- Khmernote Media
- អន្តរជាតិ
ប្រទេសចិន ៖ ប្រជាជនក្នុងតំបន់អាស៊ីមានទំនៀមទំលាប់និងការរៀបចំច្រើននៅក្នុងការរៀបចំពិធីមង្គលការអោយកូនៗរបស់ពួកគេ វាជាហេតុធ្វើអោយមានការចំនាយប្រាក់ច្រើនជាពិសេសខាងកូនកំលោះត្រូវមានកាដូ រឺ បណ្ណាការជូនខាងស្រីថែមទៀត។ ប្រភពព័ត៌មានចិនមួយបានចុះផ្សាយរឿងរំជើបរំជួលពេញបណ្តាញសង្គមមួយ ដែលធ្វើអោយមនុស្សប្រុសមិនតិចទេដែលច្រណែន ដោយសារតែបុរសម្នាក់មិនត្រឹមតែបានប្រពន្ធដ៏ស្រស់ស្អាតទេ ថែមទាំងមិនបាច់ចំនាយលើថ្លៃបណ្ណាកាទៀត។ រឿងរ៉ាវកូនកំលោះចិន និងកូនក្រមុំជនជាតិអ៊ុយក្រែត្រូវបានមនុស្សម្នាជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍។ មានអ្នកខ្លះសរសើរថាបុរសម្នាក់នេះពិតជាមានសំណាងខ្លាំងណាស់ដែលបានប្រពន្ធស្រស់ស្អាតម្នាក់ហើយថែម ទាំងមិនបាច់ត្រូវចំនាយប្រាក់ថ្លៃបណ្ណាការជូនខាងស្រីទៀត។ តាមប្រភពបានអោយដឹងថាស្នេហារបស់គេទាំងពីរបានកើតឡើងកាលពីឆ្នាំ២០១៦ នៅពេលដែលកូនក្រមុំធ្វើការជាអ្នកបកប្រែនៅក្នុងទីក្រុង Beijing។ កូនក្រមុំបានប្រាប់ថានាងមានការចាប់អារម្មណ៍លើកូនកំលោះរបស់ខ្លួនបន្ទាប់ពីបានជួបគេ គេជាមនុស្សដែលមានសណ្តានចិត្តល្អ ហើយគេតែងតែនាំភាពរីករាយមកអោយនាង។ ពួកគេបានទាក់ទងគ្នាក្រោយពីបានធ្វើដំណើរកំសាន្តទៅកន្លែងជាច្រើនជាមួយគ្នា រហូតមកដល់ចុងឆ្នាំនេះពួកគេបានសម្រេចចិត្តបង្កើនទំនាក់ទំនងពីគូសង្សារមកក្លាយជាស្វាមីភរិយានឹងគ្នាវិញ។ នាខែតុលា ឆ្នាំ២០១៧ ពួកគេបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា។ ប្រហែលដោយសារតែវប្បធម៌ខុសគ្នាគ្រួសារខាងកូនក្រមុំមិនបានទាមទារអោយកូនកំលោះចំនាយលើថ្លៃអំណោយសំរាប់ជូនពួកគាត់ទេ។ ទាំងដែលការពិតក្នុងប្រទសចិនកូនកំលោះត្រូវទិញអំណោយជូនទៅគ្រួសារខាងស្រីដែលអំណោយទាំងនេះអាចជាផ្លែឈើ ស្ករគ្រាប់ នំ គ្រឿងអលង្ការ ផ្ទះ រថយន្តជាដើម រួមនឹងប្រាក់ថ្លៃបណ្ណាការទៀតផង។ កាលពីថ្ងៃសុក្រអាទិត្យមុននេះពួកគេបានរៀបចំពិធីមង្គលការជាមួយគ្នានៅទីក្រុង
March 14, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ នរណាក៏ដូចនរណាដែរ ឲ្យតែលឺ iPhone ស៊េរីថ្មីចេញភ្លាមដឹងតែរមាស់ដៃលក់អាចាស់ចោលហើយដើម្បីដូរស៊េរី។ ប៉ុន្ដែ ស្របពេលជាមួយនឹងការសប្បាយចិត្តនឹងបានរបស់ថ្មី សូមកុំភ្លេចធ្វើរឿងទាំងនេះ មុនយកវាទៅលក់ ព្រោះវាគឺជារឿងចាំបាច់មួយ។ 1/ Backup ទិន្នន័យទុក ប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្ដូរប្រើ iPhone ថ្មីហើយ អ្នកក៏ត្រូវប្រាកដថា អ្វីដែលមាននៅក្នុង iPhone ចាស់នឹងមិនបាត់បង់ឡើយ។ ដូចនេះ ប្រសិនបើអ្នក Backup រាល់ទិន្នន័យទុក នោះពេលយក iPhone ថ្មីមកអ្នកគ្រាន់តែ Restore ទិន្នន័យរបស់អ្នកទាំងឡាយនឹងត្រឡប់មកវិញ។ ដោយឡែក ទាក់ទងទៅនឹងការ Backup នេះក៏អាស្រ័យទៅលើជំនាន់នៃប្រព័ន្ធដំណើរការ iOS
