវែងដល់ទៅជាង១០០ ដែលត្រូវបានគេធ្វើឡើងពីចាន និងពែងទឹក។ រូបសំណាក់នេះត្រូវបានគេកសាងឡើងនៅក្នុងទៅក្រុង Changde ខេត្ត Hunan ប្រទេសចិន។ ក្នុងការកសាងរូបសំណាក់មួយនេះគេបានប្រើប្រាស់ចាន និងពែងបែបបុរាណរបស់ចិនអស់ប្រមាណជា៣០០០។ ជាមួយប្រវែងដ៏វែង និងការច្នៃប្រឌិតដ៏ប្លែកនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិជាច្រើនទៅទស្សនា ហើយរូបភាពរបស់វាក៏ត្រូវគេចែករំលែកពេញបណ្តាញសង្គមផងដែរ៕ ប្រភព ៖ CHINA PLUS
March 2, 2018 - អន្តរជាតិ
ប្រទេសចិន ៖ វាមិនមែនជារឿងងាយនោះទេក្នុងការផ្អាប់ចិត្តអតិថិជនរឺភ្ញៀវនោះ ពួកគេតែងតែចង់បានធ្វើអោយទាន់តាមចិត្តរបស់គេជានិច្ចហើយសំរាប់ភ្ញៀវមួយចំនួនអ្នកអាចនឹងរងគ្រោះប្រើបើមិនអាចបំពេញតាមចិត្តគេបាន។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្រ្តីជាអ្នករត់តុម្នាក់ត្រូវបានភ្ញៀវមួយក្រុមរួមគ្នាវាយធ្វើបាបដោយសារតែកាលើកអាហារមកយឺត។ តាមរបាយការណ៍អោយដឹងថារឿងរ៉ាវនេះកើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ នៅក្នុងភោជនីយដ្ឋាន Tianxiake នាទីក្រុង Hengyang ខេត្ត Hunan ប្រទេសចិន។ តាមរយៈវីដេអូបានបង្ហាញថាស្រ្តីអ្នករត់តុវ័យ៤៨ឆ្នាំបានព្យាយាមពន្យល់មូលហេតុនៃការយឺតយ៉ាវក្នុងការលើកអាហារមកនេះ តែនាងបែរជាត្រូវបានភ្ញៀវប្រុសម្នាក់ទះកំផ្លៀងទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះនោះទេនាងថែមភ្ញៀវស្រីដែលជាក្រុមជាមួយគ្នានោះចាប់បោចសក់ និងវាយទៅលើរាងកាយនាងទៀតផង។ អ្នករត់តុម្នាក់នោះព្យាយាមគេចចេញ តែត្រូវភ្ញៀវមួយក្រុមនោះស្ទាក់វាយគ្រប់គ្នាមិនអោយនាងរត់ចេញបាន។ ក្រោយពីមានរឿងហេតុនេះកើតឡើងប៉ូលិសបានធ្វើការឃាត់ខ្លួនភ្ញៀវទាំងនេះ ដើម្បីធ្វើការស៊ើបអង្កេត។ អ្នកគ្រប់គ្រង់នៅទីនោះមានឈ្មោះ Li បាននិយាយថា “ជនេរងគ្រោះបានព្យាយាមប្រាប់ទៅភ្ញៀវប្រុសម្នាក់នោះអោយអត់ធ្មត់បន្តិច ព្រោះចានកំពុងរៀបចំហើយ”។ តែភ្ញៀវប្រុសនោះបែរជាខឹងហើយនិយាយថាគេបានរងចាំយូរណាស់ហើយ មានភ្ញៀវម្នាក់ទៀតក្នុងចំណោមនោះបាននិយាយថាអាហារនៅទីនោះថ្លៃខ្លាំងណាស់៕ ប្រភព ៖ nextshark
March 2, 2018 - PR
សៀមរាប៖ ក្រុមហ៊ុន ឡឺ គូលែន ជាក្រុមហ៊ុនទឹកពិសាបរិសុទ្ធដែលមានប្រភពទឹកធម្មជាតិពី កំពូលភ្នំគូលែន និងត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងវិនិយោគិននៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ បច្ចុប្បន្នក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន គឺជាក្រុមហ៊ុនមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងត្រូវបានទទួលស្គាល់ទាំងគុណភាព អនាម័យ និងការវេចខ្ចប់ពីសំណាក់អតិថិជនជាច្រើននៅក្នុងខេត្តសៀមរាប ហើយអ្វីដែលសំខាន់នោះ គឺក្រុមហ៊ុនបានយកចិត្តដាក់យ៉ាងខ្លាំងបំផុតទៅលើគុណភាពនៃទឹក និងសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។ មិនត្រឹមតែគិតដល់គុណភាពនៃទឹក និងសុខភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ក្រុមហ៊ុនឡឺ គូលែន ថែមទាំងបានចូលរួមក្នុងសកម្មភាពសង្គមនានាជាច្រើនផងដែរ។ ក្នុងពេលថ្មីៗកន្លងមកនេះដោយសារតែមានការគាំទ្រ និងមានការពេញចិត្តពីអតិថិជនតាមបណ្តាលខេត្ត ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន បានពង្រីកទីផ្សាររបស់ខ្លួនទៅតាម រាជធានី និងបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា៖ – ភ្នំពេញ ០១៧
March 2, 2018 - អន្តរជាតិ
ជាធម្មតាពេលយើងទៅរៀនកុំព្យូទ័រ យើងតែងតែរៀនដោយអនុវត្តផ្ទាល់ជាមួយនឹងកុំព្យូទ័រផ្ទាល់តែម្តង តែសម្រាប់បុរសជនជាតិ ហ្គាណាម្នាក់នេះវិញ អាចបង្រៀនកូនសិស្សរបស់គាត់អំពើបច្ចេកវិទ្យាកុំព្យូទ័របានដោយគាត់គ្មានកុំព្យូទ័រទាល់តែសោះ។ ព័ត៌មាននេះបានផ្ទុះឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់ណ្តាញសង្គមបានថតរូប និងបានចែករំលែកបន្តៗគ្នា។ តាមរយៈសារមួយក្នុងបណ្តាញសង្គមគេអាចដឹងថា បុរសដែលជាគ្រូបង្រៀននោះមានឈ្មោះថា Owura Kwadwo រស់នៅក្នុងប្រទេសហ្គាណា។ បុរសជាគ្រូរូបនោះបាន សរសេរសារមួយដែរថា គាត់ពេញចិត្តនឹងការបង្រៀននេះណាស់ ហើយកូនសិស្សរបស់គាត់ក៏ព្យាយាមរៀន និងចង់ស្វែងយល់ពីបច្ចេកវិទ្យាកុំព្យូទ័រឲ្យបានច្រើនដែរ។ គាត់បានឲ្យដឹងទៀតថា គាត់បានបង្រៀនកុំព្យូទ័រទាំងពីឆ្នាំ ២០១១ មកម្លះ ដោយដោយសារតែសាលារបស់គាត់គ្មានកុំព្យូទ័រគ្រប់គ្រាន់ ទើបគាត់សម្រេច រកវិធីបង្រៀនដោយគូររូប និងសរសេរលើក្តាខៀនដូចនេះ។ ដោយសារតែមើលឃើញពីបញ្ហានេះ កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុនយក្ស Microsoft សម្រេចផ្តល់ជាកុំព្យួទ័រ និងកម្មវិធីសិក្សាទៅដល់លោកគ្រូ ដើម្បីជួយសម្រួលដល់ការបង្រៀន៕ ភក្តី ប្រភព៖ bbc
March 2, 2018









