- Khmernote Media
- បច្ចេកវិទ្យា
កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក បានបង្ហាញពីប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple ដែលបានណែនាំពីជំនាន់ថ្មីនៃខ្សែសាកថ្ម Lightning របស់ក្រុមហ៊ុន Apple ដែលអាចប្រើប្រាស់បានជាមួយនឹងផលិតផល iPhone រឺ iPad នឹងមិនចូលទឹកទេ ពោលគឺមានស្រោមការពារ។ ទាក់ទងទៅនឹងស្រោមការពារខ្សែសាកថ្មជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នេះនឹងមានសមត្ថភាពអាចការពារទឹក កំទេចកំទី និងផលប៉ះពាល់ផ្សេងៗទៀត ដោយធានាបានថាគុណភាពនឹងនៅតែរក្សាបានដដែល។ ស្របពេលជាមួយគ្នានេះ ខ្លឹមសារក្នុងប៉ាតង់បានពន្យល់ថា “ការច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន Apple ដែលទាក់ទងទៅនឹងខ្សែសាកថ្មជំនាន់ថ្មី គឺមានសមត្ថភាពអាចទ្រទ្រង់ និងធន់ទៅនឹងសំណើម រឺធូលីដីបាន។ មួយវិញទៀត សម្រាប់រន្ធភ្ជាប់ និងក្បាលខ្សែក៏អាចធានាបានសុវត្ថិភាព 100% ដែរ
March 9, 2018 - អន្តរជាតិ
រដ្ឋាភិបាលនៃប្រទេសហ្គាំប៊ីបានចេញមុខធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីរដ្ឋមន្ត្រីរបស់ប្រទេសម្នាក់បាននិយាយថា ប្រទេសថៃ គឺជាឋានសួគ៌សម្រាប់ទេសចរណ៍ផ្លូវភេទ ដែលការនិយាយនេះបានធ្វើឲ្យទីក្រុងបាំងកកមានការតវ៉ាផងដែរ។ សូមរលឹកឡើកវិញថា ក្នុងកិច្ចសម្ភាសន៍ជាលក្ខណៈផ្លូវការមួយជាមួយទូរទស្សន៍ក្នុងស្រុក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវប្បធម៌របស់ហ្គាំប៊ីគឺលោក Hamat Bah បានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍ទៅប្រទេសថៃទៅកំសាន្តនៅប្រទេសថៃមានច្រើន ហើយគាត់បាននិយាយទៀតថាទីនោះគឺជាឋានសួគ៌សម្រាប់ទេសចរណ៍ផ្លូវភេទ។ យ៉ាងណាក្តី រដ្ឋមន្ត្រីក្រសួង វប្បធម៌របស់ថៃលោក Veera Rojpojchanarat បានប្រតិកម្មថា ទេសចរណ៍ផ្លូវភេទរបស់ថៃបានថយចុះហើយ បន្ទាប់ពីរដ្ឋាភិបាលបានចាត់វិធានការយ៉ាងតឹងរឹងទៅលើបញ្ហានេះ ដូចនេះថៃមិនមែនជាឋានសួគ៌សម្រាប់ទេសចរណ៍ផ្លូវភេទទៀតទេ។ ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់នេះ ទើបរដ្ឋាភិបាលនៃប្រទេសហ្គាំប៊ីបានចេញមុខធ្វើការសុំទោសជាសាធារណៈ និងសម្តែងនូវការស្តាយក្រោយចំំពោះអ្វីដែលរដ្ឋមន្ត្រីរបស់ខ្លួនបាននិយាយជ្រុលទៅហើយនោះ៕ ភក្តី ប្រភព៖ coconuts
March 9, 2018 - បច្ចេកវិទ្យា