March 14, 2018 - អន្តរជាតិ
ប្រទេសចិន ៖ លើលោកនេះរឿងអ្វីក៏អាចកើតមានដែរ រឿងរ៉ាវខ្លះមានមានភាពចៃដន្យពេករហូតរកតែយើងជឿមិនបានតែយ៉ាងណាវាបានកើតឡើងទៅហើយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្វាមីភរិយាមួយគូមាននិស្ស័យនឹងគ្នាដល់ថ្នាក់កើតក្នុងថ្ងៃខែតែមួយ ហើយក្នុងមន្ទីពេទ្យតែមួយទៀត មិនត្រឹមប៉ុណ្ណឹងថែមទាំងរៀននៅសាលាជាមួយគ្នាទៀតផង។ Su Jingjie និង Guo Yuting ដែលជាគូស្វាមីភរិយាដែលទើបរៀបការថ្មីនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan និស្ស័យប្តីប្រពន្ធគេនេះប្រហែលត្រូវកំណត់អោយតាំងពីថ្ងៃពួកគេកើតមកម្លេះ។ លោក Su និងភរិយាបានកើតនៅក្នុងថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ១៩៩០ ជាមួយគ្នានឹងភរិយារបស់ខ្លួន អ្វីដែលរិតតែពិសេសទៀតនោះគឺគាត់កើតក្នុងមន្ទីរពេទ្យពេទ្យប្រជាជនក្រុង Jiangyou ហើយវាក៏ជាមន្ទីរពេទ្យដែលប្រពន្ធលោកបានកើតដែរ។ យោងទៅតាមកាសែត China Daily បានអោយដឹងថា Guo Yuting
March 14, 2018 - បច្ចេកវិទ្យា
Kenu គឺជាក្រុមហ៊ុនធំមួយមានអាយុកាលជាង 7ឆ្នាំមកហើយ ដែលគេស្គាល់ថាជំនាញផ្នែកផលិតគ្រឿងបរិក្ខាស្មាតហ្វូនដូចជាឆ្នាំងសាក កាស និងអ្វីៗជាច្រើនទៀតផងដែរ។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅ យើងសង្កេតឃើញក្រុមហ៊ុននេះចាប់ផ្ដើមផលិតជើងទម្រស្មាតហ្វូនវិញម្ដង ដែលមិនដូចផលិតផលក្រុមហ៊ុនដទៃទៀតឡើយ។ ជើងទម្រនេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា The Stance។ វាមានរូបរាងតូច ស្រាលនឹងអាចភ្ជាប់ទៅនឹងរន្ធសាកថ្មរបស់ស្មាតហ្វូនបានដើម្បីដើរតួជាជើងកាមេរ៉ា កំណល់ និងជើងទម្រផងដែរ។ ការផ្តល់ជូនរបស់ក្រុមហ៊ុន Kenu គឺល្អប្រសើរជាងអ្វីដែលអ្នកធ្លាប់បានឃើញពីមុនមក ព្រោះផលិតផលរបស់ក្រុមហ៊ុនផ្សេងអាចនឹងមានមានលក្ខណៈតូច តែមានលក្ខណៈពិសេសមិនច្រើនឡើយ។ ថ្វីបើ The Stance មានរូបរាងតូចមែនពិត តែវាពិតជារឹងមាំ និងអាចទ្រទ្រង់ទៅនឹងទម្ងន់ស្មាតហ្វូនបានយ៉ាងគ្មានបញ្ហា។ លើសពីនេះទៅទៀត ផលិតផលនេះត្រូវបានផលិតឡើងពីស័ង្កសីងាប់ និងល្បាយកៅស៊ូប្លាស្ទិកពីរ ប៉ុន្តែមានទម្ងន់ត្រឹមតែ 45 ក្រាមប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា
March 14, 2018 - អន្តរជាតិ
អាមេរិក៖ ស្បែកជើងចំនួនប្រមាណជា៧,០០០គូ ត្រូវបានគេដាក់រៀបចំនៅលើវាលស្មៅក្នុងបរិវេណវិមានរដ្ឋសភាអាមេរិក ដើម្បីជាការ ឧទ្ទិស និងតំណាងដល់ចំនួនក្មេងៗដែលបានស្លាប់ដោយការបាញ់ប្រហារដែលធ្លាប់កើតមានក្នុងរយៈពេលកន្លងមក។ បើគិតមកទល់និងពេលនេះ មានប្អូនៗជាកុមារអាមេរិកជាច្រើននាក់ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងការបាញ់ប្រហារជាច្រើនករណី ហើយករណីបាញ់ប្រហារដែលសម្លាប់កុមារអាមេរិកច្រើនជាងគេនោះ គឺករណីបាញ់រះនៅក្នុងសាលាបឋមសិក្សា Sandy Hook ស្ថិតនៅក្នុងក្រុង Newtown រដ្ឋ Connecticut កាលពីឆ្នាំ ២០១២។ ស្បែកជើងដែលគេយកទៅដាក់នៅលើវាលស្មៅនោះ គឺជាស្បែកជើងដែលប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង វ៉ាស៊ីនតោន ធ្វើការបរិច្ចាក៕ ភក្តី ប្រភព៖ wlos
