Khmernote Media
  • បច្ចេកវិទ្យា

    សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple បាននឹងកំពុងឈរលើលំដាប់កំពូលតារាងថាជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបង្អស់លើពិភពលោក។ ប៉ុន្ដែ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនលក់ទំនិញលំដាប់ពិភពលោក Amazon មានបំណងចង់ប្រគួតប្រជែងយកលំដាប់ថ្នាក់នេះ។ យោងតាមសារពត៌មាន Reuters បានលើកឡើងថា Wall Street គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចខ្នាតយក្ស គឺកាន់តែខិតជិតស្មើរក្រុមហ៊ុន Apple ហើយ។ មិនយូរទៀតទេ ក្រុមហ៊ុននេះនឹងសម្រេចបានក្នុងតម្លៃរហូតដល់ 10សែនលានដុល្លារឯណោះ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុន Apple ប្រកាសទាក់ទងទៅនឹង iPhone X ដែលគេស្គាល់ថាជាផលិតផលគម្រប់ខួប 10ឆ្នាំ។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងដល់ 24% ឯណោះ។

    March 10, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ គម្រោងស្ថាបនាពង្រីកផ្លូវ ដាក់លូ និងរៀបចំផ្លូវរថភ្លើងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា គម្រោងស្ថាបនាពង្រីកផ្លូវ ដាក់លូ និងរៀបចំផ្លូវរថភ្លើងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើឡើងនៅលើផ្លូវតាំងកសាង តភ្ជាប់ពីផ្លូវរថភ្លើងក្បែរវត្តតាំងកសាងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ គម្រោងខ្សែរថភ្លើងថ្មីនេះ នឹងបម្រើការដឹកជញ្ជូនសាធារណៈពីស្ថានីយ៍រាជាយស្ម័យយានដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

    March 10, 2018
  • PR

    ភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ដែលកំពុងទទួលការគាំទ្រយ៉ាងខ្លាំងទូទាំងប្រទេសកម្ពុជា បានរៀបចំការប្រគំតន្រ្តីទេសចរណ៍ដ៏គគ្រឹកគគ្រេងមួយលើឆ្នេរអូឈើទាលនៃក្រុងព្រះសីហនុកាលពីថ្ងៃទី ៨ មីនា ២០១៨ ។ តន្ត្រីទេសចរណ៍ ហ្សូរ៉ាស់ ដ៏អស្ចារ្យនេះមានការចូលរូមពីសំណាក់តារាចម្រៀងដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជាដែលរួមមានដូចជា លោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា និងកំពូលតារាចម្រៀងជាច្រើនរូបទៀត ដែលមកបង្ហើរសំនៀងដ៏ពីរោះនៅមុខទស្សនិកជនរាប់ម៉ឺននាក់។ ក្នុងកម្មវិធីនេះ ភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ក៏បានផ្តល់សំណាងដល់អតិថិជនដែលឈ្នះរង្វាន់ក្រោមគំរបដប និងក្រវិលកំប៉ុង ក៏ដូចជាការចាប់ឆ្នោតនៅក្នុងកម្មវីធីប្រគំតន្រ្តី ដែលអ្នកឈ្នះរង្វាន់ ម៉ូតូហុងដា ស៊េរី ២០១៨ ពីរគ្រឿង បានទៅលើ អតិថិជន សុខ ពិសិដ្ឋ និង ឌឹម

    March 9, 2018
  • កីឡា

    មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ បងឆើត ដែលត្រូវប៉ះជាមួយនឹងក្រុម Down Town Sport Plus នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 ក្នុងថ្ងៃអាទិត្យនេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម បងឆើត នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះគូរប្រកួតរបស់គាត់ក្រុម Down Town Sport Plus គាត់បានប្រាប់មកកាន់ក្រុមការងារយើងថាក្រុមមួយនេះគឺជាក្រុមខ្លាំង ព្រោះក្រុម Down Town Sport Plus មានកីឡាករជាយុវជននិងកីឡាករមានបទពិសោធន៍ជាច្រើនចូលរួមលេងអោយក្រុមមួយនេះ។ អ្នកតំណាងក្រុម បងឆើត បានប៍ន្ដទៀតថា៖ ក្រុមរបស់គាត់មិនដែលមានបទពិសោធន៍លេងជាមួយនឹងក្រុម Down Town