ប្រសិនបើអ្នកកំពុងគិតចង់ទិញស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung នោះអ្នកគួរជ្រើសរើសយកម៉ូដែលធំ ជាជាងម៉ូដែលតូច ហើយសម្រាប់ម៉ូដែលធំនោះគឺ Galaxy S9+ នេះឯង។ ជាការពិតណាស់ សម្រាប់ Galaxy S9+ មិនមែនមានតែធំមួយមុខឡើយ ពោលគឺវាមានអ្វីៗជាច្រើនទៀតដែលនឹងតម្រូវចិត្តអ្នកប្រើប្រាស់។ ដំបូងឡើយ គឺអេក្រង់របស់ Galaxy S9+ ដែលមានទំហំដល់ 6.2អ៊ីញឯណោះ ស្របពេលជាមួយនឹង Galaxy S9 មានទំហំត្រឹម 5.8អ៊ីញប៉ុណ្ណោះ។ ទាក់ទងទៅនឹងអេក្រង់ធំនេះ គឺងាយស្រួលសម្រាប់លោកអ្នកក្នុងការមើលវីដេអូ ប្រើប្រាស់អ៊ីនថឺណេត រឺប្រើមុខងារ Multi task ដែលអាចចែកអេក្រង់ជាពីរ ហើយប្រើប្រាស់កម្មវិធីបានម្ដងពីរក្នុងពេលតែមួយ។ អ្វីដែលអស្ចារ្យបំផុតសម្រាប់ម៉ូដែល
March 9, 2018 - អន្តរជាតិ
ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះការប្រកាសស្វែងរកបុគ្គលិកគ្រប់គ្រងបង្គន់សាធារណៈរបស់ការិយាល័យធនធានមនុស្សនិងសន្តិសុខសង្គមទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ ក្នុងលក្ខខណ្ឌនៃការស្វែងរកអ្នកគ្រប់គ្រងនេះ បុគ្គលដែលមកដាក់ពាក្យត្រូវមានអាយុតិចជាង៣០ឆ្នាំ និងត្រូវបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពីមហាវិទ្យាល័យណាមួយទៀតផង។ នេះវាជាតម្រូវការរបស់ថ្នាក់ដឹកនាំរបស់ទីក្រុង Wuhan ខេត្ត Hubei អ្នកដែលជាប់ក្នុងការជ្រើសរើសនេះនឹងក្លាយទៅជាអ្នកគ្រប់គ្រង់បង្គន់សាធារណៈទាំងអស់ទូទាំងក្រុង Wuhan។ ទោះជាយ៉ាងណាក៏ដោយការបង្ហោះផ្សាយជ្រើសរើសអ្នកគ្រប់គ្រងបង្គន់សាធារណៈកាលពីសប្ដាហ៍មុននេះ បានទទួលប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធឺណែតជនជាតិចិន។ យ៉ាងណាថ្នាក់ដឹកនាំបានចេញមុខបកស្រាយថា “ការងារនេះវាសមស្របជាមួយនឹងយុវជន ដែលគ្មានគោលដៅក្នុងជីវិតរបស់ពួកគេ”។ “ពួកគេមិនមែនជាអ្នកសម្អាតនោះទេ តែពួកគេមានតួនាទីក្នុងការគ្រប់គ្រង”។ លោកបន្ថែមថា អ្នកគ្រប់គ្រងត្រូវបានចាត់តាំងអោយបើកបង្គន់សាធារណៈជាច្រើនហើយភារកិច្ចរបស់ពួកគេរួមមានល្បាតប្រចាំថ្ងៃ និងត្រួតពិនិត្យមើលការថែទាំ៕ ប្រភព ៖ thecoverage
March 8, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ ប្រទេសថៃបានប្រកាសផ្លាស់ប្តូរមុខថ្មីនៃរូបិយប័ណ្ណជាតិរបស់ខ្លួន ជាមួយក្រដាសប្រាក់ថ្មីមានព្រះឆាយាលក្ខរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលគ្រប់គ្នាស្គាល់ថាជាស្តេចរាមាទី១០របស់ថៃ។ នាថ្ងៃព្រហស្បតិ៍នេះទីស្នាក់ការកណ្តាលរបស់ធនាគារជាតិថៃបានបញ្ចេញនូវការរចនាក្រដាសប្រាក់ថ្មី។ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍បានឲ្យដឹងថា ក្រដាសប្រាក់ ២០បាត ៥០បាត និង ១០០បាតថ្មីនេះនឹងត្រូវចេញផ្សាយជាផ្លូវការនៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ ចំណែកឯក្រដាសប្រាក់ ៥០០បាត និង ១០០០បាត នឹងចេញផ្សាយនៅថ្ងៃទី ២៨ ខែកក្កដា ដើម្បីអបអរជាមួយការប្រារព្ធពិធីខួបកំណើតរបស់ព្រះមហាក្សត្ររាមាទី ១០ នេះតែម្តង។ រូបិយប័ណ្ណថ្មីនេះនឹងត្រូវសម្រេចដាក់អោយប្រើប្រាស់នៅថ្ងៃទី០៦ ខែមេសាខាងមុខនេះ ដែលត្រូវជាខួបលើកទី២៣៦ នៃការស្ថាបនារាជវង្ស Chakri dynasty នេះបើយើងតាមរបាយការណ៍របស់ Khaosod
