Khmernote Media
  • អន្តរជាតិ

    ស្ថានីយអវកាសរបស់ចិនមួយ ដែលបានដើលខុសគន្លង និងគ្រប់គ្រងលែងបាន ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា នឹងធ្វើដំណើររបស់ត្រលប់មកកាន់ភពដែលនដីវិញ ហើយវានឹងបង្កគ្រោះថ្នាក់ដល់ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប។ ស្ថានីយអវកាសនេះមានឈ្មោះថា Tiangong-1 ហើយវាបានដើរខុសគន្លង និងមិនអាចគ្រប់គ្រងបានចាប់តាំងពីឆ្នាំ ២០១៦ មកម្លះ។ នៅក្នុងស្ថានីយនេះមានផ្ទុកទៅដោយសារធាតុគីមី និងជាតិពុលជាច្រើន ដែលអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនផងដែរ។ តាមការសិក្សាបានបញ្ជាក់ថា ស្ថានីយអវកាសអាចនឹងធ្វើដំណើរមកបុក និងភពដែនដីនៅចន្លោះថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ ហើយរយៈពេលនៃការបុកជាមួយនឹងភពផែនដីអាចបន្តជាច្រើនសប្តាហ៍ទៀតផង។ ប្រទេសដែលអាចប្រឈមនឹងគ្រោះថ្នាក់នោះរួមមានសហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ ភាគខាងជើងប្រទេសចិន អាហ្វ្រិក និងប្រទេសញូវស៊ីឡេន។ យ៉ាងណាក្តីមកទល់នឹងពេលនេះ ក្រុមអ្នកជំនាញកំពុងតែស្វែងរកវិធីទប់ស្កាត់ និងបញ្ចៀសបញ្ហាហើយ៕ ភក្តី ប្រភព៖ dailymail

    March 7, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ ៖ ស្រ្តីវ័យក្មេងកំពុងសម្រាកកូនខ្ចីម្នាក់ត្រូវបានទទួលរងពីការរំលោភសេពសន្ទវៈរហូតបានសម្រេចពីបុរសម្នាក់ជាកម្មករសំណង់ ស្នាក់នៅក្បែរខាងគ្នា បានសម្រេច ហើយគម្រាមសម្លាប់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រួចរត់គេចខ្លួនបាត់មួយយប់ក្រោយពីស្រ្តីរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ច រហូតដល់វេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៨នេះ ប្រទះឃើញមុខ សមត្ថកិច្ចតាមចាប់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់ ។ ជនល្មើសឈ្មោះ ម៉ោង មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិ សង្កាត់កើតហេតុ មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានប្រពន្ធនិងកូនម្នាក់រួចទៅហើយ ។

    March 7, 2018
  • អន្តរជាតិ

    ចិន៖ ការអនុញ្ញាតឲ្យក្មេងតូចៗចុចទូរស័ព្ទលេងគឺជារឿងគ្រោះថ្នាក់មួយ ប្រសិនបើក្នុងទូរស័ព្ទនោះមានផ្ទុកទៅដោយទិន្នន័យសំខាន់ៗ។ តួរយ៉ាងទូរស័ព្ទរបស់ស្ត្រីម្នាក់ត្រូវបានកូនស្រីតូចរបស់នាងដែលមានអាយុ២ឆ្នាំ ចុចលេងជាច្រើនដង និងជាប់សោរត្រូវរង់ចាំរហូតដល់ទៅ៤៨ឆ្នាំឯណោះ។ រឿងរ៉ាវដ៏ចៃដន្យមួយនេះបានកើតឡើងនៅក្នុងទីក្រុងសៀងហៃ ហើយទូរស័ព្ទដែលបានជាប់សោរនោះជាទូរស័ព្ទ iPhone។ ស្ត្រីជាម្តាយដែលមិនត្រូវបានគេបង្ហាញឈ្មោះបានឲ្យដឹងថា បន្ទាប់ពីកូនស្រីរបស់គាតចុចទូរស័ព្ទលេងគឺចុច Password ខុសជាច្រើនដង គាត់ទទួលបានសារមួយពីក្នុងទូរស័ព្ទគឺត្រូវរង់ចាំ ២៥,១១៣,៧៦៧ នាទីទើបអាចចុចបើកសោរម្តងទៀតបាន បើគណនាចំនួននាទីនេះជាឆ្នាំវិញគឺ ៤៨ ឆ្នាំ។ ក្នុងទូរស័ព្ទនោះមានរូប​ថតសំខាន់ៗ កិច្ចសន្យា របាយការណ៍ និងវីដេអូសំខាន់ៗជាច្រើនទៀតសម្រាប់ជីវិតការងាររបស់ស្រ្តីជាម្តាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយប្រសិនបើ គាត់រងចាំរហូតដល់ ៤៨ ឆ្នាំនោះ គាត់ទំនងជាមិនអាចរស់ដល់អាយុនោះផងក៏មិនដឹង។ ដូចនេះវិធីតែមួយគត់គឺត្រូវ Restore ទូរស័ព្ទដើម្បីយកទូរស័ព្ទមកប្រើវិញ ខណៈដែលនិន្នន័យនៅក្នុងនោះត្រូវបាត់បង់ទាំងអស់៕ ភក្តី