    March 9, 2018
  • បច្ចេកវិទ្យា

    ប្រសិនបើ iPhone របស់អ្នកសាកថ្មមិនចូល នោះអ្នកប្រាកដជាត្រៀមលុយផ្លាស់ប្ដូរថ្មថ្មីហើយ រឺជួនកាលដល់ថ្នាក់ប្ដូរ iPhone ថ្មីតែម្ដង។ ជាការពិតណាស់ ការសាកថ្មមិនចូលអាចបណ្ដាលមកពីមូលហេតុមួយចំនួន ពោលគឺមិនមែនមកពីថ្មទាំងអស់នោះទេ ហើយខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចសាកល្បងដោយខ្លួនឯងបាន មុននឹងសម្រេចចិត្តចូលជាង។ 1/ Restart iPhone ការ Restart ស្មាតហ្វូនមិនមែនអត់ប្រយោជន៍ទេ ពោលគឺពេលខ្លះទោះជាមិនមានបញ្ហាអី ក៏អ្នកជំនាញផ្នែកបច្ចេកវិទ្យាឲ្យអ្នកឧសហ្សាហ៍ Restart ដែរ ព្រោះវាអាចជួយបិទកម្មវិធីដែលដំណើរការចោល និងជួយឲ្យកម្មវិធីអសកម្មមួយចំនួនដំណើរការវិញធម្មតាដែរ។ ចំពោះ iPhone គឺដូចគ្នា ក្រុមហ៊ុន Apple បានបង្កើតកម្មវិធីពិសេសមួយឡើងដើម្បីបំពាក់ក្នុង iPhone ដែលវាអាចនឹងជួសជុលបញ្ហាមួយចំនួនបាន ដោយគ្រាន់តែ

    March 9, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ពាក្យចាស់តែងតែនិយាយតៗគ្នាថាជួយជីវិតមនុស្សម្នាក់ប្រសើរជាងសង់ចេតិយ​៧​ទៅ​ទៀត​ បែបនេះហើយទើបមានមនុស្ស​​ខ្លះហ៊ានលះបង់ពេលវេលានិងមាសប្រាក់ផ្ទាល់ខ្លួនដើម្បីជួយដល់ជីវិតអ្នកផ្សេង។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានរំជួលចិត្តមួយ ដែលក្មេងស្រីមានជម្ងឺមហារីកគ្រាប់ឈាមម្នាក់អាចរស់រានមានជីវិតបានវិញដោយសារតែបុរសចិត្តបុណ្យម្នាក់ជួយទិញថ្នាំ និងយកទៅអោយដល់មន្ទីពេទ្យ។ Song Shurui ជាក្មេងស្រីម្នាក់ដែលមានវ័យ១៧ឆ្នាំនាងត្រូវបានគេដឹងថាមានជម្ងឺមហារីកគ្រាប់ឈាម។ គ្រូពេទ្យបានប្រាប់ថាដោយសារឆ្លងមេរោគជម្ងឺរបស់នាងបានវិវត្តន៍ទៅជាជម្ងឺមហារីកសួត បន្ទាប់ពីនាងបានធ្វើការវះកាត់ប្តូរខួរឆ្អឹងកាលពីខែធ្នូកន្លងមកនេះ។ នាងត្រូវបានគេផ្លាស់អោយទៅស្នាក់នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ គ្រូពេទ្យបានប្រាប់ថាជម្ងឺរបស់នាងមានឪកាសសះស្បើយតិចណាស់។ នាងត្រូវបានគេដាក់បញ្ចូលអុកស៊ីសែនអោយយ៉ាងច្រើន។ ម្តាយរបស់ក្មេងស្រីកំសត់ម្នាក់នេះបាននិយាយថា “នាងមិនជឿថាកូនស្រីនាងនឹងអាចស្លាប់នោះទេ នាងនឹងធ្វើគ្រប់បែបយ៉ាងជាមួយនឹងកម្លាំងចុងក្រោយរបស់នាង”។ ថ្នាំតែមួយគត់ដែលអាចកាត់បន្ថយអាការៈរបស់ក្មេងស្រីកំសត់ម្នាក់នេះអោយមានសភាពធូរស្រាលជាងមុនគឺ cidofovir ប៉ុន្តែវាមិនមានលក់នៅក្នុងប្រទេសចិនដីគោកនោះទេ។ ដោយសាតែទាល់គំនិតមិនដឹងធ្វើយ៉ាងណា ស្រ្តីជាម្តាយក៏ធ្វើការស្វែងរកជំនួយតាមរយៈបណ្តាញសង្គម។ ក្នុងការសុំជំនួយនេះបុរសម្នាក់បានស្ម័គ្រចិត្តជួយទិញថ្នាំនេះអោយ បុរសម្នាក់នោះបាននិយាយថា “នៅពេលដែល Dai ទាក់ទងមកខ្ញុំនិយាយពីព័ត៌មានរឿងថ្នាំនោះនៅម៉ោងប្រហែលពីរយប់ នាងបានយំជាប់រហូតហើយបាននិយាយថា មេត្តាជួយជីវិតកូនស្រីខ្ញុំផង”។ បុរសចិត្តបាននេះបានទិញថ្នាំ ហើយផ្ញើរមនុស្សម្នាក់ទៀតអោយជិះយន្តហោះយកទៅអោយដល់តំបន់ Chengdu នោះនៅថ្ងៃដដែលនឹងថ្ងៃដែលម្តាយក្មេងរងគ្រោះទាក់ទងមកគាត់។