March 8, 2018 - បច្ចេកវិទ្យា
សម្រាប់កម្មវិធី Messenger Lite លោកអ្នកប្រាកដជាស្គាល់ហើយថា ជាកម្មវិធី Chat ទំនាក់ទំនងដូចគ្នាទៅនឹងកម្មវិធី Messenger ដែរ ប៉ុន្ដែរចនាឡើងដើម្បីប្រើប្រាស់លើស្មាតហ្វូនធន់ទាប និងមានល្បឿនអ៊ីនថឺណេតយឺត។ យោងតាមការអភិវឌ្ឍកាលពីពេលថ្មីៗកន្លងមក ឥឡូវកម្មវិធីនេះអាច Video Call បានហើយ។ គួរបញ្ជាក់ផងដែរថា សម្រាប់មុខងារ Video Call ថ្មីនេះ គឺដំណើរការដូចគ្នាទៅនឹងកម្មវិធីដទៃទៀតដែរ ដោយអ្នកអាចបិទសម្លេង ផ្លាស់ប្ដូរទៅជាការនិយាយទូរស័ព្ទធម្មតាវិញ និងអ្វីៗជាច្រើនទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Messenger Lite មានទំហំត្រឹម 19MP ប៉ុណ្ណោះ ស្របពេលជាមួយនឹងកម្មវិធី Messenger មានទំហំ
March 8, 2018 - អន្តរជាតិ
ប្រទេសចិន ៖ វាមិនមែនជារឿងធម្មតានោះទេនៅពេលដែលនរណាម្នាក់ហ៊ានយកជីវិតរបស់ខ្លួន ទៅផ្សងនឹងគ្រោះថ្នាក់ដើម្បីជួយដល់អ្នកដទៃនោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវមួយដែលកំពុងតែផ្ទុះពេញបណ្តាញសង្គមចិន ដោយបុរសជាទាហ៊ានម្នាក់បានស្លាប់ ក្រោយពីគាត់បានព្យាយាមចូលទៅជួយមនុស្ស៣នាក់ពីក្នុងផ្ទះដែលមានអគ្គីភ័យឆាបឆេះ។ បុរសក្លាហានម្នាក់នេះត្រូវបានគេស្គាល់ថាគឺជាទាហាន ដែលមានឈ្មោះ Li Daozhou មានវ័យ៣០ឆ្នាំ រស់នៅក្នុងតំបន់ Wuhan ខេត្ត Hubei ប្រទេសចិន។ បន្ទាប់ពីគាត់បានដឹងថាផ្ទះរបស់អ្នកជិតខាងរបស់ខ្លួនបានឆាបឆេះ ហើយមានមនុស្សជាប់នៅក្នុងនោះគាត់ក៏បានរត់ចូលទៅជួយពួកគេដោយគ្នាការភ័យខ្លាច។ ផ្ទះដែលមានអគ្គីភ័យឆាបឆេះនេះត្រូវបានគេដឹងថាមានគ្រួសារប្តីប្រពន្ធមួយគូរដែលមានវ័យលើសពី៨០ឆ្នាំរស់នៅ ជាមួយនឹងកូនស្រីដែលមានជម្ងឺពិការខួរក្បាលម្នាក់ផង។ ភ្លាមៗបន្ទាប់ពីលោក Li បានរត់ចូលទៅក្នុងផ្ទះដែលកំពុងមានអគ្គីភ័យនោះ គាត់បាននាំម្នាក់ចេញមក។ គាត់បានក៏ចូលទៅម្តងទៀតដើម្បីជួយស្រ្តីចំណាស់ដែលត្រូវជាប្រពន្ធរបស់បុរសចំណាស់ដែលគាត់ទើបតែបានជួយចេញមកនោះ។ បន្ទាប់ពីជួយគាត់ទាំងពីរជោគជ័យបុរសចំណាស់នោះក៏បានអង្វរលោក Li អោយចូលទៅជួយកូនស្រីវ័យ៥១ឆ្នាំរបស់គាត់ដែលមានជម្ងឺពិការខួរក្បាលនោះផង ព្រោះនាងមិនអាចជួយខ្លួនឯងបាននោះទេ។ លោក Li មិនបានអល់អែកនឹងសំណើរនោះទេ គាត់បានស្ទុះចូលទៅផ្ទះនោះម្តងទៀត
March 8, 2018 - បច្ចេកវិទ្យា