    March 7, 2018
  • អន្តរជាតិ

    ​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៨​ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​សុ​ខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏​ដូច​មតិ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ទោ​ សាន​ ហាក់​ស្នងការ​ស្តីទី​ព្រមទាំង​ស្ថិត​ក្រោម​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​ឧត្តមសេនីយ៍ត្រី​ កុយ​ហៀ​ង​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ និង​ដោយ​បានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ​ មន្ត្រី​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ ខន​ សុខា​ អាយុ​ ៣៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​មុនី​ ឃុំ​អន្ល់ង​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដែល​ជា​ជនសង្ស័យ​ក្នុង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​របស់​ខ្លួន​ក្នុង​អំឡុង​ខែ​ មេ​សា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ ។​ ​ករណី​នេះ​ ជនសង្ស័យ​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

    March 7, 2018
  • សង្គម

    កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក បានរៀបចំសន្និសីទសារព៌តមានស្តីអំពីការប្រកាសជាផ្លូវការនៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៨ នេះក្រោមប្រធានបទ”សាទរមរតកដូនតា” ដែលឆ្លុះបញ្ចាំងពីតម្លៃនៃសារវ័ន្ត សម្រាប់អ្នកដឹកនាំជំនាន់ក្រោយអោយដឹងពីគុណតម្លៃ ក៏ដូចជាគុណធម៌ គោរពតម្លៃអ្វីដែរជាសាទរជាមរតកដូនតារបស់យើង។ ថ្លែងក្នុងកម្មវិធីសន្និសីទសារព៌តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា”ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត គឺជាព្រឹត្តិការណ៍ដែលរៀបចំឡើង ដើម្បីអបអរសាទរ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនិងអាចផ្តល់នូវភាពសប្បាយរីករាយ តាមរយៈការបង្ហាញ អំពីល្បែងប្រជាប្រិយ របាំប្រពៃណី ទំនៀមទម្លាប់ រស់នៅរបស់ប្រជាជនខ្មែរ សិល្បៈទស្សនីយភាពនៃការសម្តែង ដោយយុវជនយុវនារី សិល្បៈករខ្មែរ ដើម្បីលើកកម្ពស់កេរ្តិ៍តំណែល អរិយធម៌

    March 6, 2018
  • PR

    អ្នកជំនាញពាណិជ្ជកម្មកម្រិតអន្តរជាតិ បានមើលឃើញថា ចាប់ពីឆ្នាំ២០១៨នេះតទៅនេះ ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺត្រូវមានលក្ខណៈស្តង់ដា និងមានកម្មសិទ្ធបញ្ញា ច្បាស់លាស់ ហើយត្រូវចាប់ដៃគូរ ជាមួយដែលមានជំនាញ មានបទពិសោធន៍ ដើម្បីឱ្យការអាជីវកម្ម អាចប្រព្រឹត្តទៅបានយូរអង្វែង កាត់បន្ថយហានិភ័យ អាចពង្រីកវិសាលភាពរបស់ខ្លួនបានលឿន និងធានាទទួលបានប្រាក់ចំណេញមកវិញបានឆាប់រហ័ស។ ថ្លែងក្នុងវេទិការ យល់ដឹងពីការប្រកបអាជីវកម្ម ដោយអាជ្ញាប័ណ្ណ និងលក្ខណៈកម្មសិទ្ធបញ្ញា នៅសណ្ឋាគាសុខាភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅនេះ អគ្គនាយកក្រុមហ៊ុន អេស ធី អាយ អ៊ិនវេសមេនគ្រុប លោក យឹង សារ៉ាត់ បានលើកឡើងថា ការធ្វើពាណិជ្ជកម្ម មានកម្មសិទ្ធបញ្ញា គឺ ផ្តល់ការជឿជាក់ដល់អតិថិជនជាខ្លាំង