    March 9, 2018
  • កីឡា

    ក្លឹបអ្នកមានបារាំង Paris Saint-Germain ត្រៀមខ្លួនក្នុងការនាំយកគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte មកកាន់ទឹកដីបារាំងនៅក្នុងរដូវកាលក្រោយនេះ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ នៅក្នុងរដូវកាលនេះបានមើលឃើញអនាគតរបស់រូបលោកនៅឯកីឡដ្ឋាន Stamford Bridge ហាក់ដូចជាមិនសូវជោគជ័យ ជាពិសេសកាលពីលើកមុនលោក Antonio Conte បានសម្ដែងភាពមិនសូវសប្បាយចិត្តជាមួយនឹងក្លឹបនៅក្នុងតំបន់ទីក្រុង London ខាងលិចនេះ។ ក្លឹបអ្នកមានបារាំង PSG នឹងត្រៀមនាំយកលោក Antonio Conte មកកាន់ក្លឹប PSG ដើម្បីត្រៀមជំនួសដំណែងលោក Unai Emery នៅក្នុងរដូវកាលក្រោយនេះ។ ការយកលោក Antonio Conte មកជំនួសដំណែងលោក

    March 9, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេស តែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ហ.ល ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកឯជនរងគ្រោះមានឈ្មោះ GARY SMITH ​ភេទប្រុស ជាជនជាតិអង្គគ្លេស ស្នាក់នៅអូតែល ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងតែឈរជាមួយប្រពន្ធនៅកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាក Best ពាក់ស្លាកលេខ ភ្នំពេញ 1GX-0653 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ

    March 9, 2018
  • អន្តរជាតិ

    កូរ៉េខាងជើង៖ យោងតាមព័ត៌មានពីកូរ៉េខាងត្បូងបានអោយដឹងថា ពួកគេបានបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅកាន់សេតវិមាន ដើម្បីជម្រាបជូនក្រុមមន្ត្រីនៅទីនោះអំពីកិច្ចចរចាថ្មីៗកាលពីថ្ងៃព្រហស្បត្តិម្សិលមិញនេះ។ ការចរចារវាងកូរ៉េទាំងពីរត្រូវបានគេចាត់ទុកថាជារឿងសំខាន់បំផុតក្នុងរយៈពេលជាងពេលជាងមួយទសវត្សរ៍ បនេះបើយោងតាម ​​CNN ។ គណៈប្រតិភូបានចូលជួបជាមួយនឹងលោក Donald Trump ជាលក្ខណៈផ្ទាល់ខ្លួន និងបានពាំនាំលិខិតអញ្ចើញដែលចេញដោយលោក Kim Jong Un ដើម្បីអញ្ចើញលោក Donald Trump អោយទៅជួប។ ខណៈពេលដែលលោក Trump ចាប់ផ្តើមងាកមកធ្វើការសន្ទនាជាមួយលោក Kim Jong Un លោកក៏ទទួលបានការចំអកឡកឡឺយលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ លោក Donald Trump មានឆន្ទៈក្នុងការធ្វើការជួបចរចាជាមួយនឹងលោក Kim Jong Un

    March 9, 2018
  • បច្ចេកវិទ្យា

    បញ្ជាក់សារជាថ្មីសម្រាប់រាល់ពាក្យចចាមអារាម និងការបែកធ្លាយនានាដែលយើងសង្កេតឃើញមានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ក្រុមហ៊ុន Activision បានប្រកាសជាផ្លូវការថា ហ្គេមបែបបាញ់ប្រហារដ៏មានប្រជាប្រិយភាព Call of Duty: Black Ops 4 នឹងសម្រេចដាក់ឲ្យដំណើរការនាថ្ងៃទី12 ខែតុលា ឆ្នាំ2018 ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា Call of Duty: Black Ops 4 អាចលេងបានតាមរយៈកុំព្យូទ័រ PS4 និង Xbox One។ ទោះជាយ៉ាងណា ប្រសិនបើអ្នកជាហ្វេនផ្កាប់មុខរបស់ហ្គេមនេះ ហើយមិនអាចរងចាំរហូតដល់ខែតុលា បានទេ នោះក្រុមហ៊ុន Activision មានដំណឹងល្អសម្រាប់អ្នក។ ក្រុមហ៊ុនបានប្រកាសថា ព្រឹត្តិការណ៍ Community

    March 9, 2018