March 14, 2018 - អន្តរជាតិ
លោក Stephen Hawking ដែលជាអ្នកប្រាជ្ញផ្នែករូបវិទ្យា និងជាអ្នកនិពន្ធសៀវភៅផ្នែកវិទ្យាសាស្ត្រដ៏ល្បីម្នាក់របស់អង់គ្លេស ត្រូវបានក្រុមគ្រួសាររបស់គាត់ប្រកាសជាសាធារណៈថា គាត់បានទទួលមរណភាពហើយក្នុងជន្មាយុ៧៦ឆ្នាំ។ កន្លងមក រូបវិទូ រូបនេះធ្លាប់បានធ្វើការសិក្សា ស្រាវជ្រាវ និងបង្កើតទ្រីស្តីថ្មីៗទាក់ទងនឹងការឡាក់ស៊ី និងចក្រក្រវាឡផងដែរ។ ស្នាដៃរបស់គាត់ដែលគេមិនអាចបំភ្លេចបាននោះ គឺគាត់បាននិពន្ធសៀវភៅផ្នែកវិទ្យាសាស្ត្រមួយក្បាលដែលមានចំណងជើងថា A Brief History of Time។ ដំណឹងមរណភាពរបស់គាត់បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងមានការសោកស្តាយយ៉ាងខ្លាំង ព្រោះថាគាត់ជាមនុស្សសំខាន់ម្នាក់ក្នុងការអភិវឌ្ឍន៍ពិភពលោកទាំងមូល តាមរយៈការសិក្សា និងបង្កើតទីស្ត្រីថ្មីៗក្នុងផ្នែកវិទ្យាស្រាស្តសម្រាប់មនុស្សជាតិយកទៅសិក្សា។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារខ្មែរណូតក៏សូមបួងសួងឲ្យវិញ្ញណក្ខន្ធរបស់លោក Stephen Hawking បានទៅកាន់សុខតិភពផងចុះ៕ ភក្តី ប្រភព៖bbc
March 14, 2018 - កីឡា
ខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele កំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ក្រោយពីខ្សែប្រយុទ្ធរូបនេះមានការខកចិត្តចំពោះរដូវកាលដំបូងរបស់គេនៅក្នុងក្លឹបយក្សអេស្ប៉ាញមួយនេះ។ ក្លឹបអ្នកមានបុណ្យ Barcelona មិនមានបំណងអនុញ្ញាតអោយគាត់ចាកចេញនៅក្នុងពេលនេះទេ ព្រោះប្រសិនអោយក្លឹបអោយគាត់ចាកចេញនៅក្នុងពេលនេះ Barcelona អាចនឹងខាតបង់ច្រើន ដោយសារតែតម្លៃខ្លួនរបស់ Dembele ពេលនេះធ្លាក់សល់តែ 60លានអឺរ៉ូ ប៉ុណ្ណោះ។ ដូច្នោះក្លឹបពុំទាន់អោយរូបគេចាកចេញពី Barcelona ឡើយ។ យោងតាមសេចក្ដីរាយការណ៍មួយបានអោយដឹងថា៖ ក្លឹបអ្នកមានបុណ្យ Barcelona នឹងអោយខ្សែប្រយុទ្ធវ័យក្មេង Dembele ចាកចេញក្នុងន័យខ្ចីជើង ដើម្បីអោយកីឡាករសញ្ជាតិបារាំងរូបនេះដកស្រង់បទពិសោធន៍និងអភិវឌ្ឍន៍ខ្លួនជាមួយនឹងក្លឹបដទៃទៀត។ បុត្រ ប្រភព៖ Goal
March 14, 2018 - PR