    March 6, 2018
  • PR

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។ ផលិតផលម៉ាក THE NORTH FACE មានដូចជា អាវរងារ អាវយឺត ស្បែកជើង កាបូប និងសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃធម្មតាដែរ។ ជំហានទាំង៤របស់ Northface ដើម្បីសម្រេចបាននូវគុណភាពនៃស្តង់ដាខ្ពស់បំផុតមានដូចខាងក្រោម ១.

    March 6, 2018
  • កីឡា

    មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ អាណាចក្របៃតង ដែលត្រូវប៉ះជាមួយនឹងក្រុម Premium FT នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 ក្នុងថ្ងៃអាទិត្យនេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម អាណាចក្របៃតង នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ក្នុងសប្ដាហ៍នេះក្រុម អាណាបៃតង របស់គាត់ត្រូវបានមានភារៈកិច្ចច្រើនមែនទែន គឺក្រុមរបស់គាត់បានប្រកួតពានរង្វាន់ធំៗ 3 ផ្សេងគ្នាបូករួមទាំងពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ផងដែរ។ ចំពោះក្រុម Premium FT វិញគាត់បានសង្កត់ធ្ងន់ថា៖ ក្រុម Premium FT គឺជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតនេះ ដែលអាចនិយាយថាគឺជាក្រុមចាស់ទុំ ព្រោះក្រុម Premium

    March 6, 2018
  • អន្តរជាតិ

    ខេត្តព្រះសីហនុ:ព័ត៏មានបឋម សម្ថកិច្ចអោយដឹងថា វេលាម៉ោង១២និង០០នាទី ថ្ងៃទី០៦ខែមិនាឆ្នាំ២០១៨ នៅរោងចក្រ ញូ គូរី ប៑កែ (ផលិតកាបូប)មានទីតាំងស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ មានកម្មការីនីចំនួន២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ភ្លាមៗត្រូវបានខាងរោងចក្រ យករថយន្តដឹកបញ្ជូនទៅព្យាបាលនៅពេទ្យខេត្តព្រះសីហនុ។ ចំពោះមូលហេតុ រងចាំមន្ត្រីជំនាញមកត្រួតពិនិត្យ៕

    March 6, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ស្រ្តីដែលពពោះកូនក្នុងផ្ទៃជិតដល់ថ្ងៃសម្រាលគួរមានការប្រុងប្រយ័ត្នអោយបានច្រើនបន្តិច ព្រោះក្នុងកំឡុងពេលនោះគ្រោះថ្នាក់ច្រើនណាស់ដែលអាចកើតមានឡើង។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយករណីនឹកស្មានមិនដល់មួយ ដែលស្រ្តីពពោះធំម្នាក់បង្កើតកូននៅចំខណៈពេលចូលបន្ទប់ទឹកធ្វើអោយកូនទើបនឹងកើតរអិលធ្លាក់ចូលទៅក្នុងលូទឹកស្អុយ។ ក្រុមអ្នកសង្រ្គោះបានរួសរាន់ទៅជួយសង្រ្គោះទារកដែលទើបនឹងកើតនោះ ក្រោយពីទទួលបានការទាក់ទងសុំជំនួយពីស្រ្តីជាម្តាយវ័យ២០ឆ្នាំនោះ។ ហេតុការណ៍ស្មានមិនដល់នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រុមអ្នកសង្រ្គោះបានធ្វើការវាយបំបែកជញ្ជាំងលូនោះ ហើយបានចុះទៅស្រង់ទារកម្នាក់នោះឡើងមក។ ជាសំណាងណាស់ដែលទារកម្នាក់នោះអណ្តែត ងាយស្រួលអោយក្រុមអ្នកសង្រ្គោះប្រទះឃើញនឹងជួយសង្គ្រោះបានទាន់ពេលវេលា។ តែយ៉ាងណាក៏ដោយទារកម្នាក់នេះត្រូវបានគេណែនាំ អោយនាំទៅត្រួតពិនិត្យសុខភាពនិងរាងកាយនៅមន្ទីពេទ្យជាមន្ទាន់៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ ប្រភព ៖ sanook

    March 6, 2018