មួយ ក្នុងចំណោមមុខងារពិសេសៗ និងថ្មីៗដែលក្រុមហ៊ុន Apple បានណែនាំតាំងពីឆ្នាំមុនមកគឺបច្ចេកវិទ្យាស្កេនមុខ Face ID។ ទាក់ទងទៅនឹងបច្ចេកវិទ្យានេះ ត្រូវបានបំពាក់លើ iPhone X ហើយអ្នកប្រើប្រាស់ត្រូវប្រើប្រាស់មុខដើម្បីដោះសោរ ពោលគឺគ្មានបន្ទះស្កេនស្នាមក្រយ៉ៅដៃឡើយ។ ដោយសារបច្ចេកវិទ្យា Face ID នេះទទួលបានការចាប់អារម្មណ៍ខ្លាំង យើងសង្កេតឃើញថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់វាដើម្បីបំពាក់លើផលិតផលផ្សេងៗទៀតដូចជា iPad ជាដើម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPad Pro ជំនាន់ថ្មី ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនមុខ Face ID អាចនឹងត្រូវបានចេញលក់នាកំឡុងខែមិថុនា ខាងមុខនេះ ហើយ 3ខែបន្ទាប់
March 8, 2018 - បច្ចេកវិទ្យា
តើគ្រប់គ្នាចូលចិត្តស្មាតហ្វូន Nokia 7 Plus ដែរ រឺទេ? បើសួរសំណួរនេះក្នុងប្រទេសចិន ចម្លើយនោះគឺប្រាកដជាចូលចិត្តខ្លាំងណាស់។ ជាការពិតណាស់ ម៉ូដែលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia មួយនេះ ត្រូវបានលក់ចេញអស់គ្មានសល់ត្រឹមរយៈពេល 5នាទីប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិន។ គួរបញ្ជាក់ផងដែរថា សម្រាប់ហាងដែលដាក់លក់ Nokia 7 Plus នេះ គឺចាប់បើកដំណើរការនាម៉ោង 10:07ព្រឹក ហើយត្រឹម 5នាទីក្រោយមក សូម្បីតែ Nokia 7 Plus មួយគ្រឿងក៏គ្មានសល់ដែរ ពោលគឺមនុស្សចាំតម្រង់ជួរទិញតែម្ដង។ ទាក់ទងទៅនឹងតម្លៃវិញគឺ CNY 2,300 ($363) សម្រាប់ម៉ូដែល
March 8, 2018 - អន្តរជាតិ
វៀតណាម៖ រូបភាពដែលបង្ហាញថាមានសត្វឆ្មារដ៏គួរឲ្យស្រលាញ់មួយក្បាល និងត្រូវបានគេតុបតែងខ្លួនយ៉ាងល្អ កំំពុងឈរលក់ត្រីនៅក្នុងផ្សារនោះ ត្រូវគេចែករំលែកពេញបណ្តាញសង្គម រហូតដល់មានសាព័ត៌អន្តជាតិជាច្រើនធ្វើការចុះផ្សាយទៀតផង។ យោងតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា សត្វឆ្មារដ៏គួរឲ្យស្រលាញ់នេះមានឈ្មោះថា Chó ជាសត្វចិញ្ចឹមរបស់លោក Lê Quốc Phong អាយុ ២៥ ឆ្នាំ ជាអ្នកលក់ត្រី និងគ្រឿងសមុទ្រនៅក្នុងផ្សារមួយកន្លែងក្នុងក្រុង Hai Phong ប្រទេសវៀតណាម។ ម្ចាស់របស់សត្វឆ្មារនេះបានឲ្យដឹងថា ការពិតឈ្មោះ Chó គឺមានន័យថាឆ្កែក្នុងភាសារៀតណាម ហើយគាត់បានដាក់ឈ្មោះឲ្យសត្វឆ្មារដូចនេះក៏ព្រោះតែឆ្មាររបស់គាត់មានចរិតលក្ខណៈដូចឆ្កែអីចឹង។ គាត់បានបន្ថែមទៀតថា ក្រោយគាត់បានយកឆ្មារទៅកន្លែងលក់ និងទទួលបានការចាប់អារម្មណ៍ដូចនេះ អតិថិជនរបស់គាត់ក៏បានកើតឡើងជាច្រើននាក់ផងដែរ។ តោះទៅមើលរូបភាពរបស់សត្វឆ្មារគួរឲ្យស្រលាញ់ និងកំពុងល្បីក្នុងបណ្តាញសង្គមដូចខាងក្រោមនេះ៖
March 8, 2018