រាជធានីភ្នំពេញ (១៤ មីនា ២០១៨) — ធនាគារ ABA (សមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា) បាន ប្រារព្ធពិធីសម្ពោធបើក ជាផ្លូវការឡើងវិញនូវអគារការិយាល័យកណ្ដាល និងអគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាលរបស់ខ្លួន។ ពិធីនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិ កាណាដា។ ថ្លែងនៅក្នុងពិធី លោក Askhat Azhikhanov បានមានប្រសាសន៍ថា “យើងបានដឹងថាយើងត្រូវតែ វិវឌ្ឍន៍រីកចម្រើនទៅមុខតាមពេលវេលា និងនាំមកនូវអគារដ៏ទំនើបនិងថ្មីសន្លាងនេះ ដែលនឹងបំពេញតម្រូវ ការធុរកិច្ច និងផ្ដល់ឱកាសដល់ការរីកចម្រើនទៅមុខបន្ថែមទៀត។” លោកក៏បានបន្ថែមទៀតថា “ឥឡូវនេះ យើងមានកន្លែងធំទូលាយសម្រាប់ប្រជុំ, ពិភាក្សាការងារ, ក៏ដូចជាកិច្ចការ និងសកម្មភាពកម្សាន្តដើម្បីប្ដូរ បរិយាកាសសម្រាប់បុគ្គលិកយើងផងដែរ។” មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ លោក Louis Vachon នាយកប្រតិបត្តិនៃធនាគារជាតិ កាណាដា បានលើកឡើងថា “ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួម ជាមួយ លោក លោក ស្រី អ្នកនាង កញ្ញា នៅក្នុងពិធីសម្ពោធបើកជាផ្លូវការនៃអគារការិយាល័យកណ្ដាលរបស់ ធនាគារ ABA នាឱកាសនេះ។ សមិទ្ធផលនេះ ជានិមិត្តរូបនៃការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់សម្ពន្ធធនាគារ ជាតិកាណាដា នៅកម្ពុជា។”
March 14, 2018 - បច្ចេកវិទ្យា
សម្រាប់ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Vivo ម៉ូដែល V9 ពិតជាទទួលបានការបែកធ្លាយច្រើនដែរ តាំងពីខែមុន ពោលគឺចាប់តាំងពីក្រុមហ៊ុននេះ បានបង្ហាញរចនាបទក្បាលឆករបស់ខ្លួនលើផ្ទាំងប៉ាណូក្នុងប្រទេសឥណ្ឌូណេស៊ី មកម្លេះ។ ដោយឡែក ស្មាតហ្វូននេះនឹងត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនាថ្ងៃទី27 ខែមិនា ខាងមុខនេះ តែត្រូវបានបង្ហាញក្នុងប្រទេសថៃមុន ក្នុងថ្ងៃទី22 ខែមិនា។ មុនពេលព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញមកដល់ យើងទទួលបានការបែកធ្លាយជាច្រើនទាំងរូបរាងរបស់ស្មាតហ្វូន និងប្រអប់ផងដែរ។ លើសពីនេះទៅទៀត សម្រាប់លក្ខណៈពិសេសរបស់ស្មាតហ្វូននេះ យើងក៏ទទួលបានខ្លះៗហើយដែរ។ Vivo V9 នឹងត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 1,080×2,160 Pixels ប្រភេទ AMOLED និងក្រាលដោយកញ្ចក់ការពារប្រភេទ Gorilla Glass 5។ សម្រាប់បន្ទះឈីបវិញ គឺប្រភេទ Snapdragon
March 14, 2018 - បច្ចេកវិទ្យា
បន្ទាប់ពីការរងចាំអស់រយៈពេលជាយូរ ទីបំផុត Dark Theme របស់កម្មវិធី YouTube លើ iPhone និង iPad ត្រូវបានសម្រេចដាក់ឲ្យប្រើប្រាស់ហើយ។ យោងតាមគេហទំព័រ The Verge បានលើកឡើងថា ទាំងប្រព័ន្ធដំណើរការ iOS និង Android នឹងទទួលបានបទពិសោធន៍ថ្មីនៃផ្ទៃកម្មវិធី YouTube ដែលប្រែពីពណ៌ស ទៅជាពណ៌ខ្មៅវិញ។ ទាក់ទងទៅនឹងការអភិវឌ្ឍនេះ គឺល្អបំផុតសម្រាប់អ្នកចូលចិត្តមើលវីដេអូពេលយប់។ គួរបញ្ជាក់ផងដែរថា សម្រាប់ប្រព័ន្ធដំណើរការ iOS នឹងទទួលបានការអភិវឌ្ឍនេះមុន Android។ ហើយក្នុងថ្ងៃនេះតែម្ដង អ្នកប្រើប្រាស់ iPhone រឺ
March 14, 2018









